រាជរដ្ឋាភិបាលសម្រេចធ្វើអន្តរាគមន៍រយៈពេលខ្លី ដើម្បីរក្សាស្ថិរភាពថ្លៃស្រូវ និងគាំពារ​ជីវភាព​​កសិករ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​​ធ្វើ​អន្តរាគមន៍រយៈពេលខ្លី ដើម្បីរក្សាស្ថិរភាពថ្លៃស្រូវ និងគាំពារជីវភាពកសិករ តាមរយៈស្វែងរកដំណោះស្រាយ។
ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងកាប្រមូលទិញ​ស្រូវ កាលពីថ្ងៃទី១៤ សីហាម្សិលមិញនេះ ក្រសួង បាន​បញ្ជាក់​ថា ដើម្បីដោះស្រាយបញ្ហារក្សាស្ថិរភាពថ្លៃស្រូវនេះ គឺក្រសួងនឹង​បង្កើន​ការវិនិយោគ​ដល់ ៣០ លានដុល្លារ លើមជ្ឈមណ្ឌលប្រមូលទិញស្រូវពីកសិករ និងបង្កើនឥណទាន ៥០ លានដុល្លារ សម្រាប់ប្រមូលទិញស្រូវ ក្នុងអត្រាការប្រាក់ ៥% ហើយនីតិវិធីផ្តល់ឥណទាន​តែ ២ ថ្ងៃ។
បើតាមឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា យន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងប្រមូលទិញស្រូវ​នេះ ត្រូវបានសម្រេចដាក់​ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយផ្អែកលើលទ្ធផលនៃការ​សិក្សា​ស្រាវជ្រាវរបស់ក្រុមការងារ នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
ជុំវិញបញ្ហានេះដែរ លោក សុង សារ៉ាន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករអេមរុ រ៉ាយ៍ បានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី១៥ សីហានេះ ដោយចាត់ទុកថា នេះគឺជាវិធីសាស្រ្តដ៏ល្អក្នុងការជួយរក្សាស្ថេរភាពតម្លៃស្រូវរបស់កម្ពុជា។ តែទោះបីយ៉ាងណា ក៏ក្នុងនាមវិស័យ​ឯកជនលោកនឹងបន្តតាមដានថាតើអ្វីដែលគោល​នយោបាយ​ថ្មីរបស់​រាជរដ្ឋា​ភិបាលដែលបាដាក់ចេញនេះមានប្រសិទ្ធិភាពប៉ុនណា។
លោក បញ្ជាក់ថា ទន្ទឹមនឹងការដាក់ចេញនូវវិធានការបែបនេះ លោកចង់ឲ្យរដ្ឋាភិបាល​បង្កើ​តនូវកិច្ចសហប្រតិបត្តិថ្នាក់រដ្ឋាភិបាល និងរដ្ឋាភិបាល ជាពិសេសទីផ្សាររបស់ប្រទេសចិន ដែលអាចជួយកម្ពុជាបាននោះ។
គួរបញ្ជក់ថា គោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែល​ត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០១០ កន្លងទៅ បានកំណត់នូវគោលដៅសំខាន់ៗ ចំនួន ០៣ គឺ ១.បង្កើនផលិតផលស្រូវលើសពីសេចក្តីត្រូវការឱ្យដល់ ៤ លានតោន, ២.ជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច ១ លានតោន និង និង៣.ធ្វើឱ្យអង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅឆ្នាំ២០១៥៕

មន្រ្តីបញ្ជាក់ថាគម្រោងស្ថាបនាស្ពានទន្លេមេគង្គពីជ្រោយចង្វារទៅស្វាយជ្រុំ​និងពីតំបន់អរិយក្សត្រទៅក្តីតាកុយនៅតែដំណើរការជាធម្មតា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណបានអៈអាងថា គម្រោងស្ថាបនាស្ពានទន្លេមេគង្គពី ជ្រោយចង្វារទៅស្វាយជ្រុំនិងពីតំបន់អរិយក្សត្រទៅក្តីតាកុយនៅតែដំណើរការជាធម្មតាតាម ការគ្រោងទុក ដោយមិនមានការប្រែប្រួលផ្លាស់ប្តូរនោះទេ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអៈអាងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានទំាង២នេះ អាចដំណើរការស្ថាបនានារង្វង់ឆ្នាំ២០១៨ខាងមុខ ខណៈ ដែលគម្រោងនេះគ្រប់គ្រងដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ។

ឯឧ.វ៉ា ស៊ឹម សូរិយា អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនិងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់​ទូរទស្សន៍រស្មីរហង្សមាសនៅព្រឹកថ្ងៃទី១៤ ខែសីហានេះថា ៖”គម្រោង​ស្ថាបនាស្ពានទន្លេមេគង្គពី ជ្រោយចង្វារទៅស្វាយជ្រុំនិងតំបន់អរិយក្សត្រទៅក្តីតាកុយនេះ ដែលស្ថិតក្រោមការសិក្សានិង​រៀបគម្រោងដោយអ្នកជំនាញការជប៉ុននិងចិន “។

