ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ខ្លួនជនសង្ស័យពីរនាក់និងថ្នាំញៀនមួយកញ្ចប់

ភ្នំពេញ៖គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរ ត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់​បទល្មើសក្នុងមូលដ្ឋានហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ដកហូតបានថ្នាំញៀនមួយកញ្ចប់តូច​។ ហេតុការណ៍នេះប្រព្រឹត្តឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទីមួយមានឈ្មោះ នី ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចក ឃុំឆាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទីពីរមានឈ្មោះ ចន ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិជាមួយគ្នា ។

 

ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ខ្លួនជនសង្ស័យពីរនាក់និងថ្នាំញៀនមួយកញ្ចប់

Leave a Reply

Your email address will not be published. Required fields are marked *