កំដៅព្រំដែនខ្មែរឡាវកើនឡើងនាយករដ្ឋមន្រ្តីទាំងពីរគ្រោងជួបគ្នាស្អែកនៅវៀងចាន់

ភ្នំពេញ៖សម្តចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាគ្រោងនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅជួបនាយករដ្ឋមន្រ្តីឡាវលោកថោងលន់ ស៊ីស៊ូលីត ដើម្បីចរចាបញ្ហាព្រំដែននៃប្រទេសទាំងពីរខណៈដែលឡាវនៅតែបន្តបញ្ជូនទាហានខ្លួនឆ្លងព្រំដេនចូលមកក្នុងទឹកដីកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិ​បត្តិ​ការអន្តរជាតិប្រកាសនៅថ្ងៃទី១១ខែសីហានេះ។

ក្រសួងការបរទេសបានលើកឡើងថា៖កាលពីថ្ងៃទី២ខែសីហាសម្តេចតេជោបានសរសេរលិតខិតផ្លូវការទៅលោកនា​យក​រដ្ឋមន្រ្តីព្រមទាំងកំណត់ទូតនិងលិខិតតវ៉ាជាច្រើន។តែ”ភាគីឡាវនៅតែមិនបានដកកម្លាំងប្រដាប់អាវុធចេញពីទឹកដីកម្ពុជាឡើយ”៕

Leave a Reply

Your email address will not be published. Required fields are marked *