អ្នកនាំពាក្យ បានអៈអាងដូច្នេះបន្ទាប់ពីមាន​​ការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថាគម្រោងសាងសង់ស្ពាន២នេះមានការផ្លាស់​ប្តូរដែលធ្វើឲ្យប្រជាពលរដ្ឋ នៅត្រើយម្ខាងទន្លេមគង្គនៃស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមមានក្តី​បារម្ភ​ទំាងបញ្ហាតម្លៃទីផ្សារដីធ្លីនិងការខកខានគ្មានស្ពានធ្វើចរាចរណ៍ឆ្លងកាត់ទន្លដើម្បីធ្វើដំណើរមកកាន់រាជធានីភ្នំពេញបានដោយស្រួល។
យ៉ាងណាក៏ដោយឯឧ.អៈអាងថា ប្រសិនបើគម្រោងនេះមានការប្រែប្រួលនោះគឺគ្រាន់តែ​ផ្លាស់​ ប្តូរម្ចាស់ជំនួយ ប៉ុណ្ណោះ ដោយភាគីកូរ៉េចង់ជួយស្ថាបនាស្ពានជូនកម្ពុជាដែរ ដើម្បីមានឈ្មោះ​ស្ពានមិត្ត​ភាព​កម្ពុជា កូរ៉េ ដូចបណ្តាស្ពានមួយចំនួននៅកម្ពុជាដូចជាស្ពានមិត្តភាពកម្ពុជាចិន និងស្ពាន​មិត្ត​ភាព​កម្ពុជា​ជប៉ុន។
មន្រ្តីសាលារាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេទំាង២គឺជាស្ពានយុទ្ធ​សាស្រ្ត​​មួយដោយមិនត្រឹមតែដោះស្រាយការលំបា កជូនប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ​និងតំបន់ស្វាយជ្រុំក្នុងការប្រើប្រាស់ទូកឆ្ លងទូកដរ ដើម្បីធ្វើដំណើរពីត្រើយ​ម្ខាងទៅ ត្រើយម្ខាង​ទៀតប៉ុណ្ណោះទេ ប៉ុន្តែ បានបង្កើតជាផ្លូវខ្សែក្រវ៉ា ត់​ក្រុង​​ភាគខាងកើតរាជធានីភ្នំពេញពីផ្លូវជាតិ​លេខ៦ឆ្ពោះទៅផ្លូវជាលេខ១ទៀតផង។ជាមួយគ្នានេះគម្រោងផ្លូវក្រវ៉ាត់ក្រុងភាគខា ងកើតនេះនឹងជួយកាត់បន្ថយបញ្ហាចរា ចរណ៍មួយផ្នែកធំចូលទៅក្នុងទីក្រុ ងដោយឆ្ពោះទៅផ្លូវជាលេខ១។

អ្ន​កស្រីកែ សារ៉ាន់ រស់នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែល ដែលអង្គុយ រងចាំសាឡាងដើម្បីធ្វើដំណើរឆ្លងទឹកទន្លេមុខ៤ពីភ្នំពេញទៅតំបន់អរិយក្សត្របានឲ្យដឹងថា គម្រោងស្ថាបនាស្ពាននេះគឺបានដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានច្រើនតាមរយៈ​ មានស្ពានឆ្លងកាត់ធ្វើដំណើរបានកាន់តែលឿន និងកាត់បន្ថយការចំណាយលើសេវា​ជិះទូកដរ​ ហើយបន្ថែមពីនេះទៀតនឹងធ្វើឲ្យតំបន់ភាគខាងកើតរាជធានីភ្នំពេញកាន់តែមានសន្ទុះអភិវឌ្ឍ កើនឡើង។
ចំណែកលោកទេព បូណា ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកក្មេង ស្រុកល្វាឯមខេត្តកណ្តាល បានសំណូមឲ្យរាជរដ្ឋាភិបាលអនុវត្តគម្រោងស្ថាបនានេះឲ្យបា នកាន់តែឆាប់គឺកាន់តែល្អ ដើម្បីប្រែក្លាយតំបន់នេះកាន់ តែមានការអភិវឌ្ឍនិងកាត់បន្ថយភា ពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញមានស្ពានឆ្លងកាត់ទន្លេចំនួន៦កន្លែងហើយ ក្នុងនោះទី១​ស្ពាន​ជ្រោយចង្វារមិត្តភាពកម្ពុជា ជប៉ុន ទី២ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជាចិន ទី៣ស្ពាន​ព្រែកព្នៅ ទី៤និងទី៥ ស្ពានភ្លោះព្រះមុន្នីវង្ស និងទី៦ ស្ពានព្រែកសំរោងដែលឆ្លងពីក្រុងតាខ្មៅ​ខេត្ត កណ្តាលឆ្ពោះមកខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕

ធនាគារស្រូវនិងក្រុមហ៊ុនបៃតងប្រកាសទិញស្រូវពីកសិករជាង៣ពាន់តោនក្នុងមួយថ្ងៃ

ខេត្តបន្ទាយមានជ័យ៖ធនាគាស្រូវនិងក្រុមហ៊ុនបៃតងនិងរោងម៉ាស៊ីនកិនស្រូវទទួលទិញស្រូវប្រជាកសិករមួយថ្ងៃបានប្រមា ណ៣,០០០ទៅ៤,០០០តោនខណៈពេលអភិបាលរងខេត្តចុះពិនិត្យមើលសកម្មភាពទិញស្រូវនៅថ្ងៃទី១២ខែសីហាឆ្នាំ២០ ១៧​នៅឃុំចំណោមស្រុកមង្គលបូរី។
ប្រជាកសិករឃុំចំណោមបានប្រាប់ថា៖ស្រូវស្រាលឆ្នាំ២០១៧នេះគឺផលល្អជាងឆ្នាំ២០១៦ហើយធ្វើច្រើនជាងហើយការប្រមូ លផលដំបូងខែឧសភាស្រូវស្រាលប្រភេទស្រូវសែនក្រអូបឈ្មួញរោងម៉ាស៊ីនទិញទំងន់មួយគីឡូក្រាមតំលៃបាន៩,០០០រៀ ល រឺ ស្មើរលុយថៃ៩បាត។
ក្រោយពេលប្រជាកសិករសម្រុកប្រមូលផលដំបូងក្រុមហ៊ុនទិញស្រូវសែនក្រអូបមួយគីឡូក្រាមតំលៃ៨,០០០រៀលស្មើ លុយ បាត៨បាតរហូលដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០១៧នេះតំលៃស្រូវក្រុមហ៊ុនទិញស្រូវសែនក្រអូបមួយគីឡូក្រាមចុះតំលៃ ៧,៨ ០០រៀលស្មើលុយបាត៧,៨០បាត។ប្រជាកសិករសុំណូមពរសុំអោយអាជ្ញាធរអោយក្រុមហ៊ុនកំណត់តំលៃស្រូវអោយបានច្បា ស់លាស់សុំតំលៃស្រូវសែនក្រអូបនឹងត្រឹម៨,០០០រៀល។
តំណាងលោកឧកញ៉ា ភួ ពុយ ប្រធានក្រុមហ៊ុនប៉ៃតងបានអោយដឹងថា៖ឆ្នាំ២០១៧នេះខេត្តបន្ទាយមានជ័យដល់រដូវប្រជាកសិករប្រមូលផលស្រូវស្រាលជាបណ្តើរៗហើយមានធនាគារស្រូវនិងក្រុមហ៊ុនបៃតងរួមជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវចាប់ ទិញពីចុងខែឧសភាដល់ខែសីហាការប្រមូលទិញស្រូវពីប្រជាកសិករនៅស្រុកមង្គលបូរីក្នុង១ថ្ងៃប្រមូលទិញក្នុង១ គីឡូ ក្រា មតំលៃ៨,០០០រៀលស្មើលុយថៃ៨បាតបានប្រមាណ៣,០០០ទៅ៤,០០០តោន។
លោក លី សារី និងលោក ឆើយ ចាន់ណា ជាអភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់អោយដឹងថា៖ស្រូវស្រាលប្រភេទសែនក្រអូបដែលប្រជាកសិករពេញនិយមបង្កបង្កើនផលនៅខេត្តបន្ទាយមានជ័យនៅឆ្នាំ២០១៧នេះតំលៃដូចជាប្រ សើ រជាងឆ្នាំ២០១៦១គីឡូក្រាមតំលៃ៧,០០០រៀល តែឆ្នាំ២០១៧នេះដំបូងតំលៃ៨,០០០រៀលតែពេលនេះប្រជាកសិករចុះនៅតំលៃ៧,៨០០រៀលនៅតែប្រសើរជាងឆ្នាំមុន។
លោកបានបញ្ជាក់ថា៖”ឆ្នាំនេះប្រជាកសិករធ្វើស្រូវស្រាលប្រភេទស្រូវសែនក្រអូបចើនជាងឆ្នាំមុនហើយទទួលផលល្អជាង រហូ តដល់ពេលនេះការប្រមូលផលស្រូវស្រាលបានប្រមាណ២០ភាគរយ។ក្រោយពេលប្រមូលផលគឺប្រជាកសិករធ្វើដីបង្កបង្កើនផលបន្តទៀតដែលកំពុងធ្វើជាបណ្តើរៗហើយ”៕(ប៊ុន ធឿន)

 

ធនាគារស្រូវនិងក្រុមហ៊ុនបៃតងប្រកាសទិញស្រូវពីកសិករជាង៣ពាន់តោនក្នុងមួយថ្ងៃ

សហរដ្ឋប្រកាសជួយកម្ពុជាលើជំនួយបច្ចេកទេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារដើម្បីជំរុញការនាំចេញ

ភ្នំពេញ៖សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះក្រោយជំនួបរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ជាមួយ ឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Barbara Weisel នៅសហរដ្ឋអាមេរិក។

ប្រភពបានបន្ដថា៖សហរដ្ឋអាមេរិកនឹងបញ្ចប់ការវាយតម្លៃ លើអនាម័យ និងភូតគាមអនាម័យ ក្នុងប្រទេសកម្ពុជាដើម្បីបើកឱកាសឲ្យផលិតផលកសិកម្មកម្ពុជា អាចនាំចេញទៅទីផ្សារអាមេរិក។ សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹងកម្មសិទ្ធិបញ្ញា កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា “កម្ពុជាកំពុងខិតខំប្រឹងប្រែងបង្កើតច្បាប់ពាណិជ្ជកម្ម និងវិនិយោគនានា ដើម្បីគាំទ្រដល់ការបើកចំហរ និងការស្វាគមន៍ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពីព្រោះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។”
ប្រភពបានបន្ថែមថា៖ទំហំពាណិជ្ជកម្មទំនិញវិស័យតែមួយសរុប រវាងកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួន 1,54 ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំ 2017 បានកើនឡើង 14% ក្នុងឆ្នាំ 2016 ក្នុងអំឡុងពេលដូចគ្នានេះ។ ក្នុងឆ្នាំ 2016 ទំហំពាណិជ្ជកម្មមានចំនួន 3,2 ពាន់លានដុល្លារសហរដ្ឋអាមេរិក ថយចុះ 7,32% ក្នុងឆ្នាំ 2015 ។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាមេរិកក្នុងកម្ពុជាមានចំនួនប្រហែល 14,557,672 ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2014។

សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតទី 2 របស់ប្រទេសកម្ពុជា សម្រាប់ការនាំចេញសំលៀកបំពាក់ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារឹម សម្ភារៈក្មេងលេង ជ័រ កៅស៊ូ ផលិតផលធញ្ញជាតិ សេរ៉ាមិច ឈើ និងសត្វនៅរស់ និងចំណីសត្វជាដើម។ ការនាំចេញចម្បងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសកម្ពុជាមានដូចជា យានយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្រ្ត និងអគ្គិសនី វាយនភ័ណ្ឌ ក្រដាស ផ្លែឈើ និងធញ្ញជាតិជាដើម។

កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី 14 ខែកក្កដាឆ្នាំ 2006 គឺជាកិច្ចសន្ទនាទ្វេភាគីសំខាន់រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីពិភាក្សាអំពីការអនុវត្តន៍ការសន្យាទាំងនេះ និងបញ្ហាទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មផ្សេងៗទៀត៕

 

សហរដ្ឋប្រកាសជួយកម្ពុជាលើជំនួយបច្ចេកទេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារដើម្បីជំរុញការនាំចេញ

ជប៉ុនបន្តផ្តល់បទពិសោធន៍វិស័យឧស្សាហកម្មដល់មន្រ្តីវ័យក្មេងកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបន្តផ្តល់បទពិសោធន៍វិស័យឧស្សាហកម្មនិងជំនាញវិជ្ជាជីវៈដល់មន្រ្តី វ័យក្មេងកម្ពុជា ដើម្បីលើកកម្ពស់វិស័យមួយនេះក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន។រដ្ឋាភិបាលជប៉ុនបានសន្យានៅតែបញ្ជូនមន្រ្តីវ័យក្មេងកម្ពុជាទៅកាន់ប្រទេសជប៉ុនជា​រៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់ពួកគេបានទទួលបទពិសោធន៍ពីប្រទេសជប៉ុន ទាក់ទងទៅនឹងគោលនយោបាយនិងក្របខណ្ឌអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងជំនាញវិជ្ជា ជីវៈរបស់ជប៉ុន។

ក្នុងសិក្ខាសាលាតម្រង់ទិសមុនពេលចេញដំណើរស្តីពីកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧នេះ លោកតាណាកា កាតារុ អនុប្រធានទីភ្នាក់ងារសហប្រតិប្រត្តិការ​អន្តរជាតិ​នៃប្រទេសជប៉ុនមានប្រសាសន៍ថា ការសម្រេចបន្តពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាលើ ជំនាញឧស្សាហកម្មនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចំាបាច់ក្នុងការអភិវឌ្ឍកម្ពុជាដែល បានផ្តោតលើវិស័យឧស្សាហកម្មជាអាទិភាព។លោកបន្តថា សម្រាប់ឆ្នាំ២០១៧នេះរដ្ឋាភិបាល ជប៉ុនបានផ្តល់កូតាចំនួន៤២នាក់បន្ថែមទៀតដល់មន្រ្តីវ័យក្មេងកម្ពុជា ដើម្បីចូលរួមវគ្គបណ្តុះ បណ្តាលអំពីគោលការណ៍ឬទស្សនៈទូទៅនៃជំនាញបច្ចេកទេសអភិវឌ្ឍន៍ឧស្សាហកម្ម។ លោកអៈអាងថា យុវជនវ័យក្មេងកម្ពុជាអាចឃើញផ្ទាល់ពីចំនុចល្អៗក្នុងការអភិវឌ្ឍវិស័យ​ឧស្សាហកម្មរបស់ប្រទេសជប៉ុន ហើយយកបទពិសោធន៍ទំាងនេះមកបំលែង ដើម្បីអភិវឌ្ឍន៍​ថ្មី​នៅក្នុងប្រទេសកម្ពុជា ហើយការអភិវឌ្ឍវិស័យឧស្សាហកម្មនេះទទួលបានជោគជ័យអាច​រំដោះ​ប្រទេសកម្ពុជាពីប្រទេសកំពុងអភិវឌ្ឍន៍ទៅប្រទេសអភិវឌ្ឍន៍បានតាមការគ្រោងទុក។
ឯឧ.ជា វុទ្ធី អគ្គលេខាធិការង អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្គាល់​ថា ប្រទេសជប៉ុនគឺជា កន្លែងដែលល្អបំផុតសម្រាប់ការសិក្សាអំពីគោលនយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្មហើយជាប្រទេសអាស៊ីមុនគេបង្អស់ដែលទទួលបានជោគជ័យក្នុងឧស្សា​ហូបនីយកម្ម​តាមរយៈការរៀបចំគោលនយោបាយឧស្សាហកម្មរបស់រដ្ឋាភិបាលធ្វើឲ្យប្រទេស​នេះមានការ​អភិវឌ្ឍខ្លំាង។
លោក ស៊ូ ខេមរិន្ទ អនុប្រធាននាយកដ្ឋានធានាគុណភាព នៃក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈដែលត្រៀមចេញទៅសិក្សានៅប្រទេសជប៉ុនរយៈពេលជាង៣សប្តាហ៍ខាងមុខនេះ បានសន្យា និងខិតខំស្វែងរកបទពិសោធន៍ល្អៗរបស់ជប៉ុន ដើម្បីយកមកចែករំលែកបន្តដល់​មន្រ្តី​ជំនាញ ផ្សេងទៀតនៅកម្ពុជា សំដៅពង្រឹងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើន។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានជួយបណ្តុះបណ្តាលសមត្ថភាពមន្រ្តីវ័យក្មេងតាមក្រសួង​ស្ថាបន័រដ្ឋតំាង ពីឆ្នាំ១៩៩៥មក ហើយបច្ចុប្បន្ននេះមានមន្រ្តីវ័យក្មេងកម្ពុជាជាង១០០០នាក់​ហើយដែលបានចូលរួមវគ្គបណ្តុះបណ្តាលលើជំនាញផ្សេងៗនៅប្រទេសជប៉ុនតាមរយៈ​អង្គការចៃការ៕

