អភិបាលខេតកំពង់ធំ បានជម្រុញឲ្យ ក្រុមហ៊ុនចំការកៅស៊ូទាំងអស់ ត្រូវតែគោរពច្បាប់ការងាររបស់កម្ពុជា

ខេត្តកំពង់ធំ៖អភិបាលខេតកំពង់ធំ បានជម្រុញឲ្យ ក្រុមហ៊ុនចំការកៅស៊ូទាំងអស់ ត្រូវតែគោរពច្បាប់ការងាររបស់កម្ពុជានិងផ្តល់សេវាស្នាក់នៅ ព្រមទាំងការថែទាំសុខភាពជូនកម្មករឲ្យសមរម្យ។
ថ្លែងនៅក្នុងពិធីសម្ពោធបើកមុខចៀរជ័រកៅស៊ូ របស់ក្រុមហ៊ុន C.R.C.K អភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏លើកឡើងថា៖បន្ទាប់ពីប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញមានក្រុមហ៊ុនបរទេសវិនិយោគជាច្រើន ក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ ដែលបានធ្វើការវិនិយោគទៅលើដំណាំកៅស៊ូនៅក្នុងទឹកដីខេត្តកំពង់ធំ កៅស៊ូដែលផ្តល់សក្តានុពល ដែលត្រូវធ្វើការចៀរជ័រនៅថ្ងៃនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋដែលជាជនជាតិខ្មែរឲ្យមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក ។ ពេលនេះ ក្រុមហ៊ុនត្រូវការចៀរជ័រកៅស៊ូ ដូច្នេះត្រូវការកម្មករច្រើន មានការងារធ្វើជានិរន្តរភាពជាប់លាប់ ទទួលបានប្រាក់ខែសមរម្យ និងត្រូវគោរពច្បាប់ការងារ ។

ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានចុះជួបកម្មករ កម្មារិនីរោងចក្រ ដោយផ្តល់សេវាសម្រាប់ការងារ សេវាថែទំាងសុខភាព ទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ គឺមិនយកលុយទេ។ ចំពោះកម្មករ កម្មារិនី លំហែមាតុភាពឧបត្ថម្ភថវិកា ចំនួន៤០ម៉ឺនរៀល។ ចំពោះអ្នកឆ្លងទន្លេ ត្រូវបានអនុញ្ញាតិឲ្យឈប់សម្រាករយៈពេល៣ខែផ្តល់ប្រាក់ខែ១២០% ក្នុងមួយខែផងដែ ដោយគិតពីខែមករាឆ្នាំ២០១៨ តទៅ។

ឯកឧត្តមបន្ថែមទៀតថា ៖សម្តេចតេជោ បានគិតគូអំពីជីវភាពរបស់បងប្អូន មិនបោះបង់ចោលបងប្អូននោះទេ លើសពីនេះទៅទៀត ឯកឧត្តមបានសូមអំពាវដល់ក្រុមហ៊ុនកៅស៊ូវៀតណាមទំាងអស់ ត្រូវគោរពតាមច្បាប់ការងារបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវចាត់ទុកកម្មករ ប្រៀបដូចជាកូនចៅ ក្នុងនោះត្រូវសាងសង់ផ្ទះជូនកម្មករ មណ្ឌលសុខភាព សាលារៀនទឹកស្អាតជាដើម។ ហើយថ្ងៃនេះមានការចូលរួមពី កម្មករ កម្មកានី និយោជកជាង៤០០នាឯកឧត្តមបន្តថា!ក្រុមហ៊ុនរស់បានទាល់តែមានកម្មករ កម្មកររស់បានទាល់តែមានក្រុមហ៊ុន។
លោក ឡៃ វ៉ាន់ឡាំ ប្រធានគណៈប្រតិភូដឹកនាំកៅស៊ូវៀតណាមនៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុន C.R.C.K អភិវឌ្ឍន៍កៅស៊ូមានផ្ទៃដីចំនួន ៤២១៦,៨៦ហិចតា ហើយផ្ទៃដីសម្រាប់ធ្វើការចៀរជ័យកៅស៊ូសាកល្បងមានចំនួន ២១២ហិចតានិងមានកម្មករចំនួន៦២នាក់ ដែលបានទទួលវគ្គបណ្តុះបណ្តាលជំនាញជៀជ័រដល់កម្មករ កម្មកានីជាច្រើននាក់ជាបន្តបន្ទាប់៕

