អង្គការស្នាមញញឹមកម្ពុជាព្យាបាលឆែបមាត់មិនគិតថ្លៃ

ភ្នំពេញ៖អង្គការស្នាមញញឹមកម្ពុជាសហការជាមួយអង្គការស្នាមញញឹមអាស៊ីនិងអង្គការ Love  Without Boundaries​មកពីសហរដ្ឋអាមេរិកនឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែប មាត់ធ្មេញនិងពិការភាពមាត់ផ្សេងៗជូនប្រជាពលរដ្ឋដោយមិនបង់ប្រាក់ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៧នៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត(មន្ទីររុស្ស៊ី)៕

អង្គការស្នាមញញឹមកម្ពុជាព្យាបាលឆែបមាត់មិនគិតថ្លៃ

ចាប់ខ្លួនមេឃុំគណបក្សសង្គ្រោះជាតិរងការចោទប្រកាន់ថាបានបង្ករហិង្សាក្នុងទំនាស់ពាក្យសម្ដី

កំពង់ចាម៖ មេឃុំគៀនជ្រៃ ស្រុកកំពង់សៀម មកពីគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតថ្មី ត្រូវបានលោកហួតវុទ្ធីព្រះរាជអាជ្ញាខេត្តកំពង់ចាម បញ្ជាឲ្យចាប់ខ្លួនភា្លមៗនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយប្រើអំពើហិង្សា និងគំរាមកំហែងអាយុជីវិតរបស់ពលរដ្ឋ ដោយគ្រាន់តែមានទំនាស់ពាក្យសម្ដីជាមួយគ្នាបន្ដិចបន្តួច។មេឃុំរបស់គណបក្សសង្គ្រោះជាតិដែលទើបជាប់ឆ្នោតនោះ ឈ្មោះ លីម ប្រុស អាយុ៤៥ឆ្នាំ បានប្រើអំពើហិង្សាដោយចេតនា លើប្រជាពលរដ្ឋឈ្មោះ ទូច ផល្លា អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ិច ស្រី។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមេឃុំរបស់គណបក្សសង្គ្រោះជាតិរូបនេះ បានវាយឈ្មោះ ទូច ផល្លា មួយដៃចំកណ្តាលថ្ងាស ហើយនោះលោកមេឃុំ ក៏បានជេរប្រមាថគំរាមកំហែងលើ ឈ្មោះ ប៉ិច ស្រី ថា «ង៉ែងលើករោងការកូនមិនបានទេ បើហ៊ានលើក គឺដាក់ទង់សហើយ (ដោយឈ្មោះ ប៉ិច ស្រី ជិតដល់ថ្ងៃរៀបការកូន)» និងបានជេរប្រមាថដោយប្រើពាក្យអសុរសដដែលៗ ជាច្រើនលើកច្រើនសារ។

ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកហួតវុទ្ធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីការឃាត់ខ្លួន លោកមេឃុំរូបនេះជាបណ្តោះអាសន្ន ហើយនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ករណីនេះដែរបើតាមលោកអែមកុសលស្នងការដ្ឋានខេត្តបានប្រាប់ភ្នាក់ងារហង្សមាសថានៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៧នេះនឹងបញ្ចូនលោកមេឃុំគៀនជ្រៃដែលប្រើហិង្សាទៅកាន់តុលាការចាត់តាមនីតិវិធី៕

ចាប់ខ្លួនមេឃុំគណបក្សសង្គ្រោះជាតិរងការចោទប្រកាន់ថាបានបង្ករហិង្សាក្នុងទំនាស់ពាក្យសម្ដី

ប្រមុខរាជរដ្ឋាភិបាលស្នើឲ្យសមត្ថកិច្ចខិតខំពង្រឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើ ឱ្យអាជ្ញាធរ និងសមត្ថកិច្ចចូលរួមពង្រឹងសន្តិសុខសណ្តាប់ ធ្នាប់អោយបានល្អ នៅ តាម វត្តអារាម និងតាមតំបន់រមណីយដ្ឋាននានាដើម្បីបងប្អូនជនរួមជាតិ និងទេសចរបរទេសបាន ធ្វើ បុណ្យ និងកំសាន្ត សប្បាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

