មន្ត្រីថា៖អាជីវកម្មទទួលបញ្ជាំបើកគ្មានច្បាប់និងប្រឈមផាកវិន័យជាប្រាក់១០ទៅ២០លានរៀល

បន្ទាយមានជ័យ៖មន្ត្រីបានអះអាងនៅថ្ងៃនេះថា៖អាជីវកម្មទទួលបញ្ជាំបើកគ្មានច្បាប់និងត្រូវអនុវត្តន៍តាមច្បាប់ហើយផាកវិន័យជាប្រាក់១០ទៅ២០លានរៀល។

កិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងអាជីវកម្មទទួលបញ្ជាំនិងទទួលប្រាតិភោគដោយអនុប្បទានដល់អាជីវករប្រមាណជាង៥០​នាក់បានចូលនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យលោក ឈួន តម្រា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មទទួលបញ្ជាំនិងទទួលប្រាតិភោគបានមានប្រសាសន៍ថា៖ការប្រកបអាជីវកម្មទទួលបញ្ចាំនិងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានខ្នាតតូចដែលមានដើមទុនចាប់ពី២០លានរៀលដល់៤០លានរៀលត្រូវមានលិ​ខិត​អនុញ្ញាតប្រកបអាជីវកម្មពីមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា៖រាល់ការប្រកបអាជីវកម្មទទួលបញ្ជាំនិងទទួលប្រាតិភោគដោយអនុប្បទានខ្នាតមធ្យមនិងខ្នាតតូចមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ប្រាក់តម្កល់ធានាអាជីវកម្ម១០ភាគរយនៃដើមទុនដែលបានប្រកាស់ត្រូវបង់ចូលគណនីទោលរបស់សាខារតនាគារជាតិដែលបើកនៅសាខាធនាគារជាតិនៃកម្ពុជាតាមបណ្តាខេត្ត.រាជធានី។
លោក ង៉ោ ណាឡែន អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុទទួលបញ្ជាំនិងទទួលប្រាតិភោគបានមានប្រ​សាសន៍ថា៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ជាំនិងទទួលប្រាតិភោគដោយអនុប្បទានដល់អាជីវករ និងត្រួតពិនិត្យអាជីវកម្មទទួលបញ្ជាំត្រូវមានច្បាប់អនុញ្ញាត។លោកបានណែនាំដល់មន្ទីសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យត្រូវគ្រប់គ្រងអោយចំពោះមុខសញ្ញាកន្លែងបើបញ្ជាំគ្មានច្បាប់អនុញ្ញាត ហើយណែនាំធ្វើច្បាបអាជីវកម្ម បើមិនធ្វើតាមការណែនាំ មន្ត្រីស្ថាប័នជំនាញត្រូវអនុវត្តន៍តាមច្បាប់ដោយផាកវិន័យ១០លានរៀលទៅ២០លា​នរៀ​លនិងបិតមិនអោយដំណើរបន្តទៀត៕

មន្ត្រីថា៖អាជីវកម្មទទួលបញ្ជាំបើកគ្មានច្បាប់និងប្រឈមផាកវិន័យជាប្រាក់១០ទៅ២០លានរៀល

ចំណួលអង្គរទទួលបានជាង៦៩លានដុល្លារក្នុង៨ខែ

ភ្នំពេញ៖ចំណួលពីអង្គរវត្ដមានទឹកប្រាក់ជាង៦៩លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០១៧នេះកើនជិត៧០ភាគរយ។នេះបើតាមការផ្សាយពីវិទ្យស្ថានអង្គរវត្ដ។ប្រភពបានបន្ដថា៖ក្នុងរយៈពេល៨ខែនេះទេសចរចូលអង្គរវត្តមានចំនួនប្រមាណជា១លាន៦ខែននាក់កើនជាង១២ភាគរយ៕

 

ចំណួលអង្គរទទួលបានជាង៦៩លានដុល្លារក្នុង៨ខែ

ប្រមុខរដ្ឋាភិបាលរំលឹក”៣កុំ”និង”៣សុំ”

ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកាលពីម្សិលមិញបានបន្ដរំលឹក”៣កុំ”និង”៣សុំ”ដល់កម្មករដើម្បីអោយកម្មករកម្មការិនីបានដឹងក្នុងស្ថានភាពប្រទេសជាតិសព្វថ្ងៃ។ក្នុងកម្មវិធីជួបជាមួយកម្មករជាង៤ពាន់សម្ដេចបានបញ្ជក់ថា៖ដោយសារស្ថេរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់ល្អព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុនពីបរទេសគឺចំនួនរោងចក្រត្រូវបានកើនឡើងជាបន្តបន្ទាប់ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពល ហើយក្នុងនោះប្រាក់ខែក៏ត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅឆ្នាំ២០១៨ខាងមុខនេះ តិចបំផុតគឺអាចឡើងដល់១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលតែងតែយកចិត្តទុកដាក់និងរួមសុខរួមទុក្ខជាមួយកម្មករមិនដូចមួយក្រុមទៀតដែលបានតែមាត់តែការពិតមិនបានជួយអ្វីដល់កម្មករឡើយ។ ទន្ទឹមនឹងការខិតខំរបស់រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគគិនដើម្បីបង្កើនការងារដល់បងប្អូនកម្មករ គឺក្រុមមាននោះ(?) បានអនុវត្តិយុទ្ឋសាសស្រ្តគោលនយោបាយ ៣-កុំ ដែលសំដៅលើ ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅកម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ?ព្រោះបានធ្វើអោយបងប្អូនកម្មករកម្មការនីបាត់បង់ការងារដែលប៉ះពាល់ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលបាននិងកំពុងខិតខំជួយកម្មករ ៣-សុំ គឺ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានខិតខំធ្វើកិច្ចការទាំងនេះទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសគ្មានពេលសម្រាកឡើយ ដើម្បីគៀងគរអ្នកវិនិយោគិន មកវិនិយោគ បង្កើតការងារដល់កម្មករអោយមានប្រាក់ចំណូល និងជីវភាពរស់នៅកាន់តែល្អប្រសើ។សន្តិភាពនិងការអភិវឌ្ឍគឺជាកត្តាសំខាន់បំផុតក្នុងការធ្វើអោយប្រទេសជាតិមានការរីកចម្រើនហើយសន្តិភាពនិងការអភិវឌ្ឍមិនអាចកាត់ផ្តាច់ពីគ្នាបានទេជាពិសេសត្រូវរក្សានូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។

សម្ដេចបានអោយដឹងដែរថា៖កាលពីឆ្នាំ ១៩៩៧ យើងមានរោងចក្រតែ៦៤ប៉ុណ្ណោះ តែឥឡូវនេះរោងចក្រកាត់ដេរកើនដល់ ១,១១៧ ហើយបើសរុបរោងចក្រសហគ្រាសទាំងអស់គឺមានប្រមាណ ១១,១៦៨ ដែបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង១លាននាក់៕

 

ប្រមុខរដ្ឋាភិបាលរំលឹក”៣កុំ”និង”៣សុំ”

ក្រុមហ៊ុនចិនគ្រោងចំណាយថវិកា១ពាន់លានដុល្លារកសាងអាគារមិត្តភាពកម្ពុជា-ចិនមួយនៅប្រទេសចិន