 

អភិបាលខេតកំពង់ធំ បានជម្រុញឲ្យ ក្រុមហ៊ុនចំការកៅស៊ូទាំងអស់ ត្រូវតែគោរពច្បាប់ការងាររបស់កម្ពុជា

តុលាការខេត្តកំពង់ធំប្រគល់សត្វព្រៃចំនួន១៦០ក្បាលដល់ក្រុមអភិរក្សយកទៅរក្សានៅភ្នំតាម៉ៅ

ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ ស្ថាបន័អយ្យការអមសាលាដំបូងខេត្តកំពង់ធំបានធ្វើការប្រគល់សត្វព្រៃអោយក្រុមអន្តរគមន៏​សម្ព័​ន្ធមិត្តបង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើសហការជាមួយអង្កការសម្ព័នមិត្តសត្វព្រៃទៅលែងនៅរមណីយដ្ឋានភ្នំតាម៉ៅ ថែរក្សានិងអភិrក្ស
បើតាមប្រភពពត័មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៦០១បានអោយដឹងថាដោយយើងទទួលបានពត៏មានពីបណ្ដា ញ សម្ងាត់ថាមានការដឹកជញ្ចូន សត្វព្រៃ ជួញដូរយ៉ាងអាណាធិបតេយ្យពេល នោះយើងបានរាយការណ៍ដល់ស្ថាប័ន្ដអយ្យការខេត្តកំពង់ធំ ទើបលោកបញ្ចាអោយ ស្ទាក់ចាប់ សត្វព្រៃទាំងនេះបានកាលពីយប់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៧ នៅចំនុច មុខស្នាក់ការប៉េអឹម ៦០១ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ លុះព្រឹកឡើងថ្ងៃទី១២ខែកញ្ញាឆ្នាំ2017។

លោកអិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានធ្វើការប្រគល់សត្វព្រៃទាំងនេះអោយក្រុមអន្តរគមន៏សម្ព័ន្ននិមិត្តបង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើយកទៅប្រលែងនិងអភិរក្ស ថែរក្សានៅរមណីយដ្ឋានភ្នំតាម៉ៅ។លោក ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានបន្តឲ្យដឹងថាៈនៅព្រឹកថ្ងៃទី១២នេះ កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត និងកម្លាំងអយ្យការខេត្តកំពង់ធំ បានប្រគល់សត្វ ប្រវឹកចំនួន១៥០ក្បាល សត្វស្វា១០ ក្បាល សត្វសំពោច៥ក្បាលអោយ ក្រុមអន្តរគមន៍សម្ព័ន្ធមិត្តបង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើំដើម្បីយកទៅលែងនៅ រមណីយដ្នានភ្នំ តាម៉ៅ ថែរក្សា និងអភិរក្ស៕

ក្រុមអភិរក្សសត្វ ព្រួយបារម្ភពីការផុតពូជសត្វត្មាត ខណៈចំនួនរបស់វាថយចុះរហូតដល់៥០ភាគរយ

ភ្នំពេញ៖ក្រុមអភិរក្សសត្វបានសម្តែងការព្រួយបារម្ភពីហានិភ័យខ្ពស់នៃការផុតពូជសត្វត្មាត​នៅក្នុងប្រទេស​កម្ពុជា បន្ទាប់​ពីកត់សម្គាល់ថា ចំនួនរបស់វាបានថយចុះរហូតដល់៥០ភាគរយនៅក្នុងឆ្នាំចុងក្រោយនេះ។

