មេទ័ពសហប្រជាជាតិប្រចាំនៅសូដងខាងត្បូងត្រូវដកចេញពីតំណែង

សហប្រជាជាតិ៖លោកបានគីមួនអគ្គលេខាធិការសហប្រជាជាតិបានប្រកាសដកមេទ័ពសហប្រជាជាតិប្រចាំងនៅសូដងខាងត្បូងលោកJohnson Mogoa Kimani Ondieki ជនជាតិកេនយ៉ាចេញពីតំណែងដោយសារអសមត្ថភាពក្នុងការដឹកនាំនិងបរាជ័យក្នុងការពារពលរដ្ឋស្លូតត្រង់ក្នុងអំពើហិង្សាកើតមានឡើងក្នុងប្រទេសអាព្រិចមួយនេះ។
សហប្រជាជាតិបានពង្រាយកំលាំងជាង១៦០០០នាក់នៅប្រទេសនេះក្រោយមានការប្រយុទ្ឋគ្នារវាងក្រុមទាហានគាំទ្រប្រធា នាធិបតី លោកSalva Kiirនិងក្រុមមេឧទ្ទាម លោក Riek Machar.តាំងពីខែធ្នូឆ្នាំ២០១៣កន្លងមក។

មេទ័ពសហប្រជាជាតិប្រចាំនៅសូដងខាងត្បូងត្រូវដកចេញពីតំណែង
ឯការប្រកាសដកតំណែងមេទ័ពសហប្រជាជាតិនេះនៅក្រោយមានរបាយការណ៍ស៊ើបអង្កេតរបស់សហប្រជាជាតិបានលើកឡើង ថា៖”ទ័ពសហប្រជាជាតិមិនជួយពលរដ្ឋពិសេសស្ដ្រីដែលរស់នៅជិតនឹងមូលដ្ឋានទ័ពសហប្រជាជាតិត្រូវរំលោភផ្លូវភេទនិងស្រែកអោយទ័ពថែរក្សាសន្ដិភាពជួយតែគ្មាននរណាជួយពួកគាត់ទេ។ជាមួយគ្នានេះតាមរបាយការណ៍សហប្រជាជាតិបានអោយដឹងមានស្ដ្រីម្នាក់ត្រូវគេចាប់វាយនៅមុខមូលដ្ឋានទ័ពសហប្រជាជាតិតែគ្មាននរណចេញមកជួយផងដែរ។ដោយឡែកតាមរបាយការណ៍ដដែលបានបញ្ជក់ថាទ័ពថែរក្សាសន្ដិភាពមិនបានជួយមន្ដ្រីសហប្រជាជាតិនិងពលរដ្ឋទេមានការវាយគ្នារវាងកងទ័ពរដ្ឋាភិបាលលនិងក្រុមឧទ្ទាមទោះបីពួកគេស្ថិតនៅតែចំងាយជាងមួយគីឡូម៉ែត្រពីតំបន់មានទំនាស់គ្នាឯមន្ដ្រីចិននិងនេប៉ាលឥណ្ឌានិងអេព្យូពីបានទទួលបទបញ្ជារមិនច្បាស់លាស់។
កន្លងមកលោកEllen Margrethe Lojជាតិដាលឺម៉ាក់ជាប្រធានបេសកម្មសហប្រជាជាតិបានដាក់ពាក្យលាឈប់បន្ទាប់ពីបំពេញការងារបាន២ឆ្នាំ៕

ប្រកួតកីឡាហែលទឹក ប្រចាំឆ្នាំ២០១៦ ប្រារព្ឋធ្វើនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ លោកចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាតំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក ដណ្តើមពានរង្វាន់តេជោសែន លើកទី២ ប្រចាំឆ្នាំ២០១៦ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១ ដល់ ២ ធ្នូ ឆ្នាំ២០១៦ នៅមណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម។

