យុវជនកម្ពុជាច្រើនកុះករចូលរួមដាក់ពាក្យប្រឡងក្នុងកម្មវិធីCambodia Idol

ខេត្តកំពង់ចាម៖នៅថ្ងៃនេះយុវជនកម្ពុជាច្រើនកុះករបានចូលរួមដាក់ពាក្យប្រឡងក្នុងកម្មវិធីCambodia Idol របស់ទូរទស្សន៍ហង្សមាសនៅសណ្ឋាគាអិលភីអិននាក្រុងកំពង់ចាម៕

យុវជនកម្ពុជាច្រើនកុះករចូលរួមដាក់ពាក្យប្រឡងក្នុងកម្មវិធីCambodia Idol

ប្រមុខរាជរដ្ឋាភិបាលស្នើឲ្យសមត្ថកិច្ចខិតខំពង្រឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើ ឱ្យអាជ្ញាធរ និងសមត្ថកិច្ចចូលរួមពង្រឹងសន្តិសុខសណ្តាប់ ធ្នាប់អោយបានល្អ នៅ តាម វត្តអារាម និងតាមតំបន់រមណីយដ្ឋាននានាដើម្បីបងប្អូនជនរួមជាតិ និងទេសចរបរទេសបាន ធ្វើ បុណ្យ និងកំសាន្ត សប្បាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

បង្ហោះនៅលើគេហទំព័រហ្វេសបុកនាព្រឹកថ្ងៃទី១៩ កញ្ញា ត្រូវនឹងថ្ងៃកាន់បិណ្ឌ វេនទី១៤ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានបង្ហាញពីបំណងចង់ឱ្យពិធីបុណ្យភ្ជុំបិណ្ឌនេះប្រព្រឹត្ត ទៅ ដោយ ភាពសប្បាយរីករាយនិង មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងការ ធានាឲ្យបាន នូវបរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិ ទាំងអ្នកទៅធ្វើបុណ្យទាននិងអ្នកដើរលេងកំសាន្ត មានសុវត្ថិភាពល្អ នៅគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេស។
ជាមួយគ្នានេះដែរសម្តេចក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរទៅគ្រប់ទីកន្លែងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដោយគោរពច្បាប់ចរាចរ មានការយោគយល់ អធ្យាស្រ័យគ្នា ដើម្បីសុខ សុវត្ថិភាពទាំងអស់គ្នា។
សូមបញ្ជាក់ថាថ្ងៃនេះជាថ្ងៃកាន់បិណ្ឌវេនទី១៤ហើយ ហើយនៅ ថ្ងៃស្អែក គឺជាថ្ងៃនៃ ពិធីបុណ្យភ្ជុំធំសម្តេចបានបង្ហាញនូវក្តី សង្ឃឹមថាបងប្អូនជនរួមជាតិភាគច្រើន នឹង បានទៅវត្តបោះបាយបិណ្ឌ និងធ្វើបុណ្យដាក់បាត្រប្រគេនបច្ច័យនិងទ័យទានមួយចំនួនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់សាច់សារលោហិតដែលបានចែកឋានទៅហើយនោះ។
សម្តេចក៍បានយកឱកាសនេះជូនពរ បងប្អូនជនរួមជាតិទាំងអស់ឲ្យទទួលបានភាពសប្បាយរីករាយទាំងអស់គ្នានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
ព្រះសក្យវង្ស រ័ត្ន សារឿន សមាជិកថេរសភាសង្ឃ និងជាព្រះអនុគណខណ្ជ សែន សុខ មានសង្ឃដិការក្នុងពិធីបោះបាយបិណ្ឌថាចាប់ ពីវេនដាក់បិណ្ឌទតី១រហូត មកដល់វេនបិណ្ឌទី១៤នេះ វត្តសំរោងអណ្តែតក៍ដូចជាបណ្តាវត្តនានាទៀតនៅក្នុងខណ្ឌសែន សុខ ពុំទាន់មានលេចលឺ បាតុភាពអ្វី កើតឡើងគួរឱ្យកត់សំគាល់ឡើយ ពិសេសបញ្ហាចោរកម្មឬបញ្ហាអសន្តិសុខផ្សេងៗ។
ព្រះអង្គមានសង្ឃដិការថា សាលាអនុគណខណ្ឌសែនសុខតែងបានសហកាល្អជាមួយរដ្ឋអំណាចមូលដ្ឋាននិងសមត្ថកិច្ចគ្រប់ផ្នែក ក្នុងការពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តាវត្តទាំងអស់ ធ្វើយ៉ាងណា ខិតខំរក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់ឱ្យបានល្អជូនពុទ្ធបរិស័ទ ដើម្បីឱ្យពួកគាត់បានមកធ្វើបុណ្យទានដោយសប្បាយរីករាយនិងជ្រះថ្លា។
ព្រះអង្គក៍បានថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ បើទោះបីរដូវបុណ្យទាន ប៉ុន្តែ នៅជាប់មមាញឹកនឹងភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកផន ដាវី ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានប្រាប់ទូរទស្សន៍រស្មីហង្សមាសថា នៅមុនពិធីបុណ្យទានតាមប្រពៃណីជាតិម្តងៗ លោកតែងបានធ្វើកិច្ចសហការជាមួយរដ្ឋអំណាចមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ផ្នែក ក្នុងការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ជាពិសេសនៅតាមទីអារាមទូទាំងរាជធានីភ្នំពេញ ដើម្បីរក្សាឱ្យបាននូវរបៀបរៀបរយជូនពុទ្ធបរិស័ទដែលអញ្ជើញទៅធ្វើបុណ្យទាន។
លោកបានអះអាងថាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ឆ្នាំនេះនឹងមានភាពល្អប្រសើរ ពីព្រោះក្នុងអំឡុងពេលនៃពិធីកាន់បិណ្ឌរយៈពេល១៤ថ្ងៃកន្លងមកនេះពុំសូវមានលេចលឺសកម្មភាពនៃអំពើចោកម្មកើតឡើងនោះទេ។
តែទោះជាយ៉ាងណាលោកក៍បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គួរប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សានូវទ្រព្យសម្បត្តិរបស់ខ្លួន ពីព្រោះនៅក្នុងរដូវបុណ្យទាននេះ មានសភាពមិនល្អ តែងតែឆ្លៀតឱកាស ដើម្បីធ្វើសកម្មភាពពិសេសនៅតាមទីអារាមនិងតំបន់ទេសចរណ៍នានាដែលមានមនុស្សច្រើននោះ៕