ភ្នំពេញ៖ក្រុមហ៊ុនដ៏ល្បីនៅប្រទេសចិនគ្រោងចំណាយថវិកា១ពាន់លានដុល្លារ ក្នុងការកសាងអាគារ មួយ ដើម្បីផ្តល់ ឱកាស អោយកម្ពុជាមានកន្លែងតាំងពិពណ៌ផលិតផលកសិកម្មកម្ពុជា និង សម្រាប់តាំង ពិពណ៌សិល្បៈ វប្បធម៌របស់កម្ពុជា នៅប្រទេសចិន ដោយក្រុមហ៊ុន បានសុំការអនុញ្ញាតិពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ឈ្មោះអាគារនោះថា អាគារមិត្តភាពកម្ពុជា-ចិន។
នៅក្នុងជំនួបជាមួយ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិននារសៀលថ្ងៃទី១៤ ខែឧសភានេះ លោក សាន សៀងស្ស័ង ប្រធានក្រុមហ៊ុនហ្សង់កឺហ្សៅសាង (Zhongke Zhaoshang) បានជំរាបជូនសម្តេចថា ខាងក្រុមហ៊ុនទទួលរាប់រងកសាងអាគារនោះទាំងស្រុង ។ទន្ទឹមនិងនេះ លោកប្រធានក្រុមហ៊ុន ក៍បានបង្ហាញពីចំណាប់អារម្មណ៏ចង់មកនិយោគនៅកម្ពុជាផងដែរ ដោយក្រុមហ៊ុនមានបទពិសោធន៌ក្នុងការវិនិយោគនៅតាមបណ្តាប្រទេស នានា និងបានចូលផ្សារភាគហ៊ុន នៅហុងកុង លើផ្នែកហិរញ្ញវត្ថុ បរិក្ខារសុខាភិបាល ជំនាញផ្នែកមហារីក សេវាអចលនៈទ្រព្យ និងសេវាជួលយន្តហោះអន្តរជាតិជាដើម។
លោកប្រធានក្រុមហ៊ុនក៍មានបំណងមកកាន់កម្ពុជាដើម្បីសិក្សាស្វែងយល់អំពីតម្រូវការចាំបាច់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ដោយលោកបានជំរាបជូនសម្តេចថា ក្រុមហ៊ុនលោកក៏ធ្លាប់បានវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ឋនៅក្នុងប្រទេសចិន និងក៍បានកសាងផ្លូវល្បឿនលឿនពីហុងកុង ទៅកាន់ទីក្រុងស៊ិនជិនប្រទេសចិនផងដែរ។
ជាងនេះ ក្រុមហ៊ុន ហ្សង់កឺហ្សៅសាង ក៍មានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន Boeing ផលិតយន្តហោះរបស់អាមេរិក ដោយលោកមាន បំណង បើកអោយមានសេវាជួលយន្តហោះអន្តរជាតិ អាចចែកចាយនិងជួលទៅប្រទេសក្នុងតំបន់អាស៊ានទាំងមូល និងជួល អោយប្រទេសចិន និងប្រទេសមួយចំនួនទៀត។
ទន្ទឹមនឹងនេះ លោកក៏មានបំណងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ជាពិសេសយុវជន អោយមានជំនាញផ្នែកថែទាំគ្រឿងចក្រយន្តហោះ និងជំនាញជួសជុលម៉ាស៊ីនយន្តហោះជាដើម។ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានឯកភាពឲ្យដាក់ឈ្មោះ អាគារមិត្តភាពកម្ពុជា-ចិននៅប្រទេសចិន ដោយសម្តេច បានសំណូមពរអោយក្រុមហ៊ុនធ្វើការសិក្សាអោយបានល្អិតល្អន់ ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ។
សម្តេច ក៍បានសំដែងការ រីករាយ និងពេញចិត្តចំពោះគោលបំណងក្រុមហ៊ុន Zhongke Zhaoshang ក្នុងការវិនិយោគនៅកម្ពុជា ដោយសម្តេចបានអញ្ជើញឲ្យក្រុមហ៊ុន មកសិក្សាស្វែងយល់អោយបានច្បាស់ដោយផ្ទាល់នៅកម្ពុជា។សម្តេចក៍បានជំរាបជូនក្រុមហ៊ុនដែរថា ទន្ទឹមនឹងការរីកលូតលាស់ផ្នែកសុខាភិបាល កម្ពុជាក៏នៅត្រូវការផ្នែកវេជ្ជសាស្រ្តទំនើប រួមទាំងធនធានមនុស្សជំនាញឯកទេសផ្នែកសុខាភិបាលជាច្រើនថែមទៀត។
សម្តេចតេជោ ក៍បានលើកទឹមចិត្តអោយក្រុមហ៊ុន ពិភាក្សាជាមួយ អាកាសចរណ៌ស៊ីវិលកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជាក្នុងការវិនិយោគលើសេវាជួលយន្តហោះ ដោយ កម្ពុជាបើក ទូលាយដល់វិនិយោគគិនបរទេសអាចដាក់ទុនវិនិយោគ១០០% ឬចូលរួមជាមួយក្រុមហ៊ុនក្នុងស្រុកក៏បាន។ ជាមួយគ្នានេះដែរ ដោយសារគំហុកនៃចំនួនទេសចរមកកម្ពុជាកាន់តែច្រើនឡើងៗ គឺកម្ពុជាខ្លួនឯងក៏ត្រូវការ សេវាយន្តហោះនេះផងដែរ៕

