កីឡាករកម្ពុជាឈ្នះមេដាយមាសនឹងទទួលថវិកាប្រមាណជា២៤០០០ដុល្លារអាមេរិច

ភ្នំពេញ៖ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី បានអះអាងពីប្រាក់រង្វាន់សរុប សម្រាប់ការឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ពីរាជរដ្ឋាភិបាលកម្ពុជា, ថវិកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងថវិកាឧបត្ថម្ភជាគោល ការណ៍របស់ក្រុមហ៊ុនធំៗចំនួន២ផ្សេងទៀតផងដែរ។ 

នាយបេសកកម្មស៊ីហ្គេមរូបនេះបានបញ្ជាក់ នៅក្នុងឱកាសជប់លៀង អបអរលើកទឹកចិត្តជូនដំណើរដល់ក្រុមអត្តពលិកកម្ពុជា ទាំង២៤ប្រភេទកីឡា សរុប២៧៤នាក់ ក្រុមហ៊ុន កម្ពុជាខេមប្រ៊ូ កាលពីចុងសប្តាហ៍កន្លងទៅ នៅសណ្ឋាគារ សូហ្វីតែល។
ទឹកប្រាក់ដែលទទួលបានមាន ឯកត្តជន៖ មេដាយមាស ទទួលបាន ១ម៉ឺនដុល្លារពីរាជរដ្ឋាភិបាល, ៥ ពាន់ដុល្លារ ពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ៩ ០០០ ដុល្លារ ពីក្រុមហ៊ុនធំៗចំនួន គឺពីក្រុមហ៊ុន ស្រាបៀរអង្គរ ចំនួន៦០០០ដុល្លារ និងណាហ្គាវើល ៣០០០ដុល្លារ សរុប ២៤ ០០០ ដុល្លារសហរដ្ឋអាមេរិក, មេដាយប្រាក់ ទទួលបានសរុប ១៣ ៥០០ ដុល្លារ និងមេដាយសំរឹទ្ធ ទទួលបាន ៧ ០០០ ដុល្លារ។
ប្រាក់រង្វាន់ជាក្រុមពីក្រុមហ៊ុន ស្រាបៀរអង្គរ ៖ មេដាយមាស ទទួលបាន ៨ ០០០ ដុល្លារ, មេដាយប្រាក់ ទទួលបាន ៥០០០ ដុល្លារ និងមេដាយសំរឹទ្ធ ទទួលបាន ៣០០០ ដុល្លារ ខណៈប្រភេទកីឡាបាល់ទាត់ ឈ្នះ១ប្រកួត ទទួលបាន ២០០០ដុល្លារ។ សម្រាប់ការឈ្នះមេដាយជាក្រុមនេះ ដែលទទួលបានក្រុមហ៊ុន កម្ពុជាខេមប្រ៊ូ ក៏មានប្រាក់រង្វាន់ផ្សេងៗទៀតដែរពីរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ និងក្រុមហ៊ុនមួយចំនួនទៀត៕

កីឡាករកម្ពុជាឈ្នះមេដាយមាសនឹងទទួលថវិកាប្រមាណជា២៤០០០ដុល្លារអាមេរិច

កម្ពុជាទទួលបានមេដាយ១៧រួមមានមេដាយមាសចំនួន៣ពីស៊ីហ្គេមរហូតមកដល់ពេលនេះ

ភ្នំពេញ៖តាមសេចក្តីរាយការណ៍ពីឯឧ វ៉ាត់ចំរើន នាយបេសកកម្ម ប្រចាំ គូឡាឡាំពួរគិតត្រឹមថ្ងៃទី29 សីហាជាថ្ងៃចុងក្រោយសម្រាប់ប្រតិភូកីឡា កម្ពុជា SEA Games លេីកទី២៩។បន្ទាប់ពីធ្វើបាន សំរេច មេដាយមាស របស់ កីឡាប្រដាល់គុនខ្មែរ ឃឹម ឌឺមា និង មេដាយមាស របស់ កីឡាការនី តេក្វាន់ដូ ស៊ន សៀវមុី នៅរសៀលថ្ងៃនេះ កម្ពុជាយើងទទួលបានលទ្ធផលបណ្តោះអាសន្នជាផ្លូវការ ដូចខាងក្រោមៈ មេដាយមាស 3និង មេដាយប្រាក់ 2មេដាយសំរឹទ្ធ 12។តារាងចំណាត់ថ្នាក់ប្រទេសថ្ងៃនេះ កម្ពុជាចំណាត់ថ្នាក់ ទី៨ ក្នុងចំណោម១១ ប្រទេស នៅលេីឡាវ ប្រ៑ុយណេ និង ទីម័រខាងកេីត។សូមអបអរសាទរ និកោតសរសើរដល់កីឡាករ កីឡាការនី និងប្រតិភូកីឡា យើង ដែលបានប្រឹងប្រែង ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ជូនជាតិមាតុភូមិ៕