សេចក្តីថ្លែងការណ៍រួមគ្នារបស់អង្គការសមាគមអភិរក្សសត្វព្រៃ អង្គការជីវិតសត្វស្លាប​អង្គការ​​មូល​និធិសកលសម្រាប់អភិរក្សធន​ធាន​​​ធម្មជាតិ ដែលទូរទស្សន៍រស្មីហង្សមាស ទទួលបាននៅថ្ងៃទី៦ ខែកញ្ញានេះ បានបញ្ជាក់ថា ចំនួនសត្វត្មាតនៅក្នុង ប្រទេសកម្ពុជានាពេល​​បច្ចុប្បន្ន មានតែចំនួន១២១ក្បាលប៉ុណ្ណោះ ដែលចំនួននេះបានធ្លាក់មកនូវទាប បំផុត បើធៀបនឹង​​ចំនួនកាលពីឆ្នាំ២០០៣។
លោក ស៊ីម៉ុន ម៉ាហ៊ូដ(Simon Mahood) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការសមាគមអភិរក្សសត្វព្រៃ មានប្រសាសន៍ថា សត្វត្មាតរបស់កម្ពុជា​កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃការផុតពូជ ខណៈការបាត់បង់ទីជម្រក កង្វះអាហារ ការពុលចំណីនៅតែបន្តគំរាមកំហែងដល់ប្រភេទ​​សត្វកម្រមួយនេះ។
ដូចគ្នានេះ លោក ប៊ូ វរសក្ស អ្នកគ្រប់គ្រងកម្មវិធីអង្គការជីវិតសត្វស្លាប បានថ្លែងថា សកម្ម​ភាព​​​​អភិរក្ស១០ឆ្នាំ មិនបានបញ្ឈប់​ការធ្លាក់ចុះនេះទេ។ លោកបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿននៅឆ្នាំ​នេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយតួលេខនៃសត្វត្មាតនៅកម្ពុជាបច្ចុប្បន្ន នៅតែស្ថិត​​នៅតំបន់អភិរក្ស​សត្វព្រៃឆែប និងសៀមប៉ាងខាងលិច។ លោកស្នើឲ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាពីសំណាក់រាជរដ្ឋា​ភិបាល អង្គការអភិរក្ស និងសហគមន៍ក្នុងមូលដ្ឋាន ក្នុងការជួយសង្គ្រោះសត្វត្មាតដែលងាយរងគ្រោះនេះ។
មន្ត្រីនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា រាជរដ្ឋា​ភិបាល បានសហការជាមួយអង្គការដៃគូ ក្នុងការបង្កើតស្ថានីយជួយសង្រ្គោះសត្វត្មាតមួយ ដែលមានឈ្មោះថា ភោជនីយដ្ឋានសត្វ ដើម្បីផ្តល់ជាកន្លែងសុវត្ថិភាព និងចំណីអាហារដល់សត្វត្មាតដូចជា គោ ក្របី ដែលត្រូវបានសម្លាប់ឲ្យត្មាតស៊ី និងគ្រប់គ្រងតំបន់ការពារព្រៃឈើ ការពារសំបុក​ ទីជម្រក ផ្សព្វផ្សាយពីការអភិរក្ស។
សេចក្តីថ្លែងការណ៍របស់ក្រុមអភិរក្សសត្វ បានឲ្យដឹងថា សត្វត្មាតនៅក្នុងប្រទេសកម្ពុជាចំនួន៣០ក្បាល បានងាប់ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយសារតែការប្រើប្រាស់ជាតិពុលរបស់ប្រជាជននៅតំបន់នោះ។
យោងតាមក្រុមអភិរក្សសត្វ បានបញ្ជាក់ថា សត្វត្មាតដែលកំពុងមានវត្តមាននៅកម្ពុជាមាន ៣​​ប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត ហើយពួកវា ជាសត្វស្លាបដ៏សំខាន់ដែលជួយសម្រួលបរិស្ថាន ទប់ស្កាត់ការរីករាលដាលនៃជំងឺនិងបាក់តេរី និងជាមុខព្រួញវិស័យទេសចរណ៍ ដែលជនបរទេស ស្វែងរកដើម្បីទស្សនា៕ 