 

ក្រុមហ៊ុនចិនគ្រោងចំណាយថវិកា១ពាន់លានដុល្លារកសាងអាគារមិត្តភាពកម្ពុជា-ចិនមួយនៅប្រទេសចិន

ក្រសួងពាណិ្ជកម្មប្រកាសដាក់ដំណើរការជាផ្លូវការនៃប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧នេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដែលត្រូវបានជ្រើសតាំងជាលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក” ដើម្បីជួយសម្រួលវិស័យឯកជន និងសាធារណជន ក្នុងការស្នើសុំចុះបញ្ជី និងទទួលបានសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម។
ពិធីសម្ពោធត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) តំណាងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន មន្ត្រីអន្តរក្រសួងដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន និងសាធារណជនប្រមាណ ២០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេសផ្សេងៗរបស់អង្គការ WIPO ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជានៃសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO។
លោកបានបន្ដថា៖“ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកនេះ គឺជាសក្ខីភាពដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការលើកកម្ពស់សេវាសាធារណៈ ពិសេសចូលរួមអនុវត្តន៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា” ។
លោកបានបញ្ជក់ថា៖“ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលជាងមុន ដោយវាអាចជួយកាត់បន្ថយពេលវេលា និងថវិកាចំណាយក្នុងការរស្វែងរកលទ្ធភាពចុះបញ្ជីម៉ាក និងការស្នើសុំសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាក ប្រកបដោយប្រសិទ្ធភាព” ។
នៅលើពិភពលោក កម្មសិទ្ធិបញ្ញាត្រូវបានទទួលស្គាល់ថា គឺជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងព័ត៌មានវិទ្យា។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការបានប្រឹងប្រែងចូលជាសមាជិកនៃអង្គការ WIPO និងបានចុះព្រមព្រៀង ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួន។
លើសពីនេះ ក្រសួងបានខិតខំតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងម៉ាកពាណិជ្ជកម្ម ក្រោមការជួយជ្រោមជ្រែងពីដៃគូអង្គការអន្តរជាតិនានា សំដៅការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជនជាតិ ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញានៅក្នុងប្រទេស។
តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យដំណើរការថ្ងៃនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.efiling.cambodia.gov.kh របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។

