សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធទម្លាក់គ្រាប់ពីលើឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង៖ យោធាសហរដ្ឋអាមេរិកបញ្ចេញយន្តហោះទម្លាក់គ្រាប់ B-1B bombersចំនួនពីរគ្រឿង និងយន្តហោះចម្បាំង F-35 ចំនួនបួនគ្រឿងដើម្បីធ្វើសមយុទ្ធទម្លាក់គ្រាប់រួមគ្នាជាមួយភាគីកូរ៉េខាងត្បូងពីលើឧបទ្វីបកូរ៉េ។
យោងតាមមន្ត្រីមកពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ B-1B bombers របស់សហរដ្ឋអាមេរិកបានហោះចេញពីមូលដ្ឋាននៅដែនកោះ Guam កាលពីម្សិលមិញ រីឯយន្តហោះចម្បាំង F-35 គឺហោះចេញពីប្រទេសជប៉ុន ហើយបានចូលរួមធ្វើសមយុទ្ធជាមួយយន្តហោះចម្បាំង F-15K ចំនួនបួនគ្រឿងមកពីយោធាកូរ៉េខាងត្បូង។
គ្រាប់បែកសរុបចំនួន១០គ្រាប់ រួមមានដូចជាគ្រាប់ប្រភេទ MK-84 ប្រភេទ MK-82 និងប្រភេទ GBU-32 ជាដើមត្រូវបានទម្លាក់ទៅលើគោលដៅនៅក្នុងខេត្ត Gangwon នេះបើយោងតាមកងទ័ពអាកាសរបស់កូរ៉េខាងត្បូង។
សមយុទ្ធយោធារួមគ្នានេះ ធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបមួយគ្រាប់ទៀតរំលងពីលើប្រទេសជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបន្ទាប់ពីកូរ៉េខាងជើងសាកល្បងគ្រាប់បែកអ៊ីដ្រូសែនលើកទីប្រាំមួយកាលពីថ្ងៃទី៣ ដោយផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងសម្ពាធពីអន្តរជាតិ៕ ស៊ុយឈាង

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធទម្លាក់គ្រាប់ពីលើឧបទ្វីបកូរ៉េ

លោកស្រី អ៊ុង សានស៊ូជីនៅតែមានប្រជាប្រិយភាពខ្លាំងបើទោះបីមានវិបត្តិជនភៀសខ្លួនរ៉ូហីងយ៉ា

មីយ៉ាន់ម៉ា៖ ទោះបីជារងការរិះគន់និងថ្កោលទោសពីសហគមន៍អន្តរជាតិជុំវិញវិបត្តិជនភៀសខ្លួនរ៉ូហីងយ៉ាដែលកំពុងរងការធ្វើទុកបុកម្នេញនៅក្នុងរដ្ឋ Rakhine ក៏ដោយ តែលោកស្រី អ៊ុង សានស៊ូជី នៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល។

