ចៅហ្វាយក្រុងចុះពិនិត្យការបាក់ស្រុតការដ្ឋានគម្រោងសាងសង់អាគារកម្ពស់២២ជាន់ "ប៊ូយ៉ុងថោន”ជាប់មហាវិថីសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ចៅហ្វាយក្រុងភ្នំពេញចុះពិនិត្យបាក់ស្រុតការដ្ឋានគម្រោងសាងសង់អាគារកម្ពស់២២ជាន់ “ប៊ូយ៉ុងថោន”​ជាប់​មហាវិថីសហព័ន្ធរុស្ស៊ីនៅម្ដុំជិតស្ពានអាកាសពេទ្យលោកសង្ឃនាក្រុងភ្នំពេញ។ព្រឹកមិញនេះអភិបាល នៃគ​ណៈ​អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាទៅក្រុមហ៊ុនប៊ូយ៉ុងឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានការបាក់ដីនៅការដ្ឋានសំណង់កំពុងជីកគ្មានបច្ចេកទេសនេះបន្តទៀត បើមិនដូច្នេះទេវានឹងឈានដល់បាក់ផ្តាច់ផ្លូវសហព័ន្ធរុស្ស៊ី ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះរាជធានីភ្នំពេញ ព្រោះជាផ្លូវអន្តរជាតិយ៉ាងសំខាន់។
លោកបានអំពាវនាវ ខាងក្រុមហ៊ុនពិនិត្យ មិនឲ្យហេតុការណ៍នេះបន្តកើតមានបន្តទៀត។និងបានដាក់អោយអភិរងក្រុងម្នាក់តាមដានមើលគម្រោងនេះក្លាយហេតុការណ៍កើតជាថ្មីមានគ្រោះថ្នាក់ដល់ពលរដ្ឋនិងកម្មករ។លោកអភិក្រុងបានមានប្រសាសន៍ថាកម្ពុជាគ្មានអនុវត្ដច្បាប់ស្ដារដារពីរនោះទេចំពោះគម្រោងអភិវន្ឍនានាក្នុងក្រុង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប៊ូយ៉ុងថោនដែលគេស្គាល់ថាជាក្រុមហ៊ុនសំណង់របស់ប្រទេសកូរ៉េ មានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី (ខាងលិចស្ពានអាកាស៧មករា) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខបានចាប់ផ្តើមបើកការដ្ឋានជីកដីធ្វើចំណតជាច្រើនឆ្នាំមកហើយ ហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧កន្លងមកនេះ ខណៈមានភ្លៀងធ្លាក់ខ្លាំងក៏ស្រាប់តែការដ្ឋានមួយនេះបាក់ដី និងរបងការដ្ឋានជាច្រើនម៉ែត្រចូលទៅក្នុងការដ្ឋានតែម្តង ដែលនឹងមានការបាក់រហូតដល់មហាវិថីសហព័ន្ធរុស្សីបន្ថែមទៀត៕

ចៅហ្វាយក្រុងចុះពិនិត្យការបាក់ស្រុតការដ្ឋានគម្រោងសាងសង់អាគារកម្ពស់២២ជាន់ "ប៊ូយ៉ុងថោន”ជាប់មហាវិថីសហព័ន្ធរុស្ស៊ី

 

ចៅហ្វាយក្រុងចុះពិនិត្យការបាក់ស្រុតការដ្ឋានគម្រោងសាងសង់អាគារកម្ពស់២២ជាន់ "ប៊ូយ៉ុងថោន”ជាប់មហាវិថីសហព័ន្ធរុស្ស៊ី

រដ្ឋមន្ដ្រីបញ្ជក់ពីគម្រោងសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបនិងរថភ្លើងស្វ័យប្រវត្ដិក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖រដ្ឋមន្ដ្រីសាធារណការរដ្ឋមន្ដ្រីស៊ុនចាន់ថុលបានអោយដឹងថា៖គម្រោងសាងសង់ស្ពានបាឡេបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបនិងរថភ្លើងស្វ័យប្រវត្ដិក្នុងក្រុងភ្នំពេញនិងគម្រោងពីភ្នំពេញទៅព្រលានយន្ដហោះមានពិតមិនមែនសុបន្ដិទេហើយគម្រោងទាំងនោះនឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅភ្នំពេញ។

ក្នុងកិច្ចប្រជុំរបស់ក្រសួងកាលពីម្សិលមិញឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពី តម្រូវការក្នុងកិច្ចការសង្គ្រោះបឋមនៃរថយន្តសង្គ្រោះ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ ការដំឡើងឧបករណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយបទល្មើសចរាចរណ៍ គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកក្នុងរាជធានីភ្នំពេញ ការអនុញ្ញាតរថយន្តឆ្លងកាត់ស្ពានព្រែកភ្នៅក្នុងតម្លៃពិសេស និងការកសាងស្ពានបាឡេបណ្តោះអាសន្នឆ្លងកាត់ទន្លេសាប ដើម្បីសម្រួលការធ្វើចរាចរណ៍ខណៈពេលស្ពានជ្រោយចង្វារកំពុងជួសជុល គម្រោងរថភ្លើងស្វយ័តប្រវត្តិAGT(រថភ្លើងគ្មានអ្នកបើកបរ) ដំណើរការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ព្រះលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងចលនាចែកមួកសុវត្ថិភាពចំនួន៥ម៉ឺនមួក។

 បើតាមឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនអោយដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកក្កដាកន្លងទៅនេះ កើតមានចំនួន២៥៤ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣០ នាក់ និងរបួស ៣៧០ នាក់ គិតជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន៤,៣នាក់ និងបានត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលើយានយន្តសរុបចំនួន ៧៨១៥០ គ្រឿង ក្នុងនោះមានរថយន្តល្មើសច្បាប់ស្មើ១៤% ហើយបានធ្វើការអប់រំចំនួន៤៦៧០គ្រឿង៕

