ប្រមុខរដ្ឋាភិបាលរំលឹក”៣កុំ”និង”៣សុំ”

ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកាលពីម្សិលមិញបានបន្ដរំលឹក”៣កុំ”និង”៣សុំ”ដល់កម្មករដើម្បីអោយកម្មករកម្មការិនីបានដឹងក្នុងស្ថានភាពប្រទេសជាតិសព្វថ្ងៃ។ក្នុងកម្មវិធីជួបជាមួយកម្មករជាង៤ពាន់សម្ដេចបានបញ្ជក់ថា៖ដោយសារស្ថេរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់ល្អព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុនពីបរទេសគឺចំនួនរោងចក្រត្រូវបានកើនឡើងជាបន្តបន្ទាប់ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពល ហើយក្នុងនោះប្រាក់ខែក៏ត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅឆ្នាំ២០១៨ខាងមុខនេះ តិចបំផុតគឺអាចឡើងដល់១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលតែងតែយកចិត្តទុកដាក់និងរួមសុខរួមទុក្ខជាមួយកម្មករមិនដូចមួយក្រុមទៀតដែលបានតែមាត់តែការពិតមិនបានជួយអ្វីដល់កម្មករឡើយ។ ទន្ទឹមនឹងការខិតខំរបស់រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគគិនដើម្បីបង្កើនការងារដល់បងប្អូនកម្មករ គឺក្រុមមាននោះ(?) បានអនុវត្តិយុទ្ឋសាសស្រ្តគោលនយោបាយ ៣-កុំ ដែលសំដៅលើ ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅកម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ?ព្រោះបានធ្វើអោយបងប្អូនកម្មករកម្មការនីបាត់បង់ការងារដែលប៉ះពាល់ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលបាននិងកំពុងខិតខំជួយកម្មករ ៣-សុំ គឺ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានខិតខំធ្វើកិច្ចការទាំងនេះទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសគ្មានពេលសម្រាកឡើយ ដើម្បីគៀងគរអ្នកវិនិយោគិន មកវិនិយោគ បង្កើតការងារដល់កម្មករអោយមានប្រាក់ចំណូល និងជីវភាពរស់នៅកាន់តែល្អប្រសើ។សន្តិភាពនិងការអភិវឌ្ឍគឺជាកត្តាសំខាន់បំផុតក្នុងការធ្វើអោយប្រទេសជាតិមានការរីកចម្រើនហើយសន្តិភាពនិងការអភិវឌ្ឍមិនអាចកាត់ផ្តាច់ពីគ្នាបានទេជាពិសេសត្រូវរក្សានូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។

សម្ដេចបានអោយដឹងដែរថា៖កាលពីឆ្នាំ ១៩៩៧ យើងមានរោងចក្រតែ៦៤ប៉ុណ្ណោះ តែឥឡូវនេះរោងចក្រកាត់ដេរកើនដល់ ១,១១៧ ហើយបើសរុបរោងចក្រសហគ្រាសទាំងអស់គឺមានប្រមាណ ១១,១៦៨ ដែបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង១លាននាក់៕

 

ប្រមុខរដ្ឋាភិបាលរំលឹក”៣កុំ”និង”៣សុំ”

សាលាក្រុងភ្នំពេញគ្រោងបន្ថែមកាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញជាង១៥០កន្លែងសរុបមានជាង១ពាន់កន្លែង

ភ្នំពេញ៖សាលាក្រុងភ្នំពេញគ្រោងបន្ថែមកាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញជាង១៥៤កន្លែងសរុបមានជាង១ពាន់កន្លែង។នេះបើតាមការផ្សព្វផ្សាយរបស់សាលាក្រុងភ្នំពេញក្រោយកិច្ចប្រជុំកាលពីម្សិលមិញ។
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកមាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ដ្រីជំនាញ ក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធ។
អង្គប្រជុំមានរបៀបវារៈចំនួនពីរដោយផ្ដោតសំខាន់លើការងារបច្ចេកទេស និងការងារគ្រប់គ្រង ដើម្បីធានាឱ្យបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបភ្លាមៗចំពោះបទល្មើសដែលកើតមាន ព្រោះថាកាមេរ៉ាសុវត្ថិភាពដែលកំពុងតំឡើងលើទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានសារៈសំខាន់ណាស់ សម្រាប់ឆ្លើយតបនូវតម្រូវការផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបម្រើដល់គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។ កាមេរ៉ាសុវត្ថិភាព នឹងមានមន្ដ្រីប្រចាំការលើ២៤ម៉ោង ប្រព័ន្ធលេខទូរស័ព្ទទាន់ហេតុការណ៍ កម្លាំងប្រតិបត្ដិការ និងទីតាំងផ្ទុកព័ត៌មាន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការឆ្លើយតបក្នុងការរួមចំណែកកាត់បន្ថយបទល្មើសនានា ជាពិសេសសម្រួលដល់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែលថា បន្ថែលលើកាមេរ៉ាដែលមានស្រាប់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពញ ក៏កំពុងមានកាមេរ៉ាចំនួន៦០០គ្រឿងដែលត្រូវបានតំឡើងរួចរាល់ហើយ ហើយកាមេរ៉ាចំនួន៤៤៦គឺកំពុងតែដំណើរការ។ ដោយឡែក កាមេរ៉ាចំនួន១៥៤គឺកំពុងរងចាំបណ្ដាញតភ្ជាប់បណ្ដាញដោយទីតាំងទាំងនោះមានការដ្ឋានពង្រីកផ្លូវ ព្រមទាំងមានការប្ដូរទីតាំងចែកចាយ៕