ស្ពានបាឡេថ្មីនឹងរួមចំណែកធ្វើអោយជីវភាពប្រសើរឡើង

ខេត្តកំពង់ឆ្នាំង៖ ស្ពានដែកបេឡេមួយកន្លែងកសាងរួចយ៉ាងរឹងមាំឆ្លងកាត់ព្រែកជីកក្នុង ភូមិចាន់ត្រក ឃុំក្រាំងស្គា ស្រុកទឹកផុស ដែលទើបសម្ភោធដាក់អោយប្រើប្រាស់ ក្នុងពេលថ្មីៗនេះ ត្រូវបានប្រជាពលរដ្ឋឆ្លងកាត់សប្បាយចិត្តនិងអបអរសាទរក្រៃលែង ព្រោះតែកន្លងមកស្ពានឆ្លងកាត់ព្រែកជីកមួយនេះជាស្ពានឈើមានសភាពទ្រុឌទ្រោម មិនអាចបើកបរគោយន្ត ឬរថយន្តឆ្លងកាត់បានឡើយ បានត្រឹមតែជិៈកង់ និងបណ្តើរម៉ូតូតែប៉ុណ្ណោះ ពេលខ្លះបង្ករគ្រោះថ្នាក់ធ្លាក់ទាំងម៉ូតូនិងមនុស្សទៀតផង ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំនេះ រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ស្ពាននេះ នៅព្រឹកថ្ងៃទី២៥ ខែឧសភា បានអោយដឹងថា៖ កាលពីមិនមកស្ពានឆ្លងកាត់ព្រែកជីកចាន់ត្រក នេះជាស្ពានឈើ បាក់ទ្រុឌទ្រោម រយះពេលជាង៣ឆ្នាំហើយ ប្រជាពលរដ្ឋអាចឆ្លងកាត់បានត្រឹមតែថ្មើជើង ជិៈកង់ ឬអាចបណ្តើរម៉ូតូប៉ុណ្ណោះ និងក៏ធ្លាប់មានគ្រោះថ្នាក់ដល់មនុស្សធ្លាក់ពីលើស្ពាននេះទៀត ផង។
ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរដឹក ស្រូវ អង្ករ ឬ ដឹកឈើធ្វើផ្ទះ ដឹកសម្ភារះផ្សេងទៀត ត្រូវធ្វើដំណើរតាមផ្លូវវាង ដល់ជើងភ្នំតាសាំ ទើបអាចដឹកជញ្ជូនសម្ភារះ ដល់គោលដៅបាន ។ នៅពេលថ្មីៗនេះក្រោយពីកសាងស្ពាននេះរួចមក ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ និងដឹកសម្ភារៈតាមសេចក្តីត្រូវការ បានតាមចិត្ត មិនពិបាកបើកបរផ្លូវវាង ដូចមុនទៀតហើយ ។
ពួកគាត់មានការសប្បាយរីករាយជាខ្លាំង ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសាធារណៈការ និងមន្ទីរសាធារណៈការខេត្ត ដែលបានជួយកសាងស្ពានចាន់ត្រកនេះឡើង ព្រោះថា ស្ពាននិងផ្លូវមួយខ្យែនេះ បានផ្តល់ប្រយោជន៍យ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ ក្នុងភូមិ ឃុំ ទាំងអស់នៅក្នុងស្រុកទឹកផុស។
ទាក់ទងនិងកសាងស្ពានបេឡេ នៅក្នុងភូមិចាន់ត្រកនេះ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានអោយដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា៖ ស្ពានបេឡេនេះ មានបណ្តោយ៣០ម៉ែត្រ និងទទឹង ៤,២០ម៉ែត្រ ជាប្រភេទស្ពានបេឡេមានស្ពានដែកនៅខាងលើ ជើងនិងគ្រិះក្រោមជាប្រភេទបេតុង ។
ស្ពាននេះមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង ជាអ្នកអនុវត្តគម្រោង របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលជាកញ្ចប់ថវិការរបស់រាជរដ្ឋាភិបាល ក្នុងគម្រោងថវិការអន្តរាគមន៍បន្ទាន់ ព្រោះប្រជាពលរដ្ឋជួបការលំបាក ស្ទះចរាចរណ៍ មិនអាចធ្វើដំណើរបាន ។ ការកសាងស្ពានបេឡេនេះថ្វីត្បិត ជាស្ពានដែកមែនតែបានធ្វើសំណង់គ្រិះក្រោមរឹងមាំ សម្រាប់ថ្ងៃក្រោយពេលត្រូវធ្វើស្ពានថ្ម គឺយើងមានគ្រិះរឹងមាំស្រេច គ្រាន់តែបន្ថែមគ្រិះខ្លះៗគឺយើងអាចចាក់ប្លង់សេធ្វើបានស្ពានបេតុងងមាំតែម្តង៕

 

 ស្ពានបាឡេថ្មីនឹងរួមចំណែកធ្វើអោយជីវភាពប្រសើរឡើង

ពលរដ្ឋកម្ពុជាប្រមាណជា៥ម៉ឺននាក់ចាញ់បោកអង្គការនិងក្រុមហ៊ុន ជាមួយទឹកប្រាក់៦០លានដុល្លារ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសរួមគ្នាក្នុងការចាត់វិធានការផ្លូវច្បាប់ក្នុងការស្វែង និងចាប់ខ្លួនអង្គការនិងក្រុមហ៊ុន ឆបោកប្រាក់ប្រជាពលរដ្ឋពីបណ្តាខេត្តមួយចំនួនប្រមាណ៦០លានដុល្លារ ដើម្បីស្វែងរកយុត្តិធម៌។

