ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ​សែនសុខបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១៩និង៣០នាទីព្រលប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៧នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌ​​សែនសុខ ។
ប៉ូលីសនិយាយថាជនសង្ស័យទាំង៤នាក់ខាងលើទី១មានឈ្មោះ លី សុខទាវ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិសែនសុខ៦ទី២ឈ្មោះ លី សុខតាយ អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ឃ្មួញទី៣ឈ្មោះ ចាន់ រស្មី ២១ឆ្នាំ ស្នាក់នៅភូមិសែនសុខ៣សង្កាត់ឃ្មួញនិង៤ឈ្មោះ រស់ សម្បត្តិ ភេទប្រុសអាយុ៣៣ឆ្នាំស្នាក់នៅភូមិសែនសុខ៣សង្កាត់ឃ្មួញខណ្ឌសែនសុខ(ជួញដូរ)។

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានអោយដឹងថាមុនឃាត់ខ្លួនក្រុមខាងលើក្រោយពីមានសេចក្តីរាយការពីប្រជាពលរដ្ឋមកថា មានក្រុមក្មេងទំនើងមួយក្រុមចំនួន៣នាក់បាននាំគ្នាអុកឡុកក្នុងភូមិពេលនោះលោក​បានបញ្ជាកម្លាំងអោយចុះទៅឃាត់ខ្លួនបាន៣នាក់យកមកធ្វើកាសាកសួនៅអធិការដ្ឋានខណ្ឌនិងធ្វើតេសទឹក​នោមឃើញមានផ្ទុកសារធាតុញៀនទាំង៣នាកក៍ឃាត់ខ្លួនតែម្តង។

លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានអោយដឹងថា បន្ទាប់ពីធ្វើការសាកសួជនសង្ស័យទាំង៣នាក់រួចមកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថាពួកខ្លួនបានទៅទិញថ្នាំ​ញៀនពីបុរសម្នាក់ឈ្មោះរស់សម្បត្តិយកមកជក់ទើបនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៧លោកបានសុំគោលការពីលោក​ព្រះរាជអាជ្ញាដើម្បីទៅឆែកផ្ទះជនឈ្មោះ រស់ រស្មី ដែលមានទីតាំងស្ថិតនៅភូមិសែនសុខ៣សង្កាត់ឃ្មួញ បានរកឃើញថ្នាំញៀន១កញ្ចប់តូចនិងឧប្បកណ៍ប្រើប្រាស់មួយចំនួនថែមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការតាមនិតិវិធីបន្ត៕ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

Leave a Reply

Your email address will not be published. Required fields are marked *