សាលាក្រុងភ្នំពេញគ្រោងបន្ថែមកាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញជាង១៥០កន្លែងសរុបមានជាង១ពាន់កន្លែង

ក្រសួងអប់រំកំពុងអនុវត្តសាកល្បងការគ្រប់គ្រងការសិក្សារបស់សិស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាកំពុងអនុវត្តសាកល្បងការគ្រប់គ្រងការសិក្សារបស់សិស្សានុសិស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីពង្រឹងដំណើរការគ្រប់គ្រងសាលារៀននិងសិស្សឆ្លើយតបទៅនឹងការធ្វើកំណែទម្រង់វិស័យអប់រំ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសកាលពីថ្ងៃទី២៩ខែឧសភានៅទីស្តីការក្រសួងលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាប្រព័ន្ធគ្រប់គ្រងបការសិក្សារបស់សិស្សតាមបច្ចេកវិទ្យាទំនើបនេះដើម្បីកត់ត្រាអំពីគុណភាពសិក្សារបស់លើមុខវិជ្ជាផ្សេងៗរួមទាំងវត្តមានឬអវត្តមានសិស្ស អត្រានៃការឡើងថ្នាក់ឬត្រួតថ្នាក់ឬការបោះបង់ការសិក្សារបស់សិស្សចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យ។
លោកបានបន្តទៀតថា៖ការអនុវត្តប្រព័ន្ធនេះគឺតំរូវឲ្យសិស្សនិងគ្រូយកកាតដែលមានភ្ជាប់ទិន្នន័យមកស្កែនហើយម៉ាស៊ីនស្កែននេះដែលបានបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យតាមសាលានីមួយៗនិងមជ្ឈមណ្ឌលទិន្ន័យកណ្តាលរបស់ក្រសួងផងដែរ ខណៈកន្លងមកសាលានីមួយៗបានសរសេររបាយការណ៍ឬទិន្ន័យសិស្សនិងគ្រូដោយដៃរួចហើយទើបបញ្ជួនឬផ្ញើររបាយការណ៍ទាំងនោះបន្តទៅក្រសួង។
លោកបានបន្តថា៖ការគ្រប់គ្រងប្រព័ន្ធទិន្នន័យតាមសាលានេះ អាចជួយកែទំលាប់ឬវិន័យរបស់សិស្សមករៀនឲ្យបានទៀតទាត់ និងអាចដឹងពីសមត្ថភាពសិក្សារបស់ខ្លួនផ្ទាល់ផងដែរ។ព្រោះថាការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះតំរូវឲ្យសិស្សឬគ្រូត្រូវមកបង្ហាញមុខស្កែនដោយខ្លួនឯងតែម្តង។
លោកបានបន្ថែមទៀតថាក្រសួងបានរៀបចំផលិតជាម៉ាស៊ីនស្គែនដាក់តាមសាលាគោលដៅនីមួយៗចំនួន៥០សាលា ព្រីនកាតសម្រាប់សិស្ស ១ម៉ឺននាក់រួចហើយ ។
លោក មូល ស៊ុយហេង នាយកវិទ្យាព្រះស៊ីសុវត្តិបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ឧសភាថានៅវិទ្យាល័យរបស់លោកមានសិស្សអនុវត្តផ្ទាល់តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សតាមបច្ចេកវិទ្យាទំនើបនេះចំនួន២០០នាក់និងគ្រូចំនួន២៤០នាក់ ។លោកបានបន្តថាកម្មវិធីនេះបានជួយច្រើនដល់សាលាក្នុងការគ្រប់គ្រងវត្តមានសិស្សនិងគ្រូបានច្បាស់លាស់និងកាត់បន្ថយការអវត្តមានរបស់សិស្សឲ្យមករៀនបានទៀងទាត់ផងដែរ។
លោកបានស្នើឲ្យឲ្យក្រសួងអប់រំពង្រីកកម្មវិធីនេះឲ្យបានដល់គ្រប់សាលានៅទូទាំងប្រទេសតែម្តងដើម្បីឲ្យសាលានីមួយៗមានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យសិស្សនិងគ្រូបានច្បាស់លាស់និងបង្កើនការគុណភាពសិក្សារបស់សិស្សានុសិស្សផងដែរ។
គួរបញ្ជាក់ថាប្រព័ន្ធការគ្រប់គ្រង ទិន្នន័យសិស្សតាមសាលានេះក្រសួងអប់រំបានអនុត្តសាកល្បងតាំងពីខែធ្នូឆ្នាំ២០១៦នឹងបញ្ចប់នៅខែមិថុនាឆ្នាំ២០១៧ នៅតាមសាលាគោលដៅចំនួន៥០មានសិស្សអនុវត្តផ្ទាល់ប្រមាណ១ម៉ឺននាក់ចាប់ពីថ្នាក់ទី៤​ដល់​ថ្នាក់ទី៦សម្រាប់កំរិតបឋមនិងនៅកំរិតមធ្យមសិក្សានៅខេត្តចំនួន៧រួមមានរាជធានីភ្នំពេញ ខេត្តព្រះស៊ីហនុ ព្រៃវែង កំពង់ឆ្នាំង បាត់ដំបង សៀមរាបនិងរតនគីរី៕