 រដ្ឋមន្ដ្រីបញ្ជក់ពីគម្រោងសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបនិងរថភ្លើងស្វ័យប្រវត្ដិក្នុងក្រុងភ្នំពេញ

 

 

មន្រ្តីបញ្ជាក់ថាគម្រោងស្ថាបនាស្ពានទន្លេមេគង្គពីជ្រោយចង្វារទៅស្វាយជ្រុំ​និងពីតំបន់អរិយក្សត្រទៅក្តីតាកុយនៅតែដំណើរការជាធម្មតា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណបានអៈអាងថា គម្រោងស្ថាបនាស្ពានទន្លេមេគង្គពី ជ្រោយចង្វារទៅស្វាយជ្រុំនិងពីតំបន់អរិយក្សត្រទៅក្តីតាកុយនៅតែដំណើរការជាធម្មតាតាម ការគ្រោងទុក ដោយមិនមានការប្រែប្រួលផ្លាស់ប្តូរនោះទេ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអៈអាងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានទំាង២នេះ អាចដំណើរការស្ថាបនានារង្វង់ឆ្នាំ២០១៨ខាងមុខ ខណៈ ដែលគម្រោងនេះគ្រប់គ្រងដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ។

ឯឧ.វ៉ា ស៊ឹម សូរិយា អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនិងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់​ទូរទស្សន៍រស្មីរហង្សមាសនៅព្រឹកថ្ងៃទី១៤ ខែសីហានេះថា ៖”គម្រោង​ស្ថាបនាស្ពានទន្លេមេគង្គពី ជ្រោយចង្វារទៅស្វាយជ្រុំនិងតំបន់អរិយក្សត្រទៅក្តីតាកុយនេះ ដែលស្ថិតក្រោមការសិក្សានិង​រៀបគម្រោងដោយអ្នកជំនាញការជប៉ុននិងចិន “។

អ្នកនាំពាក្យ បានអៈអាងដូច្នេះបន្ទាប់ពីមាន​​ការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថាគម្រោងសាងសង់ស្ពាន២នេះមានការផ្លាស់​ប្តូរដែលធ្វើឲ្យប្រជាពលរដ្ឋ នៅត្រើយម្ខាងទន្លេមគង្គនៃស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមមានក្តី​បារម្ភ​ទំាងបញ្ហាតម្លៃទីផ្សារដីធ្លីនិងការខកខានគ្មានស្ពានធ្វើចរាចរណ៍ឆ្លងកាត់ទន្លដើម្បីធ្វើដំណើរមកកាន់រាជធានីភ្នំពេញបានដោយស្រួល។
យ៉ាងណាក៏ដោយឯឧ.អៈអាងថា ប្រសិនបើគម្រោងនេះមានការប្រែប្រួលនោះគឺគ្រាន់តែ​ផ្លាស់​ ប្តូរម្ចាស់ជំនួយ ប៉ុណ្ណោះ ដោយភាគីកូរ៉េចង់ជួយស្ថាបនាស្ពានជូនកម្ពុជាដែរ ដើម្បីមានឈ្មោះ​ស្ពានមិត្ត​ភាព​កម្ពុជា កូរ៉េ ដូចបណ្តាស្ពានមួយចំនួននៅកម្ពុជាដូចជាស្ពានមិត្តភាពកម្ពុជាចិន និងស្ពាន​មិត្ត​ភាព​កម្ពុជា​ជប៉ុន។
មន្រ្តីសាលារាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេទំាង២គឺជាស្ពានយុទ្ធ​សាស្រ្ត​​មួយដោយមិនត្រឹមតែដោះស្រាយការលំបា កជូនប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ​និងតំបន់ស្វាយជ្រុំក្នុងការប្រើប្រាស់ទូកឆ្ លងទូកដរ ដើម្បីធ្វើដំណើរពីត្រើយ​ម្ខាងទៅ ត្រើយម្ខាង​ទៀតប៉ុណ្ណោះទេ ប៉ុន្តែ បានបង្កើតជាផ្លូវខ្សែក្រវ៉ា ត់​ក្រុង​​ភាគខាងកើតរាជធានីភ្នំពេញពីផ្លូវជាតិ​លេខ៦ឆ្ពោះទៅផ្លូវជាលេខ១ទៀតផង។ជាមួយគ្នានេះគម្រោងផ្លូវក្រវ៉ាត់ក្រុងភាគខា ងកើតនេះនឹងជួយកាត់បន្ថយបញ្ហាចរា ចរណ៍មួយផ្នែកធំចូលទៅក្នុងទីក្រុ ងដោយឆ្ពោះទៅផ្លូវជាលេខ១។

អ្ន​កស្រីកែ សារ៉ាន់ រស់នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែល ដែលអង្គុយ រងចាំសាឡាងដើម្បីធ្វើដំណើរឆ្លងទឹកទន្លេមុខ៤ពីភ្នំពេញទៅតំបន់អរិយក្សត្របានឲ្យដឹងថា គម្រោងស្ថាបនាស្ពាននេះគឺបានដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានច្រើនតាមរយៈ​ មានស្ពានឆ្លងកាត់ធ្វើដំណើរបានកាន់តែលឿន និងកាត់បន្ថយការចំណាយលើសេវា​ជិះទូកដរ​ ហើយបន្ថែមពីនេះទៀតនឹងធ្វើឲ្យតំបន់ភាគខាងកើតរាជធានីភ្នំពេញកាន់តែមានសន្ទុះអភិវឌ្ឍ កើនឡើង។
ចំណែកលោកទេព បូណា ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកក្មេង ស្រុកល្វាឯមខេត្តកណ្តាល បានសំណូមឲ្យរាជរដ្ឋាភិបាលអនុវត្តគម្រោងស្ថាបនានេះឲ្យបា នកាន់តែឆាប់គឺកាន់តែល្អ ដើម្បីប្រែក្លាយតំបន់នេះកាន់ តែមានការអភិវឌ្ឍនិងកាត់បន្ថយភា ពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញមានស្ពានឆ្លងកាត់ទន្លេចំនួន៦កន្លែងហើយ ក្នុងនោះទី១​ស្ពាន​ជ្រោយចង្វារមិត្តភាពកម្ពុជា ជប៉ុន ទី២ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជាចិន ទី៣ស្ពាន​ព្រែកព្នៅ ទី៤និងទី៥ ស្ពានភ្លោះព្រះមុន្នីវង្ស និងទី៦ ស្ពានព្រែកសំរោងដែលឆ្លងពីក្រុងតាខ្មៅ​ខេត្ត កណ្តាលឆ្ពោះមកខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕

ក្នុងឆមាសទី១ក្រសួងដែនដីបានប្រគល់ប័ណ្ណម្ចាស់កម្មសិទ្ឋិដីដល់ពលរដ្ឋបាន១១ម៉ឺនប័ណ្ណ

ភ្នំពេញ៖ក្រសួងដែនដីបានប្រកាសថាខ្លួនបានប្រគល់ប័ណ្ណម្ចាស់កម្មសិទ្ឋិដីនិងការចុះបញ្ជីដីធ្លីសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០១៧ បានចំនួន ១១៧.៨០១ប័ណ្ណ ដែលជាកត្ដារួមចំណែកការអភិវឌ្ឍសង្គមនិងកាត់បន្ថយទំនាស់ដីធ្លី។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដីទទួលបាននៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖សរុបតាំងពីអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០១៧ នេះក្រសួងបាន សម្រេចចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ៤.៥៦១.៥២០ប័ណ្ណ (ស្មើនឹង ៦៥,១៦% នៃក្បាលដីប៉ាន់ស្មាន ៧លានក្បាលដី) ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លីក្នុងក្របខណ្ឌអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដល់ ភូមិប្រកាសកំណត់តំបន់វិនិច្ឆ័យ ចំនួន ១៤៦ភូមិនិងបានបិទផ្សាយជាសាធារណៈ ចំនួន ១៨៩ភូមិ ស្មើ ១៥៧.០៤៩ក្បាលដីនិង បានចុះហត្ថលេខាលើប័ណ្ណ ចំនួន ១២៨.៧៧០ប័ណ្ណ។
ក្រសួងបានអោយដឹងថាការចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋ ចំនួន ១១២.០៤២ប័ណ្ណ ក្នុងនោះសរុបពីចាប់ផ្ដើមដល់ខែមិថុនា ឆ្នាំ ២០១៧ ចែកប័ណ្ណដល់ដៃបានចំនួន ៣.៣០៦.៨០៨ ប័ណ្ណ។ឯ ការចុះបញ្ជីដីធ្លីក្នុងក្របខណ្ឌអនុវត្តបទបញ្ជាលេខ ០១បបសម្រចបានចំនួន ៤.៤៧២ប័ណ្ណ (សរុបពីចាប់ផ្ដើមដល់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០១៧ ចែកប័ណ្ណដល់ដៃបានចំនួន ៦៤១.៦០២ប័ណ្ណ)និងការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំសម្រេចបាន សរុប ១.២៥២ប័ណ្ណ (សរុបគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០១៧ ចែកប័ណ្ណបានចំនួន ៦១១.៧២២ប័ណ្ណ)។ចំពោះ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបានផ្ដល់ប័ណ្ណកម្មសិទ្ធិសមូហភាពចំនួន ០៤សហគមន៍ នៅខេត្តមណ្ឌលគីរី មាន ២២២គ្រួសារ ស្មើនឹង ៣៩ប័ណ្ណ ទំហំ ៣.៣៤៨ហិកតា (សរុបគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០១៧ ចែកប័ណ្ណបានចំនួន ១៨សហគមន៍ ចំនួន ៤៩៨ប័ណ្ណ មានទំហំ ១៥.៧០៥,៨៧ហិកតា ស្មើនឹង ១.៧៩៤គ្រួសារ)និងបានបញ្ចប់ការវាស់វែង ០៣សហគមន៍ ខេត្តរតនគិរី ស្រុកតាវែង ឃុំតាវែងក្រោម ភូមិសៀងសាយ ផ្សាង និង ទំពួនរឹងនិងបាន បញ្ចប់ការបិទផ្សាយចំនួន ០៥សហគមន៍ (ខេត្តមណ្ឌលគិរី ០៣សហគមន៍ ខេត្តរតនគិរី ០១សហគមន៍ និងខេត្តស្ទឹងត្រែង ០១សហគមន៍)។

ក្រសួងបាន រៀបចំស្នើសុំកាត់ដី និងធ្វើអនុប្រយោគ ០២សហគមន៍ នៅខេត្តក្រចេះ (គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលទិន្នន័យសហគមន៍ប៉ាក្លែ និងរវៀង)និងបានបញ្ជូនលិខិតទៅគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងដីដែលត្រូវកាត់ចេញចំនួន ០៣ស​ហ​គមន៍ (សហគមន៍ពូញ៉ាវ ក្អូម និងចកចារ ) ដើម្បីសម្របសម្រួលជាមួយសហគមន៍លើផ្ទៃដីដែលក្រសួងបរិស្ថានស្នើសុំរក្សាទុកនិងបាន បញ្ជូនសំណើសុំពិនិត្យ និងផ្ដល់យោបល់ ពាក់ព័ន្ធនឹងដីដែលត្រូវកាត់ចេញទៅក្រសួងកសិកម្ម ចំនួន ០៤សហគមន៍ ភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ភូមិទុន ឃុំតាវែងក្រោម ស្រុកតាវែង ភូមិកាលង ឃុំល្បាំង១ និងភូមិកាចាញ ឃុំល្បាំង២ ស្រុកលំផាត់រៀបចំស្នើសុំកាត់ដី និងធ្វើអនុយោគ ០១សហគមន៍ ខេត្តស្ទឹងត្រែង ស្រុកសេសាន ឃុំកំភុន ភូមិកាតូត។