 

កម្ពុជាទទួលបានមេដាយ១៧រួមមានមេដាយមាសចំនួន៣ពីស៊ីហ្គេមរហូតមកដល់ពេលនេះ

 

ជំនន់ទឹកភ្លៀងហូរកាត់ផ្លូូវជាតិលេខ៥នៅស្រុកថ្មគោលបានបណ្ដាលកកស្ទះចរាចរណ៍

ខេត្តបាត់ដំបង៖ទឹកភ្លៀងបន្តធ្លាក់ជាប់គ្នាជិត១សប្តាហ៍បង្កអោយទឹកជន់លិចហូរកាត់ផ្លូូវជាតិលេខ៥អាចប្រឈមនិងការប៉ះពាល់ផ្លូវរាំងស្ទះដល់ការធ្វើដំណើរ។ លោកគង់ លី អភិបាលស្រុកថ្មគោលបានអោយដឹងនៅរសៀលថ្ងៃទី២៨ សីហានេះថា ទឹកភ្លៀងបន្ត ធ្លាប់​ជាប់ៗគ្នាប្រមាណ៣ទៅ៤ថ្ងៃនេះពិសេនៅល្ងាចថ្ងៃទី២៧ មកដល់ថ្ងៃនេះទី២៨ ខែសីហា បើទឹកភ្លៀង នៅ​តែបន្តមិន​រាំង​ទេ​ផ្លូវ​ត្រឹមកំណាត់ទឹកលិចចំនុចខ្នងទំនប់ទី១ ក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ កំណាត់ផ្លូវប្រមាណជា៣០ម៉ែត្រនេះរអាចប្រឈមនិងការប៉ះពាល់ដរាបណាទឹកភ្លៀងនៅតែបន្តធ្លាក់។

លោកបន្តថា មកដល់ ពេលនេះនៅមិនទាន់មានការប៉ះពាល់ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋនៅឡើយទេ។ប្រភពដែល​ទឹក​ហូរខ្លាំងនេះ ភាគច្រើន ហូរចាក់មកពីផ្នែកតំបន់ព្រៃឬស្សី អន្លង់រុណ និងផ្នែកមួយចំនួនទៀតរបស់ស្រុកថ្មគោល។

លោកឡុងផល្គុនប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានអោយដឹងថា ការបង្អុរភ្លៀងធ្លាក់បន្ត បន្ទាប់នេះ ដោយសារ ឥទ្ធិ​ពលព្យះពីប្រទេសចិននិងបន្តធ្លាក់រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ការរងសំពាធទាប នេះដែរទឹកភ្លៀង​ធ្លាក់ក្នុង​កំរិតទាបមិនទាន់ឋុតក្នុងកំរិតធ្ងន់ធ្ងរទេ។

ចំណែកលោក ចន្ទ័ សំបូរ អនុប្រធានមន្ទីរសា ធារណៈការខេត្តបាត់ដំបងបានអោយដឹងដែរថា វិធានការ​​ចំពោះមុខយោង​តាម​ស្ថានភាពទឹកហូរនេះ។​លោកបានសហការជាមួយក្រុមហ៊ុនចិនស្ថាបនាផ្លូវកាយទម្លាយទំនប់នៅផ្នែកលើក្បែរគ្នានោះ ដើម្បី​បញ្ចៀសទឹកទៅកាន់គោលដៅផ្សេងៗ ធ្វើយ៉ាងណាកុំអោយទឹកហូរបុកខ្លាំងចូលច្រកតែមួយប៉ះពាល់ដល់ផ្លូវជាតិ និងម៉្យាង​ទៀតសម្រួលអោយរថយន្តដឹកទំនិញនិងអ្នកធ្វើដំណើរឆ្លងកាត់មួយៗ៕

