ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

ភ្នំពេញ៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំនេះតែក្នុងនោះមាន២ក្បាលបានស្លាប់ទៅវិញ។នេះបើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងនៅថ្ងៃនេះ។​យោងសេចក្ដីប្រកាសរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងថាកូនផ្សោតចំនួន៨ក្បាលបានកើតនៅដើមឆ្នាំនេះតែកាលពីឆ្នាំទៅមិញកូនផ្សោតកើតថ្មីបាន៤ក្បា​ល​តែស្លាប់វិញទាំងអស់។សម្រាប់ខែនេះក្រុមស្រាវជ្រាវបានប្រទះឃើញកូនផ្សោតចំនួន២ក្បាលនៅខេត្តក្រចេះពិសេសតំបន់អភរិក្សអន្លង់កាំពី។

បើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សបានវាយតម្លៃថានៅកម្ពុជាមានផ្សោតប្រមាណជា៨០ទៅ១០០ក្បាលរស់នៅតាមដងទន្លេមេគង្គនិងជាគោលដៅការអភរិក្សចំពោះសត្វកម្រលើលោក។ក្រុមអភិរក្សបានអះអាងដែរថា៖សត្វផ្សោតមួយចំនួនស្លាប់ដោយសារការជាប់មងអ្នកនេសាទ។សត្វផ្សោត​ជាសត្វកម្រនៅកម្ពុជានិងលើលោកហើយវាបានចូលរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជាពិសេសទេសចរក្នុងស្រុកនិងបរទេសអាចទៅទស្សនាសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង៕

 

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសរៀបចំពិធីបុណ្យទន្លេ​​នៅឆ្នាំ២០១៨​ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំឲ្យមន្ទីរទេសចរណ៍ខេត្តកណ្តាលត្រៀមលក្ខណៈ​​ដើម្បីរៀបចំពិធីបុណ្យទន្លេ​​នៅ​​ឆ្នាំ២០១៨​​ខាង​មុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើន។

ក្នុងពិធីប្រកាសចូលកាន់មុខដំណែង ប្រធានថ្មីមន្ទីរទេសចរណ៍ខេត្តកណ្តាលព្រឹកថ្ងៃទី ១៥ ខែសីហា នេះ​​នៅ​​សាលា​​ខេត្ត​​កណ្តាល ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានប្រសាសន៍ ណែនាំឲ្យរដ្ឋបាលខេត្ត​ មន្ទីរទេសចរណ៍ខេត្ត និង​​មន្ទីរ​​អង្គភាពជុំវិញខេត្ត ត្រូវខិតខំរៀបចំទីក្រុង ទីប្រជុំជន​ក្នុងខេត្ត​ឲ្យមាន​អនាម័យ សណ្ដាប់ធ្នាប់ល្អ សម្អាតទីក្រុ​​ងរួមទាំង​​ពង្រឹងគុណ​ភាព​សេវា​​កម្មទេសចរណ៍ និងបដិសណ្ឋារ កិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន ជាដើម​សម្រាប់​​រៀប​​ចំបុណ្យ​​ទន្លេសដែលខេត្តកណ្តាលធ្វើជាម្ចាស់ផ្ទះនាដើមខែមីនា​ខាងមុខនេះ។

ជាមួយគ្នានេះ ត្រូវរៀបចំបង្កើតអោយមានជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាឲ្យបានច្រើនសម្រាប់ខេត្ត ដែលមាន​​ភាពទាក់​​​ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឡើងតាមរយៈខិតខំរៀបចំបង្កើត​​ជាកញ្ចប់​​ខ្សែទស្សនកិច្ច មួយរបស់​​ខេត្ត​​កណ្តាល ដោយតភ្ជាប់គោលដៅ​​ទេសចរណ៍មួយទៅគោលដៅទេសចរណ៍មួយ។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឲ្យ ពង្រឹងការឃោសនាផ្សព្វផ្សាយ និងផលិតឯកសារផ្សព្វផ្សា​​យ​​ទេសចរណ៍​សម្រាប់ខេត្តកណ្តាល ដោយសហការជាមួយ​​សាលា​ខេត្ត ក្រុមហ៊ុន សមាគម និងផ្នែក​​ឯកជននានា​។​​ជាមួយគ្នានោះត្រូវជម្រុញរៀប​​ចំបង្កើតឲ្យមានជាមជ្ឈ​មណ្ឌលព័ត៌មា​នទេសច​រ​ណ៍​ឬបញ្ជរព័ត៌មានទេសចរណ៍នៅតាម តំបន់​ទីប្រ​ជុំជន និងតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ព័ត៌មាន​​ជូនទេស​ចរ​​ជាតិ និងអន្តរជាតិ។ការបង្កើនគុណភាពសេវាទេសចរនេះបានជួយស្របកំណើនទេសចរផងព្រមទាំងធ្វើអោយខេត្តកណ្តាលអាចទទួលបានជោគជ័យក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី២ ហើយសង្ឃឹមថា ក្រុងតាខ្មៅអាចទទួលបានផ្ការំដួល ៣ទងទៀតផង។