បង្ហោះនៅលើគេហទំព័រហ្វេសបុកនាព្រឹកថ្ងៃទី១៩ កញ្ញា ត្រូវនឹងថ្ងៃកាន់បិណ្ឌ វេនទី១៤ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានបង្ហាញពីបំណងចង់ឱ្យពិធីបុណ្យភ្ជុំបិណ្ឌនេះប្រព្រឹត្ត ទៅ ដោយ ភាពសប្បាយរីករាយនិង មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងការ ធានាឲ្យបាន នូវបរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិ ទាំងអ្នកទៅធ្វើបុណ្យទាននិងអ្នកដើរលេងកំសាន្ត មានសុវត្ថិភាពល្អ នៅគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេស។
ជាមួយគ្នានេះដែរសម្តេចក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរទៅគ្រប់ទីកន្លែងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដោយគោរពច្បាប់ចរាចរ មានការយោគយល់ អធ្យាស្រ័យគ្នា ដើម្បីសុខ សុវត្ថិភាពទាំងអស់គ្នា។
សូមបញ្ជាក់ថាថ្ងៃនេះជាថ្ងៃកាន់បិណ្ឌវេនទី១៤ហើយ ហើយនៅ ថ្ងៃស្អែក គឺជាថ្ងៃនៃ ពិធីបុណ្យភ្ជុំធំសម្តេចបានបង្ហាញនូវក្តី សង្ឃឹមថាបងប្អូនជនរួមជាតិភាគច្រើន នឹង បានទៅវត្តបោះបាយបិណ្ឌ និងធ្វើបុណ្យដាក់បាត្រប្រគេនបច្ច័យនិងទ័យទានមួយចំនួនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់សាច់សារលោហិតដែលបានចែកឋានទៅហើយនោះ។
សម្តេចក៍បានយកឱកាសនេះជូនពរ បងប្អូនជនរួមជាតិទាំងអស់ឲ្យទទួលបានភាពសប្បាយរីករាយទាំងអស់គ្នានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
ព្រះសក្យវង្ស រ័ត្ន សារឿន សមាជិកថេរសភាសង្ឃ និងជាព្រះអនុគណខណ្ជ សែន សុខ មានសង្ឃដិការក្នុងពិធីបោះបាយបិណ្ឌថាចាប់ ពីវេនដាក់បិណ្ឌទតី១រហូត មកដល់វេនបិណ្ឌទី១៤នេះ វត្តសំរោងអណ្តែតក៍ដូចជាបណ្តាវត្តនានាទៀតនៅក្នុងខណ្ឌសែន សុខ ពុំទាន់មានលេចលឺ បាតុភាពអ្វី កើតឡើងគួរឱ្យកត់សំគាល់ឡើយ ពិសេសបញ្ហាចោរកម្មឬបញ្ហាអសន្តិសុខផ្សេងៗ។
ព្រះអង្គមានសង្ឃដិការថា សាលាអនុគណខណ្ឌសែនសុខតែងបានសហកាល្អជាមួយរដ្ឋអំណាចមូលដ្ឋាននិងសមត្ថកិច្ចគ្រប់ផ្នែក ក្នុងការពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តាវត្តទាំងអស់ ធ្វើយ៉ាងណា ខិតខំរក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់ឱ្យបានល្អជូនពុទ្ធបរិស័ទ ដើម្បីឱ្យពួកគាត់បានមកធ្វើបុណ្យទានដោយសប្បាយរីករាយនិងជ្រះថ្លា។
ព្រះអង្គក៍បានថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ បើទោះបីរដូវបុណ្យទាន ប៉ុន្តែ នៅជាប់មមាញឹកនឹងភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកផន ដាវី ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានប្រាប់ទូរទស្សន៍រស្មីហង្សមាសថា នៅមុនពិធីបុណ្យទានតាមប្រពៃណីជាតិម្តងៗ លោកតែងបានធ្វើកិច្ចសហការជាមួយរដ្ឋអំណាចមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ផ្នែក ក្នុងការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ជាពិសេសនៅតាមទីអារាមទូទាំងរាជធានីភ្នំពេញ ដើម្បីរក្សាឱ្យបាននូវរបៀបរៀបរយជូនពុទ្ធបរិស័ទដែលអញ្ជើញទៅធ្វើបុណ្យទាន។
លោកបានអះអាងថាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ឆ្នាំនេះនឹងមានភាពល្អប្រសើរ ពីព្រោះក្នុងអំឡុងពេលនៃពិធីកាន់បិណ្ឌរយៈពេល១៤ថ្ងៃកន្លងមកនេះពុំសូវមានលេចលឺសកម្មភាពនៃអំពើចោកម្មកើតឡើងនោះទេ។
តែទោះជាយ៉ាងណាលោកក៍បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គួរប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សានូវទ្រព្យសម្បត្តិរបស់ខ្លួន ពីព្រោះនៅក្នុងរដូវបុណ្យទាននេះ មានសភាពមិនល្អ តែងតែឆ្លៀតឱកាស ដើម្បីធ្វើសកម្មភាពពិសេសនៅតាមទីអារាមនិងតំបន់ទេសចរណ៍នានាដែលមានមនុស្សច្រើននោះ៕