ជំនន់ទឹកភ្លៀងហូរកាត់ផ្លូូវជាតិលេខ៥នៅស្រុកថ្មគោលបានបណ្ដាលកកស្ទះចរាចរណ៍

 

ប៉េតង់រកបានមេដាយមាសមួយគ្រឿងហើយ ពីការប្រកួតនៅស៊ីហ្គេម

ភ្នំពេញ៖កាលពីម្សិលមិញកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿងហើយលើវិញ្ញាសាវាយគូដែល មានកីឡាការិនីកែ ឡេង និង អ៊ុក ស្រីមុំនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នេះ។កីឡាការិនីទាំង ២ រូបនេះបានប្រកួតឈ្នះកីឡាការិនីថៃនៅវគ្គផ្ដាច់ព្រ័ត្រដែលមេដាយមាសនេះបាន ធ្វើឲ្យចំនាត់ថ្នាក់របស់កម្ពុជាបានឡើងពីលេខ១០មកលេខ ៨វិញដែលនេះជាចំនាត់ថ្នាក់របស់កម្ពុជាកាលពី ស៊ីហ្គេមលើកទី២៨ ។នេះបើតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ដោយឡែកក្រុមបាល់ទាត់កម្ពុជាដែលប្រកួតបង្គ្រប់កិច្ចចុងក្រោយមុនពេលហាលអាវនោះបានចាញ់ក្រុមឥណ្ឌូនេស៊ី០ ទល់ ២ក្នុងខណៈដែកីឡាការិនីវាយកូនបាល់កម្ពុជាអង់ដ្រេកា ដារ៉ាវីប្រកួតចាញ់ហ្វីលីពីន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយបានទទួលមេដាយសំរិទ្ធ ។

គិតត្រឹមយប់ថ្ងៃទី២៤សីហាចំនួនមេដាយប្រទេសម៉ាឡេស៊ីនៅតែឈរក្នុងលំដាប់លេខ ១ ដដែលគឺ សរុបចំនួន១៤៧គ្រឿងដែលក្នុងនោះមាន៦៣គ្រឿង ប្រាក់៤៥ សំរិទ្ធ៣៩ ។ វៀតណាមឡើងមកលំដាប់ លេខ២ដែលមានមេដាយចំនួន៩៤គ្រឿងគឺមាស៣៧ ប្រាក់២៥ និង សំរិទ្ធ៣២ ។

សឹង្ហបូរីបានខ្ទាតមកចំណាត់ថ្នាក់លេខ ៣ ដែលមានមេដាយចំនួន១០០គ្រឿង គឺមាស៣៤ ប្រាក់៣២ និង សំរិទ្ធ ៣៤ ។ថៃនៅចំណាត់ថ្នាក់ទី៤ដដែលដែលមានមេដាយសរុបចំនួន១១៦គ្រឿងគឺមាស២៥ ប្រាក់៤៥ និង សំរិទ្ធ៤៦ ។

ឥណ្ឌូនេស៊ីនៅលំដាប់ទី ៥គឺមានមេដាយចំនួន៨៣គ្រឿងដែលក្នុងនោះមាស១៩គ្រឿង ប្រាក់២៤ សំរិទៃធ ៤០ ។ហ្វីលីពីនចំណាត់ថ្នាក់ទី ៦ដែលមានមេដាយសរុបចំនួន៦៤គ្រឿងគឺមាស១៥ ប្រាក់១៨ សំរិទ្ធ ៣១ ។មីយ៉ាន់ម៉ាមាន២២គ្រឿងគឺមាស៥ ប្រាក់ ៦សំរិទ្ធ ១១ ។

កម្ពុជាឡើងមកចំណាត់ថ្នាក់ទី ៨ ដែលមានមេដាយសរុបចំនួន៧គ្រឿងគឺមា ស១ សំរិទ្ធ ៦ ។ប្រ៊ុយ ណេចំណាត់ថ្នាក់ទី៩ដែលមានមេដាយសរុប៧គ្រឿងគឺប្រាក់ ១ សំរិទ្ធ ៦ ។ឡាវមេដា៧គ្រឿងដែរគឺប្រាក់ ១ សំរិទ្ធ ៦ ឯទីម័រខាងកើតមិនទាន់បានមេដាយនៅឡើយ ៕

 

