កូនក្រពើត្រីប្រភេទសត្វកម្រលើលោកបានញាស់ដោយជោគជ័យនៅតំបន់អភិរក្សខេត្តកោះកុង

ភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងរដ្ឋបាលជលផលបង្ហាញឲ្យ ដឹងនៅថ្ងៃនេះថាកូនក្រពើត្រីដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន០៩ក្បាលបានញាស់ដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូន ខេត្តកោះកុង។

យោងសេចក្ដីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃបានអះអាងថា៖ក្រពើត្រី (ឬក្រពើព្រៃ) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជា ប្រភេទរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក ខណៈចំនួនរបស់ ពួកវានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុង ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមតែប៉ុណ្ណោះ។ ចំនួនរបស់វា នៅលើសាកល លោកមានប្រមាណ៤១០ក្បាល ក្នុងនោះដែរចន្លោះ ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតសម្រាប់ការអភិរក្សសត្វ ក្រពើ ត្រីនេះកុំឲ្យបាត់បង់។
អ្នកស្រី ទុន សារ៉ន ដែលជាអ្នកមើលថែទាំសត្វនៅមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង និយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញកូនក្រពើត្រីទាំងអស់នេះ ពីព្រោះនេះគឺជាលើកដំបូង ហើយដែលខ្ញុំបានថែទាំចាប់តាំងពីពួកវាមកដល់មជ្ឈមណ្ឌល។ មុនពេល ឃើញមុខកូនក្រពើត្រីទាំងអស់នេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលឭសម្លេង ពួកវាចេញពីក្នុងពង។ វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ សប្បាយចិត្តពីព្រោះខ្ញុំដឹងថាពួកវាកំពុងតែញាស់។ ខ្ញុំនឹងផ្តល់ចំណីឲ្យ ពួកវានូវកូនត្រី និងកង្កែបតូចៗនៅក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។”
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ពងក្រពើត្រីមួយសំបុកដែលមាន ចំនួន១៩គ្រាប់ ត្រូវបានក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការ សមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជាសហគមន៍ ប្រទះឃើញនៅ ត្រពាំងកៀនតុ ស្ថិតក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពួកគេចុះដើរល្បាតតាមត្រពាំងបណ្តោយដងព្រែកស្រែអំបិលដើម្បីល្បាត និងស្វែងសំបុកពងកូន និងលាមក៍ សត្វក្រពើត្រីរស់នៅក្នុងតំបន់ នោះ។ ពងក្រពើត្រីទាំងអស់នោះ ត្រូវបានក្រុមអ្នកអភិរក្សយកទៅរក្សា ទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុងដើម្បីថែរក្សា រហូលដល់ពួកវាញាស់ ដែលមានរយៈពេល០៦សប្តាហ៍៕

កូនក្រពើត្រីប្រភេទសត្វកម្រលើលោកបានញាស់ដោយជោគជ័យនៅតំបន់អភិរក្សខេត្តកោះកុង

ក្រសួងសុខាភិបាលគ្រោងបញ្ចេញឧបករណ៍ដែលប្រជាពលរដ្ឋអាចធ្វើតេស្តឈាមរកមេរោគអេដស៍ដោយខ្លួនឯងបាន

ភ្នំពេញ៖ក្រសួងសុខាភិបាលគ្រោងបញ្ចេញឧបករណ៍ដែលប្រជាពលរដ្ឋអាចធ្វើតេស្តឈាមរកមេរោគអេដស៍ដោយខ្លួនឯងបានដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រលប់បំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ខាងមុខ។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៤សីហានេះ ឯកឧត្តម មាន ឈីវុនទីប្រឹក្សាអមក្រសួងសុខាភិបាលបានឲ្យដឹងថាឧបករណ៍ធ្វើតេស្តឈាមរកមេរោគអេដស៍ដោយខ្លួនឯងនេះបានជួយដល់ប្រជាពលរដ្ឋមានភាពងាយស្រួលដោយទទួលបាននូវលទ្ធផលលឿនឆាប់រហ័សដោយមិនចាំបាច់រងចាំយូរ ចំណេញពេលវេលានិងថវិកាក្នុងការធ្វើដំណើរទៅធ្វើតេស្តឈាមនិងទទួលបាននូវការព្យាបាលជំងឺភ្លាមៗផងដែរ។
ឯកឧត្តមបានបន្តថាការប្រើឧបករណ៍នេះដោយសារតែកន្លងមកមានប្រជាពលរដ្ឋមួយចំនួនមានការការអៀនខ្មាស់ក្នុងការទៅរកសេវាធ្វើតេសត្តឈាមរបស់រដ្ឋនិងតាមគ្លីនិកអង្គក្រៅរដ្ឋាភិបាលនានាបើទោះបីជាការធ្វើតេស្តនេះរក្សានូវការសំងាត់ក៏ដោយ។តែយ៉ាងណាក៏ដោយឯកឧត្តមបានបន្តថាយុទ្ធវិធីនៃការធ្វើតេស្តឈាមដោយខ្លួនឯងនេះនៅមិនទាន់ដឹងថាត្រូវអនុវត្តតាមរបៀបណានោះទេដោយរងចាំពិភាក្សាឲ្យបានល្អិតល្អន់រវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគជាមួយអង្គការដៃគូនានាដែលធ្វើការងារផ្នែកជំងឺអេដស៍ជាមុនសិនទើបអាចអនុវត្តបាន។
ឯកឧត្តមបានបន្ថែមថាការដាក់ចេញយុទ្ធវិធីនេះក្នុងគោលបំណងដើម្បីបង្កើនការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ជាង១ម៉ឺននាក់ទៀតដែលបច្ចុប្បន្ននេះនៅមិនទាន់បានដឹងពីស្ថានភាពឆ្លងជំងឺនេះនៅឡើយហើយសង្ឃឹមថាតាមរយៈយុទ្ធវិធីនេះនឹងអាចរកឃើញឲ្យបាន៩ពាន់នាក់នៅឆ្នាំ២០២៥ខាងមុខនេះ។ទន្ទឹមនឹងនេះឯកឧត្តមបានបញ្ជាក់ថាក្រសួងផ្តោតការងារសំខាន់និងបន្ទាន់ទៅលើការពិនិត្យឈាមចំពោះក្រុមស្ត្រីបំរើការកំសាន្តសប្បាយ ក្រុមបុរសស្រលាញ់បុរស អ្នកជំងឺរ៉ាំរ៉ៃនិងអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់នាយកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំតំបន់អាស៊ីបានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៤សីហាដោយបង្ហាញនូវការគាំទ្រចំពោះឈានទៅប្រើឧបករណ៍ធ្វើតេសត្តឈាមរកមេរោគអេដស៍ដោយខ្លួនឯងរបស់ក្រសួងសុខាភិបាលនេះ។តែយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបានស្នើដល់ក្រសួងសុខាភិបាលពិនិត្យមើលពីគុណភាពនៃឧបករណ៍ធ្វើតេស្តឲ្យបានម៉ត់ចត់និងណែនាំអ្នកធ្វើតេស្តនេះឲ្យទៅធ្វើតេស្តនៅតាមសេវាសុខាភិ​បាល​សាធារណៈបន្ថែមទៀតដើម្បីដឹងលទ្ធផលតេស្តកាន់តែច្បាស់។
គួរបញ្ជាក់ថាគម្រោងឲ្យប្រជាពលរដ្ឋប្រើឧបករណ៍ពិនិត្យរកមេរោគអេដស៍ដោយខ្លួនឯងនេះបន្ទាប់ពីក្រសួងសុខាភិបាលបានអនុវត្តធ្វើតេស្តចុងម្រាមដៃរកមេរោគអេដស៍ដែលដឹងលទ្ធផលភ្លាមៗនៅឆ្នាំ២០១២ដើម្បីបង្កើនការរុករកអ្នកផ្ទុកជំងឺអេដស៍ឲ្យបាន១០០ភាគរយនិងដាក់ព្យាបាលឲ្យបានទាន់ពេលវេលាស្របតាមផែនការយុទ្ធសាស្ត្រលប់បំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ខាងមុខ៕