ក្រសួងបន្ថែមថា៖ការចុះបញ្ជីដីរដ្ឋសម្រេចបានចំនួន ៩០ប័ណ្ណ (សរុបគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៧ ចែកប័ណ្ណបានចំនួន ៨៩០ប័ណ្ណ)។ចំពោះការចុះបញ្ជីផ្ទេរសិទ្ធិ ចំនួន ១៦.០៤១ប័ណ្ណនិងចុះបញ្ជីប្រាតិភោគ (ដាក់បញ្ចាំនិងហ៊ីប៉ូតែក) បានចំនួន ១១.៤៥៣ប័ណ្ណ៕

ក្នុងឆមាសទី១ក្រសួងដែនដីបានប្រគល់ប័ណ្ណម្ចាស់កម្មសិទ្ឋិដីដល់ពលរដ្ឋបាន១១ម៉ឺនប័ណ្ណ

មហាសេដ្ឋីអាស៊ីលោកលីកាស៊ីប្រកាសថានឹងចូលនិវត្ដន៍នៅអាយុ៩០ឆ្នាំ២០១៨ខាងមុខនេះ

ក្រុងហុងកុង៖មហាសេដ្ឋីអាស៊ីលោកលីកាស៊ីងបានប្រកាសថាលោកនឹងចូលនិវត្ដន៍នៅអាយុ៩០ឆ្នាំនៅឆ្នាំ២០១៨ខាងមុខនេះ។នេះបើតាមកាសែតក្រុងហុងកុងបានប្រកាសនៅថ្ងៃនេះ។ប្រភពបានបន្ដថា៖កូនប្រុសលោកលោកវិទ័រនឹងបន្ដកាន់តំណែងតពីលោកដឹកនាំក្រុមហ៊ុនលោកបន្ដទៀតពេលលោកចូលនិវត្ដន៍។លោកលីនឹងមានអាយុ៩០ឆ្នាំនៅខែកក្ដដាឆ្នាំក្រោយ។តាមរបាយការណ៍បានអោយដឹងក្រុមហ៊ុនCK Hutchisonរបស់លោកលីកាស៊ីងមានទ្រព្យសម្បតិ្ដសរុបប្រមាណជា៣២.៦កោដិលានដុល្លារ។លោកលីកាស៊ីបានរកស៊ីលើវិស័យជាច្រើននៅក្រុងហុងកុងរួមមានអចលទ្រព្យនិងដឹកជញ្ជូនអន្ដរជាតិជាដើម។លោកលីត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិលំដាប់លេខ២ នៅអាស៊ីនៅក្រោយលោកយេកម៉ាម្ចាស់ក្រុមហ៊ុនអាលីបាបារបស់ប្រទេសចិនដីគោក៕

 

កសិករដាំ ដំណាំសណ្តែកបាយខេត្តមណ្ឌលគិរី ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ចុះ

ខេត្តមណ្ឌលគិរី ៖ កសិករដាំ ដំណាំសណ្តែកបាយ នៅទូទាំង ខេត្តមណ្ឌលគិរីកំពុងតែព្រួយបារម្ភ និង ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ ចុះចំពេលដល់រដូវប្រមូលផល ក្នុង នោះកសិករមួយចំនួនបានបង្ខំចិត្តលក់ទាំងមិនរួចថ្លៃដើម ដើម្បីសងបំណុល ដែលខ្ចី គេ មក ចំណាយ តាំងពី ដើមដៃ មក ។ ម្យ៉ាងទៀត ការ ប្រមូល ផល ឆ្នាំ នេះ បើ ធៀប នឹង ឆ្នាំ មុន ទិន្នផល ធ្លាក់ ចុះ ជា ហេតុ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ជីវភាព រស់នៅ របស់ ពួក គាត់ ។
លោក រឿង សាលី កសិករ ដាំ ដំណាំ សណ្តែកបាយ នៅ ភូមិ មេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឆ្នាំនេះ ភ្លៀង ធ្លាក់ជាប់ ៗ គ្នា ចំ ពេល ដែល កំពុង ប្រមូល ផល ធ្វើ ឲ្យ ពួក គាត់ ជួប ការ លំបាក ក្នុង ការ ហាល សណ្តែក ឲ្យ ស្ងួត ខណៈ តម្លៃ លើ ទីផ្សារ បច្ចុប្បន្ន ក្នុង ១ គីឡូក្រាម ថ្លៃ តែ ២៧០០រៀល ប៉ុណ្ណោះ បើ ធៀប នឹង ឆ្នាំ មុន មាន តម្លៃ ពី ៣៥០០ រៀល ទៅ៣៨០០ រៀល ក្នុង ១ គីឡូក្រាម។គាត់ថា តម្លៃ ២៧០០រៀលពេល នេះ គឺ ស្ទើរតែ មិន រួច ដើម ទេ ។ លោក និយាយ ថា ៖ « បើ គិត ទៅ លើ ការ ថែទាំ និង ជួល កម្មករ បេះ វិញ គឺ មិន អាច សល់ លុយ ចំណេញ ពី ការ លក់ សណ្តែកបាយ ទៅ ឲ្យ ឈ្មួញ នោះ ទេ ។ អ្នកខ្លះ លក់ ទៅ ចំណេញ តិច អ្នកខ្លះ ទៀត មិន រួច ថ្លៃដើម រីឯ អ្នកខ្លះ លក់ ទៅ បាន រួចខ្លួន » ។
ជុំវិញ បញ្ហា នេះ ប្រធានការិយាល័យអភិវឌ្ឍន៍ពានិជកម្ម នៃ មន្ទីរ ពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី លោក ស៊ឹង អុក បានឲ្យដឹង ថា បច្ចុប្បន្ន នេះ ទីផ្សារ សណ្តែកបាយ ពិតជា មានការ ធ្លាក់ ថ្លៃ ជាង ឆ្នាំ មុន ប្រាកដ មែន ដោយសារ តែ កសិករ ខ្លះ បាន លក់ សណ្តែក ដោយ បង្ខំ ។ អ្នកខ្លះ លក់ សណ្តែក ហាល មិន ស្ងួត ល្អ ដែល ធ្វើ ឲ្យ តម្លៃ ធ្លាក់ ទៅ តាម ហ្នឹង ។ លោក បញ្ជាក់ ថា ៖ កសិផល សណ្តែកបាយ ទាំង អស់នេះ ភាគច្រើន នាំ ចេញ ទៅ បណ្ដាលខេត្តមួយចំនួននៅក្នុងប្រទេសយើង និងនាំចេញ ប្រទេសជិតខាង គិត មក ដល់ ពេល នេះ តម្លៃ សណ្តែក ឈ្មួញទទួលទិញចាប់ពី ២៤០០ រៀល ទៅ ២៨០០ រៀល ។
លោក សុង ឃាង ប្រធាន មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន លើក ឡើង ថា ឆ្នាំ នេះ ទិន្នផល សណ្តែកបាយ របស់កសិករ បានល្អប្រសើរ ប៉ុន្តែចំពោះតម្លៃលោកទទួលស្គាល់ថាមានការធ្លាក់ចុះបន្តិច។
តាម របាយការណ៍ របស់ មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន ឲ្យ ដឹង ថា ផ្ទៃដី ដាំ ដុះ ដំណាំ សណ្តែកបាយ របស់ កសិករ នៅ ខេត្ត ក្នុង ឆ្នាំ ២០១៧ នេះ មាន ចំនួន ៣៥០០ ហិកតា បើ ធៀប នឹង ឆ្នាំ ២០១៦មាន ផ្ទៃដី ប្រហាក់ប្រហែលគ្នា លោកបញ្ជាក់ថា ក្នុងចំណោមស្រុក-ក្រុងទាំង៥នៅខេត្តមណ្ឌលគិរី មានតែស្រុកពេជ្រាដា និង ស្រុកកែវសីមាទេដែលមានផ្ទៃដីដាំសណ្ដែកបាយច្រើនជាងគេ។ រីឯ ការ បំផ្លាញ ចម្ការ សណ្តែកបាយ ដោយ សត្វ ដង្កូវ ហ្វូង ឬសត្វល្អិតចង្រៃពុំមានទេនៅឆ្នាំនេះ ៕

