កីឡាករកម្ពុជាត្រូវបានស្វាគមន៍ជាមួយនឹងពីធីហែរក្បួនអបអរសាទរក្រោយឈ្នះមេដាយមាសវ៉ូវីណាម​ 2017នៅឥណ្ឌា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមកីឡាករ កីឡាការិនីកម្ពុជាដែលទទួលបានជ័យជំនះ នៃការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) បានមកដល់កម្ពុជាហើយ ជាមួយនឹងការរៀបចំជាក្បួនដង្ហែរ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ។

សូមជំរាបថា កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ២២គ្រឿង (មាស៤ ប្រាក់៩ និងសំរឹទ្ធ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ(៣) ក្នុងចំណោម៤៥ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។

ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាចថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ១។

តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនបានអប់អរសាទរនិងសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវ៉ូវីណាម រួមទាំងគណៈកម្មាធិការអូឡាំពិកកម្ពុជាដែលបានជួយទំនុកបំរុងទាំងសម្ភារៈហ្វឹកហាត់ និងថវិកាសម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងការចូលរួមប្រកួតលើកនេះ៕

 

កីឡាករកម្ពុជាត្រូវបានស្វាគមន៍ជាមួយនឹងពីធីហែរក្បួនអបអរសាទរក្រោយឈ្នះមេដាយមាសវ៉ូវីណាម​ 2017នៅឥណ្ឌា

សម្ដេចហ៊ុនសែនប្រកាសឧបត្ថម្ភ៥០០ដុល្លារម្នាក់ៗដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី

ភ្នំពេញ៖សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រកាសឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន ២៧៤នាក់ ក្នុងម្នាក់ៗទទួលបាន $500 ។សម្ដេចបានប្រកាសក្នុងពេលជួបកីឡាករមុនចេញដំណើរទៅប្រកាន់នៅម៉ាឡេស៊ី។ សម្តេចតេជោ ហ៊ុន សែន បានជូនពរកីឡាករកីឡារិនីទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ។
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡា SEA Games នៅ Malaysia។
ជាមួយគ្នាសម្តេចតេជោហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី គឺ ទី១) ហាមប្រើប្រាស់ថ្នាំលើកថាមពលកម្លាំង ឬសារធាតុញៀនដាច់ខាត។ ទី២) ត្រូវគោរពបទបញ្ជារ និងវិន័យកីឡានីមួយៗអោយបានត្រឹមត្រូវក្នុងពេលប្រកួត ៕

 

សម្ដេចហ៊ុនសែនប្រកាសឧបត្ថម្ភ៥០០ដុល្លារម្នាក់ៗដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី

សម្ដេចហ៊ុនសែនហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំង

ភ្នំពេញ៖សម្តេចប្រមខរដ្ឋាភិបាលកម្ពុជាហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំងពេលប្រកួតដើម្បីការពារកិត្តិយសជាតិ។សម្ដេចបានលើកឡើងនៅព្រឹកនេះពេលជួបកីឡាករមុនចេញដំណើរទៅប្រកួតនៅម៉ាឡេស៊ី។

សម្ដេចបានផ្តាំផ្ញើរដល់កីឡាទាំងអស់ក្នុងពេលប្រកួត ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុលើកកម្លាំងព្រោះវាខុសនឹងលក្ខន្តិកៈ មិនត្រឹមធ្វើឱ្យយើងបាត់បង់ឱកាស និងលទ្ធផលនោះទេ វាធ្វើឱ្យប៉ះពាល់ដល់កិត្តយសជាតិទៀតផង។ មួយទៀតសម្តេចស្នើឱ្យការប្រកួតត្រូវគោរពតាមលក្ខន្តិកៈនិងក្បួនខ្នាតនៃការប្រកួត កុំដើម្បីចង់ឈ្នះទៅបំពានលើគូរប្រកួត ចំណុចនេះសម្តេចហាមដាច់ខាត។កីឡាកីឡាការិនីនិងប្រតិភូចំនួនប្រមាណ២៧៤នាក់នឹងចេញទៅប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។

នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាកម្ពុជាចំនួន២៧៤នាក់ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាSEA Games លេីកទី២៩ នៅទីក្រុង់កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នៅវិមានសន្តិភាព។

តាមប្រសាសន៍របស់ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជាបានបញ្ជូន​ប្រិភូតិកីឡាដែលមាន ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករកីឡាការិនី​ចំនួន​២៤​ប្រភេទ​កីឡា​សរុប​មានចំនួន​២៧៤​នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧​៕

 

សម្ដេចហ៊ុនសែនហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំង

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យប្រជាជនពង្រឹងសមត្ថភាពនិងបង្កើនចំនួនកីឡាករ ខណៈដែលកម្ពុជាមានពហុកីឡដ្ឋានខ្នាតអន្តរជាតិ

