ឧបករណ៍បន្សុតខ្យល់ពុល ដល់ការដកដង្ហើមរបស់ទារក

ការស្រាវជ្រាវថ្មីៗបានផ្សារភ្ជាប់ក្មេងៗដែលមាន កម្រិតខ្ពស់ នៃការបំពុលខ្យល់អាកាស ដោយមានបញ្ហាផ្លូវដង្ហើម។

ឧបករណ៍បន្សុតខ្យល់ពុល  ដល់ការដកដង្ហើមរបស់ទារក

វាជាការព្រួយបារម្ភចំពោះកូនស្រីរបស់គាត់ដែលបានជំរុញឱ្យលោក Yosi Romano បង្កើត Brizi Baby ដែលជាក្បាលកៅអីសម្រាប់កៅអីរុញរបស់ទារក ជាមួយនឹងឧបករណ៍ ចាប់ សញ្ញាដែលមានស្រាប់និងប្រព័ន្ធតម្រងកង្ហារមួយដែលកាត់បន្ថយបរិមាណនៃការបំពុលជុំវិញក្បាលរបស់កុមារ។ នៅពេលឧបករណ៍ចាប់សញ្ញារបស់ Brizi រកឃើញឧស្ម័នឬវត្ថុកាបូន កង្ហារបស់វា នឹងវិល ដើម្បីរាវរកការបំពុលខ្យល់និងបង្កើតរបាំងខ្យល់ស្អាត ដោយផ្តល់នូវខ្យល់ស្អាតត្រជាក់ ៗ 1,5 លីត្រទៅតំបន់ដកដង្ហើមរបស់កុមាររៀងរាល់ដប់វិនាទី។ លោករ៉ូម៉ាណូបានបន្ថែមថា ” ឧបករណ៍ស្វ័យប្រវត្ត Brizi រកឃើញការបំពុលបរិយាកាសវានឹងបង្កឱ្យមានកង្ហារនៅក្នុង Brizi បន្ទាប់មក វាច្រោះខ្យល់នៅក្នុងផ្ទៃដង្ហើមទារក” ។ ប្រព័ន្ធតម្រងបន្សុត Brizi ត្រូវបានបង្កប់នៅក្នុង ខ្នើយមួយ ដែលមានផាសុកភាពនិងអាចបត់បែនបាន ហើយផ្នែកម្ខាងនៃតម្រងមានស្រទាប់ ក្រណាត់ដែលមានគុណភាពផ្នែកវេជ្ជសាស្ដ្រដើម្បីយកចេញនូវបំណែកតូចៗនៅលើអាកាសពីការបំពុលបរិស្ថាននិងចរាចរណ៍។ ដោយឡែក ស្រទាប់ផ្សេងទៀតគឺកាបូនដើម្បីកំចាត់ឧស្ម័ន ដែល មានគ្រោះថ្នាក់ដូចជាអុកស៊ីដឌីអុកស៊ីតនិងកាបូនម៉ូណូអុកស៊ីដ។

ឧបករណ៍បន្សុតខ្យល់ពុល  ដល់ការដកដង្ហើមរបស់ទារក
លទ្ធផលបានបង្ហាញថា Brizi អាចកាត់បន្ថយការបំពុលខ្យល់អាកាសធម្មតា នៅក្នុងតំបន់ដកដង្ហើមរបស់កុមារបាន 49% សូម្បីនៅតំបន់ដែលមានខ្យល់ពុល ខ្ពស់យ៉ាង ណាក៏ដោយ។ លោក Romono បន្ថែមថា: «លោកបានរៀបចំរចនាផលិតផលដែលកាត់បន្ថយការបំពុលដោយ 80% នៅពេលដែលខ្យល់ត្រូវបានបំពុលពិត»។

អ្នកថែសួនក្នុង រដ្ឋ Minnesota ដាំការ៉ុតដ៏ធំជាងគេនៅលើពិភពលោក

សួនច្បារនៅរដ្ឋ មិនីសូតាបានបង្កើតកំណត់ត្រាដ៏ធំមួយ ដោយបានដាំការ៉ុត អោយរីកលូតលាស់ធំបំផុតក្នុងពិភពលោក ហើយនេះជាការខិតខំព្យាយាមលើទីពីរ របស់គាត់។