ឯកឧត្តម ម៉ៅ ភីរុណ អភិបាលខេត្តកណ្តាល បានណែនាំអោយមន្ទីរទេសចរណ៍ សហការល្អជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត និងផ្នែកឯកជន សំដៅធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍ខេត្តកណ្តាលមានការប្រែប្រួល និងអភិវឌ្ឍ​ន៍រីកច​​ម្រើន និងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ទេសចរជាតិ និងអន្តរជាតិ។

លោក ជួប សោភ័ណ្ឌ ប្រធានថ្មីមន្ទីរទេសចរណ៍ខេត្តកណ្តាលដែលទើ់​​បតែងតាំងបានប​ង្ហាញអំពីផែនការឆ្ពោះ​ទៅរៀប​​ចំបុ​​ណ្យ​​ទន្លេរួម​ទាំងអភិវឌ្ឍន៍គោលដៅទេសចរណ៍ទាំង៧របស់ខេត្តកណ្តាល។យោងតាមរបាយការណ៍របស់មន្ទីទេសចរណ៍ខេត្តកណ្តាលបានឲ្យដឹងថាគិតត្រឹម៧ខែឆ្នាំ២០១៧នេះទេសចរជាតិ និង​អន្ត​រ​​ជាតិ​​ដែលមក​ទស្សនា​ខេត្ត​កណ្តាលមានចខំនួនជាង៧ម៉ឺននាក់ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិជាង៥ពាន់នាក់​​ដែលភាគ​​ច្រើន​​ពួក​គេ​ទៅទស្សនានៅរមណីយដ្ឋានភ្នំព្រះរាជ្យទ្រព្យ ភ្នំប្រសិទ្ធ និងទស្សនាដងទន្លេមេគងជាដើម៕

 

ចៅហ្វាយខេត្តអំពាវនាវដល់ក្រុមហ៊ុន ទូកទេសចរណ៏ ផ្តល់ការយោគយល់ផង ពាក់ព័ន្ធ ការបង់ថវិកា៨០០០រៀលសំរាប់ភ្ញៀវម្នាក់

ខេត្តព្រះសីហនុ៖អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានផ្ញើសារអំពាវនាវដល់បងប្អូនជាម្ចាស់ក្រុមហ៊ុន ទូកដឹកភ្ញៀវទេសចរណ៏ យោគយល់ផង ក្នុងជួយបង់លុយបន្ថែមចំនួន៨០០០រៀលសំរាប់ភ្ញៀវម្នាក់(យកពីភ្ញៀវទេសចរណ៏)ចូលថវិការសាលាខេត្តដើម្បីរកលុយជួយអភិវឌ្ឍន៏ខេត្ត ដើម្បីផលប្រយោជន៏យើងទាំងអស់គ្នា សូមចូលរូមគាំទ្រទាំងអស់គ្នា
លោក យន្ត មីន អភីបាលនែគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងបែបនេះ ខណៈឯកឧត្តម ចុះសួរសុខទុក ដល់យុវជនបន្សាបគ្រឿងញៀននៅ ក្នុងមូលដ្ឋានកង រាជអាវុធក្រុងព្រះសីហនុក្នុងសប្ដាហ៍កន្លងមកបានមានប្រសាសន៏បញ្ជាក់ថា៖”ការអនុវត្តន៏ នឹង តម្រូវឲ្យក្រុមហ៊ុនទូកទេសចរណ៍ដឹកភ្ញៀវទាំងអស់នៅក្នុងខេត្តព្រះសីហនុ បង់លុយចំនួន៨០០០រៀលសំរាប់ភ្ញៀវម្នាក់ចូលថវិការសាលាខេត្ត គឺធ្វើឡើងតាមការណែ នាំរបស់ ក្រសួង សេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ គឺធ្វើឡើងក្នុងការ សាកល្បងដើម្បីប្រមូលថវិការអភិវឌ្ឍន៏ខេត្តយើង ទាំងអស់គ្នា ។