 

កម្ពុជាគ្រោងនាំចូលពូជខ្លាដំបង

ភ្នំពេញ ៖នាយកប្រតិបត្តិនៃអង្គការ WWF បានថ្លែងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឯក ភាពទៅលើគម្រោងនាំពូជខ្លាដំបងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីស្តារពូជខ្លាយើង ដែលបានបាត់បង់ក្នុងសម័យសង្គ្រាមឡើងវិញ។

លោក សេង ទៀក នាយកប្រតិបត្តិនៃអង្គការWWFកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តន៍គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល ដំណាក់កាលទី២ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ ទន្លេបាសាក់២។ លោកបន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឯកភាពទៅលើគម្រោង នាំពូជខ្លាដំបងចូលមកក្នុងប្រទេសកម្ពុជា។ នេះគឺជាមោទនភាព មួយ ជាពិសេសសម្រាប់ អង្គការWWFកម្ពុជា និងអង្គការជាដៃគូ ដែលបានស្នើសុំឱ្យសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រេចលើគម្រោងនេះ។ លោកមានការសប្បាយរីករាយ និងមានការអបអរសាទរ ដល់ រាជរដ្ឋាភិបាលកម្ពុជាយើងទៅលើការសម្រេចនេះ។ ក្នុងនាមអង្គការ WWFកម្ពុជា នឹងរៀបចំធ្វើយ៉ាងណា ដើម្បីរៀបចំដែនព្រៃដែលជាទីកន្លែងពូជខ្លានេះអាចរស់ នៅបានឡើងវិញ។

លក្ខខណ្ឌសម្រាប់ការស្តារពូជខ្លាឡើងវិញ គឺមានលក្ខខណ្ឌបីសំខាន់គឺ ទី១-គឺទីជម្រកដែលអាចមានភាព ស្ងប់ស្ងាត់ល្អមិនមានការរំខាន, ទី២-មានចំណីសម្រាប់វាគ្រប់គ្រាន់អាចរស់នៅអាចស៊ីជាអាហារ ហើយ អាចបន្តពូជបាន, ទី៣-លក្ខខណ្ឌដែលមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ឱ្យវាផឹក បាននៅក្នុងដែនព្រៃសម្រាប់ ពួកវារស់នៅ។ ដូចជាឱ្យមានទីកន្លែង ដែលសុវត្ថិភាពលប់បំបាត់ចោលនូវការបរបាញ់ខុសច្បាប់ ការដាក់ អន្ទាក់ខុសច្បាប់ ហើយនឹងធ្វើយ៉ាងណាឱ្យទីជម្រកដែលខ្លាអាចនៅបាន តាមស្តង់ដារបស់ពួកវារស់នៅ។ បានន័យថាជាស្តង់ដារស់នៅរបស់ វាទាក់ទងពពួកសត្វជាចំណីរបស់វា ហើយផ្ទៃដីក្នុងមួយគីឡូម៉ែត្រការរ៉េ ក្នុងរង្វង់វារស់នៅ មានសត្វជាចំណីរបស់វា រហូតដល់ ៦.៥ ទៅ ៧.០០ភាគរយ ឧទាហរណ៍សត្វដែលជាចំណី របស់វាមានដូចជា ជ្រូកព្រៃ ខ្សោក ប្រើស និង រមាំងជាដើម ដែលជាប្រភេទសត្វដែលខ្លាចូលចិត្តស៊ី ដែលវា អាចរស់នៅបាន អាចបន្តកំណើតបន្តពូជបាន។ ពោលគឺជម្រកវាទាមទារឱ្យមានភាពស្ងប់ស្ងាត់ពីមនុស្ស ពីផ្ទះ និងស្ងប់ស្ងាត់ពីការបរបាញ់។