រដ្ឋមន្ដ្រី៖កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបវកញ្ញាពិភពលោកមកបពី៨០ប្រទេសនៅខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖រដ្ឋមន្ដ្រីទេសចរណ៍បានអះអាងនៅថ្ងៃនេះ៖កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបវកញ្ញាពិភពលោកមក​ពី៨០ប្រទេសនៅខែវិច្ឆិកាខាងមុខនេះដើម្បីចូលរួមការទាក់ទាញទេសចរណ៍មកកម្ពុជាបន្ថែមទៀត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការរៀបចំប្រឡងបវកញ្ញាពិភពលោកមកពីប្រមាណ៨០ប្រទេសនេះ និងទាក់ទាញមនុស្សមកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងនៅខេត្តសៀមរាបនេះ ហើយដែលញ៉ាំងឲ្យពួកគេបានស្គាល់ប្រាសាទអង្គរវត្ត និងតំបន់ទេសចរផ្សេងៗរបស់កម្ពុជា។ក្រសួងទេសចរណ៍សង្ឃឹមថាព្រឹត្តិការប្រឡងបវកញ្ញាឯកពិភពលោកនៅចុងឆ្នាំ២០១៧នឹងជួយឲ្យមានកំណើនទេសចរមកកម្ពុជាកាន់តែច្រើន ដែលបានជួយទៅដល់សេដ្ឋកិច្ចជាតិកាន់តែរីកចំរើន។នេះបើតាមលោករដ្ឋមន្ដ្រីបានអោយដឹងក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូបវកញ្ញាពិភពលោក ដែលដឹកនាំដោយលោក អឿន រតនៈ នាព្រឹកថ្ងៃទី១១សីហា នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖” ក្រសួងទេសចរណ៍ បានសន្យាសម្របសម្រួលជាមួយម្ចាស់សណ្ឋាគា សម្រាប់កន្លែងស្នាក់នៅ ការហូបចុក របស់ក្រុមបវកញ្ញាទាំងនេះ ដើម្បីឲ្យការប្រឡងនេះប្រព្រឹត្តទៅដោយរលួន ដើម្បីជាមុខមាត់របស់កម្ពុជាទាំងមូល”។

ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានថា ការប្រឡងបវកញ្ញាពិភពលោកនេះ និងបង្កើតបានជាព្រឹត្តិការណ៍ថ្មីមួយទៀតដែលជាឱកាសបង្ហាញភ្ញៀវទេសចរបរទេសពីគោលដៅទេសចរណ៍ដែលកម្ពុជាមានដូចជាប្រាសាទអង្គរវត្ត ធនធានធម្មជាតិ និងតំបន់សមុទ្រ និងព្រឹត្តិការជាដើម។
លោកអឿន រតនៈអ្នករៀបចំការប្រឡងបវកញ្ញាពិភពលោកបានមានប្រសាសន៍ថា ការសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកាប្រឡងបវកញ្ញាពិភពលោកនេះ នឹងជួយឲ្យពិភពលោកបានស្គាល់កម្ពុជាតាមរយៈនារីបវកញ្ញាពិភពលោកទាំងនោះ នៅពេលដែលពួកគាត់វិលត្រឡប់ទៅប្រទេសដើមវិញ។
លោកបញ្ចាក់ថា៖ ការប្រឡងបវកញ្ញាពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការសហការរៀបចំផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ហង្សមាសទាំងបច្ចេកទេសផ្សាយ និងការរៀបចំឆាកប្រឡង ខណៈដែលទូរទស្សន៍នេះ មានបទពិសោធន៍ក្នុងរៀបចំកម្មវិធីខ្នាតអន្តរជាធំៗទទួលបានជោគជ័យកន្លងមក។
លោកបញ្ជាក់ថា មុននឹងឈានដល់ការប្រឡងបវកញ្ញាពិភពលោកដែលមានប្រទេសចូលរួមចន្លោះពី៦០ទៅ៨០ប្រទេសនោះ គឺនៅដើមខែតុលាខាងមុខនេះ កម្ពុជានឹងរៀបចំប្រឡងជ្រើសរើសបវកញ្ញាឯកកម្ពុជាមកពីទូទាំងប្រទេសដើម្បីចំរាញ់យកមួយរូបជាតំណាងឲ្យកម្ពុជាទៅចូលរួមប្រឡងបវកញ្ញាអន្តរជាតិផងដែរ ក្នុងលក្ខណៈសម្បត្តិរួមទាំងចំណេះដឹងខ្ពស់ផ្នែកវប្បធម៌ទូទៅ និងភាសាអង់គ្លេស៕