 

ក្រសួងអប់រំកំពុងអនុវត្តសាកល្បងការគ្រប់គ្រងការសិក្សារបស់សិស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប

ក្រសួងដែនដីកំណត់អោយពលរដ្ឋប៊ូឌីងសចំនួន៤៩៣គ្រួសារចាកចេញអោយអស់ត្រឹមថ្ងៃទី១៥កក្តដាក្រោយចុះកិច្ចសន្យាលក់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានកំណត់អោយប្រជាពលរដ្ឋរស់នៅអគារ សហកម្មសិទ្ធិប៊ូឌីងស ដែលមានចំនួនសរុប៤៩៣គ្រួសារ តម្រូវអោយចាកចេញ អោយអស់ត្រឹមថ្ងៃទី១៥ ខែកក្តា ឆ្នាំ២០១៧ ដើម្បីអោយក្រុមហ៊ុនជប៉ុន Arakawa ធ្វើការវាយកម្ទេចអគារចាស់ចោល។
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាម២០១៧ លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសតាមទូរស័ព្ទថា៖ “ក្រសួងបានកំណត់ត្រឹមថ្ងៃទី១៥ ខែកក្តា ឆ្នាំ២០១៧ ដើម្បីអោយប្រជាពលទាំង៤៩៣គ្រួសារចាកចេញពីអគារសហកម្មសិទ្ធិ ប៊ូឌីងស អោយអស់”។
លោកបញ្ជាក់ថា ៖”បន្ទាប់ពីប្រជាពលរដ្ឋធ្វើការចាកចេញអស់ក្រុមហ៊ុន Arakawa នឹងវាយអគារចាស់ចោល រួចចាប់ផ្តើសាងសង់អគារថ្មីទំនើបកំពស់២១ជាន់។
អ្នកនាំពាក្យក្រសួងរៀបចំដែនដីដដែលបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ ប្រជាពលរដ្ឋចំនួន២៨៤គ្រួសារ បានទូទាត់ថវិការួចហើយ ហើយក៏បានទៅ រកលំនៅដ្ឋានថ្មីផងដែរ ដែលមានពួកគាត់ខ្លះទៅតាំងលំនៅដ្ឋានថ្មី នៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ និងមានគ្រួសារខ្លះ រកទិញដីសង់ផ្ទះនៅតាមស្រុកជុំវិញរាជធានីភ្នំពេញផងដែរ។
ក្រោយពីប្រជាពលរដ្ឋរស់នៅអគារសហកម្មសិទ្ធិប៊ូឌីងស ទាំង៤៩៣គ្រួសារ សម្រេចចិត្តទទួលយកថវិកា១៤០០ ដុល្លាអាមេរិក ក្នុង១ម៉ែត្រការ៉េ នៅកាលពីថ្ងៃទី១០ មិថុនា រដ្ឋមន្រ្តីក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានទិញនំបញ្ចុក២តោនដើម្បីជប់លៀងជូនពួកគាត់ ដើម្បីចូលរួមអបអរសាទរ ក្នុងការផ្លាស់ប្តូរលំនៅថ្មី និងជីវភាពថ្មី។
ដោយលោក បញ្ជាក់ទៅកាន់ពួកកាត់ថា “រាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋទាំង៤៩៣គ្រួសារនេះ នឹងមានជីវភាពកាន់តែប្រសើរថែម ទៀត ដោយសារមានលុយខ្លះនៅក្នុងដៃ ដើម្បីបើកមុខរបរកស៊ី ក្រោយពីបានទិញលំនៅឋានថ្មីហើយ នោះ។
អ្នកស្រី ទុយ ចាន់ណា ដែលបានសម្រេចចិត្តផ្លាស់ប្តូលំនៅទៅកាន់ផ្ទះថ្មីរបស់គាត់ នៅចាក់អង្រែលើ ក្នុងខណ្ឌមានជ័យ ដែលបានចូលរួមក្នុងពិធីជប់លៀងនេះ បានអោយដឹងថា “គាត់បានទទួលសំណងរួចហើយ ដែលមានថវិកាសរុប៦ម៉ឺនដុល្លា ហើយបានទិញផ្ទះថ្មីតម្លៃត្រឹម៥ម៉ឺនដុល្ល”។ គាត់អោយដឹងទៀតថា ថវិកាដែលសល់ពីការទិញផ្ទះថ្មីនេះ នឹងបើកមុខរបរកស៊ីសមរម្យមួយ ដើម្បីទ្រទ្រង់ជវិភាពបន្តទៀត។
គួរបញ្ជាក់អោយដឹងដែរថា អគារសហកម្មសិទ្ធិប៊ូឌីងស គឺក្រុមហ៊ុនជប៉ុន Arakawa សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលគ្រោងចំណាយថវិកា ប្រមាណ ពី៧០ ទៅ៨០ម៉ឺនដុល្លាអាមេរិក ដើម្បីសាងសង់អគារទំនើបថ្មីមួយដែលមានកំពស់២១ជាន់ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៧នេះ.។
មកដល់ម៉ោង ១១:៣០ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋអគារប៊ូឌីញ ស បានទទួល ប្រាក់ទូទាត់រួច បានប្រគល់បន្ទប់ជូនក្រុមហ៊ុន និងបានចាកចេញពីបន្ទប់ស្នាក់នៅ ទៅទីតាំងថ្មី សរុប២៩៩បន្ទប់៕