ដូចនេះសូមឲ្យបងប្អូនជាម្ចាស់ក្រុម ហ៊ុនទូកដឹកភ្ញៀវតេសចរណ៏ យោគយល់ផង ពីព្រោះកន្លងមក រដ្ឋាលខេត្តក៏ដូចរាជរដ្ឋាភិបាលបាន យោគយល់ដល់បងប្អូនច្រើន ហើយ ទូកដែលនាំចូលសំរាប់ដឹកភ្ញៀវទេសចរណ៏ក៏មិនបានបង់ពន្ធស្អីៗក៏មិនបានបង់ពន្ធ ដែរអញ្ចឹង ការចូលរូមជាមួយរដ្ឋាលខេត្តដើម្បីរកលុយជួយអភិវឌ្ឍន៏ខេត្ត ដើម្បីផលប្រយោជន៏យើងទាំងអស់គ្នា សូមចូលរូមគាំទ្រទាំងអស់គ្នា ដោយបញ្ហដូចគ្នានេះ មិនមែន មានសំរាប់តែខេត្តព្រះសីហនុនោះទេ ខេត្តគេផ្សេងៗក៏មានដូចគ្នា នឹងគេបានធ្វើមុនយើងអស់ ហើយ។
គួររំលឹកផងដែរថាលោក យន្ត មីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុនៅក្នុង កិច្ចប្រជុំជាមួយក្រុមហ៊ុនទូកទេសចរណ៍ដឹកភ្ញៀវនៅក្នុងខេត្តព្រះសីហនុនា រសៀលថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីនេះលោកបានបញ្ជាក់ថា លិខិតលេខ ៣៤៩៩ សហវ.អទច ចុះ ថ្ងៃទី២៨ខែមេសាឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ស្ដីពីស្ថានភាពគ្រប់គ្រង និងធ្វើ អាជីវម្មទូកទេសចរណ៍នៅក្នុងខេត្តព្រះសីហនុនិងដើម្បីពង្រឹងការគ្រប់គ្រងលើវិស័យទេសចរណ៍ និង ចំណូលអោយស្របតាមនីតិវិធីហិរញ្ញវត្ថុសាធារណៈដោយរាជរដ្ឋាភិបាលបានសម្រេចជាគោល ការណ៍ មានចំនួន៣គឺទី១ បង្កើតគណៈកម្មការអន្តរ ក្រសួង ដឹកនាំដោយក្រសួងទេសចរណ៍ដោយ មានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងអាជ្ញាធរខេត្តដើម្បីគ្រប់គ្រងកំពង់ផែ និងការដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវទឹក ដើម្បីចុះសិក្សាស្រាវជ្រាវនិងពិនិត្យលទ្ធភាព នឹងការបង្កើតកំពង់ផែទេសចរណ៍ត្រូវរាយការណ៍ សំការសម្រេចដ៍ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។
ទី២ ក្រោយ ពីទទួលបានលទ្ធផល ការងារនេះ ហើយនិងរៀបចំប្រកាសអន្តរក្រសួង ស្ដីពីការគ្រប់ គ្រងចំណូល លើវិស័យទេសចរណ៍ ផ្លូវទឹក ដើម្បីអោយរដ្ឋបាលខេត្តពាក់ព័ន្ធទទួល បានកម្រៃជាថវិកាសម្រាប់ ធ្វើការអភិវឌ្ឍន៍ធានា បាននូវសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន សន្តិសុខ សុវត្តិភាព ដោយ អនុលោកតាមច្បាប់ស្ដីពី ប្រព័ន្ធហិរញវត្ថុសាធារណៈជាធរមាន ទី៣ ក្នុងចន្លោះ អន្តរកាលនេះ អនុញ្ញាត្តិអោយរដ្ឋបាលខេត្តព្រះសីហនុ យកកម្រៃពីក្រុមហ៊ុនទេសចរណ៍តាម ចំនួនភ្ញៀវទេសចរណ៍ ក្នុងមួយនាក់៨០០០រៀល ដើម្បីប្រើប្រាស់លើការងារអភិវឌ្ឍន៍ ការធានា បាននូវសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន សន្តិសុខ សុវត្តិភាពដោយអនុលោមនីតិវិធីហិរញវត្ថុ ជាសាធារណៈ៕

ចៅហ្វាយខេត្តអំពាវនាវដល់ក្រុមហ៊ុន ទូកទេសចរណ៏ ផ្តល់ការយោគយល់ផង ពាក់ព័ន្ធ ការបង់ថវិកា៨០០០រៀលសំរាប់ភ្ញៀវម្នាក់

 

កម្ពុជាផ្សព្វផ្សាយទិវាដំរីអន្តរជាតិនិងជាប្រទេសមានដំរីច្រើនជាងគេនៅអាស៊ី

ភ្នំពេញ៖ដើម្បីបង្កើនការយល់ដឹងការអភិរក្សនិងចូលរួមការពារសត្ចដំរីកាលពីថ្ងៃទី១៤សីហាកន្លងមកក្រសួងបរិស្ថានបានផ្សព្វផ្សាយទិវាដំរីអន្តរជាតិដែលបានលើកឡើងថាកម្ពុជាមានដំរីច្រើនជាងគេនៅអាស៊ី។
ថ្ងៃទី១២ ខែសីហា ២០១៧ គឺជាខួបលើកទី៦នៃទិវាដំរីពិភពលោក។ អង្គការអភិរក្សអន្តរជាតិ (International Conservation )បានផ្តិតរូបភាពដំរីកម្ពុជានៅភ្នំក្រវ៉ាញ់។ បើតាមរូបភាពកាំមេរ៉ា ហ្វូងដំរីនៅប្រទេសកម្ពុជា គឺជាហ្វូងដំរីធំបំផុតនៅអាស៊ីក្នុងរយៈពេល១ទសវត្សរ៍នេះ។ ទិវាដំរីអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដើម្បីផ្សព្វផ្សាយការយល់ដឹង ការចែករំលែកបទពិសោធន៍ និងផ្តល់ដំណោះស្រាយសម្រាប់ការថែរក្សា និងការគ្រប់គ្រងដំរីទាំងក្នុងស្រុក និងដំរីព្រៃចេញពីការធ្វើបាប និងការរំលោភបំពាន រួមទាំងការបរបាញ់។
ដោយឡែកតាមរបាយការណ៍អង្គការអភិរក្សសត្វនៅកម្ពុជាបានអោយដឹងថាកម្ពុជាមានសត្វដំរីប្រមាណជា២០០ទៅ ៣០ ០ក្បាលកំពុងរស់នៅភាគឥសាន្ដនិងតំបន់ភ្នំក្រវាញ៕