យុទ្ធនាការបរិស្ថានរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក

ខេត្តបាត់ដំបង៖យុទ្ធនាការបរិស្ថានលើកទី៣ក្រោមប្រធានបទ”ផ្សាបៃតង”ដែល រៀបចំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីតក្រុងបាត់ដំបង ដើម្បីរួមចំណែកលើកកម្ពស់និងបង្កើនការចូលរួមសកម្មភាពក្នុងសង្គម ឲ្យបរិស្ថាន កាន់តែមានភាពល្អប្រសើរឡើង ព្រមទាំអាចបញ្ជៀបនិងបណ្តុះគំនិតប្រជាពល រដ្ឋនិងសាធារណៈជនឲ្យងាកមកចាប់អារម្មណ៏កាន់តែខ្លាំងពីផលប៉ះពាល់ដែល កើតចេញពីថង់ផ្លាស្ទិក ហើយរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកដ៏ច្រើន លើសលុបនៅក្នុងប្រទេសកម្ពុជា ងាកមកប្រើប្រាស់ថង់ធ្វើពីស្លឹកធម្មជាតិវិញ។

អញ្ជើញចូលរួមក្នុងវេទិការនេះលោក សៀង ឯមវូស្ហី,អភិបាលនៃគណៈអភិបាល ក្រុងបាត់ដំបងមានប្រសាសន៏ថា ដើម្បីឲ្យក្រុងបាត់ដំបងកាន់តែមានបរិស្ថានល្អលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនិងពីមជ្ឍដ្ឋាននានារួមសហការគ្នា ជាក់ ស្តែងការចូលរួមពេលនេះបានលើកយកប្រធានបទ”ផ្សាបៃតង” ក្នុងគោល បំណងចង់ឲ្យផ្សានិងទីក្រុងបាត់ដំបង មានភាពស្រស់ស្អាតដូចដើមរុក្ខជាតិដែលមានសម្រស់គួរឲ្យចង់គយគន់ដែរ។
លោកបន្តថា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដូចជាកាកសំណល់ ថង់ផ្លាស្ទឹចនេះជាដើម ក្នុង១ខែៗប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ជាមធ្យមអស់ថង់ចំនួន២០០ថង់ចុះមនុស្សរាប់ម៉ឺន រាប់សែននាក់ និងប្រើប្រាស់អស់ថង់ផ្លាស្ទិកយ៉ាងច្រើនលើសលុប ហើយថង់ផ្លាស្ទិចនេះវាមានអាយុកាលរយៈពេលជាង ៦០ឆ្នាំទើបវារលួយអស់ វាបានធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង កាលណាឈប់ប្រើប្រាស់វាហើយបោះចោលពាស់វាលពាសកាលនោះ។ 
លោកបន្តថា៖ ប្រជាពលរដ្ឋគួរងាកមកប្រើប្រាស់ស្លឹកឈូក ស្លឹកចេក ធម្មជាតិវិញដើម្បីវេចខ្ចប់ នំចំណី ម្ហូបអាហារ វាមិនប៉ះពាល់សុខភាព ហើយកាលណាយើងឈប់ប្រើវាបោះចោល វានិងងាយរលួយទៅជាជីក្នុងដី មិនដូចថង់ផ្លាស្ទិក បើកប់ក្នុងដីហើយមិនងាយរលួយហើយខូចដីថែមទៀតផង។