រដ្ឋមន្ដ្រី៖កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបវកញ្ញាពិភពលោកមកបពី៨០ប្រទេសនៅខែវិច្ឆិកាខាងមុខនេះ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

ភ្នំពេញ៖មន្ដ្រីអំពាវនាវអោយពលរដ្ឋការបំបៅកូនដោយទឹកដោះម្តាយដើម្បីលើកកំពស់សុខភាពកូនក្មេងទើបនឹងកើត។ ថ្លែងនៅក្នុង’សិក្ខាសាលាស្តីពី ប្រធានបទ យើងត្រូវរួមគ្នាលើកកម្ពស់ ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីសុខភាពកូននិងកុមារ ឲ្យកាន់តែល្អប្រសើរ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ លោក រ័ត្ន រម្យនា ប្រធានគម្រោងរបស់អង្គការអត្រាបានលើកឡើងថា “ទិវាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ” ពិតជាមានសារសំខាន់ណាស់ ក្នុងនោះយើងក៏បានរៀបចំជាសារចំនួនប្រាំចំណុចសំសំខាន់ៗគឺ ១.រួមគ្នាលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីសុខភាពអនាគតដ៍ប្រសើរបស់កុមារ,២.ទឹកដោះម្តាយជាអាហារដ៍ល្អឥតខ្ចោះសម្រាប់ទារកនិងកុមារ,៣.កូនកើតមកភ្លាមត្រូវឲ្យបៅដោះម្តាយភ្លែតគឺធ្វើឲ្យកូនមានសុខភាពល្អ,៤.បំបៅកូនដោយទឹកដោះម្តាយឲ្យបានឆាប់ក្នុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួចគឺជួយសង្គ្រោះ ដល់ជីវិតទារក បានច្រើន និងទី៥.ត្រូវបំបៅដោះកូនឲ្យបាន២ឆ្នាំយ៉ាងតិចហើយត្រូវផ្តល់អាហារបន្ថែមចាប់ពីអាយុ៦ខែ ឡើងទៅ។

លោកបន្តថា៖សិក្ខាសាលាស្តីពីការបំបៅកូនដោយទឹកដោះម្តាយបានប្រារព្វធ្វើឡើងក្រោមគម្រោងថវិកា របស់អង្គការអាត្រា សហការជាមួយមន្ទីរសុខាភិបាលាខេត្តកំពង់ធំ។

ថ្លែងក្នុងសិក្ឋាសាលា ទិវាសប្តាហ៏ពិភពលោក ស្តីពីការបំបៅកូនដោយទឹកដោះម្តាយនេះ លោក ឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ បានលើកឡើងបញ្ជាក់ថា ដោយយោងតាមរបាយការណ៍នៃការអង្កេតប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០១៤ បានបង្ហាញអំពីលទ្ធផលនៅក្នុងប្រទេសកម្ពុជាការអនុវត្តបំបៅកូនដោយ ទឹកដោះម្ដាយពេញលេញ នៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់បានធ្លាក់ចុះពី ៧៣.៥% នៅឆ្នាំ ២០១០ មកត្រឹម ៦៤.៦% នៅឆ្នាំ២០១៤។

ការចាប់ផ្ដើមបំបៅកូនដោយទឹកដោះ ម្ដាយភ្លាមក្នុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួច និងការបន្តបំបៅកូនដោយទឹកដោះម្ដាយ រហូតដល់អាយុ ១២ខែ ត្រូវបានរកឃើញថា ធ្លាក់ចុះពី ៦៥.៣% មកត្រឹម ៦២.៦% និងធ្លាក់ចុះពី៨៣% មកត្រឹម៨០%។ លោកបន្តរថា!ក្រៅពីនេះ ការផ្ដល់អាហារបន្ថែមមុនអាយុ ដែលបានកំណត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងនៅតាម ទីប្រជុំជន និងជនបទ នៅកំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។
លោកអភិបាលស្រុកបន្ថែមថា! ដោយមើលឃើញពីអត្រានៃការធ្លាក់ចុះទាំងនេះ វាគឺជាកិច្ចការដ៏បន្ទាន់ បំផុតដើម្បីធ្វើឱ្យ ការអនុវត្តការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ នៅទូរទាំងប្រទេសមាន ភាពប្រសើរឡើងវិញ។

ទន្ទឹមនឹងនេះយើងក៏បានរកឃើញនូវមូលហេតុជាច្រើនដែលបណ្ដាលឱ្យមាន ការធ្លាក់ចុះនូវ អត្រាបំបៅ កូនដោយទឹកដោះម្ដាយ រួមមានដូចជា៖ ការធ្វើចំណាក់ស្រុក ដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងអំពីការបំបៅដោះកូនដោយទឹកដោះម្ដាយ ទំនៀមទំលាប់វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និង មានការរីករាលដាលនៃ ការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្ដាយ (ម្សៅទឹកដោះគោផ្សំតាមរូបមន្ត)។

ដោយមើលឃើញ ពីអត្រានៃការធ្លាក់ចុះនេះ ទើបកម្មវិធីជាតិអាហារ រូបត្ថម្ភ នៃក្រសួងសុខាភិបាល ដោយមានជំនួយបច្ចេកទេសពីអង្គការដៃគូ អេចខេអាយ យូនីហ្សេហ្វ អេមធីអាយ អេហ្វអេច៣៦ អឹឡាយ(HKI Unicef MTI FHI36 Alive), ទ្រីវ សេវ ដឹ ឆាលដ្រិន(Thrive Save the children) និង ដឹបប៊ែលយូវីស៊ី (wvc) បានចូលរួមសហការស្វែងរកការផ្ដួចផ្ដើម ជាថ្មីដើម្បីឱ្យមានការប្រារព្ធទិវាសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយឡើងវិញចាប់ពីឆ្នាំ២០១៥។