វត្តទួលសំពៅស្ថិតនៅ ស្រុកកងមាស នឹងក្លាយជាកន្លែងទេសចរណ៍ក្រោយសាងសងវត្ដមានរាងជាសំពៅ

ខេត្តកំពង់ចាម៖វត្តទួលសំពៅស្ថិតនៅភូមិបឹងប្រលឹតឃុំរកាគយស្រុកកងមាសខេត្តកំពងចាមត្រូវបានប្រជាពលរដ្ឋចាប់អារម្ភយ៉ាងខ្លាំងព្រោះតំបន់ទួលសំពៅនេះអនាគត់នឹងក្លាយជាកន្លែងទេសចរណ៍។នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧វត្តទួលសំពៅស្ថិតនៅភូមិបឹងប្រលឹតឃុំរកាគយស្រុកកងមាសខេត្តកំពងចាមត្រូវបានប្រជាពលរដ្ឋចាប់អារម្ភយ៉ាងខ្លាំងព្រោះតំបន់ទួលសំពៅនេះអនាគត់នឹងក្លាយជាកន្លែងទេសចរណ៍ ។
វត្តទួលសំពៅនេះដែរបើតាមលោកយាយម៉កហ៊ាន់អាយុ៦៣ឆ្នាំនៅភូមិកំពង់សំណាញ់ឃុំមានស្រុកព្រៃឈរខេត្តកំពង់ចាមដែលគាត់ជានាក់ថែរក្សានៅវត្តទួលសំពៅនេះគាត់និយាយប្រាប់ភ្នាក់ងារយើងថាបានគេហៅ ទួលសំពៅបឹងប្រលិតនេះកាល​ពីដើមក្នុងសតវត្សរ៍ជ័យវរន្ម័ទី៧មានឈ្មោះលោកតាចង្ក្រង់មាសលោកតាខ្មៅមុខលោកតាក្រហមកលោកយាយពៅគាត់ជិះសំពៅមកពីទិសខាងលិចហើយក្នុងសំពៅមានសម្ភារៈច្រើនហើយមានដំរីទៀតផងលុះមកដល់បឹងប្រលិតជាប់និងបឹងធំក៏លិចសំពៅតែម្តងគោលបំណងដែលលិចសំពៅនេះគឺដឹកសម្ភារយកមកកសាងនៅវត្តអង្គបាជ័យនៅស្រុកកំពង់​សៀម។
លោកយាយម៉កហ៊ាន់បន្តទៀតថាហេតុដែលគាត់មកធ្វើកុដិរូបសំពៅនេះគឺលោកយាយពៅចូលរូបគាត់ប្រាប់ថាមកកសាងសំពៅនៅកន្លែងបឹងប្រលិចទៅជីកដីមានឃើញវត្ថុអីផ្សេងៗហើយដល់គាត់មកកសាងនៅទីនោះជីកដីទៅក៏ឃើញមានឆ្អឹងដំរីឆ្អឹងមនុស្សនិងបំណែកសំពៅដែលបាក់បែកនៅទីនោះ។
ចំណែកផ្ទះតូចដែលនៅកណ្តាលបឹងនេះគឺគេដាក់រូបចំឡាក់របស់លោកយាយពៅដែលគាត់លិចសំពៅនៅទីនោះរូបចំឡាក់មេទ័ពឈរនៅជិតសំពៅនេះជាអង្គរក្សលោកតាចង្ក្រង់មាស ។លោកយាយម៉កហ៊ាន់បន្តទៀតថា៖គាត់រាល់ថ្ងៃនេះចេះទស្សទាយមើលរាសីមកពីលោកយាយពៅចូលរូបគាត់សព្វថ្ងៃនេះមានប្រជាពលរដ្ឋទៅលេងច្រើនជាពិសេសភ្ញៀវអន្តរជាតិក៏ទៅលេងទីនោះដែរ។ ចុងក្រោយលោកយាយម៉កហ៊ាន់សំណូមពរដល់សប្បុរស់ជនមេត្តាមកជួយកសាងសំពៅបង្ហើយផងឥឡូវកំពង់ខ្វះខាត៕ ម៉ែនសុវណ្ណ