ប៉េតង់រកបានមេដាយមាសមួយគ្រឿងហើយ ពីការប្រកួតនៅស៊ីហ្គេម

កីឡាករកម្ពុជាត្រូវបានស្វាគមន៍ជាមួយនឹងពីធីហែរក្បួនអបអរសាទរក្រោយឈ្នះមេដាយមាសវ៉ូវីណាម​ 2017នៅឥណ្ឌា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមកីឡាករ កីឡាការិនីកម្ពុជាដែលទទួលបានជ័យជំនះ នៃការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) បានមកដល់កម្ពុជាហើយ ជាមួយនឹងការរៀបចំជាក្បួនដង្ហែរ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ។

សូមជំរាបថា កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ២២គ្រឿង (មាស៤ ប្រាក់៩ និងសំរឹទ្ធ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ(៣) ក្នុងចំណោម៤៥ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។

ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាចថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ១។

តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនបានអប់អរសាទរនិងសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវ៉ូវីណាម រួមទាំងគណៈកម្មាធិការអូឡាំពិកកម្ពុជាដែលបានជួយទំនុកបំរុងទាំងសម្ភារៈហ្វឹកហាត់ និងថវិកាសម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងការចូលរួមប្រកួតលើកនេះ៕

 

កីឡាករកម្ពុជាត្រូវបានស្វាគមន៍ជាមួយនឹងពីធីហែរក្បួនអបអរសាទរក្រោយឈ្នះមេដាយមាសវ៉ូវីណាម​ 2017នៅឥណ្ឌា

សម្ដេចហ៊ុនសែនហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំង

ភ្នំពេញ៖សម្តេចប្រមខរដ្ឋាភិបាលកម្ពុជាហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំងពេលប្រកួតដើម្បីការពារកិត្តិយសជាតិ។សម្ដេចបានលើកឡើងនៅព្រឹកនេះពេលជួបកីឡាករមុនចេញដំណើរទៅប្រកួតនៅម៉ាឡេស៊ី។

សម្ដេចបានផ្តាំផ្ញើរដល់កីឡាទាំងអស់ក្នុងពេលប្រកួត ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុលើកកម្លាំងព្រោះវាខុសនឹងលក្ខន្តិកៈ មិនត្រឹមធ្វើឱ្យយើងបាត់បង់ឱកាស និងលទ្ធផលនោះទេ វាធ្វើឱ្យប៉ះពាល់ដល់កិត្តយសជាតិទៀតផង។ មួយទៀតសម្តេចស្នើឱ្យការប្រកួតត្រូវគោរពតាមលក្ខន្តិកៈនិងក្បួនខ្នាតនៃការប្រកួត កុំដើម្បីចង់ឈ្នះទៅបំពានលើគូរប្រកួត ចំណុចនេះសម្តេចហាមដាច់ខាត។កីឡាកីឡាការិនីនិងប្រតិភូចំនួនប្រមាណ២៧៤នាក់នឹងចេញទៅប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។

នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាកម្ពុជាចំនួន២៧៤នាក់ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាSEA Games លេីកទី២៩ នៅទីក្រុង់កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នៅវិមានសន្តិភាព។

តាមប្រសាសន៍របស់ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជាបានបញ្ជូន​ប្រិភូតិកីឡាដែលមាន ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករកីឡាការិនី​ចំនួន​២៤​ប្រភេទ​កីឡា​សរុប​មានចំនួន​២៧៤​នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧​៕

 

សម្ដេចហ៊ុនសែនហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំង

លោកហេង រតនាអំពាវនាវឲ្យកីឡាករក្លឹបស៊ីម៉ាក់ទាំងអស់ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់រដូវកាលថ្មី ២០១៧

ភ្នំពេញ៖លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា ហៅកាត់ CMAC និងជាប្រធានក្លឹបបាល់ទាត់ CMAC មានប្រសាសន៍នៅក្នុងពិធីជួបជុំសំណេះ សំណាល កាលពីល្ងាចម្សិលមិញថា សូមឲ្យកីឡាករទាំងអស់ ទាំងសមាជិកចាស់ និងសមាជិកថ្មីត្រូវខិតខំលេងឲ្យ អស់ពីសមត្ថភាព គោរពគោលការណ៍លេងដោយយុត្តិធម៌ និងត្រូវជៀសវាងការបង្ករជម្លោះផ្សេងៗ នៅក្នុងការ ប្រកួតបាល់ទាត់ ដើម្បីដណ្តើមបង្កើននូវចំណាត់ថ្នាក់កាន់តែល្អ និងកិត្តិយសជូនដល់ក្លឹប សម្រាប់ព្រឹត្តិការណ៍ កីឡាបាល់ទាត់ថ្នាក់ជាតិធំៗចំនួន២ សម្រាប់រដូវកាលថ្មី ២០១៧ នេះ។