សម្ដេចហ៊ុនសែនជូបព្រះរាជទាយាទប្រទេសជប៉ុន

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែនបានទូលថ្វាយព្រះរាជទាយាទជប៉ុនថា ទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពល្អប្រសើរខ្លាំងណាស់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរណ៍និងវិនិយោគ។

ក្នុងឱកាសចូលក្រាបបង្គំគាល់ ព្រះអង្គម្ចាស់ ណារូហីតូ ព្រះរាជទាយាទរបស់ ព្រះចៅអធិរាជជប៉ុន អាគីហីតូ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅរសៀលថ្ងៃទី៧ សីហានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនបាន ទូលថ្វាយថា តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន រហូតមកដល់បច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុចា និងជប៉ុន បានឈានដល់ភាពចាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

តាមរយៈកិច្ចសហការល្អ មកដល់បច្ចុប្បន្ននេះមានក្រុហ៊ុនជប៉ុនប្រមាណ២០០ក្រុមហ៊ុនហើយ បានទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើប្រមាណ១ពាន់គម្រោង។ សម្តេចក៍បានគូសបញ្ចាក់ផងដែរថា ចំពោះការវិនិយោគលើសេវាកម្មទេសចរណ៍ជប៉ុន ក៍បានភ្ជាប់ការហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ទៅកាន់ប្រទេសកម្ពុជា ធ្វើឲ្យកំណើនទេសចរណ៍មានការកោះនឡើងខ្លាំង។

ទាក់ទងនិងការរួមចំណែករបស់ជប៉ុនលើវិស័យវប្បធម៌សម្តេចតេជោក៏បានថ្លែងនូវអំណរគុណជូនចំពោះ រដ្ឋាភិបាលនិងប្រជា​ជនជប៉ុនដែលជួយដល់ការថែរក្សា និងអភិរក្សប្រាសាទអង្គររបស់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំឯកសារក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក របស់ប្រទេសកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកបដោយជោគជ័យបំផុត។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានទូលថ្វាយព្រះអង្គម្ចាស់ព្រះរាជទាយាទ អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនិងជិតស្និទ្ធ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន ដែលតែងតែជួយគ្នាទៅវិញទៅមកក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។

សម្តេចតេជោក៏បាន ទូលថ្វាយព្រះរាជទាយាទដែរថា ដំណើរទស្សនកិច្វផ្លូវការការងាររបស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ គឺស្របនឹងខួបលើកទី៦០ នៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីជប៉ុន ទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៥៧ និងខួប២៥ឆ្នាំនៃបញ្ជូនកងរក្សាសន្តិភាពជប៉ុនជាលើកដំបូងទៅក្រៅប្រទេស។

ព្រះអង្គម្ចាស់ព្រះរាជទាយាទ ណារូហីតូ មានព្រះរាជបន្ទូលនូវព្រះរាជហឬទ័យរីករាយជាអនេក ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជារាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានថ្វាយនូវព្រះរាជបដិសណ្ឋារកិច្ច ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១២។

ជាមួយគ្នានេះព្រះអង្គ ម្ចាស់ព្រះរាជទាយាទ ក៏បានថ្វាយនូវសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅនិងការគោរពស្រឡាញរាប់អានដោយស្មោះ តាមរយះសម្តេចតេជោនាយករដ្ឋមន្រ្តី ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ដែលព្រះអង្គតែងតែមានការនឹករលឹកដ៏ខ្ពង់ខ្ពស់បំផុត៕

 

សម្ដេចហ៊ុនសែនជូបព្រះរាជទាយាទប្រទេសជប៉ុន

ខេត្តសាន់ស៊ី នៃប្រទេសចិនប្រកាសបង្កើតខ្សែហោះហើរត្រង់ឆ្ពោះមកកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖ខេត្តសាន់ស៊ីនៃប្រទេសចិនប្រកាសបង្កើតខ្សែហោះហើរត្រង់ឆ្ពោះមកកាន់ប្រទេស​​ កម្ពុជាដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ភ្ញៀវទេសចរចិនកាន់តែមានចំនួនកើនឡើង​មកលេង​នៅប្រទេសកម្ពុជា។រដ្ឋាភិបាលចិនបាន ឯកភាពជំរុញការតភ្ជាប់ជើងហោះហើរត្រង់ថ្មីមួយបន្ថែមទៀតពី​ក្រុង​​ស៊ីអាន ខេត្តសាន់ស៊ីមកកាន់កម្ពុជាដែលបានជួយគាំទ្រដល់គម្រោងវិនិ​យោគផលិតផល​ទេស​ចរណ៍ចិននៅកម្ពុជា។