ប្រកួតកីឡាហែលទឹក ប្រចាំឆ្នាំ២០១៦ ប្រារព្ឋធ្វើនៅខេត្តកំពង់ចាម

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន ១១៥នាក់ បានចូលរួមប្រកួតប្រជែង លើ ១០វិញ្ញាសារនាព្រឹកថ្ងៃទី០១ ខែធ្នូ ១២វិញ្ញាសារនារសៀលថ្ងៃទី០១ ខែធ្នូ និង៧វិញ្ញាសារនារសៀលថ្ងៃទី០២ ខែធ្នូ មានដូចជា ហែលរបៀបមេអំបៅ១០០ម៉ែត្រ និង៥០ម៉ែត្រ ហែលសេរី១០០ម៉ែត្រ ហែលរបៀបផ្ងា១០០ម៉ែត្រ ហែលរបៀបកង្កែប១០០ម៉ែត្រ និងហែលរបៀបបណ្តាក់សេរីផងដែរ ។
ក្នុងពិធីប្រកួតយកពានរង្វាន់នេះ ជ័យលាភីលេខ១ ទទួលបានមេដាយមាស១ និងថវិកា ១៥ម៉ឺនរៀល ចំនួន២៨នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា១០ម៉ឺនរៀល ចំនួន២៨នាក់ និង ជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹត១ និងថវិកា ៨ម៉ឺនរៀល ចំនួន២៨។ រីឯជ័យលាភីជាក្រុម លេខ១ ទទួលបានពាន១ និងថវិកា៣០០ដុល្លារ ជ័យលាភីលេខ២ ទទួលបានពាន១ និង ថវិកា២០០ដុល្លារ និង ជ័យលាភីជាក្រុមលេខ៣ ទទួលបានពាន១ និង ថវិកា១០០ដុល្លារ។
បន្ថែមលើរង្វាន់ខាងលើ លោករដ្ឋមន្ដ្រីប្រធានសហពន្ធ័ បានឧបត្ថម្ភបន្ថែម ដល់ កីឡារករ កីឡាការិនី ទាំង១១៥នាក់ ម្នាក់ៗ ទទួលបានថវិកា៥មុឺនរៀល សហពន្ធ័ខ្មែរកីឡាហែលទឹក ចំនួន ៤លានរៀល គណៈកម្មាការបច្ចេកទេស ៤លានរៀល គ្រូបង្វឹក៦នាក់ ម្នាក់ៗ ២០ម៊ឺនរៀល និងថវិកា៣លានរៀល សម្រាប់គ្រូពេទ្យ សន្តិសុខ និងអ្នកសារព័តមាន។
លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជម្រុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតនានាក្នុងតំបន់ និង អន្តរជាតិផងដែរ៕

ប្រកួតកីឡាហែលទឹក ប្រចាំឆ្នាំ២០១៦ ប្រារព្ឋធ្វើនៅខេត្តកំពង់ចាម

ចៅហ្វាយក្រុងហ្សាកាតាកាន់សាសនាគ្រឹសចូលខ្លួននៅតុលាការក្នុងបទចោទមើលងាយសាសនាអ៊ីស្លាម

ហ្សាកាតា៖ ចៅហ្វាយក្រុងហ្សាកាតាលោកBasuki Tjahaja Purnamaហៅក្រៅអាហុកបានចូលខ្លួនៅតុលាការនៅថ្ងៃនេះដោយរងការចោទប្រកាន់ថាលោកបានមើលងាយសាសនាអ៊ីស្លាមក្នុងពេលយុទ្ឋការឃោសនាបោះឆ្នោតនាពេលកន្លងមកនិងបាននាំអោយពលរដ្ឋឥណ្ឌូនេស៊ីច្រើនម៉ឺននាក់ក្ដៅក្រហាយនាំគ្នាបាតុកម្មប្រឆាំងរូបលោក។បើករកឃើញថាមានទោសមែនលោកនឹងអាចជាប់គុក៥ឆ្នាំ៕

ចៅហ្វាយក្រុងហ្សាកាតាកាន់សាសនាគ្រឹសចូលខ្លួននៅតុលាការក្នុងបទចោទមើលងាយសាសនាអ៊ីស្លាម

 

ចៅហ្វាយក្រុងហ្សាកាតាកាន់សាសនាគ្រឹសចូលខ្លួននៅតុលាការក្នុងបទចោទមើលងាយសាសនាអ៊ីស្លាម

ប្រទេសថៃ រៀបចំគណៈរដ្ឋមន្ត្រីជាថ្មីម្ដងទៀតដោយដូររដ្ឋមន្ដ្រី១១រូប

ក្រុងបាងកក៖លោក ប្រាយុទ្ធចាន់អូចារ នាយករដ្ឋមន្ត្រីថៃ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោកឡើងវិញជាលើកទី៤ហើយចាប់តាំងពីលោកឡើងកាន់អំណាចដើម្បីស្វែងរកគាំទ្រពីពលរដ្ឋនិងឈ្មួញការវិនិយោគដោយសារសេដ្ឋកិច្ចចុះដាបបន្ដិចក្រោយរបបយោធាកាន់អំណាចនិងមុខរដ្ឋាភិបាលលោកប្រយុទ្ឋ។ នេះបើតាមកាសែតថៃបានផ្សាយកាលពីម្សិលមិញ។

