មន្ដ្រីអំពាវនាវលុបបំបាត់ការរើសរើងគ្រប់ប្រភេទទៅលើស្ត្រីនៅក្នុងវិស័យទេសចរណ៍

ខេត្តមណ្ឌលគិរី៖ លោកជំទាវ ហ៊ុន ដានី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងទេសចរណ៍ បានជម្រុញ ឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់ការរើសរើងគ្រប់ប្រភេទទៅលើស្ត្រីនៅក្នុងវិស័យទេសចរណ៍ ព្រោះកម្លាំង ពលកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ននេះ គឺមានស្ត្រីរហូតដល់ជាង៦០% ។
ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយការយល់ដឹង ស្ដីពីការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនារីភេទ ការលើកកម្ពស់សីលធម៌តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងទៀតថា កម្លាំងពលម្មក្នុងវិស័យ ទេសចរណ៍នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ គឺមានកំណើនរហូតដល់៦២លាននាក់ និងដោយប្រយោល៦០ម៉ឺននាក់ទៀត ហើយនៅក្នុងនោះ មានស្ត្រីរហូតដល់ជាង៦០% ពីព្រោះនៅតាមសេវាកម្មផ្សេងៗ តាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន មណ្ឌលកំសាន្ត និងការ៉ាអូខេ និងកន្លែងផ្សេងៗទៀត គឺសុទ្ធសឹងតែប្រើកម្លាំងពលកម្មស្ត្រីច្រើនជាងបុរស ដូច្នេះស្ត្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋ ទូទៅ គួរបញ្ឍប់ការរើសរើងគ្រប់រូបភាពទៅលើស្ត្រី ក្នុងវិស័យទេសចរណ៍ ។
លោកជំទាវ ហ៊ុន ដានី បានបន្តថា៖ ខេត្តមណ្ឌលគិរីជាខេត្តមួយសម្បូរទៅដោយសក្តានុពលទេសចរណ៍ និងជា ខេត្តអេកូទេសចរណ៍មួយនៅតំបន់ភូមិភាគឥសាន្ត ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្តយ៉ាងច្រើនគួរឲ្យកត់ សម្គាល់ ហើយវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ក៏ជាផ្នែកមួយបានទាក់ទាញប្រភពចំណូលរបស់ប្រទេសផងដែរ ។ លោកជំទាវថ្លែងទៀតថា នៅក្នុងឆ្នាំ២០១៧នេះ គិតត្រឹមឆមាសទី១ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ២លាន៦សែន៦ម៉ឺននាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ មានការកើនឡើង១២,៨% ធ្វើឲ្យកម្ពុជា ទទួលបានចំណូលពីភ្ញៀវទេសចរណ៍អន្តរជាតិ ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង៣ពាន់៤រយលានដុល្លា ក្នុងមួយឆ្នាំ ផងដែរ ៕

កម្ពុជានឹងបញ្ជូនកម្លាំងវិស្វ័កកម្មមួកខៀវ២១៦នាក់ទៅអាហ្វ្រិកកណ្តាលតាមសំណើរUNនៅចុងខែនេះ

ភ្នំពេញ៖ ​តាមសំណើររបស់អង្គការសហប្រជាជាតិ កម្ពុជាបញ្ជូនកងវិស្វ័កម្មកម្លាំងមួកខៀវចំនួន២១៦នាក់ ទៅកាន់សាធារណៈរដ្ឋអាហ្វ្រិកកណ្តាលដើម្បីប្តូរវេន ក្នុងបំណងស្វែងរកសន្តិភាពសំរាប់ប្រទេសមួយនេះនៅចុងខែតុលាឆ្នាំនេះ។

​ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកង​កម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម បានថ្លែង អោយដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ថា “នេះជាលើកទី៥ ហើយដែលកម្ពុជា បានបញ្ជូនកម្លាំងទៅកាន់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល”។
​កម្លាំងកងវិស្វ័កម្មមួកខៀវចំនួន២១៦នាក់នេះ ត្រូវទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺមាន​អមដោយកម្លាំងដោះមីនផងដែរ។ ចំពោះកម្លាំង ត្រូវទៅបំពេញការងាររបស់អង្គការហប្រជាជាតិនេះ ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់អោយដឹងថា គឺជាកម្លាំងដែលបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវតាមស្តង់ដាររបស់ អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះ មានមកពីស្ថាប័ន ចំណុះផ្ទាល់ក្រសួងការពារជាតិ កម្លាំងចំណុះមជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត។
​លោកស្រី Marie Odile Emond តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក៏បានថ្លែងប្រាប់ទូរទស្សន៍ហង្សមាសដែរថា “កម្ពុជាបានបញ្ជូនកម្លាំងទាំង២១៦នាក់ទៅកាន់សាធារណរដ្ឋអាហ្វ្រិក កណ្តាលលើនេះ គឺកម្ពុជាបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះ ដ៏ស្មុគស្មាញ និងការពារជនស៊ីវិល ដែលជាភារកិច្ចដ៏សំខាន់បំផុត និងជាសក្ខីភាពជាក់ស្តែងផងដែរ។
លោកស្រីបានបន្ថែមថា ព្រឹតិ្តការណ៍ប្រមាណ២៤ឆ្នាំមុន កងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិបញ្ជូនមកកាន់កម្ពុជា។ តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រទេសមួយបញ្ជូនកម្លាំង និងក្រុមជំនាញចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌ ទៅកាន់ប្រទេសចំនួន៨រួចមកហើយ។
​គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជិត៥ពាន់នាក់ ក្នុងនោះមានកម្លាំងនារីចំនួន២០០នាក់ ទៅចូលរួម បេសកកម្មរបស់អង្គការសហប្រជាជាតិ។ ដែលបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនប្រមាណជិត១០០០​នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៨ រួមមាន ប្រទេសស៊ូដង់​ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ឆាដ សាយប្រឹស ស៊ីរី លីបង់ និងម៉ាលី។ ហើយកម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២នៅក្នុងតំបន់អាស៊ាន៕

 

កម្ពុជានឹងបញ្ជូនកម្លាំងវិស្វ័កកម្មមួកខៀវ២១៦នាក់ទៅអាហ្វ្រិកកណ្តាលតាមសំណើរUNនៅចុងខែនេះ

ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលអ្នកជំនាញមគ្គទេសស្តង់ដារអាស៊ាន

ភ្នំពេញ៖ ក្រសួងទេសចរណ៍បង្កើនការបណ្តុះបណ្តាលអ្នកជំនាញមគ្គទេសទេសចរណ៍ខ្មែរ តាម កម្មវិធីស្តង់ដាអាស៊ានដែលអាចឆ្លើយតបទៅនឹងតំរូវការទីផ្សារទេសចរណ៍ក្នុងស្រុកផង ថែម ទំាងអាចបំលាស់ទីចាប់យកឱកាសការងារវិស័យទេសចរណ៍នៅក្នុងតំបន់ថែមទៀតផង។ក្រសួងទេសចរណ៍ចាប់ផ្តើមបង្កើនការបណ្តុះបណ្តាលគ្រូបង្គោលជាតិផ្នែកមគ្គទេស ទេសច រណ៍ដើ ម្បីជួយស្រូបទាញវិស័យទេសចរណ៍សម្រាប់កម្ពុជា។

