អ្នកបើកបររថយន្តដឹកខ្សាច់ជាង២០នាក់លើគ្នាមកតវ៉ាសុំអោយលោកអភិបាលខេត្តក្រោយ ចាប់រថយន្ត

ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្តដឹកខ្សាច់ជាង២០នាក់នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានលើកគ្នាមកសុំជួបលោកអភិបាលខេត្ត សុំអោយជួយដោះស្រាយករណីកងរាជអាវុធហត្ថខេត្តចាប់រថយន្តដឹកខ្សាច់១គ្រឿង និងម៉ាស៊ីនបូមខ្សាច់២គ្រឿង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ និងករណីក្រុមហ៊ុននួនសារុំ ហាមឃាត់មិនអោយពួកគាត់ដឹកខ្សាច់លក់នៅក្នុងក្រុងកំពង់ឆ្នាំង។
លោក មឿន ចាន់នី អាយុ៤៣ឆ្នាំ រស់នៅភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាអ្នកបើកបររថយន្តដឹកខ្សាច់លក់ និងជាតំណាងអ្នកបើកបររថយន្តដឹកខ្សាច់ប្រមាណ៥០នាក់ បាននិយាយអោយដឹងថា៖ “កន្លងមកក្រុមហ៊ុននួយសារុំ មានទីតាំងនៅជាប់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានហាមឃាត់មិនអោយពួកគាត់ដឹកខ្សាច់ពីក្រៅមកចូលលក់នៅក្នុងក្រុងកំពង់ឆ្នាំងឡើយ ដោយលើកឡើងថាគាត់មានអាជ្ញាបណ្ណ័បូមខ្សាច់ លក់ខ្សាច់ពីក្រសួងឧស្សាហកម្ម បើពួកគាត់ចង់ដឹកខ្សាច់លក់ត្រូវមកទិញខ្សាច់ពីគាត់យកទៅលក់ទៅក្នុង១ឡានថ្លៃ១០ម៉ឺនរៀល។
បញ្ហានេះពួកគាត់ជាអ្នកបើកបររថយន្តរកស៊ីដឹកខ្សាច់លក់ជាយូរឆ្នាំមកហើយលើកឡើងថា៖”កន្លងមកគាត់បានទិញខ្សាច់ពីតាមស្រែ ឬទិញពីអ្នកបូមខ្សាច់លក់តាមជនបទក្នុង១ឡានថ្លៃតែ៤ម៉ឺនរៀល តែប៉ុ ណ្ណោះ ហើយដឹកយកមកលក់អោយគេបានថ្លៃតែ១០ម៉ឺនរៀលដែរ បើលក់លើសនេះគ្មានអ្នកណាទិញទេ។
ដូច្នេះអោយពួកគាត់ទិញពីក្រុមហ៊ុននួនសារុំ តើលក់ម្តេចបានទៅ។ ដោយឡែកកាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៦ លោកនួនសារុំ បាននាំសមត្ថកិច្ចប៉េអឹមខេត្តតៅចាប់យកឡានដឹកខ្សាច់គាត់ (មឿន ចាន់នី) ១គ្រឿងមកទុកនៅក្នុងទីបញ្ជារការកងរាជអាវុធហត្ថខេត្តទៀត។ ហេតុនេះហើយទើបពួកគាត់លលើគ្នាមកសុំអោយលោកអភិបាលខេត្តជួយដោះស្រាយ។
ចំណែកលោក ស៊ីវ ចន្ថា អាយុ៤៥ឆ្នាំ នៅភូមិត្រពាំងម្លូ និងលោក យីម រីណា អាយុ៣៧ឆ្នាំ នៅភូមិបន្ទាយព្រាល ជាអ្នកបូមខ្សាច់លក់នៅភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស បានអោយដឹងថា៖ កាលពីម៉ោយ១១និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា លោកនួនសារុំ បាននាំមន្ត្រីកងរាជអាវុធហត្ថខេត្ត ទៅចាប់ ដកហូតយកម៉ាស៊ីនបូមខ្សាច់ពួកលោក២គ្រឿងមកទុកនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តឈប់អោយធ្វើអាជីវក្មបូមខ្សាច់។
ពួកលោ កបានបញ្ជាក់ថា៖” អាជីវកម្មបូមខ្សាច់នេះពួកលោកកំពុងរត់ការសុំទៅក្រ សួងតាំងពីចុងឆ្នាំ២០១៥ តែបុំទាន់ឃើញអាជ្ញាបណ្ណ័ធ្លាក់មកនៅឡើយ។ ដូច្នេះហើយទើបពួកលោកមកសុំអោយលោកអភិបាលខេត្តជួយដោះស្រាយ អោយប្រជារាស្រ្តតូចតាចមានមុខរបររកស៊ីចិញ្ចឹមជីវិតផង។
ទាក់ទងនិងបញ្ហានេះ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងឋាមពលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖” ថ្មីៗនេះនៅទូទាំងប្រទេស ក្រសួងរ៉ែនិងថាមពល បានអោយមន្ទីរជំនាញសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យបិតអាជីវកម្មបូមខ្សាច់អានាធិបតេយ្យទាំងអស់ គឺអនុញ្ញាតអោយបូមខ្សាច់ លក់ខ្សាច់តែក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ័តែប៉ុណ្ណោះ។
ទាក់ទាង់និងការតវ៉ារបស់អ្នកបើកបររថយន្តដឹកខ្សាច់ និងអ្នកបូមខ្សាច់ខាងលើ លោកនិងហៅពួកគាត់ទៅមន្ទីររ៉ែនិងថាមពលខេត្ត ដើម្បីធ្វើការអប់រំអោយពួកគាត់យល់ ហើយបើចង់រកស៊ីបូមខ្សាច់លក់ខ្សាច់ពួកគាត់ត្រូវមានអាជ្ញាបណ្ណ័ពីក្រសួង។
ដោយឡែករថយន្តដឹកខ្សាច១គ្រឿង និងម៉ាស៊ីនបូមខ្សាច់ខុសច្បាប់២គ្រឿង ក្រោយពីធ្វើការអប់រំនិងធ្វើកិច្ចសន្យាហើយ លោកនិងឆ្លងយោបល់ទៅលោកអភិបាលខេត្ត សុំអោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តដោះលែងវិញ។
ចំណែកលោកនួនសារុំ ក្រុមហ៊ុនបូមខ្សាច់វិញបានអោយដឹងថា៖ “រឿងនេះលោកគ្រាន់តែជាអ្នករកស៊ីគោរពច្បាប់ម្នាក់គ្មានសិទ្ធចុះទៅចាប់អ្នកណានោះទេ ។បញ្ហាខាងលើនេះលោកគ្រាន់តែសមត្ថកិច្ចសុំអោយលោកសហការជួយចុះទៅចង្អុលបង្ហាញទីតាំម៉ាស៊ីនបូមខ្សាច់អត់ច្បាប់តែប៉ុណ្ណោះ៕