កម្ពុជាផ្សព្វផ្សាយទិវាដំរីអន្តរជាតិនិងជាប្រទេសមានដំរីច្រើនជាងគេនៅអាស៊ី

រដ្ឋមន្ដ្រី៖កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបវកញ្ញាពិភពលោកមកបពី៨០ប្រទេសនៅខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖រដ្ឋមន្ដ្រីទេសចរណ៍បានអះអាងនៅថ្ងៃនេះ៖កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបវកញ្ញាពិភពលោកមក​ពី៨០ប្រទេសនៅខែវិច្ឆិកាខាងមុខនេះដើម្បីចូលរួមការទាក់ទាញទេសចរណ៍មកកម្ពុជាបន្ថែមទៀត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការរៀបចំប្រឡងបវកញ្ញាពិភពលោកមកពីប្រមាណ៨០ប្រទេសនេះ និងទាក់ទាញមនុស្សមកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងនៅខេត្តសៀមរាបនេះ ហើយដែលញ៉ាំងឲ្យពួកគេបានស្គាល់ប្រាសាទអង្គរវត្ត និងតំបន់ទេសចរផ្សេងៗរបស់កម្ពុជា។ក្រសួងទេសចរណ៍សង្ឃឹមថាព្រឹត្តិការប្រឡងបវកញ្ញាឯកពិភពលោកនៅចុងឆ្នាំ២០១៧នឹងជួយឲ្យមានកំណើនទេសចរមកកម្ពុជាកាន់តែច្រើន ដែលបានជួយទៅដល់សេដ្ឋកិច្ចជាតិកាន់តែរីកចំរើន។នេះបើតាមលោករដ្ឋមន្ដ្រីបានអោយដឹងក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូបវកញ្ញាពិភពលោក ដែលដឹកនាំដោយលោក អឿន រតនៈ នាព្រឹកថ្ងៃទី១១សីហា នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖” ក្រសួងទេសចរណ៍ បានសន្យាសម្របសម្រួលជាមួយម្ចាស់សណ្ឋាគា សម្រាប់កន្លែងស្នាក់នៅ ការហូបចុក របស់ក្រុមបវកញ្ញាទាំងនេះ ដើម្បីឲ្យការប្រឡងនេះប្រព្រឹត្តទៅដោយរលួន ដើម្បីជាមុខមាត់របស់កម្ពុជាទាំងមូល”។

ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានថា ការប្រឡងបវកញ្ញាពិភពលោកនេះ និងបង្កើតបានជាព្រឹត្តិការណ៍ថ្មីមួយទៀតដែលជាឱកាសបង្ហាញភ្ញៀវទេសចរបរទេសពីគោលដៅទេសចរណ៍ដែលកម្ពុជាមានដូចជាប្រាសាទអង្គរវត្ត ធនធានធម្មជាតិ និងតំបន់សមុទ្រ និងព្រឹត្តិការជាដើម។
លោកអឿន រតនៈអ្នករៀបចំការប្រឡងបវកញ្ញាពិភពលោកបានមានប្រសាសន៍ថា ការសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកាប្រឡងបវកញ្ញាពិភពលោកនេះ នឹងជួយឲ្យពិភពលោកបានស្គាល់កម្ពុជាតាមរយៈនារីបវកញ្ញាពិភពលោកទាំងនោះ នៅពេលដែលពួកគាត់វិលត្រឡប់ទៅប្រទេសដើមវិញ។
លោកបញ្ចាក់ថា៖ ការប្រឡងបវកញ្ញាពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការសហការរៀបចំផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ហង្សមាសទាំងបច្ចេកទេសផ្សាយ និងការរៀបចំឆាកប្រឡង ខណៈដែលទូរទស្សន៍នេះ មានបទពិសោធន៍ក្នុងរៀបចំកម្មវិធីខ្នាតអន្តរជាធំៗទទួលបានជោគជ័យកន្លងមក។
លោកបញ្ជាក់ថា មុននឹងឈានដល់ការប្រឡងបវកញ្ញាពិភពលោកដែលមានប្រទេសចូលរួមចន្លោះពី៦០ទៅ៨០ប្រទេសនោះ គឺនៅដើមខែតុលាខាងមុខនេះ កម្ពុជានឹងរៀបចំប្រឡងជ្រើសរើសបវកញ្ញាឯកកម្ពុជាមកពីទូទាំងប្រទេសដើម្បីចំរាញ់យកមួយរូបជាតំណាងឲ្យកម្ពុជាទៅចូលរួមប្រឡងបវកញ្ញាអន្តរជាតិផងដែរ ក្នុងលក្ខណៈសម្បត្តិរួមទាំងចំណេះដឹងខ្ពស់ផ្នែកវប្បធម៌ទូទៅ និងភាសាអង់គ្លេស៕