ពលរដ្ឋចំណួលថ្មីពិបាកសាងសង់ផ្ទះនៅក្នុងតំបន់រម​ណីយដ្ឋានអង្គរ

ក្រុងសៀមរាប៖បើយើងជាម្ចាស់ស្រុកពិតប្រាកដ គ្មានអ្វីដែលព្រួយបារម្ភក្នុងការសាងសង់ផ្ទះនោះទេ។នេះបើតាមអាជ្ញាធរបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ។​ប្រភពបានបន្ដថា៖ទាក់ទងនឹងការសាងសង់ផ្ទះនៅក្នុងតំបន់រម​ណី​យដ្ឋានអង្គរ ជារឿងស្មុគ្រស្មាញនិងចម្រូងចម្រាស់បំផុតសម្រាប់ប្រជាជនដែលមិនគោរពទៅតាមបទដ្ឋានដែលកំណត់ដោយអង្គការយូណេស្កូ ហើយប្រាសចាកពីលក្ខខណ្ឌដែលត្រូវអនុគ្រោះ។ ផ្ទុយទៅវិញ បើប្រជាជនអនុវត្តទៅតាមអ្វីដែលបានកំណត់ ហើយមានលិខិតបញ្ជាក់ច្បាស់លាស់ថាខ្លួនជាប្រជាជនចាស់រស់នៅលើទឹកដីអង្គរ នោះមិនមានអ្វីចោទជាបញ្ហាសម្រាប់ការស្នើសុំពាក្យសាងសង់នោះទេ។

តាមការបញ្ជាក់ពីលោកពូ ស៊ុយ យឿង រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលទើបសង់ផ្ទះហើយបានប្រាប់ថា ការស្នើសុំលិខិតសង់ផ្ទះមិនជារឿងពិបាកទេ បើយើងពិតជាម្ចាស់ស្រុករស់នៅក្នុងតំបន់អង្គរយូរយារមកមែន ហើយមានខ្នងផ្ទះចាស់ស្រាប់ ពេលសុំច្បាប់គេ គឺដឹងតែអាជ្ញាធរជាតិអប្សរាអនុញ្ញាត លើកលែងតែយើងអ្នកចំណូលថ្មី គ្មានខ្នងផ្ទះចាស់ ហើយលួចសង់ខុសច្បាប់នោះគេមិនអនុញ្ញាតទេ ថែមទាំងរុះរើទៀតផង។

ការស្នើសុំសង់ផ្ទះថ្មីជំនួសផ្ទះចាស់ក៏មិនស្មុគស្មាញអ្វីដែរ គឺដំបូងគាត់បានយកបណ្ណគ្រួសារទៅឱ្យមេភូមិស៊ីញ៉េ ហើយឱ្យមេឃុំបោះត្រាឱ្យ ដើម្បីបញ្ជាក់ថាគាត់ជាអ្នកស្រុកភូមិចាស់ មានទីលំនៅ និងមានខ្នងផ្ទះចាស់នៅក្នុងតំបន់អង្គរពិតប្រាកដមែន រួចយកពាក្យស្នើសុំទៅដាក់ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់អាជ្ញាធរជាតិអប្សរា។ គាត់រង់ចាំរយៈពេល១ខែលិខិតក៏ចេញមក រីឯការស្នើសុំវិញក៏មិនមានតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ហើយពេលធ្វើផ្ទះ ក៏គ្មានអ្នកណាមកសុំប្រាក់កាក់បន្ថែមដែរ។

