CMACអះអាងថាជាង២០ឆ្នាំកន្លងមកនេះកម្ពុជារុករកនិងបោសបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជិត៤លានគ្រាប់

ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ CMAC បានអះអាងថាក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ មន្ត្រីជំនាញ CMAC បោសសំអាត និងកំទិចចោលនូវគ្រាប់យុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះបានជិត៤លានគ្រាប់ដើម្បីធានា សុវត្ថិភាពជួនប្រជាជននិងរំដីសម្រាប់ធ្វើកសិកម្ម។
ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៧សីហានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាមានប្រសាសន៍ថា ក្រោយពីសង្គ្រាមជាង២០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា និងCMACក្រោមការផ្តល់ជំនួយពីប្រទេសជាដៃគូនានាបានសម្រេចផែនការដោះ មីន និងគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេស ដោយបានរំដោះផ្ទៃដីពីចំការមីនបានជាង១ពាន់គីឡូម៉ែត្រការ៉េប្រគល់ជួនប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរជួបសំណេះសំណាលជាមួយសិស្សតៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅស្រុកលើកដែក ខេត្តកណ្តាលកាលពីម្សិលមិញ ឯកឧត្តម ហេង រតនា បានប្រាប់ដល់យុវជនទាំងនោះថា សម្រាប់ផ្ទៃដីដែលនៅសេសសល់គ្រប់មិនទាន់ផ្ទុះភាគច្រើននៅតាមព្រំដែនថៃបន្សល់ពីសង្គ្រាមខ្មែរក្រហម និងភាគខាងកើតតាមដងទន្លេមេគង្គដែលជាគ្រាប់មីនទំលាក់ដោយសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមសម័យលន់ ណល់។
ឯកឧត្តមបន្តថា សង្គ្រាមបានបន្យល់នូវជនពិការ កុមារកំព្រា សោកនាដកម្មព្រាត់ប្រាស់ក្រុមគ្រួសារ បាត់បង់ឱកាសសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះយុវជនជំនាន់ក្រោយកុំចង់សាកជាមួយភ្លើងសង្គ្រាមឲ្យសោះ ហើយនាំគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស។
លោក អេប វ៉ាន វ័យ៨០ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងជាអតីតមន្ត្រីយោធាមួយរូបបានចាត់ទុកថា ការរួមចំណែករបស់រាជដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ក្នុងបោសសំអាតគ្រប់មីន និងគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាមនេះ ជាការចំណែកមួយក្នុងការធានាបាននូវសន្តិភាព ផ្លូវកាយ ផ្លូវចិត្ត ជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយបំបាត់ជនពិការដោយសារគ្រាប់មីន។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ននេះ CMACបានបង្កើនសកម្មភាពដោះមីនដោយប្រើប្រាស់មន្ត្រីជំនាញដោះមីន សុខន រហូតដល់ប្រើប្រាស់សត្វកណ្តុរសម្រាប់ការងារស្វែងរកគ្រាប់មីនឲ្យអស់នៅពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះទៀត ក្រៅពីជួយបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេស កម្ពុជាក៏បានបញ្ជូនអ្នកជំនាញដោះមីនក្រោមឆ័ត្រអង្គការសហប្រជាជាតិដើម្បីចូលរួម ដោះមីននៅប្រទេស លីបង់ សុម៉ាលី ប្រទេសស៊ូដង់ខាងត្បូង ឆាត អាហ្វ្រិកកណ្តាល និងប្រទេសស៊ីរីផងដែរ៕

 

