ធនាគារពិភពលោក អះអាងថា ពលករ​ កម្ពុជាស្រូបបាន​ចំណូល៣ភាគរយនៃការងារពលកម្មក្រៅស្រុកក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ ធនាគារពិភពលោក នៅថ្ងៃចន្ទនេះ បានអះអាងថា ពលករ​ កម្ពុជាស្រូបបានចំណូល​​៣ភាគ​រយ​​នៃការងារពលកម្មក្រៅស្រុកក្នុងតំបន់អាស៊ាន ដែលបានជួយផ្ញើមកផ្គត់ផ្គង់សេដ្ឋកិច្ចក្រុមគ្រួសារ និងឪពុកម្តាយនៅក្នុងស្រុក។

លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់​អាស៊ីបូព៌ា និង​ប៉ា​ស៊ីហ្វិក នៅថ្ងៃទី៩ ខែតុលានេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយបង្កើនកូតានាំចេញ​​ពលករ​​ទៅ​ប្រទេស​ណា ដែលមានប្រាក់ចំណូលខ្ពស់ រួមទាំងបង្កើនសមត្ថភាព ដើម្បីស្វែងរកការងារបាន​ប្រាក់​ឈ្នួល​ខ្ពស់ តាមទីផ្សារពលកម្មបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកក៏បានស្នើឲ្យជួយដោះស្រាយការលំបាករបស់ពលករ មានដូចជា ដំណើរ​ការ​នៃការ​ជ្រើស​រើស​​ពលករដែលត្រូវ​ចំណាយ​ខ្ពស់និងប្រើរយៈពេលយូរ កូតា​មានលក្ខណៈរឹតត្បិត​​លើ​​​ចំនួន​ពលករ​បរទេស​​ដែល​បាន​អនុញ្ញាត​នៅក្នុងស្រុក និងគោល​នយោ​បាយ​​​ការងារតឹងរឹង បាន​កំហិត​ជម្រើស​ការ​ងារ​របស់កម្មករ និងធ្វើឲ្យប៉ះពាល់ដល់​សុខមាល​ភាព​របស់​ពួក​គេ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «ការធ្វើចំណាក​ស្រុក​ដើម្បីស្វែងរកឱកាស» បានបង្ហាញថា ចំនួនពលករចំណាកស្រុកនៅក្នុងតំបន់អាស៊ាន ចន្លោះ​ពីឆ្នាំ១៩៩៥ ដល់​២០១៥ មានប្រមាណ៦លាន៥សែននាក់ ដោយពលករបានផ្ញើ​​ប្រាក់ទៅ​​កាន់​​ប្រទេស​​​កំណើតរបស់​ខ្លួន មាន​ប្រមាណ៦២ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រទេសកម្ពុជា មាន​ចំណែក​ប្រមាណ​៣ភាគ​រយ ខណៈប្រទេសហ៊្វីលី​ពីន មានរហូតដល់១០ភាគរយ ប្រទេសវៀតណាម មាន៧ភាគរយ និងប្រទេស​មីយ៉ាន់ម៉ា មាន៥ភាគរយ ​នៃផលិតផលសរុបក្នុងស្រុក។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ឱកាស​ទទួល​ជួប​យុវជននាវាអាស៊ីអាគ្នេយ៍ជប៉ុននៅព្រឹកនេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មាន​នយោ​បាយ​​​ត្រឹមត្រូវក្នុងការបញ្ជូនពលករស្របច្បាប់ទៅធ្វើការនៅក្រៅប្រទេស តាមរយៈ​ការ​ចរចា​​​ពង្រីក​​កូតា​ជាមួយប្រទេសដែលទទួលយកពលករពីកម្ពុជា ការផ្ដល់​លិខិតឆ្លងដែនក្នុង​តម្លៃ​សមរម្យ និង​​ឆាប់រហ័ស ព្រមទាំងបានចុះ​កិច្ចព្រមព្រៀងជាមួយប្រទេសទទួលពលករ ដើម្បីធានា​សុវត្ថិភាព​ដល់​​ពលករ​​កម្ពុជា ខណៈប្រាក់ចំណូលពីការធ្វើចំណាកស្រុកនៅ​ក្រៅ​ប្រទេស​​របស់​ពលករ​ កម្ពុជា ដែល​បាន​ផ្ញើត្រលប់មកវិញសរុបមានប្រមាណជាង២០០លានដុល្លារ ក្នុង១ឆ្នាំៗ៕

អត្ថបទ៖ សឿន សោម / រូបភាព៖ ឯកសារ

ចំណូលពន្ឋដារ៩ខែក្នុងឆ្នាំ២០១៧នេះទទួលបានជាង១៥០០លានដុល្លារ

ភ្នំពេញ៖ចំណូលពន្ឋដារក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៧នេះទទួលបានជាង១៥០០លានដុល្លារ។នេះបើតាមការប្រកាសរបស់អគ្គនាយកពន្ឋដារ។ប្រភពបាបន្ដថា៖ចំណូលពន្ធខែកញ្ញា ២០១៧តាមប្រពន្ធ័ online  មានចំនួន 529.92លានរៀល ស្មើនិង 132.48លានដូល្លា អនុវត្តធៀបផែនការ92.65%  ឯលទ្ធផលប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ ធៀបនឹង ផែនការឆ្នាំ២០១៧ ចំណូលសរុប 6186.20ប៊ីលានរៀល ស្មើនឹង 1546.55លានដុល្លា អនុវត្តធៀបនិងផែនការស្មើនិង90.15%៕