រដ្ឋមន្ដ្រី៖កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបវកញ្ញាពិភពលោកមកបពី៨០ប្រទេសនៅខែវិច្ឆិកាខាងមុខនេះ

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ បានទទួលស្វាគមន៍ ការហោះហើរដំបូងរបស់ AirAsia ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីប្រកាស ព័ត៌មានរវាង Cambodia Airport និង Vinci Airport បានឲ្យដឹងថា ការតភ្ជាប់នេះ ដើម្បីបង្ហាញឲ្យច្បាស់លើវិស័យទេសចរណ៍ចម្រុះ ដ៏សម្បូរបែបរបស់កម្ពុជា និងជាពិសេសតម្រូវការកើនឡើងគោលដៅឆ្នេរសមុទ្ររបស់កម្ពុជា។ សេវាកម្មថ្មីនេះ បើកដំណើរការនៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ពេលវេលាមកដល់គឺម៉ោង១ ហើយ៤០នាទីក្រោយ នឹងចាកចេញ ទៅកាន់ទីក្រុងកូឡាឡាំពួរវិញ។
លោក Spencer Lee ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន AirAsia Berhad បាននិយាយថា “យើងមានក្តីរំភើបរីករាយចំពោះជើងហោះហើរដំបូងរបស់យើង នៅខេត្តព្រះសីហនុ ដែលទទួលបាន លទ្ធផលដ៏ជោគជ័យ ជាមួយអ្នកដំណើរពេញ សម្រាប់ផ្លូវហោះហើរលើកទី៥០របស់យើង”។
លោកថា ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញពី សក្តានុពល និងឱកាសថាមវន្តធំ នៅក្នុងលក្ខខណ្ឌនៃវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងដំណើរឆ្ពោះទៅកាន់ ការអភិវឌ្ឍខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ជាគោលដៅទី១២០ របស់ក្រុមហ៊ុន ហើយសង្ឃឹមថា ខេត្តនេះ នឹងអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍មួយ ដ៏មានប្រជាប្រិយភាពដែលអាចឲ្យភ្ញៀវទេសចរ ក្នុងតំបន់ បានទទួលនូវពិភពដ៏អាថ៌កំបាំងរបស់អាស៊ានដែលមិនទាន់ត្រូវបានរកឃើញ។ តាមរយៈផ្លូវហោះហើរនេះ ចង់បើកដំណើរតាមផ្លូវអាកាសសម្រាប់ប្រជាជន នៃខេត្តនេះ ដើម្បីពង្រីកខ្លូនក្នុងតំបន់អាស៊ាន ពិភពលោកដោយប្រើការ តភ្ជាប់ដ៏ធំទូលាយនៅទូទាំង២៧ប្រទេស។
លោក Eric Delobel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា “ភាពជាដៃគូដ៏ជោគជ័យ របស់យើងជាមួយ AirAsia ត្រូវបានផ្លាស់ប្តូរឡើងមួយជំហានទៀត ហើយជាគន្លឹះក្នុងការភ្ជាប់កម្ពុជាទៅនឹង ពិភពលោក”៕

 

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

 

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំប្រតិភូចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧

ភ្នំពេញ៖ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧ (Xi’an Silk Road International Tourism Expo 2017) និងបានបន្តជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Li Jinzao ប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន (CNTA) ផងដែរ។នេះបើតាមការផ្សាយរបស់ក្រសួងទេសចរណ៍។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដោយផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ ក្នុងក្របខណ្ឌខ្សែក្រវាត់ និងវិថី រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិចិន ពិសេសដើម្បីត្រួតពិនិត្យ និងជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងសៀងហៃ និងផែនការអនុវត្តអនុស្សរណៈនេះ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ថ្មីៗនេះ នៅទីក្រុងប៉េកាំង ដែលបានផ្តោតលើចំណុចសំខាន់ៗ រួមមាន ការជួយអភិវឌ្ឍតំបន់ទីក្រុងទេសចរណ៍សៀមរាបអង្គរ និងតំបន់ជុំវិញប្រកបដោយនិរន្តរភាព ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ការបង្កើតកម្មវិធីផ្លាស់ប្តូរអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា-ចិន ការបង្កើតឲ្យមានវេទិកាកិច្ចប្រជុំកំពូលទេសចរណ៍ចិន-កម្ពុជា និងកិច្ចសហការលើការផ្សព្វផ្សាយ និងវិនិយោគទេសចរណ៍។
ភាគីទាំងពីរបានឯកភាពជំរុញក្រុមការងារទាំងសងខាងដែលបានរៀបចំរួចហើយឲ្យពន្លឿនការអនុវត្តផែនការនេះ ជាមួយនឹងការជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ ភាគីចិនបានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការទទួលប្រតិភូកម្ពុជាមកទស្សនកិច្ចដកបទពិសោធន៍ លើការអភិវឌ្ឍកសិទេសចរណ៍ ទេសចរណ៍ជនបទ។
ឯកឧត្តម ថោង ខុន បានជម្រាបជូនថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងខិតខំរៀបចំតំបន់ទេសចរណ៍ និងរមណីយដ្ឋានវិស្សមកាលសម្រាប់ទេសចរចូលនិវត្តន៍ ពិសេសនៅតំបន់ឆ្នេរ និងនៅតំបន់ទេសចរណ៍ធម្មជាតិ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២,៦៦លាននាក់ ក្នុងកំណើន ១២.៨% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ៥៣ម៉ឺននាក់ ក្នុងកំណើន ៣៩.៩% ឈរលំដាប់ទី១ នៃទីផ្សារសំខាន់ៗទាំង១០៕

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំប្រតិភូចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧

ខេត្តសាន់ស៊ី នៃប្រទេសចិនប្រកាសបង្កើតខ្សែហោះហើរត្រង់ឆ្ពោះមកកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖ខេត្តសាន់ស៊ីនៃប្រទេសចិនប្រកាសបង្កើតខ្សែហោះហើរត្រង់ឆ្ពោះមកកាន់ប្រទេស​​ កម្ពុជាដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ភ្ញៀវទេសចរចិនកាន់តែមានចំនួនកើនឡើង​មកលេង​នៅប្រទេសកម្ពុជា។រដ្ឋាភិបាលចិនបាន ឯកភាពជំរុញការតភ្ជាប់ជើងហោះហើរត្រង់ថ្មីមួយបន្ថែមទៀតពី​ក្រុង​​ស៊ីអាន ខេត្តសាន់ស៊ីមកកាន់កម្ពុជាដែលបានជួយគាំទ្រដល់គម្រោងវិនិ​យោគផលិតផល​ទេស​ចរណ៍ចិននៅកម្ពុជា។

ការឯកភាពគ្នាបង្កើតខ្សែហោះហើរត្រង់ពីចិនមកកាន់កម្ពុជានេះ បាន ធ្វើឡើងបន្ទាប់ពី​ឯឧ.ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបំពេញទស្សនកិច្ចផ្លូវការទៅ​កាន់ប្រទេសចិន​កាល​ពីចុងសប្តាហ៍នេះហើយបានជួបពិភាក្សាការងារជាមួយលោក Hu Heping អភិបាលខេត្ត​សាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។
លោកអភិបាលខេត្តបានគាំទ្រគម្រោងការហោះហើរត្រង់ និងទៀងទាត់ពីខេត្តសាន់ស៊ីម​ក​កាន់​កម្ពុជានេះ ដែលបច្ចុប្បន្នទើបមានការហោះហើរជាប្រភេទ Charter flight ប៉ុណ្ណោះ។ ព្រមជាមួយនោះលោកអភិបាលខេត្តក៏បានស្នើឲ្យក្រសួងទេសចរណ៍កម្ពុជាជួយគាំទ្រ​គម្រោង​​​​វិនិយោគ​ផលិផល​ទេសចរណ៍នានា ពីខេត្តសាន់ស៊ីមកកម្ពុជាផងដែរ។
ឯឧ.ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ បានបង្ហាញពីការត្រៀមលក្ខណៈដ៏ល្អរបស់កម្ពុជា ក្នុងការ​ទទួល​ទេសចរចិន តាមនយោបាយ China-Ready ។ ឯឧ.អៈអាងថា គម្រោងហោះហើរត្រង់​នេះគឺជាសញ្ញាដ៏ល្អក្នុងការចាប់យកភ្ញៀវទេសចរមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនឡើង​បន្ថែមទៀត ខណៈ​ដែល​ភ្ញៀវទេសចរចិននៅតែរក្សាតំណែងស្ថិតនៅលំដាប់លេខ១​ហើយ​ក៏ដោយ។
របាយកាណ៍បានបង្ហាញថា ការកើនឡើងចំនួនភ្ញៀវទេសចរចិននេះ ដោយសារកម្ពុជាបាន​ដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ ២០១៦-២០២០ តាមរយៈសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា។ សៀវភៅសនេះបានផ្តោតលើផែនការយុទ្ធ សាស្រ្ត​៤រួមមាន៖ទី១.ពង្រឹងសេវាកម្មពេលមកដល់សម្រាប់ភ្ញៀវទេសចរចិន, ទី២. ការបញ្រ្ជាប ការ​យល់ដឹងសាធារណៈអំពី China Ready ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ទី៣ ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ភ្ញៀវទេសចរចិន និងទី៤ ការបង្កើតការទ្រ ទ្រង់។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជា បានរីករាយចំពោះការបង្កើតខ្សែហោះហើរត្រង់នេះថានឹងធ្វើឲ្យភ្ញៀវទេសចរចិនកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា ដោយគ្មានភាពស្មុគស្មាញដូចពីមុន។
យ៉ាងណាក៏ដោយលោងចង់ឲ្យរាជរដ្ឋាភិបាលបង្កើនការហោះហើរត្រង់ជាមួយបណ្តាប្រទេស សំខាន់ៗនៅតំបន់អ៊ឺរ៉ុប និងអាមេរិកបន្ថែមទៀត ដើម្បីកុំអោយរំខានដល់អារម្មណ៍ភ្ញៀវទេសចរ ដែលចង់មកលេងស្រុកខ្មែរ ខណៈបច្ចុប្បន្នភ្ញៀវនៅតំបន់អ៊ឺរ៉ុបដែលចង់មកស្រុកខ្មែរត្រូវធ្វើ ដំណើរផ្លាស់ប្តូរជើងហោះហើរច្រើនដង។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាស ចរណ៍ចំនួន១២ហើយ ដែលបាន​ធ្វើការហោះហើរត្រង់ភ្ជាប់ពី ចិនទៅកម្ពុជាឬ ពីកម្ពុជាទៅចិន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍​ចិន​​មានចំនួន៨ ក្រុមហ៊ុន និង៤ក្រុមហ៊ុនទៀត ជាអាកាសចរណ៍របស់ កម្ពុជាដោយបាន​ចុះបញ្ជី​នៅក្នុងស្រុក។ក្នុងរយៈ៦ ខែឆ្នាំ ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរមានចំនួនជាង៥សែន២ម៉ឺននាក់ ក្នុង ចំណោមភ្ញៀវទេសចរសរុបជាង ២លាន២សែននាក់៕