 

អ្នកបើកបររថយន្តដឹកខ្សាច់ជាង២០នាក់លើគ្នាមកតវ៉ាសុំអោយលោកអភិបាលខេត្តក្រោយ  ចាប់រថយន្ត

នាវាឥណ្ឌាចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាឆ្នាំសមុទ្ររបស់ កងទ័ពជើងទឹកឥណ្ឌា ០១គ្រឿង ឈ្មោះ ICGS SAMRAT លេខ47 នៅ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៨:៤០នាទី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរធ្វើមកទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៤ថ្ងៃ ពីថ្ងៃទី០៨ដល់ថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

នាវាឥណ្ឌាចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវា ICGS SAMRAT លេខ47 មាន បណ្តោយមានប្រហែល១០៥ម ទទឹងមានប្រហែល១២,៩ម ដឹកនាំដោយមេបញ្ជាការនាវា ឧត្តមនាវីត្រី DIG DS SAINI.TM មាននាវិកលើនាវាសរុបចំនួន១៣០នាក់ ត្រូវបាន លោកឧត្តមនាវី ទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ រួមដំណើរដោយ នាយនាវី ជាច្រើន រូបអញ្ជើញទៅទទួលស្វាគមន៍នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការដំណើរទស្សនៈកិច្ចនេះគឺដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពជើងទឹកកម្ពុជា-ឥណ្ឌា ។

នាវាឥណ្ឌាចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅល្ងាចថ្ងៃទី១០ វិច្ឆិកា ២០១៦នេះ វេលាម៉ោង១៨:៣០ មន្ដ្រីកម្ពុជាជាច្រើនរូបបាន ចូលរួមពិធីទស្សនកិច្ចលើនាវាល្បាតរបស់កងទ័ពឥណ្ឌា ក្រោមការដឹកនាំដោយលោក នាយឧត្តមសេនីយ៍ ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការគណកម្មការជាតិសន្តិសុខលំហរសមុទ្រ(គជសស)។

នាវាឥណ្ឌាចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាល្បាតនេះក៏គ្រោងនឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជានៅថ្ងៃស្អែកនេះជាលក្ខណៈមិត្តភាពផងដែរ។នាវាចំបាំងប្រទេសឥណ្ឌាចូលសំចតកំពុងផែរកំពុងសោមហើយជប់លៀងលើនាវាឥណ្ឌាផងដែរ៕

នាវាឥណ្ឌាចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អាជ្ញាធររាជធានីភ្នំពេញគ្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើងមួយកន្លែងទៀតប្របតាមដងទន្លេសាប