សិស្សសាលា៧នាក់ពុលក្រោយហូបផ្លែឪឡឹក

 

ព្រះវិហារ៖សិស្សសាលាបឋមសិក្សាស្រុកឆែប ខេត្តព្រះវិហារ ប្រុសស្រីចំនួន៧នាក់ ក្រោយពេលដល់ ម៉ោងចេញ លេង បាននាំគ្នាទៅទិញផ្លែឪឡឹកមកហូបរួមគ្នា ស្រាប់តែពេលនោះហូបបាន មួយសន្ទុះ ចាប់ផ្តើម មាន អាការៈពុល ក្អូតចង្អោ ញ័រដៃជើង ត្រូវបានលោកគ្រូ អ្នកគ្រូនៅទីនោះ បានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមណ្ឌលសុខភាពស្រុកឆែប នៅវេលាម៉ោង៩ព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៧នេះ ។
បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ឆយ បូរិន នាយសេនាធិការដ្ឋាន នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះថា៖” បន្ទាប់ ពីមានករណីក្មេងសិស្សសាលាពុលផ្លែឪឡឹកភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់គោលដៅ នឹង បានយកសំបកឪឡឹកដែលក្មេងៗហូបរួច យកមកពិនិត្យ ឃើញថាវាពិតជាមានសារជាតិ ថ្នាំ ធម្មជាតិ សម្រាប់ស្រោចផ្លែឪឡឹកនៅតាមចម្ការ “។
លោកបន្តថា៖ បន្ទាប់មកសមត្ថកិច្ចក៏បាន ចុះទៅពិនិត្យដល់ទីតាំងលក់ផ្លែឪឡឹកផ្ទាល់តែម្តង ដើម្បីត្រួតពិនិត្យ នឹងពុំបានរកឃើញផ្លែ ឪឡឹកផ្សេងទៀតមានសារជាតិថ្នាំពុលនោះទេ រីឯផ្លែឪឡឹកដែលក្មេងៗទិញយកទៅបរិភោគនោះ វាពិតជាចៃដន្យណាស់ ផ្លែឪឡឹកមួយគោយន្ត ប៉ះចំផ្លែឪឡឹក១ផ្លែដែលក្មេងៗទិញយកទៅហូប មានជាតិថ្នាំ បណ្តាលឲ្យពុល ។
សូមបញ្ជាក់ថា ក្រោយពីបាននាំយកក្មេងៗរងគ្រោះទាំង៧នាក់ប្រុសស្រី ទៅសង្រ្គោះទាន់ ពេលវេលា មកដល់ពេលនេះ ក្មេងៗទាំងអស់នោះមានសភាពធូរស្បើយវិញហើយ នឹងត្រូវបាន អាណាព្យាបាលមកទទួលយកទៅផ្ទះរៀងៗខ្លួនវិញនៅថ្ងៃដដែល ។

អ្នកជំនាញថាដើម្បីជៀសវាងពុលអ្នកលក់គួរលាងទឹកផ្លែឪឡឹកមុនយកទៅលក់៕

 