អគ្គរាជទូតអង់គ្លេសនិងមន្ដ្រីស្ថានទូតចូលរួមពីធិកាន់បិណ្ឌទី៨នៅវត្តបទុមវត្តី

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់ស្ថានទូតបានអោយដឹងថា៖កាលពីព្រឹកមិញនេះ លោកឯកអគ្គរាជទូតអង់គ្លេស Bill Longhurst ព្រមទាំងបុគ្គលិកនៃស្ថានទូតអង់គ្លេស មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមពិធីបុណ្យដាក់បិណ្ឌ ​(បិណ្ឌ៨) ជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ នៅវត្តបទុមវត្តី ដែលជាវត្តនៅក្បែរនិវាសនដ្ឋារបស់លោកឯកអគ្គរាជទូត។ ឆ្លៀតក្នុងឱកាសនេះ យើងក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ សិរីសួស្តី និងសុវត្ថិភាព គ្រប់ក្រុមគ្រួសារ៕

អគ្គរាជទូតអង់គ្លេសនិងមន្ដ្រីស្ថានទូតចូលរួមពីធិកាន់បិណ្ឌទី៨នៅវត្តបទុមវត្តី

អគ្គរាជទូតអង់គ្លេសនិងមន្ដ្រីស្ថានទូតចូលរួមពីធិកាន់បិណ្ឌទី៨នៅវត្តបទុមវត្តី

ខ្សែភាពយន្តភាគខ្មែរដំបូងរបស់ទូរទស្សន៍ហង្សមាស នឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៩ ខែតុលានេះតទៅ

ភ្នំពេញ៖ខ្សែភាពយន្តភាគខ្មែរដំបូងរបស់ទូរទស្សន៍ហង្សមាស នឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៩ ខែតុលានេះតទៅ ដែលមានផ្សាយជូនទស្សនារយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ វេលាម៉ោង ៨-៩ យប់។

“សិសិររដូវក្នុងបេះដូង” គឺជាខ្សែភាពយន្ត បែបមនោសញ្ចេតនា ស្នេហាកំសត់ ដែលមានការចូលរួមសំដែងដោយ តារាចម្រៀងល្បីៗប្រចាំផលិតកម្មរស្មីហង្សមាស ដូចជា លោក ឆន សុវណ្ណរាជ កញ្ញា សុគន្ទ នីសា លោកហ្សូណូ លោក វង្ស តារា រតនា ព្រមជាមួយនឹង តារាដែលកំពុងមានប្រជាប្រិយភាពក្នុងស្រទាប់សិល្បៈ ជាច្រើនរូបផ្សេងទៀត។