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងស្ថាបនាផ្លូវថ្មើរជើងចំនួន១កន្លែងទៀតប្របតាមមាត់ទន្លេ សាបនិងចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វារក្នុងគោលដៅបង្កើតសោភណ័ភាពថ្មីរបស់ រាជធានីភ្នំពេញសំដៅទាក់ទាញភ្ញៀវ ទេសចរ។
ក្នុងឱកាសចុះត្រួតពិនិត្យច្រាំងទន្លេសាបដោយផ្ទាល់នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារជំនាញទំាងអស់ ពន្លឿនការសិក្សា គំរូប្លង់ឲ្យបានច្បាស់លាស់ ដើម្បីឈានទៅអភិវឌ្ឍន៍ផ្លូវថ្មើជើងតាមមាត់ទន្លេសាបចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វារនៅឆ្នាំក្រោយនេះ។
ការពន្លឿនការស្ថាបនាផ្លូវថ្មើជើងថ្មីនេះ ខណៈដែរបច្ចុប្បន្នតំបន់ទេសចរណ៍ចាប់ពី សួនច្បារ ផ្សារត្រីដល់គល់ស្ពានជ្រោយចង្វារនេះមានភាពរញេរញៃ បរិស្ថានមិនល្អ រួមទាំងទី តំាងបំរើសេវាកម្ម ទេសចរណ៍មានលក្ខណៈដាច់ដោយដុំមិនបំរើឲ្យសាធារណៈទំាងមូល។
លោកបន្តថា៖” ក្រុមការងារកំពុងតែសម្របសម្រួលជាមួយអ្នករងផលប៉ៈពាល់ជិតរួចរាល់ហើយ ដោយ ប្រើយុទ្ធសាស្រ្តឈ្នះៗទំាងអស់គ្នា ក្នុងគោលបំណងបំរើផលប្រយោជន៍សាធារណៈ តាមរយៈ គំរូបប្លង់តាមគម្រោងស្ថាបនាច្រាំងទន្លេនិងផ្ លូវថ្មើរចាប់ពីបញ្ជរព័ត៌មានទេស ចរណ៍មុខព្រះបរមរាជ វំាង ដល់កំពង់ដរអរិយក្សត្យ ដោយសារតែគម្រោងនេះកាត់បន្ថយផល ប៉ៈពាល់ក្នុងកំរិតទាប។
លោកអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ថាបនាផ្លូវថ្មើជើងប្របតាមមាត់ទន្លេនៅតំបន់នេះ មានសារសំខាន់ណាស់ដោយវាមិនត្រឹមតែការពារបានច្រាំងទន្លេធ្វើឲ្យមានសោភណ័ភាពស្រស់ ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានស្រូបយកខ្យល់អាកាសដ៏ បរិសុទ្ធ និងការហាត់ប្រាណតាមមាត់ទន្លេផងដែរ។ ឯឧ.បន្តថា សម្រាប់គម្រោងផ្លូវថ្មើរជើងចាប់ពី សួនច្បារមុខផ្សារចាស់ប្របតាមមាត់ទន្លេសាប ដល់គល់ស្ពានជ្រោយចង្វារនេះ គឺ អាជ្ញាធរនឹងធ្វើការកែ លម្អយ៉ាងម៉ត់ចត់ជាទីបំផុតឲ្យសក្ត័សមទៅនឹងកញ្ចប់ផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅរាជធានីភ្នំពេញ ដែល មានភោជ្ជនីយដ្ឋាន ហាងកាហ្វេ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងកំពង់ផែទូកទេស ចរណ៍ ហើយផ្សារភ្ជាប់ទៅនឹងតំបន់រម្មណីយដ្ឋានវត្តភ្នំដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៃរាជ ធានីភ្នំពេញ។
លោកយុំា យីង ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានសាទរចំពោះគម្រោងស្ថាបនាផ្លូវថ្មើរ ជើងនេះ ថានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់សាធារណៈ ព្រោះវាបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែ មានកន្លែងធំទូលាយក្នុងការដើរកម្សាន្ត ហាត់ប្រាណប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ការឈានទៅអភិវឌ្ឍផ្លូវថ្មើរជើង និងការស្ថាបនាច្រាំងទន្លេចាប់ពីផ្សាររាត្រីដល់គល់ ស្ពានជ្រោយចង្វារដែលមានប្រវែងប្រវែងជាង១៦៤០ម៉ែត្រនេះបានធ្វើឡើង បន្ទាប់ពីគម្រោងស្ថាបនាផ្លូវថ្មើជើងនិងច្រាំងទន្លេសាបចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះ បរមរាជវំាងដល់កំពង់ចម្លងអរិយក្សត្រចប់រួចរាល់ ហើយទទួលការគាំ ទ្រយ៉ាងខ្លំាងពីសំណាក់ប្រជាពលរដ្ឋទំាងក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្ត៕

 

ក្រុមហ៊ុនចិននឹងចុះហត្ថលេខាជាមួយក្រុមហ៊ុន LYP Groupសង់ក្រុងចិនមួយតម្លៃ១ពាន់៥រយលានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ នឹងចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិន China Minsheng Investment ដើម្បីសង់ទីក្រុងចិនមួយ( CHINA TOWN) នៅជាយរាជធានីភ្នំពេញ មានទឹកប្រាក់១ពាន់៥រយលានដុល្លារ។បើតាមមន្ដ្រីបានអោយដឹងថា។​ឯការចុះហត្ថលេខានឹងធ្វើនៅរសៀលនេះ បើគ្មានការប្រែប្រួលទេក្រុមហ៊ុនទាំងពីរនឹងត្រូវចុះកិច្ចព្រមព្រៀងរួមគ្នាជាផ្លូវការនៅថ្ងៃទី ១ ខែ ធ្នូ មុននឹងឈានទៅសាងសង់ទីក្រុងចិនដែលមានតម្លៃ ១ពាន់៥រយលានដុល្លារនេះនាដើមឆ្នាំ ២០១៧ខាងមុខ។
ក្រុមហ៊ុនចិននឹងចុះហត្ថលេខាជាមួយក្រុមហ៊ុន LYP Groupសង់ក្រុងចិនមួយតម្លៃ១ពាន់៥រយលានដុល្លារ