វាមានរយៈពេលពីរឆ្នាំមកហើយចាប់តាំងពីលោកស្រីអ៊ុង សានស៊ូជី បានឈ្នះនៅក្នុងបោះឆ្នោតដែលត្រួសត្រាយផ្លូវឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីបានឡើងកាន់អំណាច ប៉ុន្តែអាវយឺតនិងវត្ថុផ្សេងៗដែលមានរូបលោកស្រីនៅតែមានដាក់លក់យ៉ាងព្រោងព្រាតទូទាំងប្រទេសមីយ៉ានម៉ាទោះជាក្នុងពេលបច្ចុប្បន្នលោកស្រីកំពុងរងការរិះ គន់ យ៉ាងខ្លាំងក៏ដោយ។
ការវាយប្រហារដោយក្រុមកងជីវពលរ៉ូហីងយ៉ាលើប៉ុស្តិ៍នគរបាលកាលពីខែមុន បានធ្វើឲ្យយោធាមីយ៉ាន់ម៉ាបើកប្រតិបត្តិការបង្ក្រាបយ៉ាងចាស់ដៃដោយបណ្តាលឲ្យមនុស្សជាង៤០០នាក់បានបាត់បង់ជីវិត ផ្ទះជាង១ម៉ឺនខ្នងត្រូវបានបំផ្លាញ និងធ្វើឲ្យជនជាតិភាគតិចរ៉ូហីងយ៉ាប្រមាណ៤០ម៉ឺននាក់ត្រូវភៀសខ្លួនទៅប្រទេសបង់ក្លាដែស។ស្របពេលការបង្ក្រាបរបស់យោធា ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជាការបោសសម្អាតជាតិសាសន៍នោះ មជ្ឈដ្ឋានជាច្រើននៅមីយ៉ាន់ម៉ាបានចេញមកសំដែងការសោកស្តាយចំពោះសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលលម្អៀងទៅរកជនជាតិភាគតិចរ៉ូហីងយ៉ា។
លោកស្រី អ៊ុង សានស៊ូជី ដែលមានតួនាទីជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនោះ បានចាត់ទុក “ក្រុមកងជីវពលរ៉ូហីងយ៉ា” ថា ជាក្រុមភេរវករដែលបង្កឲ្យមានការផ្សាយពត៌មានមិនពិត។លោក Lai Lone អាយុ ៣១ឆ្នាំ ដែលជាអ្នកបង្កើតគំនូជីវចលរៀបរាប់ពីលោកស្រី អ៊ុង សានស៊ូជី បាននិយាយថា អ្វីដែលគាត់បង្កើតឡើងគឺចង់បង្ហាញឲ្យឃើញថា ប្រសិនបើសោកស្រីអ៊ុង សានស៊ូជី និយាយអ្វីខុស វានឹងបង្កបញ្ហាធំដល់ពលរដ្ឋគ្រប់រូប ហេតុដូច្នេះមុននឹងធ្វើអ្វីមួយ លោកស្រីត្រូវគិតគូរឲ្យបានល្អិតល្អន់ជាមុនសិន៕ ស៊ុយឈាង

លោកស្រី អ៊ុង សានស៊ូជីនៅតែមានប្រជាប្រិយភាពខ្លាំងបើទោះបីមានវិបត្តិជនភៀសខ្លួនរ៉ូហីងយ៉ា

 

ព្យុះទីហ្វុងតាលីមបានវាយប្រហារប្រទេសជប៉ុននិងជើងយន្ដហោះ៨០០បានលបចោល

ជប៉ុន៖ ព្យុះទីហ្វុង Talim បានបោកបក់លើភាគខាងត្បូងប្រទេសជប៉ុន ដោយធ្វើឲ្យមានភ្លៀងធ្លាក់ជោគជាំ រថភ្លើងត្រូវផ្អាកដំណើរការ និងមានផលប៉ះពាល់យ៉ាងខ្លាំងលើភ្ញៀវទេសចរណ៍។យោងតាមទីភ្នាក់ងារឧតុនិយមជាតិជប៉ុនបានឲ្យដឹងថា ព្យុះទីហ្វុង Talim នេះ បានបោកបក់លើកោះ Kyushu នៅម៉ោង១១និង៣០នាទីម្សិលមិញ ហើយដោយសារមានខ្យល់ខ្លាំង ចរន្តអគ្គិសនីនៅក្នុងខេត្ត Kagoshima ខេត្ត Kumamoto និងខេត្ត Miyazakiត្រូវបានកាត់ផ្តាច់ ដោយប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋជាង៣ពាន់ខ្នង។

ជើងហោះហើរជិត៨០០ក៏ត្រូវបានលុបចោលដែរនៅកោះKyushu និងកោះ Shikoku ដោយធ្វើមានផងប៉ះពាល់ដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើន។ភ្ញៀវទេសចរណ៍ជនជាតិចិនម្នាក់បាននិយាយថា គាត់មិនដែលជួបអាកាសធាតុបែបនេះទេ ហើយក៏មិនដែលឃើញខ្យល់ខ្លាំងបែបនេះដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថា ព្យុះទីហ្វុង Talim នេះក៏បានធ្វើឲ្យមនុស្សបួននាក់បាត់ខ្លូន និង១៧នាក់ផ្សេងទៀតរងរបួសផងដែរ ខណៈអាជ្ញាធរព្រមានពីការបាក់ដី និងរលកធំៗនៅសមុទ្រ។រីឯភ្ញៀវទេសចរណ៍ម្នាក់ទៀតដែលជាជនជាតិជប៉ុនផ្ទាល់បាននិយាយថា គាត់មកពីតំបន់ Sendai ហើយមានគម្រោងត្រឡប់ទៅវិញនៅថ្ងៃស្អែក ប៉ុន្តែត្រូវជាប់គាំងទៅណាមិនរួចឡើយដោយសារព្យុះ Talim នេះ។ ទីភ្នាក់ងារឧតុនិយមជាតិជប៉ុនបានឲ្យដឹងបន្តថា ព្យុះទីហ្វុង Talim នេះ ក្រោយមកបានបោកបក់បន្តទៅភាគខាងជើងកោះ Hokkaido ដោយធ្វើឲ្យមានភ្លៀងធ្លាកយ៉ាងខ្លាំងនៅថ្ងៃច័ន្ទនេះ៕ ស៊ុយឈាង