លោកសេម សោភ័ណ,នាយក នាយកដ្ឋានធនធានមនុស្សនៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត ក្រុងបាត់ដំបងបានមានប្រសាសន៏ថា បញ្ហាប្រឈមនិងឥទ្ធិពលផ្សេងៗដែលកើតចេញពីការប្រើប្រាស់ថង់ផ្លាស្ទិក ព្រមទាំងអាចកែទម្លាប់ប្រើប្រាស់សម្ភារៈផ្លាស្ទិក មកប្រើរបស់ជំនួសដែលមិនធ្វើឲ្យមាន ផលប៉ះពាល់ដល់បរិស្ថាន ដូចជាការប្រើសម្ពាយក្រណាត់ ឬកន្រ្តក ពិសសេសថង់បរិស្ថានរបស់ហត្ថាកសិករដែលចែកជូនក្នុងយុទ្ធនា”ផ្សាបៃតង”ពេលនេះ។
សូមបញ្ជាក់ថា យុទ្ធនាការ”ផ្សាបៃតង”ពេលនេះបុគ្គលិកហត្ថាកសិករប្រមាណជិត១០០នាក់បានយកថង់បរិស្ថានហត្ថាកសិករចំនួន២ម៉ឹនថង់មកចែកជូនប្រជាពលរដ្ឋក្នុងផ្សាបាត់ដំបង(អតីតផ្សាណាត់)ដើម្បីដោះដូរពីប្រជាពលរដ្ឋយកថង់ផ្លាស្ទិកមកទុក ដូរថង់បរិស្ថានហត្ថាកសិករជូនគាត់វិញ នៅតាមច្រកទ្វារចេញ/ចូលផ្សាណាត់ក្រុងបាត់ដំបង៕

យុទ្ធនាការបរិស្ថានរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក

សិស្សឆ្នើមផ្នែកភាសាអង្គគ្លេសចំនួន១៦នាក់ទៅបន្តការសិក្សាផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក នៅប្រទេសអូស្រ្តាលី

បាត់ដំបងៈសិស្សឆ្នើមផ្នែកភាសាអង្គគ្លេសចំនួន១៦នាក់ នៃវិទ្យាល័យយូ អេសអេក្រុងបាត់ដំបង បានទៅបំពេញការសិក្សានៅប្រទេសអូស្រ្តាលីរយៈ១០ថ្ងៃដើម្បីផ្លាស់ប្តូរបទពិសោធន៏ផ្នែកភាសាអង្គគ្លេសជាមួយនិងសិស្សបរទេសចម្រុះជាតិសាសន៏ នៅក្នុងប្រទេសអូស្រ្តាលី។

លោកជា ហៀង,អគ្គនាយកសាលាUSAក្រុងបាត់ដំបងបានមានប្រសាសន៏ថា ពួកគេទាំង១៦រូបសុទ្ធតែជាសិស្សឆ្នើមផ្នែកភាសាអង្គគ្លេស ហើយពួកគេធ្លាប់បានប្រគួតប្រជែងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីនិងនៅសហរដ្ឋអាមេរិកផងដែរ ពេលនេះជាលើកទី៣ហើយសម្រាប់ពួកគេទៅប្រទេសអូស្រ្តាលី ដើម្បីប្រគួតផ្នែកភាសាអង្គគ្លេស យកបទពិសោធន៏ផង និងបង្ហាញពីវប្បធម៌ប្រពៃណីគ្នាទៅវិញទៅមកផងដែរ។

លោកបន្តថា ពួកគេតែងទទួលបានភាពជោគជ័យផ្តល់ជូនដល់សាលាក៏ដូចជាសម្រាប់ប្រទេសកម្ពុជាផងដែរ ពួកគេជាសិស្សឆ្នើមទទួលបានជ័យលាភីមេដាយមាសចំនួន៣នាក់និងមេដាយប្រាក់និងសំរិទ្ធចំនួន០២នាក់ ក្នុងកម្មវិធីអ្នកវិទ្យា
សាស្រ្ត​វ័យក្មេង ផ្នែករូបវិទ្យាអាស៊ានបូក៣ នៅប្រទេសវៀតណាម និង នៅប្រទេសសឹង្ហបូរី ដែលប្រើប្រាស់ជាភាសាអង្គគ្លេសសុទ្ធសាធ ក្នុងនោះមានប្រទេសចំនួន០៩ចូលរួមប្រគួត។

កញ្ញាឈាន ពេជ្រតេពី,ជាសិស្សថ្នាក់ទី១០វិទ្យាល័យយូអេសអេបានឲ្យដឹងថា កញ្ញានិងសង្ឃឹមថាការទៅចូលរួមនេះជាលើកទី៣នៅប្រទេសអូស្រ្តាលីហើយ កញ្ញានិងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលយកចំណេះដឹងនិងបទពិ​សោធន៏បន្ថែមទៀតទាំងបទពិសោធន៏និងវប្បធម៏ប្រពៃណីផងផងដែរ៕

សិស្សឆ្នើមផ្នែកភាសាអង្គគ្លេសចំនួន១៦នាក់ទៅបន្តការសិក្សាផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក នៅប្រទេសអូស្រ្តាលី

សម្ដេចហ៊ុនសែនចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅប្រទេសចិន

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅប្រទេសចិន។ក្នុងសប្ដាហ៍នេះប្រទេសចិនបានប្រកាសគាំទ្រស្ថេរភាពនិងសន្ដិភាពនៅកម្ពុជា។ប្រទេសចិនបានបន្ដថាកម្ពុជាជាអ្នកជិតខាងល្អ។ឯកម្ពុជាបានប្រកាសថាការរីកចំរើនប្រទេសចិននឹងនាំការរីកចំរើនដល់ប្រទេសកម្ពុជានិងតំបន់និងសកលលោកផងដែរ៕សម្ដេចហ៊ុនសែនចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅប្រទេសចិន

សិល្បៈករសិល្បការិនីបង្ហាញពីក្តីបារម្ភនៃលំហូរចូលវប្បធម៌បរទេសអាចទាក់ ទាញទឹកចិត្តយុវវ័យ ឲ្យភ្លេចកេរ្តិ៍ដំណែលខ្មែរ