លោកបញ្ជាក់ថា គម្រោងនេះកំពុងធ្វើការជាមួយក្រសួងបរិស្ថានលើ ផែនការរៀបចំឱ្យបានលម្អិត។ ចំណែក គម្រោងព្រៃសម្រាប់ការស្តារសត្វខ្លានេះឡើងវិញ តាមលោកដឹងអាចយកទៅដាក់នៅខេត្តភាគឦសាននៃ ប្រទេសកម្ពុជា មានដូចជាខេត្តមណ្ឌលគីរីជាដើម៕អត្ថបទអេគេភី

កម្ពុជាគ្រោងនាំចូលពូជខ្លាដំបង

 

មន្រ្តីបង្ហាញថា៖ក្នុងមួយឆ្នំាៗប្រជាជនកម្ពុជាម្នាក់នៅទីប្រជុំជនបានប្រើប្រាស់ថង់ប្លាស្ទិកពី២៥០០ ទៅ៣០០០ថង់ នាំប៉ះពាល់ដល់បរិស្ថាន

ភ្នំពេញ៖ថ្លែងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការគ្រប់គ្រងសំណល់ប្លាស្ទិក នៅមន្ទីរបរិស្ថានខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៣ខែសីហានេះលោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានមានប្រសា សន៍ថា សំណល់ថង់ប្លាស្ទិកបានចោលពាសវាលពាសកាល បានបង្កអោយមានផលវិបាកដល់បរិស្ថាន និងសង្គមគ្រប់បែបយ៉ាង។
លោកជំទាវបន្តថា តាមការស្រាវជ្រាវរបស់អង្គការ ACCRA និងក្រសួងបរិស្ថាន រួមជាមួយដៃគូរផ្សេងៗទៀតបានបង្ហាញថា ប្រជាជនកម្ពុជានៅទីប្រជុំជនបានប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ៥២ថង់ក្នុងមួយសប្តាហ៍ ឬប្រមាណ២៥០០ ទៅ៣០០០ថង់ក្នុងមួយឆ្នាំ ក្នុងនោះកម្មករប្រើប្រាស់ថង់ប្រមាណ២០០០ថង់ ទៅ២៥០០ថង់ និងនិស្សិតប្រើប្រាស់ថង់ប្រមាណពី១៧០០ថង់ ទៅ២២០០ថង់ក្នុង១ឆ្នាំ។
លោកជំទាវ ងិន លីណា បញ្ជាក់ថា៖” គោលនយោបាយនិងការអនុវត្តនៅសហគមអឺរ៉ុប គេបានដាក់បញ្ញត្តិលើការប្រើប្រាស់ថង់ប្លាស្ទិក ដោយកាត់បន្ថយការប្រើប្រាស់ក្នុងមួយនាក់ អោយបាន៩០ថង់នៅឆ្នាំ២០១៩ និងបាន៨០%នៅឆ្នាំ២០២៥ ធៀបនឹងអត្រាប្រើប្រាស់ថងប្លាស្ទិកនៅឆ្នាំ២០១០ ដែលមានចំនួន១៧៦ថង់ក្នុងមួយនាក់”។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអោយដឹងថា ជាការពិតណាស់ថង់ប្លាស្ទិកបង្កផល់ប៉ះពាល់យ៉ាងខ្លំាងដល់បរិស្ថាន។លោកសង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់ចំណេះដឹង ដើម្បីកសាងសមត្ថភាពសិក្ខាកាម អោយមានជំនាញលើការគ្រប់គ្រងសំណល់រឹង-សំរាម រួមបញ្ជូលទាំងសំណល់ប្លាស្ទិក និងដើម្បីទទួលបានចំណេះដឹងក្នុងការគ្រប់គ្រង បែងចែក កាត់បន្ថយសំណល់ ជាពិសេសការអនុវត្តគោលការណ៍៣R, ប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព, អោយធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការរស់នៅប្រកបដោយចរីភាព ៕

 