 

ចំណួលអង្គរទទួលបានជាង៦៩លានដុល្លារក្នុង៨ខែ

ភ្នំពេញ៖ចំណួលពីអង្គរវត្ដមានទឹកប្រាក់ជាង៦៩លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០១៧នេះកើនជិត៧០ភាគរយ។នេះបើតាមការផ្សាយពីវិទ្យស្ថានអង្គរវត្ដ។ប្រភពបានបន្ដថា៖ក្នុងរយៈពេល៨ខែនេះទេសចរចូលអង្គរវត្តមានចំនួនប្រមាណជា១លាន៦ខែននាក់កើនជាង១២ភាគរយ៕

 

ចំណួលអង្គរទទួលបានជាង៦៩លានដុល្លារក្នុង៨ខែ

ប៉េតង់រកបានមេដាយមាសមួយគ្រឿងហើយ ពីការប្រកួតនៅស៊ីហ្គេម

ភ្នំពេញ៖កាលពីម្សិលមិញកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿងហើយលើវិញ្ញាសាវាយគូដែល មានកីឡាការិនីកែ ឡេង និង អ៊ុក ស្រីមុំនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នេះ។កីឡាការិនីទាំង ២ រូបនេះបានប្រកួតឈ្នះកីឡាការិនីថៃនៅវគ្គផ្ដាច់ព្រ័ត្រដែលមេដាយមាសនេះបាន ធ្វើឲ្យចំនាត់ថ្នាក់របស់កម្ពុជាបានឡើងពីលេខ១០មកលេខ ៨វិញដែលនេះជាចំនាត់ថ្នាក់របស់កម្ពុជាកាលពី ស៊ីហ្គេមលើកទី២៨ ។នេះបើតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ដោយឡែកក្រុមបាល់ទាត់កម្ពុជាដែលប្រកួតបង្គ្រប់កិច្ចចុងក្រោយមុនពេលហាលអាវនោះបានចាញ់ក្រុមឥណ្ឌូនេស៊ី០ ទល់ ២ក្នុងខណៈដែកីឡាការិនីវាយកូនបាល់កម្ពុជាអង់ដ្រេកា ដារ៉ាវីប្រកួតចាញ់ហ្វីលីពីន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយបានទទួលមេដាយសំរិទ្ធ ។

គិតត្រឹមយប់ថ្ងៃទី២៤សីហាចំនួនមេដាយប្រទេសម៉ាឡេស៊ីនៅតែឈរក្នុងលំដាប់លេខ ១ ដដែលគឺ សរុបចំនួន១៤៧គ្រឿងដែលក្នុងនោះមាន៦៣គ្រឿង ប្រាក់៤៥ សំរិទ្ធ៣៩ ។ វៀតណាមឡើងមកលំដាប់ លេខ២ដែលមានមេដាយចំនួន៩៤គ្រឿងគឺមាស៣៧ ប្រាក់២៥ និង សំរិទ្ធ៣២ ។

សឹង្ហបូរីបានខ្ទាតមកចំណាត់ថ្នាក់លេខ ៣ ដែលមានមេដាយចំនួន១០០គ្រឿង គឺមាស៣៤ ប្រាក់៣២ និង សំរិទ្ធ ៣៤ ។ថៃនៅចំណាត់ថ្នាក់ទី៤ដដែលដែលមានមេដាយសរុបចំនួន១១៦គ្រឿងគឺមាស២៥ ប្រាក់៤៥ និង សំរិទ្ធ៤៦ ។