 

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

ភ្នំពេញ៖បើយោងតាមទិន្នន័យរបស់ គ្រឹះស្ថានអង្គរ បង្ហាញថា ក្នុងរយៈពេល ៧ខែនៃ ឆ្នាំ ២០១៧នេះ ចំនូនភ្ញៀវទេសចរ មកទស្សនា រមណីយដ្ឋាន អង្គរវ ចំនួន ១៤១៥៧៦៩នាក់ កើនឡើង ១២,៣៤ភាគរយធៀងនឹងឆ្នាំ ២០១៦ ហើយ រកចំណូលបាន ៦០ លានដុល្លារអាមេរិក កើនឡើងជាង ៦៨ ភាគរយ ធៀប នឹងឆ្នាំ ២០១៦។

ក្នុងនោះដែរ គិតតែក្នុងខែ កក្កដា ឆ្នាំ នេះ ភ្ញៀវទេសចរ មកទស្សនា តំបន់អង្គរ មានចំនួន ១៨២៦៣២នាក់ រកចំណូបាន ជាង ៨លានដុល្លារអាមេរិកផងដែរ។ ចំពោះ ចំណូលដែលបានពីការលក់សំបុត្រ បានបង់ចូលថវិការជាតិ មានចំនួន ៧ លាន ៨ សែន ៤ ម៉ឺន ដុល្លារ និងឧបត្ថម ចូលមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៣ សែន ៦ ម៉ឺន ដុល្លារអាមេរិក។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថាលទ្ធផលនៅរយៈពេល ៧ ខែ ឆ្នាំនេះបង្ហាញថា ការសម្រេចដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋាន មិនទាន់មានឥទ្ធិពលអវិជ្ជមានណាមួយដល់ចំនួនភ្ញៀវទេសចរនោះទេ ខណៈដែលចំនួននៅតែកើនឡើងក្នុងអត្រាល្អ។

ប៉ុន្តែ យើងគួរតែចាំមើលលទ្ធផលមួយឆ្នាំពេញសិន ហើយបើចំណូលនៅតែកើនល្អ វាជាការល្អសម្រាប់ប្រទេសកម្ពុជា។ រដ្ឋាភិបាលតាមរយៈគ្រឹះស្ថានអង្គរបានចាប់ផ្តើមអនុវត្តការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៧ ដោយក្នុងនោះតម្លៃប័ណ្ណចូលទស្សនាសម្រាប់រយៈពេល ១ ថ្ងៃបានកើនពី ២០ដុល្លារ ដល់ ៣៧ ដុល្លារ។ តម្លៃសំបុត្រចូលទស្សនារយៈពេលបីថ្ងៃត្រូវឡើងពី ៤០ ដុល្លារទៅ ៦២ ដុល្លារ និងសំបុត្រសម្រាប់ចូលទស្សនាមួយសប្តាហ៍ត្រូវឡើងថ្លៃពី ៦០ ដុល្លារដល់ ៧២ ដុល្លារ៕

 