ចំណូលពន្ឋដារ៩ខែក្នុងឆ្នាំ២០១៧នេះទទួលបានជាង១៥០០លានដុល្លារ

ស្ដ្រីម្នាក់មកប្ដឹងសមត្ថកិច្ចថាចោប្លន់ម៉ូតូតែកាពិត…

ខេត្តកំពង់ចាម៖នៅថ្ងៃទី៨ខែតុលាឆ្នាំ២០១៧ស្រ្តីម្នាក់ឈ្មោះពុធសាវុធអាយុ៣៩ឆ្នាំនៅភូមិបុសពោធិ៍ឃុំមេ សរជ្រៃស្រុកស្ទឹងត្រង់ដែលមកប្តឹងសមត្ថកិច្ចកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៧ម៉ោង១២នាទីថាមានក្រុមចោរប្លន់មានគ្នា៣នាក់ប្រុសស្រី ធាក់​យកម៉ូតូម៉ាកវេវពណ៍ខ្មៅបានសម្រេចនោះការពិតសមត្ថកិច្ចស្រុកចំការលើរកឃើញកំហុសហើយ។

ករណីស្រ្ដីម្នាក់ឈ្មោះពុធសាវុធអាយុ៣៩ឆ្នាំនៅភូមិបុសពោធិ៍ឃុំមេសរជ្រៃដែលប្តឹងសមត្ថកិច្ចថាមានក្រុមចោរ៣នាក់ប្រុសធាក់យកម៉ូតូម៉ាកវេវពណ៍ខ្មៅនិងលុយចំនួន១២ម៉ឺនព្រមទាំងឯកសារធនាគាមួយចំនួនកាលពី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ នៅចំណុច វាលស្រែផ្លូវលេខ២២២ ខាងកើតភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើនោះនៅ​ព្រឹកថ្ងៃ​ទី៨ខែតុលា២០១៧។

បើតាមប្រភពពីលោកខេងស្រេងអធិការស្រុកចំការលើលោកបានអោយដឹងថា៖ករណីថាមានចោរប្លន់យកម៉ូតូនៅចំណុចខាង​លើនោះវាមិនពិតទេរហូតមកដល់ពេលនេះកំលាំងជំនាញបានស្រាវជ្រាវរួចក៏បានសុំការអនុញាតពីម្ចាស់ធនាគារឯកជនមួយកន្លែងស្ថិតនៅស្រុកចំការលើសុំឆែកមើលកាមេរ៉ាសុវត្តិភាពរួចក៏បានឃើញស្រីឈ្មោះ​ពុធសាវុធនោះជិះម៉ូតូឌុបម៉ាក​ទ្រីមភ្នំពេញ១Q៩០៦២យកលុយមកបង់ធនាគារកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០​១៧​ម៉ោង១០និង៤៦នាទីរួចបានត្រឡប់ទៅផ្ទះវិញលុះមកដល់ចំណុចខាងលើក៏បានបោកសមត្ថកិច្ចថាមានចោរប្លន់យកម៉ូតូតែម្តង។បច្ចុប្បន្ននេះកំលាំងជំនាញកំពុង់ស្រាវជ្រាវបន្តទៀតពីព្រោះស្រីឈ្មោះពុធសាវុធនេះធ្វើពុធសន្លប់ដាក់ស៊ីរូមមិនទាន់បានចម្លើយគ្រប់គ្រាន់ទេដាក់បន្ទុកនៅឡើយទេ៕

មន្ដ្រី៖ក្រុមហ៊ុនសង់លំនៅដ្ឋានវិនិយោគ២១៣គម្រោងជាមួយទឹកប្រាក់ជាង៣៣០០លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល ០៧ ឆ្នាំ ចុងក្រោយនេះ ដោយគិតចាប់ពីឆ្នាំ ២០១០ រហូតដល់ខែកញ្ញាឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាបណ្ណជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋានសរុបចំនួន ២១៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣ ,៣៧៥លានដុល្លារអាមេរិក។នេះបើតាមមន្ដ្រីក្រសួងសេដ្ឋកិច្ចបានអោយដឹងនៅថ្ងៃនេះ។
 ក្នុងសិក្ខាសាលាលើកទី១ស្តីពីទិដ្ឋភាពច្បាប់ បទដ្ឋាមគតិយុត្តលើការវិនិយោគវិស័យសំណង់នៅកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែរាជធានីភ្នំពេញ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងថា៖ “វិស័យសំណង់នៅកម្ពុជា គឺមានការរីកចំរើនខ្លាំង តែចំនួនក្រុមហ៊ុនដែលក្រសួងផ្តល់អាជ្ញាប័ណ្ណអោយបាន២១៣គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ៣ ,៣៧៥លានដុល្លារអាមេរិក”។
លោកជំទាវបន្តថា ក្នុងចំណោមគម្រោងដែលទទួលបានអាជ្ញាបណ្ណ ក្នុងនោះ គម្រោងបុរីមានចំនួន ១៣២ គម្រោង ស្មើនឹង ៣១,៩៩៧ផ្ទះ និងអាគារសហកម្មសិទ្ធិមាន ចំនួន ៨១ គម្រោង ស្មើនឹង ២៩,៦១២ បន្ទប់។
លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា វិស័យសំណង់គឺជាចំណុចស្នូលដ៏សំខាន់មួយនៃការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា។ ឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា បានបង្កើតរហូតដល់ ប្រមាណមួយភាគដប់នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និងបានបង្កើតការងារដោយផ្ទាល់ និងមិនផ្ទាល់សម្រាប់ប្រជាពលរដ្ឋជាច្រើន។ លើសពីនេះ ដោយសារវិស័យសំណង់ មានការចូលរួមជាច្រើនពីសំណាក់សហគ្រាសធុនតូចនិងមធ្យម ដូច្នេះវិស័យនេះបានបង្កើតប្រាក់ចំណូលដែលត្រូវបានបែងចែកទូលំទូលាយ ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរឡើង។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ថ្លែងថា “ដោយឡែក តាមរយៈសមាមាគមនៅត្រីមាសទី១ ឆ្នាំ២០១៧ វិស័យសំណង់នៅកម្ពុជា មានទុនវិនិយោគសរុបជាង១២០០លានដុល្លា បានធ្លាក់ចុះ២២% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ប៉ុន្តែបើយើង ពិនិត្យមើលសំណង់លំនៅឋាន និងបុរី គិតត្រឹមខែមិនា ឆ្នាំ២០១៧ ការវិនិយោគមាន៦៧០គម្រោង ដែលមានទុនសរុប៩៣៩លានដុល្លា មានការកើនឡើង ៣៣.១៨% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ លោកឧកញ៉ា បញ្ជាក់ថា វិស័យសំណង់ បច្ចុប្បន្នអគារចាប់ពី៥ជាន់ឡើងមានចំនួនជាង៦០០អគារ និងបុរីជាង១១០ទីតាំង។
ករណីដែលតួលេខរបស់រដ្ឋតិចជាងខាងវិស័យឯកជននេះ លោកជំទាវ ងួន សុខា បញ្ជាក់ថា ដោយសារម្ចាស់ក្រុមហ៊ុនមួយចំនួន មិនបានមកចុះបញ្ជីសុំអាជ្ញាប័ណ្ណនៅឡើយទេ។ លោកជំទាវបន្តថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងមានវិធានការចំពោះក្រុមហ៊ុនដែលមិនបានមកចុះបញ្ជី ហើយក៏ជំរុញទៅសមាគមជួយជូនដំណឹងដល់ក្រមហ៊ុនផេ្សងមកចុះបញ្ជីអោយត្រឹមត្រូវតាមច្បាប់ផង៕

