សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រ


ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានអំពាវនាវអោយពលរដ្ឋផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រក្រោយពេលទឹកសមុទ្រប្រែពណ័បៃតងក្នុងសប្ដាហ៍នេះ។តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនបានសរសេរថា៖”ទន្ទឹមនឹងសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២ មេសា នេះអំពីកំណើននៃកម្រិតជាតិស្លែដែលធ្វើអោយទឹកសមុទ្រនៅកែបមានពណ៌បៃតងដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តកែប ជាពិសេសទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅទីនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រនៅទីនេះមួយរយៈ។ នៅពេលដែលក្រសួងជំនាញសិក្សាពិនិត្យស្រាវជ្រាវលំអិតអំពីបញ្ហា និងផលប៉ះពាល់សុខភាពរួចរាល់ហើយ គឺនឹងជូនដំណឹងដល់បងប្អូននៅពេលក្រោយ។ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ហើយសូមជួយប្រាប់ជាបន្តដល់បងប្អូនដែលគ្មាន Facebook ឬមិនបានទទួលព័ត៌មាននេះអោយបានដឹងគ្រប់ៗគ្នាផង៕

 

សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រ

កម្ពុជារៀបចំបុណ្យអាហារអាស៊ានឆ្នាំ 2016នៅពហុកីឡាដ្ឋានអូឡាំពិច

 

ភ្នំពេញ៖បុណ្យអាហារអាស៊ានឆ្នាំ2016 ត្រូវបានសម្ពោធនៅថ្ងៃទី1 ខែមេសាឆ្នាំ2016 នៅពហុកីឡាដ្ឋានអូឡាំពិចរាជធានីភ្នំពេញដើម្បីរកការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គការPour un Sourire d’ Enfant-PSE -” ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញនិងផ្តល់នូវអាហារទីជម្រកការថែទាំសុខភាពនិងការអប់រំដល់កុមារកម្ពុជាច្រើនងជាង6.500 នាក់៕(រូបភាពពីហ្វេសប៊ុក)

 

កម្ពុជារៀបចំបុណ្យអាហារអាស៊ានឆ្នាំ 2016នៅពហុកីឡាដ្ឋានអូឡាំពិច

កម្ពុជាជំរុញផែនការបង្កើនចំនួនសត្វខ្លាអោយកើនទ្វេដងនៅឆ្នាំ២០២២

ភ្នំពេញ៖កម្ពុជាជំរុញផែនការបង្កើនចំនួនសត្វខ្លាអោយកើនទ្វេដងនៅឆ្នាំ២០២២និងមានវេទិកាមួយនិយាយពីការបង្កើនចំនួនសត្វខ្លាដោយមានប្រទេសចំនួន១៣នឹងចូលរួមនៅប្រទេសឥណ្ឌានៅខែពាក់កណ្ដាលខែមេសាខាងមុខនេះ។នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលបានអោយដឹង។

តាមផែនការរដ្ឋាភិបាលបានចេញផ្សាយបានអោយដឹងថាតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរីគឺជាតំបន់អទិភាពដំបូងសម្រាប់ការស្ដារសត្វខ្លាធំ។ក្នុងទសវត្សរ៍ឆ្នាំ១៩៩០កម្ពុជាមានសត្វខ្លាប្រហែល៧០០ក្បាលហើយចំនួននេះមានការថយចុះដោយសារប្រមាញ់។នៅលើសកលលោកមានសត្វខ្លាប្រហែល៣២០០ក្បាល៕

 

កម្ពុជាជំរុញផែនការបង្កើនចំនួនសត្វខ្លាអោយកើនទ្វេដងនៅឆ្នាំ២០២២

មន្ដ្រី៖ត្រៀមឈាមប្រមាណជាង៣០០ប្លោក សម្រាប់ ជួយសង្គ្រោះអ្នក ជំងឺក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

 