ការប្រកាសអោយដឹងនៅនេះក្នុងពេលកម្ពុជារៀបចំវេទិការសេដ្ឋកិច្ចធុរកិច្ចចិនកម្ពុជាលើកដំបូងសំដៅទាក់ទាញវិនិយោគចិននិងទេសចរចិនបន្ថែមទៀតដែលាមានការចួលរួមបើកដោយសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជា។ «ទីក្រុងមិត្តភាពកម្ពុជា-ចិន» នឹងត្រូវសាងសង់លើផ្ទៃដី៥៥០ហិកតានៅក្នុងបរិវេណទីក្រុងរណបរបស់ក្រុមហ៊ុន LYP Group ដែលមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីភាគកណ្ដាលរាជធានីភ្នំពេញ ។

តាមផែនការមេទីក្រុងមិត្តភាពកម្ពុជា-ចិនដែលមានតម្លៃជាង១ពាន់៥រយលានដុល្លារនេះនឹងមានគម្រោងតូចៗជាច្រើនរួមមាន សាលារៀន ផ្សារទំនើប កន្លែងតាំងពិព័រណ៍ និងគម្រោងវិនិយោគដទៃផ្សេងទៀត។ គួររម្លឹកជូនថាប្រទេសចិនគឺជាប្រភពឈានមុខគេនៃការវិនិយោគផ្ទាល់ពីបរទេស និង ជាប្រទេសផ្ដល់ជំនួយអភិវឌ្ឍក៏ដូចជាកម្ចីដែលមានការប្រាក់ទាបឈានមុខគេដល់កម្ពុជា ។
តាមរបាយការណ៍សេដ្ឋកិច្ចកម្ពុជាបានអោយដឹងថា ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៦ ទឹកប្រាក់វិនិយោគរបស់ចិននៅកម្ពុជាមានចំនួនប្រមាណ ៧.០០០លានដុល្លារតាមរយៈក្រុមហ៊ុនចំនួន ១០២ និង គម្រោងចំនួន ៣៣៥ ។ នៅឆ្នាំ ២០១៧ខាងមុខនេះប្រទេសទាំងពីរបានដាក់ទិសដៅពង្រីកទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងចិនឲ្យបាន៥.០០០លានដុល្លារអាមេរិក។ កាលពីខែ តុលា ឆ្នាំ ២០១៦ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជាប្រទេសទាំងពីរបានសម្រេចនូវកិច្ចព្រមព្រៀងនិងពិធីសារចំនួន ៣១ ដែលបានផ្ដល់ផលប្រយោជន៍ចំពោះមុខជាច្រើនដល់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រទេស ។
ក្នុងនោះរួមមានការកសាង ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ការជួសជុលប្រាសាទព្រះវិហារ ការលើកទឹកចិត្តឲ្យវិនិយោគផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ការបង្កើនផ្លូវហោះហើារត្រង់ពីទីក្រុងនានារបស់ចិនមកកម្ពុជា និង ការបង្កើនចំនួនទេសចរចិនមកកម្ពុជាពី៧សែននាក់ ទៅ ២ លាននាក់នៅឆ្នាំ២០២០ជាដើម។ ក្រុមហ៊ុន CMIG ត្រូវបានបង្កើតរួមគ្នាដោយសហគ្រាសឯកជនចំនួន ៥៩ លើដើមទុន ៥០ ពាន់លានយ័នកាលពីឆ្នាំ២០១៤ នៅទីក្រុងសៀងហៃ ។ ក្រុមហ៊ុននេះមានគោលដៅវិនិយោគលើវិស័យថាមពលថ្មី ឧស្សាហូបនីយកម្មសំណង់ និង អាកាសចរជាដើម ។
បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអោយដឹងថាChina Town នឹងមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយគម្រោងនេះ នឹងជួយឲ្យកម្ពុជា ទាក់ទាញភ្ញៀវទេសចរចិន បានកាន់តែច្រើន នាពេលខាងមុខពេលបញ្ចប់ការសាងសង់ជាស្ថាពរ។លោកបានបន្ដថាក្រៅពីទេសចរចិននៅមានទេសចរបរទេសផ្សេងទៀតគេមកទស្សនកម្ពុជាចង់មើលនិងកំសាន្ដនៅក្រុងចិននេះផងដែរ។តាមគម្រោង China Town ស្ថិតនៅក្នុងគម្រោងទីក្រុងរណប លីយ៉ុងផាត់ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១ពាន់ហិកតានាភាគខាងជើងក្រុងភ្នំពេញ៕