ក្នុងឆ្នាំ២០១៧ កម្មវិធីជាតិអាហាររូបត្ថម្ភ នៃក្រសួងសុខាភិបាល សហការណ៍ជាមួយអង្គការអេចខេអាយ(HKI) និងអង្គការពាក់ព័ន្ធដទៃទៀតធ្វើការប្រារព្ធសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយ ក្រោម ប្រធានបទ “យើងរួមគ្នាលើកកម្ពស់ការបំបៅ កូនដោយទឹកដោះម្ដាយដើម្បីអនាគតដ៏ប្រសើ របស់កូននិងកុមារ។
ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវឲ្យបងប្អូនដែលមកចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ ត្រូវយកចិត្តទុកដាក់ស្តាប់ និងធ្វើការផ្សព្វផ្សាយបន្តទៀត លើចំនុចសារសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ និងធ្វើកាផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋដ៏ទៃទៀតបានយល់ដឹង ព្រមទាំងអនុវត្តតាមការណែនាំ ពីភាពល្អប្រសើរនៃទឹក ដោះម្តាយឲ្យបានគ្រប់ៗគ្នា៕

 

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ពលរដ្ឋកម្ពុជា៥៦ភារយស្លាប់ដោយជំងឺមិនឆ្លង

ភ្នំពេញ៖របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ជំងឺមិនឆ្លងជាជំងឺរ៉ាំរ៉ៃ បណ្តាលឲ្យមានពិការភាព បាត់បង់ពលកម្ម និង កំពុង តែគំរាមកំហែងដល់ភាពក្រីក្រកាន់តែខ្លាំង និងបង្កឲ្យមានការចំណាយយ៉ាងច្រើនទៅលើសេដ្ឋកិច្ចជាតិ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាចំនួន៥៦ភាគរយ ខណៈជំងឺឆ្លង បានសម្លាប់ត្រឹមតែ៤៤ភាគរយប៉ុណ្ណោះ។រដ្ឋមន្ដ្រីសុខាភិបាលម៉ម ប៊ុនហេងបានឯកភាពទៅលើរបាយការណ៍ដែលផ្សាយដោយអង្គការសុខភាពពិភពលោកនេះ។ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ម ប៊ុនហេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋអនុវត្តន៍នូវទំលាប់ល្អ៤យ៉ាងដើម្បីកាត់បន្ថយជំងឺមិនឆ្លង ខណៈជំងឺមិនឆ្លងនេះ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍សង្គមជាតិ។ ក្នុងកិច្ចប្រជុំបេសកកម្មរួមគ្នារបស់ក្រុមការងារអន្តរស្ថាប័ននៃអង្គការសហប្រជាជាតិ ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៨ខែសីហានេះ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖” ការបង្ការជំងឺមិនឆ្លង តាមរយៈការផ្លាស់ប្តូរឥរិយបថ និងទំលាប់ទទួលទានអាហារចំនួនបីមុខប្រកបដោយគ្រោះថ្នាក់។ ឯកឧត្តមបានបង្ហាញអំពីហានិភ័យចំនួន៤ ប្រភេទដែលនាំឲ្យកើតជំងឺមិនឆ្លងនេះ” ។

លោករដ្ឋមន្ដ្រីបានបន្ដថា៖«ទី១យើងត្រូវគិតគូពីចំណីអាហារ… យើងកាត់បន្ថយបាន៨០ភាគរយនៃអត្រាស្លាប់» រាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យក្រសួងពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍ត្រូវចាត់ទុកថា ជំងឺមិនឆ្លងជាបញ្ហាអាទិភាព ដើម្បីរួមគ្នាទប់ស្កាត់កុំអោយជំងឺមិនឆ្លងនេះ គំរាមកំហែងដល់សុខភាពសាធារណៈ ដែលរួមមានជំងឺ បេះដូង សរសៃឈាម ជំងឺ មហា រីក ជំងឺផ្លូវដង្ហើមរាំរ៉ៃ និងជំងឺទឹកនោមផ្អែមជាដើម។

លោវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គារចលនាដើម្បីកម្ពុជាបានយល់ស្របតាមការរកឃើញរបស់ក្រសួងសុខាភិបាល ព្រោះមានតែវិធានការទាំង៤នេះទេ ដែលជាជម្រើលល្អអាចកាត់បន្ថយនៃការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាដែលបណ្តាលមកពីជំងឺមិនឆ្លងនេះ។

លោក ស្រី លីយុងហ្គោ(Liu Yunguo) តំណាងអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ក្រុមការងារអង្គការស្ថាប័ន នៃអង្គការសហប្រជាជាតិនៅលើពិភពលោក បានធ្វើសកម្មភាពទប់ស្កាត់ជំងឺមិនឆ្លងនេះនៅកម្ពុជាតាមរយៈការបង្កើនល្បឿននិងកែទម្រង់វិស័យសុខាភិបាល ដើម្បីរួមគ្នា អនុវត្ត សម្រាប់សុខភាពប្រជាពលរដ្ឋទាំងអស់គ្នា៕

 

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ពលរដ្ឋកម្ពុជា៥៦ភារយស្លាប់ដោយជំងឺមិនឆ្លង

អាជ្ញាធរខេត្តរស្ទឹងត្រែងអះអាងថា៖"ករណីជម្ងឺគ្រុនចាញ់មានជិត៧០០ករណីកើនឡើងនៅឆមាសទី១ឆ្នាំ២០១៧នេះ"

ស្ទឹងត្រែង៖អាជ្ញាធរ​ខត្តស្ទឹងត្រែងបានជម្រុញឲ្យមន្ត្រីមន្ទីរសុខាភិបាលបង្កើនសកម្មភាពផ្សព្វផ្សាយសារអប់រំស្តីពីការបង្ការជម្ងឺគ្រុនចាញ់ ឲ្យបានទូលាយ ស្របពេលដែលនៅក្នុងឆមាសទីឆ្នាំ២០១៧​នេះជម្ងឺគ្រុនចាញ់មាន​ករណី​កើនឡើង៦៥ករណីជាសញ្ញាមួយអាចបញ្ជាក់ថាគម្រោងលប់បំបាត់ជម្ងឺនេះនៅឆ្នាំ២០២៥និងត្រូវបរាជ័យ។        