ឥណ្ឌូនេស៊ីនៅលំដាប់ទី ៥គឺមានមេដាយចំនួន៨៣គ្រឿងដែលក្នុងនោះមាស១៩គ្រឿង ប្រាក់២៤ សំរិទៃធ ៤០ ។ហ្វីលីពីនចំណាត់ថ្នាក់ទី ៦ដែលមានមេដាយសរុបចំនួន៦៤គ្រឿងគឺមាស១៥ ប្រាក់១៨ សំរិទ្ធ ៣១ ។មីយ៉ាន់ម៉ាមាន២២គ្រឿងគឺមាស៥ ប្រាក់ ៦សំរិទ្ធ ១១ ។

កម្ពុជាឡើងមកចំណាត់ថ្នាក់ទី ៨ ដែលមានមេដាយសរុបចំនួន៧គ្រឿងគឺមា ស១ សំរិទ្ធ ៦ ។ប្រ៊ុយ ណេចំណាត់ថ្នាក់ទី៩ដែលមានមេដាយសរុប៧គ្រឿងគឺប្រាក់ ១ សំរិទ្ធ ៦ ។ឡាវមេដា៧គ្រឿងដែរគឺប្រាក់ ១ សំរិទ្ធ ៦ ឯទីម័រខាងកើតមិនទាន់បានមេដាយនៅឡើយ ៕

 

ប៉េតង់រកបានមេដាយមាសមួយគ្រឿងហើយ ពីការប្រកួតនៅស៊ីហ្គេម

សិស្សប្រឡងបាក់ដុបថ្ងៃនេះអវត្ដមានពីការប្រឡងមានចំនួនជាង១៥០០នាក់

សិស្សប្រឡងបាក់ដុបថ្ងៃនេះអវត្ដមានពីការប្រឡងមានចំនួនជាង១៥០០នាក់

ភ្នំពេញ៖សិស្សប្រឡងបាក់ដុបថ្ងៃនេះអវត្ដមានពីការប្រឡងមានចំនួនជាង១៥០០នាក់និងមានបញ្ហសុខភាពមាន៤០ករណី។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំនៅមុននេះ។ប្រភពបានបន្ដថា៖ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ ដែល​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១០១ ៤១០ នាក់ ស្រី ៥០ ០៤៩ នាក់ អវត្តមានសរុបចំនួន១ ៥៤៩នាក់ (កើន ៥៧នាក់) ស្រី ៥៦៦នាក់ (កើន ១១នាក់)។

បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង​ត្រូវ​បាន​រៀបចំ​កំណត់​ហេតុ​ពិសេស​ចំនួន ០៣ករណី បេក្ខជន​ស្វៃរិន​ប្រឡង​ជំនួស​ចំនួន ០១ករណី និង​បេក្ខជន​ប្រឡង​លួច​ចម្លង​សំណៅ​ឯកសារ​ចំនួន ០២ករណី និង​ករណី​បុគ្គលិក​អប់រំ​ប្រព្រឹត្ត​កំហុស​ឆ្គង ០៤ករណី។

ដោយ​ឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៤០ករណី ប៉ុន្តែ​អាច​ដំណើរ​ការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បាន​ការសង្គ្រោះ​បឋម និង​មាន ០៥ករណី ដែល​មិន​អាច​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​បន្ត​ការ​ប្រឡង​បាន ។ក្នុង​នោះអនុរក្សមានបញ្ហាសុខភាពចំនួន២ករណីផងដែរ ។ចំពោះ​ស្ថានភាព​អាកាសធាតុ នាព្រឹកថ្ងៃទី២ នៅ​តាម​មណ្ឌល​មួយ​នៅ​ខេត្ត​ក្រចេះ ខេត្ត​ព្រះសីហនុ និង​ខេត្ត​រតនគិរី​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ។

ប្រភពបានបន្ថែមថា៖ដំណើរការសំណេរសម្រាប់ថ្ងៃទី២ បាន​បន្ត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​គួរឲ្យ​កត់​សម្គាល់​ឡើយ ។ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ បាន​ដំណើរការ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេប្រយោគ​គ្រប់​លំដាប់​ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ។ ដោយឡែក បេក្ខជន​បាន​គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗខ្លួន ៕