ការជំរុញនេះបានធ្វើឡើងខណៈដែលអ្នកដែកំពុង បំរើការងារក្នុងវិស័យទេសចរណ៍​លើ ជំនាញនេះមាន​តែប្រមាណ២០​ភាគរយប៉ុណ្ណោះ ដែលបានឆ្លងកាត់កម្មវិធី បណ្តុះបណ្តាលឯក ទេសនេះច្បាស់លាស់។ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលទេសចរណ៍នៅព្រឹកថ្ងៃទី២ ខែតុលា នេះ ឯឧ.ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបង្កើនការបណ្តុះ បណ្តាលជំនាញទេសចរណ៍ដែលផ្តោតលើជំនាញមគ្គទេសទេសចរណ៍និងបដិសណ្ឋារកិច្ច នេះ ដោយសារតែ វិស័យទេសចរណ៍មានការរីកចំរើននិងមានកំណើនភ្ញៀវអន្តរជាតិ។ ឯឧ.បញ្ជាក់ថា អ្នកដែលមានជំនាញមគ្គទេសទេសចរណ៍ប្រកបដោយស្តង់ដារអាចជួយការ ងារក្នុងសេវាកម្មទេសចរណ៍ឲ្យមាន​ការអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីអាចឈានទៅចាប់យកឱកាសការងារនៅកម្រិតគ្រប់គ្រងនិងចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារទេសចរណ៍ក្នុង ប្រទេសនិង តំបន់។
លោក ជួប រតនា ប្រធានផ្នែកស្តង់ដានិងវាយតម្លៃនៃលេខាធិការដ្ឋានគណៈកម្មាធិកាជាតិ ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ការបណ្តុះបណ្តាលគ្រូបង្គោលទេសចរណ៍តាមស្តង់​ដារ​អាស៊ាននេះ ផ្តោតលើ សេវាចំនួន២ប្រភេទគឺ សេវាកម្មសណ្ឋាគារមានចំនួន២៣មុខរបរ និង​សេវាកម្មធ្វើដំណើរមាន ៩មុខរបរ ដែលប្រទេសទំាង១០ក្នុងតំបន់អាស៊ានអនុវត្តដូចៗគ្នា។
លោកស្រូ រិទ្ធិ អគ្គនាយកភ្នាក់ងារប្រឹក្សាយោបល់អ្នកជំនាញទេសចរអាស៊ាន បានគាំទ្រចំពោះ វិធានការណ៍បង្កើនការបណ្តុះបណ្តាលអ្នកជំនាញទេសចរអាស៊ាននេះ ដែលធ្វើឲ្យពួកគេ កាន់តែមានជំនាញវិជ្ជាជិវៈពិតប្រាកដឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
សូមបញ្ជាក់ថា មកដល់ពេលនេះក្រសួងទេសចរណ៍បានបណ្តុះបណ្តាលវាយតម្លៃទទួល ស្គាល់អ្នកជំនាញទេសចរណ៍ប្រមាណជាង២០០០នាក់រួចមកហើយ ខណៈកម្ពុជាត្រូវការ ជាច្រើន ពាន់នាក់ទៀតដើម្បីឆ្លើយតបទៅនឹងកំណើតភ្ញៀវទេសចរជាតិ និងអន្តរជាតិរហូត ដល់ជាងជាង៧លាននាក់នៅឆ្នាំ២០២០ខាងមុខ។ដើម្បីឆ្លើយតបនឹងផែនការបណ្តុះបណ្តាលនេះ ក្រសួងបានបង្កើតសាលា បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ចំនួន២ គឺនៅរាជធានី ភ្នំពេញ និងខេត្តព្រះសីហនុ ព្រម ទំាងសហការជាមួយអង្គការ Shift ៣៦០ បង្កើតសាលា ចំអិនម្ហូបអាហារនិងសាលាបេអេសអឺដើម្បីអភិវឌ្ឍៃន៍វិថីការងារស្របតាមតម្រូវការទីផ្សារការងារក្នុងប្រទេសនិងតំបន់៕

ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលអ្នកជំនាញមគ្គទេសស្តង់ដារអាស៊ាន

រម្មនីណយ៍ដ្ឋានកៀនស្វាយក្រៅពេញទៅដោយសម្រាម

ខេត្តកណ្ដាល៖អាជីវករនិងភ្ញៀវទេសចរណ៍សំណូមពរអោយអ្នកគ្រប់គ្រងរម្មនីណយ៍ដ្ឋានកៀនស្វាយក្រៅគិតគូអំពីសោភណ័ភាពនិងបរិស្ថាននជាពិសេសគំនរសំរាមនៅជាប់រោងអង្គុយលេងដែលជះក្លិនស្អុយអសោចដល់អ្នកទេសចរ៕

 

រម្មនីណយ៍ដ្ឋានកៀនស្វាយក្រៅពេញទៅដោយសម្រាម

ទំនប់៥កុម្ភៈស្ថិតនៅថ្នល់បែកកើតឃុំស្វាយទាបស្រុកចំការលើក្លាយជាតំបន់ទេសចរណ៍ទាក់ទាញ

ខេត្តកំពង់ចាម៖នៅថ្ងៃទី២០.២១.២២.ខែកញ្ញាឆ្នាំ២០១៧ស្របពេលរដូវភ្ជុំបិណ្ឌផងទំនប់៥កុម្ភៈស្ថិតនៅថ្នល់បែកកើតឃុំស្វាយទាបស្រុកចំការលើក្លាយជាតំបន់ទេសចរណ៍មួយដ៏ប្រណិតនិងកែមុខមាត់ស្រុកចំការលើទាំងមួលអោយក្លាយជារំដួល៣ទង។