មន្រ្តីបង្ហាញថា៖ក្នុងមួយឆ្នំាៗប្រជាជនកម្ពុជាម្នាក់នៅទីប្រជុំជនបានប្រើប្រាស់ថង់ប្លាស្ទិកពី២៥០០ ទៅ៣០០០ថង់ នាំប៉ះពាល់ដល់បរិស្ថាន

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបង្ហាញការព្រួយបារម្ភចំពោះការបន្តមានការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វបន្តកើតមាន

ភ្នំពេញ៖ នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញា ស៊ូវណ្ណា ហ្វោនឡែត បានបង្ហាញនូវការព្រួយបារម្ភចំពោះការបន្តមានការនូវសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វខុសច្បាប់ពីសំណាក់ជនខិលខូចក្នុងតំបន់នៃខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ សីហានេះ នាទីស្តីការក្រសួង កញ្ញា ស៊ូវណ្ណា ហ្វោនឡែត បានបញ្ជាក់ថា តំបន់នៃខេត្តមួយចំនួនដែលមានបទល្មើសខាងលើនេះបន្តកើតមាននោះរួមមាន៖ ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី ។ ជាមួយគ្នានេះផងដែរ កញ្ញា ស៊ូវណ្ណា ហ្វោនឡែត សុំកិច្ចអន្តរាគមន៍ពីសំណាក់ក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ សម្តេចក្រឡាហោម ស ខេង បានទទួលស្គាល់ចំពោះការលើកឡើងរបស់នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ បើទោះបីជារាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់យ៉ាងណាក៏ដោយ ក៏បញ្ហាទាំងអស់នេះក៏នៅតែមានការកើតឡើងផងដែរ។
តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ឯកភាពតាមសំណើររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការរៀបចំនូវកិច្ចប្រជុំមួយជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធពិនិត្យលើបញ្ហាដែលបានកើតឡើង និងខិតខំពិនិត្យរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាទាំងនោះ។
ក្នុងជំនួបនោះដែរ កញ្ញា ស៊ូវណ្ណា ហ្វោនឡែត នាយិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានចូលរួមចំណែក ក៏ដូចជាដើរតួនាទីក្នុងការផ្តល់កិច្ចសហការជាមួយអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការធ្វើយ៉ាងចូលរួមការពារ អភិរក្សធនធានធម្មជាតិនៅកម្ពុជា ទាំងជីវចម្រុះ និងសត្វព្រៃ ឲ្យបានឋិតថេរយូរអង្វែងទៅអនាគតសម្រាប់មនុស្សជំនាន់ក្រោយ៕

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

ភ្នំពេញ៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំនេះតែក្នុងនោះមាន២ក្បាលបានស្លាប់ទៅវិញ។នេះបើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងនៅថ្ងៃនេះ។​យោងសេចក្ដីប្រកាសរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងថាកូនផ្សោតចំនួន៨ក្បាលបានកើតនៅដើមឆ្នាំនេះតែកាលពីឆ្នាំទៅមិញកូនផ្សោតកើតថ្មីបាន៤ក្បា​ល​តែស្លាប់វិញទាំងអស់។សម្រាប់ខែនេះក្រុមស្រាវជ្រាវបានប្រទះឃើញកូនផ្សោតចំនួន២ក្បាលនៅខេត្តក្រចេះពិសេសតំបន់អភរិក្សអន្លង់កាំពី។

បើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សបានវាយតម្លៃថានៅកម្ពុជាមានផ្សោតប្រមាណជា៨០ទៅ១០០ក្បាលរស់នៅតាមដងទន្លេមេគង្គនិងជាគោលដៅការអភរិក្សចំពោះសត្វកម្រលើលោក។ក្រុមអភិរក្សបានអះអាងដែរថា៖សត្វផ្សោតមួយចំនួនស្លាប់ដោយសារការជាប់មងអ្នកនេសាទ។សត្វផ្សោត​ជាសត្វកម្រនៅកម្ពុជានិងលើលោកហើយវាបានចូលរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជាពិសេសទេសចរក្នុងស្រុកនិងបរទេសអាចទៅទស្សនាសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង៕