ភ្នំពេញ៖ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានប្រកាសត្រៀមឈាមទុកប្រមាណជាង៣០០ប្លោក ដើម្បី ទុកបំរុងប្រើប្រាស់ជួយសង្គ្រោះដល់អ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ ឬអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នាព្រឹកថ្ងៃទី០៥ ខែមេសានេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានអំពាវនាវឱ្យសប្បុរសជន និងប្រជាពលរដ្ឋចូលរួមបរិច្ចាកឈាម ដើម្បីឱ្យមជ្ឈមណ្ឌលមានឈាមបំរ៉ុងទុកគ្រប់គ្រាន់ សម្រាប់កិច្ចការជួយសង្រ្គោះនៅក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោកបានបញ្ជាក់ថា ការត្រៀមឈាមស្ដុកទុកនេះ គឺសម្រាប់យក ទៅជួយដល់អ្នកជំងឺត្រូវការ ឈាមបន្ទាន់ ពិសេសសម្រាប់ជួយសង្គ្រោះជនដែលជនដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវការឈាម ជាចាំបាច់។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា កន្លងមកនេះ ប្រសិនបើក្នុងករណីខ្វះឈាមនៅក្នុងស្ដុក ដើម្បី សង្រ្គោះអ្នកជំងឺបន្ទាន់ មជ្ឈមណ្ឌលបានតម្រូវឱ្យក្រុមគ្រួសារអ្នកជំងឺចូលរួមផ្ដល់ឈាមជំនួស សម្រាប់ យកទៅផ្គត់ផ្គង់អ្នកជំងឺដោយគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកជំងឺត្រូវការវះកាត់ជាចាំបាច់។
កញ្ញា ចាន់ធូ ជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាត់ទុកថា ការចូលរួមផ្ដល់ ឈាមគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសង្រ្គោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវ ការឈាមជាចាំបាច់ ពិសេសអ្នកជំងឺវះកាត់ និងអ្នកជំងឺឆ្លងទន្លេដែលបានបាត់បង់ឈាមច្រើន។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រូវការឈាមប្រមាណជាង១៥០ប្លោក ដើម្បីយកទៅជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលក្នុងនោះ សម្រាប់រាជធានីភ្នំពេញ ត្រូវការប្រើប្រាស់ឈាមប្រមាណជាង១០០ប្លោកក្នុងមួយថ្ងៃៗ ដែលឈាមទាំងនោះ ទទួលបានមកពីសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងអង្គការ ព្រមទាំងស្ថាប័នរដ្ឋ និងសប្បុរសជនដែលបានមកផ្ដល់ឈាមដោយស្ម័គ្រ ចិត្ដផ្ទាល់នៅក្នុងមជ្ឈមណ្ឌល៕

 

មន្ដ្រី៖ត្រៀមឈាមប្រមាណជាង៣០០ប្លោក សម្រាប់ ជួយសង្គ្រោះអ្នក ជំងឺក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

មន្ដ្រីអភិរក្ស៖កម្ពុជាត្រូវការថវិកា៥០លានដុល្លារដើម្បីអភិរក្ស”សត្វខ្លាធំខណៈសត្វខ្លាំធំនៅសល់ប្រហែល៥០ក្បាល”

 