ក្រសួងឧស្សាហកម្មជំរុញឲ្យម្ចាស់ក្រុមហ៊ុនផលិតទំនិញគោរពប្រព័ន្ធគុណភាពស្តង់ដារ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្មបន្តជំរុញឲ្យ​ក្រុមហ៊ុន រោងច​ក្រ​ សហគ្រាស និងរោង​ចក្រសិប្បកម្ម ផលិតទំនិញនិងចំណីអាហារក្នុងស្រុកទំាងអស់ត្រូវអនុវត្តប្រពន្ធ័វាយតម្លៃទទួល ស្គាល់និងគោរពស្តង់ដារជាគោល ដើម្បីឈានទៅកាន់ភាពជោគជ័យអាជីវកម្មរបស់ខ្លួនឲ្យ កាន់តែរីកចំរើន។

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានណែនាំឲ្យក្រហ៊ុនរោងចក្រសហគ្រា សផលិតទំនិញទំាងអស់ត្រូវអនុវត្តប្រព័ន្ធគុណភាពស្តង់ដារដែលផលិតអនុលោមទៅតាមសង្វាក់ផលិតកម្មមានអនាម័យ មិនប្រើប្រាស់សារធាតុផ្សំហួសកម្រិតកំណត់ មិនប្រើសារធាតុគី មីដែលហាមឃាត់ រួមទំាងការវេចខ្ចប់ប្រកបដោយសុវត្ថិភាព។
ការណែនាំនេះបានធ្វើឡើងដើម្បីឲ្យទំនិញដែលផលិតទំនិញរបស់កម្ពុជាមានទីផ្សារ មានការ គាំទ្រពីសាធារណជន រួមទំាងការនាំចេញទៅក្រៅប្រទេស។
ឯឧ.ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបញ្ជាក់ថាវគ្គបណ្តុះ​​ បណ្តាលពាក់ព័ន្ធនិងហេដ្ឋារចនាសម្ព័ន្ធគុណភាពដល់ម្ចាស់រោងចក្រសហគ្រាសជាច្រើននៅ​ទូប្រទេសនៅព្រឹកថ្ងៃទី១៧ខែសីហានេះ​​គឺដើម្បីផ្តល់នូវចំណេះដឹងនិងអត្ថប្រយោជន៍​ផ្សេងៗ បន្ថែមទៀតដែលកំពុងស្វែងយល់ពីភាពចាំបាច់នៃការអនុវត្តស្តង់ដារក្នុងការគាំលើកកម្ពស់ គុណភាពផលិតកផលរបស់ខ្លួន។
ឯឧ.រដ្ឋលេខាធិកាអៈអាងថាការផលិតផលទំនិញនិងចំណីអាហារដែលមានគុណភាពស្តង់ដារនិងទទួលបានលទ្ធផលខ្ពស់តាមរយៈការវាយតម្លៃគុណភាពស្តង់ដារពីក្រសួងនិងក្រុមហ៊ុនជំនាញ។

លោកបណ្ឌិតMadhu Aman Shama នាយក្រុមហ៊ុនK2 Managementបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកគឺអនុវត្តការ វាយតម្លៃជាលក្ខណៈឯករាជ្យឈរលើគោលការណ៍បច្ចេក ទេសដើម្បីធានាបានគុណប្រយោជន៍របស់សង្គម និងសុខភាពប្រជាពលរដ្ឋ​អ្នកប្រើប្រាស់។
លោកស្រី មួយ ចាន់សុភា តំណាងក្រុមហ៊ុនស្រាបៀកម្ពុជាខ្មែរខេមប្រូបានបញ្ជាក់ថាការអនុវត្តប្រព័ន្ធផលិតទំនិញដោយមានស្តង់ដារគុណភាពនឹងធ្វើឲ្យអាជីវកម្មរបស់ខ្លួន មានការរីកចំរើនទៅមុខហើយមានការទទួលគាំទ្រ ជាលក្ខណៈជាតិ និងអន្តរជាតិ។​​ 
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានទំនិញជាច្រើនមុខហើយដែលទទួលយកប្រពន្ធ័វាយតម្លៃ គុណភាពស្តង់ដា ដែលបាននាំចេញទៅលក់នៅទីផ្សារខាងក្រៅបានដូចជា ផលិតផលស្រា បៀ នំស្រួយ ទឹកបរិសុទ្ធ សម្លៀកបំពាក់ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត៕