ភ្នំពេញ៖ខណៈដែលកីឡដ្ឋានជាតិអូឡាំពិកថ្មីដ៍ធំចាប់ផ្តើមដំណើរការជាជំហានដំបូង ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យប្រជាជនកម្ពុជាចាប់ផ្តើមពង្រឹងសមត្ថភាពនិងបង្កើនចំនួនកីឡាករឆ្នើមៗ ដើម្បីឲ្យសមជាប្រទេសដែលមានពហុកីឡដ្ឋានខ្នាតអន្តរជាតិ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននៅក្នុងឱកាសអញ្ជើញចូលរួមសម្ពោធមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក នៃពហុកីឡាដ្ឋានជាតិមរតកតេជោ និងពិធីបើកការដ្ឋានសាងសង់កីឡាដ្ឋានទំនើបស្ថិតនៅតំបន់អភិវឌ្ឍន៍លី យ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឲ្យដឹងថា ឥឡូវយើងមានអគារហ្វឹកហាត់ មានទីកន្លែង ប្រកួត ទាំងកន្លែងនេះ និងកន្លែងដទៃដែលមានរួចមកហើយ យើងត្រូវពង្រឹងសមត្ថភាពកីឡារបស់យើង ទើបយើងអាចដណ្តើមបានជោគជ័យ។ សម្តេចចង់ឲ្យកម្ពុជា នៅពេលមានកីឡដ្ឋានដ៏ល្អហើយ កម្ពុជាមានកីឡាករដែលល្បីៗ ដណ្តើមបានមេដាយជូនជាតិឲ្យបានច្រើនជាងគេ។
សម្តេចមានប្រសាសន៍ថា សមិទ្ធផលពហុកីឡដ្ឋាននេះមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជាធ្វើការប្រកួតផ្ទៃក្នុងផង និង សម្រាប់ប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិផង និងប្រកួតធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាស៊ីហ្គែមផង។
ជាមួយនិងការកសាងពហុកីឡដ្ឋានដ៏ទំនើបមួយនេះ សម្តេចបានឲ្យដឹងថាមានការគិតគូរសម្រឹតសម្រាំង ខ្ពស់ណាស់អំពីស្ថាបត្យកម្ម ជាពិសេសលើការធានាសុវត្ថិភាពដល់អ្នកមកទស្សនាប្រមាណ៦ម៉ឺននាក់ ដែលអាចជម្លៀសចេញត្រឹមតែរយៈពេលប្រមាណ ៧នាទីប៉ុណ្ណោះ បើសិនមាន គ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។
សម្តេចបានគូសបញ្ជាក់ដែរថា ប្លង់ស្ថាបត្យកម្មនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ ជ្រើសរើសយករូបភាពសំពៅ នៅផ្នែកខាងលើដែល បង្ហាញអំពីទំនាក់ទំនង ទៅមករកគ្នារវាងប្រទេសកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ហើយក៍សមស្របជាមួយវិថីសូត្រសមុទ្រ និង វិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលដាក់ចេញដោយឯ.ឧ ប្រធានាធិបតីហ្ស៊ី ជីនពីង។ និមិត្តរូបសំពៅដ៍ស្រស់ស្អាតនេះក៍ជា តំណាងឲ្យចំណងមិត្តភាពរវាងកម្ពុជា ចិន ក្នុងការនាំមកនូវមនោសញ្ចេតនារវាងប្រជាជនចិនជូនប្រជាជនកម្ពុជាក្នុងការបង្កើតបាននូវចំណងមិត្តភាព មេត្រីភាពកាន់តែជិតស្និទល្អថែមទៀត។
សម្តេចបានគូសបញ្ជាក់ថា ការកសាងពហុកីឡដ្ឋានជតិមរតកតេជោនេះ បើកម្ពុជាចំណាយថវិការកសាងដោយខ្លួនឯង ពិតជាជួបការលំបាក ។ជាមួយនឹងសមិទ្ធផលដែលសម្ពោធក្នុងដំណាក់កាលទី១នាថ្ងៃនេះ ក៍នៅមានតម្រូវការ កសាងទីលានកីឡាប្រកួតកូនបាល់ខ្នាតអន្តរជាតិ ទីលានកីឡាហុកគីក្នុងសាល កីឡាបាញ់កាំភ្លើងក្នុងសាល រួមទាំងអគារស្នាក់នៅបន្ថែមសម្រាប់កីឡាចំនួន៤០០នាក់ និងគ្រូបង្វឹក៣០០នាក់ បន្ថែមទៀត។
បើទោះបីយើងមានគម្រោងបែបនេះក៍ដោយ ក៍យើងមិនទាន់បាន ត្រៀមទុកថវិកានៅឡើយទេ ដោយសម្តេចរំពឹងលើមិត្តចិនក្នុងការបន្តជួយបំពេញនូវការខ្វះចន្លោះនេះបន្ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីក៍បានថ្លែងអំណរគុណចំពោះប្រធានាធិបតីចិន លោកឧហ្ស៊ី ជីនពីង នាយករដ្ឋមន្ត្រីលី ឃឺឈាង ក៍ដូចជាថ្នាក់ដឹកនាំបក្សកម្មុនិស្តិចិន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានឧបត្ថមគាំទ្រទៅដល់ វិស័យកិឡារបស់កម្ពុជា ។នេះជាផ្នែកមួយនៃទំនាក់ទំនងខាងវប្បធម៌និងកិឡារវាងកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថាពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺជានិមិត្តរូបដ៍សំខាន់ដែលបានបង្ហាញកំរឹតអភិវឌ្ឍន៍ឈានឡើងខាងវិស័យកីឡារបស់កម្ពុជាហើយក៍ជាការបង្ហាញពីការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាផងដែរ។
លោកបានលើកឡើងថានៅឆ្នាំ២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូង
ពេលនោះអ្នកនិយមចូលចិត្តកីឡានៅទ្វីបអាស៊ីនិងនៅលើពិភពលោកនឹងផ្តោតការយកចិត្តទុកដាក់មកលើប្រទេសកម្ពុជា ហើយដែលយើងទាំងអស់គ្នាកំពុងរង់ចាំការមកដល់នៃព្រឹត្តិការដ៍មានសារៈសំខាន់នេះ។
លោកមានជំនឿថា បន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាពរ ពហុកីឡដ្ឋាននេះ អាចប្រើប្រាស់សម្រាប់ការប្រកួតកីឡាទាំងក្នុងកំរិតតំបន់ កំរិតទ្វីប និងកំរឹតអន្តរជាតិទ្រង់ទ្រាយធំផងដែរ។
ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានកសាងលើផ្ទៃដីទំហំ៨៥ហិកតា ប្រើប្រាស់ថវិការជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នូវទឹកប្រាក់ ប្រមាណ១៥៧លានដុល្លារ តាមការគ្រោងបហុកីឡដ្ឋាននេះនឹងសម្រេចឲ្យបានរួចរាល់ នៅឆ្នាំ២០២០ ឬ ២០២១ ខាងមុខ។
សូមបញ្ជាក់ថាប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកីឡាកម្ពុជាមានការរីកចំរើនគួរឲ្យកត់សំគាល់ តួយ៉ាង កញ្ញាស៊ន សៀវ មី បានទទួលមេដាយមាសទ្វីបអាស៊ីតេក្វាន់ដូ កីឡាករ សុខ ច័ន្ទមាន និង កីឡាការីនីកែ ឡេង ទទួលបាន មេដាយមាស ថ្នាក់ពិភពលោកផ្នែកបេតង់ កីឡាករសែន រ៉ាឌី ទទួលបានមេដាយមាសជើងឯងពិភពលោកផ្នែកកីឡាវ៉ូវីណាម និងកីឡាបាល់ទាត់កម្ពុជាក៍កំពុងមានការអភិវឌ្ឍដោយបានបង្ហាញខ្លួននៅក្នុងការប្រឡងជម្រុះវើលខាប់នៅឆ្នាំនេះផងដែរ៕