ភ្នំពេញ៖ក្រុមអ្នកអភិរក្សសត្វព្រៃនៅកម្ពុជា លើកផែនការអភិរក្សសត្វខ្លាធំនៅកម្ពុជា ឱ្យបានទ្វេដង ខណៈចំនួនសត្វ ខ្លាធំប្រភេទនេះ ត្រូវបានគេប៉ាន់ប្រមាណថាបានធ្លាក់ចុះមកនៅត្រឹមចំនួន ពី២០ទៅ៥០ក្បាលប៉ុណ្ណោះ ហើយប្រឈមនឹងការផុតពូជ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអបអរសាទរដល់ការអនុម័តផែនការសកម្មភាព អភិរក្ស ខ្លាធំ នៅកម្ពុជា ថ្ងៃទី ៦ ខែ មេសា នាការិយាល័យអង្គការWWF ក្នុងរាជធានីភ្នំពេញលោក កែវ អូម៉ាលីស្ស ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ បានមានប្រសាសន៍ថា បញ្ហាចម្បងនាំឱ្យថយចុះនូវចំនួនសត្វខ្លានេះដោយសារសកម្មភាពប្រមាញ់ខ្លាធំនិងសត្វរំពាខ្លាធំ ដែលធ្វើឱ្យខ្វះចំណី កម្ពុជាជួបបញ្ហាសង្គ្រាម បាត់បង់ដែនជម្រក និងទីតាំងបន្តពូជ។
លោកបានបន្តឱ្យដឹងទៀតថា ដើម្បីបង្កើនចំនួនសត្វខ្លាធំ នៅកម្ពុជា នៅឆ្នាំ២០១៧ខាងមុខនេះ កម្ពុជានឹងយកសត្វខ្លាធំចំនួនពី៦ទៅ៨ក្បាល ទៅប្រលែងក្នុងតំបន់ចំនួន២ គឺតំបន់ព្រៃការពារមណ្ឌលគីរី និងតំបន់ជួរភ្នំក្រវាញ ពីប្រទេសជិតខាងកម្ពុជា។
ជាមួយគ្នានេះលោកបានលើកអំពីយុទ្ធសាស្ត្រ ក្នុងការស្តារចំនួនសត្វខ្លាធំនៅកម្ពុជា ឡើងវិញ។
លោកបានបន្ថែមទៀតថា វត្តមានសត្វខ្លាធំនៅកម្ពុជានេះ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អេកូទេសចរណ៍ ដែលជួយបង្កើនជីវភាព ប្រជាជនសហគមន៍មូលដ្ឋាន បង្ហាញពីសន្ទស្សន៍នៃការរីកចម្រើន និងសំបូរបែបធនធានធម្មជាតិ ជាមុខមាត់លើឆាកជាតិនិងអន្តរជាតិ។
ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះរូបនេះបានបញ្ជាក់ថា ផែនការនេះ កម្ពុជា ត្រូវការថវិកាប្រមាណពី២០លានដុល្លារទៅ៥០លានដុល្លារ ដើម្បីអនុវត្ត និងអភិរក្ស ដែលលោកសង្ឃឹមថា អង្គការអន្តរជាតិនឹងរួមសហការ បន្ថែមលើថវិការដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងនេះ។លោក ឈិត សំអាត នាយកអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ ប្រចាំប្រទេសកម្ពុជា WWF បានមានប្រសាសន៍ថា ការស្តារចំនួនសត្វខ្លាធំនៅកម្ពុជា នេះ រដ្ឋាភិបាលត្រូវមានផែនការគ្រប់គ្រង់តំបន់ការពារទាំងនេះ ពិសេសគឺការអនុវត្តច្បាប់នៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
តាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការWWF បានឱ្យដឹងថា បច្ចុប្បន្ន សត្វខ្លាធំត្រុវបានគេប៉ាន់ប្រមាណថាមានតែពី២០ទៅ៥០ក្បាលប៉ុណ្ណោះ រស់នៅតំបន់ភាគឥសាន តំបន់ខ្ពង់រាប ភាគខាងកើត តំបន់ខ្ពង់រាប ភាគខាងជើង និងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា ។សូមបញ្ជាក់ថា នៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ មេសាខាងមុខនេះ កិច្ចប្រជុំរដ្ឋមន្ត្រីប្រចាំតំបន់អាស៊ីលើកទី៣ ស្តីអំពីសត្វខ្លាធំ នឹងប្រព្រឹត្តិទៅនៅទីក្រុង Delhi ដើម្បីបង្កើនចំនួនទ្វេដងនៃចំនួនសត្វខ្លាធំនេះថែមទៀត៕

 

មន្ដ្រីអភិរក្ស៖កម្ពុជាត្រូវការថវិកា៥០លានដុល្លារដើម្បីអភិរក្ស”សត្វខ្លាធំខណៈសត្វខ្លាំធំនៅសល់ប្រហែល៥០ក្បាល”

សម្ដេចហ៊ុនសែនសន្យាជួយសង់ផ្សារស្ទឹងត្រែងឡើងវិញ

 