 

មន្ដ្រី៖ក្រុមហ៊ុនសង់លំនៅដ្ឋានវិនិយោគ២១៣គម្រោងជាមួយទឹកប្រាក់ជាង៣៣០០លានដុល្លារ

អាជ្ញាធរខេត្តកំពង់ធំរៀបចំសោភ័ណ្ឌភាពក្រុងនិងសម្អាតទីតាំងមុនពីធីប្រណាំងទូក

ខេត្តកំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំក្រុមបច្ចេកទេសចុះរៀបចំសោភ័ណ្ឌក្រុងនិងសម្អាតទីតាំងប្រណាំងទូក ដើម្បីអបអរសាទរពិធីបុណ្យអ៊ុទូក និងបណ្តែតប្រទីប ឆ្នាំនេះ។

បន្ទាប់ពី បើកកិច្ចប្រជុំបន្ទាន់មួយ នៅព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០១៧នេះអាជ្ញាធរខេត្តកំពង់ធំបានចុះរៀបចំទីតាំងសម្រាប់ប្រណាំងទូក និងបណ្តែតប្រទីប ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅតាមបណ្តោយដងស្ទឹងសែន នៅថ្ងៃទី៧-៨ខែតុលាឆ្នាំ២០១៧ ក្នុងគោបំណងបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ជាក់ស្តែងនៅព្រឹកថ្ងៃទី៣ខែតុលា ដដែលនេះ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ ជាមួយក្រុមបច្ចេកទេសលើខ្លឹមសារ និងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានការចូលរួម ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។
ឯកឧត្តម ញ៉ឹក បានខេង មានប្រសាសន៍ដោយលើកឡើងថា ដើម្បីឲ្យមានភាពសប្បាយរីករាយ កាន់មានភាពអ៊ូអរ និងអធិអធមក្នុងពិធីប្រណាំងនេះ ក្នុងនាមជាអនុគណៈកម្មការរៀបចំកម្មវិធី ត្រូវត្រៀមខ្លួនធ្វើការនេះ ដោយមានការយកចិត្តទុកដាក់ និងទួលខុសត្រូវខ្ពស់ និងអនុវត្តន៏ការងារទៅតាមបំណែងចែកក្រុមការងារបច្ចេកទេស លើខ្លឹមសារ និងព័ត៌មាន របស់រដ្ឋបាលខេត្ត ជាបួនក្រុមរួមមាន៖ ១). ក្រុមរៀបចំខ្លឹមសារ និងទទួលការងាររួម ២). ក្រុមរៀបចំវេទិកា តុ កៅអី បដា និងទង់ជ្វាលា ៣). ក្រុមទទួលភ្ញៀវ និងភេសជ្ជៈ ៤). ក្រុមការងារសារព័ត៌មាន និងរៀបចំឧបករណ៍បំពងសម្លេងនិងរៀបចំ តាំងភ្លើងពណ៍នៅតាមសួនច្បារដែលស្ថិតជាប់នៅមាត់ស្ទឹងសែន ទាំងសងខាង និងនៅលើស្ពាន ព្រមទាំងក្នុងបរិវេណក្រុង។ ហើយ ឯកឧត្តម ក៏បានផ្តាំផ្ញើរ ដល់ក្រុមការងារបច្ចេកទេស ទាំងអស់ត្រូវសហការគ្នាឲ្យបានល្អ ក្នុងការរៀបចំពិធីនេះ ឲ្យដំណើរការទៅដោយរលូននិងភាពជោគជ័យ។
សូមបញ្ជាក់ថាៈ ១. នៅរាត្រីថ្ងៃទី៧/១០/២០១៧ម៉ោង៧: បណ្តែតប្រទីបតាមដងស្ទឹងសែនត្រង់ចំណុចសួនកំពង់ក្របៅ និងបន្តដោយការបាញ់កាំជ្រួចនៅម៉ោង៧:៣០នាទី រាត្រីថ្ងៃទី៨/ខែតុលាវេលាម៉ោង៧:៣០នាទី មានបាញ់កាំជ្រួចអបអរសាទរ ក្នុងពិធីបិទបុណ្យអ៊ុទូក៕