លោកប្រាយុទ្ធ បានធ្វើការផ្លាស់ប្ដូរឬតែងតាំងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីចំនួន១១រូប មានការផ្លាស់ប្តូរដោយចាំបាច់បំផុតនោះ គឺបណ្តារដ្ឋមន្ត្រីទទួលបន្ទុក ផ្នែកយុត្តិធម៌ អប់រំ សិក្សាធិការនិងឧស្សាហកម្មរបស់ប្រទេសថៃ។
ចំណែក ព្រះមហាក្សត្រថ្មីនៃប្រទេសថៃ ព្រះនាម Maha Vajiralongkorn កាលពីថ្ងៃទី១៣ ខែតុលា បានត្រាស់បង្គាប់តែងតាំងសមាជិកថ្មីអមក្រុមប្រឹក្សាព្រះមហាក្សត្ររបស់ទ្រង់នៅដើមខែនេះ។ ការតែងតែតាមការត្រាស់បង្គាប់នោះរួមមានរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ លោក Paiboon Koom Chaya ដែលបានចុះចេញពីតំណែងពីសមាជិកគណៈរដ្ឋមន្ត្រីហើយជាចាំបាច់ត្រូវមានរដ្ឋមន្ត្រីថ្មីមកជំនួសវិញក្នុងនោះលោកសូវានផានបានឡើងកាន់តំណែងនេះ។តាំងពីរឡើងកាន់អំណាចដោយរដ្ឋប្រហារកន្ងងមកលោកប្រយុទ្ឋបានដូរគណ់រដ្ឋមន្ដ្រី៤ដងមកហើយហើយថ្មីៗនេះលោកប្រយុទ្ឋបានដូរបាស់ជើងពេលលេងបាលក្នុងវិមានរដ្ឋាភិបាលនោះជាប្រថ្នូរមិនល្អសម្រាប់អនាគតការដឹកនាំរបស់លោក។រដ្ឋាភិបាលគ្រោងបោះឆ្នោតនៅឆ្នាំ២០១៧៕

ប្រទេសថៃ រៀបចំគណៈរដ្ឋមន្ត្រីជាថ្មីម្ដងទៀតដោយដូររដ្ឋមន្ដ្រី១១រូប

រដ្ឋមន្ដ្រីការបរទេសអាស៊ានសន្យាជួយពលរដ្ឋរ៉ូហ៊ីងយ៉ានៅភូមា

ក្រុងរ៉ង់ហ្គូន៖រដ្ឋមន្ដ្រីការបរទេសអាស៊ាន សន្យាជួយពលរដ្ឋរូហ៊ីយ៉ាងនៅភូមាដែលមានការ ប៉ះទង្គិចគ្នារវាងកាន់សាសនាព្រះពុទ្ឋ​និងអ៊ីស្លាម ហើយរដ្ឋាភិបាលភូមាបាន ការបង្រ្កាបប៉ះបោរនោះ។ពលរដ្ឋភូមារ៉ូហ៊ីងយ៉ាប្រមានជាង១លាននាក់ជាពលរដ្ឋគ្មានសញ្ជាតិនិងគ្មានរដ្ឋ ដោយ​សារប្រទេសភូមា មិនទទួលស្គាល់ពលរដ្ឋនេះជា ពលរដ្ឋរបស់ខ្លួននោះទេ​ ដោយពួកគេជាជាតិបងក្លាដេសជិតខាង។
ដោយការវាយប្រយុទ្ឋគ្នានេះ បានបណ្ដាលអោយរដ្ឋមន្ដ្រីការបរទេសភូមា លោកស្រីសូជីបានកោះប្រជុំរដ្ឋមន្ដ្រីអាស៊ានស្ដីពី​បញ្ហនេះហើយបានមានប្រសាសន៍ទៅកាន់រដ្ឋមន្ដ្រីអាស៊ានថាបញ្ហនៅ រដ្ឋរ៉ាគិនជារឿងបញ្ហផ្ទៃក្នុងរបស់ប្រទេសភូមា។ឯរដ្ឋអា​ស៊ានផ្សេងទៀតមិនត្រូវលូកដៃនោះទេ។ការលើកឡើងនេះនៅ ក្រោយលោកនាយករដ្ឋមន្ដ្រីម៉់ាឡេស៊ី ណាហ្ស៊ីបបានចូលរួមបាតុកម្មរបស់ជនជាតិរូហ៊ីងយ៉ានៅក្រុងកូឡាឡាំពួរ។ប្រទេសភូមា​ បានសម្ដែការមិនចេញនឹង នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីនោះឡើយ។