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាកាលម្សិលមិញបានសន្យាជួយសង់ផ្សារស្ទឹងត្រែងឡើងវិញក្រោយឆេះស្ទើរទាំងស្រុងក្នុងសប្ដាហ៍នេះ។តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចបានសរសេរថា៖”បងប្អូនដែលរងគ្រោះដោយសារភ្លើងឆេះផ្សារនៅខេត្តស្ទឹងត្រែងជាទីស្រឡាញ់។ ខ្ញុំសូមចូលរួមចែករំលែកនូវការលំបាក ដែលបងប្អូនបានជួបប្រទះ។ ខ្ញុំបានបញ្ជាឱ្យអភិបាលខេត្តធ្វើការរៀបចំសម្រួលការងារសំរាប់បងប្អូនក្នុងដំណាក់ការដំបូង។សម្ដេចបានបញ្ជក់ថា៖”
ម៉ោង៥ ក្បែរភ្លឺនេះ ខ្ញុំបានបញ្ជាទៅនាយឧត្តមសេនីយ ខ្វាន់ ស៊ាម អគ្គបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងវិស្វកម្មបញ្ជូនកម្លាំងចុះសិក្សាសំរាប់សាងសង់ឡើងវិញ។ជាមួយសម្ដេចបានសន្យាថា៖”ខ្ញុំធានាចំពោះបងប្អូនថា ខ្ញុំនិងចលនាគ្នាដើម្បីកសាងផ្សារនេះឡើងវិញជូនបងប្អូនដោយកងវិស្វកម្មកងទ័ពនៅក្នុងពេលឆាប់បំផុត”៕

 

សម្ដេចហ៊ុនសែនសន្យាជួយសង់ផ្សារស្ទឹងត្រែងឡើងវិញ

រដ្ឋសភាសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលបំភ្លឺ

 

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រដ្ឋសភា បានអះអាងថា រដ្ឋសភាសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលបំភ្លឺជុំវិញការអនុវត្តច្បាប់នៅកម្ពុជា តាមរយៈការចាប់ខ្លួន ឃុំខ្លួន ចោទប្រកាន់លើអ្នកតំណាងរាស្រ្ត តបតាមសំណើររបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បត្តិ៍ ទី៩ មិថុនាខាងមុខនេះ ។
ប្រាប់ក្រុមអ្នកសាព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី០៦ មិថុនា នេះនៅមន្ទីររដ្ឋសភា លោកឈាង វុន សមាជិកអចិន្រ្តៃយ៍រដ្ឋសភាបានមានប្រសាសន៍ថា ស្របពេលដែលរដ្ឋសភាអនុញ្ញាតអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលបំភ្លឺ ផ្ទុយទៅវិញ តំណាងរាស្រ្តបក្សប្រឆាំងបែទៅជាធ្វើពហិការមិនចូលរួមស្តាប់ទៅវិញ។
លោកបញ្ជាក់ទៀតថា បើទោះបីគណបក្សសង្រ្គោះជាតិបានដាក់លិខិតស្នើសុំការពន្យាពេលឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មកបំភ្លឺទៅកាន់ប្រធានរដ្ឋសភាក៏ដោយ ក៏រដ្ឋសភានៅតែសម្រេចអនុវត្តរបៀបវរៈអោយមានការចូលបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដដែល។
ជុំវិញបញ្ហានេះដែរ លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានមានប្រសា សន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៦ មិថុនានេះ ថា ការសុំពន្យាពេលនេះ គឺដោយសារតែគណបក្សសង្រ្គោះជាតិយល់ឃើញថា បញ្ហាការរំលោភអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តបក្សប្រឆាំងនៅតែបន្តកើតមាននា ពេលបច្ចុប្បន្ននេះ ហើយប្រធានរដ្ឋសភាគួរដោះស្រាយបញ្ហានេះជាមុនសិន។

ជាមួយគ្នានេះទៀត លោកបានលើកឡើងថា យោងតាមបទបញ្ជាផ្ទៃក្នុងអ្នកតំណាងរាស្រ្ត អ្នកដែលស្នើសុំឲ្យមានការបំភ្លឺ គឺមានសិទ្ធិក្នុងការសុំ ដក ឬពន្យាពេលនៃការបំភ្លឺជុំវិញបញ្ហាដែលបានស្នើសុំនោះផងដែរ។
គួររំលឹកថា អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ១០រូបបានស្នើសម្តេចតេជោអនុញ្ញាតឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលបំភ្លឺក្នុងរដ្ឋសភា ពាក់ព័ន្ធនឹង បញ្ហាមួយចំនួនរួមមានគោលការណ៍ច្បាប់ និងគោលនយោបាយព្រហ្មទណ្ឌរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការឃុំខ្លួន ជនត្រូវចោទបណ្តោះអាសន្ន គោលការណ៍ និងការអនុវត្តជាក់ស្តែងអធិការកិច្ចការឃុំខ្លួន និងការប្តឹងបរិហារកេរ្តិ៍ និងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សូមបញ្ជាក់ថា បន្ទាប់ពីមានការចាប់ខ្លួនអ្នកតំណាងរាស្រ្តបក្សប្រឆាំងជាបន្តបន្ទាប់រួចមក គណបក្សសង្គ្រោះជាតិបានប្រកាសជាសាធារណៈធ្វើពហិការមិនចូលរួមប្រជុំសភារហូតមក ដល់ពេលនេះ៕