លុយ៤០៨លានត្រូវបានប្រគល់ជូនគ្រូបង្វឹក និង ជ័យលាភី២១នាក់

ភ្នំពេញ៖លុយចំនួន៤០៨លានរៀលត្រូវបានលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាហង់ ជួនណារ៉ុនប្រ គល់ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី២ប្រភេទកីឡាគឺប៉េតង់ និង កីឡាកាយវប្បកម្មល្ងាចថ្ងៃទី១មេសា ។

លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាកីឡាករ-កីឡាការិនីប៉តង់ចំនួន១៦រូបគឺ កីឡាករ៨រូប និង កីឡាការិនី៨រូបដណ្ដើមបានមរដាយមាស ៥ គ្រឿង ប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ ៦គ្រឿងពី ព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី ៣នៅប្រទេសឡាវ ។

កីឡាការិនីកែ ឡេងដណ្ដើមបានមេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង កីឡាករទីវ រដ្ឋាដណ្ដើមបានមេដាយ ប្រាក់ ២គ្រឿងកីឡាការិនីអ៊ុក ស្រីមុំដណ្ដើមបានមេដាយប្រាក់២គ្រឿងកីឡាការិនីអ៊ុន ស្រីយ៉ាបានមេដាយមាស ១ គ្រឿង ប្រាក់១គ្រឿង ។កីឡាករសុខ ចាន់មានបានមេដាយមាស ១គ្រឿងប្រាក់១គ្រឿងសំរិទ្ធ ១គ្រឿង ។