ក្នុងពិធីសម្ពោធជាផ្លូវការនូវខ្សែភាពយន្តភាគដំបូងរបស់ក្រុមហ៊ុនហង្សមាស គឺរឿងសិសិររដូវក្នុងបេះដូង នៅផ្សារទំនើបអ៊ីអនម៉ល កាលពីយប់ថ្ងៃទី១៤នេះ លោក ខាំ ភូរី ជាអ្នកដឹកនាំសម្តែងខ្សែភាពយន្តភាគនេះ បានឲ្យដឹងថា ដើម្បីចូលរួមលើកស្ទួយវិស័យខ្សែភាពយន្តខ្មែរ ឲ្យមានគុណភាពខ្ពស់នោះ ក្រុមហ៊ុនហង្សមាស បានសម្រេចបោះទុនជាច្រើន ដើម្បីធ្វើការផលិតនូវខ្សែភាពយន្តភាគមួយ ដែលមានគុណភាពខ្ពស់ ទាំងការសម្តែង ការប្រើប្រាស់បច្ចេកទេស និងការជ្រើសរើសតួរសម្តែងជាដើម សុទ្ធសឹងតែឆ្លងកាត់ការសំរិតសំរាញ់យ៉ាងយកចិត្តទុកដាក់ពីក្រុមការងារផលិត និងក្រុមហ៊ុនផ្ទាល់។ ដូច្នេះ លោករំពឹងថា ខ្សែភាពយន្តមួយនេះ នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ព្រោះជាក់ស្តែង ក្នុងរយៈពេល ដែលរឿងនេះ បានបញ្ចេញជាTrailer ខ្លីៗនោះ ឃើញថា មានការគាំទ្រច្រើនពីមហាជន ដែលកំពុងទន្ទឹងរងចាំតាមដានទស្សនា។
អ្នកដឹកនាំរឿងខាងលើបានបន្ថែមថា អ្វីដែលជាភាពលេចធ្លោនៃខ្សែភាពយន្តភាគមួយនេះ គឺ ទី១ មានការចូលរួមសម្តែងពីតារាល្បីៗ ដូចជាលោកឆន សុវណ្ណរា កញ្ញាសុគន្ធ នីសា និងលោកហ្សូណូ ទី២ ការប្រើប្រាស់បច្ចេកទេសថត និងការជ្រើសរើសទីតាំង និងទី៣ ខ្សែភាពយន្តនេះ គឺក្រុមហ៊ុនទិញសិទ្ធិផលិតពីរឿងភាគល្បីរបស់កូរ៉េ។
តួរឯកស្រី កញ្ញា សុគន្ទ នីសា ដែលសម្តែងជាតួរឈ្មោះ លីនី បានលើកឡើងថា កញ្ញាពិតជាមានអារម្មណ៍ រំភើបនឹងសប្បាយចិត្តជាច្រើន ដែលត្រូវបានក្រុមហ៊ុនជ្រើសរើស ឲ្យគ្រងតំណែងជាតួរឯកស្រីក្នុងខ្សែភាពយន្តដំបូងរបស់ស្ថានីយទូរទស្សន៍ហង្សមាស ។ កញ្ញាបន្តថា ដើម្បីឲ្យខ្សែភាពយន្តភាគខ្មែររបស់ស្ថានីយទទួលបានការគាំទ្រខ្លាំងនោះ ខ្លួន នឹងក្រុមការងារបានដាក់ចិត្ត សម្តែងអស់ពីបេះដូង ដើម្បីចង់ទទួលបាននូវលទ្ធផលល្អ ព្រោះនេះ ជាខ្សែភាពយន្តដំបូងរបស់កញ្ញាផ្ទាល់ ក៏ដូចជារបស់ស្ថានីយភាពដែរ។
ចំណែកតួរឯកប្រុស លោក ឆន សុវណ្ណរាជ ដែលសម្តែងជាតួរឈ្មោះ ចិត្រា បានឲ្យដឹងថា ដើម្បីផលិតបាននូវខ្សែភាពយន្តមួយនេះ លោក និងក្រុមការងារ បានជួបនូវការលំបាកជាច្រើន ការបែងចែកពេលវេលា ការធ្វើដំណើរផ្លូវឆ្ងាយជាដើម ព្រោះទីតាំងថតជ្រើសយកតំបន់ជាយៗប្រទេស ដូចជាខេត្តកោះកុង និងមណ្ឌលគីរីជាដើម។ ប៉ុន្តែទោះជាយ៉ាងណា លោកសង្ឃឹមថា ការខិតខំមួយនេះ នឹងទទួលបានការគាំទ្រខ្លាំងពីមហាជន។
ប្អូនស្រីម្នាក់ ដែលបានចូលរួមក្នុងការសម្ពោធខ្សែភាពយន្តនេះ បានសម្តែងការយល់ឃើញថា កញ្ញាគាំទ្រខ្លាំងណាស់ចំពោះវត្តមានសម្តែងរួមគ្នា រវាងតារាចម្រៀងល្បីៗរបស់ហង្សមាស ហើយខ្សែរឿងនេះ ទៀតសោត ទោះមិនទាន់បានទស្សនាទាំងមូល ក៏កញ្ញាបានគិតទុកហើយថា រឿងនេះ នឹងល្អមើល ព្រោះការបង្ហាញនៅឈុតខ្លីៗក្នុងរឿង គឺមានភាពទាក់ទាញ មិនចាញ់រឿងបរទេសឡើយ ជាពិសេសគរឿងលំនាំដើមរបស់កូរ៉េ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តភាគខ្មែរដំបូងរបស់ទូរទស្សន៍ហង្សមាស សិសិររដូវក្នុងបេះដូងនេះ ត្រូវបានក្រុមហ៊ុនហង្សមាស ទិញសិទ្ធិផលិត ពីរឿងភាគកូរ៉េ ហើយបានប្រើរយៈពេលថតជិត១ឆ្នាំផងដែរ៕