មន្ត្រីជាន់ខ្ពស់កម្ពុជា ៖ចិនជាដៃគូយុទ្ឋសាស្ដ្រនាំការអភិវឌ្ឍន៍ដល់កម្ពុជា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានចាត់ទុកតួនាទីរបស់ប្រទេសចិនថាពិតជាបានផ្តល់សារៈសំខាន់មិនអាចកាត់ផ្តាច់បានក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យឈានឆ្ពោះទៅរកភាពរីកចំរើន។ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៨(១៩៤៩-២០១៧) ថ្ងៃកំណើត សា ធារណរដ្ឋប្រជាមានិតចិន ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារអាំងទែកុងទីណង់តាល់ នារាត្រីថ្ងៃទី២៨ ខែកញ្ញា ថា វឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ពីប្រទេសចិនបានឡើង ជាពិសេស នៅគ្រប់កាលៈទេសៈមិត្តចិនតែងបានជួយឧបត្ថម្ភ គាំទ្រដល់ដំណើរការអភិវឌ្ឍនៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯ.ឧ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែល បាន ជួយ ឧបត្ថម្ភកម្ពុជាលើគ្រប់វិស័យ ដែលធ្វើឲ្យកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាប ហើយនឹងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ ២០៣០។
ឯ.ឧហោ ណាំហុង ក៏បានបង្ហាញពីវឌ្ឍនភាព ក្នុងរយៈពេល៦០ឆ្នាំ កន្លង ទៅនេះ ទំនាក់ ទំនងកម្ពុជា-ចិន លើគ្រប់វិស័យ បានបោះ ជំហាន ទៅមុខជាវិជ្ជមានគួរជាទីកត់សម្គាល់ ដែលនាំឲ្យថ្នាក់ដឹកនាំកំពូល និងប្រជាជន នៃ ប្រទេសទាំង ពីរកាន់តែ ស្គាល់គ្នា កាន់តែជឿទុកចិត្តគ្នា ជួយគ្នាទៅវិញទៅមក និង កាន់តែ រាប់អានគ្នាខ្លាំងឡើង។ឯ.ឧ ក៏បានគូសបញ្ជាក់ថា តាមរយៈ ទំនាក់ទំ នងល្អរវាងប្រទេសទាំងពីរ បានធ្វើឲ្យ ទំហំពាណិជ្ជទ្វេភាគី មាន ជាង ៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ហើយរំពឹងថា នឹងកើនដល់ ៥ពាន់លានដុល្លារនៅឆ្នាំ២០១៧ និងឈាន ទៅ សម្រេចបាន ៦ពាន់លានដុល្លារនៅឆ្នាំ២០២០។
ឯ.ឧហ្សុង ប៉ូឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានរំលឹកពីដំណើរការកសាងប្រទេសក្នុងរយៈពេល៦៨ឆ្នាំកន្លងមក ដែលបានធ្វើឲ្យចិននាបច្ចុប្បន្នបានក្លាយទៅជាមហាអំណាចមួយនៅអាស៊ី។ឯ.ឧបានគូសបញ្ជាក់ថាការអភិវឌ្ឍរីកចំរើនយ៉ាងជោគជ័យរបស់ចិនមិនត្រឹមតែធ្វើឲ្យប្រទេសចិនទទួលនូវផលប្រយោជន៍តែឯងនោះទេ ប៉ុន្តែក៍បានផ្តល់នូវផលប្រយោជន៍សម្រាប់ពិភពលោកទាំងមូលផងដែរជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នឹងទទួលបានបទពិសោធន៍ និងមេរៀនដ៍មានប្រយោជន៍យ៉ាងច្រើនក្នុងការស្វែងរកផ្លូវ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសខ្លួន ស្របទៅតាមស្ថានភាពរបស់ប្រទេសនីមួយៗ។ឯ.ឧមានប្រសាសន៍ថាចិននឹងអនុវត្តន៍ឲ្យបានសកម្ម នូវគោលនយោបាយការទូតដោយជំរុញបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក។
ដោយឡែកជាមួយកម្ពុជា ចិន នៅតែបន្តធ្វើកិច្ចសហការលើគ្រប់វិស័យ។ឯ.ឧបានជំរាបជូនថានៅក្នុងឆ្នាំ២០១៧នេះប្រទេសចិននៅតែជាប្រទេសប្រភពទុនបរទេសច្រើនជាងគេបំផុតរបស់ប្រទេសកម្ពុជា។ប្រទេសចិនបានបណ្តាក់ទុនវិនិ​យោ​គ​ដែលមានទំហំទឹកប្រាក់សរុប ១១ពាន់១រយ៧០លានដុល្លារអាមេរិក ។

ក្រៅពីការវិនិយោគចិនបានរួមចំណែកជួយដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យជាច្រើនក្នុងនោះវិស័យគមនាគ​មន៍ចិនបានកសាងផ្លូវបានប្រវែងជាង២ពាន់៦០​០គីឡូម៉ែត្រ,ស្ពានធំៗជាជំនួយឥតសំណងចំនួន៧កន្លែង។ជាងនេះចិនក៍បានបោះទុនវិនិយោគកសាង វារីអគ្គីសនីនៅកម្ពុជាចំនួន៧កន្លែង ស្ថានីយអគ្គីសនីយធ្យូងថ្មមួយកន្លែង ការកសាងពហុកីឡដ្ឋានមរតកតេជោ និងគម្រោងទៅអនាគតជាច្រើនទៀតផងដែរ៕