កីឡាករយ៉ា ច័ន្ទដារ៉ារិទ្ធបានមាស១គ្រឿងសំរិទ្ធ ១គ្រឿងកីឡាករម៉ី សុភ័ក្ត្រមាស ១ គ្រឿងសំរិទ្ធ១គ្រឿង កីឡាករសំ សូរិយាមាស ១ គ្រឿងសំរិទ្ធ ១ គ្រឿង ។កីឡាការិនីដួង ឌីណាមាស ១ គ្រឿងសំរិទ្ធ ២គ្រឿង ។កីឡាកា រិនីឃួន យ៉ារីមាស ១ គ្រឿង ។កីឡាការិនីស៊ុន គន្ធាមាស ១គ្រឿង កីឡាការិនីស្រ៊ាង សុរ៉ាឃីម មាស ១ គ្រឿងកីឡា ករឃួន លីហ៊មាស ១គ្រឿង ប្រាក់ ១គ្រឿងកីឡាករកៅ ភក្ដីមាស ១គ្រឿងប្រាក់១គ្រឿង។កីឡាការិនីកែវ សុវណ្ណា ប្រាក់ ១គ្រឿង និង កីឡាករកុយ សុភក្ដ្រាប្រាក់១គ្រឿង សំរិទ្ធ១គ្រឿង ។

សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍បែបនេះប្រាក់រង្វាន់ប្រគល់តាមរយៈសេចក្ដីប្រកាសអន្តរក្រសួងគឺ មេដាយមាស៩.០០០.០០០រៀល មេដាយប្រាក់៨.០០០.០០០រៀល និង មេដាយសំរិទ្ធ៧.០០០.០០០រៀល ។ឯគ្រូ បង្វឹកចំនួន ៣រូបបានទទួលប្រាក់រង្វាន់ស្មើនឹងប្រាក់រង្វាន់មេដាយដែលដណ្ដើមបានខ្ពស់ជាងគេ ។

សម្រាប់ប្រភេទកីឡាកាយវប្បកម្មដែលដណ្ដើមបានមេដាយសំរិទ្ធក្នុងការប្រកួយជើងឯកពិភពលោកនៅប្រ ទេសថៃនោះគឺកីឡាករតឹក ប៊ុនរី និងគ្រូបង្វឹកគឺលោកនុត សុផល ។មេដាយសំរិទ្ធជើងឯកពិភពលោកបែបនេះប្រគល់ រង្វាន់តាមរយៈអនុក្រឹត្យដោយបានរង្វាន់៦៤.០០០.០០០រៀលចំពោះគ្រូបង្វឹកក៏បានស្មើគ្នាដែរ ។ ប្រសិនបើបានប្រាក់ វិញប្រាក់រង្វាន់គឺ៨០លានរៀល ឯមេដាយមាស១២០លានរៀល ៕អត្ថបទដើមកីឡាអួឡាំពិច

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉េតង់នៅឆ្នាំ២០១៩

ភ្នំពេញៈជាមួយនឹងការលើកទឹកចិត្តដល់ កីឡាការិនី អ៊ុក ស្រីមុំ ដែល ទទួលជ័យ​លាភីមេដាយ​មាស​ពិភពលោក កីឡាប៉េតង់ ប្រចាំឆ្នាំ២០១៧ និងកីឡាករដែលទទួល មេដាយប្រាក់ នៅទី​ក្រុង​ហ្សែន(CHENT) ប្រទេសបែលហ្ស៊ិកនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន​អនុ​ញ្ញាត​ឱ្យកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉េតង់នៅឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងពិធីផ្តល់រង្វាន់លើកទឹកចិត្តនិងបំពាក់គ្រឿងឥស្សរិយយសជូនកីឡាការិនីនិងកីឡា ករដែលទទួ​ល​​ជ័យ លាភីនៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ សម្តេច តេជោ បាន​ថ្លែង​នូវ​ការសរសើរ អបអរសាទរដោយចាត់ទុកថា ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជា បានទទួល​កិត្តិ​យ​សជាថ្មី នោះគឺ វីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបាននាំនូវមេដាយមាសពិភព លោក​ផ្នែក​កីឡា​ប៉េតង់មកជូនជាតិ ហើយទន្ទឹមនឹងចំណាត់ ថ្នាក់មេដាយមាសពិភពលោកនេះ យើងក៏នូវ​មាន​ជ័យលាភីមេដាយប្រាក់ គឺកីឡាករ ញ៉ែម បូរ៉ា ដែលបាន ទទួល ជាមួយគ្នា​នៅទី កន្លែង​តែ​មួយ​គឺប្រទេសបែលហ្ស៊ិក។