លោកពូ យឿង បន្តទៀតថា អាជ្ញាធរជាតិអប្សរាបានចុះមកវាស់និងសិក្សាពីប្លង់ផ្ទះដោយក្រុមការងារផ្ទាល់ ហើយក្នុងលិខិតបានអនុញ្ញាតឱ្យលោកពូសង់ផ្ទះថ្មីជំនួសផ្ទះចាស់នៅលើទំហំដីដដែល ជួសជុលផ្ទះបាយ ចាក់ដី ធ្វើរបង និងដឹកជញ្ជូនគ្រឿងសំណង់សម្រាប់ធ្វើផ្ទះដោយគ្មានអាជ្ញាធរណាហាមឃាត់ទេ។ ចំពោះសុពលភាពនៃការសាងសង់ គឺមានរយៈពេល១ឆ្នាំ តែបើ១ឆ្នាំមិនទាន់ហើយ អាជ្ញាធរជាតិអប្សរាបានឱ្យគាត់ស្នើសុំបន្តសុពលភាពដើម្បីបញ្ចប់កិច្ចការទាំងនោះឱ្យរួចរាល់។

លោកពូ ក៏បានសម្តែងនូវការអរគុណចំពោះក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានជួយសម្របសម្រួល ហើយក៏ផ្តាំផ្ញើផងដែរឱ្យប្រជាជនដែលរស់នៅលើទឹកដីអង្គរទាំងអស់គួរស្វែងយល់ពីសិទ្ធិរបស់ខ្លួនដែលមានតាមរយៈការចូលរួមប្រជុំនានា ចៀសវាងការជឿតែពីមាត់មួយទៅមាត់មួយ និងចូលរួមថែរក្សាសម្បត្តិដូនតារបស់ខ្លួនឱ្យបានល្អ ដោយអនុវត្តទៅតាមគោលការណ៍ដែលបានកំណត់។ បើចង់សាងសង់ផ្ទះ គួរសុំច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការលួចធ្វើដែលជាទង្វើខុសច្បាប់ ដល់ពេលគេមករុះរើនាំតែខូចប្រយោជន៍ ទ្រព្យធន ពេលវេលារបស់ខ្លួនតែប៉ុណ្ណោះ៕

 

ពលរដ្ឋចំណួលថ្មីពិបាកសាងសង់ផ្ទះនៅក្នុងតំបន់រម​ណីយដ្ឋានអង្គរ

ជប៉ុនផ្ដល់សម្ភារៈដោះមីនតម្លៃ១១លានដុល្លារដល់កម្ពុជា

ភ្នំពេញ៖ដើម្បីរួមចំណែកលុបបំបាត់ការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជារាជរដ្ឋាភិបាលជប៉ុននៅព្រឹកនេះបានផ្តល់សម្ភារៈគ្រឿងចក្របោសសម្អាតមីនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាគិតជាទឹកប្រាក់ចំនួន​១១​លានដុល្លារ។​
ក្នុងពិធីប្រគល់នៅព្រឹកថ្ងៃទី៦ខែកកដ្កានេះរាជរដ្ឋាភិបាលជប៉ុនបានផ្តល់សម្ភារៈនិងគ្រឿងចក្របោសសម្អាតដល់មជ្ឈម​ណ្ឌ​ល​សកម្មភាពកំចាត់មីនកម្ពុជាក្នុងនោះមានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៩គ្រឿង រថយន្តគ្រប់ប្រភេទចំនួន៨៨​គ្រឿង ម៉ាស៊ីនរាវមីន​៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាព៤៥០អាវ និងគ្រឿងបន្លាស់មួយចំនួនទៀតគិតជាស្មើនិង១១លានដុល្លាអាមេរិក។ដើម្បីគំាទ្រកិច្ចសហប្រតិបត្តិការបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាដំណាក់កាល​ទី៧។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលភិបាលទទួលបន្ទុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា៖ “នៅក្នុងរយៈពេល២៥ឆ្នំាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្នាដៃស៊ីម៉ាក់(CMAC) កងយោធពលខេមរភូមិន្ទ និងអង្គការដោះមីនទាំងឡាយ កម្ពុជាបានបោសសម្អាតផ្ទៃដីបានប្រមាណ១៤០០គីឡូម៉ែត្រក្រឡា រុករកឃើញកំម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជិត៤លានគ្រាប់ ក្នុងនោះស៊ីម៉ាក់បោសសម្អាតផ្ទៃដីបានប្រមាណជាង៨៥៨គីឡូម៉ែត្រក្រឡាករកឃើញកំម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជិត៣លានគ្រាប់ផងដែរ”។

តាមការវាយតម្លៃរបស់អាជ្ញាធរមីន និងប្រតិបត្តិករទំាងអស់បាឲ្យដឹងថា៖” កម្ពុជានៅសល់ផ្ទៃដីមានមីនប្រមាណជិត២០​០០​គីឡូ​ម៉ែត្រក្រឡាទៀតដែលធ្វើការបោសសម្អាតបន្ត ដូច្នេះការផ្តល់សម្ភារៈ និងគ្រឿងចក្ររបស់រាជរដ្ឋាភិបាលជប៉ុននៅពេលនេះគឺមានសារៈសំខាន់ណាស់”។
លោក ហូរិនូឈិ ហិដេហិសា (Hrinouchi Hidehisa)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចំានៅកម្ពុជាបានមានប្រសាសន៍ថា៖”រដ្ឋាភិបាលជប៉ុនទទួលស្គាល់ការបោសសម្អាតមីន ពិតជាមានសារៈសំខាន់ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាជន និងកសិករ ដែលកំពុងរស់នៅ និងធ្វើការការងារនៅជុំវិញចម្ការមីន”។