ភ្នំពេញ៖សិល្បៈករ សិល្បការិនី បានបង្ហាញពីក្តីបារម្ភនៃលំហូរចូលនៃវប្បធម៌បរទេស អាចទាក់ទាញទឹកចិត្តយុវវ័យឲ្យភ្លេចកេរ្តិ៍ដំណែលខ្មែរ ភ្លេចក្បួនខ្នាត ទំនៀមទម្លាប់ ប្រពៃណី ភ្លេចតម្លៃមរតកដែលយើងមានតាំងពីដូនតា ។
នៅក្នុងពិធីសំដែងទស្សនីយភាពរឿងមហាវេស្សន្តរជាតក ដើម្បីរម្លឹកខួបទី៤៩ឆ្នាំនៃការចូលទិវង្គត សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះបិតាអក្សរសាស្រ្តខ្មែរនៅ សាលសន្នសីទចតុមុខ នារសៀលថ្ងៃ៩ កញ្ញា នេះ តំណាងសិល្បៈករ សិល្បការិនី មានក្តីបារម្ភថា បើយុវជនជំនាន់ក្រោយទៅស្រវាចាប់យកវប្បធម៌បរទេសមករក្សាប្រតិបត្តិ នឹងធ្វើឲ្យបាត់បង់វប្បធម៌ ព្រលឹងជាតិ ស្មើនឹងបំផ្លាញដំណែលដូនតាដោយមិនដឹងខ្លួន។
តំណាងសិល្បៈករ សិល្បការិនីទាំងអស់ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់វ័យគ្រប់មជ្ឈដ្ឋាន ប្រកាន់យកការអភិរក្ស និងអភិវឌ្ឍ“បុរាណមិនយឺត សម័យមិនបរទេស” ដែលជាប្រសាសន៍ព្រឹទ្ធាចារ្យទេពកោសល្យបញ្ញាវិទ្យា ឆេង ផុន ដើម្បីរួមគ្នាលើកតម្កើង ថែរលក្សា ការពារនូវកេរ្តិ៍តំណែលវប្បធម៌ជាតិឲ្យបានស្ថិតស្ថេរ គង់វង្ស។
តំណាងសិល្បករសិល្បការនី រំពឹងថាទស្សនីយភាពដែលកើតឡើងដោយកម្លាំងសាមគ្គីនៃមរតកមនុស្សរស់ និងក្លាយជាប្រយោជន៍សម្រាប់កូនខ្មែរជាយុវសិល្បករជំនាន់ក្រោយ ជាអ្នកបន្តវេនអភិរក្សមរតកវប្បធម៌ដូនតាដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាននេះទុកជាគតិមុននឹងធ្វើការអភិវឌ្ឍបង្កើតនិម្មិតកម្មថ្មីដោយមិនភ្លេចពីប្រភពដើមកំណើតនៃមូលដ្ឋានគ្រឹះ ទើបយើងមិនបាត់បង់អត្តសញ្ញាណជាតិ។
បន្ទាប់ពីបានទស្សនានូវទស្សនីយភាពសិល្បះរឿងមហាវេស្សន្តរជាតកនេះរួច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែនបានបង្ហាញពីមោទនភាពជាមួយ សិល្បករសិល្បះករីនីទាំង៥ជំនាន់ ដែលបានរៀបចំនូវកម្មវិធីសំដែងដ៍ល្អនេះ សម្រាប់ជាមរតក របស់ជាតិ ដែលតម្រូវឲ្យយើងទាំងអស់គ្នារួមថែរក្សាឲ្យបានគង់វង្ស។
សូមបញ្ជាក់ថាទស្សនីយភាពសិល្បះនេះកើតឡើងដោយ ក្រុមសិល្បៈករ សិល្បការនី ដែលជាលោកគ្រូ អ្នកគ្រូ អតីតសិល្បករជំនាន់មុននិងបច្ចុប្បន្ន ប្រាំជំនាន់រួមគ្នាធ្វើឲ្យរស់ឡើងវិញនូវទស្សនីយភាពវប្បធម៌ ដ៍ចំណាស់មួយនេះដើម្បីរក្សាជាមរតកដោយបានផ្ដើមគំនិត ប្រមូលគ្នារួមសម្ដែងរឿងមហាវេស្សន្តរជាតកឡើង។
ទស្សនីយភាពសិល្បះនេះ ដើម្បីទុក ជាការឧទ្ទិសរម្លឹកនូវព្រះគុណូបការៈដល់បុព្វ បុរស ប្រាជ្ញព្រឹទ្ធបណ្ឌិតសិល្បៈ ដែលលោក ជាអ្នកមានគុណ ជាគ្រូ មានអង្គសម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិកុសុមនារីរ័ត្នសិរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិខ្មែរ ព្រះហរទ័យប្រោសមេត្តា បង្ហាត់បង្រៀនដល់គ្រូបានជាច្រើនជំនាន់ ឲ្យអភិរក្សកេរ្តិ៍មរតកវិសេស វិ សាលនេះរហូតមក៕