តែលោករដ្ឋមន្ដ្រីការបរទេសម៉ាឡេស៊ីបានមានប្រសាសន៍កាលណាបញ្ហនោះកាន់តែធ្ងន់ធ្ងរនោះវានឹងនាំជាបញ្ហតំបន់ដែលជាហេតុប្រទេសផ្សេងទៀតត្រូវយកចិត្តទុកដាក់៕

រដ្ឋមន្ដ្រីការបរទេសអាស៊ានសន្យាជួយពលរដ្ឋរ៉ូហ៊ីងយ៉ានៅភូមា

រដ្ឋមន្ដ្រីអះអាង៖​"សណ្ឋាគារនិងផ្ទះសំណាក់នៅកម្ពុជាមានបន្ទប់សរុបជាង៧ម៉ឺនបន្ទប់សម្រាប់តម្រូវការអ្នកទេសចរ”

ភ្នំពេញ៖រដ្ឋមន្ដ្រីទេសចរណ៍លោកថោងខុនបានអះអាងថា៖”សណ្ឋាគារនិងផ្ទះសំណាក់នៅកម្ពុជាមានបន្ទប់សរុបជាង៧ម៉ឺនបន្ទប់សម្រាប់ត្រូវការអ្នកទេសចរ”ខណៈគោលដៅឆ្នាំ២០២០កម្ពុជារំពឹងថានឹងទទួលទេសចរបរទេសបាន៧លាននាក់។
លោករដ្ឋមន្ដ្រីបានអោយដឹងថា៖”ក្នុងឆ្នាំ២០១៦ ចំពោះសម្បទាទេសចរណ៍កម្ពុជាមានរមណីយដ្ឋាន ១,៤២៩កន្លែង (៣៣៥កន្លែងមានអជ្ញាបណ្ណ) មានសណ្ឋាគារចំនួន ៦៤៧កន្លែង (៣៦,២៣៦បន្ទប់) ផ្ទះសំណាក់ចំនួន ១,៩៩៦កន្លែង (២៨,៩៩៥បន្ទប់) សេវាកម្មកម្សាន្តទេសចរណ៍ សម្រាប់មនុស្សពេលវ័យចំនួន ៦៨៨កន្លែង ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ១,៨៤៤កន្លែង ទីភ្នាក់ងារទេសចរណ៍ ៥៨៨កន្លែង កីឡាទេសចរណ៍ ៣២កន្លែង និងមានមគ្គុទេ្ទសក៍ទេសចរណ៍ សរុបចំនួន ៥,០៨៨នាក់។ចំណូលបានពីអាជ្ញាប័ណ្ណទេសចរណ៍ កើនជាង១ភាគរយ ខណៈអាជីវកម្មទេសចរណ៍ដែលបានចុះអាជ្ញាប័ណ្ណ កើន៤ភាគរយបើធៀបនឹងឆ្នាំ២០១៥។

លោកបានបញ្ជកថា៖”ឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើន៥ភាគរយ នាំចំណូលជូនជាតិប្រមាណ ជាង៣ពាន់លានដុល្លារ ស្មើនឹង១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) បង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង១៣ភាគរយ នៃកម្លាំងពលកម្មសរុប ព្រមទាំងការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត។
ដោយឡែក ឆ្នាំ ២០១៦ កន្លងទៅ ការមកដល់នៃទេសចរអន្តរជាតិ ក្នុងតំបន់អាស៊ានមានចំនួន ១១៦លាននាក់ កើន៦.៥ភាគរយ»។ ទេសចរផ្ទៃក្នុងអាស៊ាន (Intra–ASEAN Travelers) មានចំនួន ៥១លាននាក់ ស្មើនឹង៤៦ភាគរយ នៃទេសចរអន្តរជាតិសរុប មកទស្សនាតំបន់អាស៊ាន ក្នុងកំណើន៤ភាគរយ។
ទេសចរណ៍អាស៊ាន បានបង្កើតការងារផ្ទាល់ប្រមាណ ១២លាននាក់ និងមិនផ្ទាល់ប្រមាណ ៣០លាននាក់ និងបានបង្កើតចំណូលជូនជាតិប្រមាណ ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

ជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ហើយអាស៊ានក៏រំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៤៣លាននាក់ដែរ៕