សម្តេចបានសរសើរដល់ការខិតខំរបស់ជ័យលាភី និង ក្រុមការងារ​ដែលបានធ្វើដំណើរចេញពីកម្ពុជាឆ្ពោះ ទៅរកការប្រកួតឆ្លងទ្វីបនៅអឺរ៉ុប ហើយសម្តេចថា បើ​មើល​តាមប្រវត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមរយៈរបាយការណ៍ របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិក​កម្ពុជា បានបង្ហាញពីការខិតខំឆ្លងកាត់​ការ​ប្រកួត​ដោយ​​ការតានតឹង ហើយអ្នកដែលយើងបាន ឆ្លងកាត់មិនមែនធម្មតានោះទេ។ សម្តេចថា ជ័យ​លា​ភីនេះគឺបាននាំមកជូនជាតិ និងប្រជាជនរបស់យើងដ៏ ធំធេងទាំងមេដាយមាស និងមេ​ដា​យ​​ប្រាក់ ដែលបានផ្តល់កិត្តិយសក្នុងពេលតែមួយ។

សម្តេចតេជោបានយកឱកាសនេះ កោតសរសើរ​ដល់​ការខិតខំរបស់កីឡាករ កីឡា ការិនី ក៏ដូចជាគ្រូបង្វឹក ហើយសង្ឃឹមថា អ្នកទាំងអស់គ្នា​នឹង​បន្តទទួលជោគជ័យថ្មីៗថែមទៀត តាមរយៈការហ្វឹកហាត់បង្កើន សមត្ថភាព។សម្ដេច​ថ្លែងបន្ត​ថា ការឆ្លងកាត់ប្រកួត៤៥ប្រទេស នោះមិនមែនលេងសើចទេ ហើយសម្តេច ក៏អរគុណចំពោះ​សហព័ន្ធ​កីឡាប៊ូល និងប៉េតង់ ដែលកីឡានេះ ជាប្រភេទកីឡាដែលសម្តេចវិបុលបញ្ញា សុខ អាន ចូលចិត្តបំផុត។ ទោះបីសម្តេច វិបុលបញ្ញាបានទទួលមរណកាលទៅហើយក្តី តែសម្តេច​វិបុល​បញ្ញាបាន បន្សល់ទុកនូវកីឡាប្រភេទនេះ ហើយសម្តេចក្រឡាហោម ស ខេង ក៏បាន​យល់ព្រមទទួលធ្វើជាប្រធានជាបន្ត។

គួរបញ្ជាក់ដែរថាកីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ដែលដណ្ដើមបានមេដាយ​មាស​ផ្នែក​កីឡាប៉េតង់ ពិភពលោក បន្ទាប់ពីវីរកីឡាការិនី កែវ ឡេង ដែលដណ្ដើមបានមេដាយមាស​លើ​វិញ្ញាសា វាយឯកត្តជន នារីចំនួន ២លើកជាប់គ្នា កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។ លើស​ពី​នេះកីឡាករ សុខ ចាន់មាន ក៏ធ្លាប់ ដណ្ដើមបានមេដាយមាសពិភពលោក កាលពីឆ្នាំ២០១៦​កន្លង​ទៅផងដែរ។ ដោយសារប្រទេសមានសន្តិភាព គឺបានផ្តល់ឱកាសដល់កីឡាករ​គ្រប់​ប្រភេទ​បានហាត់ហ្វឹកហ្វឺន និងចេញទៅប្រកួតនៅក្រៅប្រទេសហើយ បាននាំមកនូវ​មេដាយ​មា​ស​មេដាយប្រាក់ មេដាយសំរឹទ្ធទាំងក្នុងការប្រកួតកម្រិតតំបន់កម្រិតស៊ីហ្គេម និងក្នុងកម្រិតពិភព លោក។

ចំពោះប្រាក់​រង្វាន់​នៃ​ជ័យ​លាភីថ្ងៃនេះ គឺកីឡាការិនី អ៊ុក ស្រីមុំ បានទទួលថវិកាពីរដ្ឋ ចំនួន​១២០លានរៀល ព្រម​ទាំង​​ថវិកាឧបត្ថម្ភផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ម៉ឺនដុល្លារ​អា​ម៉េរិក​​ថែម​ទៀត។ ចំពោះគ្រូបង្វឹកគឺទទួលបាន១២០លានរៀល បូកនឹងថវិកាឧបត្ថម្ភរបស់សម្តេច​​តេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ៣,០០០ដុល្លារអាម៉េរិក ថែមទៀត។ ចំណែកឯកីឡាករ កីឡាការិនីដែល​ឈ្នះ​​មេដាយប្រាក់ ២នាក់ ក្នុងម្នាក់ៗទទួល បានថវិកា ៨០លានរៀល បូកនឹងថវិកាឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ២,០០០ដុល្លារអាម៉េរិកថែមទៀត។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​ឧបត្ថម្ភ លើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានរួមដំណើរទៅជាមួយដែរ គឺក្នុងម្នាក់ៗ​ទទួល​​បាន១,០០០ ដុល្លារអាម៉េរិកផងដែរ។

នៅក្នុងពិធីនោះផងដែរសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានផ្តល់កិត្តិយ​សដ៏​ឧត្តុ​ង្គ​​ឧត្តម បំពាក់គ្រឿង ឥស្សរិយយស ជូនប្រាក់រង្វាន់ដល់គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនី ដែលបាន​ទទួ​ល​មេដាយមាស មេដាយប្រាក់ពីប្រទេសបែលហ្ស៊ិកជាការលើកទឹក​ចិត្តផងដែ​រ​៕​ពីអេគេភី

 

សហពន្ធ័កីឡាគុនខ្មែរគោរពវិញ្ញាណក្ខន្ធសពអាជ្ញាកណ្តាលលោកជ័យ ប៊ុនឈឿ

ខេត្តបាត់ដំបង៖ប្រធានសហពន្ធ័កីឡាគុនខ្មែរនិងក្រុមការងារចុះគោរពវិញ្ញាណក្ខន្ធនិងផ្តល់ថវិការរំលែកទុក្ខសពលោក ជ័យ ប៊ុនឈឿ អតីតកីឡាករនិងជាអាជ្ញាកណ្តាលដ៍ឆ្នើម។

នៅក្នុងឱកាសចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធនៅថ្ងៃទី១២ ខែឧសភានេះលោក តែម ម៉ឺន ប្រធានសហពន្ធ័កីឡាគុនខ្មែរកម្ពុជាបានលើកឡើងថា ក្រុមការងារនៅក្នុងសហពន្ធ័កីឡាគុនខ្មែរក៍ដូចជាបណ្តាញទូទស្សន៍នានាក្នុងប្រទេសទាំងអស់មានការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់នូវធនធានមនុស្សដ៍ឆ្នើមមួយរូប ដែលមានបុគ្គលក្ខណរួសរាយទាក់និងគួរជាទីគោរព។
ប្រធានសហពន្ធ័កីឡាគុនខ្មែរកម្ពុជាបានបន្តថា លោកគ្រូជ័យ ប៊ុនឈឿ ទោះជាបានលាចាកលោកនេះទៅហើយ ប៉ុន្តែបានបន្សល់ទុកនូវភាពជាគំរូដ៍ល្អនិងបទពិសោធន៍ជាច្រើនដល់កីឡាករ មហាជនគ្រប់រូបពិសេសសិស្សរបស់លោកផ្ទាល់បានរក្សាទុកនូវចំណេះដឹងពាក់ពន្ធ័ក្នុងវិស័យក្បាច់គុនបុរាណខ្មែរយើងអោយស្ថិតស្ថេរ។
អតីតកីឡាករដ៍ល្បីល្បាញរូបនេះ ដោយសារទេព្យកោសលនិងចំណូលចិត្តលើវិស័យកីឡាបានសម្រេចចិត្តចូលហាត់ប្រដាល់គុនខ្មែរនៅឆ្នាំ១៩៥១ហើយចូលរួមប្រកួតទទួលបានលទ្ធផលយ៉ាងល្អប្រសើរនិងមានកូនសិស្សជាច្រើន រហូតដល់ឆ្នាំ១៩៦៦បានចូលធ្វើជាអាជ្ញាកណ្តាល ពេញមួយជីវិតរបស់លោកទទួលបានលទ្ធផលល្អជាបន្តបន្ទាប់លើវិស័យកីឡាប្រដាល់។
អាជីពកីឡាករលោកគ្រូ ជ័យ ប៊ុនឈឿ បានរីកដុះដាលចេញពីទឹកដីខេត្តបាត់ដំបង លោកកើតនៅថ្ងៃពុធ ទី០៦ ឆ្នាំ១៩៣៨និងទទួលមរណៈភាពនៅវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ក្នុងជន្មាយុ៦៩ឆ្នាំដោយជរាពាធ៕