ក្រុមហ៊ុនបញ្ចាំស្របច្បាប់ សន្យាធ្វើអាជីវកម្ម ទទួលបញ្ជាំគោរពតាមច្បាប់

ភ្នំពេញ៖ ក្រុមហ៊ុនបញ្ចាំស្របច្បាប់ នៅរាជធានីភ្នំពេញ​សន្យាធ្វើអាជីវកម្មទទួលបញ្ជាំនិងទទួល​ប្រាតិភោគដោយ​អនុប្បទានដោយគោរពតាមច្បាប់ ដើម្បីទប់ស្កាត់អំពើចោរកម្ម ដែលលួច និងប្លន់សម្ភារៈពីប្រជាពលរដ្ឋយក​ទៅបញ្ជាំ។

ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៧ សីហានេះ​លោក គុជ សេដ្ឋា ប្រធានគ្រប់​គ្រង​ទូទៅនៃក្រុមហ៊ុនទទួលបញ្ជាំ ឃែស យូ អាប់ ដែលមានទីតាំងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ​មន រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបញ្ចាំតែវត្ថុ ឡាន ម៉ូតូ ដែលមានឯកសារសំគាល់ម្ចាស់កម្មសិទ្ធិត្រឹមត្រូវ ដើម្បីជៀសវៀងការទទួលយកវត្ថុចោរកម្ម ដែលមានប្រភពពីការលួច និងប្លន់ពីប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា វិធានការរបស់អាជ្ញាធរក្នុងការបង្រ្កាបហាងបញ្ចាំដែល​ខុស​ច្បាប់​​នេះ បានជួយកាត់បន្ថយបញ្ហាអសន្តិសុខក្នុងសង្គម និងផ្តល់ទំនុកចិត្តដល់​អតិ​ថិជនក្នុងការទៅរកហាងបញ្ចាំណាដែលស្របច្បាប់វិញ។

លោកក៏បានស្នើឲ្យមានការអនុវត្តលក្ខខណ្ឌក្រុមហ៊ុនហាងបញ្ចាំដែលត្រូវ​មាន​​អាជ្ញាប័ណ្ឌ​ប្រកបអាជីវកម្មត្រឹមត្រូវ ហើយម្ចាស់ហាងទទួលបញ្ចាំត្រូវមានវិជ្ជាជីវៈ​ផង​ដែរ។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋវិញ សង្ឃឹមថាក្រោយវិធានការណ៍របស់អាជ្ញាធរ ដើម្បីត្រួតពិនិត្យហាងបញ្ចាំ ដែលគ្មានលិខិតអនុញាតអាជីវកម្ម នឹងជួយឲ្យបទល្មើសលួច ប្លន់ សម្ភារៈរបស់ប្រជាពលរដ្ឋ បានថយចុះ ជាមិនខាន។

គួរបញ្ជាក់ថា សព្វថ្ងៃនេះ ម៉ូតូ រាប់សិបគ្រឿងរបស់ប្រជាពលរដ្ឋក្នុងមួយថ្ងៃៗ ត្រូវ​បាន​គេ​លួច និង​ប្លន់ តាមដងផ្លូវ ដែលគេជឿថា បានយកមកបញ្ជូលនៅក្នុងហាង​ដែល​ទទួល​បញ្ជាំដោយមិនចាំបាច់មានឯកសារបញ្ជាក់ម្ចាស់កម្មសិទ្ធិទាំងនោះ។