លោកRamos តំណាង UEFA ប្រគល់ថវិកា១០ម៉ឺនអឺរ៉ូជួយដល់ជនពិការនៅអាហ្វហ្គានីស្ថាន

អ៊ីតាលី៖មុនពេលខ្សែការពារដ៏រឹងមាំ Sergio Ramos បានចូលរួមប្រកួតជាមួយនឹងមិត្តរួមក្រុម Real Madrid ជើងទី១វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League ទល់នឹង ក្លិបមកពីអ៊ីតាលី Napoli កាលពីយប់ថ្ងៃពុធកន្លងមក Ramos តំណាងឲ្យ UEFA បានបរិច្ចាគ ថវិកាចំនួន១០ម៉ឺនអឺរ៉ូ ទៅដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។

ក្នុងការប្រគល់ជូនមូលប្បទានប័ត្រនាពេលនេះ Sergio Ramos តំណាងឲ្យសហព័ន្ទបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានផ្តល់នូវថវិកាចំនួន១០ម៉ឺនអឺរ៉ូដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដើម្បីជួយជនរងគ្រោះដោយសារគ្រាប់មីន និងជនរងគ្រោះផ្សេងៗ ទៀតដែលជាជនពិការក្នុងប្រទេសអាហ្វហ្គានីស្ថាន។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានផ្តល់នូវអវៈយវៈសិប្បនិមិត្ត និងការព្យាបាលដោយឥតគិតថ្លៃដល់ជនរងគ្រោះ ព្រមទាំងផ្តល់ឲ្យពួកគេបានចូលរូមលេងបាល់ទាត់ក្នុង មជ្ឈមណ្ឌលកីឡាជនពិការដើម្បីសុខភាពផងដែរ។

សូមបញ្ជាក់ថា ប្រធានក្រុមអធិរាជស Real Madrid រូបនេះត្រូវបានជ្រើសរើសជាអ្នកតំណាងសម្រាប់ការប្រគល់នូវថវិកាដល់ ICRC បន្ទាប់ពី Ramos បានទទួលសម្លេងឆ្នោតច្រើនជាងគេពីក្រុមអ្នកគាំទ្ររបស់ UEFA នៅឆ្នាំនេះ។ គួររំលឹកផងដែរថា ក្នុងការប្រកួតកាលពីយប់ថ្ងៃពុធកន្លងមក ក្រុមការពារតំណែងជើងឯក Real Madrid បានវាយបកយកឈ្នះលើក្រុមភ្ញៀវ Napoli ៣-១៕

 

លោកRamos តំណាង UEFA ប្រគល់ថវិកា១០ម៉ឺនអឺរ៉ូជួយដល់ជនពិការនៅអាហ្វហ្គានីស្ថាន

CPPគ្រោងប្ដឹងគណបក្សសង្គ្រោះជាតិករណីខ្លឹមសារ៖”ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ដ្រ”

ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាគ្រោងប្ដឹងគណបក្សសង្គ្រោះជាតិករណីខ្លឹមសារ៖”ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ដ្រ”។ នេះបើតាមលិខិតផ្សព្វផ្សាយរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។
គណបក្សប្រជាជនកម្ពុជាបានចាត់ទុកខ្លឹមសារខាងលើនេអមានចរិតញុះញុងបង្កហេតុនិងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ដ្រីឃុំសង្កាត់ទូទាំងប្រទេសដែលបានខិតខំបម្រើប្រជាជនស្របតាមតួនាទីរបស់ខ្លួនដោយមិនមានការរើសអើងនិន្នាការនយោបាយសោះឡើយ។
គណបក្សប្រជាជនទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារខាងលើដើម្បីរក្សាបិរយាកាសល្អនិងសុខសន្ដិភាពរបស់ប្រទេសជាតិ។តាមលិខិតដដែលបានអោយដឹងថាពាក្យស្លោកខាងលើត្រូវគណបក្សសង្គ្រោះជាតិផ្សព្វផ្សាយក្នុងសមាជគណបក្សសង្គ្រោះជាតិថ្ងៃទី២មិនាកន្លងមកនេះ៕

CPPគ្រោងប្ដឹងគណបក្សសង្គ្រោះជាតិករណីខ្លឹមសារ៖”ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ដ្រ”

អនុរដ្ឋមន្ដ្រីចិនជួបប្រធានរាជបណ្ឌិត្យសភាកម្ពុជាមុនផ្សព្វផ្សាយសៀវភៅជាខេមរភាសានិពន្ឋដោយស៊ី ជីនភីង ៖ “អភិបាលកិច្ចប្រទេសចិន"

