ប្រេសិតអង្គការសហប្រជាជាតិ ស្នើ គ.ជ.ប បង្កើនអត្រាអ្នកទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ ប្រេសិតអង្គការសហប្រជាជាតិ បានស្នើដល់ គ.ជ.ប បង្កើនអត្រាអ្នកចេញទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះដើម្បីឲ្យការបោះឆ្នោតកាន់តែឆ្លុះបញ្ជាំងពីឆន្ទះរាស្ត្រ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា អង្គការសហប្រជាជាតិ ចង់ឃើញការបោះឆ្នោតមួយ ដែល ធានាឲ្យមានការចូលរួមពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់ៗគ្នាក្នុងអត្រាភាគរយខ្ពស់។
ក្រោយជំនួបរវាងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នៅទីស្តីការគ.ជ.ប នាថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិចង់យល់ដឹងអំពីស្ថានភាពរៀបចំការបោះឆ្នោតនៅកម្ពុជា ក្រោយពីមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ឯកឧត្តម ហង្ស ពុទ្ធា បានជំរាបជូនតំណាងអង្គការសហប្រជាជាតិ ថា គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។
អ្នកនាំពាក្យ គជប បានឲ្យដឹងថា ឯកឧត្តម ស៊ិក ប៊ុនហុក បានជំរាបជូនតំណាងអង្គការសហប្រជាជាតិថា គ.ជ.ប បានខិតខំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការចូលរួមបោះឆ្នោតជ្រើសតំណាងរបស់ខ្លួន ដោយបំពេញសិទ្ធិរបស់ខ្លួន តាមរយៈការចុះឈ្មោះ និងការទៅបោះឆ្នោត ដែលរៀបចំឡើងដោយគ.ជ.បប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ សុវត្ថិភាព និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
សូមបញ្ជាក់ថា យោងតាមលទ្ធផល បោះឆ្នោតឃុំសង្កាត់បានឲ្យដឹងថា អត្រាអ្នកបោះឆ្នោតមានចំនួនជាមធ្យម៩០ភាគរយ ស្មើជាង៧លាន៨សែននៃប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតចំនួនជាង៩លានាក់៕

រដ្ឋមន្ដ្រីការពារជាតិទៀបាញ់ចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន

ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រីនិងរដ្ឋមន្ដ្រីការពារជាតិទៀបាញ់នៅថ្ងៃនេះបានចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន។លោករដ្ឋមន្ដ្រីទៀបាញ់បានអោយដឹងថា៖”ខ្ញុំ​ បាន​ឆ្លៀត​ឱកាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ចូល​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​…បងប្អូន​កងទ័ព​ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​អោយ​មាន​សុខភាព​ល្អមាំមួន​គ្រប់​ៗ​គ្នា​…”​ ប្រជាជន​មានសុខភាព​ល្អ​ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ “​៕

រដ្ឋមន្ដ្រីការពារជាតិទៀបាញ់ចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន

រដ្ឋមន្ដ្រីការពារជាតិទៀបាញ់ចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន

ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រីនិងរដ្ឋមន្ដ្រីការពារជាតិទៀបាញ់បានចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន។លោករដ្ឋមន្ដ្រីទៀបាញ់បានអោយដឹងនៅថ្ងៃនេះមុនចេញដំណើរថា៖”ខ្ញុំ​ បាន​ឆ្លៀត​ឱកាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ចូល​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​…បងប្អូន​កងទ័ព​ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​អោយ​មាន​សុខភាព​ល្អមាំមួន​គ្រប់​ៗ​គ្នា​…”​ ប្រជាជន​មានសុខភាព​ល្អ​ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ “​៕

រដ្ឋមន្ដ្រីការពារជាតិទៀបាញ់ចេញដំណើរទៅប្រទេសចិនពិនិត្យសុខភាពចំពេលកម្ពុជាឡាវមានបញ្ហព្រំដែន

ជប៉ុនសន្យាជួយផ្តល់ជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុដល់ស្ថាប័ណ្ណសិទ្ធិមនុស្សកម្ពុជា