សហពន្ធ័កីឡាគុនខ្មែរគោរពវិញ្ញាណក្ខន្ធសពអាជ្ញាកណ្តាលលោកជ័យ ប៊ុនឈឿ

NOCCប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៧នៅថ្ងៃទី ១៦មិថុនា

ភ្នំពេញ៖លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ក្នុងសន្និសីទកាសែត នាថ្ងៃទី ២២ឧសភាថា៖”ព្រឹត្តិការណ៍នេះការចេញដំណើរ និង ការចេញដំណើរគឺបញ្ចប់នៅមុខព្រះបរមរាជវាំង ។គោលបំណងនៃការរត់នេះគឺដើម្បីអបអរសាទរព្រះរាជពិធី បុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ” ។
ជាមួយគ្នាព្រឹត្តិការណ៍នេះសម្រាប់មានឈ្មោះថា”រត់ដើម្បីទីក្រុងស្ងាត និង បៃតង រត់ដើម្បីសប្បុរសធម៌ រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ ទាក់ទាញ ។នេះជាព្រឹត្តិការណ៍ ដែលធ្វើឡើងដើម្បីជួយដល់សង្គម”។
វេបសាយរបស់NOCCបានអោយដឹងថា៖ព្រឹត្តិការណ៍នេះមានរត់ចម្ងាយ២១គីឡូម៉ែត្រ(ពាក់កណ្ដាលម៉ារ៉ាតុង)រត់១០គីឡូ ម៉ែត្រ និង រត់កំសាន្តជាលក្ខ ណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ ។ គិតត្រឹមថ្ងៃនេះមានជនបរទេសប្រមាណ២០០នាក់ហើយដែលមកពី២៦ប្រទេសបានចុះឈ្មោះចូលរួម ឯ ជន កម្ពុជាក៏មានប្រមាណ៣០០នាក់ដែរ ។លោកអគ្គលេខាធិការក៏បានអំពាវនាវឲ្យអ្នកដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍ នេះមកចុះឈ្មោះឲ្យបានប្រញាប់ប្រញាល់កុំចាំកៀកពេលបានមកចុះ ។
លោកអគ្គលេខាធិការបានប្ដេជ្ញាចិត្តថានឹងធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញម៉ារ៉ាតុងនេះឲ្យកាន់តែមានទំំហំធំដូច ព្រឹត្តិការណ៍ញូយ៉កម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬ ប៉េកាំងម៉ារ៉ាតុង ។នេះជាព្រឹត្តិការណ៍កីឡាដើម្បីបម្រើ ឲ្យគោលដៅទេសចរណ៍ ។ចំពោះតម្លៃបង់សិទ្ធចូលរួមចម្ងាយ២១គីឡូម៉ែត្រសម្រាប់ជនបរទេស៤០ដុល្លារ កម្ពុជា១៥ដុល្លារ ។១០គីឡូ ម៉ែត្រជនបរទេស៣០ដុល្លារ កម្ពុជា១០ដុល្លារ និង៣គីឡូម៉ែត្រ ជនបរទេស១០ដុល្លារ និង កម្ពុជា៥ដុល្លារ ។គួរបញ្ជាក់ ថាសម្រាប់ជនជាត់កម្ពុជាការរត់៣គីឡូម៉ែត្រជួនកាលមិនទាំងយកលុយផងទេ ៕

 

NOCCប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៧នៅថ្ងៃទី ១៦មិថុនា

មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រគល់បាល់ទាត់៤០៥គ្រាប់ដល់សិស្ស៣០ក្រុមនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រគល់បាល់ទាត់៤០៥គ្រាប់ដល់សិក្សានុសិស្សចំនួន៣០ក្រុមដែលជាកីឡាបាល់ទាត់ទូរទាំងខេត្តហើយពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៧នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោក ស្តើង តុងហឹង ប្រធានមន្ទីអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានប្រគល់បាល់ទាត់ចំនួន៤០៥គ្រាប់ដល់ក្រុមកីឡាករនិងកីឡាការនីចំនួន៣០ក្រុមទូរទាំងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖បាល់ទាត់ចំនួន៤០៥គ្រាប់ដែលត្រូវប្រគល់ជូន៣០ក្រុមមាន ១.សិក្សានុសិស្សមកពីវិទ្យាល័យនិងអនុវិទ្យាល័យចំនួន២៧ក្រុម ២.ក្រុមសិស្សគរុកសលនិងវិក្រិត្តការខេត្តបន្ទាយមានជ័យចំនួន១ក្រុម ៣.ក្រុមបាល់ទាត់សកលវិទ្យាល័យ១ក្រុម៤.ក្រុមបាល់ទាត់មន្តី្រមន្ទីអប់រំយុវជននិងកីឡាខេត្តចំនួន១ក្រុម។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ដោយបានការយកចិត្តទុកដាក់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានសហព័ន្ធកីឡាកម្ពុជាក៍ដូចជាមានការណែនាំពី លោក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ហើយបាល់ទាត់ដែលត្រូវបានប្រគល់ជូនកីឡាករនិងកីឡាការនី គឺមានការចូលរួមឧបត្ថម្ភពីសាខាធានាគារអេស៊ីលីដាខេត្តនិងសាខាធាគារអេអ៊ឹមខេត្តបន្ទាយមានជ័យដែលចូលរួមលើវិស័យអប់រំកីឡា។
លោកបានបញ្ជាក់ថា៖ថ្នាក់ដឹកនាំកងរាជអាវុធហត្ថបានយកចិត្តទុកដាក់លើវិស័យកីឡានិងលុបបំបាត់គ្រឿងញៀន ហើយអោយសិក្សានុសិស្សនិងយុវជនចាប់យកវិស័យកីឡា គឺសុខាភាពនិងត្រូវនៅអោយឆ្ងាយពីគ្រឿងញៀនចូលរួមលុបបំបាត់គ្រឿងញៀនយើងទាំងអស់គ្នាត្រូវឆ្លើយថា៖ទេចំពោះគ្រឿងញៀន ដើម្បីសុខភាពខ្លួនឯងគ្រួសារនិងប្រទេសជាតិមានសុខសន្តិភាព៕(ប៊ុន ធឿន)