ពាក់​ពន្ធនិងរម្មណីរដ្ឋានទំនប់នេះដែរលោកអភិបាលគណអភិបាលស្រុកចំការលើលោកខ្លូតចិន្តាបានប្រាប់ភ្នាក់ងារយើងថាទំនប់នេះកាលពីមុនមានតែទំនប់៥កុម្ភអត់ស្រលះដូចសព្វថ្ងៃនេះទេវាសំបូរទៅដោយកំផ្លោកចកនិងត្រាវទើបតែនៅថ្ងៃទី១​៥ខែមិថុនាឆ្នាំ២០១៤លោកអភិបាលស្រុកចំការលើចាប់ផ្តើមស្តាចកកំផ្លោកត្រាវនិងយកអែសស្កាម៉ូទរ័កាយភក់ខាងៗអោយទឹកជ្រៅងាយស្រួលខែបុណ្យទានរៀបចំប្រណាំងទូកនិងរៀបចំចាក់ឃឿនជុំវិញទំនប់ផងដែរ។
លោកអភិបានបន្តទៀតថា៖”ការស្តាទំនប់៥កុម្ភនេះគឺលោកជាអ្នកចេញថវិការច្រើនជាងគេក្រៅពីនោះគឺបានថវិកាមកពីកងកំលាំងប្រដាប់អាវុធមន្ត្រីរាជ្ញការនិងសប្បុរសជននានាសរុបជាង២ម៉ឺនដុល្លាររាល់ថ្ងៃនេះមានតូបអ្នកលក់ដូរដែលពលរដ្ឋធ្វើចំនួន៣២តូបតូបនិមួយៗមានលក់មុខម្ហូបគ្រឿងខ្លែមផ្សេងៗគ្មាខ្លះមានលក់ខ្យងក្តាមអន្ទង់ជាដើម

លោកបានបន្ដថា៖”បើគិតពីភ្ញៀវទេសចរណ៍វិញក្នុងរដូវភ្ជុំបិណ្ឌរយពេល៤ថ្ងៃចាប់បីថ្ងៃទី១៩រហូតដល់ថ្ងៃទី២៣នេះភ្ញៀវទេស​ចរណ៍ដែលមកលេងអត់ក្រោមពី២ពាន់អ្នកក្នុងមួយថ្ងៃបើគិតភាគរយ៧០%រយពេល៤ថ្ងៃនេះភ្ញៀវមកលេងច្រើនជាងភ្ជុំបិណ្ឌឆ្នាំទៅ។ហេតុដែលនាំអោយលោកអភិបាលស្រុករៀបចំទំនប់៥កុម្ភអោយក្លាយទៅជាតំបន់ទេសចរណ៍នេះព្រោះកន្លែងនេះសំបូរដោយក្មេងស្ទាវបង្ហោះម៉ូតូនិងយប់ឡើងក៏មានអ្នកទៅសេពគ្រឿងញៀននៅទីនោះផងដែរ។

ពាក់ពន្ធនិងតំបន់ទេសចរណី៥កុម្ភនេះដែរលោកអាតដែលមានតូបលក់ស៊ុបនិងគ្រឿងខ្លែមផ្សេងបាននិយាយថាចាប់តាំងពីលោកអភិបាលស្រុកចាប់ផ្តើមរៀបចំតំបន់ទេសចរណ៍នេះមកជីវភាពគាត់គ្រាន់បើជាងមុនកាលពីមុនគាត់លក់ដូរនៅផ្ទះអត់សូវលក់ដាច់ទេតែឥឡូវបានកែប្រែល្អជាងមុនហើយមានខ្យល់ត្រជាក់មកពីធម្មជាតិទៀតផង៕

ភ្ញៀវទេសចរណ៍មកលេងអាងកំពីងពួយថ្ងៃបុណ្យភ្ជំបិណ្ឌឆ្នាំនេះ មានការថយចុះ

ខេត្តបាត់ដំបងៈរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំ២០១៧នេះ ចំនួនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ដែលតែងតែសំរុកចូលទៅលេងកំសាន្តទំនប់ទឹកអាងកំពីងពួយដែលជារម្យណីយ៏ដ្ឋានប្រវត្តិសាស្រ្តក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះករនោះ

ឆ្នាំនេះ មានការថយចុះទៅវិញ បើប្រៀបធៀបនិងឆ្នាំមុនៗ។លោកកុយ រ័ត្ន,(ហៅទូក) ជាអ្នកលក់ដូរម្ហូបអាហារនៅលើទំនប់អាងកំពីងពួយបានឲ្យដឹងថា ភ្ញៀវទេសចរណ៏មកលេងកំសាន្តនៅលើទំនប់ទឹកអាងកំពីងពួយមានការថយចុះច្រើន បើប្រៀបធៀបនិងឆ្នាំមុនៗ។លោកបន្តថា៖ មូលហេតុដែលភ្ញៀវទេសចរណ៏មានចំនួនថយចុះមកលេង ដោយសារអ្នកគ្រប់គ្រងទ្វារទឹកអាងកំពីងពួយមិនបើកទឹកឲ្យភ្ញៀវទេសចរណ៏និងប្រជាពលរដ្ឋលេងកំសាន្ត។​