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន សន្យានឹងជួយផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ វិស័យសិទ្ធិមនុស្សប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា។

​ក្នុងជំនួបពិភាក្សាការងារ ព្រឹកថ្ងៃទី១៥ ខែសីហា នៅទីស្តីការគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា លោក ​ Masato Otaka អគ្គនាយករងការិយាល័យកិច្ចការបរទេសនៃក្រសួងការបរទេស​ជប៉ុន ថ្លែងអំពីបំណងរបស់ រដ្ឋាភិបាលជប៉ុន​ក្នុងការចូលរួម ផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ មកដល់ស្ថាប័ណ្ណសិទ្ធិមនុស្សកម្ពុជា ក្នុងការចូលរួម ពង្រឹងផ្នែកគោរពសិទ្ធិមនុស្សនៅកម្ពុជា។ តែយ៉ាងណាក៏ដោយក៏លោកមិនបានប្រាប់ពីចំនួនទឹកប្រាក់ប៉ុន្មាន​នោះទេ។
​ក្នុងជំនួបរវាងភាគីទាំងពីរ កម្ពុជា ជប៉ុននេះ លោក Masato Otaka បានស្នើរអោយកម្ពុជា បន្តធ្វើ​យ៉ាងណា ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០១៨ខាងមុខ ដើម្បីអោយកម្ពុជា បន្តអនុវត្តនូវសិទ្ធិមនុស្ស បានរលូនបន្ថែមទៀត”។ ចំពោះជំនួយផ្នែកបច្ចេកទេស ដែលជប៉ុនគ្រោងជួយនេះ គឺនឹងជួយផ្នែកធ្វើរបាយការណ៍ដើម្បីបញ្ជូនទៅអង្គការសហប្រជាជាតិអោយបានទាន់ពេល វេលា ខណៈបច្ចុប្បន្នកម្ពុជាកំពុងជួបបញ្ហានៃការសរសេររបាយការណ៍ផ្ញើរទៅកាន់អង្គការសហប្រជា ជាតិផ្នែកសិទ្ធិមនុស្ស។
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា “ជារៀងរហូតមក កម្ពុជាគឺឈរលើច្បាប់ នឹងគោរពសិទ្ធិមនុស្ស ហើយកម្ពុជាមិនដែលធ្វើអ្វី រំលោភលើសិទ្ធិមនុស្ស សិទ្ធិ បញ្ចេញមតិនោះដែរ”។ ជាមួយគ្នាកម្ពុជាក៏បានស្នើរទៅខាងភាគីជប៉ុនផ្តល់ជំនួយបណ្តុះបណ្តាល ផ្នែក ច្បាប់មកដល់មន្រ្តីសិទ្ធិមនុស្ស និងគ្រូបង្គោលផ្នែកសិទ្ធិមនុស្ស ដែលជាបំណង ដើម្បីផ្សព្វផ្សាយផ្នែក សិទ្ធិមនុស្សអោយបានទូលំទូលាយទៅប្រជាពលរដ្ឋទូទាំងប្រទេស បានយល់ដឹងពីច្បាប់ និងសិទ្ធិ មនុស្ស។

ដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងខាងភាគីជប៉ុន អំពីស្ថានភាពបោះឆ្នោតជាតិ ឆ្នាំ២០១៨ ឯកឧត្តម កែវ រ៉េមី បញ្ជាក់ថា កម្ពុជានឹងបន្តអប់រំទៅដល់ប្រជាពលអំពីសិទ្ធិមនុស្ស នឹងបន្តផ្សព្វផ្សាយដល់ពលរដ្ឋចូល​រួមបោះឆ្នោតទាំងអស់គ្នាសំរាប់ឆ្នាំ២០១៨ខាងមុខ៕

កូនក្រពើត្រីប្រភេទសត្វកម្រលើលោកបានញាស់ដោយជោគជ័យនៅតំបន់អភិរក្សខេត្តកោះកុង

ភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងរដ្ឋបាលជលផលបង្ហាញឲ្យ ដឹងនៅថ្ងៃនេះថាកូនក្រពើត្រីដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន០៩ក្បាលបានញាស់ដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូន ខេត្តកោះកុង។