ក្នុងកិច្ទប្រជុំបូកសរុបលទ្ធផលកាងារសុខាភិបាលឆមាសទី១​នៅសាលា​ខេត្តស្ទឹងត្រែង​ពី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​២០១៧ ​​​លោកយង់.សុវឌ្ឍនាអភិបាលរង​​ខេត្តស្ទឹងត្រែងមានប្រសាសន៍​ថា៖​ជម្ងឺគ្រុនចាញ់​នៅតែជាការព្រួយ​បារម្ភណ៍​មួយនៅឡើយពីព្រោះនៅឆមាសទី១ឆ្នាំ២០១៧នេះ​ករណីគ្រុនចាញ់​កើតឡើង​ដល់ទៅ៦៧៦ករណី​ដូច​នេះមន្ត្រីសុខាភិបាល​យើងត្រូវ​បង្កើនការអប់រំដើម្បីចូលរួមធ្វើឲ្យវិធានការលប់បំបាត់ជម្ងឺគ្រុនចាញ់​នៅឆ្នាំ​២០២​៥ឲ្យទទួលបានជោគជ័យ។

លោក​អភិបាលរងបន្តថា៖ករណីកើនឡើងវាអាចធ្វើឲ្យប៉ះពាល់ដល់ផែនការយុទ្ធនាការ​របស់ខេត្ត​យើងក៍ដូចជា​គម្រោងលប់បំបាត់របស់ថ្នាក់ជាតិផងដែរដោយ​សារផែនការនេះយើងខំធ្វើសកម្មភាពបំបាត់ជម្ងឺគ្រុនចាញ់ឲ្យបា​នទាំងស្រុងតែបែជានៅ​ដើម​ឆ្នាំនេះមានតួលេខកើនឡើងវាផ្ទុយទៅនិងសកម្មភាពដែលយើងចង់បាន។

លោកបានបន្ដថា៖ឆ្នាំ២០១៦យើងមានតែ៦១១ករណីប៉ុន្តែឆ្នាំ២០១៧យើង​មាន៦៧១វាកើនឡើងអញ្ចឹងមាន​ន៏យថា​តែករ​ណីកើនឡើងកម្មវិធីយើងវាបរាជ័យហើយអញ្ចឹងខាង​កម្មវិធីគ្រុនចាញ់ខាងមណ្ឌលសុខភា​ពត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋយើងយ៉ាងណាឲ្យគាត់សំរាកនៅក្នុងមុងហើយនិងចេះបង្ការខ្លួនពីគ្រុនចាញ់។

លោកអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាលខេត្តបានទទួលស្គាល់ថា៖​នេះជាតួលេខមួយ​គួរឲ្យព្រួយបារម្ភ​មែន​ដោយសារ​តែខេត្តស្ទឹងត្រែង​ភូមិសាស្ត្រដែលប្រជាពលរដ្ឋរស់នៅសំបូរទៅដោយព្រៃភ្នំ ជ្រលងដងអូរ ជាពិសេស​នៅស្រុកសៀមប៉ាង- ស្រុកសៀមបូក-និងស្រុកថាឡាបរិវ៉ាត់ជាដើម។

លោក​បន្ថែមថា៖​​​បញ្ហាប្រឈមមួយទៀត​ប្រជាពលរដ្ឋ​យើង​ភាគច្រើននៅឆ្ងាយពីភូមិរដ្ឋបាល​ធ្វើឲ្យយុទ្ធនាការ​ថ្នាក់ជាតិដូចជាកម្មវិធីរបស់មន្ទីរសុខាភិបាលលំបាក​ចុះទៅអប់រំនិងចែកមុងជ្រលក់ថ្នាំ​​មិនបានគ្រប់គ្នា​ហើយប្រ​ជាពលរដ្ឋខ្លះទៀតមិនបានដេកដាក់មុង។

លោកបានបន្ថែមថា៖ហើយគាត់ទៅបង្កើតភូមិជាឧបសម្ពន្ធ័ឬក៍ទៅបង្កើតជាសហគមន៍កន្លែងនេះបន្តិចកន្លែងនោះបន្តិច…អញ្ចឹងមន្ត្រីយើងអត់ដឹងចូលតាមផ្លូវណាអីផ្លូវណានេះហើយេះជាបញ្ហាប្រឈមពេលបច្ចុប្បន្ននេះ

លោកជួន.សំនៀង​​ប្រធានមណ្ឌលសុភាពឃុំស្រែសំបូរស្រុកសៀមប៉ាង​បានបញ្ជាក់ថា៖ភូមិសាស្ត្រស្មុ​គ្រស្មាញនេះ ​​​​នៅស្រុកសៀមប៉ាងពិតជាប្រឈម​មែនហើយប្រជាពលរដ្ឋក៍កើតមាន​ជម្ងឺគ្រុនចាញ់ច្រើនដោ​យសារពួកគាត់ចូលព្រៃកាប់ឈើនិងមួយចំនួនទៀតគាត់ធ្វើការងារនៅពេលយប់ដូចជាអង្គុយកាប់ដំឡូងមីជាដើម​។

លោកបន្តថា៖ទោះបីយ៉ាងណាក៍ដោយមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពតែងតែបានចុះអប់រំជាប្រចាំនិងផ្សព្វផ្សាយដល់ពួកគាត់ពេលមានជម្ងឺឈឺថ្កាត់ត្រូវមកមណ្ឌលសុខភាពជាចាំបាច់ទើបយើងវិភាគរកឃើញជំងឺគ្រុនចាញ់នេះពិតប្រាកដ។

   លោករិនរ៉ាវុឌ្ឍន៍ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលបានបញ្ជាក់ថា៖ខាងកម្មវិធីកំចាត់ជម្ងឺគ្រុនចាញ់នៅតែបន្តទៅចែកមុងជ្រលក់ថ្នាំនេះសារជាថ្មីទៀតដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នាទោះបីគាត់ទៅនៅដល់ទីណាក៍ដោយ។លោកថា៖​គម្រោ​ងនេះក្រសួងសុខាភិបាលបានសហការជាមួយនឹងអង្គកា​រ(យូរណុក)ដោយ​អនុវត្តនៅក្នុង​ខែកញ្ញាខាងមុខនេះហើយ។សូមបញ្ជាក់ថា៖​នៅឆមាសទី១ឆ្នាំ២០១៧នៅផ្នែកសេវាសុខាភិ​បាលបានព្យាបាលជំងឺទូ​ទៅបាន៤.០៤១លើកក្នុងនោះមានជម្ងឺគ្រុនចាញ់៦៧៦លើកពិគ្រោះជម្ងឺក្រៅបាន​​​២.៨៩៤លើកនិងផ្នែកវះកាត់អនុវត្តបាន៩១៦លើក