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបជាមួយលោក JIANG JIANGUO អនុរដ្ឋមន្ត្រីក្រសួងឃោសនានៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីនៃអង្គភាពព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិនដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងសវនាការលើការងារផ្សព្វផ្សាយសៀវភៅជាខេមរភាសាស្តីពី ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន។
លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានថ្លែងជម្រាបជូនមិត្តចិនពីសាវតារនៃការបង្កើតឡើងវិញនាឆ្នាំ១៩៩៩នូវស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសិក្សាស្រាវជ្រាវ ហើយស្ថាប័ននេះបានបំពេញបេសកកម្មការងារសំខាន់ៗរបស់ខ្លួនចំនួន៤គឺ ១-ការសិក្សានិងផ្សព្វផ្សាយពីសមិទ្ធផលស្រាវជ្រាវ ២-សហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាពស្រាវជ្រាវបរទេសដើម្បីចែករំលែកបទពិសោធន៍ពីការស្រាវជ្រាវវិទ្យាសាស្រ្ត ៣-បង្កើនកិច្ចសហការក្នុងការបង្កើនបរិមាណនិងលើកកម្ពស់សមត្ថភាពអ្នកស្រាវជ្រាវ និង ៤-ផ្តល់អនុសាសន៍ដែលបានមកពីការសិក្សាស្រាវជ្រាវជូនដល់រាជរដ្ឋាភិបាលក្នុងការរៀបចំនូវគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិ។
ជាមួយគ្នានេះផងដែរ លោកស្រីបានថ្លែងនូវអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានគាំទ្រដល់បេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ហើយបានជួយជ្រោមជ្រែងដល់ដំណើរការបកប្រែសៀវភៅ ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន នេះឱ្យទៅជាខេមរភាសា។
ថ្លែងដោយក្តីសាទរចំពោះសមិទ្ធផលថ្មីមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជាលើការបោះពុម្ពផ្សាយជាខេមរភាសានូវសៀវភៅ ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន នេះ លោក JIANG JIANGUO បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជានិយាយរួម វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានិយាយដោយឡែកបានជ្រោមជ្រែងនិងខិតខំក្នុងការបកប្រែឯកសារដ៏មានតម្លៃនេះ ដោយលោកបានគូសបញ្ជាក់ថា ប្រទេសចិនអាចទទួលបានសមិទ្ធផលបែបនេះ គឺដោយសារមានការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងមានការណែនាំពីទស្សនៈស្តីពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង។
នៅឆមាសទី២ ឆ្នាំ២០១៧នេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តលើកទី ១៩ ដែលនឹងធ្វើការបូកសរុបនិងសម្រិតសម្រាំងបន្ថែមទៀតចំពោះទស្សនៈ
ស្តីអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ។
លោករដ្ឋមន្ដ្រីមានជំនឿជាក់ថា៖ ការបោះពុម្ពផ្សាយសៀវភៅ « ស៊ីជីនភីង៖អភិបាលកិច្ចប្រទេសចិន » ជាខេមរភាសា នឹងក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់ពីប្រទេសចិន ហើយប្រជាជននៃប្រទេសយើងទាំងពីរចិននិងកម្ពុជាអាចចាត់ទុកសៀវភៅនេះជាស្ពានសម្រាប់ធ្វើការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យមានភាពកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័ក្តិដ៏ពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នាជារៀងរហូត។
គណប្រតិភូបានមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្នុងនាមក្រុមការងារបកប្រែឱ្យទៅជាខេមរភាសានូវសៀវភៅ ស្តីពី ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរីករាយនូវសមិទ្ធផលដែលក្រុមការងារបានទន្ទឹងរង់ចាំរយៈពេល២ឆ្នាំមកនេះនឹងលេចចេញជារូបរាងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ៕

គោលនយោបាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនាឆ្នាំ២០១៧ខាងមុខនេះ

ភ្នំពេញ៖គោលនយោបាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤មិថុនាឆ្នាំ​២០១៧ខាងមុខនេះ។គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដឹកនាំដោយលោក ម៉ម សូណង់ដូ ប្រធាន។កន្លងមកលោកបានដឹកនាំ ការឃោសនាបោះឆ្នោតឃុំ/សង្កាត់ច្រើនកន្លែងតាមខេត្ត៕

គោលនយោបាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនាឆ្នាំ២០១៧ខាងមុខនេះ