យោងសេចក្ដីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃបានអះអាងថា៖ក្រពើត្រី (ឬក្រពើព្រៃ) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជា ប្រភេទរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក ខណៈចំនួនរបស់ ពួកវានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុង ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមតែប៉ុណ្ណោះ។ ចំនួនរបស់វា នៅលើសាកល លោកមានប្រមាណ៤១០ក្បាល ក្នុងនោះដែរចន្លោះ ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតសម្រាប់ការអភិរក្សសត្វ ក្រពើ ត្រីនេះកុំឲ្យបាត់បង់។
អ្នកស្រី ទុន សារ៉ន ដែលជាអ្នកមើលថែទាំសត្វនៅមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង និយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញកូនក្រពើត្រីទាំងអស់នេះ ពីព្រោះនេះគឺជាលើកដំបូង ហើយដែលខ្ញុំបានថែទាំចាប់តាំងពីពួកវាមកដល់មជ្ឈមណ្ឌល។ មុនពេល ឃើញមុខកូនក្រពើត្រីទាំងអស់នេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលឭសម្លេង ពួកវាចេញពីក្នុងពង។ វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ សប្បាយចិត្តពីព្រោះខ្ញុំដឹងថាពួកវាកំពុងតែញាស់។ ខ្ញុំនឹងផ្តល់ចំណីឲ្យ ពួកវានូវកូនត្រី និងកង្កែបតូចៗនៅក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។”
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ពងក្រពើត្រីមួយសំបុកដែលមាន ចំនួន១៩គ្រាប់ ត្រូវបានក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការ សមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជាសហគមន៍ ប្រទះឃើញនៅ ត្រពាំងកៀនតុ ស្ថិតក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពួកគេចុះដើរល្បាតតាមត្រពាំងបណ្តោយដងព្រែកស្រែអំបិលដើម្បីល្បាត និងស្វែងសំបុកពងកូន និងលាមក៍ សត្វក្រពើត្រីរស់នៅក្នុងតំបន់ នោះ។ ពងក្រពើត្រីទាំងអស់នោះ ត្រូវបានក្រុមអ្នកអភិរក្សយកទៅរក្សា ទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុងដើម្បីថែរក្សា រហូលដល់ពួកវាញាស់ ដែលមានរយៈពេល០៦សប្តាហ៍៕

សម្ដេចហ៊ុនសែន៖ការដោះស្រាយជាមួយឡាវដោយសន្ដិវិធីបង្ហាញច្បាស់នូវសុច្ឆន្ទៈដ៏ល្អរបស់កម្ពុជា

ភ្នំពេញ៖តាមបណ្ដាញសង្គមនៅថ្ងៃនេះសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានអះអាងថា៖ការដោះស្រាយជាមួយឡាវដោយសន្ដិវិធីបង្ហាញច្បាស់នូវសុច្ឆន្ទៈដ៏ល្អរបស់កម្ពុជា។

សម្ដេចបានសរសេរថា៖ប្រជាពលរដ្ឋរស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំដែលយល់ច្បាស់អំពីតម្លៃសន្តិភាពដែល តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដំណោះស្រាយសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ជាមួយប្រទេសឡាវដោយគ្មានការបង្ហូរឈាមកាលពីពេលថ្មីៗនេះគឺបាន បង្ហាញច្បាស់នូវសុច្ឆន្ទះដ៏ល្អរបស់កម្ពុជា។
សម្តេចតេជោ សែន បានចាត់ទុកការចរចារដោយសន្តិវិធី គឺជាដំណោះស្រាយដ៏ល្អបំផុតដែលរក្សាបាន នូវចំណងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែងម្រាប់ប្រជាជាតិទាំងពីរ។ គុណធម៍ និងការទទួល ខុសត្រូវប្រកបទស្សនៈវិស័យដឹកនាំច្បាស់លាស់នេះហើយ ដែលបានធ្វើអោយ សម្តេចតេជោ ក្លាយជា មេដឹកនាំដ៏មានឥទ្ឋិពលម្នាក់នៅក្នុងតំបន់។
អរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរដែលបានគាំទ្រ និងចូលរួមក្នុងការថែ រក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ទៅមុខ៕