 

កម្ពុជាប្រារព្វខួប៥០ឆ្នាំអាស៊ានបង្ហូតទង់ជាតិកម្ពុជា-អាស៊ានដើម្បីសន្តិភាពនិងវិបុលភាពរួម

ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានលើកឡើងថាសេដ្ឋកិច្ចអាស៊ានមានសន្ទុះកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។នេះបើតាមការលើកឡើងរបស់លោកក្នុងកម្មវិធីប្រារព្វខួប៥០ឆ្នាំនៃការបង្កើតសហគមនអាស៊ាននិងការបង្ហូតទង់ជាតិអាស៊ានដែលបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជាកាល​ពីថ្ងៃទី១១ខែសីហាឆ្នាំ២០១៧។

លោកទេសរដ្ឋមន្រ្តីបានថ្លែងថា៖សូមឲ្យយើងបានចូលរួមក្នុងដំណើរអាស៊ានដែលមានរយៈពេល៥០ឆ្នាំជាសហាគំន៍តែ​មួយនិងអតតសញ្ញាណតែមួយដែលប្រកបដោយសន្តិភាពនិងវិបុលភាព”។លោកថា”សូមថ្លែងអំណរគុណដល់អ្នកចូលរួមនិងរីករាយសម្រាប់អាហារពេលល្ងាចជាមួយគ្នា”។

លោកបានបញ្ជាក់ថា៖សូមថ្លែងថា៖”អំណរគុណចំពោះមិត្តទាំងឡាយដែលបានជួយ។សូមអនុញ្ញាតឲ្យយើងខ្ញុំបានចូលរួមក្នុងវិថីអាស៊ាននេះផង ដើម្បីសុវត្ថិភាពអាស៊ានសម្រាប់រយៈពេលក្រោយ៥០ឆ្នាំ ដើម្បីកូនចៅជំនាន់ក្រោយរបស់យើងក្រោយអត្តសញ្ញាណតែមួយ សហគមន៍តែមួយប្រកបដោយសន្តិភាពនិងវិបុលភាព”៕

 

កម្ពុជាប្រារព្វខួប៥០ឆ្នាំអាស៊ានបង្ហូតទង់ជាតិកម្ពុជា-អាស៊ានដើម្បីសន្តិភាពនិងវិបុលភាពរួមកម្ពុជាប្រារព្វខួប៥០ឆ្នាំអាស៊ានបង្ហូតទង់ជាតិកម្ពុជា-អាស៊ានដើម្បីសន្តិភាពនិងវិបុលភាពរួម

លោកឧបនាយករដ្ឋមន្ដ្រីហោណាំហុង៖ឥណ្ឌាបានផ្ដល់ជំនួយនិងកម្ចីជិត៥០លានដុល្លារដល់កម្ពុជា”

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ដ្រីហោណាំហុងបានអះអាងថារដ្ឋាភិបាលឥណ្ឌាបានផ្ដល់ជំនួយនិងកម្ចីជិត៥០លានដុល្លារដល់កម្ពុជា”ក្នុងឆ្នាំកន្លងមក។