 

មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រគល់បាល់ទាត់៤០៥គ្រាប់ដល់សិស្ស៣០ក្រុមនៅខេត្តបន្ទាយមានជ័យ

ជម្រើសជាតិកម្ពុជាចាញ់ឥណ្ឌូនេស៊ី២ដល់សូន្យ

ភ្នំពេញ៖ម្ចាស់ផ្ទះ ជម្រើសជាតិជាតិកម្ពុជា រហ័សនាម គោព្រៃកម្ពុជា បានប្រកួតចាស់ក្រុមភ្ញៀវ ជម្រើសជាតិ ឥណ្ឌូណេស៊ី ដោយលទ្ធផលបច្ចេកទេស ០ទល់២ ដោយ១គ្រាប់ នៅតង់ទី១ និង១គ្រាប់ទៀត នៅចុងតង់ទី២។
នេះជាការប្រកួតកម្តៅសាច់ដុំរបស់កម្ពុជា ដើម្បីត្រៀមការប្រកួតផ្លូវការ វគ្គជម្រុះក្នុងពូលC ជាមួយជម្រើសជាតិ អាហ្គានីស្ថាន នាថ្ងៃទី១៣ មិថុនា ២០១៧ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិកម្ពុជា នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី AFC ASIAN Cup ២០១៩ នៅអារ៉ាប់រួម
ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្វឹកសញ្ជាតិប្រេស៊ី លោក Leonardo Vitorino ដែលបាន ប្រមូលផ្តុំហ្វឹកហាត់នេះមានសមាជិកចំនួន២៥រូប ក្នុងនោះមានកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាផងដែរ ដែល ទើបនឹងវិលត្រឡប់មកពីប្រកបអាជីពបាល់ទាត់ លំដាប់ទី៣ នៅប្រទេសជប៉ុន។
ក្រុមកម្ពុជា ដែលនឹងត្រូវកម្តៅសាច់ដុំជាមួយឥណ្ឌូណេស៊ី នេះជាជំនួបដ៏សំខាន់មួយ សម្រាប់ការប្រកួត ជាមួយក្រុមអាហ្គានីស្ថាន វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧។ ចំណែកឯក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក៏បានមកដល់ទឹកដីកម្ពុជារួចហើយដែរ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដើម្បីជួបជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី វគ្គចែកពូល AFC ASIAN Cup 2019 Qualifier Final Round នេះ មាន៦ពូល។
ដោយឡែកសម្រាប់វគ្គជម្រុះ ក្នុងពូល C មាន៤ក្រុមដែរ គឺកម្ពុជា, អាហ្គានីស្ថាន, វៀតណាម និងក្រុមហ្សកដង់ ដោយក្រុមទាំងអស់នឹងត្រូវជួបគ្នាវិលជុំក្នុងពូលចំនួន២ជើង ដែលត្រូវប្តូរទឹកដីគ្នាម្តងម្នាក់។ ក្រុមទាំង៤ ក្នុងពូល C នេះលេងបាន១ប្រកួតដូចគ្នា ដោយក្រុមម្ចាស់ផ្ទះហ្សកដង់ធ្លាប់បានបំបាក់ក្រុមភ្ញៀវ កម្ពុជាយ៉ាងចាស់ដៃ ដោយលទ្ធផល ៧ទល់០ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៧ ខណៈអាហ្គានីស្ថាន និងក្រុម វៀតណាម ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ១ទល់១. សូមបញ្ជាក់ថា ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិទាំង២ កម្ពុជា-ឥណ្ឌូនេស៊ី ធ្លាប់បានជួបគ្នាចំនួន២៣ លើក ចាប់តាំងពីឆ្នាំ១៩៦៥ មក ទាំងក្នុងជំនួបមិត្តភាពអន្តរជាតិ និងជំនួបពានរង្វាន់ផ្លូវការនានាផងដែរ ដោយក្នុងនោះជម្រើសជាតិឥណ្ឌូនេស៊ី ឈ្នះរហូតដល់១៩ដង និងជម្រើសជាតិកម្ពុជាធ្លាប់ឈ្នះ ២ដង និងក្រៅពី នេះស្មើចំនួន២ដង៕