 

មន្រ្តី៖ ឆ្នាំនេះកម្ពុជាអាចសម្រេចការនាំចេញអង្ករទៅក្រៅ ប្រទេសបាន១លានតោនតាមផែនការ

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មអៈអាងថា ឆ្នាំនេះកម្ពុជាអាចសម្រេចនាំចេញអង្ករ ទៅក្រៅ ប្រទេសបាន១លានតោនតាមផែនការដែលបានគ្រោងទុកដោយគ្មានបញ្ហា។មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអៈអាងថា ដោយសារតែឆ្នាំ នេះភ្លៀងធ្លាក់មុនរដូវ ប្រជាកសិករមានទឹកធ្វើស្រែវស្សាគ្រប់គ្រាន់ បានធ្វើឲ្យទិន្នផលស្រូវ កើនឡើងខ្ពស់ដែលសល់ពីការហូបចុកហើយអាចធានាដល់ផែនការនាំចេញអង្កររបស់កម្ពុជាបាន១លានតោននៅក្នុង ឆ្នាំនេះ។
ឯឧ.ឡោ រស្មីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រាប់ទូរទស្សន៍ រស្មី ហង្សមាសនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ឆ្នាំនេះប្រជាកសិករបានអនុវត្តការងារដំណាំ​ស្រូវវស្សារហូតដល់ជាង២លានហិចតាស្មើនឹងជាង១១០ភាគរយដោយក្នុងមួយហិចតាទទួលផលពីជាង៤តោនទៅ៥តោន។ ឯឧ.បញ្ជាក់ថា ទោះបីដំណាំ ស្រូវមួយចំនួនបានរងផល​ប៉ៈពាល់​​ដោយសារគ្រោះ ទឹកជំនន់ជិត៣ម៉ឺនហិចតាក៏ដោយ ប៉ុន្តែ វាពុំបានបង្កផលខូចខាត​ឡើយ។
ឯឧ.បានបន្ថែមថា យោងតាមរបាយការណ៍រយៈពេល៨ខែ ការនាំចេញអង្កររដូវប្រាំងទៅក្រៅ ប្រទេស តាមការិយាល័យច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជិត៤០ម៉ឺន តោន ខណៈការនាំចេញស្រូវអង្ករដោយផ្ទាល់ទៅកាន់ប្រទេសវៀតណាមតាមច្រកព្រំដែនខេត្ត តាកែវ កំពត កណ្តាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ជាង៥០ម៉ឺនតោន។ ជាមួយ គ្នានេះបើបូកផ្សំនឹងទិន្នផលស្រូវវស្សាដែលនឹងទទួលផលបន្ថែមនៅចុងរដូវនេះ អាចនឹងគ្រប់ តាមផែនការ។
លោកឧញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអឹមរ៉ូលរ៉ាយ បានឲ្យដឹងថា បើផ្អែកតាមរបាយ ការណ៍នាំចេញអង្ករទំាងផ្លូវការនិងក្រៅផ្លូវការ ពិតជាគ្រប់១លានតោន ពោលគឺគ្រប់តាំងពីឆ្នាំ ២០១៤ ២០១៥មកម្លេះ ប៉ុន្តែបើផ្អែកតាមការនាំចេញអង្ករតាមច្រកផ្លូវការគឺមិនគ្រប់តាម ផែនការឡើយ ពោលគឺអាចបានត្រឹមតែជាង៦០ម៉ឺនតោនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយលោកឧកញ៉ាបានផ្តល់អនុសាសន៍ថា ការពង្រឹងការនាំចេញអង្ករឲ្យបាន ១លានតោនគឺពុំមែនជាផែនការល្អឡើយ ប៉ុន្តែរាជរដ្ឋាភិបាលគួតែពង្រឹងយុទ្ធសាស្រ្តនាំចេញ អង្ករឲ្យបានច្រើនហើយមានផលចំណេញខ្ពស់ទំាងកសិករ រោងម៉ាស៊ីនកិនស្រូវវិញប្រសើរ ជាង ស្របពេលដែលទីផ្សារនាំចេញអង្ករធំៗរបស់កម្ពុជាមានតែ២គោលដៅប៉ុណ្ណោះ គឺប្រទេស ចិន និងសហភាពអ៊ឺរ៉ុបដោយសារតែតម្លៃអង្ករកម្ពុជាពុំអាចប្រកួតប្រជែងបាន ជាមួយ នឹង ប្រទេសជិតខាង។
យោងតាមរបាយការណ៍បច្ចុប្បន្នកម្ពុជាបាននាំចេញអង្ករទៅបរទេសមានចំនួន៦០ប្រទេស ក្នុងនោះគោលដៅសភាពអឺរ៉ុបជាង២៦ប្រទេស គោលដៅប្រទេសអាស៊ាន៤ ប្រទេស និង ប្រទេសអាស៊ីមួយចំនួនទៀត ខណៈប្រទេសចិនទទួលទិញឈរលំដាប់ថ្នាក់លេខ១ បារំាងលេខ២ ប៉ូឡូញលេខ៣ អង់គ្លេស៤ និងប្រទេសញូហ្សេលែនលេខ៥៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ឆ្នាំ២០២២ ខាងមុខគ្រប់ភូមិនិងមានអគ្គិសនីប្រើប្រាស់

 