ក្នុងសន្និសទីសារព័ត៌មានរួមគ្នានៅព្រឹកថ្ងៃទី៣០ ឧសភានេះ នាទីស្តីការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ក្រសួងបាននឹងកំពុងសហការគ្នាជាមួយគ្នាក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច ដើម្បីស្វះស្វែង រកវិធានការក្នុងការដោះស្រាយបញ្ហានេះតាមរយៈការផ្សព្វផ្សាយពីព័ត៌មាននៃការឆបោកនេះ ទៅកាន់ប្រជាពលរដ្ឋ និងស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងការឆបោកនេះមកផ្តន្ទាទោស តាមផ្លូវច្បាប់។
លោកឧត្តមសេនីយឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ៖”ជនឆបោកប្រាក់ពីប្រជាពលរដ្ឋនោះ គឺជាជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ ដែលបច្ចុប្បន្ន នេះសមត្ថកិច្ចបាននឹងកំពុងស្វែងរកចាប់ខ្លួនជនទាំងនោះយកមកធ្វើការផ្តន្ទាទោសតាមច្បាប់”។
លោកបានបញ្ជាក់ថា៖” ជនឆបោកដែលបានបោកប្រាស់លុយពីប្រជាពលរដ្ឋនេះ មិនត្រឹមតែឆបោកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមនេះក៏បានឆបោកនៅក្រៅប្រទេសផងដែរដែលមានលក្ខណៈស្រដៀងគ្នានៅកម្ពុជាផងដែរ”។
លោកបានបន្ដថា៖ពលរដ្ឋជាង៧ពាន់នាក់ បានមកដាក់ពាក្យបណ្តឹងនៅក្នុងក្រសួងមហាផ្ទៃដើម្បីឲ្យជួយដោះស្រាយជុំវិញការឆបោកទ្រ ទ្រង់ទា្រយធំពីអង្គការសមាគម និងក្រុមហ៊ុនចំនួនបីដែលបានបោកប្រាស់ពួកគាត់។
លោកបានបញ្ជាក់ថា៖” បើតាមការសាកសួរពីប្រជាពលរដ្ឋរងគ្រោះគឺពួកគាត់បានលើកឡើង ថាអ្នកដែលចាញ់បោកអង្គការសហគម និងក្រុមហ៊ុននេះ គឺមានចំនួនប្រមាណ៥ម៉ឺននាក់ ដែលក្រសួងអាចចាត់ទុកថា នេះគឺជាករណីឆបោកទ្រង់ទ្រាយធំ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានទាន់ពេលវេលា”។
លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ “ក្រសួងនឹងជំរុញឲ្យស្ថាប័នតុលាការពន្លឿនដោះស្រាយបញ្ហាឆបោកនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយក្នុងនោះក្រសួងបានសហការជាមួយគណៈមេធាវីកម្ពុជាដើម្បីផ្តល់មេធាវីជួយប្រមូលបណ្តឹងប្រជាពលរដ្ឋរងគ្រោះបញ្ជូនទៅស្ថាប័នតុលាការឲ្យជួយរកយុត្តិធម៌”។
លោកបន្តថា៖” បច្ចុប្បន្ននេះ គឺមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានីខេត្តមួយចំនួន៖ ដូចជានៅ ភ្នំពេញ, តាកែវ, សៀមរាប, បាត់ដំបង, ក្រចេះ, ស្វាយរៀង និងកំពង់ស្ពឺជាដើម ដែលបានចេញមុខដាក់ពាក្យប្តឹងទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌”។
លោកបានបង្ហាញអំពីរបៀបនៃការឆបោករបស់ក្រុមហ៊ុននោះថា នៅពេលដែលប្រជាពលរដ្ឋដាក់លុយ១ពាន់ដុល្លារឲ្យក្រុមហ៊ុន នោះក្រុមហ៊ុននឹងផ្តល់ការប្រាក់ចំនួន១០០ដុល្លារក្នុង រយៈមួយខែ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តបង្កើនការដាក់ប្រាក់កាន់តែច្រើនហើយក្រុមហ៊ុន ក៏វិចបង្វិចរត់បាត់។
លោកស្រីងួន សុខា រដ្ឋលេធិការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា៖ ក្រុមហ៊ុន, អង្គការ និងសមាគមទាំងនេះ គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធនោះទេ ដែលនេះ គឺជាករណីឆបោកយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា ក្រុមហ៊ុន អង្គការ និងសមាគម ដែលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋនោះ រួមមាន៖ អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគេ្នយ៍ ហៅកាត់ថា AIF , ក្រុមហ៊ុន Empire Big Capital Limited (EBC) និងសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ ហៅកាត់ថា (EBC) ដែលករណីឆបោកនេះគឺអស់រយៈពេលពីរឆ្នាំកន្លងទៅហើយ។
គួររំលឹកថា កន្លងមក មានក្រុមហ៊ុនមួយចំនួនបានលួចធ្វើអាជីវកម្មដោយយកឈ្មោះរបៀបវិនិយោគរួមគ្នាដើម្បីប្រមូលលុយពីសាធារណជនដោយអះអាងថា ជាក្រុមហ៊ុនសាខាពីអន្តរជាតិតែភាគច្រើនមិនបានយកទៅវិនិយោគពិតប្រាកដ៕