លោកបន្ថែមថា បេសកកម្មចម្បងៗរបស់ក្លឹបស៊ីម៉ាក់ មិនត្រឹមតែប្រកួតកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជៀបការយល់ដឹងពីគ្រោះថ្នាក់អំពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជូនដល់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសផងដែរ។
ដើម្បីធ្វើឲ្យក្លឹបមួយនេះកាន់តែអភិវឌ្ឍខ្លួនកាន់តែប្រសើរឡើងបន្ថែម ក៏ដូចជារួម ចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា តាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងនោះ ទើបឯកឧត្តមគ្រោងនឹងបង្កើតទីលានបាល់ទាត់ផ្ទាល់ខ្លួនមួយ នៅខេត្តកំពង់ឆ្នាំង នៅសៀមរាប ឬនៅកំពង់ចាម ដើម្បីរៀបចំការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ នាពេលខាងមុខ ដោយកំពុងតែសិក្សាលើគម្រោងសាងសង់។ ទាំង អស់នេះគឺជាការខិតខំពង្រឹងគុណភាពក្លឹបឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូច្នេះហើយទើបឯកឧត្តមស្នើឲ្យ កីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ និងការប្រកួតសម្រាប់ព្រឹត្តិការណ៍ក្របខ័ណ្ឌលីគកំពូលកម្ពុជា និងពាន រង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មី ២០១៧នេះឲ្យបានល្អផងដែរ។
ចំណែកឯ លោក មួន វាសនា អគ្គលេខាធិការ ក្លឹបបាល់ទាត់ ស៊ីម៉ាក់ គូសបញ្ជាក់ដែរថា សម្រាប់ការ ត្រៀមខ្លួននៅរដូវកាលថ្មីនេះ ក្លឹបបានដោះដូរជើងកីឡាករមួយចំនួន ហើយថែមទាំងបានជ្រើសរើសយុវជនខ្មែរ ជាច្រើននាក់ដែរ រួមទាំងកីឡាករបរទេសមួយចំនួន ដូចជាជប៉ុន អូស្ត្រាលី ហ្គាណា នីហ្សេរីយ៉ា ជាដើម។
សូមបញ្ជាក់ថា ក្រុមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានឹងត្រូវចាប់ផ្តើមការប្រកួតជាលើកទី១ របស់ខ្លួន នៅជើងទី១ នាល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះជាមួយក្រុមខេមបូឌានថាយហ្គឺ នៅខេត្តសៀមរាប ក្រប ខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ថ្មី ២០១៧ ដោយនៅសប្តាហ៍ទី១ បើករដូវកាលថ្មីនេះ មាន៦ប្រកួត។ សម្រាប់ ការប្រកួតជើងទី១ ចាប់ពីថ្ងៃទី១៨ កុម្ភៈ រហូតដល់ថ្ងៃទី១៤ មេសា ខាងមុខ ហើយសម្រាប់ជើងទី២ ចាប់ផ្តើមពី ២៧ មេសារហូតដល់ថ្ងៃបញ្ចប់បិទការប្រកួត នាទី២ ខែធ្នូ ចុងឆ្នាំ២០១៧នេះ៕

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសហាមយករូបសញ្ញទៅប្រើលើហ្វេសប៊ុក

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសហាមយករូបសញ្ញទៅប្រើលើបណ្ដាញសង្គមហ្វេសប៊ុកនិងស្ថាប័ន
ផ្សេៗ។នេះបើតាមសេចក្ដីប្រកាសរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ប្រភពបានបន្ដថា៖បុគ្គលណាដែលយក«និមិត្តសញ្ញា ឬ LOGO»របស់ NOCCគ្មានការអនុញ្ញាត និងត្រូវប្រឈមនឹងផ្លូវច្បាប់៕

 

ស្ដ្រីជនជាតិអង់គ្លេសឈ្នះការរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិនៅក្រុងព្រះសីហុន