សូមរំលឹកថា អភិបាលរាជធានីភ្នំពេញ​ថ្មីៗនេះ បានដាក់បទបញ្ជាឲ្យខណ្ឌទាំង១២ក្នុង រាជធានីភ្នំពេញអនុវត្តរយៈពេល២សប្តាហ៍ ដើម្បីចុះត្រួតពិនិត្យ​គ្រប់ហាងបញ្ចាំដែល​គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវដើម្បីប្រភពទទួលយកវត្ថុដែលបានមកពីចោរកម្ម។ជាលទ្ធផលrរហូតដល់ថ្ងៃទី១៧ សីហានេះ អាជ្ញាធរបានរកឃើញ ហាងបញ្ចាំដែលបើកខុសច្បាប់ ព្រមទាំងរកឃើញ ម៉ូតូ ជាង១០០គ្រឿងនិងរថយន្តជាង១០គ្រឿង ដែលដាក់បញ្ជាំដោយគ្មានឯកសារសំគាល់ម្ចាស់​ដើមត្រឹមត្រូវ៕

 

 

ពលរដ្ឋ៧៧គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយសាខាកាកបាទក្រហមកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋ៧៧គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងមកបានទទួលអំណោយសាខាកាក​បាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១១ខែសីហាឆ្នាំ២០១៧ នៅផ្សារអូរស្ងួតចាស់ស្ថិតឃុំបន្ទាយនាងស្រុកមង្គលបូរី។ លោក ដា ស៊ីណង់ អភិបាលស្តីទីស្រុកមង្គលបូរីបានមានប្រសាសន៍រាយការថា៖កាលពីល្ងាចថ្ងៃទី០៣ខែសីហាឆ្នាំ២០១៧ កន្លងទៅមានខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋបណ្តាលខូចខាតធ្ងន់ស្រាលជាង១០០ខ្នងក្នុងស្រុកមង្គលបូរី។
ក្រោយពីខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចុះពិនិត្យមើលស្ថានដែលកហកម្លាំងមាននគរបាលនិងយោធា កងរាជអាវុធហត្ថបានធ្វើអន្តរាគ​មន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។
លោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ដោយបានការយកចិត្តទុកដាក់ពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅពេលដែលប្រជាពលរដ្ឋរងគ្រោះនិងជួបការលំបាកកាកបាទក្រហមកម្ពុជាបាននាំយកអំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។
លោកបានបញ្ជាក់ថា៖ជាក់ស្តែងប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារបានរងគ្រោះដោយខ្យល់កន្ត្រាក់បំផ្លាញផ្ទះសំបែងបណ្តាលខូចខាតប៉ះពាល់៦ឃុំក្នុងស្រុកមង្គលបូរី។ហើយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបាននាំយកអំណោយចែកជូនចំនួន៧៧គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ត្រីខ១០កំប៉ុង ប្រេងឆារ១ដប ទឹកត្រី៣ដប ទឹកស៊ីអីវ៣ដប សាប៊ូម្ស៉ៅ១គីឡូក្រាម មី១កេស កៅស៊ូតង់ផ្លាស្ទិច១ផ្ទាំង សម្រាប់១៨គ្រួសារ៕(ប៊ុន ធឿន)

 

កូនបង្កើតនិងមិត្ដភក្ដិប្រើល្បិច”ករណីចាប់ជំរិត”បង្ខំឪពុកអោយវេរលុយ៥០០ដុល្លារត្រូវចាប់ខ្លួន