ការឯកភាពគ្នាបង្កើតខ្សែហោះហើរត្រង់ពីចិនមកកាន់កម្ពុជានេះ បាន ធ្វើឡើងបន្ទាប់ពី​ឯឧ.ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបំពេញទស្សនកិច្ចផ្លូវការទៅ​កាន់ប្រទេសចិន​កាល​ពីចុងសប្តាហ៍នេះហើយបានជួបពិភាក្សាការងារជាមួយលោក Hu Heping អភិបាលខេត្ត​សាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។
លោកអភិបាលខេត្តបានគាំទ្រគម្រោងការហោះហើរត្រង់ និងទៀងទាត់ពីខេត្តសាន់ស៊ីម​ក​កាន់​កម្ពុជានេះ ដែលបច្ចុប្បន្នទើបមានការហោះហើរជាប្រភេទ Charter flight ប៉ុណ្ណោះ។ ព្រមជាមួយនោះលោកអភិបាលខេត្តក៏បានស្នើឲ្យក្រសួងទេសចរណ៍កម្ពុជាជួយគាំទ្រ​គម្រោង​​​​វិនិយោគ​ផលិផល​ទេសចរណ៍នានា ពីខេត្តសាន់ស៊ីមកកម្ពុជាផងដែរ។
ឯឧ.ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ បានបង្ហាញពីការត្រៀមលក្ខណៈដ៏ល្អរបស់កម្ពុជា ក្នុងការ​ទទួល​ទេសចរចិន តាមនយោបាយ China-Ready ។ ឯឧ.អៈអាងថា គម្រោងហោះហើរត្រង់​នេះគឺជាសញ្ញាដ៏ល្អក្នុងការចាប់យកភ្ញៀវទេសចរមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនឡើង​បន្ថែមទៀត ខណៈ​ដែល​ភ្ញៀវទេសចរចិននៅតែរក្សាតំណែងស្ថិតនៅលំដាប់លេខ១​ហើយ​ក៏ដោយ។
របាយកាណ៍បានបង្ហាញថា ការកើនឡើងចំនួនភ្ញៀវទេសចរចិននេះ ដោយសារកម្ពុជាបាន​ដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ ២០១៦-២០២០ តាមរយៈសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា។ សៀវភៅសនេះបានផ្តោតលើផែនការយុទ្ធ សាស្រ្ត​៤រួមមាន៖ទី១.ពង្រឹងសេវាកម្មពេលមកដល់សម្រាប់ភ្ញៀវទេសចរចិន, ទី២. ការបញ្រ្ជាប ការ​យល់ដឹងសាធារណៈអំពី China Ready ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ទី៣ ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ភ្ញៀវទេសចរចិន និងទី៤ ការបង្កើតការទ្រ ទ្រង់។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជា បានរីករាយចំពោះការបង្កើតខ្សែហោះហើរត្រង់នេះថានឹងធ្វើឲ្យភ្ញៀវទេសចរចិនកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា ដោយគ្មានភាពស្មុគស្មាញដូចពីមុន។
យ៉ាងណាក៏ដោយលោងចង់ឲ្យរាជរដ្ឋាភិបាលបង្កើនការហោះហើរត្រង់ជាមួយបណ្តាប្រទេស សំខាន់ៗនៅតំបន់អ៊ឺរ៉ុប និងអាមេរិកបន្ថែមទៀត ដើម្បីកុំអោយរំខានដល់អារម្មណ៍ភ្ញៀវទេសចរ ដែលចង់មកលេងស្រុកខ្មែរ ខណៈបច្ចុប្បន្នភ្ញៀវនៅតំបន់អ៊ឺរ៉ុបដែលចង់មកស្រុកខ្មែរត្រូវធ្វើ ដំណើរផ្លាស់ប្តូរជើងហោះហើរច្រើនដង។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាស ចរណ៍ចំនួន១២ហើយ ដែលបាន​ធ្វើការហោះហើរត្រង់ភ្ជាប់ពី ចិនទៅកម្ពុជាឬ ពីកម្ពុជាទៅចិន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍​ចិន​​មានចំនួន៨ ក្រុមហ៊ុន និង៤ក្រុមហ៊ុនទៀត ជាអាកាសចរណ៍របស់ កម្ពុជាដោយបាន​ចុះបញ្ជី​នៅក្នុងស្រុក។ក្នុងរយៈ៦ ខែឆ្នាំ ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរមានចំនួនជាង៥សែន២ម៉ឺននាក់ ក្នុង ចំណោមភ្ញៀវទេសចរសរុបជាង ២លាន២សែននាក់៕

 

ក្រុមហ៊ុនមកពីប្រទេសថៃបោះទុន ២ លានដុល្លារ នាំចូលម៉ាស៊ីនទូរទាត់ប្រាក់ ស្វ័យប្រវត្តិលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសថៃសម្រេចបោះទុន ២ លានដុល្លារអាមេរិក នាំចូលម៉ាស៊ីនស្វ័យប្រវត្តិជាលើកដំបូងនៅកម្ពុជា ព្រមជាមួយនឹងការប្រកាសលក់សិទ្ធិធ្វើអាជីវកម្ម លើផ្នែកគ្រឿងម៉ាស៊ីនជាលើកដំបូងក្នុងប្រទេសកម្ពុជា។ 