មន្ដ្រីហាមការដាក់តាំងរូបបដិមាករមួួយអង្គលើឃឿនផ្លួវដើរ នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖រូបបដិមាករមួយអង្គត្រូវបានម្ចាស់ក្លឹបហាត់ប្រាណយីហោ (Kewin Fitness)យកដាក់តាំងឃឺន ត្រូវបានប្រធានការិយាល័យធម្មការនិងសាសនាក្រុងថាមិនត្រឹមត្រូវ។រូបបដិមាករមួួយអង្គត្រូវបានម្ចាស់ក្លឹបខាងលើយកមក​ដំកល់លើ​ឃឿន​នៅចំណុចចុងស្រល់កាស៊ីណូ នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ដោយគ្មានបល័ង្គ ឬដាក់ស្មើនិងជើងមនុស្សដើរ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងទៅលើម្ចាស់ក្លឹប។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានរិះគន់ថាការដាក់រូបសំណាក់ព្រះពុទ្ធរូបគ្មានបល័ង្គ ហើយដាក់ស្មើជើងមនុស្សដើររបៀបនេះ ជាការប្រមាណមើលងាយសាសនា មិនអាចទទួលយកបានឡើយ។ពលរដ្ឋបានសំណូមពរដល់លោក ស៊ាង សេងហុក ប្រធានការិល័យធម្មការនិងសាសនាក្រុងប៉ោយប៉ែត និងលោក យ៉ិន យឿន ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត ត្រូវមានវិធានការចំពោះម្ចាស់ក្លឹបដែលគេស្គាល់ឈ្មោះថា (KEWIN) ជាជនបរទេស អោយរៀបចំរូបសំណាក់ព្រះពុទ្ធរូបដែលប្រជាជនខ្មែរគោរពបូរជាអោយបានសមរម្យ។

លោកស៊ាង សេងហុក ប្រធានការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែត បានចុះមកត្រួតពិនិត្យដល់កន្លែងផ្ទាល់ និងបានប្រាប់អ្នកសារព័ត៌មានថា ការយកព្រះពុទ្ធរូបយកតំកល់របៀបនេះគឺមិនត្រឹមត្រូវទេ លោកនិងធ្វើរបាយការជូនទៅថ្នាក់លើ៕ប៊ុនថន

មន្ដ្រីហាមការដាក់តាំងរូបបដិមាករមួួយអង្គលើឃឿនផ្លួវដើរ នៅក្រុងប៉ោយប៉ែត

មន្ដ្រីហាមការដាក់តាំងរូបបដិមាករមួួយអង្គលើឃឿនផ្លួវដើរ នៅក្រុងប៉ោយប៉ែត

សិល្បៈករសិល្បការិនីបង្ហាញពីក្តីបារម្ភនៃលំហូរចូលវប្បធម៌បរទេសអាចទាក់ ទាញទឹកចិត្តយុវវ័យ ឲ្យភ្លេចកេរ្តិ៍ដំណែលខ្មែរ