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

មន្ដ្រី៖ភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានតំបន់កំពង់ភ្លុកចាប់ផ្តើមមានកំណើនកើនឡើង

ភ្នំពេញ៖ភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានតំបន់កំពង់ភ្លុកចាប់ផ្តើមមានកំណើនកើនឡើង ខណៈរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍតំបន់នេះឲ្យកាន់តែល្អប្រសើរ។
នៅក្នុងឱកាសអាជ្ញាធរខេត្តសៀមរាបចុះទៅជួបសំណេះសំណាល់និងសួរសុខទុក្ខប្រជាពល រដ្ឋនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១ខែសីហា លោក នឹង នី មេឃុំកំពង់ភ្លុកបានឲ្យដឹងថា៖ ដោយសារតែឆ្នំានេះទឹកទន្លេឆាប់ឡើងខ្ពស់ធ្វើឲ្យអ្នកទេសចរជាតិ និងអន្តរជាតិចាប់ផ្តើមមកទស្សនារមណីយដ្ឋានតំបន់កំពង់ភ្លុកនេះ មានការកើនឡើង។

លោកបានបន្តថា ៖កាលពីឆ្នំាមុនរហូតដល់ខែកញ្ញាទើបទឹកទន្លេរឡើង និងមានភ្ញៀវទេសចរមកទស្សនាច្រើន។ប៉ុន្តែសម្រាប់ឆ្នំា២០១៧នេះ គឺទឹកទន្លេរឡើងតំាងពីខែកក្កដាដែលធ្វើឲ្យឆាប់មានភ្ញៀវទេសចមកទស្សនាច្រើន។
លោកបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានតំបន់កំពង់ភ្លុកនេះក្នុង១ថ្ងៃៗមានប្រមាណជាជិត​៤០​០នាក់ ខណៈនៅរដូវប្រាំងទឹកស្រកមានភ្ញៀវទេសចរមកទស្សនាតំបន់នេះប្រមាណជា២០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។លោកបានបន្តថា នៅក្នុងឃុំកំពង់ភ្លុក នេះមានភូមិ៣ មាន៨៣៨គ្រួសារក្នុងនោះប្រជាពលរដ្ឋដែលប្រកបរបបជាប្រជានេសាទមាន៧៥% ជាប្រតិបត្តិករទេសចរណ៍២៥% និងអ្នកប្រកបមុខរបបផ្សេងៗមាន៥% ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុកទាំងមូលពឹងផ្អែកទៅលើការនេសាទនៅក្នុងបឹងទន្លេ សាប និងសេវាកម្មទេសចរណ៍នេះ។
លោក នឹង នី បានស្នើសុំឲ្យអាជ្ញាធរខេត្តជួយពន្លឿននៃការស្តាប្រឡាយឲ្យបានជ្រៅ ដើម្បីឲ្យទឹកចូលបានច្រើននៅរដូវប្រាំង ដើម្បីអាចទាក់ភ្ញៀវទេសចរឲ្យមកទស្សនារមណីយដ្ឋានកំពង់ភ្លុកនេះបានច្រើនដូចរដូវវស្សា និងជួយធ្វើជីវភាពរបស់ប្រជាពលរដ្ឋនេះកាន់មានភាពល្អប្រសើរ។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានកោតសសើរលោក នឹង នី ដែលចេះជួយដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យមានមុខរបបធ្វើ ជាពិសេសពាក់ព័ន្ធនិងវិស័យទេសចរណ៍ដែលជាវិស័យដ៍សំខាន់មួយរបស់ខេត្តសៀមរាប។ពាក់ព័ន្ធការស្នើសុំឲ្យអាជ្ញាធរឃុំកំពង់ភ្លុកេះ ឯកឧត្តម ឃឹម ប៊ុនសុង បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍតំបន់នេះ។

ឥឡូវនេះកងវិស្វកម្មសម្តេតេជោ ហ៊ុន សែន សៀមរាបបានកំពុងតែធ្វើការស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីឃុំរកា ទៅឃុំកំពង់ភ្លុក ដែលមានប្រវែង១៣គីឡូម៉ែត្រ ដែលជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងជំហានដំបូងនេះនិងស្ថាបនាឲ្យបានប្រវែង៣,៦០០ម៉ែត្រ និងធ្វើឲ្យបានរួចរាល់បានមុនទឹកទន្លេឡើងខ្ពស់។

ហើយផ្លូវ១ខ្សែនេះមានប្រឡាយនៅសងខាងដែលមានជំម្រៅជ្រៅដែលអាចឲ្យទូក កាណូត បើកបរបនៅរដូវប្រាំបានដូច្នេះប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកនេះលេងមានការលំបាកទៀតហើយ មានផ្លូវស្អាតសម្រាប់ធ្វើដំណើរទំាងផ្លូវគោក និងផ្លូវទឹកហើយ អាចទាក់ទាញភ្ញៀទេសចរបានទំាងរដូវវស្សានិងរដូវប្រាំងផងដែរ៕