លោក ឯល រ៉ូហ្សែត ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេខេវេនឌីង(kk Vending ) បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី ៤ខែសីហាក្នុងសង្កាត់បឹងកេងកងរាជធានីភ្នំពេញថា ក្រុមហ៊ុន (KK Vending Machine ) ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរនិងតំណាងក្រុមហ៊ុនមកពីប្រទេសថៃបានបោះទុនវិនិយោគចំនួន ២លានដុល្លារអាមរិក ដើម្បីទិញសិទ្ធិ(Franchise) នាំចូលម៉ាស៊ីនស្វ័តប្រវត្តិ (Vending Machine ) ជាប្រភេទម៉ាស៊ីនអាចទូរទាត់ប្រាក់ ដោយស្វ័យប្រវត្តិ។
លោកបានបន្តថា៖” ថ្ងៃនេះជាការបង្ហាញវត្តមានក្រុមហ៊ុនថ្មីសឡាងនៅកម្ពុជា ដែលពុំធ្លាប់មានពីមុនមក ហើយជាការវិនិយោគចាប់ដៃគូរជាមួយរោងចក្រមកពីប្រទេសថៃ ផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន(Vending Machine ) នៅកម្ពុជាតែម្តង”។ លោកបានថ្លែងទៀតថា ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពល្អប្រសើរ ទើបជម្រុញឲ្យក្រុមហ៊ុនសម្រេចបោះទុនវិនិយោគ ដើម្បីផ្គត់ផ្គង់ និងបើកទីផ្សារលក់សិទ្ធិធ្វើអាជីវកម្ម(Franchise) បម្រើដល់ភាពងាយស្រួល ដល់អតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ថេស៊ីស ផាច់ចាគល់ តំណាងដៃគូរវិនិយោគមកពីប្រទេសថៃបានបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្តានុពលច្រើន ហើយសង្ឃឹមថា ការវិនិយោគលក់សិទ្ធិធ្វើអាជីវកម្ម ឬFranchiseនៅពេលនេះ នឹងផ្តល់ផលចំណេញសម្រាប់ប្រជាជននៅកម្ពុជាផងដែរ។
ក្រុមហ៊ុន ខេខេវេនឌីង ម៉ាស៊ីន (KK Vending Machine ) បានទទួលសិទ្ធិផ្តាច់មុខលក់ សិទ្ធិធ្វើអាជីវកម្ម(Franchise) លើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានគម្រោងបើកសាខាថ្មីឲ្យបាន ៤០០ កន្លែងទៀត នៅឆ្នាំ២០១៧នេះផងដែរ។
តំណាងក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ការវិនិយោគនេះ នឹងក្លាយជាសមិទ្ធិផលថ្មី និងគួរជាទីចាប់អារម្មណ៍របស់អតិថិជនកម្ពុជា ដែលមានតម្រូវការ ម៉ាស៊ីន បោកសម្លៀកបំពាក់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនចម្រោះទឹក និងម៉ាស៊ីនលាងឡាន និងម៉ូតូជាដើម៕

ក្រុមហ៊ុនមកពីប្រទេសថៃបោះទុន ២ លានដុល្លារ នាំចូលម៉ាស៊ីនទូរទាត់ប្រាក់ ស្វ័យប្រវត្តិលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសថៃសម្រេចបោះទុន ២ លានដុល្លារអាមេរិក នាំចូលម៉ាស៊ីនស្វ័យប្រវត្តិជាលើកដំបូងនៅកម្ពុជា ព្រមជាមួយនឹងការប្រកាសលក់សិទ្ធិធ្វើអាជីវកម្ម លើផ្នែកគ្រឿងម៉ាស៊ីនជាលើកដំបូងក្នុងប្រទេសកម្ពុជា។ 