ក្រុមហ៊ុនចិននឹងចុះហត្ថលេខាជាមួយក្រុមហ៊ុន LYP Groupសង់ក្រុងចិនមួយតម្លៃ១ពាន់៥រយលានដុល្លារ

ក្រុមហ៊ុនចិននឹងចុះជាមួយក្រុមហ៊ុន LYP Groupសង់សងក្រុងចិនមួយតម្លៃ១ពាន់៥រយលានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ នឹងចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិន China Minsheng Investment ដើម្បីសង់ទីក្រុងចិនមួយ( CHINA TOWN) នៅជាយរាជធានីភ្នំពេញ មានទឹកប្រាក់១ពាន់៥រយលានដុល្លារ។បើតាមមន្ដ្រីបានអោយដឹងថាការចុះហត្ថលេខានឹងធ្វើនៅរសៀលនេះ បើគ្មានការប្រែប្រួលទេក្រុមហ៊ុនទាំងពីរនឹងត្រូវចុះកិច្ចព្រមព្រៀងរួមគ្នាជាផ្លូវការនៅថ្ងៃទី ១ ខែ ធ្នូ មុននឹងឈានទៅសាងសង់ទីក្រុងចិនដែលមានតម្លៃ ១ពាន់៥រយលានដុល្លារនេះនាដើមឆ្នាំ ២០១៧ខាងមុខ។ការប្រកាសអោយដឹងនៅនេះក្នុងពេលកម្ពុជារៀបចំវេទិការសេដ្ឋកិច្ចធុរកិច្ចចិនកម្ពុជាលើកដំបូងសំដៅទាក់ទាញវិនិយោគចិននិងទេសចរចិនបន្ថែមទៀតដែលាមានការចួលរួមបើកដោយសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជា។ «ទីក្រុងមិត្តភាពកម្ពុជា-ចិន» នឹងត្រូវសាងសង់លើផ្ទៃដី៥៥០ហិកតានៅក្នុងបរិវេណទីក្រុងរណបរបស់ក្រុមហ៊ុន LYP Group ដែលមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីភាគកណ្ដាលរាជធានីភ្នំពេញ ។

តាមផែនការមេទីក្រុងមិត្តភាពកម្ពុជា-ចិនដែលមានតម្លៃជាង១ពាន់៥រយលានដុល្លារនេះនឹងមានគម្រោងតូចៗជាច្រើនរួមមាន សាលារៀន ផ្សារទំនើប កន្លែងតាំងពិព័រណ៍ និងគម្រោងវិនិយោគដទៃផ្សេងទៀត។ គួររម្លឹកជូនថាប្រទេសចិនគឺជាប្រភពឈានមុខគេនៃការវិនិយោគផ្ទាល់ពីបរទេស និង ជាប្រទេសផ្ដល់ជំនួយអភិវឌ្ឍក៏ដូចជាកម្ចីដែលមានការប្រាក់ទាបឈានមុខគេដល់កម្ពុជា ។
តាមរបាយការណ៍សេដ្ឋកិច្ចកម្ពុជាបានអោយដឹងថា ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៦ ទឹកប្រាក់វិនិយោគរបស់ចិននៅកម្ពុជាមានចំនួនប្រមាណ ៧.០០០លានដុល្លារតាមរយៈក្រុមហ៊ុនចំនួន ១០២ និង គម្រោងចំនួន ៣៣៥ ។ នៅឆ្នាំ ២០១៧ខាងមុខនេះប្រទេសទាំងពីរបានដាក់ទិសដៅពង្រីកទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងចិនឲ្យបាន៥.០០០លានដុល្លារអាមេរិក។ កាលពីខែ តុលា ឆ្នាំ ២០១៦ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជាប្រទេសទាំងពីរបានសម្រេចនូវកិច្ចព្រមព្រៀងនិងពិធីសារចំនួន ៣១ ដែលបានផ្ដល់ផលប្រយោជន៍ចំពោះមុខជាច្រើនដល់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រទេស ។
ក្នុងនោះរួមមានការកសាង ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ការជួសជុលប្រាសាទព្រះវិហារ ការលើកទឹកចិត្តឲ្យវិនិយោគផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ការបង្កើនផ្លូវហោះហើារត្រង់ពីទីក្រុងនានារបស់ចិនមកកម្ពុជា និង ការបង្កើនចំនួនទេសចរចិនមកកម្ពុជាពី៧សែននាក់ ទៅ ២ លាននាក់នៅឆ្នាំ២០២០ជាដើម។ ក្រុមហ៊ុន CMIG ត្រូវបានបង្កើតរួមគ្នាដោយសហគ្រាសឯកជនចំនួន ៥៩ លើដើមទុន ៥០ ពាន់លានយ័នកាលពីឆ្នាំ២០១៤ នៅទីក្រុងសៀងហៃ ។ ក្រុមហ៊ុននេះមានគោលដៅវិនិយោគលើវិស័យថាមពលថ្មី ឧស្សាហូបនីយកម្មសំណង់ និង អាកាសចរជាដើម ។
បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអោយដឹងថាChina Town នឹងមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយគម្រោងនេះ នឹងជួយឲ្យកម្ពុជា ទាក់ទាញភ្ញៀវទេសចរចិន បានកាន់តែច្រើន នាពេលខាងមុខពេលបញ្ចប់ការសាងសង់ជាស្ថាពរ។លោកបានបន្ដថាក្រៅពីទេសចរចិននៅមានទេសចរបរទេសផ្សេងទៀតគេមកទស្សនកម្ពុជាចង់មើលនិងកំសាន្ដនៅក្រុងចិននេះផងដែរ។តាមគម្រោង China Town ស្ថិតនៅក្នុងគម្រោងទីក្រុងរណប លីយ៉ុងផាត់ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១ពាន់ហិកតានាភាគខាងជើងក្រុងភ្នំពេញ៕