លោកបន្តថា៖ “ចាប់ពីឆ្នំា១៩៩៨មករដ្ឋាភិបាលជប៉ុនបានគំាទ្រយ៉ាងសកម្មក្នុងសកម្មភាពកំចាត់មីននៅកម្ពុជា។ជាមួយនឹងការ​ផ្តល់ជំនួយរបស់រដ្ឋាភិបាលជប៉ុនជូនរាជរដ្ឋាភិបាលកម្ពុជាជាក់ស្តែងដូចជានៅពេលនេះជាដើម”។លោកសង្ឃឹមថា ជំនួ​យ​លើកនេះ ស៊ីម៉ាក់កម្ពុជាអាចពង្រីកសកម្មភាពបោសសម្អាតមីនកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនថែមទៀត ហើយប្រជាជនកម្ពុជានឹងមានអារម្មណ៍រីករាយទទួលបានសន្តិភាពពីការរស់នៅដោយគ្មានហានិភ័យពីគ្រោះថ្នាក់ដោយ​សារមីន។
ក្នុងពិធីប្រគល់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិក្នុងនាមប្រជាជននិងរដ្ឋាភិបាលកម្ពុជាបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ ជំនួយគ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក រួមទំាងជំនួយជា សម្ភារៈបច្ចេកទេសបោស សម្អាតមីនដែលបានប្រគល់ឲ្យនៅពេលនេះ។

លោកបានបញ្ជាក់ថា៖” សម្ភារៈ និងគ្រឿងចក្រទំាងនេះស៊ីម៉ាក់និងយកទៅបោសសម្អាតផ្ទៃដីដែលមានឲ្យកាន់តែមានប្រសិ​ទ្ធភាព”។

លោក ឧបនាយករដ្ឋមន្រ្តីបានបន្តថា៖”ក្រៅពីទទួលបានសម្ភារៈ និងគ្រឿងចក្រសម្រាប់បោសសម្អាតមីន ពីរដ្ឋា​ភិ​បា​លជប៉ុន ថ្ងៃនេះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជាក៍បានបើកសម្ពោធសារមន្ទីរសកម្មភាពកំចាត់មីន ដែលបានរកទុកនៅការសំណល់សង្គ្រាមជាច្រើន ដើម្បីជាកេរិ៍តដំណែលប្រវត្តិសាស្រ្តសម្រាប់យុវជនកូនចៅជំនាន់ក្រោយ សិក្សាស្វែងយល់ការពិតនូវ​ប្រវត្តិសាស្រ្ត ជាតិរបស់ខ្លួនគ្រប់កាលៈទេសៈទំាងអតីតកាល និងអនាគត់ ដែលបង្ហាញច្បាល់ពីភាពមហន្តរាយនៃសង្គ្រាម”៕

ជប៉ុនផ្ដល់សម្ភារៈដោះមីនតម្លៃ១១លានដុល្លារដល់កម្ពុជា

 