អ្នកថែសួនក្នុង រដ្ឋ Minnesota ដាំការ៉ុតដ៏ធំជាងគេនៅលើពិភពលោក
Christopher Qualley ទទួលបានកន្លែងមួយនៅក្នុងសៀវភៅកំណត់ត្រាពិភពលោក ជាមួយនឹងការ៉ុតដ៏ធំដែលមានទំងន់ ១០គីឡូក្រាម ១ខាំ ដែលបានដាំនៅកសិដ្ឋានរបស់គាត់នៅ Otsego ។

អ្នកថែសួនក្នុង រដ្ឋ Minnesota ដាំការ៉ុតដ៏ធំជាងគេនៅលើពិភពលោក
Qualley គាត់មានបំណងដាំការ៉ុតនេះ អោយធំជាងគេលើពិភពលោក ហើយលោកបញ្ជាក់ថា គន្លឺះនៃភាពជោគជ័យរបស់គាត់គឺដោយសារតែ “ដី គ្រាប់ពូជ អាកាសធាតុ និងសំណាងតិចតួច” ។ លោក បន្ថែមថា នេះជាចំណង់ចំណូលចិត្តរបស់លោក ហើយយុទ្ធសាស្រ្ត ដែលលោក ដាំការ៉ុតនេះ គឺធ្វើទៅតាមអ្វីដែលអ្នកដាំដុះមានបទពិសោធន៍នៅទូទាំងពិភពលោកកំពុងធ្វើ។ អ្វីដែលសំខាន់ជាងគេនោះ បើគ្មានដីល្អសមស្របទេ ក្រុមហ៊ុនយក្សរបស់អ្នកនឹងមិនអាចឈានដល់សក្តានុពលបានឡើយ។

សុនខ អណ្ដាតវែងបំផុត

សុនខមួយក្បាល មកពីរដ្ឋ Dakota សហរដ្ឋអាមេរិក បានបំបែកឯតទគ្គកម្មពិភពលោក Guinness ក្លាយជាសុនខអណ្តាតវែងបំផុត ក្នុងពិភពលោក។
សុនខមួយក្បាលនេះ មានឈ្មោះថា Mochi អាយុ៨ឆ្នាំ អណ្ដាតរបស់វាមានប្រវែង១៨.៥៨សង់ទីម៉ែត្រ គឺជាសុនខ អណ្ដាតវែងបំផុតក្នុងពិភពលោក។

សុនខ អណ្ដាតវែងបំផុត
សុនខ Mochi បានបំបែកឯតទគ្គកម្មថ្មី លើឯតទគ្គកម្មចាស់ របស់សុនខ Puggy ដែលមានអណ្តាតប្រវែង ១១.៤៣សង់ទីម៉ែត្រ។

អ្នកស្រី Carla Rickert ជាម្ចាស់របស់សុនខ Mochi និយាយថា គាត់ជួប Mochi នៅលើផ្លូវ Bernard គាត់ចិញ្ចឹមវារយៈពេល៦ឆ្នាំកន្លះមកហើយ វាពិតជាសុនខ ដែលមានអណ្ដាតវែងប្រាកដមែន៕

យុវជនជំនាញប្រើមាត់ចាប់ផ្លែប៉ម

យុវជនវ័យក្មេងម្នាក់ ត្រូវបានគេមើលឃើញថា មានចំនុចពិសេស ខុសពីយុវជនដ៏ទៃៗទៀត ដោយគេមានជំនាញប្រើមាត់ចាប់ផ្លែប៉មជាប់ៗតែម្តង ទោះបីជាផ្លែប៉មនោះ គប់ចេញពីទីណាដ៏ដោយ។
យុវជនមានជំនាញពិសេសខុសគេនេះ មានឈ្មោះថា Daniel Hartman គេបានចែករំលែកវីដេអូរបស់ខ្លួន ទៅក្នុងគេហទំព័រ Twitter ដោយសរសេរថា យុវជនផ្លែប៉ម។

យុវជនជំនាញប្រើមាត់ចាប់ផ្លែប៉ម
ពិតជាអស្ចារ្យមែន មិនថាពេលយួរឥវ៉ាន់ ពេលជិះកង់ ពេលលេងបាល់បោះ រឺក៏ពេលវាយកុំព្យូទ័រទេ Hartman អាចប្រើមាត់ចាប់ផ្លែប៉មជាប់ជានិច្ច។

Hartman និយាយថា គេត្រូវតែប្រើមាត់ចាប់ផ្លែប៉ម ដែលមិត្តភក្តិគេគប់មកនោះឲ្យជាប់ បើមាត់គេចាប់មិនជាប់ទេ គេប្រាកដជាត្រូវបែកមុខមិនខាន។
ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ វីដេអូរបស់Hartman មានអ្នកចូលទស្សនាច្រើនជាង១៣០,០០០ដង៕