តាមបណ្ដាញសង្គមហ្វេសប៊ុកលោកឧបនាយករដ្ឋមន្ដ្រីបានសរសេរថា៖ព្រឹកថ្ងៃទី១៩ ខែឧសភា ខ្ញុំបានទទួលឯកអគ្គរដ្ឋទូតឥណ្ឌា មកសូមលាឯកឧត្តម ក្រោយពីបានបញ្ចប់បេសកកម្មការទូត របស់គាត់នៅកម្ពុជា។ក្នុងឱកាសនោះ ខ្ញុំ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានលើក ថា រវាងកម្ពុជា និងឥណ្ឌា មានទំនាក់ទំនងវប្បធម៌ ដ៏ជ្រាលជ្រៅ និងយ៉ាងជិតស្និត។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ក្នុងពេលបំពេញបេសកកម្មនៅ កម្ពុជា ឯកឧត្តមបាន កត់សំគាល់នូវការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា ហើយថារដ្ឋាភិបាលឥណ្ឌាតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏បាននិយាយថាឯកឧត្តមបានខិតខំធ្វើឲ្យទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យមានភាពរីកចំរើនខ្លាំងខ្លាថែមទៀត។ខ្ញុំ បានលើកសរសើរការខិតខំរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឥណ្ឌា ដែលបានបំពេញបេសកម្មបានជោគជ័យធំធេងណាស់។
លោកឧបនាយករដ្ឋមន្ត្រី តាងនាមអោយរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាព្រមទាំង៖ផ្តល់ជំនួយ
1.សម្រាប់សាលាក្តីខ្មែរក្រហមនៅឆ្នាំ២០១៦ចំនួន ៥០.០០០ម៉ឺនដុល្លារអាមេរិក
2. សម្រាប់ជួសជុលប្រាសាទតាព្រហ្មដែលមានទឹកប្រាក់ ប្រហាក់ប្រហែល ៤,៥លានដុល្លារអាមេរិក។
3. បានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ១២៩នាក់
4. ឆ្កែហិតមីនចំនួន ១៥ក្បាល
5. ផ្តល់អណ្តូងស្នប់ចំនួន ១៥០០ ចាប់ពីខែមេសា ឆ្នាំ២០១៧។
ព្រមទាំងកម្ចីសម្រាប់គម្រោងសាងសង់អភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ដែលមានទឹកប្រាក់ជិត៣៧លានដុល្លារអាមេរិក។
កម្ពុជាបានប្រទេសទី១ដែលបានដឹកដៃប្រទេសឥណ្ឌាមកធ្វើជាដៃគូរអាស៊ានហើយកម្ពុជាជាប្រទេសសម្របសម្រួល៕

 

លោកឧបនាយករដ្ឋមន្ដ្រីហោណាំហុង៖ឥណ្ឌាបានផ្ដល់ជំនួយនិងកម្ចីជិត៥០លានដុល្លារដល់កម្ពុជា”

ក្រុមហ៊ុនអាកាសចរណ៍ AirAsiaប្រ កាសជើងហោះហើរត្រង់ដំបូងមកក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ក្រុមហ៊ុនអាកាសចរណ៍ AirAsia នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាន ប្រ កាសថាថ្ងៃជើងហោះហើរត្រង់តំបូងរវាងក្រុងព្រះសីហនុ របស់កម្ពុជានិងក្រុងកូឡាំពួរប្រទេស ម៉ាឡេស៊ី នឹងចាប់ផ្ដើមដំណើរការជាលើកដំបូង នៅថ្ងៃទី៩ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។
តាមការ ប្រកាស នេះ ក្រុមហ៊ុន AirAsia នឹងធ្វើការហោះហើរត្រង់ ទៅវិញ ទៅមកពី ខេត្តព្រះសីហនុ ទៅ ក្រុងកូឡាឡាំពួរ ៤ដង ក្នុងមួយសប្តាហ៍នេះបើយោងតាមការបញ្ជាក់ពី លោក Spencer Lee ប្រធាន ពាណិជ្ជ កម្ម ក្រុមហ៊ុន AirAsiaBerhad និយាយថា «ក្រុងព្រះសីហនុ ជាគោលដៅដ៏រំភើបមួយ ដោយសារ មាន ទ្រព្យសម្បត្តិត្បូងថ្មនានា ដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរផ្លូវអាកាសនាំមុខគេតម្លៃ ទាបជាងគេ ក្នុងពិភពលោកនិងជាក្រុមហ៊ុនទីមួយ ពីម៉ាឡេស៊ីបើកប្រតិបត្តិការ សម្រាប់ ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះ ដោយបើកប្រើប្រាស់ទ្រព្យ ដ៏ មានតម្លៃ ដែលមិនទាន់ដឹងក្នុងតំបន់អាស៊ានដូចទីក្រុងមួយនេះ របស់កម្ពុជាទៅកាន់ ពិភព លោក»។ លោកបានបន្តទៀតថា «យើងមានបំណងអភិវឌ្ឍព្រះសីហនុ ឲ្យក្លាយជាចំណុចគោលដៅទេសចរណ៍ដូចគ្នា ហ្នឹងរបៀបAirAsiaបានណែនាំ អំពីរួចមកហើយនូវចំណុចគោលដៅតែមួយគត់ គួរទស្សនារួមមានតំបន់ LuangPrabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះ នឹងជាជំហានដ៏សំខាន់ទីមួយដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀត សម្រាប់អ្នកទស្សនាចូលមកកាន់ ទីក្រុងមាត់សមុទ្រមួយនេះ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានស្វាគមន៍ចំពោះការមកដល់ នៃជើងហោះហើរត្រង់ជាងលើកដំបូងនេះ។ លោករំពឹងថា ការហោះហើរត្រង់នេះ នឹងជំរុញភ្ញៀវទេសចរម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី៤០ដុល្លារឡើងទៅ សម្រាប់ការសំបុត្រធ្វើដំណើរមួយដង (oneway) ហើយភ្ញៀវទេសចរក៏បានកក់កៅអី ដោយការទិញសំបុត្រចាប់ពីថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាសចរណ៍AirAsia ក៏បានបម្រើការហោះហើរផងដែរ សម្រាប់ការហោះត្រង់ពីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់សប្ដាហ៍មានចំនួន១៤ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍មានចំនួន១៤ដងផងដែរ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តទៅ៕