សិល្បៈករសិល្បការិនីបង្ហាញពីក្តីបារម្ភនៃលំហូរចូលវប្បធម៌បរទេសអាចទាក់ ទាញទឹកចិត្តយុវវ័យ ឲ្យភ្លេចកេរ្តិ៍ដំណែលខ្មែរ

សិល្បៈករសិល្បការិនីបង្ហាញពីក្តីបារម្ភនៃលំហូរចូលវប្បធម៌បរទេសអាចទាក់ ទាញទឹកចិត្តយុវវ័យ ឲ្យភ្លេចកេរ្តិ៍ដំណែលខ្មែរ

ពលរដ្ឋរីករាយក្នុងរដូវកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌដោយសារប្រទេសមានសុខសន្តិភាព

ខេត្តកំពង់ឆ្នាំង៖ រដូវកាន់បិណ្ឌចំនួន១៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីរបស់ជាតិបានមកដល់ហើយ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនិងថ្ងៃ១រោច ខែភទ្របទ ដែលជាបិណ្ឌទី១នេះ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា នៅគ្រប់មូលដ្ឋានបាននាំក្រុមគ្រួសារ និងសាច់ញាតិធ្វើម្ហូបអាហារ នំចំណី ទៅវត្ត ប័ង្សុកូល រាប់បាត ប្រគេនចង្ហាន់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូនអ្នកមានគុណ និងសុំមកវិញនូវពរជ័យនិងសេចក្តីសុខ សេចក្តីចំរើនដល់កូនចៅគ្រប់ៗរូបដែលកំពុងមានជីវិតរស់នៅយ៉ាងសប្បាយរីរាយ ដែលនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ។

ជាក់ស្តែងនៅក្នុងថ្ងៃកាន់បិណ្ឌទី១នេះដែរ នៅក្នុងវត្តអណ្តូងស្នាយ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គេសង្កេតឃើញប្រជាពលរដ្ឋនិមន្តព្រះសង្ឃសូត្រមន្តប័ង្សុកូល នៅតាមចេតីយដូនតារបស់ខ្លួននៅក្នុងវត្ត ដើម្បីឧទ្ទិសផល្លានិសង្ឃមិងមគ្គផលជូនអ្នកមានគុណនិងញាតិការទាំង៧សន្តានរបស់ខ្លួន ។ ចំណែកនៅសាលាឆាន់ក្នុងវត្តវិញ គេពិនិត្យឃើញមានពុទ្ធបរិស័ទសរុបប្រមា ណជាង៧០នាក់បាននាំគ្នារាប់បាត ចូលបច្ច័យនៅតាមភ្នំខ្សាច់ ចូលបច្ច័យជាមួយព្រះសង្ឃ ជាមួយគណៈកម្មការអាចារ្យវត្ត ទៅតាមសទ្ធាជ្រះថ្លារបស់ខ្លួន ហើយប្រជាពលរដ្ឋមួយចំនួនទៀត ក៏បាននាំគ្នារៀបចំម្ហូបអាហារ នំចំណីតាមថាសទុកប្រគេនព្រះសង្ឃទៅតាមទំនៀមទម្លាប់ផងដែរ ។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌនេះដែរ គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃក៏បានដឹកនាំពុទ្ធបរិស័ទសូត្រធម៌ សុំសីល សូត្រមន្តប័ង្សុកូល វេប្រគេនចង្ហាន់ព្រះសង្ឃ តាមលំដាប់លំដោយនៃកម្មវិធី និងទំនៀមទម្លាប់នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ ។