រថយន្តពណ៌ការ៉ុត ត្រូវសត្វលាច្រឡំថាជាមើមការ៉ុត

រថយន្តពណ៌ការ៉ុត ត្រូវសត្វលាច្រឡំថាជាមើមការ៉ុត

សត្វលាមួយក្បាល ក្នុងប្រទេសអាឡឺម៉ង់ បានយល់ច្រឡំថា រថយន្តទំនើបមួយគ្រឿង គឺជា​មើមការ៉ុតដ៏ធំទៅវិញ។

ម្ចាស់របស់សត្វលានេះ ត្រូវសងថ្លៃខូចខាតជាទឹកប្រាក់ចំនួន៦,៨០០ដុល្លារ ទៅឲ្យម្ចាស់​រថយន្ត​សេរីទំនើប McLaren 650S Spider ដែលមានតម្លៃដល់ទៅ២៦៥,០០០ដុល្លារ។

ម្ចាស់រថយន្តខាងលើឈ្មោះ Markus Zahn និយាយថា មុនដំបូងលោកឃើញសត្វលានេះ យកត្រចៀករបស់វាមកត្រដុសនឹងកញ្ចក់មើលក្រោយរបស់រថយន្ត បន្តិចក្រោយមក លោក​បានឮសម្លេងចម្លែក គឺវាបានកកេររថយន្តរបស់លោក។

លោកបន្តថា សត្វលាមួយក្បាលនេះ វាប្រហែល​ជាច្រឡំថារថយន្តរបស់លោក គឺជាមើម​ការ៉ុត​ហើយមើលទៅ ព្រោះវាបានព្យាយាមខាំ​កកេរជា​ច្រើន​កន្លែង៕

អនុវិទ្យាល័យមួយកន្លែង ត្រូវខ្មោចអុកឡុក

អនុវិទ្យាល័យមួយកន្លែង ត្រូវខ្មោចអុកឡុក

មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីដឹងថា មានវិញ្ញាណខ្មោចអុកឡុកក្នុង​អាគារ​អនុ​វិទ្យាល័យមួយកន្លែង។

ហេតុការណ៍នេះ បានកើតឡើងនៅអនុវិទ្យាល័យ Deerpark CBS ក្នុងទីក្រុង Cork ប្រទេស​​អៀកឡង់។

វីដេអូ ដែលថតបានដោយកាម៉េរាសុវត្ថិភាព បានបង្ហាញឲ្យឃើញ ​ពីសកម្មភាព​វិញ្ញាណ​ខ្មោច ដែលបានអុកឡុក ក្នុងអាគារអនុវិទ្យាល័យខាងលើ នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី៣កន្លង​ទៅ។​

វីដេអូនេះ ត្រូវបានទំព័រ Facebook ផ្លូវការរបស់សាលា បង្ហោះជា​សាធា​រណៈ​៕

ត្រីធ្លាក់ពីលើមេឃ

ត្រីធ្លាក់ពីលើមេឃ

ត្រីធ្លាក់ពីលើមេឃ! ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Tampico ប្រទេសម៉ិកស៊ិក។

អាកាសធាតុចម្លែក គឺភ្លៀងធ្លាក់ខុសប្រក្រតី ​បានកើតឡើងមួយរយៈពេលខ្លី ក្រោយមក​ស្រាប់​តែមានត្រីមួយចំនួនធ្លាក់ចុះពីលើមេឃ។

Pedro Granados ប្រធានក្រុមសង្គ្រោះនិយាយថា ពួកយើងគិតថានេះគឺជារឿងចម្លែក គឺចម្លែក​មិនធម្មតា ហេតុអ្វីក៏មានត្រីធ្លាក់ពីលើមេឃទៅវិញ?

សូមបញ្ជាក់ថា ហេតុការណ៍ស្រដៀងគ្នានេះ កាលពីឆ្នាំមុន ក៏បានកើតឡើងនៅក្នុងរដ្ឋ Kansas ទឹកដីអាមេរិក និងនៅប្រទេសអូស្ត្រាលីដែរ៕

ឧបករណ៍ ស្វែងរករោគមហារីក

ឧបករណ៍ ស្វែងរករោគមហារីក

ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បង្កើតបានឧបករណ៍ស្វែងរករោគមហារីកយ៉ាងរហ័ស​ទាន់ចិត្តមិនគួរឲ្យជឿ។