ក្រុងព្រះសីហនុ៖ការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុព្រឹកថ្ងៃទី៥មីនាបានបញ្ចប់ហើយដោយមាន អ្នកចូលរួមរត់ជាង២.០០០នាក់ ។

ចំពោះលទ្ធផលនោះវិញ្ញាសារត់ពាក់កណ្ដាលម៉ារ៉ាតុងនារីចំណាត់ថថ្នាក់លេខ ១បានទៅកីឡាការិនីLois Woodwordមកពីចក្រភពអង់គ្លេសដោយរត់ក្នុងថិរវេលា១ម៉ោង៤៤នាទី៥៣ ។លេខ២កីឡាការិនី Hillary Snyder មកពីអាមេរិកដែលរត់ក្នុងថិរវេលា១ម៉ោង៤៤នាទី៥៤វិនាទី និង ចំណាត់ថ្នាក់លេខ ៣កីឡាការិនីSara Bowden មក ពីអាមេរុកដែរដែលរត់ក្នុងថិរវេលា១ម៉ោង៥២នាទី៥៦ ។

តាមការផ្សាយរបស់NOCCបានអោយដឹងថា៖រត់ពាក់កណ្ដាលម៉ារ៉ាតុងបុរសចំណាត់ថ្នាក់លេខ ១ កីឡាករកម្ពុជាម៉ា វីរ៉ុរត់ក្នុងថិរវេលា១ម៉ោង២១នាទី៣៩ វិនាទី ។ ចំណាត់ថ្នាក់លេខ ២ កីឡាករBrendon Thomas មកពីអាមេរិករត់ក្នុងថិរវេលា១ម៉ោង២៥នាទី២៩វិនាទី និង ចំណាត់ថ្នាក់លេខ ៣ កីឡាករមកពីអូស្ត្រាលីឈ្មោះJames Happel រត់ក្នុងថិរវេលា១ម៉ោង២៧នាទី៥៥វិនាទី ។

វិញ្ញាសារត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីកម្ពុជាហេង ម៉ីជូ រត់ក្នុងថិរវេលា៤៩នាទឱ០៣ វិនាទី៦០ ។ លេខ ២កីឡាការិនីកម្ពុជាបូ សំណាងរត់ក្នុងថិរវេលា៥៤នាទី៣៤វិនាទី១៣ និង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនីមកពីចក្រភពអង់គ្លេស Anallese Thomasរត់ក្នុងថិរវេលា៥៥នាទី២៩វិនាទី១៦ ។

រត់១០គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ ១ កីឡាករវ៉ាន់ ធារ៉ារត់ក្នុងថិរវេលា៣៨នាទី៤០វិនាទី លេខ ២ កីឡាករជា សម្ផស្សរត់ក្នុងថិរវេលា៣៩នាទី០០ និង ចំណាត់ថ្នាក់លេខ ៣ កីឡាករឈុន ប៊ុនថនរត់ក្នុងថិរវេលា៤១ នាទី៣៥វិនាទី ។ ពួកគេទាំង ៣រូបជាកីឡាករកម្ពុជាទាំងអស់ ៕

 

ស្ដ្រីជនជាតិអង់គ្លេសឈ្នះការរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិនៅក្រុងព្រះសីហុន

 

ពលរដ្ឋរាប់ម៉ឺននាក់គាំទ្រការប្រកួតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានិងឥណ្ឌា

ភ្នំពេញ៖ពលរដ្ឋរាប់ម៉ឺននាក់គាំទ្រការប្រកួតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានិងឥណ្ឌាលក្ខណមិត្តភក្ដិកាលពីយប់មិញ។ក្រោយការប្រកួតក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារកបាន២គ្រាប់ចេញឥណ្ឌាបាន៣គ្រាប់។

សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពូជាបានអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡា បាល់ទាត់ឥណ្ឌា (Cambodia -2 vs India-3) ដែលទើបបានបញ្ចប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។
ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញអោយឃើញពីការរីកចម្រើន វិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង។ ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំ លេងអោយកាន់តែល្អដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតលើកក្រោយ។
អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅ ក្នុងការប្រកួតលក្ខណៈអន្តរជាតិខាងមុខទៀត៕

 

ពលរដ្ឋរាប់ម៉ឺននាក់គាំទ្រការប្រកួតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានិងឥណ្ឌា