ភ្នំពេញ៖សិល្បៈករ សិល្បការិនី បានបង្ហាញពីក្តីបារម្ភនៃលំហូរចូលនៃវប្បធម៌បរទេស អាចទាក់ទាញទឹកចិត្តយុវវ័យឲ្យភ្លេចកេរ្តិ៍ដំណែលខ្មែរ ភ្លេចក្បួនខ្នាត ទំនៀមទម្លាប់ ប្រពៃណី ភ្លេចតម្លៃមរតកដែលយើងមានតាំងពីដូនតា ។
នៅក្នុងពិធីសំដែងទស្សនីយភាពរឿងមហាវេស្សន្តរជាតក ដើម្បីរម្លឹកខួបទី៤៩ឆ្នាំនៃការចូលទិវង្គត សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះបិតាអក្សរសាស្រ្តខ្មែរនៅ សាលសន្នសីទចតុមុខ នារសៀលថ្ងៃ៩ កញ្ញា នេះ តំណាងសិល្បៈករ សិល្បការិនី មានក្តីបារម្ភថា បើយុវជនជំនាន់ក្រោយទៅស្រវាចាប់យកវប្បធម៌បរទេសមករក្សាប្រតិបត្តិ នឹងធ្វើឲ្យបាត់បង់វប្បធម៌ ព្រលឹងជាតិ ស្មើនឹងបំផ្លាញដំណែលដូនតាដោយមិនដឹងខ្លួន។
តំណាងសិល្បៈករ សិល្បការិនីទាំងអស់ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់វ័យគ្រប់មជ្ឈដ្ឋាន ប្រកាន់យកការអភិរក្ស និងអភិវឌ្ឍ“បុរាណមិនយឺត សម័យមិនបរទេស” ដែលជាប្រសាសន៍ព្រឹទ្ធាចារ្យទេពកោសល្យបញ្ញាវិទ្យា ឆេង ផុន ដើម្បីរួមគ្នាលើកតម្កើង ថែរលក្សា ការពារនូវកេរ្តិ៍តំណែលវប្បធម៌ជាតិឲ្យបានស្ថិតស្ថេរ គង់វង្ស។
តំណាងសិល្បករសិល្បការនី រំពឹងថាទស្សនីយភាពដែលកើតឡើងដោយកម្លាំងសាមគ្គីនៃមរតកមនុស្សរស់ និងក្លាយជាប្រយោជន៍សម្រាប់កូនខ្មែរជាយុវសិល្បករជំនាន់ក្រោយ ជាអ្នកបន្តវេនអភិរក្សមរតកវប្បធម៌ដូនតាដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាននេះទុកជាគតិមុននឹងធ្វើការអភិវឌ្ឍបង្កើតនិម្មិតកម្មថ្មីដោយមិនភ្លេចពីប្រភពដើមកំណើតនៃមូលដ្ឋានគ្រឹះ ទើបយើងមិនបាត់បង់អត្តសញ្ញាណជាតិ។
បន្ទាប់ពីបានទស្សនានូវទស្សនីយភាពសិល្បះរឿងមហាវេស្សន្តរជាតកនេះរួច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែនបានបង្ហាញពីមោទនភាពជាមួយ សិល្បករសិល្បះករីនីទាំង៥ជំនាន់ ដែលបានរៀបចំនូវកម្មវិធីសំដែងដ៍ល្អនេះ សម្រាប់ជាមរតក របស់ជាតិ ដែលតម្រូវឲ្យយើងទាំងអស់គ្នារួមថែរក្សាឲ្យបានគង់វង្ស។
សូមបញ្ជាក់ថាទស្សនីយភាពសិល្បះនេះកើតឡើងដោយ ក្រុមសិល្បៈករ សិល្បការនី ដែលជាលោកគ្រូ អ្នកគ្រូ អតីតសិល្បករជំនាន់មុននិងបច្ចុប្បន្ន ប្រាំជំនាន់រួមគ្នាធ្វើឲ្យរស់ឡើងវិញនូវទស្សនីយភាពវប្បធម៌ ដ៍ចំណាស់មួយនេះដើម្បីរក្សាជាមរតកដោយបានផ្ដើមគំនិត ប្រមូលគ្នារួមសម្ដែងរឿងមហាវេស្សន្តរជាតកឡើង។
ទស្សនីយភាពសិល្បះនេះ ដើម្បីទុក ជាការឧទ្ទិសរម្លឹកនូវព្រះគុណូបការៈដល់បុព្វ បុរស ប្រាជ្ញព្រឹទ្ធបណ្ឌិតសិល្បៈ ដែលលោក ជាអ្នកមានគុណ ជាគ្រូ មានអង្គសម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិកុសុមនារីរ័ត្នសិរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិខ្មែរ ព្រះហរទ័យប្រោសមេត្តា បង្ហាត់បង្រៀនដល់គ្រូបានជាច្រើនជំនាន់ ឲ្យអភិរក្សកេរ្តិ៍មរតកវិសេស វិ សាលនេះរហូតមក៕