ខេត្តបាត់ដំបង៖ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីប្រើល្បិចឆបោកប្រាក់អោយឪពុកវេរលុយ៥០០ដុល្លាអោយក្រោមលេសថាជាករណីចាប់ជំរិត។ លោកអនុសេនីយ៍ទោ ឡាច វ៉ាន់ នាយការិយាល័យនគរបាលយុត្តិធ៌មនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបាអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះប៉ាវ វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកអង្គការជីវិតថ្លៃថ្នូ រស់នៅភូមិស្ទឹងដាច់ ឃុំ
បវេល ស្រុកបវេលខេត្តបាត់ដំបង នៅថ្ងៃទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកបវេលបានរៀបគម្រោងដាក់កម្លាំងសម្ងាត់តាមបណ្តាទីតាំងវេលុយកំណត់មុខសញ្ញា ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ម្នាក់ជាកូនបង្កើតរបស់ដើមបណ្តឹងនិងបក្សពួកម្នាក់ទៀត។
ដើមបណ្តឹងឈ្មោះប៉ាវ វ៉ាន់បានរៀបរាប់អោយដឹងថា កូនរបស់ខ្លួនបានចេញពីផ្ទះតាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ដើម្បីទៅកាត់សក់ហើយក៍បាត់ខ្លួនរហូតមក លុះដល់ម៉ោងប្រហែល០៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែសីហាមានជនមិនស្គាល់មុខម្នាក់បានទូរសព្ទ័មកជំរិតទារប្រាក់ចំនួន៥០០ដុល្លាតាមវីងវេរប្រាក់ បើមិនបានគ្រប់ចំនួនទេនិងសម្លាប់កូនប្រុសគាត់ចោល ក្នុងពេលដំណាលគ្នា ពេលនិយាយទូរសព្ទ័គាត់បានឮសម្លេងកូនគាត់ស្រែកឲ្យជួយទើបគាត់រន្ធត់បង្ខំចិត្តរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។
ការឃាត់ខ្លួនបានជនសង្ស័យនេះបានធ្វើអោយដើមបណ្តឹងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះក្នុងចំណោមជនសង្ស័យមានម្នាក់ជាកូនបង្កើតឈ្មោះដេត សុវណ្ណបូរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំនៅរៀននិងបក្សពួកម្នាក់ទៀតឈ្មោះម៉ាន់ វណ្ណា ហៅអុលភេទប្រុស អាយុ២០ឆ្នាំ របររត់ម៉ូតូឌុប រស់នៅភូមិព្រៃទទឹង១ ក្នុងឃុំបវេល ស្រុកបវេល។
ចម្លើយជនសង្ស័យបានសារភាពដែរថា រវាងក្រុមរបស់ខ្លួនមានមេក្លោងម្នាក់ទៀតឈ្មោះសោម ស៊ីណុច ជាអ្នកដឹកនាំអោយពួកគេឲ្យធ្វើរាល់សកម្មភាពខាងលើក្នុងគោលបំណងបោកប្រាក់ឪពុកដើម្បីទិញគ្រឿងញៀនជក់ មេក្រុមនេះក្រោយធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងជាមធ្យោយបាយមួយចំនួនទៀតកម្លាំងការិយាល័យជំនាញមូលដ្ឋានស្រុកកំពុងឃាត់ខ្លួនដើម្បីក៏សាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

លោកញឹកប៊ុនឆៃសារភាពថាបានធ្វើខុសចំពោះសម្តេចតេជោ

ភ្នំពេញ៖លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិកាលពីថ្ងៃទី១៦ខែសីហាម្សិលមិញបានសរសេរលិខិតមួយច្បាប់ដែឡអ្នកសារព័ត៌មានទទួលបានបញ្ជាក់ថាលោកបានសារភាពថាលោកពិតជាបានធ្វើឲ្យប៉ះពាល់សម្តេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិងសមាជិក សមាជិកាគណបក្សខ្មែររួបរួមជាតិមែន។

លោកថា៖”ខ្ញុំមានសេចក្តីសោកស្តាយនិវិប្បដិសារីយ៉ាងខ្លាំង ដែលមិនអាចបន្តបេសកកម្មរួមរស់ជាមួយគ្នា ធ្វើការងារដើម្បីគណបក្សខ្មែររួបរួមជាតិ ដែលជាសមិទ្ធិផលរួមរបស់សហជីវិន សហជីវនី ទាំងអស់គ្នាដោយសារតែការសម្រេចចិត្តខុសរបស់ខ្ញុំ”។លោកបានលើកឡើងទៀតថា៖”ក្នុងន័យនេះខ្ញុំសូមគោរពសំដែងជូននូវការសារភាពកំហុសទាំងស្រុងដោយស្មោះស័គ្រនិងសុទ្ធចិត្តដែលបានប្រព្រឹត្តមិនគប្បីចំពោះ សម្តេេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រជាជនកម្ពុជាដែលជាផលវិបាកនាំមកនូវការខូចខាតប្រយោជន៍រួមរបស់គណបក្សខ្មែររួបរួមជាតិដែលបងប្អូនកសាងរួមគ្នា”។