នៅក្ន្ងងបុណ្យកាន់បិណ្ឌទី១នេះ លោកប្រធានគណៈកម្មការវត្តអណ្តូងស្នាយបានប្រកាសអោយពុទ្ធបរិស័ទដឹង ថា៖ នៅក្នុងវេនបិណ្ឌទី១នេះ បច្ច័យរបស់អ្នកភូមិជាម្ចាស់វេនទី១សរុបមានចំនួន ជាង១លាន១៥ម៉ឺនរៀល ចំណែកចំណូលរបស់ពុទ្ធបរិស័ទដែលមកចូលរួមក្នុងបិណ្ឌទី១នេះមានសរុបជាង៦៤ម៉ឺនរៀល ដកចំណាយលើចង្ហាន់ព្រះសង្ឃ១៦អង្គគង់ក្នុងវត្ត និងចំណាយផ្សេងៗទៅ គឺនៅសល់ថវិកាសំរាប់កសាងវត្ត ចំនួនជាង៦៤ម៉ឺនរៀល តែប៉ុណ្ណោះ ។ ចំណែកបច្ច័យចំណូលនៅក្នុងបុណ្យកាន់បិណ្ឌទាំង១៤ថ្ងៃបូកនិងថ្ងៃបិណ្ឌទី១៥ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ គណៈកម្មការវត្តបានឯកភាពគ្នាយកទៅកសាងផ្លូវបេតុង១ខ្សែពីមុខវត្តទៅផ្លូវជាប់ផ្សារព្រៃខ្មែរ ដែលមានបណ្តោយប្រវែង២២៦ម និងទទឹង៦ម ដែលមានគម្រោងចំណាយថវិកាសរុបចំនួន៤ម៉ឺនដុល្លា គឺតម្លៃកសាងក្នុង១ម៉ែត្រការ៉េថ្លៃ៣៩ដុល្លា ។
ដោយឡែកក្នុងការកសាងផ្លូវបេតុងខាងលើនេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន បានសន្យាថានឹងជួយឧបត្ថម្ភស៊ីម៉ង់ចំនួន១០តោន និងជួយគ្រឿងចក្រមកជួយកសាងផ្លូវនេះ ហេតុនេះនៅខ្វះខាតថវិកាជាច្រើនទៀត ដែលសង្ឃឹមថា ពុទ្ធបរិស័ទទាំងអស់ដែលមកកាន់វេនបិណ្ឌ និងចូលរួមក្នុងថ្ងៃកាន់បិណ្ឌ ពិតជាមានសទ្ធាជ្រះថ្លាចូលបច្ច័យកសាងផ្លូវបេតុងខាងលើនេះបានច្រើនថែមទៀត ។
ប្រជាពលរដ្ឋដែលបានមកធ្វើបុណ្យកាន់បិណ្ឌនេះបាននិយាយអោយដឹងថា៖ ពួកគាត់ពិតជាមានមោទនះភាពណាស់ នៅពេលបានមកធ្វើបុណ្យកាន់បិណ្ឌជាប្រពៃណីជាតិដោយក្តីសប្បាយបែបនេះ ដែ លនេះគឺផ្តើមចេញមកពីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល លកម្ពុជា ដែលប្រជាពលរដ្ឋពិតជាគាំទ្រអោយសម្តេចដឹកនាំប្រទេសជាបន្តនៅអាណត្តិក្រោយៗទៀត៕ ( ឈៀង ថារិទ្ធ )

ពលរដ្ឋរីករាយក្នុងរដូវកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌដោយសារប្រទេសមានសុខសន្តិភាព

ពលរដ្ឋខ្មែរទូទាំងប្រទេសចាប់ផ្ដើមប្រារព្ឋពិធីដាក់បិណ្ឌតាមប្រពៃណី

ភ្នំពេញ៖ពលរដ្ឋខ្មែរទូទាំងប្រទេសជាអ្នកកាន់ព្រះពុទ្ឋសាសនាភាគច្រើនបាននាំគ្នាចាប់ផ្ដើមប្រារព្ឋពិធីដាក់បិណ្ឌតាមប្រពៃណី។ក្នុងឱកាសបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តពីថ្ងៃ១រោជ ដល់ថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ដល់ថ្ងៃទី ២០ ខែកញ្ញា គ.ស២០១៧ ៕

ពលរដ្ឋខ្មែរទូទាំងប្រទេសចាប់ផ្ដើមប្រារព្ឋពិធីដាក់បិណ្ឌតាមប្រពៃណី