បុរសម្នាក់ស្លាប់គ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូលឿនដូចហោះ

ភ្នំពេញ:​បុរស​ម្នាក់ចេញ​ ពីធ្វើការត្រលប់ទៅផ្ទះវិញ​ បានជិះម៉ូតូ​រេចង្កូត​ ឡើង​លើចិញ្ចើមផ្លូវ​ ជ្រុលទៅ​បុកនិង​ បង្គោលភ្លើង​បណ្ដាល​អោយជន​រងគ្រោះ​ហោះផ្ទប់​ទៅបុក និង​បង្គោល​ភ្លើង​បែក​ក្បាល​ធ្លាយខួរស្លាប់​ ​វេលាម៉ោង​២និង​៥០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧​ ទុលមុខ​និង​ រោងចក្រ​អគ្គិសនី​ទី២​ ផ្លូវ​ជាតិ​លេខ​២​ ភូមិទួល​រការ​ សង្កាត់ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។
​សពជនរងគ្រោះមានឈ្មោះ​ វុទ្ធី​ ចាន់ដេត​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មុខរបប​ ធ្វើការនៅហាង​លក់​បាយ​ក្បែសលារៀន​សាមែន​ ស្នាក់ផ្ទះលេខ​១៤.១៥​ ភូមិ​ទួល​រការ​ សង្កាត់ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​ ។តាមប្រភពព័ត៌មាន​ ពីកន្លែងកើតបានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​រងគ្រោះ​ខាងលើ​ មិនដឹងថា​គោលបំណង​ទៅ​ណានោះទេ​ គឺបាន​ជិះម៉ូតូ​ម៉ាក​ អាខុន​ ពណ៌ក្រហម​ លាយ​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AH 8920 ។

ក្នុង​ល្បឿនលឿន​ ខណះមកដល់​ចំណុចកើត​ មិន​ដឹង​ជាយ៉ាង​មិច​នោះទេ​ ស្រាប់តែឃើញ​ម៉ូតូ​បានរេចង្កូត​ ឡើង​លើ​ចិញ្ចើម​ផ្លូវ​ ជ្រុលទៅបុក​ រះផើង​ដើមដូង​ បណ្ដាល​អោយ​បែក​អស់​ចំនួន​២ផើង​ រួច​ហើយ​​​ម៉ូតូ​មិន​ទាន់​អស់​ល្បឿន​ បានជ្រុលទៅបុក​ផ្ទប់​និង​បង្គោល​ភ្លើង​ដែក​ ធ្វើ​អោយ​អ្នក​បើក​ម៉ូតូ​ ហោះផ្ទប់​បោកក្បាលទៅ​និង​បង្គោល​ភ្លើង​ បែក​មុខ​បែក​មាត់​ ធ្លាយខួរចេញ​មកក្រៅ​ ស្លាប់​យ៉ាង​អនោច​អធម័​ នៅនិងកន្លែង​កើតហេតុ​ ។ ចំនែក​ម៉ូតូ​រងការខូចខាត​ ខ្ទេចខ្ទី​ស្ទើតែ​ទាំង​ស្រុង​ ។
​ ក្នុង​ហេតុការណ៍នេះដែរ​គេមាន​ ក្រុមគ្រួសារ​ សាច់ញាតិ​ ទាំង​ប្រុស​ទាំង​ស្រី​ បានមក​យំសោក​អោប​សពជនរងគ្រោះ​ ទាំង​ទឹក​ភ្នែក​ហូរ​ និង​អារម្មណ៍​សោកសៅបំផុត​ ។ បើតាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ របស់​ជនរងគ្រោះ​បានអោយដឹងថា​ ជនរងគ្រោះ​ ទើប​តែចេញ​មក​ពី​ធ្វើ​ការ​ នៅម្តុំ​ទូតសូរវៀត​ ហើយ​គោលបំណង​ត្រលប់​មក​ផ្ទះ​វិញ​នៅ​សង្កាត់​ចាក់​ក្រោម​ ខណ្ឌមានជ័យ​ តែមិន​ដឹង​ជាជនរងគ្រោះ​ បើកម៉ូតូ​យ៉ាង​មិច​នោះទេ​ ទើប​ជួប​គ្រោះថ្នាក់​បែបនេះ​ ។

 

បុរសម្នាក់ស្លាប់គ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូលឿនដូចហោះ

Leave a Reply

Your email address will not be published. Required fields are marked *