សម្ដេចហ៊ុនសែន៖ការដោះស្រាយជាមួយឡាវដោយសន្ដិវិធីបង្ហាញច្បាស់នូវសុច្ឆន្ទៈដ៏ល្អរបស់កម្ពុជា

ប្រមុខរដ្ឋាភិបាល៖”កម្ពុជាបានប្រើប្រាស់ នយោបាយកាទូតទន់ភ្លន់របស់កម្ពុជាដើម្បីបញ្ចប់ការប្រឈមមុខជាមួយព្រំដែនឡាវ”

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលថ្លែងថាកម្ពុជាបានប្រើប្រាស់ នយោបាយកាទូតទន់ភ្លន់របស់កម្ពុជាដើម្បីបញ្ចប់ការប្រឈមមុខនៅព្រំដែនឡាវ ដែលបានធ្វើឲ្យ ឲ្យភាគីឡាវដកកងទ័ពចេញពីកម្ពុជាដោយសន្តិភាពគ្មានការបង្ហូរឈាម។
មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៤ សីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖ការមើលស្រាលថាសម្តេចបានធ្វើដំណើរទៅ ដោះស្រាយបញ្ហាជាមួយឡាវថាជាការដាក់ខ្លួនឱនក្បាលទៅរកសត្រូវនេះ គឺជាការយល់ខុសពីព្រោះ ឡាវមិនមែនជាសត្រូវរបស់កម្ពុជានោះទេ ក្នុងយុទ្ធវិធីការទូត នេះជាភាពទន់ភ្លន់ និងសុឆន្ទៈនៃនយោបាយការទូតរបស់យើង ក្នុងការដោះស្រាយបញ្ហា ជាមួយលទ្ធផលដោយគ្មានការបង្ហូរឈាមទាំងសង្ខាង មុននិងការអនុវត្តន៍ចំណាត់ការយោធា ដែលកម្ពុជាបានដាក់ឱសាន្តវាទ នៅថ្ងៃទី១៧ សីហា ខាងមុខនេះភាគីឡាវ ត្រូវតែដកកងទ័ពចេញឲ្យអស់ពីទឹកដីកម្ពុជា។
សម្ដេចបានបន្ដថា៖ចំណុចទាក់ទងជាមួយនិងឡាវ យើងជាមួយឡាវបានរួមគ្នាបោះបង្គោលព្រំដែនបាន៨៦% ដោយផ្អែកលើផែនទីខ្នាត់១លើ១រយពាន់ យើងកំពុងតែបន្តចរចារទៅទៀតដើម្បីទៅសម្រេចផែនការ ក៍ប៉ុន្តែរឿងដែលវាចាប់ផ្តើមគឺវាចាប់ផ្តើមនៅកន្លែងនេះដែលខ្ញុំថ្ងៃនេះសូមបញ្ជាក់តែយ៉ាងណាក៍ដោយខ្ញុំសូមអរគុណចំពោះឯ.ឧថោង លន់ស៊ីសូលីត សម្រេចដកកងទ័ពចេញមុនឱសាន្តវាទមកដល់នៅថ្ងៃទី១៧ ។មនុស្សមួយចំនួនបានថាគេឈ្លានពានហើយឱនក្បាលទៅគេទៀត។ សូមយល់ឲ្យច្បាស់ ការដែលខ្ញុំទៅប្រទេសឡាវ សុំឲ្យឡាវដកទ័ព បើឡាវមិនព្រមដកយើងវាយអត់មានអីខុសទេ។ យើងប្រើសុឆន្ទះនៃការចរចារហើយ។ សូមប្រាប់នេះមិនមែនជាការឱនក្បាលទេ ក៍ប៉ុន្តែជាកម្រឹតនៃនយោបាយ ការទូតដែលមានភាពទន់ភក្លន់ និងសុឆន្ទះ។ មេបក្សដែលត្រូវបានចាប់ខ្លួនក្រោយពីបានប្រមាថកងទ័ពនេះ បែជាប្រើពាក្យថាខ្ញុំឱនក្បាលទៅរកសត្រូវ ឡាវមិនទាន់ជាសត្រូវរបស់យើងទេ យើងក៍មិនទាន់បានឈានទៅដល់ថ្នាក់កំពូលនៅឡើយដែរ។ អញ្ចឹងការដែលខ្ញុំហោះទៅដល់ឡាវ សម្រេចជោគជ័យអ្នកឯងយល់ថាម៉ិច ។ បើកុំខ្ញុំស្រែកប៉ុណ្ណឹង ខ្ញុំទៅប៉ុណ្ណឹងពេលនេះឡាវមិនទាន់ដកកងទ័ពចេញទេ សុំយល់។ថោកអីនិងដៃ ថ្លៃអីនឹងមាត់ ព្រោះរឿងយើងត្រូវសម្រេចចិត្តថាបើមិនដកយើងវាយហើយ។ព្រោះយើងមិនអាចទុកឲ្យឈរជើងរបៀបនិងនៅក្នុងទឹកដីរបស់យើងនោះទេ។ប៉ុន្តែរឿងរ់ាវដែលគួរឲ្យសោកស្តាយមិនមែនចាកំហុសរបស់នាយករដ្ឋមន្ត្រីទេ កំហុសរបស់រដ្ឋមន្ត្រីការបរទេស ។សំបុត្ររបស់ខ្ញុំថ្ងៃ២ សីហា មិនទាន់ទៅដល់នាយករដ្ឋមន្ត្រី ។ទៅដល់ភ្លាមអត់ទាន់ចរចាររួមទេតែពីរនាក់គាត់ថាគាត់ទើបបានមើលយន់ម៉ិញ អញ្ចឹងទេខ្ញុំអាចនិយាយបានថាកំហុសរដ្ឋមន្ត្រីការបទេស ហើយខ្ញុំនិយាយថាបើរដ្ឋមន្ត្រីការបទេសរបស់ខ្ញុំ ខ្ញុំទម្លាក់ចោល អត់ទុកទេ។ រឿងអីដែលសារលិខិតរបស់ប្រមុខរដ្ឋាភិបាលប្រទេសមួយ មិនត្រូវបានដាក់ជូនភ្លាមៗទៅនាយករដ្ឋមន្ត្រី ធ្វើឲ្យនាយករដ្ឋមន្ត្រិខកខានមិនបានឆ្លើយតប ។ មួយទៀតឯ.ឧថោងលន់ក៍ក្តាប់មិនជាប់នូវសភាពការណ៍ខាងក្រោមយើងព្រមព្រៀងគ្នានៅថ្ងៃទី១០ឧសភានៅភ្នំពេញការពិតកម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការធ្វើផ្លូវតាមខ្សែព្រំដែនរបស់ខ្លួន ។សិទ្ធស្របច្បាប់របស់យើងគឺយើងត្រូវធ្វើផ្លូវ ក៍ប៉ុន្តែដើម្បីចៀសវាងនូវ ការបង្ករទៅជាជម្លោះ ខ្ញុំសុខចិត្តឲ្យបទវញ្ជាទៅកងវិស្វកម្មដកភ្លាមនូវកម្លាំងនេះត្រឡប់មកក្រោយបញ្ឈប់ការធ្វើផ្លូវនៅត្រឹមនឹងចុះកុំឲ្យកំទិចភ្លើងមួយក្លាយទៅជាអគ្គីភ័យ។សូម្បីតែសិទ្ធិស្របច្បាប់នៃកងកម្លាំងកម្ពុជាក៍ប៉ុន្តែខ្ញុំសុខចិត្តបញ្ជាឲ្យដក តែខ្ញុំប្រាប់ឲ្យឯ.ឧថោង លន់ដក់កម្លាំងចេញទៅវិញ)។
សម្តេចមានប្រសាសន៍ថាកន្លងមកកម្ពុជា -ឡាវបានឯកភាពគ្នាយកផែនទីខ្នាតមួយលើមួយរយពាន់ ដោយបានឯកភាពដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាសម្រេចបានលទ្ធផល៨៦ភាគរយរួចមកហើយ គឺខ្សែព្រំដែនរត់តាមដងទន្លេមេគង្គឡើងទៅលើ។ ប៉ុន្តែខាងភាគីឡាវបានយកផែនទីខ្នាត់មួយលើមួយលានមកពង្រីក បង្ករឲ្យមានការខុសគ្នា បណ្តាលឲ្យបាត់ដីខ្មែរអស់៤៩១,១០គីឡូម៉ែត្រក្រឡា ដែលបញ្ហានេះ កម្ពុជាមិនអាចទទួលយកបានឡើយ។
សម្តេចមានប្រសាសន៍ថាតាមពិតកម្ពុជាបានធ្វើផ្លូវនៅក្នុងទឹកដីរបស់ខ្លួនដោយឃ្លាតពីព្រំដែនប្រមាណពី២០០​ទៅ៧០០​រយម៉ែត្ររហូតដល់១ពាន់ម៉ែត្រ នៅអូរអាឡៃនិងអូរតាង៉ាវ ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សរុបមកសម្តេចបានគូសបញ្ជាក់ថា បញ្ហារឿងព្រំដែននេះកើតឡើងដោយការមិនយល់ ការយឺតយ៉ាវរបស់ថ្នាក់ក្រោម និងការក្តាប់មិនជាប់នូវស្ថានភាពទាំងឡាយ។