 

អាជ្ញាធរខេត្តរស្ទឹងត្រែងអះអាងថា៖"ករណីជម្ងឺគ្រុនចាញ់មានជិត៧០០ករណីកើនឡើងនៅឆមាសទី១ឆ្នាំ២០១៧នេះ"

អាជ្ញាធរខេត្តរតនគិរីរៀបចំទិវា"សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧"

ខេត្តរតនគិរី៖អាជ្ញាធរខេត្តរតនគិរីបានរៀបចំទិវា”សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧”ដើម្បីផ្សព្វ​ផ្សា​យដល់ពលរដ្ឋទូទៅនិងបងប្អូនជនជាតិអោយបានដឹងពីសារៈសំខាន់ទឹកដោះម្ដាយចំពោះកូនក្មេងទើបនឹងកើត។ក្នុងពិធីប្រារព្ធ”សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧” ស្ថិតនៅមណ្ឌលសុខភាពលំផាត់ ភូមិសាមុតក្រោម ឃុំសេនា និងមណ្ឌលសុខភាពសេនា ភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ រយៈពេលពីរថ្ងៃ ថ្ងៃទី៣និង៤ ខែសីហា ឆ្នាំ២០១៧ លោក ទិត្យ ប៊ុន្នី ប្រធានអង្គការកម្មវិធីមនុស្ស និង សុខភាព បានអោយដឹងថា ក្នុងរយៈពីរថ្ងៃ គឺថ្ងៃទី៣,៤ ខែសីហានេះពិភពលោកបានរៀបចំពិធីបំបោះកូនដោយទឹកម្ដាយដើម្បីលើកកំពស់ការយល់ដឹងពីសារៈសំខាន់ទឹកដោះម្ដាយ។ការបំបៅកូនក្មេងទើបនឹងកើតនឹងទឹកដោះម្ដាយជួយបង្ការការឈឺស្កាត់និងសុខភាពរឹងមាំ។

លោកបានបន្ដថា៖អត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងពេល១ម៉ោង្ដំបូងបន្ទាប់ពីសម្រាលកូនបានកើនឡើងគួអោយកត់សំគាល់។យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា(CDHS)ចំនួនបីលើកបានបង្ហាញការបំបៅកូនដោយទឹកដោះម្តាយតែមួយគត់(សម្រាប់កុមារអាយុ០-៦ខែ)​បានកើនឡើងពី១១%ក្នុងឆ្នាំ២០០០រហូតដល់៦០% ក្នុងឆ្នាំ២០០៥និងបន្តកើនឡើងរហូតដល់៧៣,៥% ក្នុងឆ្នាំ២០១០។ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងពេល១ម៉ោងដំបូងបន្ទាប់ពីសម្រាលក៏បានកើនឡើងផងដែរ ចាប់​ពី​១១​%នៅឆ្នាំ២០០០រហូតដល់៣៥%នៅឆ្នាំ២០០៥និងបន្តកើនឡើងរហូតដល់៦៥%នៅឆ្នាំ២០១០ ។

ចំណែកលោកទិត ឌីណា ជាប្រធានកម្មវិធីអាហាររូបត្ថម្ភ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានអោយដឹងដែរថា ៖ការបំបៅទឹកដោះម្ដាយ និង ទឹកគោមានការខុសគ្នាសុខភាពក្មេងនឹងខុសគ្នាដែរ។លោក ទិត្យ ប៊ុន្នី បានបន្ថែមទៀតថា៖” ហេតុផលជាច្រើនដែលបណ្តាលអោយមានការធ្លាក់ចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយកន្លងមករួមមានដូចជា ការធ្វើចំណាកស្រុក ដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងអំពីបំបៅកូនដោយទឹកដោះម្តាយ ទំនៀមទម្លាប់ វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ ការពង្រឹងការអនុវត្តអនុក្រឹតលេខ១៣៣ និងប្រកាសរួមអន្តរក្រសួងលេខ០៦១នៅមានកម្រិតនិងការរីករាលដាលនៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ(ម្សៅទឹកដោះគោផ្សំតាមរូបមន្ត)។

លោកបានបន្ដថា៖”ដោយមើលឃើញពីអត្រានៃការធ្លាក់ចុះនេះកម្មវិធីជាតិអាហាររូបត្ថម្ភនៃក្រសួងសុខាភិបាល ដោយមាន​ជំនួ​​យបច្ចេកទេសពីអង្គការដៃគូHKI Unicef MTI FHI36 Alive&Thrive Save the Children និងWVC បានរួមសហការស្វែងរកការផ្តួចផ្តើមជាថ្មីដើម្បីឲ្យមានការប្រារព្ធ សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ឡើងវិញចាប់ពីឆ្នាំ២០១​៥​ក​ន្លងទៅ ។

លោក ទិត្យ ប៊ុន្នី បានបញ្ជាក់ទៀតថា៖” នៅក្នុងឆ្នាំ២០១៧នេះកម្មវិធីជាតិអាហាររូបត្ថម្ភនៃក្រសួងសុខាភិបាលសហការជាមួយអង្គការHKIនិងអង្គការពាក់ព័ន្ធដ៏ទៃទៀត ធ្វើការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ “យើងរួមគ្នាលើកកម្ពស់ការបំបៅកូនដោយទឹកម្តាយ ដើម្បីអនាគត់ប្រសើររបស់កូនយើង” ហើយពាក្យស្លោក​គឺ”ទឹកដោះម្តាយគឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារ”។

រីឯស្ដ្រីម្នាក់ឈ្មោះ សារុន ណាង អាយុ២២ ជនជាតិទំពួន រស់នៅភូមិសាមុតក្រោម ឃុំសេនា ស្រុកលំផាត់ ដែលបានចូលរួម ពិធីប្រារព្ធ“សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧” បានអោយដឹងដែរថា គាត់មានការយល់ដឹងពីការបំបៅកូនដោយទឹកដោះដំបូងនិងសារៈសំខាន់ទឹកដោះម្ដាយចំពោះសុខភាពកូន៕