សិល្បៈករសិល្បការិនីបង្ហាញពីក្តីបារម្ភនៃលំហូរចូលវប្បធម៌បរទេសអាចទាក់ ទាញទឹកចិត្តយុវវ័យ ឲ្យភ្លេចកេរ្តិ៍ដំណែលខ្មែរ

សិល្បៈករសិល្បការិនីបង្ហាញពីក្តីបារម្ភនៃលំហូរចូលវប្បធម៌បរទេសអាចទាក់ ទាញទឹកចិត្តយុវវ័យ ឲ្យភ្លេចកេរ្តិ៍ដំណែលខ្មែរ

ពលរដ្ឋរីករាយក្នុងរដូវកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌដោយសារប្រទេសមានសុខសន្តិភាព

ខេត្តកំពង់ឆ្នាំង៖ រដូវកាន់បិណ្ឌចំនួន១៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីរបស់ជាតិបានមកដល់ហើយ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនិងថ្ងៃ១រោច ខែភទ្របទ ដែលជាបិណ្ឌទី១នេះ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា នៅគ្រប់មូលដ្ឋានបាននាំក្រុមគ្រួសារ និងសាច់ញាតិធ្វើម្ហូបអាហារ នំចំណី ទៅវត្ត ប័ង្សុកូល រាប់បាត ប្រគេនចង្ហាន់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូនអ្នកមានគុណ និងសុំមកវិញនូវពរជ័យនិងសេចក្តីសុខ សេចក្តីចំរើនដល់កូនចៅគ្រប់ៗរូបដែលកំពុងមានជីវិតរស់នៅយ៉ាងសប្បាយរីរាយ ដែលនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ។

ជាក់ស្តែងនៅក្នុងថ្ងៃកាន់បិណ្ឌទី១នេះដែរ នៅក្នុងវត្តអណ្តូងស្នាយ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គេសង្កេតឃើញប្រជាពលរដ្ឋនិមន្តព្រះសង្ឃសូត្រមន្តប័ង្សុកូល នៅតាមចេតីយដូនតារបស់ខ្លួននៅក្នុងវត្ត ដើម្បីឧទ្ទិសផល្លានិសង្ឃមិងមគ្គផលជូនអ្នកមានគុណនិងញាតិការទាំង៧សន្តានរបស់ខ្លួន ។ ចំណែកនៅសាលាឆាន់ក្នុងវត្តវិញ គេពិនិត្យឃើញមានពុទ្ធបរិស័ទសរុបប្រមា ណជាង៧០នាក់បាននាំគ្នារាប់បាត ចូលបច្ច័យនៅតាមភ្នំខ្សាច់ ចូលបច្ច័យជាមួយព្រះសង្ឃ ជាមួយគណៈកម្មការអាចារ្យវត្ត ទៅតាមសទ្ធាជ្រះថ្លារបស់ខ្លួន ហើយប្រជាពលរដ្ឋមួយចំនួនទៀត ក៏បាននាំគ្នារៀបចំម្ហូបអាហារ នំចំណីតាមថាសទុកប្រគេនព្រះសង្ឃទៅតាមទំនៀមទម្លាប់ផងដែរ ។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌនេះដែរ គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃក៏បានដឹកនាំពុទ្ធបរិស័ទសូត្រធម៌ សុំសីល សូត្រមន្តប័ង្សុកូល វេប្រគេនចង្ហាន់ព្រះសង្ឃ តាមលំដាប់លំដោយនៃកម្មវិធី និងទំនៀមទម្លាប់នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ ។

