ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្ដព្រះសីហនុបានធូរស្រាលឡើងវិញមកដល់ល្ងាចនេះ

ខេត្តព្រះសីហនុៈស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុមានសភាពធូរស្រាលឡើងវិញ បើគិតមកដល់ល្ងាចថ្ងៃទី១៧​ឆ្នាំ២០១៧ ។នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម យន្ត មីន អភីបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្រ្តីជំនាញនិងអាជ្ញាធ័រស្រុកព្រៃនប់ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ក្រោយបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ ទឹកភ្លៀង ពេញមួយព្រឹកនៅក្នុងស្រុកព្រៃនប់ ។ 

ក្នុងឱកាសដែលឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ចុះពិនិត្យតំបន់ជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់មាន ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្ដូងថ្ម ឃុំសំរុង ឃុំវាលរេញដែលមានផ្សារវាលរេញក៍ត្រូវបានទទួល ក្នុងស្ថានភាពទឹកជំនន់ទឹកភ្លៀងនេះ ឯកឧត្តមបានបញ្ជាក់ថា មិនបាលទទួលការ រងគ្រោះមនុស្សសត្វនោះទេ គ្រាន់តែមានការខូចខាត ផ្លូវមួយចំនួនតូចតែប៉ុណ្ណោះ។

ស្ថានភាពទឹកជំនន់បានធូស្រាលទៅវិញនៅល្ងាចនេះ បើទៅបីជាផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់បន្តិចក្តី ប៉ុន្តែពុំមានភាពធ្ងន់ធ្ងរនោះទេ។ប៉ុន្តែបើទៅបីជាស្ថានភាពទឹកជំនន់ មានភាពធូរស្បើយ យ៉ាងណាក្តី ក៏ឯកឧត្តម យន្តមីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុខសុវត្ថិភាព ផ្ទាល់ខ្លួន ខណៈភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំង។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ស្ថានភាពអាកាសធាតុតំបន់ មាត់សមុទ្រ ជាពិសេសខេត្តព្រះសីហនុ ទាំងមូលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយមានលាយឡំនូវខ្យល់កន្ត្រាក់ និងផ្គររន្ទះផងដែរ។

ស្ថានភាពនេះ បានបង្កឲ្យមានគ្រោះមហន្តរាយមួយចំនួន បានកើតឡើង ដូចជារលំដើមឈើ ប៉ើងដំបូលផ្ទះ រន្ទះបាញ់ស្លាប់ប្រជានេសាទ និងមានទឹកជំនន់លិចតាមភូមិសាស្រ្ត មួយចំនួនក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលាផងដែរ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវការពារសុវត្តិភាព ជាពិសេសកូនតូចៗត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះហេតុការណ៍អាក្រក់អាចកើតឡើងគ្រប់ពេលប្រសិនបើយើងមានការធ្វេសប្រហែសតែបន្តិច៕

ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្ដព្រះសីហនុបានធូរស្រាលឡើងវិញមកដល់ល្ងាចនេះ

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

ភ្នំពេញ៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំនេះតែក្នុងនោះមាន២ក្បាលបានស្លាប់ទៅវិញ។នេះបើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងនៅថ្ងៃនេះ។​យោងសេចក្ដីប្រកាសរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងថាកូនផ្សោតចំនួន៨ក្បាលបានកើតនៅដើមឆ្នាំនេះតែកាលពីឆ្នាំទៅមិញកូនផ្សោតកើតថ្មីបាន៤ក្បា​ល​តែស្លាប់វិញទាំងអស់។សម្រាប់ខែនេះក្រុមស្រាវជ្រាវបានប្រទះឃើញកូនផ្សោតចំនួន២ក្បាលនៅខេត្តក្រចេះពិសេសតំបន់អភរិក្សអន្លង់កាំពី។

បើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សបានវាយតម្លៃថានៅកម្ពុជាមានផ្សោតប្រមាណជា៨០ទៅ១០០ក្បាលរស់នៅតាមដងទន្លេមេគង្គនិងជាគោលដៅការអភរិក្សចំពោះសត្វកម្រលើលោក។ក្រុមអភិរក្សបានអះអាងដែរថា៖សត្វផ្សោតមួយចំនួនស្លាប់ដោយសារការជាប់មងអ្នកនេសាទ។សត្វផ្សោត​ជាសត្វកម្រនៅកម្ពុជានិងលើលោកហើយវាបានចូលរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជាពិសេសទេសចរក្នុងស្រុកនិងបរទេសអាចទៅទស្សនាសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង៕

 

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ បានទទួលស្វាគមន៍ ការហោះហើរដំបូងរបស់ AirAsia ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីប្រកាស ព័ត៌មានរវាង Cambodia Airport និង Vinci Airport បានឲ្យដឹងថា ការតភ្ជាប់នេះ ដើម្បីបង្ហាញឲ្យច្បាស់លើវិស័យទេសចរណ៍ចម្រុះ ដ៏សម្បូរបែបរបស់កម្ពុជា និងជាពិសេសតម្រូវការកើនឡើងគោលដៅឆ្នេរសមុទ្ររបស់កម្ពុជា។ សេវាកម្មថ្មីនេះ បើកដំណើរការនៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ពេលវេលាមកដល់គឺម៉ោង១ ហើយ៤០នាទីក្រោយ នឹងចាកចេញ ទៅកាន់ទីក្រុងកូឡាឡាំពួរវិញ។
លោក Spencer Lee ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន AirAsia Berhad បាននិយាយថា “យើងមានក្តីរំភើបរីករាយចំពោះជើងហោះហើរដំបូងរបស់យើង នៅខេត្តព្រះសីហនុ ដែលទទួលបាន លទ្ធផលដ៏ជោគជ័យ ជាមួយអ្នកដំណើរពេញ សម្រាប់ផ្លូវហោះហើរលើកទី៥០របស់យើង”។
លោកថា ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញពី សក្តានុពល និងឱកាសថាមវន្តធំ នៅក្នុងលក្ខខណ្ឌនៃវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងដំណើរឆ្ពោះទៅកាន់ ការអភិវឌ្ឍខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ជាគោលដៅទី១២០ របស់ក្រុមហ៊ុន ហើយសង្ឃឹមថា ខេត្តនេះ នឹងអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍មួយ ដ៏មានប្រជាប្រិយភាពដែលអាចឲ្យភ្ញៀវទេសចរ ក្នុងតំបន់ បានទទួលនូវពិភពដ៏អាថ៌កំបាំងរបស់អាស៊ានដែលមិនទាន់ត្រូវបានរកឃើញ។ តាមរយៈផ្លូវហោះហើរនេះ ចង់បើកដំណើរតាមផ្លូវអាកាសសម្រាប់ប្រជាជន នៃខេត្តនេះ ដើម្បីពង្រីកខ្លូនក្នុងតំបន់អាស៊ាន ពិភពលោកដោយប្រើការ តភ្ជាប់ដ៏ធំទូលាយនៅទូទាំង២៧ប្រទេស។
លោក Eric Delobel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា “ភាពជាដៃគូដ៏ជោគជ័យ របស់យើងជាមួយ AirAsia ត្រូវបានផ្លាស់ប្តូរឡើងមួយជំហានទៀត ហើយជាគន្លឹះក្នុងការភ្ជាប់កម្ពុជាទៅនឹង ពិភពលោក”៕

 

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

 

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវដល់ពលករខ្មែរទៅបង្ហាញខ្លួនចំពោះមុខអាជ្ញាធរថៃដើម្បីទទួលបានភាពស្របច្បាប់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារបានអំពាវនាវដល់ពលករខ្មែរទៅបង្ហាញខ្លួនចំពោះមុខអាជ្ញាធរថៃនៅក្នុងអំឡុងពេល១ខែនេះដើម្បីទទួលបាននូវភាពស្របច្បាប់បំពេញការងារនៅប្រទេសថៃ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបការងារជាមួយលោកជំទាវ ម៉ារីយ៉ា សាក្រេន ឯកអគ្គរដ្ឋទួតស៊ុយអែតប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាចាប់ពីថ្ងៃទី៨សីហាដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧ខាងមុខនេះអាជ្ញាធរថៃបានឲ្យពលករខែ្មរដែលគ្មានឯភាពសារស្របច្បាប់ត្រូវទៅបង្ហាញខ្លួននៅតាមការិយាល័យទាំង៩៧របស់ថៃដើម្បីទទួលបាននូវលិខិតបញ្ជាក់ពីក្រសួងការងារថៃ។
ជាមួយគ្នានេះដែរឯកឧត្តមបានណែនាំឲ្យពលករខ្មែរដែលនិយោជកនៅមិនទាន់បានស្រង់ឈ្មោះទៅដល់ភាគី ថៃ ត្រូវទាក់ទងទៅនិយោជករបស់ខ្លួនដើម្បីផ្តល់ព័ត៌មានដល់ក្រសួងការងារថៃឬជួនដំណឹងដល់ក្រុមការងារនៅស្ថាន​ទួតខ្មែរប្រចាំប្រទេសថៃដើម្បីជួយអន្តរគមន៍ដោះស្រាយលើការងារនេះ។
គួររំលឹកថាក្នុងរយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ខែកក្កដាដល់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ក្រសួងការងារថៃបានទទួ​លលិខិតស្វ័យប្រកាសពលករពីនិយោជកថៃចំនួនជិត២០ម៉ឺននាក់ខណៈដែលការស្រង់ទិន្នន័យពលករបរទេសដែលមិនទាន់ស្របច្បាប់មានរហូតទៅដល់ជិត៧០ម៉ឺននាក់។
ឯកឧត្តមបានបញ្ជាក់ឲ្យដឹងទៀតថានៅពេលភាគីថៃចុះបញ្ជីពលករខ្មែរនិងធ្វើបែបបទ រួចរាល់ហើយបន្ទាប់មកទៀត​បញ្ជួនពលករទាំងនោះទៅធ្វើអត្ថសញ្ញាណកម្មជាពលករខ្មែរនៅតាមមជ្ឈមណ្ឌលរបស់កម្ពុជា។
ទោះយ៉ាងណាក៏ដោយ លោក មឿង តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សបានស្នើដល់រដ្ឋាភិបាលបញ្ជួនក្រុមការងារទៅជួយដល់ពលករខ្មែរពិសេសពលករដែលមិនចេះអក្សរត្រូវជួយជាជំនួយដល់ពួកគេក្នុងការបំពេញឯកសារផ្សេងៗដើម្បីទទួលបាននូវភាពស្របច្បាប់។
គួរបញ្ជាក់ថាតាមជំរឿនចុងក្រោយរបស់ក្រសួងការងារថៃបានឲ្យដឹងថារហូតមកដល់ពេលនេះមានបងប្អូនខ្មែរធ្វើការងារនៅប្រទេសថៃចំនួន១លាន៥ម៉ឺននាក់ក្នុងនោះមានពលករស្របច្បាប់ចំនួន៧៥ម៉ឺននាក់និងមិនស្របច្បាប់ចំនួន៣០ម៉ឺននាក់៕

រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវដល់ពលករខ្មែរទៅបង្ហាញខ្លួនចំពោះមុខអាជ្ញាធរថៃដើម្បីទទួលបានភាពស្របច្បាប់

 

រដ្ឋមន្រ្តីក្រសួងអប់រំស្នើកុំឲ្យមានការដំឡើងថ្លៃផ្ទះសំណាក់សម្រាប់សិស្សដែលមកប្រឡងបាក់ឌុប

ភ្នំពេញ៖ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា ប្រឡងបាក់ឌុប នឹងចូល​មក​ដល់ហើយនៅពេលខាងមុខនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំកុំឲ្យ​មានការដំឡើង​ថ្លៃជួល​សណ្ឋាគារ និងផ្ទះសំណាក់ ​ចំពោះ​សិស្ស​ដែល​មកប្រឡងសញ្ញាបត្រនេះ។

ក្នុងលិខិតដាក់ជូនអភិបាលរាជធានីខេត្តនៅទូទាំងប្រទេស ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា បានលើកឡើងថា សំណើនេះ គឺដើម្បីចូលរួមជួយសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារ​មានជីវភាពលំបាកនៅតាមជនបទ ហើយត្រូវឡើងមក​ប្រឡងនៅតាមទីប្រជុំជន ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា សិស្សដែលជាបេក្ខជន ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាល នឹងមកប្រមូលផ្តុំស្នាក់នៅតាមទីរួមខេត្ត រាជធានី ដែលជាទីតាំងរបស់មណ្ឌលប្រឡង ចាប់តាំងពីមុនដំណើរការប្រឡងមួយថ្ងៃ រហូតដល់ការប្រឡងត្រូវបានបញ្ចប់។

ឯកឧត្តម ក៏​សុំឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស​ជួយ ជួយសម្រួលសណ្តាប់ធ្នាប់ ចរាចរណ៍​នៅជុំវិញមណ្ឌលប្រឡង, ការផ្ញើកង់ ម៉ូតូ និងស្ថិរភាពចរន្តអគ្គិសនីនៅតាមមណ្ឌលប្រឡងជាដើម។

ឆ្លើយតបនិងបញ្ហានេះ លោក ទិត្យ សុធា អ្នកចាត់ការទូទៅផ្ទះសំណាក់ឡាក់គី ក្នុងសង្កាត់បឹង ព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបង្ហាញការសាទរចំពោះការស្នើរបស់រដ្ឋមន្រ្តីក្រសួងអប់រំនេះ។

លោក បន្តថា ជារៀងរាល់ឆ្នាំផ្ទះសំណាក់របស់លោក គឺមិនដែលដំឡើងថ្លៃជួលបន្ទប់​លើសពីការកំណត់ធម្មតានោះទេ សម្រាប់សិស្សដែលគាត់មកប្រឡងបាក់ឌុប បូករួមទាំងលោកគ្រូអ្នកគ្រូដែលពួកគាត់ឡើងមកធ្វើកំណែសិស្សសម្រាប់ការប្រឡងនេះផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និង​បំពេ​ញ​វិជ្ជា ឆ្នាំ២០​១៧ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១​ ខែសីហា ឆ្នាំ២០១៧ ខាងមុខ​នេះ គឺមានបេក្ខជនប្រឡងសរុបចំនួនជាង ១០៣ពាន់នាក់ ដែលមានមណ្ឌលប្រឡងចំនួន ១៧៨ មណ្ឌ​ល ចែកចេញជាជាង ៤០០០ បន្ទប់ នៅរាជធានី ខេត្ត ចំនួន ២៥។

ការប្រឡងនេះ នឹងត្រូវប្រកាស​លទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី ១២ ខែ​កញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌល ប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និង​នៅថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផៀងៗទៀត៕ (អត្ថបទ៖ ចាន់ សុធីវង្ស 

 រដ្ឋមន្រ្តីក្រសួងអប់រំស្នើកុំឲ្យមានការដំឡើងថ្លៃផ្ទះសំណាក់សម្រាប់សិស្សដែលមកប្រឡងបាក់ឌុប

 

អាជ្ញាធរខេត្តរស្ទឹងត្រែងអះអាងថា៖"ករណីជម្ងឺគ្រុនចាញ់មានជិត៧០០ករណីកើនឡើងនៅឆមាសទី១ឆ្នាំ២០១៧នេះ"

ស្ទឹងត្រែង៖អាជ្ញាធរ​ខត្តស្ទឹងត្រែងបានជម្រុញឲ្យមន្ត្រីមន្ទីរសុខាភិបាលបង្កើនសកម្មភាពផ្សព្វផ្សាយសារអប់រំស្តីពីការបង្ការជម្ងឺគ្រុនចាញ់ ឲ្យបានទូលាយ ស្របពេលដែលនៅក្នុងឆមាសទីឆ្នាំ២០១៧​នេះជម្ងឺគ្រុនចាញ់មាន​ករណី​កើនឡើង៦៥ករណីជាសញ្ញាមួយអាចបញ្ជាក់ថាគម្រោងលប់បំបាត់ជម្ងឺនេះនៅឆ្នាំ២០២៥និងត្រូវបរាជ័យ។        

ក្នុងកិច្ទប្រជុំបូកសរុបលទ្ធផលកាងារសុខាភិបាលឆមាសទី១​នៅសាលា​ខេត្តស្ទឹងត្រែង​ពី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​២០១៧ ​​​លោកយង់.សុវឌ្ឍនាអភិបាលរង​​ខេត្តស្ទឹងត្រែងមានប្រសាសន៍​ថា៖​ជម្ងឺគ្រុនចាញ់​នៅតែជាការព្រួយ​បារម្ភណ៍​មួយនៅឡើយពីព្រោះនៅឆមាសទី១ឆ្នាំ២០១៧នេះ​ករណីគ្រុនចាញ់​កើតឡើង​ដល់ទៅ៦៧៦ករណី​ដូច​នេះមន្ត្រីសុខាភិបាល​យើងត្រូវ​បង្កើនការអប់រំដើម្បីចូលរួមធ្វើឲ្យវិធានការលប់បំបាត់ជម្ងឺគ្រុនចាញ់​នៅឆ្នាំ​២០២​៥ឲ្យទទួលបានជោគជ័យ។

លោក​អភិបាលរងបន្តថា៖ករណីកើនឡើងវាអាចធ្វើឲ្យប៉ះពាល់ដល់ផែនការយុទ្ធនាការ​របស់ខេត្ត​យើងក៍ដូចជា​គម្រោងលប់បំបាត់របស់ថ្នាក់ជាតិផងដែរដោយ​សារផែនការនេះយើងខំធ្វើសកម្មភាពបំបាត់ជម្ងឺគ្រុនចាញ់ឲ្យបា​នទាំងស្រុងតែបែជានៅ​ដើម​ឆ្នាំនេះមានតួលេខកើនឡើងវាផ្ទុយទៅនិងសកម្មភាពដែលយើងចង់បាន។

លោកបានបន្ដថា៖ឆ្នាំ២០១៦យើងមានតែ៦១១ករណីប៉ុន្តែឆ្នាំ២០១៧យើង​មាន៦៧១វាកើនឡើងអញ្ចឹងមាន​ន៏យថា​តែករ​ណីកើនឡើងកម្មវិធីយើងវាបរាជ័យហើយអញ្ចឹងខាង​កម្មវិធីគ្រុនចាញ់ខាងមណ្ឌលសុខភា​ពត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋយើងយ៉ាងណាឲ្យគាត់សំរាកនៅក្នុងមុងហើយនិងចេះបង្ការខ្លួនពីគ្រុនចាញ់។

លោកអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាលខេត្តបានទទួលស្គាល់ថា៖​នេះជាតួលេខមួយ​គួរឲ្យព្រួយបារម្ភ​មែន​ដោយសារ​តែខេត្តស្ទឹងត្រែង​ភូមិសាស្ត្រដែលប្រជាពលរដ្ឋរស់នៅសំបូរទៅដោយព្រៃភ្នំ ជ្រលងដងអូរ ជាពិសេស​នៅស្រុកសៀមប៉ាង- ស្រុកសៀមបូក-និងស្រុកថាឡាបរិវ៉ាត់ជាដើម។

លោក​បន្ថែមថា៖​​​បញ្ហាប្រឈមមួយទៀត​ប្រជាពលរដ្ឋ​យើង​ភាគច្រើននៅឆ្ងាយពីភូមិរដ្ឋបាល​ធ្វើឲ្យយុទ្ធនាការ​ថ្នាក់ជាតិដូចជាកម្មវិធីរបស់មន្ទីរសុខាភិបាលលំបាក​ចុះទៅអប់រំនិងចែកមុងជ្រលក់ថ្នាំ​​មិនបានគ្រប់គ្នា​ហើយប្រ​ជាពលរដ្ឋខ្លះទៀតមិនបានដេកដាក់មុង។

លោកបានបន្ថែមថា៖ហើយគាត់ទៅបង្កើតភូមិជាឧបសម្ពន្ធ័ឬក៍ទៅបង្កើតជាសហគមន៍កន្លែងនេះបន្តិចកន្លែងនោះបន្តិច…អញ្ចឹងមន្ត្រីយើងអត់ដឹងចូលតាមផ្លូវណាអីផ្លូវណានេះហើយេះជាបញ្ហាប្រឈមពេលបច្ចុប្បន្ននេះ

លោកជួន.សំនៀង​​ប្រធានមណ្ឌលសុភាពឃុំស្រែសំបូរស្រុកសៀមប៉ាង​បានបញ្ជាក់ថា៖ភូមិសាស្ត្រស្មុ​គ្រស្មាញនេះ ​​​​នៅស្រុកសៀមប៉ាងពិតជាប្រឈម​មែនហើយប្រជាពលរដ្ឋក៍កើតមាន​ជម្ងឺគ្រុនចាញ់ច្រើនដោ​យសារពួកគាត់ចូលព្រៃកាប់ឈើនិងមួយចំនួនទៀតគាត់ធ្វើការងារនៅពេលយប់ដូចជាអង្គុយកាប់ដំឡូងមីជាដើម​។

លោកបន្តថា៖ទោះបីយ៉ាងណាក៍ដោយមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពតែងតែបានចុះអប់រំជាប្រចាំនិងផ្សព្វផ្សាយដល់ពួកគាត់ពេលមានជម្ងឺឈឺថ្កាត់ត្រូវមកមណ្ឌលសុខភាពជាចាំបាច់ទើបយើងវិភាគរកឃើញជំងឺគ្រុនចាញ់នេះពិតប្រាកដ។

   លោករិនរ៉ាវុឌ្ឍន៍ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលបានបញ្ជាក់ថា៖ខាងកម្មវិធីកំចាត់ជម្ងឺគ្រុនចាញ់នៅតែបន្តទៅចែកមុងជ្រលក់ថ្នាំនេះសារជាថ្មីទៀតដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នាទោះបីគាត់ទៅនៅដល់ទីណាក៍ដោយ។លោកថា៖​គម្រោ​ងនេះក្រសួងសុខាភិបាលបានសហការជាមួយនឹងអង្គកា​រ(យូរណុក)ដោយ​អនុវត្តនៅក្នុង​ខែកញ្ញាខាងមុខនេះហើយ។សូមបញ្ជាក់ថា៖​នៅឆមាសទី១ឆ្នាំ២០១៧នៅផ្នែកសេវាសុខាភិ​បាលបានព្យាបាលជំងឺទូ​ទៅបាន៤.០៤១លើកក្នុងនោះមានជម្ងឺគ្រុនចាញ់៦៧៦លើកពិគ្រោះជម្ងឺក្រៅបាន​​​២.៨៩៤លើកនិងផ្នែកវះកាត់អនុវត្តបាន៩១៦លើក

 

អាជ្ញាធរខេត្តរស្ទឹងត្រែងអះអាងថា៖"ករណីជម្ងឺគ្រុនចាញ់មានជិត៧០០ករណីកើនឡើងនៅឆមាសទី១ឆ្នាំ២០១៧នេះ"

រដ្ឋមន្ត្រីអំពាវនាវអ្នកប្រើប្រាស់រថយន្តដឹកទំនិញគោរពច្បាប់ដើម្បីអាយុជីវិតផ្លូវជាតិ

ខេត្តកណ្ដាលយើងមិនចង់ធ្វើការផាកពិន័យពីបងប្អូននោះទេ ហើយប្រាក់ពិន័យពីរថយន្តដឹកលើសទំងន់មិនស្មើហ្នឹងធ្វើផ្លូវបាន១គីឡូ​ម៉ែត្រផង ខណៈដែលរាជរដ្ឋាភិបាលចំណាយជាង២០០លានដុល្លារជួសជុលផ្លូវជារៀងរាល់ឆ្នាំ៖ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងបែបនេះ ខណៈអញ្ជើញចុះទៅត្រួតពិនិត្យមើលការជួសជុលថែទាំផ្លូវជាតិលេខ២ កាលពីម៉ោង១០និង៣០នាទី យប់ថ្ងៃទី១ខែសីហា ឆ្នាំ២០១៧ ចំណុចខាងត្បូង រង្វង់មូលគួរស្រូវ ក្នុងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីឲ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែងទាល់តែ មានការចូលរួមពីបងប្អូនជាអ្នកប្រើប្រាស់ផ្លូវផងដែរ បងប្អូនកុំប្រើប្រាស់រថយន្តដោយកែច្នៃទ្រុងរថយន្តឲ្យវែងពេកនិងខ្ពស់ពេកខុសលក្ខណបច្ចេកទេស បងប្អូនដាក់លើសទំងន់កំណត់នោះ ទោះបីជា យើងស្ថាបនាផ្លូវស្តង់ដាដល់កំរិតណាក៏ដោយ វានៅតែឆាប់ខូចខាត ដោយសារតែវាមិនអាចទ្រទំងន់រថយន្តបាន (ឧទាហណ៍រថយន្តមួយគ្រឿងអាចធ្វើឲ្យផ្លូវនិងស្ពានខូចខាតបានព្រោះបើ១ថ្ងៃរថយន្តមួយគ្រឿងនោះដឹកទំនិញ១ជើងចុះ១ឆ្នាំនោះប៉ុន្មានជើង ។

ច្នេះរថយន្តដែលប្រើប្រាស់មិនគោរព ច្បាប់តែ១គឺវាអាចបង្កឲ្យខូចខាតផ្លូវបាន ចំណែករថយន្តតទ្រង់វែងខុសលក្ខណបច្ចេកទេស គឺងាយ នឹងគ្រោះថ្នាក់បំផុតដូច្នេះបងប្អូនត្រូវតែចូលរួមទាំងអស់គ្នា។

ឯកឧត្តមបានបន្តថា ការដែលក្រសួងតម្រូវឲ្យមកជួសជុលថែទាំផ្លូវនៅពេលយប់វិញនោះ ដោយយើងធ្លាប់បានមកត្រួតពិនិត្យមើលការជួសជុលផ្លូវនៅពេលថ្ងៃ គឺមានការកកស្ទះចរាចរណ៍ធ្វើឲ្យបងប្អូនអ្នក ដំណើរមិនសប្បាយចិត្ត ដោយសារបែបនេះហើយទើបយើងសម្រេចចិត្តត្រូវតែធ្វើការជួសជុលថែទាំផ្លូវ នៅពេលយប់វិញ ដើម្បីកុំឲ្យកកស្ទះចរាចរ។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះបងប្អូន ហើយក្រសួងសាធារណការថារបៀបម៉េចគឺធ្វើរបៀបហ្នឹងហើយ បើនិយាយថា ធ្វើពេលយប់គឺធ្វើពេលយប់មិនថាហើយចោលនោទេឲ្យបង ប្អូនប្រជាពលរដ្ឋបានឃើញជាក់ស្តែងតែម្តង។

សកម្មភាពជួសជុលផ្លូវនៅពេលយប់នេះគឺយើងចង់ធ្វើទាំងអស់បើអាចធ្វើទៅបាន ប៉ុន្តែ ជួនកាលករណីខ្លះក៏យើងមិនអាចធ្វើនៅពេលយប់បានដែរ ដោយក្រុមហ៊ុនផ្គត់ផ្គង់កៅស៊ូខ្លះមិន អាចផ្គត់ផ្គង់ឲ្យយើងបាននៅពេលយប់ ដូច្នេះយើងត្រូវតែធ្វើនៅពេលថ្ងៃ ប៉ុន្តែ យើងមិនចង់ធ្វើនៅពេល ថ្ងៃនោះទេ ព្រោះធ្វើនៅពេលយប់វាមិនបង្កឲ្យកកស្ទះចរាចរនិងងាយស្រួលដល់មន្ត្រីបំពេញការងារផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះគឺយើងចាប់ជួសជុលថែទាំចាប់តាំងពីរង្វង់មូលតាខ្មៅរហូតទៅដល់រង្វង់ មូលព្រះនរាយ៍ខេត្តតាកែវ ដោយប្រើរយះពេលជិត១ខែទើបធ្វើរួចរាល់ ដូច្នេះសូមអំពាវដល់បងប្អូនអ្នកធ្វើដំណើរ ខណៈមន្ត្រីកំពុងធ្វើការជួសជុលនេះ សូមមេត្តាអធ្យាស្រ័យផង ធ្វើយ៉ាងណាឲ្យការស្ថាបនានេះប្រព្រឹត្តិទៅបានដោយរលូន។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានលើកឡើងផងដែរថា ការជួសជុលផ្លូវនៅពេលយប់ គឺយើងចំណាយលើសការជួសជុលផ្លូវនៅពេលថ្ងៃចំនួន១០ភាគរយ ប៉ុន្តែ វាយងាយស្រួលជាងធ្វើនៅពេលថ្ងៃ ហើយលោកក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់រថយន្តផងដែរ សូមឲ្យ ចូលរួមទាំងអស់គ្នាកុំដាក់លើសទំងន់ដើម្បីផ្លូវប្រើប្រាស់បានយួរអង្វែង បើបងប្អូនមិនចូលរួមអ្នកដែល ខាតបង់គឺបងប្អូនប្រជាពលរដ្ឋ ព្រោះលុយដែលយើងយកស្ថាបនានេះ ក៏ជាលុយរបស់បងប្អូនដែរ ដូច្នេះយើងមិនត្រូវគិតខុសនោះទេ ដើម្បីប្រយោជន៍បន្តិចបន្តួចធ្វើឲ្យខូចខាតសម្បត្តិសាធារណៈនោះ៕វណ្ណៈ

ប្រជាពលរដ្ឋ48គ្រួសារនៅក្រុងសំរោងត្រេកអរ ដោយទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ48គ្រួសារស្ថិតនៅចំណុចអូរខ្ចៅ ក្នុងភូមិផ្អុង សង្កាត់បន្សាយរ័ក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសប្បាយរីករាយចំពោះអាជ្ញាធរខេត្តដឹកនាំដោយលោក ស ថាវី អភិបាលខេត្ត អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែនដែលមានគោលនយោបាយចែកដីជូនប្រជាពលរដ្ឋតាមមូលដ្ឋានដែលមិនទាន់មានដីបង្ករបង្កើន​ផល ។ ដីដែលបានរៀបចំចែកជូនប្រជាពលរដ្ឋខាងលើ ស្ថិតនៅខាងជើងផ្លូវយុទ្ធសាស្ត្រក្បែរជើងភ្នំដងរែក ស្ថិតក្នុងភូមិឃុំរបស់ប្រជាពលរដ្ឋទាំង48គ្រួសារខាងលើ ។
ក្នុងឱកាសចុះពិនិត្យទីតាំងដីផ្ទាល់ លោក ស ថាវី បានមានប្រាសាន៍ថា កន្លងមកប្រជាពលរដ្ឋខ្លះ បានលួចកាប់ឆ្ការដីព្រៃរបស់រដ្ឋសម្រាប់ដាំដុះ ដោយគ្មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានឡើយ ហើយប្រជាពលរដ្ឋខ្លះគ្មានដីបង្ករបង្កើនផលនោះទេ ។ ដោយឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្តបានធ្វើសំណើដល់សម្តេចតេជោ ហ៊ុនសែន សុំដីសម្បទានសេដ្ឋកិច្ចចែកជូនពួកគាត់ ដោយមួយគ្រួសារទទួលបាន2ហិកតាស្មើរៗគ្នា ហើយដីគ្រប់ប្លង់គឺមានការចាប់ឆ្នោតនៅនឹងកន្លែងតែម្តង ព្រមទាំងចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ងដែរ ។

លោក ស ថាវីបន្តរថា បន្ទាប់ពីចែកដីគ្រប់គ្នាហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់លួចកាប់ព្រៃហាមឃាត់ដែលជាដីរបស់រដ្ឋ ព្រោះជាករណីខុសច្បាប់ ហើយប្រសិនបើប្រជាពលរដ្ឋណាដែលមិនទាន់មានដីពឹតប្រកដ សូមដាក់ពាក្យស្នើរសុំដល់អាជ្ញាធរខេត្តតាមរយៈអាជ្ញាធរមូលដ្ឋាន ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សំ ឈីម តំណាងអោយទាហ៊ាននៅអង្គភាពប្រចាំទឹសទី3ដែលកំពុងឈរជើងការពារព្រំដែនណុចអូរខ្ចៅ ក៍បានសន្យាធ្វើផ្លូវក្រាលគ្រួសក្រហម ជូនប្រជាពលរដ្ឋនៅក្នុងដីដែលចែកជូនខាងលើ ដោយក្នុងមួយខ្សែៗ មានចន្លោះ400មផងដែរ ។
បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់លោក ស ថាវី និងលោក សំឈីម ប្រជាពលរដ្ឋមានក្តីរីករាយយ៉ាងខ្លាំង និងអបអរសាទរគាំទ្ររចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ជាប្រចាំរបស់អាជ្ញាធរខេត្តចំពោះប្រជាពលរដ្ឋជាបន្តរបន្ទាប់ ៕ វិចិត្រ ឧត្តរមានជ័យ 

កាហ្វេយីហោបរទេស នៅតែបន្តវាយលុកក្នុងឧស្សាហកម្មកាហ្វេនៅកម្ពុជា

ភ្នំពេញ៖កាហ្វេAmazon នៅតែបន្តពង្រីកសិទ្ធិធ្វើអាជីវកម្ម ឬហៅថាFranchise ក្នុងឧស្សាហកម្ម ទីផ្សារកាហ្វេនៅកម្ពុជា បើទោះបីជា ហាងកាហ្វេយីហោបរទេស និងក្នុងស្រុកល្បីៗ កំពុង រីកដូចផ្សិតក្នុងទីផ្សាដ៏តូចមួយនេះក៏ដោយ។ក្រោយមានវត្តមានជាច្រើនឆ្នាំក្នុងទីផ្សារកម្ពុជា Amazon បានបន្តពង្រីកវិសាលភាពរបស់ខ្លួនបានយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយបច្ចុប្បន្នកាហ្វេមួយនេះ ហាក់មានសន្ទុះគាំទ្រខ្លួនពីអតិថិជនក្នុងប្រទេសកម្ពុជា ។

លោក សុធន ឈូធៀន គណកម្មការគ្រង់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់កាហ្វេអាម៉ាហ្សូន បានឲ្យលើកឡើងថា ផ្តើមចេញពីកន្លែងផ្គត់ផ្គងប្រេងឥន្ទៈ និងម៉ាតអាហារ និងទំនិញ រួមទាំងហាងកាហ្វេយីហោថៃ, Amazon បច្ចុប្បន្នអាចពង្រីកវិសាលភាពរបស់ខ្លួន បានរហូតដល់៥០ទីតាំងក្នុងប្រទេសកម្ពុជា។

កំណើនយ៉ាងលឿននៃការកើនឡើងនៃ កាហ្វេយីហោថៃមួយនេះ ក្នុងទីផ្សារកម្ពុជា ដោយសារតែប្រជាពលជនកម្ពុជាបច្ចុប្បន្ន បានផ្លាស់ប្តូរទំលាប់នៃការរស់នៅរបស់ខ្លួន អោយស្របទៅតាមការវិវត្តន៍នៃសាកលភាវូបនីយកម្ម ស្របជាមួយនឹងកំណើនសេដ្ឋកិច្ច និងការងើបឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះ កម្ពុជា ជាប្រទេសមួយ ដែលត្រូវបានគេព្យាករណ៍ថា មានកំណើនសេដ្ឋកិច្ចលឿនជាងបណ្ដាលប្រទេសដែលកំពុងអភិវឌ្ឍផ្សេងទៀតនៅក្នុងតំបន់ ជាមួយនឹងសន្ទស្សន៍កំណើន៧.៥% ជាមធ្យមក្នុងមួយឆ្នាំៗ និងប្រាក់ចំណូលក្នុងស្រុកសរុប ឬហៅថា GDP មានជាង១ពាន់បីរយដុល្លារក្នុង១ឆ្នាំ។
ម្ចាស់ហាងកាហ្វេយីហោក្នុងស្រុកមួយ បានសំដែងការយល់ឃើញថា លោកស្រីទទួលស្គាល់ថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន ពិតជាមានការនិយមទទួលទានកាហ្វេ ដែលមានយីហោត្រឹមត្រូវ និងល្បីពិតមែន ដោយក្នុងនោះរួមមានទាំងយីហាបរទេស និងយីហោក្នុងស្រុកផងដែរ ប៉ុន្តែទោះបីជាយ៉ាងណា លោកបញ្ជាក់ ទីផ្សារកាហ្វេនៅតែមានសម្រាប់ការឱកាសវិនិយោគ បើទោះបីជាទីផ្សារមួយនេះ ហាក់ដូចចង្អៀតបន្តិច ព្រោះបច្ចុប្បន្ន លោកស្រីផ្ទាល់ ក៏បានសម្រេចបង្កើតកាហ្វេយីហោផ្ទាល់ខ្លួនផងដែរ ដើម្បីចួលរួមប្រកួតប្រជែងនៅក្នុងឧស្សាហកម្មមួយនេះ។

គួរបញ្ជាក់ថា អាម៉ាហ្សូន គឺជាកាហ្វេយីហោថៃ ដែលមានវត្តមាននៅក្នុងទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ ហើយកាហ្វេនេះ បានផ្ទុះការគាំទ្រខ្លាំងពីប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតឈានដល់ប្រកាសលក់សិទ្ធិធ្វើអាជីវកម្ម ជាបន្តបន្ទាប់ បានចំនួន៥០ទីតាំងក្នុងរយៈពេលខ្លី៕

 

កាហ្វេយីហោបរទេស នៅតែបន្តវាយលុកក្នុងឧស្សាហកម្មកាហ្វេនៅកម្ពុជា

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

ភ្នំពេញ៖បើយោងតាមទិន្នន័យរបស់ គ្រឹះស្ថានអង្គរ បង្ហាញថា ក្នុងរយៈពេល ៧ខែនៃ ឆ្នាំ ២០១៧នេះ ចំនូនភ្ញៀវទេសចរ មកទស្សនា រមណីយដ្ឋាន អង្គរវ ចំនួន ១៤១៥៧៦៩នាក់ កើនឡើង ១២,៣៤ភាគរយធៀងនឹងឆ្នាំ ២០១៦ ហើយ រកចំណូលបាន ៦០ លានដុល្លារអាមេរិក កើនឡើងជាង ៦៨ ភាគរយ ធៀប នឹងឆ្នាំ ២០១៦។

ក្នុងនោះដែរ គិតតែក្នុងខែ កក្កដា ឆ្នាំ នេះ ភ្ញៀវទេសចរ មកទស្សនា តំបន់អង្គរ មានចំនួន ១៨២៦៣២នាក់ រកចំណូបាន ជាង ៨លានដុល្លារអាមេរិកផងដែរ។ ចំពោះ ចំណូលដែលបានពីការលក់សំបុត្រ បានបង់ចូលថវិការជាតិ មានចំនួន ៧ លាន ៨ សែន ៤ ម៉ឺន ដុល្លារ និងឧបត្ថម ចូលមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៣ សែន ៦ ម៉ឺន ដុល្លារអាមេរិក។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថាលទ្ធផលនៅរយៈពេល ៧ ខែ ឆ្នាំនេះបង្ហាញថា ការសម្រេចដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋាន មិនទាន់មានឥទ្ធិពលអវិជ្ជមានណាមួយដល់ចំនួនភ្ញៀវទេសចរនោះទេ ខណៈដែលចំនួននៅតែកើនឡើងក្នុងអត្រាល្អ។

ប៉ុន្តែ យើងគួរតែចាំមើលលទ្ធផលមួយឆ្នាំពេញសិន ហើយបើចំណូលនៅតែកើនល្អ វាជាការល្អសម្រាប់ប្រទេសកម្ពុជា។ រដ្ឋាភិបាលតាមរយៈគ្រឹះស្ថានអង្គរបានចាប់ផ្តើមអនុវត្តការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៧ ដោយក្នុងនោះតម្លៃប័ណ្ណចូលទស្សនាសម្រាប់រយៈពេល ១ ថ្ងៃបានកើនពី ២០ដុល្លារ ដល់ ៣៧ ដុល្លារ។ តម្លៃសំបុត្រចូលទស្សនារយៈពេលបីថ្ងៃត្រូវឡើងពី ៤០ ដុល្លារទៅ ៦២ ដុល្លារ និងសំបុត្រសម្រាប់ចូលទស្សនាមួយសប្តាហ៍ត្រូវឡើងថ្លៃពី ៦០ ដុល្លារដល់ ៧២ ដុល្លារ៕

 

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