 

អាជ្ញាធរខេត្តរតនគិរីរៀបចំទិវា"សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៧"

សិក្សានុសិស្សជិត៣០០នាក់ចូលរួមស្តាប់មន្ត្រីកាំកុងត្រូលផ្សព្វផ្សាយអប់រំណែនាំការហូរចំណីអាហារដែលប៉ះពាល់សុខភាព

ខេត្តបន្ទាយមានជ័យ៖សិក្សានុសិស្សជិត៣០០នាក់ចូលរួមស្តាប់មន្ត្រីកាំកុងត្រូលផ្សព្វផ្សាយអប់រំណែនាំការហូរចំណីអាហារដែលប៉ះពាល់សុខភាពនៅថ្ងៃទី១៣ខែកក្តដាឆ្នាំ២០១៧នៅវិទ្យាល័យស្រុកភ្នំស្រុក។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យមានប្រសាសន៍ទៅសិក្សានុសិស្សថា៖ជាការយកចិត្តទុកដាក់ពីសុខមាលភាពបងប្អូនប្រជាពលរដ្ឋនិងសិក្សានុសិស្សការណែនាំពីនាយកដ្ឋានកាំកុងត្រូលនិងអភិបាលខេត្តបន្ទាយមានជ័យបានអោយមន្ត្រីកាំកុងត្រូលចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនិងសិក្សានុសិស្សអប់រំណែនាំមិនអោយបរិភោគចំណីអាហារប៉ះពាល់សុខភាព។
លោក សៀន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបានមានប្រសាសន៍ទៅកាន់សិក្សានុសិស្សដោយថ្លែងអំណគុណដែលបានសិក្សានុសិស្សវិទ្យាល័យភ្នំស្រុកចំនួន៣០០នាក់បានចូលរួមស្តាប់ការណែនាំអប់រំរាល់ចំណីហូបចុកដែលមិនត្រូវបរិភោគនិងទំនិញដែលប៉ះពាល់សុខភាព និងទំនិញហួសការបរិច្ឆេត។
លោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សបានថ្លែងអំណគុណចំពោះមន្ត្រីសាខាកាំកុងត្រូលដែលបានចុះផ្សព្វផ្សាយអប់រំណែនាំអោយសិក្សានុសិស្សមានការយល់ដឹងពីការបរិភោគចំណីមិនប៉ះពាល់សុខភាពនិងចំណីដែលប៉ះពាល់សុខភាពដើម្បីយកការយល់ដឹងទៅណែនាំអប់រំដល់ប្រជាពលរដ្ឋអោយបានយល់។ហើយក៍សំណុំពរដល់មន្ត្រីជំនាញត្រូវទប់ស្កាត់ទំនិញខូចគុណភាពនាំចូលពីថៃនិងវៀតណាមការពារសុខមាលភាព៕(ប៊ុន ធឿន)

សិក្សានុសិស្សជិត៣០០នាក់ចូលរួមស្តាប់មន្ត្រីកាំកុងត្រូលផ្សព្វផ្សាយអប់រំណែនាំការហូរចំណីអាហារដែលប៉ះពាល់សុខភាព

រដ្ឋមន្ដ្រីអះអាងថា៖អត្តសញ្ញាកម្មពលរដ្ឋក្រីក្រនៅមិនច្បាស់លាស់ឯគម្លាតអ្នកធូរធារនិងអ្នកក្រីក្របន្តកើតមាន

ខេត្តកំពតៈ ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់នាំឱ្យកិច្ចអភិវឌ្ឍមូលដ្ឋានមិនចំគោល ដៅ ពិសេសគម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន។រដ្ឋមន្ត្រីក្រសួងផែនការបាន មានប្រសាសន៍បែបនេះក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពតនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ថា៖” ភាពក្រីក្រជាបញ្ហា ស្មុគ្រស្មាញពហុមុខបង្កពីកត្តាច្រើនយ៉ាង ដូចជា កំណើនប្រជាជនខ្ពស់ កង្វះអនាម័យ បញ្ហាសុខភាព កង្វះការអប់រំ កង្វះកាលានុវត្តភាពការងារ កង្វះសុវត្ថិភាពស្បៀង ការរើសអើងក្នុងសង្គមជាដើម”។ រាជរដ្ឋា ភិបាលបានយល់ច្បាស់ និងបានចាត់ទុកភាពក្រីក្រជាបញ្ហាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។

ក្នុងបរិ ការណ៍នេះ ក្រសួងផែនការដែលជាសេនាធិការបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០១៤-២០១៨ ផែនការអភិវឌ្ឍន៍ជាតិនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី បានកំណត់ ច្បាស់នូវវិស័យអាទិភាពនានាជាសូចនាករ ពេលវេលា និងធនធានសម្រាប់អនុវត្ត ព្រមទាំងយន្តការតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃ ក៏ដូចជាទំនួលខុសត្រូវរបស់ក្រសួងស្ថាប័នផ្សេងៗ តាមមុំនៃអាទិភាពនីមួយៗ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រាំពីរភាគរយ និងកាត់បន្ថយភាពក្រីក្រឱ្យបានលើសពីមួយ ភាគរយក្នុងមួយឆ្នាំៗ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា៖” គោលដៅចម្បងនៃការងារអត្តសញ្ញាណកម្មនេះ គឺដើម្បីផ្តល់ទិន្នន័យគ្រួសារក្រីក្រនៅគ្រប់ភូមិទាំងអស់ចំពោះក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃ គូអភិវឌ្ឍន៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពកាត់បន្ថយភាពក្រីក្រ ព្រោះកន្លងមក និន្នាការនៃការប្រើប្រាស់ ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើងជាលំដាប់។ ផ្តើមចេញពីបញ្ហានេះ ឯកឧត្តម ឆាយ ថន បានបញ្ជាក់ ថា ការកំណត់អត្តសញ្ញាណជនក្រីក្រពុំច្បាស់លាស់ នាំឱ្យកិច្ចអភិវឌ្ឃមូលដ្ឋានមិនចំគោលដៅ ពិសេស គម្លាតរវាងអ្នកទទួលចំណូលខ្ពស់ និងអ្នកទទួលចំណូលទាបនៅតែបន្តកើតមាន”។