សិស្សសាលា៧នាក់ពុលក្រោយហូបផ្លែឪឡឹក

មនុស្សជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅមុខអង្គរវត្ដ

ខេត្តសៀមរាប៖ក្រសួងទេសចរណ៍កម្ពុជាសហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ខែមិថុនាបានរៀបចំព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាបជាលើទី៣សម្រាប់ប្រទេសកម្ពុជា។
លោក រ៉ាជិត កូម៉ា តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានឲ្យដឹងថា៖ សម្រាប់ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅកម្ពុជាឆ្នំានេះនឹងធ្វើឡើងចំនួន៣កន្លែងក្នុងនោះនៅមុខប្រាសាទអង្គរវត្ត នៅខេត្តព្រះសីហនុ និងនៅមុខព្រះបរមរាជវំាង។ហើយសម្រាប់នៅមុខប្រាសាទអង្គរវត្តគឺមានអ្នកចូលរួមជាង១ពាន់នាក់។លោកបានបន្តថា៖ ការធ្វើលំហាត់ប្រាណយូហ្កា(yoga)នេះបានធ្វើឲ្យសុខភាពរបស់យើងរឹងមំា និងស្រួលខ្លួនជាងការធ្វើលំហាត់ប្រាណធម្មតាពីព្រោះលំហាត់ប្រាណយូហ្កានេះមានក្បាច់និងការប្រើអារម្មណ៍ច្រើន។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៏នេះមានសារៈសំខាន់ណាស់មិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណយូហ្កា(yoga) ដ៏ពេញនិយមរបស់ឥណ្ឌាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតែវាក៍បានជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៏វប្បធម៌របស់កម្ពុជាគឺប្រាង្គប្រាសាទអង្គរវត្តជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូលតាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៏ដ៏ល្បីៗនៅលើពិភពលោកក៍ដូចជាភ្ញៀវទេសចរដែលបានមកចូលរួមផ្ទាល់ផងដែរ។ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានេះនិងធ្វើនៅប្រទេសកម្ពុជា
ជារាងរាល់ឆ្នំាដើម្បីជាព្រឹត្តការណ៍មួយសម្រាប់ទាក់ទាញ់អ្នកទេសចរពីព្រោះភ្ញៀវទេសគេបានមកធ្វើលំហាត់ប្រាណហើយបានមើលអង្គរទៀត។
សូមបញ្ញាក់ថាYoga គឺជាទស្សនៈវិទ្យាឥណ្ឌាបុរាណមួយដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយត្រូវបានបង្កើតឡើងដើម្បីជាផ្លូវឆ្ពោះទៅរកការស្វែយល់ផ្នែកស្មារតី។នៅសម័យទំនើបនេះលក្ខណៈរូបវ័ន្តនៃការធ្វើYoga បានទទួលនូវប្រជាប្រិយភាពជាខ្លាំងជាទម្រង់នៃលំហាត់ប្រាណទន់ភ្លន់និងការគ្រប់គ្រងស្ត្រេសដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាជននៅលើពិភពលោកក្នុងនោះប្រជាជនកម្ពុជាក៏មានការចាប់អារម្មណ៏យ៉ាងច្រើនដែរ៕

 

មនុស្សជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅមុខអង្គរវត្ដ

 

មនុស្សជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅមុខអង្គរវត្ដ

តំណាងអង្គការយូណេស្កូប្រចំានៅកម្ពុជាជំរុញឲ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌បែបប្រវត្តិ សាស្រ្តនិងបេតិកភណ្ឌ

សៀមរាប៖តំណាងអង្គការយូណេស្កូប្រចំានៅកម្ពុជាជំរុញឲ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌បែបប្រវត្តិ សាស្រ្តនិងបេតិកភណ្ឌឲ្យបានកាន់តែល្អប្រសើរពីព្រោះកម្ពុជាប្រទេសដែលសំបូរសម្បត្តិ បេតិកភណ្ឌដ៍អស្ចារ្យច្រើនជាងគេ។

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាពនិងទីក្រុង បេតិកភណ្ឌនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤ខែមិថុនានេះលោកស្រីAnne Lemaistre តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានមានប្រាសាសន៍ថា ៖សម្បត្តិបេតិក ភណ្ឌនៃបណ្តាប្រទេសមួយចំនួនដែលបានដាក់ចូលនៅក្នុងអង្គការយូណេស្កូបានប្រឈម និងការដកចេញវិញ ហើយមួយចំនួនក៍បានដកវិញហើយដែរដោយសារតែការអភិរក្សនិងអនុវត្តច្បាប់នៃប្រទេសទំាងនោះមិនបានត្រឹមត្រូវតាមលក្ខខ័ណ្ឌ និងការណែនំារបស់អង្គការយូណេស្កូ។

 

 

ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានអនុវត្តបានល្អតាមការណែនំារបស់អង្គការយូណេស្កូដូចជាករណីនៅប្រាសាទភ្នំបាក់ខែង កន្លងមកគឺ អាជ្ញាធរអប្សរាបានបើកឲ្យភ្ញៀវទេសចរឡើងទៅទស្សនាប្រាសាទ និងថ្ងៃលិចដោយសេរី ដែលប្រឈម និងធ្វើឲ្យប៉ពាល់ដល់ប្រាសាទ ប៉ុន្តែបន្ទាប់មានការណែនំាពីICC Angkor អាជ្ញាធរអប្សរាបានកំណត់ឲ្យភ្ញៀវទេសចរទឡើងទៅទស្សនាប្រាសាទ និងថ្ងៃលិចត្រឹម តែ៣០០នាក់ប៉ុណ្ណោះក្នុងលើក ដែលនេះគឺជាការអភិរក្សមួយដ៍ល្អ។

លោកស្រី Anne Lemaistre ក៍បានជំរុញឲ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌បែបប្រវត្តិ សាស្រ្តនិងបេតិកភណ្ឌឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតពីព្រោះកម្ពុជាប្រទេសដែល សំបូរសម្បត្តិបេតិកភណ្ឌដ៍អស្ចារ្យច្រើនជាងគេ ដូចជានៅខេត្តបាត់ដំបងបន្ទាប់គណៈ ប្រតិភូបានចុះទៅទស្សនៈកិច្ចដោយផ្ទាល់ឃើញថា ខេត្តបាត់ដំបងមានសម្បត្តិវប្បធម៌ជា ច្រើនដែលត្រូវអភិរក្សឲ្យបានដូចជា អាគាររដ្ឋបាលខេត្ត សំណង់វត្ត ដែលមានអាយុ កាលរាប់រយឆ្នំារួមជាមួយសិល្បៈបែបប្រពៃណីទំនៀមទំលាប់ជាច្រើនទៀតនៅក្នុងតំបន់នោះ។

លោក ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌បានមានប្រសាសន៍ថា ៖ជាការពិតណាស់ កម្ពុជាជាប្រទេសដែលសំបូរសម្បត្តិបេតិកភណ្ឌច្រើនទំាងផ្នែកវប្បធម៌ សំណង់ប្រវិត្តិសាស្រ្ត និងប្រាសាទបុរាណ។ហើយចំពោះការអភិរក្សសំណង់ប្រវិត្តិសាស្រ្ត នេះកម្ពុជាតែស្នើសុំដាក់បញ្ជូលទីក្រុងសំខាន់ៗចំនួនបីដែលមានសំណង់បែបប្រវិត្តិសាស្រ្តច្រើនជាទីក្រុងបេតិក ភណ្ឌផ្សាភ្ជាប់នឹងទេសចរណ៍ទៅបញ្ជីបេតិភណ្ឌរបស់អង្គការ យូណេស្កូក្នុងនោះមាន ក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះ៕

 

តំណាងអង្គការយូណេស្កូប្រចំានៅកម្ពុជាជំរុញឲ្យកម្ពុជាអភិរក្សនូវសម្បត្តិវប្បធម៌បែបប្រវត្តិ សាស្រ្តនិងបេតិកភណ្ឌ

ពលរដ្ឋក្រីក្ររីករាយនឹងមូលនិធិសមធម៍ជួយពួកគាត់ទទួលបានសេវាព្យាបាលនៅមន្ទីរពេទ្យឥតគិតថ្លៃ

 

ខេត្តតាកែវ៖ ពលរដ្ឋក្រីក្រជាច្រើននៅក្នុងខេត្តតាកែវ សម្តែងនៅទឹក ចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតមូលនិធិសមធម៏នៅក្នុងមន្ទីរពេទ្យ។

អ៊ុំស្រីឈ្មោះ កើត ពៅ ដែលរស់នៅឃុំលាយបូរណ៏ ស្រុកត្រាំកក់ បាននិយាយថា រូបគាត់ជាជនក្រីក្រមួយរូបនៅក្នុងខេត្តតាកែវ ដែលបានមកទទួល សេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ តែការព្យាបាលទាំងអស់នោះថែមទាំងសាហុយធ្វើដំណើរគឺត្រូវបាន រាជរដ្ឋាបាលជាអ្នកចេញទូរទាត់ថ្លៃសេវាអោយទាំងអស់ ហើយចំពោះក្រមសីលធម៍របស់គ្រូពេទ្យគឺពួកគាត់មានការយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឹយ៉ាងខ្លាំង ។ 

ក្នុងនោះដែរលោកវេជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវបាននិយាយថា៖ចំពោះប្រជាពលរដ្ឋក្រីក្រមានប័ណ្ឌបញ្ជាក់ត្រឹមត្រូវដែលបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនោះ គឹត្រូវបានរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជួស​លើសេវាព្យាបាលអោយទាំងអស់ មិនតែប៉ុណ្ណោះក្នុងនោះរាជរដ្ឋាភិបាលក៏លើកលែងនិងជួយបង់ថ្លៃជំនួសដល់ប្រជាពលរដ្ឋដែលជាជនពិការថែមទៀត ។ 
លោក ឈូវ ឈួន បានបន្តថា៖ ចំពោះសកម្មភាពរបស់មន្ទីរពេទ្យក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បើធៀបជាមួយនិងឆ្នាំ កន្លងទៅ យើងឃើញថាសក្មភាពនូវមានការប្រហាក់ប្រហែលគ្នានិងឆ្នាំមុនដដែរ ព្រោះថាទាំងសកម្មភាពរបស់មន្ទីរពេទ្យ និងអ្នកមកទទួលសេវាឃើញថានូវមានចំនួនច្រើន ហើយអាត្រាប្រើប្រាស់គ្រែក៏នូវមានចំនួនច្រើន ។ដោយឆ្នាំ ០១ដល់ខែ០៦ ឆ្នាំ២០១៦ ៦៩៤៥នាក់ និង ខែ០១ដល់០៦ ឆ្នាំ២០១៧ មានអ្នកជម្ងឺចំនួន ៦៨៦៨នាក់ ដោយឡែកអ្នកជំងឺមានប័ណ្ណក្រីក្រមានចំនួន ២២១៨នាក់ ព្រោះថាទាំងសកម្មភាពរបស់មន្ទីរពេទ្យ និងអ្នកមកទទួលសេវាឃើញថានូវមានចំនួនច្រើន ហើយអាត្រាប្រើប្រាស់គ្រែក៏នូវមានចំនួនច្រើន ។

ចំពោះអ្នកជំងឺដែលមកទទួលសេវានៅក្នុងមន្ទីរពេទ្យភាគច្រើនមាន ផ្នែកជំងឹទូរទៅ ផ្នែកសម្ភពរោគស្ត្រី ផ្នែកវះកាត់ និងផ្នែកជំងឹកុមារ ។ ហើយទាក់ទិនជាមួយនិងក្រមសីលធម័របស់ក្រុមគ្រូពេទ្យវិញ គឹត្រូវបានលោកក្រើនរំលឹកជារៀងរាល់ ពេលនៅក្នុងអង្គប្រជុំដើម្បីជំរុញអោយក្រុមគ្រូពេទ្យត្រូវចេះគ្រប់អារម្មណ៏របស់ខ្លួន ។

ក្នុងនាមជាអ្នកផ្តល់សេវាអោយអតិថិជន ចំពោះការប៉ះពាល់នៅពាក្យសម្តីនោះ រវាងគ្រួរពេទ្យនិងអ្នកមកទទួលសេវានោះលោកទទួលស្គាល់ថាមន្ទីរពេទ្យនៅ តែមាន តែមនតិច ហើយជាលក្ខណបុគ្គល ដោយគ្រូពេទ្យខ្លះមិនសូវចេះប្រើពាក្យពេជ ដោយសារតែនេះជាទន្លាប់របស់ គាត់ តែទោះជាយ៉ាងណាក៏ដោយក៏លោកតម្រូវអោយពួកគាត់ត្រូវចេះគ្រប់គ្រងអារម្មណ៏ខ្លួនឯង ៕

 

ពលរដ្ឋក្រីក្ររីករាយនឹងមូលនិធិសមធម៍ជួយពួកគាត់ទទួលបានសេវាព្យាបាលនៅមន្ទីរពេទ្យឥតគិតថ្លៃ

រដ្ឋមន្ដ្រីអះអាងថា៖អត្តសញ្ញាកម្មពលរដ្ឋក្រីក្រនៅមិនច្បាស់លាស់ឯគម្លាតអ្នកធូរធារនិងអ្នកក្រីក្របន្តកើតមាន

ខេត្តកំពតៈ ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់នាំឱ្យកិច្ចអភិវឌ្ឍមូលដ្ឋានមិនចំគោល ដៅ ពិសេសគម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន។រដ្ឋមន្ត្រីក្រសួងផែនការបាន មានប្រសាសន៍បែបនេះក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពតនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ថា៖” ភាពក្រីក្រជាបញ្ហា ស្មុគ្រស្មាញពហុមុខបង្កពីកត្តាច្រើនយ៉ាង ដូចជា កំណើនប្រជាជនខ្ពស់ កង្វះអនាម័យ បញ្ហាសុខភាព កង្វះការអប់រំ កង្វះកាលានុវត្តភាពការងារ កង្វះសុវត្ថិភាពស្បៀង ការរើសអើងក្នុងសង្គមជាដើម”។ រាជរដ្ឋា ភិបាលបានយល់ច្បាស់ និងបានចាត់ទុកភាពក្រីក្រជាបញ្ហាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។