លោកបន្តថា៖” រមណីយ៏ដ្ឋានអាងកំពីងពួយនេះទាក់ទាញភ្ញៀវទេសចរណ៌បានលុះត្រាតែបើកទឹកឲ្យភ្ញៀវលេងកំសាន្ត តែបើមិនបើកទឹកឲ្យលេងទេភ្ញៀវទេសចរណ៏និងទៅហួសមកហួសនិងមិននៅលេងកំសាន្តទេសូម្បីតែពួកគាត់ជាអ្នកលក់ដូរ​នៅលើទំនប់នេះក៏លក់ដូរមិនដាច់ដែរ បើបើកទឹកឲ្យភ្ញៀវលេងច្រើនពួកគាត់និងលក់ដូរដាច់ដែរ ដល់ពេលអត់បើកទឹកពួកគាត់លក់ដូរអត់ដាច់ឡើយ”។

លោកបន្តថា៖ មន្រ្តីធនធានទឹកនិងមន្រ្តីនគរបាលទេសចរណ៏ខេត្ត បានដើរប្រមូលលុយពីប្រជាពលរដ្ឋជាអាជីវករលក់ដូរក្នុង១តូប១ម៉ឺនរៀល ២តូប២ម៉ឺនរៀលរាប់រយតូបជាថ្នូរនិងការបើកទឹកឲ្យភ្ញៀវលេងកំសាន្ត ខណៈពេលពួកគាត់បង់លុយឲ្យមន្រ្តីទាំងនោះហើយ បែរជាអត់បើកទឹកឲ្យភ្ញៀវលេងទៅវិញ ពេលពួកគាត់រករឿងទើបបើកទឹកតិចតួចឲ្យលេង ហើយបើកទឹកនៅពេលល្ងាចម៉ោង៣ម៉ោង៤អស់ភ្ញៀវទៅហើយ។

ទាក់ទងនិងការដើរប្រមូលយកលុយពីអាជីវករលក់ដូរនេះមន្រ្តីធនធានទឹកនិងនគរបាលទេសចរណ៏បានលើកឡើងថា លុយ​ដែលពួកលោកដើរប្រមូលយកពីអាជីវករលក់ដូរ ក្រុមលោកបានប្រមូលយកមែន តែដើម្បីការពារសន្តិសុខនិងអនាម័យ និងបើកទឹកឲ្យលេងតិចតួច ទឹកមិនអាចបើកឲ្យលេងខ្លាំងបានទេ វាអាចលេចលង់ស្រូវប្រាំងរបស់កសិករ ហើយទឹកនេះបើកមានម៉ោងកំណត់។

លោកអ៊ិច អ៊ំភីនីស្សារ៉ា,ប្រធានមន្ទីរទេសចរណ៏ខេត្តបាត់ដំបងបានឲ្យដឹងថា៖”រយៈពេល០៩ខែ ៣ត្រីមាសដើមឆ្នាំ២០១៧កន្លងមកនេះ ចំនួនភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិចូលមកទស្សនាក្នុងខេត្តបាត់ដំបង សរុបចូលគ្នាមានការកើនឡើងជាង៣​% បើប្រៀបធៀបនិងឆ្នាំ២០១៦ នៅតាមតំបន់នានាក្នុងខេត្តបាត់ដំបង”៕

 

ភ្ញៀវទេសចរណ៍មកលេងអាងកំពីងពួយថ្ងៃបុណ្យភ្ជំបិណ្ឌឆ្នាំនេះ មានការថយចុះ

ចំនួនភ្ឡៀវទេសចរ មកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន ក្នុងខេត្តកំពង់ធំ កើនឡើងក្នុងថ្ងៃភ្ជុំបិណ្ឌ