តែទោះជាយ៉ាងណាសម្តេចបានគូសបញ្ចាក់ថាសភាពការណ៍តានតឹងនេះត្រូវបានវិលត្រឡប់មករកភាពប្រក្រតីឡើង វិញហើយ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរក៍បានសន្យារួមគ្នាថាមិនឲ្យឧបទ្ធវហេតុ ដដែលនេះកើតឡើងវិញរវាងកម្ពុជានិងឡាវទៀតដែរ ពីព្រោះកម្ពុជាឡាវ ជាមិត្តភក្ត័ គឺមិនគួរគម្បីធ្វើឲ្យមានសង្គ្រាមជាមួយគ្នានោះឡើយ។
សម្តេចបានអំពាវនាវដល់ជនរួមជាតិទាំងអស់សូមមេត្តាស្ងប់ចិត្ត និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនរវាងវៀតណាម រវាង ថៃ និងរវាងឡាវ។ សម្តេចបានគូសបញ្ជាក់ថា រាល់បញ្ហាកើតឡើងកន្លងមកចាត់ទុកជាការយល់សប្តិ ប៉ុន្តែក៍មិនត្រូវឲ្យកើតមានសារជាថ្មីនូវរឿងរ៉ាវបែបនេះទៀតដែរ គឺប្រទេសជិតខាងទាំងអស់ត្រូវតែរក្សាឲ្យបាននូវសន្តិភាព ហើយ គួរពិភាក្សាគ្នាអំពីការពង្រឹកទំហំពាណិជ្ជកម្ម ការតភ្ជាប់បណ្តាញគមនាគមន៍ ការតភ្ជាប់អគ្គីសនី និងផ្នែកដទៃទៀតដែលមានការពាក់ព័ន្ធ ដើម្បីការរីកចំរើននៃសេដ្ឋកិច្ច-សង្គមទាំងអស់គ្នា។
សម្តេចក៍មិនអាចទទួលយកបាននូវការអត្ថាធិប្បាយប្រមាថមកលើសន្តិសុខជាតិបានឡើយ ព្រោះជាបទល្មើសជាក់ស្តែង មិនថាជាមេបក្សនយោបាយ សមាជិករដ្ឋសភា ឬព្រឹទ្ធសភាដែលកំពុងមានអភ័យឯកសិទ្ធនោះទេ បើសិនជាប្រព្រឹទ្ធនូវបទល្មើសជាក់ស្តែងអ្វីមួយគឺត្រូវតែចាប់ខ្លួនដើម្បីយកទៅផ្តន្ទាទោស តាមវិធានការផ្លូវច្បាប់។
សម្ដេចបានបន្ដថា៖ខ្ញុំគួរតែត្រូវបានបញ្ជាក់ថាហេតុអីបានជាត្រូវមានរឿងអញ្ចឹង។ហើយមូលហេតុអីទៅ ?សូមអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ហើយការប្រមាថរបស់អ្នកមិនអាចទទួលបានទេល្អហើយ នេះបានទៅដេកគុកវាស្រួល នៅក្រៅគុកច្បាស់ជាកងទ័ពដើររក រឿងរាល់ថ្ងៃ ។ប៉ុន្តែច្បាប់មិនតម្រូវឲ្យអ្នកឯងនៅក្រោគុកទេ ការប្រមាថមេទ័ពចោរអញ្ចឹងទ័ពចោរ….. អត់បានទេបទល្មើសជាក់ស្តែង កុំថាអ្នកឯងប្រធានបក្សអ្នកឯងស្អីក៍ដោយមានអភ័យឯកសិទ្ធិសភា ព្រឹទ្ធសភាក៍ដោយឲ្យតែបទល្មើសជាក់ស្តែងគឺដាក់វាយខ្នោះភ្លាមតែម្តង។ នេះសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិមិនត្រូវបានប្រមាថទេហើយសម្តីរបស់គេប្រើប្រាស់មិនខុសពីសម្តីដែលគេឡើងប៉ុស្តិ៍អាវលឿង។ កាត់ទោសហើយខ្ញុំសម្របសម្រួលលើកលែងទោស តែមិននឹកថាភាពជំលើយរបស់គេ មិនព្រមចោល។