 

ពលរដ្ឋកម្ពុជាប្រមាណជា៥ម៉ឺននាក់ចាញ់បោកអង្គការនិងក្រុមហ៊ុន ជាមួយទឹកប្រាក់៦០លានដុល្លារ

កំពង់ផែក្រុងព្រះសីហនុចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជាដោយលក់មួយហ៊ុនជាង៥ពាន់រៀល

ភ្នំពេញ៖នៅព្រឹកនេះកំពង់ផែក្រុងព្រះសីហនុបានចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជានិងបានប្រកាសលក់មួយហ៊ុនជាង៥ពាន់រៀលក្នុងបរិមាណហ៊ុនចំនួន២១.៤៤២.៩៩២។

លោកលូគឹមឈន់ប្រធានកំពង់ផែបានអោយដឹងថា៖កំពង់ផែនិងក្រុមហ៊ុនអេប៊ីអាយរ៉ូយ៉ាលស៊ីឃ្យូរីធីដែលជាក្រុមហ៊ុនធានា​ទិញមូលបត្របានកំណត់ថ្លៃលក់មួយឯកតាមូលបត្រកម្មសិទ្ឋិស្មើនឹង៥០៤០រៀល(១.២៥៩ដុល្លារអាមេរិច)។
លោកបានបន្ដថា៖”ហ៊ុនក្នុងកំពង់ផែពេលនេះត្រូវបានទិញដោយជនជាតិខ្មែរមានជាង៧លានហ៊ុនស្មើនឹងជាង៣៥ភាគរយនិងបរទេសជាង៦៤ភាគរយស្មើជាង១៣លានហ៊ុន”។
លោកបានបន្ដថា:ទីភ្ញាក់ងារជប៉ុនបានដាក់សំណើទិញភាគហ៊ុនចំនួនជាង១១លានហ៊ុន។លោកអោយដឹងដែរថា៖”កំពង់ផែទទួលបានទឹកប្រាក់សរុបពីការធ្វើIPOនេះមានចំនួនជាង១០៨.០៧២លានរៀល។ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ឋភាពដើម្បីអភិវឌ្ឍប្រតិបត្តិការកំពង់ផែស្របតាមផែនការអភិវឌ្ឍក្នុងនោះមានទិញដីផែស្ងួត៥២ហិចតានិង ទិញ រថយន្ដដឹកកុងតឹនឺធុនធ្ងន់រួមនឹងការសាងសង់ចំណតទីលានកុងតឹន័រថ្មីជាដើម៕

កំពង់ផែក្រុងព្រះសីហនុចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជាដោយលក់មួយហ៊ុនជាង៥ពាន់រៀល

 

កំពង់ផែក្រុងព្រះសីហនុចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជាដោយលក់មួយហ៊ុនជាង៥ពាន់រៀល