ខេត្តកំពង់ធំ៖ចំនួនភ្ឡៀវទេសចរ ដែលចូលមកទស្សនាកម្សាន្តនៅក្នុងរមណីយដ្ឋាន ក្នុងខេត្តកំពង់ធំ រយៈពេលបីថ្ងៃនាឪកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានជាង៤៣០០០នាក់ កើនឡើងជាងឆ្នាំមុនៗ។
នៅក្នុងឪកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិ នាំគ្នាសម្រុកចូលមកទស្សនាកម្សាន្ត យ៉ាងច្រើនកុះករ នៅតាមរមណីយដ្ឋានចំនួន៨ក្នុងខេត្តកំពង់ធំ មាន.រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋាន ប្រវត្តិសាស្ត្រគុហ៏នគរ រមណីយដ្ឋានធម្មជាតិ ភ្នំសន្ទុក រមណីយដ្ឋានធម្មជាតិ បឹងក្រញ៉ោក រមណីយដ្ឋានកែច្នៃ បឹងសំរិទ្ធ រមណីយដ្ឋានស្ទឹងជីនិត និងរមណីយដ្ឋាន កែងគោល ស្ទោង។
បងស្រី លីសុធារី ជាអ្នកលក់ដូរម្ហូបអាហារនិងគ្រឿងក្លែមនៅតំបន់ទេសចរណ៏ កែងគោលស្រុកស្ទោង បានប្រាប់ទូរទស្សន៏ហង្សមាសនៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៧នេះឲ្យដឹងថា!នៅក្នុងកំឡុងនែពិធីបុណ្យភ្ជុំបិណ្យ រយៈពេលបីថ្ងៃនេះបងស្រីនិងបងប្អូនគាត់ លក់ម្ហូបអាហារបានច្រើនជាងពេលមុនៗ គឺលក់បានចាប់ពី២លានរៀល ទៅ៣លានរៀលក្នុង១ថ្ងៃៗ ព្រោះថាភ្ញៀវបានមកកម្សាន្តច្រើននៅតំបន់ទេសចរ កែងគោលនេះ ជាកន្លែងរមណីយដ្ឋានកែឆ្នៃថ្មីរបស់លោកឧកញ្ញា លឹមប៊ុនណា ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

បងស្រីបសនបន្តថាក្រៅពីថ្ងៃបុណ្យជាតិ គឺបងស្រីបានលក់នៅថ្ងៃចុងសប្តាហ៏សម្រាប់ភ្ញៀវចូលមកកម្សាន្តផងដែរ។ ជាមួយគ្នានេះដែរ ភ្ញៀវដែលចូលទៅលេងទីនេះបានសម្តែងនៅភាពសប្បាយ ដោយនៅកន្លែងកម្សាន្តនោះមាន ឧបករណ៏សម្រាប់លេងកម្សាន្តច្រើនជាងគេដូចជា ទឹកបង្ហៀរ ទាទឹក រហាត់ទឹក បញ្ជាដោយម៉ាស៊ីននិងជិះខ្សែរ៉ត ឆ្លងស្ទឹង។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៏ខេត្តកំពង់ធំបានអោយដឹងថា ចំនួនភ្ញៀវទេសចរដែលចូលមកកម្សាន្ត រយៈពេលបីថ្ងៃ តាមរមណីយដ្ឋានក្នុងខេត្តមានចំនួន៤៣៧៥៣នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន១០៦នាក់ បើប្រៀបធៀបរយៈពេលបីថ្ងៃដូចគ្នានឹងឆ្នាំ២០១៦កន្លងទៅនេះ ចំនួនភ្ញៀវមានត្រឹមតែ ២៤០៨៧នាក់ ចំនួននេះភ្ញៀវជាតិកើន១៣៤% និងភ្ញៀវអន្តរជាតិកើនចំនួន៨;១៤% ខណៈដែលភ្ញៀវទេសចរទាំងនេះបានទៅកម្សាន្តនៅរមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក ចំនួន១៩២១៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៧២នាក់ រមណីយដ្ឋានគុហ៏នគរមានចំនួន១០២២នាក់ រមណីយដ្ឋាន បឹងសំរិទ្ធ មានចំនួន៦៦នាក់រមណីយដ្ឋានភ្នំសន្ទុក៥៥៤០ន រមណីយដ្ឋានបឹងក្រញ៉ោកមាន៤៩៧៩នាក់ រមណីយដ្ឋានត្រែលោកត្រែល័ក្ខ២១៨នាក់ និងតំបន់ទេសចរណ៏កែច្នៃកែងគោល ស្រុកស្ទោងមានចំនួន៩៥៩០នាក់។
ជាមួយគ្នានេះ លោកឧកញ្ញា លឹមប៊ុនណា ម្ចាស់រមណីយដ្ឋាន កែច្នៃ ស្រុកស្ទោង បានអះអាងថា៖ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តរយៈបីថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្យឆ្នាំនេះគឺមានចំនួនច្រើនសន្ធឹកលើសពីឆ្នាំមុនចាប់ពី៥០០០នាក់ទៅ៧០០​០នាក់ក្នុង១ថ្ងៃៗ លោកបានបន្តថានៅកន្លែងកម្សាន្តរបស់លោក មានឧបករណ៏ច្រើន សម្រាប់បំពេញតម្រូវការភ្ញៀវ មានបម្រើសេវាកម្មម្ហូបអាហារ ទាន់ចិត្ត ហើយម្យ៉ាងវិញភ្ញៀវដែលទៅកម្សាន្តនៅទីនោះ គឺយកតែថ្លៃរថយន្ត១ម៉ឺនរៀលនិងម៉ូតូ១គ្រឿង យក៣ពាន់រៀល មនុស្សមិនយកលុយទេ៕

ចំនួនភ្ឡៀវទេសចរ មកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន ក្នុងខេត្តកំពង់ធំ កើនឡើងក្នុងថ្ងៃភ្ជុំបិណ្ឌ

ភ្ញៀវជាងប្រាំពីរម៉ឺននាក់មកកម្សាន្តក្នុងខេត្តកែបនាឱកាសបុណ្យភ្ជុំបិណ្ឌ

កែបៈ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ខេត្តកែបទទួលភ្ញៀវទេសចរជិតឆ្ងាយចូលមកកម្សាន្តប្រមាណជាងប្រាំពីរម៉ឺននាក់។លោក ប៉ុក​ ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិជិតឆ្ងាយចូលមកកម្សាន្តក្នុងខេត្តកែបចំនួន៧២.៣២២នាក់ និងភ្ញៀវបរទេស១.១៩៨នាក់។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ឱ្យដឹងទៀតថា ដោយមិនគិតបញ្ចូលនូវម៉ូតូ ម៉ូតូសណ្តោងទេសចរណ៍ និងម៉ូតូរ៉ឺម៉ក ភ្ញៀវទាំងនោះធ្វើដំណើរចូលមកខេត្តកែបដោយរថយន្តគ្រប់ប្រភេទចំនួន៧.៤០៣គ្រឿង៕

ភ្ញៀវជាងប្រាំពីរម៉ឺននាក់មកកម្សាន្តក្នុងខេត្តកែបនាឱកាសបុណ្យភ្ជុំបិណ្ឌ

 

ភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តប៉ៃលិន ភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត ដើរកំសាន្ដកើនឡើងបើធៀបនឹងឆ្នាំមុន

ប៉ៃលិន៖ ភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន មានការកើនឡើង នារដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដោយសារខេត្ត បានពង្រីកសក្តានុពលខាងវិស័យទេសចរណ៍។ លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ បើទោះបីលោកមិនទាន់ទទួលបានទិន្នន័យច្បាស់លាស់នៅឡើយ តែលោកបានសន្និដ្ឋានថា ភ្ញៀវទេសចរណ៍ក្នុងខេត្ត និងក្រៅខេត្ត បានទៅទស្សនាកម្សាន្តនៅខេត្តប៉ៃលិន មានការកើនឡើងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយសារខេត្ត មានសក្តានុពលខាងវិស័យទេសចរណ៍ ដូចជា៖ រម្មណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ រម្មណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងរម្មណីយ៍ដ្ឋានកែរច្នៃរ ជាពិសេសអាជ្ញាធរខេត្ត បានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ព្រមទាំងបានរៀបចំការការពារសន្តិសុខសណ្តាប់បានល្អប្រសើ។

លោក ស្រេង តុងឡាយ ក៍បានសំនូមពរដល់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បី ទីក្រុងស្អាត រម្មណីយ៍ដ្ឋានស្អាត សេវាល្អ។ចំណែកប្អូនប្រុសឈ្មោះ សី ឡាង ដែលជាភ្ញៀវទេសចរណ៍មកពីខេត្តបន្ទាយមានជ័យមានបានឱ្យដឹងថា៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រូបគាត់ និងក្រុមគ្រួសារបានមកលេងកំសាន្តនៅខេត្តប៉ៃលិន ដោយសារឃើញគេបង្ហោះ Facebook ខេត្តប៉ៃលិនមានទេសភាពស្អាត មានព្រៃភ្នំជ្រោះជ្រងជ្រលងដងអូរ និងសម្បូររម្មណីយ៍ដ្ឋាន។

 សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិនបច្ចុប្បន្នមានរម្មណីយ៍ដ្ឋានទេសចរណ៍ចំនួន ១២កន្លែង មានដូចជា៖ រម្មណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រម្មណីយ៍ដ្ឋានភ្នំយ៉ាត រម្មណីយ៍ដ្ឋានស្ទឹងភ្នំដំបង រម្មណីយ៍ដ្ឋានអូរឈើក្រំ រម្មណីយ៍ដ្ឋានទឹកធ្លាក់ក្បាលដំរី រម្មណីយ៍ដ្ឋានចំការខ្នុរ រម្មណីយ៍ដ្ឋានកូលាបប៉ៃលិន រម្មណីយ៍ដ្ឋានស្ទឹងតារាប រម្មណីយ៍ដ្ឋានភ្នំកុយ រីសតមែម៉ូរីយ៉ា រម្មណីយ៍ដ្ឋានអូរអែម និងរម្មណីយ៍ដ្ឋានរហាត់ទឹក ដោយមានសណ្ឋាគារចំនួន ១០កន្លែង ផ្ទះសំណាក់ចំនួន ១៤កន្លែង សម្រាប់ផ្គត់ផ្គង់ការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ៕

 

ភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តប៉ៃលិន ភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត ដើរកំសាន្ដកើនឡើងបើធៀបនឹងឆ្នាំមុន

ខេត្តមណ្ឌលគិរីទទូលបានទេសចរណ៍ច្រើនក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ

មណ្ឌលគិរី៖ ប្រធានមន្ទីរខេត្តមណ្ឌលគិរីឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរដូវភ្ជុំបិណ្ឌក្នុងឆ្នាំនេះ ដោយលោកអះអាង ពួកគេចង់ទស្សនាតាមតំបន់ជួរភ្នំ តាមរមណីយដ្ឋាន និងប្រពៃណីទំនៀមទំលាប់នៅក្នុងខេត្តនោះ។
តាមការឲ្យដឹងរបស់មន្ត្រីជំនាញក្នុងខេត្តមណ្ឌលគិរីឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានទៅទស្សនាកម្សាន្តនៅក្នុងទឹកដីខេត្តមណ្ឌលគិរៅ មានការកើនឡើងខ្លាំង ចាប់ពីថ្ងៃទី១៩ ខែ តុលាឆ្នាំ២០១៧។ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន ថា កំណើនភ្ញៀវទេសចរណ៍ទៅលេងខេត្តនោះ ដោយសារពួកគេចង់ដឹងនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរដើម ពីរបៀបរស់នៅរបស់ពួកគាត់ និងចង់ឃើញនូវទេសភាពធម្មជាតិនារដូវវស្សានាខេត្តខ្ពង់រាបមួយនេះ និង កន្លែងរមណីយដ្ឋានជាច្រើនទៀត។
លោកងិន សុវិមាន ឲ្យដឹងទៀតថា ក្នុងរយៈពេលនៃពិធីកាន់បិណ្ឌ លោកសង្កេតឃើញវត្តមានរបស់ភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរមកលេងខេត្តនេះ ក៏មានការកើនឡើងដែរ ប៉ុន្តែលោកមិនទាន់ដឹងពីទូរលេខពិតប្រាកដនៅឡើងទេ លោកបញ្ជាក់ថា បើទោះជារដូវបុណ្យភ្ជុំបិណ្ឌ មិនមានភ្ញៀវទេសចរណ៍ច្រើនដូចរដូវចូលឆ្នាំ ឬបុណ្យអុំទូក ក៏ដោយនោះ ក៏លោកសង្កេតឃើញថានៅតែមានកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ។
ជាមួយគ្នានេះដែរ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង អាជ្ញាធរខេត្តបានរៀបចំការពារនិងរៀបចំសណ្ដាប់ធ្នាប់តាមគោលដៅទេសចរណ៍សំខាន់ៗត្រៀមទទួលអ្នកទេសចរណ៍ដែលមកកំសាន្តនៅខេត្តមណ្ឌលគិរីរួចជាស្រេច ព្រមទាំងធ្វើការ អំពាវនាវដល់ម្ចាស់រថយន្តតាក់ស៊ី ម៉ូតូឌុប អាជីវករ ផ្ទះសំណាក់ សណ្ឋាគារ កុំដំឡើងថ្លៃពេលរដូវបុណ្យប្រពៃណីខ្មែរ និងត្រូវនាំគ្នាជួយសំអាតអនាម័យនៅតាមទីកន្លែងរបស់ខ្លួន ដើម្បីចូលរួមចំណែករក្សាបរិស្ថានបានល្អ៕

 

ខេត្តមណ្ឌលគិរីទទូលបានទេសចរណ៍ច្រើនក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