ឆ្កែចំនួនប្រហែល១៥០០០ក្បាលនឹងសម្លាប់ក្នុងពិធីបុណ្យហូបសាច់ឆ្កែប្រចាំឆ្នាំនៅចិនឆ្នាំនេះ

ចិន៖ពលរដ្ឋចិននឹងប្រារព្ឋពិធីបុណ្យហូបសាច់ឆ្កែប្រពៃណីប្រចាំឆ្នាំនៅថ្ងៃទី២១មិថុនាខាងមុខនេះនៅក្រុងយូលីនតំបន់ហ្គូងស៊ីប្រទេសចិន។ឆ្កែចំនួនប្រហែល១៥០០០ក្បាលនឹងសម្លាប់សម្រាប់ពិធីបុណ្យហូបសាច់ឆ្កែប្រចាំនេះ។ក្រុមការពារសិទ្ឋិបានបន្ដទាមទារការបញ្ឈប់កាធ្វើបែបនេះដើម្បីសម្ដែងការអាណិតសត្វសុខនទាំងនោះ។មានស្នាមមេដៃជាង១១លាននាក់ចូលការបញ្ឈប់នេះនិងទាមទារការបង្កើតច្បាប់ការពារសត្វទាំងនោះផងដែរ៕

ពលរដ្ឋរស់នៅលោកខាងលិចនឹងមើលព្រះអាទិត្យបាន១៧ម៉ោងនៅថ្ងៃនេះ

សហអាមេរិច៖តើអ្នកដឹងទេថ្ងៃនេះជាថ្ងៃអ្វីសម្រាប់ពលរដ្ឋរស់នៅអឌ្ឍគោលខាងលិច។នោះគឺពួគគេបានឃើញព្រះអាទិត្យរះរហូតដល់១៧ម៉ោង។ដោយសារការគោចររបស់ផែនដីនិងព្រះអាទិត្យ។ពលរដ្ឋលោកខាងលិចនឹងបានឃើញព្រះអាទិត្យមានពណ៍ផ្លែស្តរបែរី។ពលរដ្ឋលោកខាងលិចមើលឃើញបានម្ដងក្នុងមួយជីវិត៕

មហាសេដ្ឋី៤០០រូបខាតបង់ប្រាក់ជិត២០០កោដិដោយសារអង់គ្លេសចាកចេញពីអីយូ

អាមេរិច​៖មហាសេដ្ឋី៤០០រូបលើលោកបានខាតបង់ប្រាក់ជិត២០០កោដិដោយសារមុខរបរពួកគេរងផលប៉ះពាល់ពីអង់គ្លេសបានចាកចេញពីសហភាពអឺរូបកាលពីសប្ដាហ៍កន្លងមក។តាមប្លូប៊ឺងបាននិយាយថាទ្រព្យសម្បត្តិមហាសេដ្ឋីលើលោកមានជិត៤ទ្រីលានដុល្លាអាមេរិច(កោដិកោដិដុល្លារ)និងបានធ្លាក់ចុះជិត២ភាគរយដោយសារអង់គ្លេសដើរចេញពីសហភាពអឺរុប។ក្នុងនោះលោកប៊ីហ្គេតប្រធានក្រុមហ៊ុនមេក្រូសុសខាតបង់ប្រាក់អស់ជិត២កោដិដុល្លារនិងលោកMark Zuckerberg ប្រធានក្រុមហ៊ុនហ្វេសប៊ុកខាតបង់ប្រាក់ជាង១,៦កោដិល្លារអាមេរិច៕

មហាសេដ្ឋី៤០០រូបខាតបង់ប្រាក់ជិត២០០កោដិដោយសារអង់គ្លេសចាកចេញពីអីយូ