ជប៉ុនផ្ដល់សម្ភារៈដោះមីនតម្លៃ១១លានដុល្លារដល់កម្ពុជា

អគារសហកម្មសិទ្ធិប៊ូឌីងសនឹងត្រូវព័ទ្ធរបងវាយចោលនៅថ្ងៃទី១៧កក្តដានេះ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ និងក្រុមហ៊ុនជប៉ុន Arakawa នឹងធ្វើការវាយអគារសហកម្មសិទ្ធិប៊ូឌីងស បានសាងសង់ឡើងនាឆ្នាំ១៩៦៣ ដែលមានសភាពចាស់ទ្រុឌ​ទ្រោម នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧នេះ បន្ទាប់ពីធ្វើការទូទាត់ប្រាក់ជូនដល់ប្រជាពលរដ្ឋចប់សព្វគ្រប់ នឹងត្រូវការអភិវឌ្ឍន៍ឡើងវិញ។ តែមានប្រជាពលរដ្ឋប្រមាណ៧គ្រួសារមិនទាន់សម្រេចចិត្ត រើចេញនៅឡើយទេ។
​យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្តដា ដែលទូរទស្សន៍ហង្សមាសទទួលបាននៅថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០១៧នេះ បានអោយដឹងថា អគារប៊ូឌីងស មានទីតាំងស្ថិតនៅតាមផ្លូវសយធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងនាឆ្នាំ១៩៦៣ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម ត្រូវការអភិវឌ្ឍន៍ឡើងវិញ នឹងតម្រូវអោយធ្វើការរុះរើ នឹងព័តរបងដើម្បីវាយអគារចាស់ចោល នៅថ្ងៃទី១៧ ខែកក្តដា ខាងមុខនេះ”។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា នឹងមានការរំខានដល់ប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំងនេះ ក៏ដូចជា អ្នកធ្វើដំណើរអោយមានការប្រុងប្រយ័ត្នខ្ពស់ និងសហការ។
ការដែលក្រសួង និងក្រុមហ៊ុនដាក់កំណត់នៃការវាយអគារសហកម្មសិទ្ធិនេះចោល អ្នកនាំពាក្យក្រសួងរៀបចំដីនគរូបនីយ៍កម្មនិងសំណង់ លោក សេង ឡូត បានបញ្ជាក់អោយដឹងថា ទី១ប្រជាពលរដ្ឋ ៩៨%បានសម្រេចចិត្តទទួលយកតម្លៃ១៤០០ដុល្លាក្នុង១ម៉ែត្រការ៉េ ទី២ អគារនេះមានសភាពចាស់ទ្រុឌទ្រោម ប្រឈមនឹងការបាក់ធ្លាក់ចុះ ទី៣ ក្រុមហ៊ុនតម្រូវការសាងសង់អោយបាន​ឆាប់រហ័ស ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសំណង់។
​ទោះបីជាការមានជូនដំណឹងរបស់ក្រសួងរៀបចំដែនដី អំពីការបិទរបងវាយសំណង់ចោលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅសល់ប្រប្រមាណ៧គ្រួសារ មិនទាន់បានយល់ព្រម ក្នុងការចាកចេញនោះទេ ដោយពួកគាត់អះអាងថា លុយដែលក្រុមហ៊ុនអោយតាមរយៈក្រសួងដែនដីគឺមានចំនួនតិចពេក មិនអាចយកទៅទិញផ្ទះថ្មីបាន។
​អ្នកស្រី​ វង ប៊ុនថាយ អាយុ៤០ឆ្នាំ កំពុងស្នាក់នៅផ្ទះជាន់ផ្ទាល់ដីមានទំហំតែ១៧ម៉ែត្រការ៉េ នៃអគារសហកម្មសិទ្ធិប៊ូឌីង មានមុខរបលក់ចាប់ហួយផងនោះ បានប្រាប់ហង្សមាស នាព្រឹក​មិញនេះថា “បន្ទប់មានតែ១៧ការ៉េ បើគិតជាលុយជាង២ម៉ឺនដុល្លា ដូច្នេះមិនអាចយកលុយនេះ ទៅទិញផ្ទះថ្មីបាននៅនោះទេ”។ អ្នកស្រីបានបញ្ជាក់ថា គឺសុំអោយរដ្ឋមន្រ្តីក្រសួងដែនដី ផ្តល់អោយគាត់នូវទឹកបា្រក់៥ម៉ឺនដុល្លា ទើបអាចចេញទៅទិញផ្ទះថ្មីបាន។
……………………………………………..គ្លីប វង ប៊ុនថាយ…………………………………………………..
ដោយគេចេញទៅមុននេះគឺ………………………អាចទៅទិញផ្ទះបាននៅដើម្បីប្រកបមុខរប​រកស៊ីស្រួល ចិញ្ចឹមកូនផង។
​អ្នកស្រី វង ប៊ុនថាយ បានអោយដឹងទៀតថា ពីមុនគាត់សុខចិត្តយកការអភិវឌ្ឍន៍ នៅនឹងកន្លែង តែដោយសារមានអ្នកយល់ព្រមយកការអភិវឌ្ឍន៍នៅកន្លែងមានភាគរយតិច ដូច្នេះក្រសួង ក៏ដូចជាក្រុមហ៊ុនមិនបានអនុវត្តទៅតាមគោលការណីនេះទេ។
​បុរសម្នាក់ដែលសុំមិនប្រាប់ឈ្មោះមានមុខរបជាអ្នកលក់អាហារនៅជាន់ក្រោម នៃអគារប៊ូឌីងសនេះដែរ អោយដឹងថា គាត់នឹងបង្ខំចិត្តក្នុងការចាកចេញ ដោយសារក្រសួង គេបានកំណត់ថ្ងៃនៃការរុះរើ និងវាយអគារនេះចោល។ តែគាត់បញ្ជាក់ថា “ក្រសួងដូចជាមិនមានតុល្យភាពសោះ គឺមានម្ចាស់ដែលតសំយ៉ាបថែមប្រមាណ៥គ្រួសារ គឺបានវាស់ហើយគិតលុយអោយ ដោយគាត់មានសំយ៉ាបសង់ជាថ្មរឹងមាំផង ក្រសួងមិនបានវាស់គិតលុយអោយ​នោះទេ។
​លោក អ៊ឹង គន្ធា មន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ ដែលប្រចាំការនៅអគារសហកម្មសិទ្ធិប៊ូឌិងស បានលើកឡើងថា រហូតមកដល់ថ្ងៃទី១២ កក្តដា នេះ មានប្រជា​ពលរដ្ឋតែ៧គ្រួសារទេ ដែលមិនទាន់សម្រេចចាកចេញពីអគារសហកម្មសិទ្ធិនេះ ដោយពួក គាត់ទាមតម្លៃរហូតទៅដល់២០០០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ។ លោកបានបញ្ជាក់បន្ថែម ចំពោះសំយ៉ាបដែលប្រជាពលរដ្ឋសាងសង់ថែម គឺក្រសួងក៏មិនបានវាស់គិតលុយអោយ ពួកគាត់នោះដែរ។ លោកបន្លែមថា មានអ្នកខ្លះថា ក្រសួងវាស់សំយ៉ាបគិតលុយ នោះគឺមិនពិតទេ។
​នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ ខាងមុខនេះ លោក អ៊ឹង គន្ធា ប្រាប់អោយដឹងថា ក្រសួងនឹងធ្វើការព័តរបងស័ង្ខសី​ រួចវាយអគារប៊ូឌីងស ដែលចាស់ទ្រុឌទ្រោមនេះចោល ទៅតាមអ្វីដែលក្រសួងរៀបចំដែនដី​បានជូនដឹណងកាលពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៧នោះ។
​គិតត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាម្ចាស់ចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិប៊ូឌីងស ចំនួន ៤៦៨ បន្ទប់ស្នាក់នៅ នៃចំនួនសរុប៤៩២បន្ទប់ បានទទួលប្រាក់ទូទាត់រួច និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុន ដោយបានចាកចេញពីបន្ទប់ស្នាក់នៅ ទៅតាំងទីលំនៅថ្មី តាមបំណងប្រាថ្នារបស់ពួកគាត់។ ដោយឡែកអ្នកដែលយល់ព្រមចាកចេញគេនឹងមកបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីងស គឺ​ក្រុមហ៊ុនជប៉ុន Arakawa គ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ នៃការសង់អគារថ្មីមានកម្ពស់២១ជាន់៕

 

អគារសហកម្មសិទ្ធិប៊ូឌីងសនឹងត្រូវព័ទ្ធរបងវាយចោលនៅថ្ងៃទី១៧កក្តដានេះ

គម្រោងវារីអគ្គិសនីសេសានក្រោម២មានអនុភាព៤០០មេហ្គាវាត់និងទឹកប្រាក់វិនិយោគជិត៨០០លានដុល្លារនឹងបើកសម្ភោធថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ

ស្ទឹងត្រែង៖ គម្រោងវារីអគ្គិសនីសេសានក្រោម២ ដ៏ធំរបស់ប្រទេសកម្ពុជា មានអនុភាព ៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង នឹងត្រូវបិទទំនប់ទប់ទឹកសាកល្បងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧ មុននឹងឈានដល់ ពិធីបិទទំនប់ទប់ទឹកជាផ្លូវការនៅថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រភពពីមន្ដ្រីរដ្ឋាភិបាលបានអោយដឹងនៅថ្ងៃនេះ៕

គម្រោងវារីអគ្គិសនីសេសានក្រោម២មានអនុភាព៤០០មេហ្គាវាត់និងទឹកប្រាក់វិនិយោគជិត៨០០លានដុល្លារនឹងបើកសម្ភោធថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