ព្រះមហាក្សត្របង្ហាញនូវជំនឿថារដ្ឋសភានឹងបន្ត ដោះស្រាយបញ្ហាប្រឈម ដើម្បី​ភាពសុខដុម រមនា​​នៃសង្គមកម្ពុជា

ភ្នំពេញ៖ព្រះមហាក្សត្របានបង្ហាញនូវជំនឿថា រដ្ឋសភានឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បី​សម្រេច​ឲ្យបាននូវទិសដៅរួមជាជំហានៗធានាបាននូវសង្គមកម្ពុជាប្រកបដោយភាពសុខ ដុមរមនា​​ មានសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ព្រះករុណា​ព្រះ​បាទសម្តេចព្រះបរមមនាថនរោត្តមសីហមុនី​ព្រះមហាក្សត្រនៃ​ព្រះរាជាណា​ចក្រកម្ពុជាបានផ្ញើរ ព្រះ​រាជ​​សារ​មួយច្បាប់ជូនទៅសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩នីតិ កាលទី៥នា​​ព្រឹកថ្ងៃ​ទី១២ តុ​លា​នេះ បាន​បង្ហាញ​​​នូវ​ទឹក​ព្រះ​ទ័យ​ជឿជាក់ថា រដ្ឋសភាជាតំណាង​ពល​រដ្ឋខ្មែរ​ទូ​ទាំ​ងប្រទេស​នឹង​បន្តខិត​ខំប្រឹងប្រែងបំពេញការងារ បំ រើប្រ​ជា​រាស្ត្រនិងប្រ​ទេស​ជាតិ ដើម្បីធានាបាននូវសង្គមកម្ពុជាមួយដែលរឹងមាំ មាន​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​ សមធម៌​ជា​មួយ​និង​ការប្រកាន់​ខ្ជាប់​​យ៉ាង​ម៉ឹងម៉ាត់ នូវគោលការណ៏លទ្ធិ​ប្រ​ជា​ធិប្បតេយ្យ​សេរីព​ហុបក្ស ការ​គោរពសិទ្ធិមនុស្ស និង​​សេចក្តីថ្លៃថ្នូរ​របស់មនុស្ស ។

ព្រះ អង្គបានសព្វព្រះរាជហឫ ទ័យចំពោះ​កិច្ចខិតខំប្រឹង​ប្រែងរបស់ប្រធាន អនុប្រធាន និង​ស មា​ជិក​​សមាជិការនៃរដ្ឋសភាទាំង អស់ ដែលបានខិតខំបំពេញកា រងារ អស់ពីកម្លាំងកាយចិត្ត ​ក្នុងការ​ប្រឹង​ប្រែង បម្រើដល់ប្រជា ពលរដ្ឋ និងសង្គមជាតិ ក្នុងវិសមកាលកន្លងមកនេះ ។

ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលដែលរដ្ឋសភាជាតំណា ងប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងការប្រឹងប្រែងបំពេញ​តួ​នា​ទីបំរើ​រាស្ត្រ តាមរយៈការផ្តួចផ្តើមធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានពិនិត្យការអនុវត្តច្បាប់ រួមទាំង​ការ​ចុះ បំ​ពេញ​ភារកិច្ច​ស្នូល​នៅតាមការិយាល័យ និងមណ្ឌលដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យ ដំណើរ​ការប្រ​តិបត្តិ​តួនាទី របស់​រាជរដ្ឋាភិ​បាល សំដៅធានាដល់ការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិ​បាលប្រកបដោយប្រ​សិទ្ធិ​ភាព។

​ព្រះអង្គក៍បានកោតសរសើរចំពោះអ្នកតំណាងរាស្ត្រទាំងអស់ ដែលតែង បានឆ្លៀតពេលវេលាចុះសាកសួរសុខទុក្ខ ជួយ​ដោះស្រាយ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងបានទទួលយកបញ្ហាកង្វល់ និងការលំបាកទាំង​ឡាយ​របស់រាស្ត្រ មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះស្រាយ។

​ព្រះករុណាជាអម្ចាស់ជាទីគោរពសក្ការៈក៏បានកោត សរ សើរជា ពិសេសចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​បាន​ដឹក​នាំរាជរដ្ឋាភិបាលកម្ពុជាក្នុងដំ ណើរការ ប្រកប ដោយជោគ ជ័យ ក្នភាុងការស្តពារនិងអភិ វឌ្ឍន៍ប្រទេសជាតិឡើងវិញ ។

ព្រះអង្គបានគូសបញ្ជាក់ផងដែរថា តាមរយៈ​កិច្ចខិតខំប្រឹង ប្រែងរួមទាំងរដ្ឋសភា​​និងរាជ រដ្ឋាភិបាល​ក្នុង​ពេលកន្ល​​ង​មក​នេះ បានជំរុញឲ្យ ប្រទេសជាតិ រក្សាបាន​នូវ​សន្តិភាព ធានា​ឲ្យ​មានស្ថិរ​ភាព​នយោបាយ​ និងសង្គម ជាមួយ​និង​ការ​គ្រប់​គ្រងសេដ្ឋកិច្ច ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​មានភាព​ជឿន​លឿនធ្វើឲ្យកម្ពុជាអាចសម្រេចបាន នូវអត្រា​ខ្ពស់​ប្រ​កប​ដោយ​ចីរភាពនៃ​កំណើនសេដ្ឋកិច្ច និងការកាត់​បន្ថយ​ភាព​​ក្រីក្រ ដែលប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ៗរូបប្រាថ្នាចង់​បាន និងត្រូវការជាចាំបាច់ដើម្បីរស់ នៅដោយភាពសុខសាន្ត។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃព្រហស្ប៍ទី១២ ខែតុលា នេះ រដ្ឋ សភា បានបើកបវេសនកាល សម័យ ប្រជុំពេញអង្គ លើកទី៩ នីតិកាលទី៥ ដោយមានការ ចូលរួមពីតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាចំនួន៦៧រូប តែ ប៉ុណ្ណោះ។រីឯ អ្នក​តំ​ណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិទាំង៥៥រូបទៀត មិនឃើញមានវត្តមានមកចូលរួមក្នុងកិច្ចប្រជុំនេះទេ ។
ពាក់ព័ន្ធនិងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥នេះរដ្ឋ សភាពិភាក្សានិងអនុម័តលើ របៀបវារៈចំនួន ៦ រួមមានៈ

១- ព្រះរាជសារព្រះករុណា ព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។

២- របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥

៣-ការពិភាក្សា និងអនុម័តសេច ក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម

៤-ការពិភាក្សានិងអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោយកិច្ចព្រម ព្រៀងក្របខណ្ឌនេះ រវាងអា ស៊ាន និងចិន។

៥-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើសេចក្តីព្រៀងស្តីពីការទ ទួលស្គាល់សុពលភាព នៃប្រ កាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជ រដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។

និង៦-ការពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធន កម្មមាត្រា៣៧ មាត្រា៣៨ មាត្រា ១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រ យោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី២២ខែ មករា ឆ្នាំ២០០៣៕
ព្រះមហាក្សត្របង្ហាញនូវជំនឿថារដ្ឋសភានឹងបន្ត ដោះស្រាយបញ្ហាប្រឈម ដើម្បី​ភាពសុខដុម រមនា​​នៃសង្គមកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *