អ្នកទោសហែកគុកចេញបាន២ថ្ងៃត្រូវបានសមត្ថកិច្ចចាប់បានវិញដោយសារបង្ករគ្រាះថ្នាក់ចរាចរណ៍

ក្រុងប៉ោយប៉ែត៖ អ្នកទោសហែកគុកចេញបាន២ថ្ងៃ ត្រូវបានកម្លាំងនគរបាលផែនសណ្តាប់ធ្នាប់ចរាចរណ៍សាធារណ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលជំនាញក្រុងប៉ោយប៉ែត ចាប់បញ្ជូនស្នងការខេត្តចាត់ការបន្តនៅវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី១១ សីហា ២០១៧ នៅចំនុច ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយបន្ទាយមានជ័យ ទទួលផែនសណ្តាប់ចរាចរណ៍សាធារណបានអោយដឹងថា ជនសង្ស័យឈ្មោះ ពេជ្រ ប៊ុនធឿន អាយុ៤០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានដីកាចេញសម្រេចដាក់ពន្ធនាគារ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៧ សីហា ២០១៧ នៅមុខចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់ល័ក្ខ ចំងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីចាប់បានភ្លាមៗនោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ បញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតែម្តង។ ពាក់ព័ន្ធនិងបញ្ហាហែកគុកនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ដល់មន្ត្រីពន្ធនាគារ មិនគួរណាមានការធ្វេសប្រហែសដែលអាចអោយអ្នកទោសលួចហែកគុកបាន និងរត់រួចយ៉ាងដូចច្នេះនោះទេ។ ពួកគាត់បន្តថានេះគាត់ជាអ្នកទោសបង្កគ្រោះថ្នាក់ចរាចរណ៍ ចុះបើអ្នកទោសជាអ្នកទោសធ្ងន់ធ្ងរវិញ ហើយមានគំនុំនិងអ្នកណាម្នាក់នោះ ច្បាស់ជាមកធ្វើបាប ឬសម្លាប់អ្នកនោះមិនខាន៕ប៊ុនថន

Leave a Reply

Your email address will not be published. Required fields are marked *