 

ក្រុមហ៊ុនអាកាសចរណ៍ AirAsiaប្រ កាសជើងហោះហើរត្រង់ដំបូងមកក្រុងព្រះសីហនុ

រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតឲ្យបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤មិថុនាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឲ្យម្ចាស់សហគ្រាសរោងចក្រត្រូវជួយសម្រួលពេលវេលាសមរម្យនិងបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដើម្បីមានពេលវេលាគ្រាប់គ្រាន់បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវរបស់លោកអ៊ិតសំហេងនេះបានធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងារជាមួយវិទ្យាស្ថាន C.D.R.I កាលពីល្លាចថ្ងៃទី២៧ឧសភា. .បន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ គ.ជ.បបានចេញសេចក្តីអំពាវនាវកាលពីថ្ងៃទី២៤ឧសភាកន្លងទៅដោយឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករកម្មការនីបានទៅបោះឆ្នោតឃុំសង្កាត់។
កញ្ញា ចាន់ ឌី កម្មករធ្វើការនៅរោងចក្រជាយក្រុងមួយបានឲ្យដឹងថាកញ្ញាបោះឆ្នោតនៅភ្នំពេញទេ តែមានកម្មករមួយចំនួនប្រហែលជាទៅបោះឆ្នោតនៅស្រុករីឯខ្លះទៀតប្រហែលជាមិនបានទៅទេដោយសារតែអត់លុយនិងខ្លាចរោងចក្រកាត់លុយ។ព្រោះថា ទៅបោះឆ្នោតនៅស្រុកត្រូវការពេលវេលាយ៉ាងហោចណាស់៣ថ្ងៃដែររួមទាំងថ្ងៃទៅបោះឆ្នោតនិងថ្ងៃធ្វើដំណើរត្រឡប់មកធ្វើការវិញផង។
ចំណែកលោក កេន លូ អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ឧសភានេះដែរថា៖សមាគមរោងចក្របានធ្វើការណែនាំទៅរោងចក្រទាំងអស់ធ្វើទៅតាមការណែនាំរបស់ គ ជ បរួចហើយ”។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ឧសភាថា៖” ការកំណត់ថ្ងៃសម្រាប់កម្មកបានឈប់សម្រាកទៅបោះឆ្នោតនោះគ ជ បមិនមានអំណាចឬដែនសមត្ថកិច្ចណាមួយក្នុងការបញ្ជាដល់ម្ចាស់សហគ្រាសរោងចក្រឲ្យអនុវត្តតាមនោះទេ”។
លោកបានរំលឹកថាកាលពីអាណត្តិមុនគជបបានតំរូវឲ្យកម្មករនិយោជិតទៅចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតនៅតាមមូលដ្ឋានរៀងៗខ្លួន។តែសម្រាប់អាណត្តិនេះខុសពីមុនគឺបងប្អូនកម្មករនិយោជិតអាចចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតនៅតាមសង្កាត់នីមួយៗដែលខ្លួនធ្វើការបាន៕

 

រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់