 

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

កូនក្រពើត្រីប្រភេទសត្វកម្រលើលោកបានញាស់ដោយជោគជ័យនៅតំបន់អភិរក្សខេត្តកោះកុង

ភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងរដ្ឋបាលជលផលបង្ហាញឲ្យ ដឹងនៅថ្ងៃនេះថាកូនក្រពើត្រីដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន០៩ក្បាលបានញាស់ដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូន ខេត្តកោះកុង។

យោងសេចក្ដីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃបានអះអាងថា៖ក្រពើត្រី (ឬក្រពើព្រៃ) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជា ប្រភេទរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក ខណៈចំនួនរបស់ ពួកវានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុង ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមតែប៉ុណ្ណោះ។ ចំនួនរបស់វា នៅលើសាកល លោកមានប្រមាណ៤១០ក្បាល ក្នុងនោះដែរចន្លោះ ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតសម្រាប់ការអភិរក្សសត្វ ក្រពើ ត្រីនេះកុំឲ្យបាត់បង់។
អ្នកស្រី ទុន សារ៉ន ដែលជាអ្នកមើលថែទាំសត្វនៅមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង និយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញកូនក្រពើត្រីទាំងអស់នេះ ពីព្រោះនេះគឺជាលើកដំបូង ហើយដែលខ្ញុំបានថែទាំចាប់តាំងពីពួកវាមកដល់មជ្ឈមណ្ឌល។ មុនពេល ឃើញមុខកូនក្រពើត្រីទាំងអស់នេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលឭសម្លេង ពួកវាចេញពីក្នុងពង។ វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ សប្បាយចិត្តពីព្រោះខ្ញុំដឹងថាពួកវាកំពុងតែញាស់។ ខ្ញុំនឹងផ្តល់ចំណីឲ្យ ពួកវានូវកូនត្រី និងកង្កែបតូចៗនៅក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។”
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ពងក្រពើត្រីមួយសំបុកដែលមាន ចំនួន១៩គ្រាប់ ត្រូវបានក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការ សមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជាសហគមន៍ ប្រទះឃើញនៅ ត្រពាំងកៀនតុ ស្ថិតក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពួកគេចុះដើរល្បាតតាមត្រពាំងបណ្តោយដងព្រែកស្រែអំបិលដើម្បីល្បាត និងស្វែងសំបុកពងកូន និងលាមក៍ សត្វក្រពើត្រីរស់នៅក្នុងតំបន់ នោះ។ ពងក្រពើត្រីទាំងអស់នោះ ត្រូវបានក្រុមអ្នកអភិរក្សយកទៅរក្សា ទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុងដើម្បីថែរក្សា រហូលដល់ពួកវាញាស់ ដែលមានរយៈពេល០៦សប្តាហ៍៕

កូនក្រពើត្រីប្រភេទសត្វកម្រលើលោកបានញាស់ដោយជោគជ័យនៅតំបន់អភិរក្សខេត្តកោះកុង

ក្រុមអភិរក្សប្រទះឃើញសត្វខ្សឹបឬក្ងោកទេពជាប្រភេទសត្វកម្រលើលោកនៅខេត្តកំពង់ធំ

ភ្នំពេញ៖ក្រុមអភិរក្សប្រទះឃើញសត្វខ្សឹបឬក្ងោកទេពជាប្រភេទសត្វកម្រលើលោកនៅខេត្តកំពង់ធំហើយបើតាមការស្រាវជ្រាវរបស់អ្នកជំនាញបានអះអាងថាកម្ពុជាមានសត្វនេះប្រមាណជា៤០០ក្បាលតែប៉ុណ្ណោះ។នេះបើតាមអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)បានអោយដឹងកាលពីម្សិលមិញ។