ស្ទឹងត្រែង​៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថានៅ ឆ្នាំ២២២ ខាងមុខគ្រប់បណ្តាភូមិដែលមានប្រជាពលរដ្ឋរស់នៅនឹងមានបណ្តាញអគ្គិសនីទៅដល់ដើម្បីផ្គត់ផ្គង់បំពេញឱ្យតម្តូ្រវការនៃការប្រើប្រាស់។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងពិធី បិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុកស្រុកសេសានខត្តស្ទឹង ត្រែង នាព្រឹកថ្ងៃទី២៥កញ្ញានេះថា សព្វ ថ្ងៃប្រជាពលរដ្ឋចំនួន ១១១៩៤ភូមិមានអគ្គិសនីយប្រើប្រាស់រួចហើ។ ហើយ តាមផែនការ៥ឆ្នាំខាងមុខទៀតគឺនៅឆ្នាំ២០២២ គ្រប់ភូមិនៅទូទាំងប្រទេសនឹងមានអគ្គិសនីយទៅដល់ ដើម្បីផ្គង់បំពេញឱ្យតម្រូវការក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

សម្ដេចបានបន្ដថា៖យើងពិនិត្យផែនការរបស់យើងនៅទូទាំងប្រទេសឆ្នាំ២០២២ឱ្យគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់។យើងមានភូមិទាំងអស់១៤១៦៨ភូមិ។មកដល់ពេលនេះភូមិនៅទូទាំងប្រទេសដែលបានទទួលភ្លើងរួចមកហើយមាន១១១៩៤ភូមិ ត្រូវជា៧៩%។អញ្ចឹងយើងត្រួវខិតខំ ដើម្បីធ្វើឱ្យភូមិទាំងអស់របស់ប្រជាជនមានអគ្គិសនីយទៅដល់ ហើយផ្គត់ផ្គង់ដោយតម្លៃសមរម្យ។ឥឡូវនេះមាន៣លាន២សែន ៨មឺនខ្នងផ្ទះ ដែលមានអគ្គិសនីយប្រើប្រាស់ ប៉ុន្តែប្រជាជនយើងមានចំនួនច្រើនជាងនេះដែលមានតម្រូវការភ្លើង។ហើយភ្លើ.ងនៅកន្លែងខ្លះ…..។កាលពីពេលមុនយើងប្រើភ្លើងថ្លៃខ្ពស់ឥឡូវនេះយើងបានស្ថិតក្នុងតម្លៃមួយគួរសម ដែលយើងអាចទទួលយកបានតាមរយៈនៃការបញ្ចុះថ្លៃ។មុននោះ៩៥០ទៅ១០០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ឥឡូវចុះមកដល់៧៧០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

នៅតំបន់អគ្គីសនីយ៧៩០រៀល១គីឡូវ៉ាត់ម៉ោង…ខេត្តរតនគិរីគឺថ្លៃ៦៧០រៀលដោយសារកន្លែងនោះគឺជាកន្លែងដែលមានវារីអគ្គីសនីមុនគេ។ហើយយើងនឹងបន្តគិតគូរអំពីបញ្ហាថ្លៃតទៅទៀត។ សម្តេចបានឱ្យក្រុមអ្នកបរិស្ថាននិយមជ្រុលត្រូវពិចារណាចំពោះការរិះគន់របស់ខ្លួនមកលើគម្រោងអភិងឌ្ឍនានារបស់រាជរដ្ឋាភិបាល ដោយសម្តេចបានគូសបញ្ជាក់ថាគ្មានការអភិវឌ្ឍណាមួយដែលមិនប៉ះពាល់បរិស្ថាននោះឡើយ។

សម្ដេចបានបន្ថែុមថា៖ គ្មានការអភិវឌ្ឍណាមួយដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ។គ្រាន់តែច្រើនឬតិចប៉ុណ្ណោះ ដែលទាមទានូវការថ្លឹងថ្លែង ថាតើគួរធ្វើឬមិនគួរតែប៉ុណ្ណោះ។ក៍ប៉ុន្តែលើពិភពលោកនេះមានការអភិវឌ្ឍណាមួយមិនប៉ះពាល់ដល់បរិស្ថាននោះ។ចំណុចនេះខ្ញុំគិតថាអ្នកមរិស្ថាននិយមជ្រុលមួយចំនួន គួរតែត្រូវបានត្រិះរិះឡើងវិញ។ម្ខាងខ្លួនទាមទារអគ្គិសនីយប្រើប្រាស់មានតម្លៃថោក ឬម្ខាងទៀតខ្លួនតែងរារាំង ដើម្បីបញ្ចៀសកុំឱ្យមានការអភិវឌ្ឍ។ដូច្នេះន័យពិតប្រាកដគឺអ្វី?…..ពិភលោកសព្វថ្ងៃប្រទេសអ្នកមានបូមប្រេងកាតនៅក្រោមសមុទ្រនៅក្រោមទន្លេឬនៅក្រោមដីយកមកបករើប្រាស់វាប៉ះពាល់បរិស្ថានដូចគ្នា។ ប្រទេសខ្លះទៀតគរចាប់ផ្យើមអនុវត្តប្រើប្រាដ់ថាមពលនុយគ្លរអ៊ែរ ដើម្បីផលិតថាមពលអគ្គិសនីយ ។ហើយនៅពេលដែលផ្ទុះម្តងៗងាប់មនុស្សច្រើន ណាស់។ព្រោះមានតម្រូវការនៃជីវិតរបស់មនុស្សទើបគេត្រូវធ្វើ។តែយើងធ្វើត្រង់ណាក៍មានបញ្ហាដែរ។ សម្តេចក៍បានកោតសរសើរអជ្ញាធរ និងក្រុមហ៊ុនដែលបានខិតខំដោះស្រាយផលប៉ះពាល់និង រៀបចំតំបន់ជូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់បានយ៉ាងល្អជាមួយនិងសំណងដែលផ្តល់ជូនគ្រួសារដែលទទួលរងផលប៉ះពាល់។

តាមការគូសបញ្ជាក់ពីឯ.ឧ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថាទំនប់វារីអគ្គិសនីសេសានក្រោម២ នេះស្ថិិតនៅចំណុចប្រសព្វទន្លេស្រែ ពកនិងទន្លេសេសានស្ថិតក្នុងឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែងចម្ងាយពីទីរួមខេត្ត២៤គីឡូម៉ែត្រនិងចម្ថាយពីរាជធានីភ្នំពេញ ៤៨៨គីឡូម៉ែត្រ ដែលបានចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៤។ ស្ថានីយអគ្គិសនីសេសានក្រោម ២ ជាគម្រោងវារីអគ្គិសនីយមួយដែលមានអនុភាពធំបំផុតនៅកម្ពុជា មានទីតាំងស្ថិតនៅលើដងទន្លេសេសាន ស្រុកសេសាន ខេត្តស្ទឹងត្រែង មានទំហំអាង ស្តុកទឹក២ពាន់៧២០លានម៉ែត្រ គូប។ទំនប់ទឹកមានប្រវែង៦៥០០ ម៉ែត្រមាន៨ទូប៊ីន អានុភាពសរុប៤០០មេហ្គាវ៉ាត់ ជាមធ្យមក្នុងមួយឆ្នាំអាចផលិតថាមពលអគ្គិសនីយបាន១ ពាន់ ៩៧០ ពាន់លានគីឡូវ៉ាត់ម៉ោង។គម្រោងនេះនឹងសាងសង់រួចរាល់ ហើយនឹងដាក់ឱ្យដំណើរការផលិតទាំង ស្រុងនៅក្នុងឆ្នាំ ២០១៨ ក្នុងនោះទូប៊ីនទីមួយនឹងចាប់ផ្តើមផលិតថាមពលនៅចុងខែវិច្ឆិកា។ គម្រាងវារីអគ្គិសនីសេសានក្រោម ២នេះមានអានុភាព ៤០០ មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែល មានក្រុមហ៊ុនរួមទុន ចំនួន ៣ ប្រ ទេស ១- ក្រុមហ៊ុន Hydrolancang International Energy របស់ប្រ ទេសចិនមានភាគហ៊ុន ៥១ភាគរយ ជាក្រុមហ៊ុន បុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២-ក្រុមហ៊ុន Royal Group របស់ប្រទេសកម្ពុជាមានភាគហ៊ុន ៣៩ភាគរយ។ និង៣ក្រុមហ៊ុនEVN International របស់ ប្រទេស វៀតណាម មានភាហ៊ុន ១០ភាគរយ។ ទុនវិនិយោគគម្រោងវារីអគ្គិសនីនេះសរុបជាទឹកប្រាក់ចំនួន ៧៨១ លានដុល្លារអាមឹរិក។តាមកិច្ចព្រមព្រៀងលក្ខ ខណ្ឌនៃការវិនិយោគ នេះធ្វើឡើងតាមរូបភាព សាងសង់ ដំណើរការផ្ទេរ (BOT)។

រយៈពេលសម្បទាន ៤៥ឆ្នាំក្នុងនោះរយៈពេលសាងសង់៥ឆ្នាំនិង៤០ឆ្នាំទៀតជារយៈពេលសម្រាប់ធ្វើអាជីវកម្ម។ គួរ​រំលឹកថាកាលពីពាក់ កណ្តាល ខែកក្កដាកន្លងទៅនេះក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គីសនីសេ សាន២ ក៍បានធ្វើការបិទ​ទ្វា​ទំនប់វ៉ារីអគ្គីសនីចំនួន​១២​ជាការសាក ល្បងសម្រាប់ជំហានទី១ ដើម្បីជាការ​វាស​​​​ស្ទង់កម្លាំងទឹក​នៅក្នុងរដូវវស្សានេះ។

តាមការគូសបញ្ជាក់ពីអ្នកបច្ចេក ទេស បានឲ្យដឹងថា ក្នុង១វិនាទីទឹកអាចឡើងដល់២៥០០ម៉ែត្រត្រីគុណ។​ទំនប់នេះ នឹង​មានកម្រិតកម្ពស់ទឹកឡើងរហូតដល់ទៅ៧៥​ម៉ែត្រខ្ពស់ជាងកម្រឹតពីធម្មជាតិ២៥ម៉ែត្រនៅពេលបិទ ទំ នប់ដែលធ្វើឲ្យវារីអគ្គិសនីសេ សានក្រោម២នេះក្លាយទៅជាវារី អគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា៕

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ឆ្នាំ២០២២ ខាងមុខគ្រប់ភូមិនិងមានអគ្គិសនីប្រើប្រាស់

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអះអាងថា៖”ក្រសួងមិនបានអនុញ្ញាត្តិប្តូរឈ្មោះរមណីយដ្ឋានបូកគោទេ”

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មបានអះអាងនៅថ្ងៃនេះថាខ្លួនមិនបានអនុញ្ញាត្តិប្តូរឈ្មោះរមណីយដ្ឋានបូកគោ”ទៅរមណីយដ្ឋាន“សុខាឋានសួគ៌”នោះទេ។

តាមរយៈលិខិតរបស់ខ្លួនក្រសួងបញ្ជក់អោយដឹងថាសេចក្តីជូនដំណឹង ស្តីពី ក្រុមហ៊ុនសុខាអូតែល ដែលបានស្នើសុំបើកសាខាក្រុមហ៊ុន និងប្ដូរនាមករណ៍ពី សាខាក្រុមហ៊ុនសុខាអូតែល “ឋានសួគ៌បូកគោ” ទៅជា សាខាក្រុមហ៊ុន សុខាអូតែល “សុខាឋានសួគ៌” គឺក្នុងគោលបំណងបញ្ជាក់ថា ក្រុមហ៊ុន សុខា អូតែល មានសាខាធ្វើអាជីវកម្មនៅតាមខេត្ត។
ចំពោះការលើកស្លាក គឺត្រូវលើកនៅលើអគារជាទីស្នាក់ការសាខាក្រុមហ៊ុនរបស់ខ្លួនតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចបំពេញបែបបទពន្ធដារ និងនីតិវិធីនានា ស្របតាមច្បាប់កំណត់។
ការអនុញ្ញាតដោយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ គឺជាការអនុញ្ញាតឲ្យប្ដូរនាមករណ៍(ឈ្មោះ) របស់សាខាក្រុមហ៊ុនសុខាអូតែលតែប៉ុណ្ណោះ មិនមែនប្តូរឈ្មោះរមណីយដ្ឋានបូកគោទេ។ក្រសួងពាណិជ្ជកម្ម ពុំមានសិទ្ធិឲ្យក្រុមហ៊ុន សុខាអូតែល ប្ដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្ត ដែលបានកំណត់ដោយព្រះរាជក្រឹត្យ នោះឡើយ៕

 រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអះអាងថា៖”ក្រសួងមិនបានអនុញ្ញាត្តិប្តូរឈ្មោះរមណីយដ្ឋានបូកគោទេ”

អតីតនាយករដ្ឋមន្ដ្រីបារាំងអះអាងថា៖នឹងមានក្រុមហ៊ុនបារាំងចំនួន៣០០នឹងមកស្វែងឪកាសវិនិយោគនៅកម្ពុជា

ទីក្រុងប៉ារីស៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅឯវិមានព្រឹទ្ធសភានៃប្រទេសបារាំង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសចូលជួបពិភាក្សាជាមួយ លោក Jean-Pierre RAFFARIN ប្រធានមូលនិធិ FPI (Fondation Prospective Innovation) ដែលជាអតីតនាយករដ្ឋមន្រ្តីបារាំង និងជាសមាជិកសភាកិត្តយសនៃប្រទេសបារាំង។ នៅក្នុងជំនួបពិភាក្សានេះ ជាបឋម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ លោក Jean-Pierre RAFFARIN ដែលបានផ្តល់កិត្តិយសអញ្ជើញកម្ពុជា និងស្វាគមន៍គណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ។

នៅចំពោះមុខអ្នកការទូតជាច្រើនរូប ប្រធានសមាគមពាក់ព័ន្ធនឹងវិស័យកាត់ដេរសម្លៀកបំពាក់ ដែលមកពី ប្រទេសផ្សេងៗ អ្នកបញ្ជារទិញធំៗ (BUYER) និងតំណាងក្រុមហ៊ុនរៀបចំពិព័រណ៍ MESSE FRANKFURT ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សំដៅបង្កបរិយាកាសធុរកិច្ចដ៏ល្អប្រសើរប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគ និងធ្វើធុរកិច្ច។
ឯកឧត្តមរដ្ឋមន្រ្តី បានប្រាប់អ្នកការទូត ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់ផងដែរ អំពីទំនាក់ទំនងល្អរវាងកម្ពុជា-បារាំងកន្លងមករហូតមកដល់ពេលនះ ជាពិសេសផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីប្រព័ន្ធអនុគ្រោះ “EVERYTHING BUT ARMS (EBA)” ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមអឺរ៉ុប ដោយមិនជាប់ពន្ធ និងកាតព្វកិច្ចផ្សេងៗឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីបារាំង ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសបានជំរុញភាគីបារាំង ឱ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជាទៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងផលិតផលសក្តានុពលជាច្រើនទៀត។
ថ្លែងសុន្ទរកថាក្នុងឱកាសនោះ លោក Jean-Pierre RAFFARIN បានកោតសរសើរយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយថាកម្ពុជាពិតជាមានកម្លាំងពលកម្មគ្រប់គ្រាន់ មានធនធានធម្មជាតិសម្បូរណ៍បែប និងមានទីតាំងអំណោយផលសម្រាប់ធានាដល់ការធ្វើវិនិយោគយូរអង្វែងផងដែរ។ លើសពីនេះទៅទៀត តាមរយៈមូលនីធី FPI (Fondation Prospective Innovation) នៃប្រទេសបារាំង លោក Jean-Pierre RAFFARIN នឹងប្រមែប្រមូលក្រុមហ៊ុន និងសហគ្រាសឯកជនបារាំងប្រមាណជាង៣០០ មកសិក្សាពីលទ្ធភាពវិនិយោគ និងធ្វើការវិនិយោគនៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុន និងសហគ្រាស ឯកជនទាំងនោះ នឹងទៅកម្ពុជា ដើម្បីបើកក្រុមហ៊ុន និងវិនិយោគលើវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ វិស័យកសិកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា។
ការវិនិយោគដែលនឹងកើតឡើងយ៉ាងពិតប្រាកដខាងមុខនេះ នឹងជួយឱ្យការនាំចេញរបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបមានការកើនឡើងបន្ថែមទៀត ជាពិសេសការបញ្ជារទិញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលកសិកម្មរបស់កម្ពុជាពីសហគមន៍អឺរ៉ុប៕

 

អតីតនាយករដ្ឋមន្ដ្រីបារាំងអះអាងថា៖នឹងមានក្រុមហ៊ុនបារាំងចំនួន៣០០នឹងមកស្វែងឪកាសវិនិយោគនៅកម្ពុជា