តុលាការផ្ដន្ទាទោសឈ្មួញឈើប្រចាំខេត្តកំពង់ស្ពឺ ជឿន ថេង ដាក់ពន្ធនាគារ១ឆ្នាំក្នុងសំណុំរឿងឆែកឃ្លាំងឈើ

ភ្នំពេញ៖ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកគីរិទ្ធី នាព្រឹកថ្ងៃទី ១២ខែតុលាឆ្នាំ២០១៧នេះបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មួញឈើល្បីឈ្មោះនៅខេត្តកំពង់ស្ពឺ២នាក់ប្ដី​ដាកពន្ធនាគារក្នុងម្នាក់ៗ១ឆ្នាំពិន័យជាប្រាក់ជាង​៩៧​លានរៀលចូលថវិការដ្ឋ និងប្រពន្ធដាកពន្ធនាគារ១ឆ្នាំ ។

តែទោសនេះត្រូវព្យួរចំពោះប្រពន្ធ និងពិន័យប្រាក់ចូលថវិការដ្ឋជាង១០០លានរៀល ក្រោមការចោទប្រកាន់​ពីបទ​៖១.ដឹកជញ្ជូន ផល អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ២.ធ្វើសន្និធិផល​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុ​ញ្ញាត ៣.ប្រមូលផល អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦ ចំណុច​ដេ​ប៉ូ​ឈើ ស្ថិត​ក្នុង​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សា​ទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ។

យោង​តាម​មាត្រា ៩៦​និង​មាត្រា​៩៨ នៃ​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ ។សាលក្រមក៏បានសម្រេចរឹបអូសឈើប្រណិតច្រើនប្រភេទ ច្រើនម៉ែតគូបទុកជាសម្បត្តិរដ្ឋដែលសមត្ថកិច្ចបានរកឃើញនៅក្នុងឃ្លាំងឈើរបស់ជនជាប់ចោទ តែក៏បានបើកទ្វារនិងប្រគល់ដេប៉ូឈើអោយមកជនជាប់ចោទវិញផងដែល ។

សេចក្ដីសម្រេចនេះធ្វើឡើងកំបាំងមុខជនជាប់ចោទឈ្មោះ ជឿន ថេង អាយុ ៣៨ឆ្នាំ និងប្ររពន្ធឈ្មោះ គូ សុខឃឿន អាយុ៣៤ឆ្នាំ តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្ដឹងទាស់ ប្ដឹងឧទ្ធរណ៍តាមកំណតច្បាប់ ។គួររំលឹកថាមន្ត្រីយោធាសក្តិ៤ នៃកងយោធពលខេមរភូមិន្ទ លោក ជឿន ថេង និងប្រពន្ធឈ្មោះ គូ សុខខឿន កាលពីថ្ងៃទី២៨ខែកញ្ញា២០១៧នេះត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានធ្វើការកាត់ទោសកំបាំងមុខតែចំពោះមុខមេធាវី២​នាក់​របស់ជនជាប់ចោទជាប់ទាក់ទងនឹងករណីប្រមូលទិញនិងរក្សាឈើប្រណិតខុសច្បាប់ប្រព្រឹត្តនៅក្នុងខេត្ត​កំពង់ស្ពឺកាលអំឡុងខែមករា២០១៧។

លោកគីឬទ្ធីជាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងឲ្យដឹងក្នុងសវនាការថា៖ជនជាប់ចោទរូបនេះមានឈ្មោះ ជឿន ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរមន្ត្រីយោធាមានឋានន្តរសក្តិ ជាវរៈសេនីយ៍ត្រី(សក្តិ៤) បម្រើការនៅ ភូមិភាគ៣នៃកងយោធលខេមរភូមិន្ទ និង មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទបស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជនជាប់ចោទត្រូវបានចាប់ខ្លួនតាមដីការបស់តុលការកាលពីថ្ងៃទី ៥ខែឧសភា២០១៧នៅខេត្តកណ្តាល។

ជនជាប់ចោទឈ្មោះជឿន ថេង និងប្រពន្ធឈ្មោះ គូ សុខខឿន ត្រូវបានតុលាការចោទប្រកាន់និងចេញដីកាស្វែងរកឲ្យចាប់ខ្លួនបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឆ្មក់ចូលទៅក្នុងការដ្ឋាននិងឃ្លាំងស្តុកឈើរបស់គាត់នៅក្នុងខេត្តកំពង់ស្ពឺនិងបានរកឃើញឈើប្រណីតជាច្រើនរយម៉ែត្រគូបមិនមានច្បាប់អនុញ្ញាតិពីក្រសួងពាក់ព័ន្ធនោះ។បច្ចុប្បន្ននេះជនជាប់ចោទឈ្មោះជឿនថេងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសក្នុងរាជ ធានីភ្នំពេញ៕តុលាការផ្ដន្ទាទោសឈ្មួញឈើប្រចាំខេត្តកំពង់ស្ពឺ ជឿន ថេង ដាក់ពន្ធនាគារ១ឆ្នាំក្នុងសំណុំរឿងឆែកឃ្លាំងឈើតុលាការផ្ដន្ទាទោសឈ្មួញឈើប្រចាំខេត្តកំពង់ស្ពឺ ជឿន ថេង ដាក់ពន្ធនាគារ១ឆ្នាំក្នុងសំណុំរឿងឆែកឃ្លាំងឈើតុលាការផ្ដន្ទាទោសឈ្មួញឈើប្រចាំខេត្តកំពង់ស្ពឺ ជឿន ថេង ដាក់ពន្ធនាគារ១ឆ្នាំក្នុងសំណុំរឿងឆែកឃ្លាំងឈើ

Leave a Reply

Your email address will not be published. Required fields are marked *