ក្នុងពិធីប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានសមាជិកមកពីខេត្តកែប និងខេត្តកំពតចូលរួមប្រមាណជាង១០០នាក់ លោកចាន់ ចេស្តា អភិ បាលខេត្តកំពតបានមានប្រសាសន៍ថា ដោយមានការគាំទ្រថវិកា សម្ភារៈពីអង្គការ GIZ និងជំនួយបច្ចេក ទេសរបស់ក្រសួងផែនការ កន្លងទៅខេត្តកំពតធ្លាប់បានអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្របីលើក រួចមកហើយនៅភូមិចំនួន៤៨០ ក្នុងចំណោមភូមិ៤៨៨ ទូទាំងខេត្ត ដែលមានពលរដ្ឋ១៣៤.៤២៨គ្រួសារ។

ជាលទ្ធផល នាឆ្នាំ២០០៩ បានរកឃើញអត្រាភាពក្រីក្រមានកម្រិត១៨,៨០ភាគរយ។ ក្នុងឆ្នាំ២០១១ មានកម្រិត​១៥,៦០ភាគរយ និងឆ្នាំ២០១៤ មានកម្រិតត្រឹម១៤,៤០ភាគរយ។ លោកអភិបាលខេត្តបានមាន ប្រសាសន៍បន្តថា៖ សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងផែនការ និងម្ចាស់ជំនួយបានកំណត់ឱ្យខេត្តធ្វើបច្ចុប្បន្ន ភាពឡើងវិញអំពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រទាំងនោះ។ ដូច្នេះ គ្រប់ក្រុងស្រុក មន្ទីរ អង្គភាព ព្រមទាំង អង្គការដៃគូនានាមេត្តាចូលរួមសហការជាមួយមន្ទីរផែនការ ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីជួយដល់ មន្ត្រីមូលដ្ឋានបានធ្វើបច្ចុប្បន្នភាពដោយទៀងទាត់ និងយកចិត្តទុកដាក់ដើម្បីរក្សាបាននូវប្រសិទ្ធភាព សុក្រិត្យភាពនៃបញ្ជីគ្រួសារក្រីក្រសម្រាប់ជាមូលដ្ឋានក្នុងការផ្តល់សេវា ឬជំនួយផ្សេងៗ៕

រដ្ឋមន្ដ្រីអះអាងថា៖អត្តសញ្ញាកម្មពលរដ្ឋក្រីក្រនៅមិនច្បាស់លាស់ឯគម្លាតអ្នកធូរធារនិងអ្នកក្រីក្របន្តកើតមាន

គំនរសំរាមស្អុយរលួយនៅក្រុងប៉ោយប៉ែត តំណាងក្រុមហ៊ុនថា មកពី…!!!

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត បានរអ៊ូរទាំពីបញ្ហាក្រុមហ៊ុន ប៉ោយប៉ែតគ្លីនណឺ(PPC)ប្រមូលសំរាមមានការយឺតយ៉ាវទុករហូតរលួយនិងមានក្លិនស្អុយ ដង្កូវ រ៉ុយរោមប៉ះពាល់សុខភាពកូនចៅពួកគាត់ និងបរិស្ថាន ។ជាក់ស្តែងប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែតអាណត្តិទី២ ឆ្នាំ២០១៧ នៅសង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៨ ខែ កក្តដា ឆ្នាំ ២០១៧ ម្សិលមិញនេះ។

ពាក់ព័ន្ធនិងបញ្ហសំរាមនេះគេសង្កេតឃើញនៅតាមសាលារៀន រង្វង់មូល មុខផ្ទះប្រជាពលរដ្ឋ ផ្សារនានា ជាពិសេសនៅមុខផ្សារកណ្តាល ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គរចោល និងមានក្លិនស្អុយរលួយជាច្រើន បង្កអោយប៉ះពាល់អ្នកទិញនិងអ្នកលក់ដូរក្នុងផ្សារ ទោះបីជាមានការរអ៊ូរទាំពីសំណាក់ពលរដ្ឋ ក៏ក្រុមហ៊ុននៅតែមានការយឺតយ៉ាវ។
ប្រជាពលរដ្ឋនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរកាត់ដេរសំលៀកបំពាក់ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា សំរាមនៅមុខផ្ទះរបស់គាត់ ក្រុមហ៊ុនខាងលើ ទុករយះពេលជាង១០ថ្ងៃទើបមកប្រមូល ជូនកាល២០ថ្ងៃក៏មាន។

តំណាងក្រុមហ៊ុនប្រមូលសំរាម ប៉ោយប៉ែតគ្លីនណឺបានអោយដឹងថា៖ បញ្ហាដែលមានការយឺតយ៉ាវក្នុងការប្រមូលសំរាមនេះគឺបណ្តាលមកពីក្រុមហ៊ុន ពិបាករកកម្មករ និងពេលខ្លះក្រុមហ៊ុនស្ទះដោយសារថយន្តខូច និងទីតាំងចាក់សំរាមស្ថិតនៅឆ្លាយពីទីប្រជុំជន ព្រមទាំងផ្លូវមានការលំបាក ស្អិតជាប់រថយន្តក៏មានដែរ ជាពិសេសគឺរដូវវស្សានេះ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា បញ្ហាសំរាមនេះកន្លងមកទាំងប្រជាពលរដ្ឋ ទាំងសហគមន៍ ទាំងអង្គការNGO ផ្តោតតែលើអាជ្ញាធរក្រុង តែវាជាបញ្ហារបស់សង្កាត់ដែលត្រូវអនុវត្តធ្វើនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។ ហើយលោកក៏បានណែនាំក្រុមហ៊ុនប្រមូលសំរាមត្រូវធ្វើយ៉ាងណាប្រមូលសំរាមអោយស្អាតដើម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្ត គាត់និងបង់លុយ ហើយក្រុមហ៊ុនកុំយកទីតាំងចាក់សំរាម យកមកធ្វើប្រធានបទដោះសារជាមួយប្រជាពលរដ្ឋ៕ប៊ុនថនគំនរសំរាមស្អុយរលួយនៅក្រុងប៉ោយប៉ែត តំណាងក្រុមហ៊ុនថា មកពី...!!!