អភិបាលខេត្តបន្ទាយមានជ័យបានចុះអនុស្សរណះជាមួយអង្គការហាឆាន់ខាំនិងអង្គការមូលនិធិសន្តិភាពអន្តរជាតិកូរ៉េ

ខេត្តបន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យបានចុះអនុស្សរណៈជាមួយអង្គការហាឆាន់ខាំនិងអង្គការមូលនិធិសន្តិភាពអន្តរជាតិកូរ៉េដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៧នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក កាំង ក្យងគួ តំណាងប្រធានអាស៊ីអង្គការមូលនិធិសន្តិភាពអន្តរជាតិបានមានប្រសាសន៍ថា៖អង្គការមូលនិធិសន្តិភាពអន្តរជាតិនិងអង្គការហាឆាន់ខាំបានក្រោយពេលចុះអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តបន្ទាយមានជ័យជាមួយតំបន់យ៉ាងព្យង់ខេត្តក្យុងគីនៃសាធារណៈរដ្ឋសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៦ដល់២០១៩ ស្តីអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តការមិត្តភាពផ្លាស់ប្តូរវប្បធម៌ ប្រពៃណី ក្នុងនោះយើងបានបង្កើតអោយមានបុណ្យស្រូវលើកទី១ក្រោមប្រធានបទ(ស្រូវជីវិតវប្បធម៌និងទេសចរណ៍)។អង្គការហាឆាន់ខាំស្តីពីការគាំទ្រលើវិស័យលើសកម្មភាពអភិវឌ្ឍន៍ខេត្តក្នុងវិស័យសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងទេសចរណ៍អប់រំ សុខាភិបាល វប្បធម៌ សាសនា និងវិនិយោគ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កើតសសើរចំពោះអង្គការមូលនិធិសន្តិភាពអន្តរជាតិ និងអង្គការហាឆាន់ខាំក្រោយចុះអនុស្សរណះរយះពេល៤ឆ្នាំម្តងជាមួយរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យគឺមានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្នាបានល្អប្រសើរលើវិស័យសដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្មទេសរណ៍ អប់រំសុខាភិបាល វប្បធម៌ សាសនា និងវិនិយោគ។
លោកបានសំណូមពរដល់អង្គការជាដៃក្រោយពេលចុះអនុស្សារណះនៃការយោគយល់គ្នាគឺសុំអោយបន្តរកដៃចូលវិនិយោគក្នុងខេត្តបន្ទាយមានជ័យដើម្បីជាលើកកម្ពស់លើវិស័យពាណិជ្ជកម្មនិងឧស្សាហកម្មជួយដល់បងប្អូនប្រជាពលរដ្ឋខេត្តជាប់ជាយដែនមានការងារធ្វើក្នុងស្រុកកាត់បន្ថោយចំណាក់ស្រុកដល់ប្រជាពលរដ្ឋ៕(ប៊ុន ធឿន)

One Reply to “អភិបាលខេត្តបន្ទាយមានជ័យបានចុះអនុស្សរណះជាមួយអង្គការហាឆាន់ខាំនិងអង្គការមូលនិធិសន្តិភាពអន្តរជាតិកូរ៉េ”

Leave a Reply

Your email address will not be published. Required fields are marked *