ពលរដ្ឋកម្ពុជាជាង៣ភាគរយនៃប្រជាពលរដ្ឋជាង១៥លាននាក់ជឿលើសាសនាគ្រឹស

ភ្នំពេញ៖សមាជិកព្រឹទ្ធិសភាជាតិកម្ពុជាអះអាងវិស័យ សាសនារីកចំរើនខ្លាំងដោយកម្ពុជា មានសន្តិភាពពេញលេញទូទាំងប្រទេសនិងមានពលរដ្ឋកម្ពុជាជាង៣ភាគរយនៃប្រជាពលរដ្ឋជាង១៥លាននាក់ជឿលើសាសនាគ្រឹសខណៈពេលនេះពួកគេប្រារព្ឋបុណ្យណូអែលឬបុណ្យគ្រឹសស្មាស។
នេះបើតាមលោក អ៊ុង ទី សមាជិកព្រឹទ្ធិសភាជាតិ បានថ្លែងក្នុងពីធីបុណ្យអូអ៊ែល នៅអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅព្រះវិហារជីវិតថ្មី នៅរាជធានីភ្នំពេញក្នុងពិធីបុណ្យណូអែល ។លោកបានបញ្ជាក់ទៅកាន់មនុស្សប្រមាណជាង២០០០នាក់ថា “ច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃប្រទេសកម្ពុជា បានចែងហើយថា ពលរដ្ឋគ្រប់រូបគឺមាន សេរីភាពគ្រប់គ្រាន់ក្នុង ជឿទៅលើសាសនាផ្សេងៗដែលខ្លួនចង់ជឿ”។ ទោះបីកម្ពុជា បានយកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក៏ដោយ តែប្រជាជន គឺមានសេរីពេញលេញ ទៅលើជំនឿដែលខ្លួនជឿ។
តាមក្រសួងធម្មការនិងសាសនា នាពេលកន្លងទៅបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាទាំងមូល មានប្រជាពលរដ្ឋដែលបានជឿទៅសាសនាគ្រីស្ទ មានចំនួន ជាង៣ភាគរយ នៃប្រជាពលរដ្ឋជាង១៥លាននាក់៕
សមាជិកព្រឹទ្ធិសភាជាតិនៃប្រទេសកម្ពុជា អះអាងថាវិស័យសាសនាមានការរីកចំរើនខ្លាំង ដោយសារកម្ពុជា ពិតជាមានសន្តិភាពពេញលេញនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការជឿទៅលើសាសនាផ្សេងៗ ដោយមិនមានការបង្ខិតបង្ខំ ពីបុគ្គល ដែលដឹកនាំសាសនានោះឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា ជាច្បាប់កំពូលក៏បានចែងពីសេចក្តីជំនឿសាសនានេះផងដែរ។

ពលរដ្ឋកម្ពុជាជាង៣ភាគរយនៃប្រជាពលរដ្ឋជាង១៥លាននាក់ជឿលើសាសនាគ្រឹស
លោកបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា គឺមានសាសនាធំ ព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និង គ្រីស្ទសាសនា ដែលគេគ្រាប់គ្នាស្គាល់ថា ជាគ្រីស្ទានដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទនោះ។លោកបន្តថា ៖”សាសនាទាំងអស់គឺអប់រំមនុស្សអោយប្រព្រឹត្តអំពើល្អ មិនបង្រៀនមនុស្សអោយធ្វើបាបនោះទេ”។
លោកម៉ាន់ ឈឿន សមាជិកព្រឹទ្ធិសភា ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ បានបញ្ជាក់ថា “ក្រោយថ្ងៃរំដោះភ្លាម វិស័យសាសនា មិមទាន់មានការរីកចំរើននោះទេ។ តែបន្ទាប់មានយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញមក ដែលមានការធ្វើសមាហរណកម្មកម្លាំងកងទ័ពមក កម្ពុជាពិតជាមានសន្តិភាពពេញនៅទូទាំងប្រទេស ហើយវិស័យសាសនា គឺបានរីកចំរើន និងបើកប្រជាពលរដ្ឋអោយមានសេរីភាព ទៅលើជំនឿ ដែលខ្លួនចង់ជឿលើសាសនា”។
លោក តាំង វេកហ៊ួង ប្រធានអង្គការបេសកម្មជីវិតថ្មី និងជាលោកគ្រូគង្វាលនៃព្រះវិហារជីវិតថ្មីភ្នំពេញ បានបញ្ជាក់ថា “គ្រីស្ទានគឺជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ ហើយក្នុងព្រះ គម្ពីរ គឺបានបង្រៀនមនុស្សអោយប្រព្រឹត្តតែអំពើល្អ ដែលប្រាសចាកពីអំពើបាប”។
ទាក់ទិនទៅនឹងការធ្វើបុណ្យណូអ៊ែលនេះ លោក តាំង វេកហ៊ួង បានថ្លែងក្នុងសេចក្តី អត្ថាធិប្បាយរបស់គាត់ថា “ការធ្វើបុណ្យណូណែល ឬគ្រីស្ទស្មះ នោះគឺជាការធ្វើបុណ្យកំណើត ព្រះយេស៊ូវ ដែលរហូតមកដល់ឆ្នាំនេះ គឺមានអាយុ២០១៦ឆ្នាំហើយ គឺគ្រីស្ទសរាជ។
ចំពោះបញ្ហាសាសនានេះ លោកសរ ស៊ុនណារ៉ា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអោយដឹងថា ច្បាប់កម្ពុជា គឺបានបើកសេរីភាពក្នុងការជឿទៅលើសាសនា នានាដែលខ្លួនចង់ជឿ។ ជាមួយគ្នារាជរដ្ឋាភិបាលគឺធ្វើការបើកទូលាយ លើបញ្ហាសាសនានេះ៕