ម៉្យាងទៀតសារប្រមាថព្រះហាក្សត្រ ត្រូវបានសមីខ្លួនសារភាពហើយ ។ សារប្រមាថថាទាត់ឲ្យធ្លាយវាំង សមីខ្លួនបានបញ្ចេញសារនិងឲ្យទៅអ្នកនៅស្រុកបារាំងស្រាវជ្រាវមើលព្រះករុណាសីហមុនីព្រះអង្គមានសញ្ជាតិបារាំងឬអត់។ហើយគេកាលនោះយើងចង់រៀបចំច្បាប់អ្នកឯកចង់ដឹកនាំបក្សនយោបាយត្រូវមានសញ្ជាតិតែមួយ ហើយគេប្រើពាក្យថាគេលេងឲ្យខ្លាំងទាត់ឲ្យធ្លាយវាំងតែម្តង ជាការប្រមាថ។ រឿងនិងជារឿងមួយផ្សេង។ ប៉ុន្តែរឿងអ្នកឯងប្រមាថកងទ័ពជាតិ គឺមិនអាចទុកកទេ។
សម្តេចក៍បានព្រមានចាប់ខ្លួនចំពោះអ្នកដែលនិយាយថាការដែលសម្តេចបានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងថាជាការចង់កេងយកចំណេញសន្លឹកឆ្នោតផងដែរ។
សម្តេចនឹងមិនទុកឲ្យអ្នកដែលប្រមាថ ស្រពពេលមានបរទេសចូលមកឈ្លានពាន ដោយចាត់ទុកថា គណបក្សប្រជាជនធ្វើនេះគឺដើម្បីកេងយកសម្លេងឆ្នោត គឺរដ្ឋាភិបាលមិនអាចទទួយកបានឡើយ ត្រូវតែចាប់ខ្លួនភ្លាមៗបើសិនជាអ្នកធ្វើអត្ថាធិប្បាយទាំងនោះស្ថិតនៅក្នុងស្រុកព្រោះជាបទល្មើសជាក់ស្តែងដែលបានប្រមាថទៅលើជាតិសាសន៍មួយ ដែលមានឯករាជ្យ អធិបតេយ្យ ហើយនេះទាក់ទងទៅនឹងសន្តិសុខរបស់ជាតិទាំងមូល៕