ក្នុងបរិ ការណ៍នេះ ក្រសួងផែនការដែលជាសេនាធិការបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០១៤-២០១៨ ផែនការអភិវឌ្ឍន៍ជាតិនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី បានកំណត់ ច្បាស់នូវវិស័យអាទិភាពនានាជាសូចនាករ ពេលវេលា និងធនធានសម្រាប់អនុវត្ត ព្រមទាំងយន្តការតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃ ក៏ដូចជាទំនួលខុសត្រូវរបស់ក្រសួងស្ថាប័នផ្សេងៗ តាមមុំនៃអាទិភាពនីមួយៗ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រាំពីរភាគរយ និងកាត់បន្ថយភាពក្រីក្រឱ្យបានលើសពីមួយ ភាគរយក្នុងមួយឆ្នាំៗ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា៖” គោលដៅចម្បងនៃការងារអត្តសញ្ញាណកម្មនេះ គឺដើម្បីផ្តល់ទិន្នន័យគ្រួសារក្រីក្រនៅគ្រប់ភូមិទាំងអស់ចំពោះក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃ គូអភិវឌ្ឍន៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពកាត់បន្ថយភាពក្រីក្រ ព្រោះកន្លងមក និន្នាការនៃការប្រើប្រាស់ ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើងជាលំដាប់។ ផ្តើមចេញពីបញ្ហានេះ ឯកឧត្តម ឆាយ ថន បានបញ្ជាក់ ថា ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់ នាំឱ្យកិច្ចអភិវឌ្ឃមូលដ្ឋានមិនចំគោលដៅ ពិសេស គម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន”។

ក្នុងពិធីប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានសមាជិកមកពីខេត្តកែប និងខេត្តកំពតចូលរួមប្រមាណជាង១០០នាក់ លោកចាន់ ចេស្តា អភិ បាលខេត្តកំពតបានមានប្រសាសន៍ថា ដោយមានការគាំទ្រថវិកា សម្ភារៈពីអង្គការ GIZ និងជំនួយបច្ចេក ទេសរបស់ក្រសួងផែនការ កន្លងទៅខេត្តកំពតធ្លាប់បានអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្របីលើក រួចមកហើយនៅភូមិចំនួន៤៨០ ក្នុងចំណោមភូមិ៤៨៨ ទូទាំងខេត្ត ដែលមានពលរដ្ឋ១៣៤.៤២៨គ្រួសារ។

ជាលទ្ធផល នាឆ្នាំ២០០៩ បានរកឃើញអត្រាភាពក្រីក្រមានកម្រិត១៨,៨០ភាគរយ។ ក្នុងឆ្នាំ២០១១ មានកម្រិត​១៥,៦០ភាគរយ និងឆ្នាំ២០១៤ មានកម្រិតត្រឹម១៤,៤០ភាគរយ។ លោកអភិបាលខេត្តបានមាន ប្រសាសន៍បន្តថា៖ សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងផែនការ និងម្ចាស់ជំនួយបានកំណត់ឱ្យខេត្តធ្វើបច្ចុប្បន្ន ភាពឡើងវិញអំពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រទាំងនោះ។ ដូច្នេះ គ្រប់ក្រុងស្រុក មន្ទីរ អង្គភាព ព្រមទាំង អង្គការដៃគូនានាមេត្តាចូលរួមសហការជាមួយមន្ទីរផែនការ ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីជួយដល់ មន្ត្រីមូលដ្ឋានបានធ្វើបច្ចុប្បន្នភាពដោយទៀងទាត់ និងយកចិត្តទុកដាក់ដើម្បីរក្សាបាននូវប្រសិទ្ធភាព សុក្រិត្យភាពនៃបញ្ជីគ្រួសារក្រីក្រសម្រាប់ជាមូលដ្ឋានក្នុងការផ្តល់សេវា ឬជំនួយផ្សេងៗ៕

រដ្ឋមន្ដ្រីអះអាងថា៖អត្តសញ្ញាកម្មពលរដ្ឋក្រីក្រនៅមិនច្បាស់លាស់ឯគម្លាតអ្នកធូរធារនិងអ្នកក្រីក្របន្តកើតមាន

មន្ដ្រី៖កូនសត្វទោចម្កុដទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ

សៀមរាប៖គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។
អាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័នដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២លើកនេះ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។
តាមលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍នៅក្បែរប្រាសាទតានៃបានឱ្យដឹងថា កូនទោចម្កុដដែលទើបកើតថ្មីនេះមានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មោលនៅឡើយទេ។ លោកបញ្ជាក់ថា គេអាចនឹងដឹងភេទរបស់វាបាននៅពេលដែលវាមានអាយុប្រហែល១ឆ្នាំ។
ផ្អែកតាមរបាយការណណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវដីព្រៃ និងសត្វព្រៃ ក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា ទោចម្កុដត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជ។ សត្វដ៏កម្រមួយនេះ មានវត្តមាននៅលើទឹកដីកម្ពុជាមិនដល់ ១ម៉ឺនក្បាលទេ។
តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ដូចច្នេះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជា្រវលម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោច និងបាននាំមកព្រលែងនៅក្នុងតំបន់អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត៕

មន្ដ្រី៖កូនសត្វទោចម្កុដទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