មនុស្សជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅមុខអង្គរវត្ដ

ខេត្តសៀមរាប៖ក្រសួងទេសចរណ៍កម្ពុជាសហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ខែមិថុនាបានរៀបចំព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាបជាលើទី៣សម្រាប់ប្រទេសកម្ពុជា។
លោក រ៉ាជិត កូម៉ា តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានឲ្យដឹងថា៖ សម្រាប់ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅកម្ពុជាឆ្នំានេះនឹងធ្វើឡើងចំនួន៣កន្លែងក្នុងនោះនៅមុខប្រាសាទអង្គរវត្ត នៅខេត្តព្រះសីហនុ និងនៅមុខព្រះបរមរាជវំាង។ហើយសម្រាប់នៅមុខប្រាសាទអង្គរវត្តគឺមានអ្នកចូលរួមជាង១ពាន់នាក់។លោកបានបន្តថា៖ ការធ្វើលំហាត់ប្រាណយូហ្កា(yoga)នេះបានធ្វើឲ្យសុខភាពរបស់យើងរឹងមំា និងស្រួលខ្លួនជាងការធ្វើលំហាត់ប្រាណធម្មតាពីព្រោះលំហាត់ប្រាណយូហ្កានេះមានក្បាច់និងការប្រើអារម្មណ៍ច្រើន។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៏នេះមានសារៈសំខាន់ណាស់មិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណយូហ្កា(yoga) ដ៏ពេញនិយមរបស់ឥណ្ឌាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតែវាក៍បានជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៏វប្បធម៌របស់កម្ពុជាគឺប្រាង្គប្រាសាទអង្គរវត្តជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូលតាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៏ដ៏ល្បីៗនៅលើពិភពលោកក៍ដូចជាភ្ញៀវទេសចរដែលបានមកចូលរួមផ្ទាល់ផងដែរ។ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានេះនិងធ្វើនៅប្រទេសកម្ពុជា
ជារាងរាល់ឆ្នំាដើម្បីជាព្រឹត្តការណ៍មួយសម្រាប់ទាក់ទាញ់អ្នកទេសចរពីព្រោះភ្ញៀវទេសគេបានមកធ្វើលំហាត់ប្រាណហើយបានមើលអង្គរទៀត។
សូមបញ្ញាក់ថាYoga គឺជាទស្សនៈវិទ្យាឥណ្ឌាបុរាណមួយដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយត្រូវបានបង្កើតឡើងដើម្បីជាផ្លូវឆ្ពោះទៅរកការស្វែយល់ផ្នែកស្មារតី។នៅសម័យទំនើបនេះលក្ខណៈរូបវ័ន្តនៃការធ្វើYoga បានទទួលនូវប្រជាប្រិយភាពជាខ្លាំងជាទម្រង់នៃលំហាត់ប្រាណទន់ភ្លន់និងការគ្រប់គ្រងស្ត្រេសដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាជននៅលើពិភពលោកក្នុងនោះប្រជាជនកម្ពុជាក៏មានការចាប់អារម្មណ៏យ៉ាងច្រើនដែរ៕

 

មនុស្សជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅមុខអង្គរវត្ដ

 

មនុស្សជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅមុខអង្គរវត្ដ

សម្ដេចហ៊ុនសែនអះអាងថា៖”លោកសម រង្សីនិងមិនហានចូលស្រុកអស់មួយជីវិត”

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានអះអាងថា៖”លោកសម រង្សីនិងមិនហានចូលស្រុកអស់មួយជីវិត”។សម្ដេចបានលើកឡើងក្នងពិធីចែកសញ្ញបត្រសាលកវិទ្យាល័យមួយនាក្រុងភ្នំពេញនៅព្រឹកនេះ។
សម្តេចបានរំលឹកថា៖ពីមុនសម្តេចគិតពីសុវត្ថិភាព ប៉ុន្តែលោកសម រង្សីថាដកមបំរាមគាត់មកភ្លាម។ សម្តេចបានសម្រេចដកចេញវិញភ្លាម ហើយសូមឱ្យចូលមកទោះតាមច្រកណាក៍ដោយ ផ្លូវ អាកាស ផ្លូវទឹកផ្លវូគោក ក៍ដោយ…ឧបស័គ្គដែលសម រង្សីមិនហានចួលមកប្រទេស គឺជាប់គុក ចំណុចនេះ សម រង្សីនិងមិនហានចូលស្រុកអស់មួយជីវិត។
លោកសមរង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថាលោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅពេលមានឧបសគ្គសម្រាប់រូបបានដោះស្រាយហើយ។លោកថាលោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០១៨។កាលពីម្សិលមិញរដ្ឋាភិបាលបានដកបំរាមការហាមឃាត់លោកសមរង្ស៊ីចូលស្រុកវីញ៕