ឧបករណ៍វេជ្ជសាស្រ្តថ្មីនេះ មានឈ្មោះថា MassSpec Pen វាត្រូវការពេលតែ១០វិនាទី​ប៉ុណ្ណោះ ក្នុងការពិនិត្យរករោគមហារីក ចំពោះលទ្ធផល គឺអាចទុកចិត្តបានរហូតដល់៩៦​ភាគរយឯណោះ។

ក្រោយពីវេជ្ជបណ្ឌិតយក MassSpec Pen ទៅពិនិត្យរករោគវិនិច្ឆ័យលើតួខ្លួនអ្នកជំងឺ ឧបករណ៍នេះ នឹងបង្ហាញលទ្ធផលនៅលើអេក្រង់កុំព្យូទ័រ។ បើគ្មានវានឹងបង្ហាញថាធម្មតា ហើយបើមានវិញវានឹងបង្ហាញថា មហារីក៕

ដុំទឹកកក ធ្លាក់ពីលើមេឃ

អ្នកស្រី Lyndsey Helliwell អាយុ៤១ឆ្នាំបាននិយាយថា សំណាងណាស់ដែលសមាជិកគ្រួសាររបស់គាត់មិនមានរងរបួស ខណៈមានហេតុការណ៍ធ្លាក់ដុំទឹកកកដ៏ធំ ពីលើមេឃ។
ដុំទឹកកកនេះ មានទំហំ១.៤ម៉ែត្រ បានធ្លាក់ចុះពីលើមេឃ មកបុកនឹងទីធ្លាស្មៅខាងក្រោយផ្ទះរបស់គាត់ ដោយមានសភាពខូង ដូចជាការផ្ទះគ្រាប់បែកអញ្ចឹង។
ជាធម្មតា កូនៗ រួមទាំងសត្វចិញ្ចឹមរបស់កាត់ តែងតែលេងនៅទៅនោះ សំណាងល្អណាស់ ដែលមិនមានវត្ថមានពួកគេ ពេលមានហេតុការណ៍ដ៏អាក្រក់នេះ។

ដុំទឹកកក ធ្លាក់ពីលើមេឃ
អ្នកស្រីបន្តថា នៅពេលគាត់កំពុងតែអង្គុយ គាត់បានឮសម្លេងផ្ទុះយ៉ាងខ្លាំង គាត់ភ្ញាក់ព្រឺត ហើយផ្ទះរបស់គាត់មានសភាពញ័រ គាត់បានស្ទុះទៅមើលតាមបង្អួច ឃើញដុំសធំមួយ ពេលទៅមើលជិត ឃើញថាជាដុំទឹកកដ៏ធំ។
យោងតាមការសិក្សាស្រាវជ្រាវអំពីបាតុភូតធម្មជាតិ របស់ក្រុមហ៊ុន Civil Aviation Authority ហៅកាត់ថា CAA បានបង្ហាញថា ក្នុងមួយឆ្នាំ មានហេតុការណ៍ធ្លាក់ដុំទឹកកក ពីលើមេឃបែបនេះ ជាង២០ដង៕

គ្រាប់ពេជ្រដ៏ធំ កម្របំផុត

គ្រាប់ពេជ្រពណ៌សដ៏ធំមិនធ្លាប់មានពីមុនមក ទំហំដល់ទៅ១៦៣.៤ការ៉ាត់ មានតម្លៃដល់ទៅ៣០លានដុល្លារ ត្រូវបានក្រុមហ៊ុន Christie ក្នុងទីក្រុងហុងកុង ដាក់លក់ដេញថ្លៃ កាលពីថ្ងៃម្ស៊ិលម៉ិញនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Christie នៅខាងបច្ចឹមប្រទេស ដំណាងឲ្យសាខាក្រុមហ៊ុនទាំងអស់និយាយថា ក្រុមហ៊ុនរបស់លោក មិនធ្លាប់ប្រទះគ្រាប់ពេជ្រដ៏ធំបែបនេះទេ។

គ្រាប់ពេជ្រដ៏ធំ កម្របំផុត
បច្ចុប្បន្ន គ្រាប់ពេជ្រដ៏ធំកម្រនេះ បានក្លាយជាបន្តោងខ្សែកពេជ្រ ដាំលាយត្បូតមរកត ស្រោបមាសពណ៌ស វានឹងត្រូវបង្ហាញខ្លួនម្តងទៀត នៅទីក្រុង Geneva ប្រទេសស្វីស ក្នុងថ្ងៃទី១៤ ខែវិច្ចិកា ខាងមុខ៕