ពលរដ្ឋជាង១០០គ្រសារតវ៉ានឹងទីតាំងការចឹញ្ចឹមកូនក្រែងមួយកន្លែងនៅកោះថ្មីតែម្ចាស់ថាមានច្បាប់ត្រឹមត្រូវ

 

ខេត្តព្រះសីហនុៈ ក្រុមប្រជាពលរដ្ឋប្រមាណ៤០គ្រួសារតំណាងអោយប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១តុលាឆ្នាំ២០១៧នេះបាននាំគ្នាតវ៉ាទៅនឹងទីតាំងចឹញ្ចឹមគ្រែងមួយកន្លែងចំនុចមុខកោះថ្មី ខណៈពេលម្ចាស់ទីតាំងចឹញ្ចឹមក្រែងនោះ បានអះអាងថា ពួកគេមានច្បាប់ត្រឹមត្រូវ ដែលអនុញ្ញាត្តិដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អ៊ុំស្រី ណៃ ហួយ , លោកយិន ពៅ អាយុ៣២ឆ្នាំ និង លោក ឈៀង នាង ដែលមានទីលំនៅភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអះអាងស្រដៀងៗគ្នាថាពួកគាត់ជាប្រជាពលរដ្ឋ ក្រីក្រ តំបន់កោះខ្យង ដែលបច្ចុប្បន្នរស់អាស្រ័យផលលើការនេសាទ បន្តិចបន្តួច នៅចំនុចទីតាំងនេះ ដែលជាតំបន់ទឹករាក់ មានអំណោយផលក្នុងការនេសាទបែបលក្ខណៈគ្រួសារ ប៉ុន្តែពេលនេះ ទីតាំងនេះ ត្រូវបានក្រុមឈ្មួញបោះបង្គោល ស៊ុំហ៊ុំព័ទ្ឋ ចឹញ្ចឹមគ្រែង ដែលអាចធ្វើអោយប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសាររបស់ ពួកគាត់ ប្រចាំថ្ងៃ។

ចំពោះម្ចាស់ទីតាំងនេះ មានឈ្មោះអ្វីច្បាស់គាត់ពុំទាន់បានដឹ ងនោះទេ ហើយក៏ពុំបានដឹងច្បាស់ថា ពួកគេមានច្បាប់រឺ អត់ច្បាប់នោះទេ គ្រាន់តែដឹងថា ការហ៊ុំព័ទ្ឋនេះ ធ្វើអោយប៉ះពាល់ដល់ការនេសាទរបស់ពួកគាត់ នាពេលកន្លងមក។
ក្រោយមានការតវ៉ាភ្លាម លោក លាវ លឹម ម្ចាស់ទីតាំងចឹញ្ចឹមកូនក្រែងបានអះអាងបញ្ជាក់តាមទូរស័ព្ទថា ទីតាំងដែលក្រុមការងាររបស់លោក ហ៊ុំព័ទ្ឋសម្រាប់ចឹញ្ចឹមកូនក្រែងឈាមនេះ គឺមានច្បាប់ត្រឹមត្រូវដោយមានការឯកភាពចាប់តាំងពីថ្នាក់មូលដ្ឋានរហូតមានការទទួលស្គាល់និង អនុញ្ញាត្តិដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺពុំបានរំលោភសិទ្ឋលើប្រជាពលរដ្ឋដូចការចោទប្រកាន់នោះទេ ហើយទីតាំងនោះក៏ពុំមានប៉ះពាល់ដល់ការនេសាទរបស់ពួកគាត់ដែរ។
ដោយឡែក លោក ឯម ភា នាយសង្កាត់រដ្ឋបាលជលផល ស្រុកព្រៃនប់ បានអះអាងថា ចំពោះទីតាំងដែលក្រុមប្រជាពលរដ្ឋ កំពុងតវ៉ានោះ គឺម្ចាស់ទីតាំងមានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយបានឆ្លងកាត់ការចុះសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់រួចហើយដែរ៕

ពលរដ្ឋជាង១០០គ្រសារតវ៉ានឹងទីតាំងការចឹញ្ចឹមកូនក្រែងមួយកន្លែងនៅកោះថ្មីតែម្ចាស់ថាមានច្បាប់ត្រឹមត្រូវ

Leave a Reply

Your email address will not be published. Required fields are marked *