នៅក្ន្ងងបុណ្យកាន់បិណ្ឌទី១នេះ លោកប្រធានគណៈកម្មការវត្តអណ្តូងស្នាយបានប្រកាសអោយពុទ្ធបរិស័ទដឹង ថា៖ នៅក្នុងវេនបិណ្ឌទី១នេះ បច្ច័យរបស់អ្នកភូមិជាម្ចាស់វេនទី១សរុបមានចំនួន ជាង១លាន១៥ម៉ឺនរៀល ចំណែកចំណូលរបស់ពុទ្ធបរិស័ទដែលមកចូលរួមក្នុងបិណ្ឌទី១នេះមានសរុបជាង៦៤ម៉ឺនរៀល ដកចំណាយលើចង្ហាន់ព្រះសង្ឃ១៦អង្គគង់ក្នុងវត្ត និងចំណាយផ្សេងៗទៅ គឺនៅសល់ថវិកាសំរាប់កសាងវត្ត ចំនួនជាង៦៤ម៉ឺនរៀល តែប៉ុណ្ណោះ ។ ចំណែកបច្ច័យចំណូលនៅក្នុងបុណ្យកាន់បិណ្ឌទាំង១៤ថ្ងៃបូកនិងថ្ងៃបិណ្ឌទី១៥ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ គណៈកម្មការវត្តបានឯកភាពគ្នាយកទៅកសាងផ្លូវបេតុង១ខ្សែពីមុខវត្តទៅផ្លូវជាប់ផ្សារព្រៃខ្មែរ ដែលមានបណ្តោយប្រវែង២២៦ម និងទទឹង៦ម ដែលមានគម្រោងចំណាយថវិកាសរុបចំនួន៤ម៉ឺនដុល្លា គឺតម្លៃកសាងក្នុង១ម៉ែត្រការ៉េថ្លៃ៣៩ដុល្លា ។
ដោយឡែកក្នុងការកសាងផ្លូវបេតុងខាងលើនេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន បានសន្យាថានឹងជួយឧបត្ថម្ភស៊ីម៉ង់ចំនួន១០តោន និងជួយគ្រឿងចក្រមកជួយកសាងផ្លូវនេះ ហេតុនេះនៅខ្វះខាតថវិកាជាច្រើនទៀត ដែលសង្ឃឹមថា ពុទ្ធបរិស័ទទាំងអស់ដែលមកកាន់វេនបិណ្ឌ និងចូលរួមក្នុងថ្ងៃកាន់បិណ្ឌ ពិតជាមានសទ្ធាជ្រះថ្លាចូលបច្ច័យកសាងផ្លូវបេតុងខាងលើនេះបានច្រើនថែមទៀត ។
ប្រជាពលរដ្ឋដែលបានមកធ្វើបុណ្យកាន់បិណ្ឌនេះបាននិយាយអោយដឹងថា៖ ពួកគាត់ពិតជាមានមោទនះភាពណាស់ នៅពេលបានមកធ្វើបុណ្យកាន់បិណ្ឌជាប្រពៃណីជាតិដោយក្តីសប្បាយបែបនេះ ដែ លនេះគឺផ្តើមចេញមកពីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល លកម្ពុជា ដែលប្រជាពលរដ្ឋពិតជាគាំទ្រអោយសម្តេចដឹកនាំប្រទេសជាបន្តនៅអាណត្តិក្រោយៗទៀត៕ ( ឈៀង ថារិទ្ធ )

ពលរដ្ឋរីករាយក្នុងរដូវកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌដោយសារប្រទេសមានសុខសន្តិភាព

ពលរដ្ឋខ្មែរទូទាំងប្រទេសចាប់ផ្ដើមប្រារព្ឋពិធីដាក់បិណ្ឌតាមប្រពៃណី

ភ្នំពេញ៖ពលរដ្ឋខ្មែរទូទាំងប្រទេសជាអ្នកកាន់ព្រះពុទ្ឋសាសនាភាគច្រើនបាននាំគ្នាចាប់ផ្ដើមប្រារព្ឋពិធីដាក់បិណ្ឌតាមប្រពៃណី។ក្នុងឱកាសបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តពីថ្ងៃ១រោជ ដល់ថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ដល់ថ្ងៃទី ២០ ខែកញ្ញា គ.ស២០១៧ ៕

ពលរដ្ឋខ្មែរទូទាំងប្រទេសចាប់ផ្ដើមប្រារព្ឋពិធីដាក់បិណ្ឌតាមប្រពៃណី