កំពង់ផែស្វយ័តក្រុងព្រះសីហនុលក់ភាគហ៊ុន

ភ្នំពេញ៖ក្រុមហ៊ុន ភ្នំពេញស៊ីឃ្យួរឹធី ជាភ្នាក់ងារលក់ជាផ្លូវការរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានប្រកាសថា៖
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ចាប់ផ្តើមធ្វើការស្ទាបស្ទង់ថ្លៃភាគហ៊ុនរបស់ខ្លួនជាសាធារណៈ ដោយ 1ហ៊ុន តម្លៃ 0,88$ ទៅ 1,29$។នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន។
ប្រភពបានបន្ដថា៖លោកអ្នកអាចចាប់ផ្តើមវិនិយោគចាប់ពី 1000 ហ៊ុនឡើងទៅ ដោយគ្រាន់តែកក់ 10% នៃទំហំទឹកប្រាក់វិនិយោគ។ក្រុមហ៊ុនក៏នឹងប្រើប្រាស់លុយនេះដើម្បីទិញឧបករណ៍ទំនើបៗបន្ថែមទៀតដើម្បីបង្កើនផលិតភាពរបស់ខ្លួន ដែលតម្លៃសរុបនៃផែនការអភិវឌ្ឍន៍របស់ PAS នេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ២៦,៦ លានដុល្លារ។PAS គឺជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ ដែលមានទំនាក់ទំនងដោយផ្ទាល់នឹងកំណើនដ៏រឹងមាំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ការធានាភាគលាភៈ អប្បបរមា 5% នៃតម្លៃបោះផ្សាយក្នុងរយៈពេល3ឆ្នាំបន្ទាប់។ ប្រសិនអ្នកវិនិយោគ ចង់ទីញហ៊ុនរបស់ PAS ឬ
ចង់បានព័ត៌មានបន្ថែម អាចទំនាក់ទំនង PPS
023 886 555/078 85 9590/015 56 6571/016 626167

 

កំពង់ផែស្វយ័តក្រុងព្រះសីហនុលក់ភាគហ៊ុន

កម្ពុជាទទួលបានគម្រោងវិនិយោគជាង១ពាន់និងទឹកប្រាក់៤ពាន់លានដុល្លារអាមេរិចក្នុង៤ខែដើមឆ្នាំ

ភ្នំពេញ៖ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០១៧ នេះ រដ្ឋាភិបាលកម្ពុជាបានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៦០៥.០០៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៤.០២២.៦៥៨.០៤៣ ដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៦ ចំនួន ៧១២ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៩៣១.៤៨៩ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ២.៨០៥.៧៨០.២១៧ ដុល្លារសហរដ្ឋអាមេរិក គឺមានការកើនឡើងប្រមាណ ៤៣.៣៧%។ ទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដីនិងសំណង់បានប្រកាសនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖”គិតចាប់តាំងពីឆ្នាំ ២០០៣ ដល់ ០៤ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន (១៣៨/២០១៦) និង ១៤៧ទីតាំង។ គិតចាប់តាំងពីឆ្នាំ២០០៥ ដល់ ០៤ខែ ឆ្នាំ២០១៧ នៅមានអគារខ្ពស់ចាប់ពី០៥ជាន់ឡើងទៅមានចំនួនសរុប (៨៧៦/២០១៦) និង ៩០១អគារ។
គិតចាប់ពីឆ្នាំ ២០០០ ដល់ ០៤ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន ១៨ប្រទេស មានចំនួន ៣០៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣.២៣៨.១៧០ម៉ែត្រការ៉េ មានតម្លៃប៉ានស្មានទុនវិនិយោគសាងសង់ ៤.៥៣៩.៦០០.៩៦១ដុល្លារសហរដ្ឋអាមេរិក។

អំពីការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់គិតមកទល់រយៈពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ក្រុមហ៊ុន ក្នុងនោះ៖ (១)-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤១ក្រុមហ៊ុន និង (២)- ក្រុមហ៊ុនសាងសង់ មានចំនួន ៩៧០ក្រុមហ៊ុន។រូបវន្តបុគ្គលសិក្សាគម្រោងបុ្លង់នៅមានសុពលភាពចំនួន ១១៥រូប ក្នុងនោះស្ថាបត្យករ ៨០រូប វិស្វករចំនួន ៣៥រូប។ បានចុះបញ្ជីស្ថាបត្យករក្នុងគណៈស្ថាបត្យករកម្ពុជា ចំនួន ៥៨៨រូប ក្នុងនោះស្ថាបត្យករបរទេស ០៨រូប ជនជាតិជប៉ុនចំនួន ០២រូប នៅទូទាំងប្រទេសមានស្ថាបត្យករសរុបប្រមាណចំនួន ២៥០០នាក់៕

 

កម្ពុជាទទួលបានគម្រោងវិនិយោគជាង១ពាន់និងទឹកប្រាក់៤ពាន់លានដុល្លារអាមេរិចក្នុង៤ខែដើមឆ្នាំ

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ដប្រកាសថា៖”គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ”។​តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ដ្រីបានសរសេរថា៖”ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោ​យ​ប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេ​ស​ជាតិបានលឿនឆ្ពោះទៅមុខ។មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង។

សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថានឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យដែលធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជា​ជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញអោយឃើញកាន់តែច្បាស់ថា គណ​បក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត៕

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ក្រសួងសាធារណការបង្ហាញអំពីគម្រោង​ដំណើរការរថភ្លើងដឹកអ្នកដំណើរ ​នៅខែមេសា ឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​​​ប្រកាសថា រថភ្លើងដឹកអ្នកដំណើរពីស្ថានីយ៍អយ័ស្មយានភ្នំពេញ ទៅ​ព្រ​លា​ន​​យន្ត​ហោះ​អន្តរជាតិភ្នំពេញ គ្រោងនឹងចាប់ផ្តើមដាក់ឲ្យដំណើរការក្នុងខែមេសា ឆ្នាំ​២០​១៨​​ខាង​មុខនេះ។

ក្នុងពិធីប្រគល់ និងទទួលសម្ភារៈបរិក្ខារគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូន ហឺណាន របស់ចិន នៅព្រឹកថ្ងៃទី២១ កក្កដានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការដាក់ឲ្យដំណើររថភ្លើងធុនស្រាលនេះ នឹងជួយសម្រួលពេលវេលា​ធ្វើដំណើរ​របស់​​ប្រជា​ពលរដ្ឋ ឬភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកាន់តំបន់ព្រលានយន្តហោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រថភ្លើងនេះបើកបរដោយប្រើប្រាស់ផ្លូវរថភ្លើងចាស់ដោយប្រើប្រាស់ពេលវេលាធ្វើដំណើរប្រហែលជាជាង២០នាទី លើចំងាយ​ផ្លូវ​ប្រមា​ណ​​ជាង​​​១០គីឡូម៉ែត្រ ដែលបច្ចុប្បន្ននេះ គឺក្រុមការងារបាននឹងកំពុងធ្វើការចាប់ផ្តើមស្ថាប​នាផ្លូវនេះជា​បណ្តើរៗបានប្រមាណជាង២៥០ម៉ែត្រ​ហើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ៖”ក្រុមហ៊ុន Royal Railway បានកម្ម៉ុងទិញបួនគ្រឿងមកពី​ប្រទេស​មិចស៊ីកូដែលក្នុងមួយគ្រឿងគឺមានតម្លៃចន្លោះពីមួយលានដុល្លារ ទៅពីរលានដុល្លារ ដែល​ក្នុងមួយគ្រឿងគឺអាចផ្ទុកមនុស្សបានប្រមាណ​១០០​នាក់។យ៉ាងណាក៏ដោយឯកឧត្តមទេសរដ្ឋមន្រ្តី មិនទាន់បង្ហើបឲ្យដឹងពីតម្លៃសំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើង​ធុនតូចនេះ។ ក៏ប៉ុន្តែឯកឧត្តម បានបញ្ជាក់ថា មិនយកតម្លៃសម្រាប់អ្នកជិះរថភ្លើងធុនតូចនេះ សម្រាប់រយៈពេល១ខែដំបូងដោយមិនគិតថ្លៃ”។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានធ្វើការអំពាវនាវឲ្យប្រជាពល​រដ្ឋ​រស់​នៅ​​តាមបណ្តោយផ្លូវរថភ្លើងនេះ គឺកុំមានការបារម្ភចំពោះការបណ្តាញចេញពី​សំណាក់​អាជ្ញាធរ​ចំពោះការកសាងផ្លូវរថភ្លើងធុនតូចនេះ៕