លោក សន វិរៈ មន្ត្រីសមភាគីរវាងក្រសួងបរិស្ថាន និងអង្គការ WCS ទទួល បន្ទុកការងារស្រាវជ្រាវសត្វខ្សឹបបានប្រទះឃើញ កូនខ្សឹបនេះ ពេលគាត់ និងក្រុមការងារចុះត្រួតពិនិត្យ និងតាមដានប្រភេទ សត្វខ្សឹបនេះនៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបក្នុងខេត្តកំពង់ធំ។
សត្វខ្សឹប ឬក្ងោកទេព ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកល លោក ខណៈចំនួនរបស់វានៅលើសាកលលោកមានតិចជាង៨០០ក្បាល។ កម្ពុជា គឺជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោកដើម្បីអភិរក្ស សត្វខ្សឹបនេះកុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹបនៅក្នុងប្រទេស កម្ពុជានៅឆ្នាំ២០១២ មានប្រមាណ៤៣២ក្បាល។
ទីជម្រកវាលស្មៅនៃតំបន់ទំនាបទន្លេសាបក្នុងខេត្តកំពង់ធំ គាំទ្រដល់ការ រស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់នៅលើសាកលលោក និងមាន សារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។សូមចូលរួមអភិរក្សទាំងអស់គ្នា ដោយឈប់បរបាញ់ ប្រមូលពងកូន និងបំផ្លាញទីជម្រកធម្មជាតិរបស់ពួកវា៕

 

ក្រុមអភិរក្សប្រទះឃើញសត្វខ្សឹបឬក្ងោកទេពជាប្រភេទសត្វកម្រលើលោកនៅខេត្តកំពង់ធំ

កម្ពុជាផ្សព្វផ្សាយទិវាដំរីអន្តរជាតិនិងជាប្រទេសមានដំរីច្រើនជាងគេនៅអាស៊ី

ភ្នំពេញ៖ដើម្បីបង្កើនការយល់ដឹងការអភិរក្សនិងចូលរួមការពារសត្ចដំរីកាលពីថ្ងៃទី១៤សីហាកន្លងមកក្រសួងបរិស្ថានបានផ្សព្វផ្សាយទិវាដំរីអន្តរជាតិដែលបានលើកឡើងថាកម្ពុជាមានដំរីច្រើនជាងគេនៅអាស៊ី។
ថ្ងៃទី១២ ខែសីហា ២០១៧ គឺជាខួបលើកទី៦នៃទិវាដំរីពិភពលោក។ អង្គការអភិរក្សអន្តរជាតិ (International Conservation )បានផ្តិតរូបភាពដំរីកម្ពុជានៅភ្នំក្រវ៉ាញ់។ បើតាមរូបភាពកាំមេរ៉ា ហ្វូងដំរីនៅប្រទេសកម្ពុជា គឺជាហ្វូងដំរីធំបំផុតនៅអាស៊ីក្នុងរយៈពេល១ទសវត្សរ៍នេះ។ ទិវាដំរីអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដើម្បីផ្សព្វផ្សាយការយល់ដឹង ការចែករំលែកបទពិសោធន៍ និងផ្តល់ដំណោះស្រាយសម្រាប់ការថែរក្សា និងការគ្រប់គ្រងដំរីទាំងក្នុងស្រុក និងដំរីព្រៃចេញពីការធ្វើបាប និងការរំលោភបំពាន រួមទាំងការបរបាញ់។
ដោយឡែកតាមរបាយការណ៍អង្គការអភិរក្សសត្វនៅកម្ពុជាបានអោយដឹងថាកម្ពុជាមានសត្វដំរីប្រមាណជា២០០ទៅ ៣០ ០ក្បាលកំពុងរស់នៅភាគឥសាន្ដនិងតំបន់ភ្នំក្រវាញ៕

កម្ពុជាផ្សព្វផ្សាយទិវាដំរីអន្តរជាតិនិងជាប្រទេសមានដំរីច្រើនជាងគេនៅអាស៊ី