ជនសង្ស័យ៨នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់ចោទប្រកាន់ចែកចាយប្រើប្រាស់គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ៨នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់ចោទប្រកាន់ចែកចាយប្រើប្រាស់គ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១១ខែសីហាឆ្នាំ២០១៧។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យ៨នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ ឡុង ឌីណា ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ សាន សុវ៉ាន់ឌី ភេទប្រុសអាយុ២៧ឆ្នាំ ៣.ឈ្មោះ សៀង ហៃ ភេទប្រុសអាយុ២២ឆ្នាំ ៤.ឈ្មោះ ឡាយ សេង ភេទប្រុសអាយុ១៨ឆ្នាំ ៥.ឈ្មោះ សុខ ណារ៉ែន ភេទប្រុសអាយុ៣៤ឆ្នាំ ៦.ឈ្មោះ សៀង សុជាតិ ភេទប្រុសអាយុ១៦ឆ្នាំ ៧.ឈ្មោះ ភួង វីរះ ភេទប្រុសអាយុ២៤ឆ្នាំ ៨.ឈ្មោះ សូត្រ សុខវេង ភេទប្រុសអាយុ៣៦ឆ្នាំជនសង្ស័យរស់នៅសង្កាត់/ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ៨នាក់គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោក​វរៈ​សេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចេញល្បាតពេលយប់ការពារសន្តិសុខស​ណ្តាប់ធ្នាប់ពេលយប់ ហើយបានដាក់ការសង្ស័យស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ចាប់បានចំនួន០៨នាក់និងវត្ថុតាងគ្រឿង​ញៀនប្រភេទមេតំហ្វេតាមីនខេទឹកកកចំនួន២កូនថង់តូចនិងម៉ូតូ៦គ្រឿងទូរស័ព្ទ៩គ្រឿង និងលុយ៤,១០០បាតនិងប្រាក់ខ្មែរ៣,១៥០០រៀលការបង្ក្រាប់នៅវេលាម៉ោង១០,៣០នាទីយប់ថ្ងៃទី០៩ខែសីហាឆ្នាំ២០១៧នៅចំណុចផ្លូវដើមពន្ទ្រាភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៨នាក់ជាបន្តបន្ទាប់ហើយបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរតាមចម្លើយនិងវត្ថុតាងត្រូវបានចាត់ការតាមច្បាប់៕(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *