ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

ភ្នំពេញ៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំនេះតែក្នុងនោះមាន២ក្បាលបានស្លាប់ទៅវិញ។នេះបើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងនៅថ្ងៃនេះ។​យោងសេចក្ដីប្រកាសរបស់ក្រុមអភិរក្សសត្វព្រៃបានអោយដឹងថាកូនផ្សោតចំនួន៨ក្បាលបានកើតនៅដើមឆ្នាំនេះតែកាលពីឆ្នាំទៅមិញកូនផ្សោតកើតថ្មីបាន៤ក្បា​ល​តែស្លាប់វិញទាំងអស់។សម្រាប់ខែនេះក្រុមស្រាវជ្រាវបានប្រទះឃើញកូនផ្សោតចំនួន២ក្បាលនៅខេត្តក្រចេះពិសេសតំបន់អភរិក្សអន្លង់កាំពី។

បើតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សបានវាយតម្លៃថានៅកម្ពុជាមានផ្សោតប្រមាណជា៨០ទៅ១០០ក្បាលរស់នៅតាមដងទន្លេមេគង្គនិងជាគោលដៅការអភរិក្សចំពោះសត្វកម្រលើលោក។ក្រុមអភិរក្សបានអះអាងដែរថា៖សត្វផ្សោតមួយចំនួនស្លាប់ដោយសារការជាប់មងអ្នកនេសាទ។សត្វផ្សោត​ជាសត្វកម្រនៅកម្ពុជានិងលើលោកហើយវាបានចូលរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជាពិសេសទេសចរក្នុងស្រុកនិងបរទេសអាចទៅទស្សនាសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង៕

 

ក្រុមអភិរក្ស៖កូនផ្សោតចំនួន៨ក្បាលបានកើតនៅទន្លេមេគងកម្ពុជា

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ បានទទួលស្វាគមន៍ ការហោះហើរដំបូងរបស់ AirAsia ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីប្រកាស ព័ត៌មានរវាង Cambodia Airport និង Vinci Airport បានឲ្យដឹងថា ការតភ្ជាប់នេះ ដើម្បីបង្ហាញឲ្យច្បាស់លើវិស័យទេសចរណ៍ចម្រុះ ដ៏សម្បូរបែបរបស់កម្ពុជា និងជាពិសេសតម្រូវការកើនឡើងគោលដៅឆ្នេរសមុទ្ររបស់កម្ពុជា។ សេវាកម្មថ្មីនេះ បើកដំណើរការនៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ពេលវេលាមកដល់គឺម៉ោង១ ហើយ៤០នាទីក្រោយ នឹងចាកចេញ ទៅកាន់ទីក្រុងកូឡាឡាំពួរវិញ។
លោក Spencer Lee ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន AirAsia Berhad បាននិយាយថា “យើងមានក្តីរំភើបរីករាយចំពោះជើងហោះហើរដំបូងរបស់យើង នៅខេត្តព្រះសីហនុ ដែលទទួលបាន លទ្ធផលដ៏ជោគជ័យ ជាមួយអ្នកដំណើរពេញ សម្រាប់ផ្លូវហោះហើរលើកទី៥០របស់យើង”។
លោកថា ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញពី សក្តានុពល និងឱកាសថាមវន្តធំ នៅក្នុងលក្ខខណ្ឌនៃវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងដំណើរឆ្ពោះទៅកាន់ ការអភិវឌ្ឍខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ជាគោលដៅទី១២០ របស់ក្រុមហ៊ុន ហើយសង្ឃឹមថា ខេត្តនេះ នឹងអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍មួយ ដ៏មានប្រជាប្រិយភាពដែលអាចឲ្យភ្ញៀវទេសចរ ក្នុងតំបន់ បានទទួលនូវពិភពដ៏អាថ៌កំបាំងរបស់អាស៊ានដែលមិនទាន់ត្រូវបានរកឃើញ។ តាមរយៈផ្លូវហោះហើរនេះ ចង់បើកដំណើរតាមផ្លូវអាកាសសម្រាប់ប្រជាជន នៃខេត្តនេះ ដើម្បីពង្រីកខ្លូនក្នុងតំបន់អាស៊ាន ពិភពលោកដោយប្រើការ តភ្ជាប់ដ៏ធំទូលាយនៅទូទាំង២៧ប្រទេស។
លោក Eric Delobel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា “ភាពជាដៃគូដ៏ជោគជ័យ របស់យើងជាមួយ AirAsia ត្រូវបានផ្លាស់ប្តូរឡើងមួយជំហានទៀត ហើយជាគន្លឹះក្នុងការភ្ជាប់កម្ពុជាទៅនឹង ពិភពលោក”៕

 

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

 

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

កាហ្វេយីហោបរទេស នៅតែបន្តវាយលុកក្នុងឧស្សាហកម្មកាហ្វេនៅកម្ពុជា

ភ្នំពេញ៖កាហ្វេAmazon នៅតែបន្តពង្រីកសិទ្ធិធ្វើអាជីវកម្ម ឬហៅថាFranchise ក្នុងឧស្សាហកម្ម ទីផ្សារកាហ្វេនៅកម្ពុជា បើទោះបីជា ហាងកាហ្វេយីហោបរទេស និងក្នុងស្រុកល្បីៗ កំពុង រីកដូចផ្សិតក្នុងទីផ្សាដ៏តូចមួយនេះក៏ដោយ។ក្រោយមានវត្តមានជាច្រើនឆ្នាំក្នុងទីផ្សារកម្ពុជា Amazon បានបន្តពង្រីកវិសាលភាពរបស់ខ្លួនបានយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយបច្ចុប្បន្នកាហ្វេមួយនេះ ហាក់មានសន្ទុះគាំទ្រខ្លួនពីអតិថិជនក្នុងប្រទេសកម្ពុជា ។

លោក សុធន ឈូធៀន គណកម្មការគ្រង់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់កាហ្វេអាម៉ាហ្សូន បានឲ្យលើកឡើងថា ផ្តើមចេញពីកន្លែងផ្គត់ផ្គងប្រេងឥន្ទៈ និងម៉ាតអាហារ និងទំនិញ រួមទាំងហាងកាហ្វេយីហោថៃ, Amazon បច្ចុប្បន្នអាចពង្រីកវិសាលភាពរបស់ខ្លួន បានរហូតដល់៥០ទីតាំងក្នុងប្រទេសកម្ពុជា។

កំណើនយ៉ាងលឿននៃការកើនឡើងនៃ កាហ្វេយីហោថៃមួយនេះ ក្នុងទីផ្សារកម្ពុជា ដោយសារតែប្រជាពលជនកម្ពុជាបច្ចុប្បន្ន បានផ្លាស់ប្តូរទំលាប់នៃការរស់នៅរបស់ខ្លួន អោយស្របទៅតាមការវិវត្តន៍នៃសាកលភាវូបនីយកម្ម ស្របជាមួយនឹងកំណើនសេដ្ឋកិច្ច និងការងើបឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះ កម្ពុជា ជាប្រទេសមួយ ដែលត្រូវបានគេព្យាករណ៍ថា មានកំណើនសេដ្ឋកិច្ចលឿនជាងបណ្ដាលប្រទេសដែលកំពុងអភិវឌ្ឍផ្សេងទៀតនៅក្នុងតំបន់ ជាមួយនឹងសន្ទស្សន៍កំណើន៧.៥% ជាមធ្យមក្នុងមួយឆ្នាំៗ និងប្រាក់ចំណូលក្នុងស្រុកសរុប ឬហៅថា GDP មានជាង១ពាន់បីរយដុល្លារក្នុង១ឆ្នាំ។
ម្ចាស់ហាងកាហ្វេយីហោក្នុងស្រុកមួយ បានសំដែងការយល់ឃើញថា លោកស្រីទទួលស្គាល់ថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន ពិតជាមានការនិយមទទួលទានកាហ្វេ ដែលមានយីហោត្រឹមត្រូវ និងល្បីពិតមែន ដោយក្នុងនោះរួមមានទាំងយីហាបរទេស និងយីហោក្នុងស្រុកផងដែរ ប៉ុន្តែទោះបីជាយ៉ាងណា លោកបញ្ជាក់ ទីផ្សារកាហ្វេនៅតែមានសម្រាប់ការឱកាសវិនិយោគ បើទោះបីជាទីផ្សារមួយនេះ ហាក់ដូចចង្អៀតបន្តិច ព្រោះបច្ចុប្បន្ន លោកស្រីផ្ទាល់ ក៏បានសម្រេចបង្កើតកាហ្វេយីហោផ្ទាល់ខ្លួនផងដែរ ដើម្បីចួលរួមប្រកួតប្រជែងនៅក្នុងឧស្សាហកម្មមួយនេះ។

គួរបញ្ជាក់ថា អាម៉ាហ្សូន គឺជាកាហ្វេយីហោថៃ ដែលមានវត្តមាននៅក្នុងទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ ហើយកាហ្វេនេះ បានផ្ទុះការគាំទ្រខ្លាំងពីប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតឈានដល់ប្រកាសលក់សិទ្ធិធ្វើអាជីវកម្ម ជាបន្តបន្ទាប់ បានចំនួន៥០ទីតាំងក្នុងរយៈពេលខ្លី៕

 

កាហ្វេយីហោបរទេស នៅតែបន្តវាយលុកក្នុងឧស្សាហកម្មកាហ្វេនៅកម្ពុជា

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

ភ្នំពេញ៖បើយោងតាមទិន្នន័យរបស់ គ្រឹះស្ថានអង្គរ បង្ហាញថា ក្នុងរយៈពេល ៧ខែនៃ ឆ្នាំ ២០១៧នេះ ចំនូនភ្ញៀវទេសចរ មកទស្សនា រមណីយដ្ឋាន អង្គរវ ចំនួន ១៤១៥៧៦៩នាក់ កើនឡើង ១២,៣៤ភាគរយធៀងនឹងឆ្នាំ ២០១៦ ហើយ រកចំណូលបាន ៦០ លានដុល្លារអាមេរិក កើនឡើងជាង ៦៨ ភាគរយ ធៀប នឹងឆ្នាំ ២០១៦។

ក្នុងនោះដែរ គិតតែក្នុងខែ កក្កដា ឆ្នាំ នេះ ភ្ញៀវទេសចរ មកទស្សនា តំបន់អង្គរ មានចំនួន ១៨២៦៣២នាក់ រកចំណូបាន ជាង ៨លានដុល្លារអាមេរិកផងដែរ។ ចំពោះ ចំណូលដែលបានពីការលក់សំបុត្រ បានបង់ចូលថវិការជាតិ មានចំនួន ៧ លាន ៨ សែន ៤ ម៉ឺន ដុល្លារ និងឧបត្ថម ចូលមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៣ សែន ៦ ម៉ឺន ដុល្លារអាមេរិក។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថាលទ្ធផលនៅរយៈពេល ៧ ខែ ឆ្នាំនេះបង្ហាញថា ការសម្រេចដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋាន មិនទាន់មានឥទ្ធិពលអវិជ្ជមានណាមួយដល់ចំនួនភ្ញៀវទេសចរនោះទេ ខណៈដែលចំនួននៅតែកើនឡើងក្នុងអត្រាល្អ។

ប៉ុន្តែ យើងគួរតែចាំមើលលទ្ធផលមួយឆ្នាំពេញសិន ហើយបើចំណូលនៅតែកើនល្អ វាជាការល្អសម្រាប់ប្រទេសកម្ពុជា។ រដ្ឋាភិបាលតាមរយៈគ្រឹះស្ថានអង្គរបានចាប់ផ្តើមអនុវត្តការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៧ ដោយក្នុងនោះតម្លៃប័ណ្ណចូលទស្សនាសម្រាប់រយៈពេល ១ ថ្ងៃបានកើនពី ២០ដុល្លារ ដល់ ៣៧ ដុល្លារ។ តម្លៃសំបុត្រចូលទស្សនារយៈពេលបីថ្ងៃត្រូវឡើងពី ៤០ ដុល្លារទៅ ៦២ ដុល្លារ និងសំបុត្រសម្រាប់ចូលទស្សនាមួយសប្តាហ៍ត្រូវឡើងថ្លៃពី ៦០ ដុល្លារដល់ ៧២ ដុល្លារ៕

 

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

អាជ្ញាធរខេត្តរតនគិរីរៀបចំទិវា"សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧"

ខេត្តរតនគិរី៖អាជ្ញាធរខេត្តរតនគិរីបានរៀបចំទិវា”សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧”ដើម្បីផ្សព្វ​ផ្សា​យដល់ពលរដ្ឋទូទៅនិងបងប្អូនជនជាតិអោយបានដឹងពីសារៈសំខាន់ទឹកដោះម្ដាយចំពោះកូនក្មេងទើបនឹងកើត។ក្នុងពិធីប្រារព្ធ”សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧” ស្ថិតនៅមណ្ឌលសុខភាពលំផាត់ ភូមិសាមុតក្រោម ឃុំសេនា និងមណ្ឌលសុខភាពសេនា ភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ រយៈពេលពីរថ្ងៃ ថ្ងៃទី៣និង៤ ខែសីហា ឆ្នាំ២០១៧ លោក ទិត្យ ប៊ុន្នី ប្រធានអង្គការកម្មវិធីមនុស្ស និង សុខភាព បានអោយដឹងថា ក្នុងរយៈពីរថ្ងៃ គឺថ្ងៃទី៣,៤ ខែសីហានេះពិភពលោកបានរៀបចំពិធីបំបោះកូនដោយទឹកម្ដាយដើម្បីលើកកំពស់ការយល់ដឹងពីសារៈសំខាន់ទឹកដោះម្ដាយ។ការបំបៅកូនក្មេងទើបនឹងកើតនឹងទឹកដោះម្ដាយជួយបង្ការការឈឺស្កាត់និងសុខភាពរឹងមាំ។

លោកបានបន្ដថា៖អត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងពេល១ម៉ោង្ដំបូងបន្ទាប់ពីសម្រាលកូនបានកើនឡើងគួអោយកត់សំគាល់។យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា(CDHS)ចំនួនបីលើកបានបង្ហាញការបំបៅកូនដោយទឹកដោះម្តាយតែមួយគត់(សម្រាប់កុមារអាយុ០-៦ខែ)​បានកើនឡើងពី១១%ក្នុងឆ្នាំ២០០០រហូតដល់៦០% ក្នុងឆ្នាំ២០០៥និងបន្តកើនឡើងរហូតដល់៧៣,៥% ក្នុងឆ្នាំ២០១០។ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងពេល១ម៉ោងដំបូងបន្ទាប់ពីសម្រាលក៏បានកើនឡើងផងដែរ ចាប់​ពី​១១​%នៅឆ្នាំ២០០០រហូតដល់៣៥%នៅឆ្នាំ២០០៥និងបន្តកើនឡើងរហូតដល់៦៥%នៅឆ្នាំ២០១០ ។

ចំណែកលោកទិត ឌីណា ជាប្រធានកម្មវិធីអាហាររូបត្ថម្ភ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានអោយដឹងដែរថា ៖ការបំបៅទឹកដោះម្ដាយ និង ទឹកគោមានការខុសគ្នាសុខភាពក្មេងនឹងខុសគ្នាដែរ។លោក ទិត្យ ប៊ុន្នី បានបន្ថែមទៀតថា៖” ហេតុផលជាច្រើនដែលបណ្តាលអោយមានការធ្លាក់ចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយកន្លងមករួមមានដូចជា ការធ្វើចំណាកស្រុក ដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងអំពីបំបៅកូនដោយទឹកដោះម្តាយ ទំនៀមទម្លាប់ វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ ការពង្រឹងការអនុវត្តអនុក្រឹតលេខ១៣៣ និងប្រកាសរួមអន្តរក្រសួងលេខ០៦១នៅមានកម្រិតនិងការរីករាលដាលនៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ(ម្សៅទឹកដោះគោផ្សំតាមរូបមន្ត)។

លោកបានបន្ដថា៖”ដោយមើលឃើញពីអត្រានៃការធ្លាក់ចុះនេះកម្មវិធីជាតិអាហាររូបត្ថម្ភនៃក្រសួងសុខាភិបាល ដោយមាន​ជំនួ​​យបច្ចេកទេសពីអង្គការដៃគូHKI Unicef MTI FHI36 Alive&Thrive Save the Children និងWVC បានរួមសហការស្វែងរកការផ្តួចផ្តើមជាថ្មីដើម្បីឲ្យមានការប្រារព្ធ សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ឡើងវិញចាប់ពីឆ្នាំ២០១​៥​ក​ន្លងទៅ ។

លោក ទិត្យ ប៊ុន្នី បានបញ្ជាក់ទៀតថា៖” នៅក្នុងឆ្នាំ២០១៧នេះកម្មវិធីជាតិអាហាររូបត្ថម្ភនៃក្រសួងសុខាភិបាលសហការជាមួយអង្គការHKIនិងអង្គការពាក់ព័ន្ធដ៏ទៃទៀត ធ្វើការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ “យើងរួមគ្នាលើកកម្ពស់ការបំបៅកូនដោយទឹកម្តាយ ដើម្បីអនាគត់ប្រសើររបស់កូនយើង” ហើយពាក្យស្លោក​គឺ”ទឹកដោះម្តាយគឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារ”។

រីឯស្ដ្រីម្នាក់ឈ្មោះ សារុន ណាង អាយុ២២ ជនជាតិទំពួន រស់នៅភូមិសាមុតក្រោម ឃុំសេនា ស្រុកលំផាត់ ដែលបានចូលរួម ពិធីប្រារព្ធ“សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧” បានអោយដឹងដែរថា គាត់មានការយល់ដឹងពីការបំបៅកូនដោយទឹកដោះដំបូងនិងសារៈសំខាន់ទឹកដោះម្ដាយចំពោះសុខភាពកូន៕

 

អាជ្ញាធរខេត្តរតនគិរីរៀបចំទិវា"សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧"

ក្រុមអភិរក្សរកឃើញសំបុកពងកូនសត្វត្រយ៉ងយក្ស១៩សំបុកនៅក្នុងខេត្តព្រះវិហារ

ភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានរកឃើញសំបុកពងកូនសត្វត្រយ៉ងយក្សដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន១៩សំបុកនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារសម្រាប់រដូវការពងកូនរបស់ពួកវានាឆ្នាំនេះ។ នេះបើតាមការប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖តាមរយៈកម្មវិធីការពារសំបុកសត្វស្លាប សមាជិកសហគមន៍ និងក្រុមអ្នកអភិរក្ស កំពុងធ្វើការរួមគ្នាដើម្បីថែរក្សា ការពារ និងត្រួតពិនិត្យសំបុកសត្វត្រយ៉ងយក្សទាំងអស់នេះពីការរំខានរបស់មនុស្ស និងកត្តាគំរាម កំហែងផ្សេងៗទៀត។
ត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា និងឡាវប៉ុណ្ណោះ នៅលើសាកលលោក។ សត្វត្រយ៉ងយក្សពេញវ័យត្រូវបានគេប៉ាន់ប្រមាណ ថាមានចំនួនតែ១៩៤ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះដែរ ប្រមាណ៩៩%នៃចំនួនរបស់ពួកវាមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោកដើម្បីអភិរក្សប្រភេទសត្វដ៏កម្រនេះកុំឲ្យបាត់បង់ពីភពផែនដី។
កម្មវីធីការពារសំបុកសត្វស្លាបនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ទទួលបានការគាំទ្រពី Akron Zoo មជ្ឈមណ្ឌលសំ វាសនា សហភាពអ៊ឺរ៉ុប និង Margaret A. Cargill Philanthropies៕

 

ក្រុមអភិរក្សរកឃើញសំបុកពងកូនសត្វត្រយ៉ងយក្ស១៩សំបុកនៅក្នុងខេត្តព្រះវិហារ

ខេត្តចំនួន៦បានទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ខេត្តចំនួន៦ បានទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង ហើយស្ថានភាពផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ និងស្រូវស្រែប្រជាពលរដ្ឋនៅតំបន់ខ្លះត្រូវរកការជន់លិច។
ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហាររហូតដល់ព្រឹកថ្ងៃទី២៦ កក្កដានេះ ភ្លៀងនៅបន្តធ្លាក់នៅតាមជួរភ្នំដងរ៉ែក ធ្វើឲ្យទឹកជំនន់បានគ្របដណ្ដប់លើឃុំចំនួន៤ គឺឃុំស្រអែម ឃុំកន្ទួត ឃុំយាង និងឃុំមរកត ក្នុងស្រុកជាំក្សាន្ត។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានឲ្យដឹងថា ទឹកបានហូខ្លាំងជន់លិចផ្លូវលំ និងលិចផ្នែកខ្លះ នៃតំបន់អភិរក្សអាជ្ញាធរប្រាសាទព្រះវិហារ ហើយកន្លែងខ្លះហូរកាត់ទំនប់ទឹកអូរស្វាយ ក្នុងភូមិធម្មជាតិសម្តេចតេជោទៀតផង។
ឯកឧត្ដមបានបញ្ជាក់ថា៖” អាជ្ញាធរខេត្ត បានរួមសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកងពលធំលេខ៣ ចុះដឹកជញ្ជូនប្រជាពលរដ្ឋដែលនៅខាងក្រោមទំនប់ទឹកអូរស្វាយ ភូមិធម្មជាតិ មកកាន់ទីទួលសុវត្ថិភាពក្នុងទីបញ្ជាការដ្ឋានវរៈសេនាតូចលេខ៣៧១” ។
កម្លាំងចម្រុះក៏បានកាយទំនប់រំដោះទឹកអូស្វាយ និងច្រកបាវខ្សាច់ទប់ខ្នងទំនប់បារាយខាងលិចកុំអោយទឹកហូរកាត់ផ្ដាច់ផ្លូវនៅតំបន់នោះទៀតផង។ រហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ កម្ពស់ទឹកស្ទឹងសែនបានឡើងដល់កម្រិតកម្ពស់១២,៨៤ម៉ែត្រ លើសការប្រកាសអាសន្នត្រឹមតែ១១,៥០ម៉ែត្រ។
ចំណែកនៅខេត្តឧត្តរមានជ័យវិញ បរិមាណទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ហើយនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដានេះ ជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួនក្នុងស្រុកត្រពាំងប្រាសាទ ។
លោក ញឿន គួន ប្រធានធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានអោយដឹងថា កំពស់ទឹកក្នុងបឹងនានា មានកំពស់150មីល្លីម៉ែត្រ ធ្វើអោយជន់លិចលើផ្លូវថ្នល់មួយចំនួន ហើយរងការខូចខាតដោយសារហូរកាត់ ក្នុងខេត្តឧត្តរមានជ័យមានក្រុងស្រុកចំនួន4 ដែលត្រូវទទួលរងជំនន់ទឹកភ្លៀងនោះ គឺក្រុងសំរោង ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ទឹកភ្លៀងបានហូរធ្លាក់ពីលើភ្នំ នៅចំណុចក្រោមចំរាក់លោកយាយម៉ៅ ច្រកឡើងលើកំពូលភ្នំ នៃព្រំប្រទល់ច្រកជាំស្រងាំ ស្ថិតនៅក្នុងឃុំត្រពាំងប្រិយ ក្នុងស្រុកអន្លង់វែង។ ប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន នៅចំណុចអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទក៏ត្រូវទឹកជន់លិចផងដែរ។
នៅខេត្តរតនគិរីវិញ ស្រុកចំនួនបីអាចប្រឈមនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋរាប់រយគ្រួសារ រហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដានេះ ភ្លៀងនៅកំពុងបន្ដធ្លាក់នៅស្ទើរតែទូទាំងខេត្តរតនគិរី ហើយស្រុកចំនួន៣អាចប្រឈមនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
លោក នូ ថេរ អភិបាលស្រុកលំផាត់ បានអោយដឹងថា ស្រុកលំផាត់ជាស្រុកជាប់មាត់ទន្លេស្រែពក ដែលកំពស់ទឹកកំពុងកើនឡើងរហូតទៅដល់៩,២០ម្រ៉ែត បើធៀបនឹងថ្ងៃម្សិលមិញកំពស់ទឹកមានត្រឹមតែ៨,២០ម៉ែត្រប៉ុណ្ណោះ ហើយកម្រិតនៃការប្រកាសអាសន្នមានចំនួន១២ម៉ែត្រ។
លោកបានបញ្ជាក់ថា កំពស់ទឹកបានឡើងយ៉ាងគំហុកបែបនេះ គឺដោយសារការហូរមកពីប្រទេសវៀតណាម និងទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាបីថ្ងៃមកហើយ។ ចំណែកស្រុកពីរទៀត គឺស្រុកតាវែល និង ស្រុកវ៉ើនសៃ ដែលនៅក្បែរមាត់ទន្លេសេសាន្ដ នៅថ្ងៃទី២៦នេះ កម្ពស់ទឹកទន្លេមានការកើនឡើងរហូតដល់៦,៨០ម៉ែត្រ លើសថ្ងៃម្សិលមិញដែលទឹកមានកំពស់ត្រឹមតែ៥,៧០ម៉ែត្រប៉ុណ្ណោះ ។
ចំណែកកម្រិតនៃការប្រកាសអាសន្នវិញមានពី៨ម៉ែត្រ ទៅ៨,៣០ម៉ែត្រ ។ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានអោយដឹងថា ទឹកភ្លៀងបានជន់លិចដំណាំស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅស្រុកអណ្ដូងមាស ។
លោកបានបញ្ជាក់ថាទៀតថាបើភ្លៀងនៅតែបន្ដរធ្លាក់មិនឈប់ទៀត គឺស្រុកចំនួនបីខាងលើអាចប្រឈមនឹងគ្រោះទឹកជំនន់ទឹកភ្លៀងជន់លិចផ្ទះសំបែង ដំណាំ ស្រែចំការជាមិនខាន។
នៅខេត្តស្ទឹងត្រែងវិញ ទឹកមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សំគាល់។ ប៉ុន្តែនៅមិនទាន់មានការជន់លិចលំនៅឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋនៅឡើយទេ។
លោកឆាយ ម៉េង មន្ត្រីបច្ចេកទេសនៃទំនប់វារីអគ្គិសនីសេសាន្តក្រោម២បានឲ្យដឹងថា ទ្វារទឹកទំនប់ចំនួន៨ត្រូវបានបិទ ហើយនៅសល់ទ្វារចំនួន២ បើកចំហឲ្យទឹកហូរជាធម្មតា។ លោកបានបញ្ជាក់ថា ទឹកបានជន់ឡើងយ៉ាងខ្លាំង គឺក្នុងរយៈពេល១ថ្ងៃ កម្ពស់ទឹកក្នុងអាងឡើងដល់៣ម៉ែត្រ ដែលហួសពីការប៉ាន់ស្មាន គឺតម្រូវការកំណត់ត្រឹមតែ១ម៉ែត្រប៉ុណ្ណោះ ក្នុង១ថ្ងៃ។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រមាណ១០០គ្រួសាររស់នៅប៉ែកខាងលើទំនប់ សូមមានការប្រុងប្រយ័ត្នព្រោះបើទ្វារទឹកត្រូវបានបិទ គឺនឹងជន់លិចប៉ែកខាងលើទាំងស្រុងតែម្ដង។
នៅខេត្តកំពតវិញ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នា ធ្វើឱ្យទឹកស្ទឹងកែវជន់ឡើងលិចចូលតំបន់ទំនាបមួយចំនួននៅប្របមាត់ស្ទឹង ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គ្រែង ស្រុកទឹកឈូ ។ ឯកឧត្ដម ច័ន្ទ ចេស្ដា អភិបាលខេត្តកំពតនៅព្រឹកថ្ងៃទី២៦នេះ បានទៅត្រួតពិនិត្យអាងស្ដុកទឹកទំនប់វារីអគ្គិសនីកំចាយ ដែលបានបើកបង្ហូរទឹកធ្វើឲ្យប៉ះពាល់ដល់ស្រែចំការប្រជាពលរដ្ឋនៅផ្នែកខាងក្រោម។
លោកនាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថាផ្នែកខ្លះនៃឃុំមាក់ប្រាង ឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ ដែលនៅជាប់ព្រែកកំចាយបានទទួលរងនូវជន់លិច ព្រោះតែទឹកចាល់ឡើង ខ្លាំង បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។ ក្នុងករណីភ្លៀងនៅបន្តធ្លាក់ មានសន្ទុះខ្លាំងថែមទៀត អាចនឹងមានការជន់លិចភូមិឋានដែលនៅជាប់ព្រែកកំចាយតែម្ដង។ លោកអភិបាលស្រុកបញ្ជាក់ថាប៉ុន្តែសម្រាប់ពេលនេះ តាមស្ថានភាពជាក់ស្តែង ទឹកចាប់ផ្តើមស្រកចុះបណ្តើរៗហើយ ស្របនឹងទឹកសមុទ្រចាប់ផ្តើមនាចទៅវិញនោះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទឹកភ្លៀងបានធ្លាក់ចូលក្នុងអាងហួសកាលកំណត់ ទើបបុគ្គលិកបច្ចេកទេសទំនប់វារីអគ្គិសនីបើកទ្វារទឹកជាបណ្ដោះអាសន្នសិន។ ប៉ុន្តែការបើកទ្វារទឹកនោះមានលក្ខណៈសន្សឹមៗមិនឲ្យទឹកជន់គំហុកលិចស្រូវស្រែលំនៅឋានប្រជាពលរដ្ឋនៅខាងក្រោមនោះទេ។
នៅខេត្តព្រះសីហនុវិញកាលពីយប់ថ្ងៃទី២៥ ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតនៅក្នុងភូមិស្ទឹងឆាយ ស្រុកកំពង់សិលា ធ្វើឲ្យចរាចរត្រូវបានហាមឃាត់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកទឹកបានហូរស្រកទៅវិញ ទើបរថយន្តធុនតូច អាចធ្វើដំណើរជាធម្មតាឡើងវិញ។
នៅខេត្តកែបវិញ ខ្យល់កន្ត្រាក់បានបោកបក់មកលើលំនៅឋានប្រជាពលរដ្ឋកាលពីល្ងាចថ្ងៃទី ២៥ ខែកក្កដា ដោយវាយបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥ ខ្នង ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។ សេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះធម្មជាតិនេះមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ។ គ្រាន់តែផ្ទះចំនួន៥ខ្នងរងការខូចខាតយ៉ាងដំណំ។
ងាកមកក្រសួងធនធានទឹក និងឧតុនិយមឯណេះវិញ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៦នេះ ស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គថា ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង នឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។ ក្រសួងធនធានទឹកបានទស្សទាយទៀតថា ទឹកទន្លេមេគង្គ នៅខេត្តក្រចេះ ក៏នឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នផងដែរ នៅថ្ងៃទី៣០ ខែកក្កដា ហើយទឹកនឹងហូរទៅតាមព្រែក និងតំបន់ទំនាបនានា នៅផ្នែកខាងក្រោម ចាប់ពីថ្ងៃទី២៨ ខែកក្កដានេះតទៅ។ ដូច្នេះសូមអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ សូមប្រុងប្រយ័ត្នខ្ពស់ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ព័ត៌មានចុងក្រោយមកពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទឹកនៅអាងតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានហក់ឡើងលើសកំរិតប្រកាសអាសន្នហើយ និងកំពុងជន់ហូរកាត់ពីលើស្ពាន ដែលមិនអាចឲ្យធ្វើដំណើរឆ្លងកាត់បាន។ គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី២៦ ខែកក្កដា នេះ ទឹកក្នុងអាងមានកំពស់ ៣,៤០ ម៉ែត្រ ដែលកំរិតកំពស់ប្រកាសអាសន្នមានត្រឹមតែ ២,៩០ ម៉ែត្រ ។ គ្រឿងចក្ររបស់ក្រសួងសាធារណការជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅដល់ទីតាំងនោះ ដើម្បីទប់ទឹកកាត់បន្ថយផលប៉ះពាល់ ។ ផ្ទះប្រជាពលរដ្ឋនៅតំបន់នោះ ស្ថិតនៅក្នុងភូមិចំនួន៣ ក្នុង ឃុំផ្អាវរងការប៉ះពាល់មានដូចជា ភូមិព្រះចំបក់ 16ខ្នងផ្ទះ, ភូមិផ្អាវ 13ខ្នង, ភូមិអូរបេង 5ខ្នង, ចំណែកផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំអូរស្វាយវិញ បានរងផលប៉ះពាល់ នៅក្នុងភូមិអូរស្វាយ ចំនួន78ខ្នង, ភូមិទំនប់អភិវឌ្ឍន៍ 70ខ្នង។ ក្នុងនោះដែរទឹកក៏បានជន់លិចផ្លូវក្រាលគ្រួសក្រហមក្នុងចំណុចឃុំអូរស្វាយ និងឃុំផ្អាវប្រវែងជាង2000ម៉ែត្រទៀតផង៕

ខេត្តចំនួន៦បានទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង

 

កូនសត្វត្រដក់ធំចំនួន១៧៥ក្បាលបានញាស់ក្នុងតំបន់ទីជម្រកធម្មជាតិព្រែកទាល់

ភ្នំពេញ៖កូនសត្វត្រដក់ធំដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោកបានញាស់ដោយជោគជ័យចេញពី សំបុកចំនួន១៧៥ នៅក្នុងតំបន់រ៉ាម សារព្រែកទាល់ និងបានចាកចេញពីសំបុកទៅកាន់ទីជម្រកធម្មជាតិនានានៅ ក្នុងប្រទេសកម្ពុជា។នេះបើតាមការប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃនៅថ្ងៃនេះ។
ប្រភពបានអោយដឹងថា៖សំបុកត្រដក់ធំទាំងអស់នោះ ទទួលបានការការពារ យ៉ាងល្អសម្រាប់រយៈពេល០៦ខែកន្លងទៅនេះ ពីសំណាក់ ក្រុមមន្ត្រី ឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ប្រជាជនរស់នៅភូមិព្រែកទាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។
ត្រដក់ធំ គឺជាប្រភេទត្រដក់មានមាឌធំជាងគេបង្អស់ និងមានកម្ពស់រហូតដល់១.៥ម៉ែត្រ។ ពួកវាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក។ សត្វត្រដក់ធំពេញវ័យចំនួន៨០០-១០០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើពិភពលោក។ ក្នុងនោះដែរ សត្វត្រដក់ធំចំនួន១៥០-២០០គូរ រស់នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ដែលជាបន្ទាយពងកូនចុងក្រោយគេបង្អស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍៕រូបភាពពីអង្គការសមាគមអភិរក្សសត្វព្រៃ

 

កូនសត្វត្រដក់ធំចំនួន១៧៥ក្បាលបានញាស់ក្នុងតំបន់ទីជម្រកធម្មជាតិព្រែកទាល់

 

មន្ដ្រី៖ចុងឆ្នាំ២០១៧ផ្លូវដែកនឹងបន្តដំណើរការសាងសង់ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

ខេត្តបាត់ដំបង៖នៅចុងឆ្នាំ២០១៧នេះដំណើរការសាងសង់កែលំអផ្លូវរថភ្លើងនិងអាចបន្តដល់ព្រំប្រទល់ប៉ែកខាងកើតខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់។នេះបើតាមកាអះអាងអ្នកនាំពាក្យបានអោយដឹងនៅថ្ងៃនេះ។

អ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជួនបានអោយដឹងនៅថ្ងៃទី២៦ ខែកក្តដានេះថា ដំណើរការសាងសង់ផ្លូវរថភ្លើងក្នុងកំណាត់ខ្សែររថភ្លើងពីព្រំដែនប្រទេសថៃខេត្តបន្ទាយមានជ័យទៅកាន់ក្រុងភ្នំពេញ បច្ចុប្បន្នការជួសជុលកែលំអបានបន្តដល់ទីរួមស្រុកថ្មគោល ខេត្តបាត់ដំបងហើយដែលជាគោលការណ៍និងអាចបន្កដំណើរការជួសជុលកែលំអរមកដល់ព្រំប្រទល់ខេត្តពោធិ៍សាត់នៅចំណាច់ឆ្នាំ២០១៧។
លោកបន្តថា៖ ដើម្បីតភ្ជាប់ផ្លូវដែក១ខ្សែនេះបាន ពិសេសក្នុងកំណាត់ផ្លូវចាប់ពីខេត្តពោធិសាត់ទៅដល់ស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញត្រូវការប្រើប្រាស់ថវិការចំនួន៣០លានដុល្លាអាមេរិក ប៉ុន្តែថវិកាដែលរដ្ឋាភិបាលផ្តល់អោយត្រឹម២០លានដុល្លប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដូច្នេះយោងតាមទំហំទឹកប្រាក់ខាងលើមិនអាចតភ្ជាប់ផ្លូវដែក១ខ្សែនេះបានទេត្រឹមឆ្នាំ២០១៨ អាចនិងពន្យាពេលរងចាំថវិកាក្នុងគម្រោងឆ្នាំ២០១៩បន្តទៀតដើម្បីភ្ជាប់ផ្លូវដែកខ្សែរថពីតំបន់ដែនព្រំដែនខេត្តបន្ទាយមានជ័យមកកាន់ទីក្រុងភ្នំពេញ។
ពាក់ពន្ធ័ការជួសជុលនិងកែលំអរផ្លូវដែកកំណាត់ក្នុងខេត្តបាត់ដំបងនេះដែរក្រុមអ្នកមានរបរបើកនរីដឹកភ្ញៀវទេសចរណ៍នៅតំបន់ចំណតរថភ្លើងឋិតភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបងកំពុងព្រួយបារម្មណ៍ពីការប៉ះពាល់ដល់មុខរបររបស់ពួកគាត់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ពួកគាត់សំណូមពរអោយក្រុមបច្ចេកទេសជួសជុលកែលំអររំលងពីតំបន់ដែលពួកគាត់កំពុងរកទទួលទានចាំដំណើរការសាងសង់កែលំអររួចរាល់នៅគ្រប់តំបន់ហើយចាំបន្តធ្វើនៅតំបន់របស់ពួកគាត់ក្រោយគេ។
ជាមួយគ្នានេះដែរអភិបាលខេត្តបាត់ដំបង ឯកឧត្តម ចន្ទ័ សុផល កន្លងមកធ្លាប់លើកឡើងថា អាជ្ញាធរខេតគ្រោងសាងសង់ផ្លូវដែក១ខ្សែផ្សេងទៀតសម្រាប់នរីរត់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ព្រោះភ្ញៀវទេសចរណ៍ទាំងជាតិ អន្តរជាតិកំពុងចាប់អារម្មណ៍ខ្លាំង ចង់ស្គាល់ ចង់ជិះនរីលេងកំសាន្ត៕

 មន្ដ្រី៖ចុងឆ្នាំ២០១៧ផ្លូវដែកនឹងបន្តដំណើរការសាងសង់ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

 

មន្ដ្រី៖ចុងឆ្នាំ២០១៧ផ្លូវដែកនឹងបន្តដំណើរការសាងសង់ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

ខេត្តមណ្ឌលគិរីមានក្រុមហ៊ុនវិនិយោគលើដំណាំកសិ-ឧស្សាហកម្មចំនួន២៦លើផ្ទៃដីជាង១៥ម៉ឺន ហិចតា

ខេត្តមណ្ឌលគិរី៖ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅទូទាំងខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើដំណាំកសិ-ឧស្សាហកម្មចំនួន២៦ក្រុមហ៊ុន បានវិនិយោគលើផ្ទៃដី១៥៩.៤៥៣ ហិកតា ក្រុមហ៊ុនបានធ្វើការដំណាំកៅស៊ូ អាកាស្យា ស្រល់ និង ដំណាំកៅស៊ូគ្រួសារ អនុវត្តបានចំនួន១១.៣០៥ហិកតា។លោកបានបន្ថែមថា៖

ក្រៅពីនោះមានផលិតផលសិប្បកម្មឆ្នៃប្រឌិត រួមមាន៖ ផលិតផលត្បាញអំបោះ ឬស្សី ផ្តៅ និងស្រាពាងជនជាតិដើមភាគតិច ព្រមទាំងមានទឹកឃ្មុំរបស់សហគមន៍ សិប្បកម្មកែច្នៃការហ្វេ កែច្នៃកៅស៊ូ និងទីរមណីដ្ឋានធម្មជាតិ វប្បធម៌ផ្សេងៗទៀតផងដែរ។​

លោកបានលើកឡើងនៅសាលាខេត្តមណ្ឌលគិរីក្នុងពិធី បើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ២០១៦-២០២៦។

អនុប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងនូវគោលបំណងចំនួន ០២ ទី១. ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិ១ផលិតផល១ ២០១៦-២០២៦ ជូន ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អង្គការនានាក្នុងខេត្ត និងវិស័យឯកជន ទី២. ពិភា ក្សាលើខ្លឹមសារគោលនយោបាយនេះ ដើម្បីស្វែងយល់ និងរួមសហការគ្នា ក្នុងការលើកកម្ពស់ ផលិតផល ក្នុងស្រុកអោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ប៉ោ ទ្រី អនុប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ២០១៦-២០២៦ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ឯកឧត្តម ប៉ោ ទ្រី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់បន្ថែមថា ដើម្បីអោយស្រមតាមគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយរបស់រាជរដ្ឋាភិបាល ទី១.ត្រូវរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ ទី២.ត្រូវរៀបចំក្រុមការងារជំរុញចលនាភូមិមួយផលិតផលមួយក្នុងស្ថាប័នរបស់ខ្លួនដើម្បីសហការជាមួយអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ទី៣.គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការ យុទ្ធសាស្ត្ររួមគ្នានិងប្រជុំចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការលើកកម្ពស់ និងការប្រើប្រាស់ផលិតផលរបស់ខ្មែរ ទី៤. ត្រូវសហការជាមួយអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយប្រើប្រាស់យន្តការនានា និងធនធានថវិការបស់សាលាខេត្ត និងមន្ទីរវិស័យពាក់ពន្ធក្នុងការជំរុញ និងលើកកម្ពស់ផលិតផលខេត្តរបស់ខ្លួន ឲ្យមានការគាំទ្រ ដើម្បីទទួលបានជោគជ័យ៕