លោក ឯល រ៉ូហ្សែត ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេខេវេនឌីង(kk Vending ) បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី ៤ខែសីហាក្នុងសង្កាត់បឹងកេងកងរាជធានីភ្នំពេញថា ក្រុមហ៊ុន (KK Vending Machine ) ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរនិងតំណាងក្រុមហ៊ុនមកពីប្រទេសថៃបានបោះទុនវិនិយោគចំនួន ២លានដុល្លារអាមរិក ដើម្បីទិញសិទ្ធិ(Franchise) នាំចូលម៉ាស៊ីនស្វ័តប្រវត្តិ (Vending Machine ) ជាប្រភេទម៉ាស៊ីនអាចទូរទាត់ប្រាក់ ដោយស្វ័យប្រវត្តិ។
លោកបានបន្តថា៖” ថ្ងៃនេះជាការបង្ហាញវត្តមានក្រុមហ៊ុនថ្មីសឡាងនៅកម្ពុជា ដែលពុំធ្លាប់មានពីមុនមក ហើយជាការវិនិយោគចាប់ដៃគូរជាមួយរោងចក្រមកពីប្រទេសថៃ ផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន(Vending Machine ) នៅកម្ពុជាតែម្តង”។ លោកបានថ្លែងទៀតថា ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពល្អប្រសើរ ទើបជម្រុញឲ្យក្រុមហ៊ុនសម្រេចបោះទុនវិនិយោគ ដើម្បីផ្គត់ផ្គង់ និងបើកទីផ្សារលក់សិទ្ធិធ្វើអាជីវកម្ម(Franchise) បម្រើដល់ភាពងាយស្រួល ដល់អតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ថេស៊ីស ផាច់ចាគល់ តំណាងដៃគូរវិនិយោគមកពីប្រទេសថៃបានបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្តានុពលច្រើន ហើយសង្ឃឹមថា ការវិនិយោគលក់សិទ្ធិធ្វើអាជីវកម្ម ឬFranchiseនៅពេលនេះ នឹងផ្តល់ផលចំណេញសម្រាប់ប្រជាជននៅកម្ពុជាផងដែរ។
ក្រុមហ៊ុន ខេខេវេនឌីង ម៉ាស៊ីន (KK Vending Machine ) បានទទួលសិទ្ធិផ្តាច់មុខលក់ សិទ្ធិធ្វើអាជីវកម្ម(Franchise) លើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានគម្រោងបើកសាខាថ្មីឲ្យបាន ៤០០ កន្លែងទៀត នៅឆ្នាំ២០១៧នេះផងដែរ។
តំណាងក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ការវិនិយោគនេះ នឹងក្លាយជាសមិទ្ធិផលថ្មី និងគួរជាទីចាប់អារម្មណ៍របស់អតិថិជនកម្ពុជា ដែលមានតម្រូវការ ម៉ាស៊ីន បោកសម្លៀកបំពាក់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនចម្រោះទឹក និងម៉ាស៊ីនលាងឡាន និងម៉ូតូជាដើម៕

ក្រុមហ៊ុនមកពីប្រទេសថៃបោះទុន ២ លានដុល្លារ នាំចូលម៉ាស៊ីនទូរទាត់ប្រាក់ ស្វ័យប្រវត្តិលើកដំបូងនៅកម្ពុជា

ប្រជាពលរដ្ឋ48គ្រួសារនៅក្រុងសំរោងត្រេកអរ ដោយទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ48គ្រួសារស្ថិតនៅចំណុចអូរខ្ចៅ ក្នុងភូមិផ្អុង សង្កាត់បន្សាយរ័ក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសប្បាយរីករាយចំពោះអាជ្ញាធរខេត្តដឹកនាំដោយលោក ស ថាវី អភិបាលខេត្ត អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែនដែលមានគោលនយោបាយចែកដីជូនប្រជាពលរដ្ឋតាមមូលដ្ឋានដែលមិនទាន់មានដីបង្ករបង្កើន​ផល ។ ដីដែលបានរៀបចំចែកជូនប្រជាពលរដ្ឋខាងលើ ស្ថិតនៅខាងជើងផ្លូវយុទ្ធសាស្ត្រក្បែរជើងភ្នំដងរែក ស្ថិតក្នុងភូមិឃុំរបស់ប្រជាពលរដ្ឋទាំង48គ្រួសារខាងលើ ។
ក្នុងឱកាសចុះពិនិត្យទីតាំងដីផ្ទាល់ លោក ស ថាវី បានមានប្រាសាន៍ថា កន្លងមកប្រជាពលរដ្ឋខ្លះ បានលួចកាប់ឆ្ការដីព្រៃរបស់រដ្ឋសម្រាប់ដាំដុះ ដោយគ្មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានឡើយ ហើយប្រជាពលរដ្ឋខ្លះគ្មានដីបង្ករបង្កើនផលនោះទេ ។ ដោយឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្តបានធ្វើសំណើដល់សម្តេចតេជោ ហ៊ុនសែន សុំដីសម្បទានសេដ្ឋកិច្ចចែកជូនពួកគាត់ ដោយមួយគ្រួសារទទួលបាន2ហិកតាស្មើរៗគ្នា ហើយដីគ្រប់ប្លង់គឺមានការចាប់ឆ្នោតនៅនឹងកន្លែងតែម្តង ព្រមទាំងចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ងដែរ ។

លោក ស ថាវីបន្តរថា បន្ទាប់ពីចែកដីគ្រប់គ្នាហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់លួចកាប់ព្រៃហាមឃាត់ដែលជាដីរបស់រដ្ឋ ព្រោះជាករណីខុសច្បាប់ ហើយប្រសិនបើប្រជាពលរដ្ឋណាដែលមិនទាន់មានដីពឹតប្រកដ សូមដាក់ពាក្យស្នើរសុំដល់អាជ្ញាធរខេត្តតាមរយៈអាជ្ញាធរមូលដ្ឋាន ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សំ ឈីម តំណាងអោយទាហ៊ាននៅអង្គភាពប្រចាំទឹសទី3ដែលកំពុងឈរជើងការពារព្រំដែនណុចអូរខ្ចៅ ក៍បានសន្យាធ្វើផ្លូវក្រាលគ្រួសក្រហម ជូនប្រជាពលរដ្ឋនៅក្នុងដីដែលចែកជូនខាងលើ ដោយក្នុងមួយខ្សែៗ មានចន្លោះ400មផងដែរ ។
បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់លោក ស ថាវី និងលោក សំឈីម ប្រជាពលរដ្ឋមានក្តីរីករាយយ៉ាងខ្លាំង និងអបអរសាទរគាំទ្ររចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ជាប្រចាំរបស់អាជ្ញាធរខេត្តចំពោះប្រជាពលរដ្ឋជាបន្តរបន្ទាប់ ៕ វិចិត្រ ឧត្តរមានជ័យ