លោកបានប្រកាសឲ្យសមាជិកសមាជិកាបក្សខ្មែររួបរួមជាសម្រេចលើវាសានារបស់បក្សហើយលោកសូមរកភាពស្ងប់ស្ងាត់ដើម្បីបានធូរស្រាលពីអម្រែកធ្ងន់ធ្ងរនិងបញ្ហាសុខភាពផង។

លោកញឹក ប៊ុនឆៃត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ខែសីហានិងបានឃុំខ្លួនកាលពីថ្ងៃទី៦ខែសីហានៅពន្ធនាគារPJ៕

 

លោកញឹកប៊ុនឆៃសារភាពថាបានធ្វើខុសចំពោះសម្តេចតេជោ

មនុស្ស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទបើកលេងចាក់កន្ទុយលេខ

ខេត្តបាត់ដំបងៈអ្នកបើកលេងល្បែងឆ្នោតកន្ទុយលេខវៀតណាមនិងថៃចំនួន៣ នាក់ដែលជាមុខសញ្ញាចាស់ ធ្លាប់អប់រំ មិនរាងចាល ត្រូវបាន កម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្ត៏រដ្ធបាលតាស្តា ចុះបង្ក្រាបនិងឃាត់ខ្លន បានកាលពីរសៀលថ្ងៃទី១៦សីហា២០១៧កន្លងមកនេះ,នៅចំណុចក្រុម ទី១ ភូមិតាស្តា ស្រុកសំ ពៅលូន ខេត្តបាត់ដំបង។
លោកវរៈសេនីយ៏ឯក ពេជ្រ សារ៉ែន, អធិការនគរបាលស្រុកសំពៅលូនបានឲ្យ ដឹងថា ក្រុមអ្នកបើកលេងល្បែងឆ្នោត(ហៅកន្ទុយលេខ)វៀតណាមនិងថៃដែលជាមុខសញ្ញាចាស់ ធ្លាប់អប់រំ មិនរាងចាល ត្រូវ បានកម្លាំងនគរបាលស្រុកសហ ការជាមួយកម្លាំងនគរបាលប៉ុស្ត៏រដ្ធបាលតាស្តា ចុះប្រតិបត្តការបង្ក្រាបឃាត់ខ្លួនបានម្តងទៀត និងអប់រំជាច្រើនលើកមកហើយតែមិនរៀងចាលឡើយ។
លោកបន្តថាៈ ការបើកលេងដោយខុសច្បាប់ ដើរកត់កន្ទុយលេខបែបអានា ធិបតេយ្យក្នុងមូលដ្ឋាន ដែលបានធ្វើឱ្យ ប៉ះពាល់ ដល់សន្តិសុខគោលនយោ បាយភូមិឃុំសុវត្តិភាព។មេឆ្នោតនិងអ្នកកត់ទាំងនេះបើកលេងដោយខុសច្បាប់ហាមឃាត់មិនស្តាប់ទើបឈានទៅដល់ការចាប់ខ្លួនបែបនេះ ពួកគេមានឈ្មោះ ឡុក សារាំ,ភេទ ស្រីអាយុ២៨ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ។
លោកបន្តថា ដោយឡែកកូនកាតុងជាអ្នកដើរកត់លេខ ឡើងឲ្យមេខាងលើមានឈ្មោះភោគ ស្រីលុច,ភេទស្រីអាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ និង ២នាក់ទៀតទី១ ,ឈ្មោះ ហួយ សុខា,ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិ កូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ទី០២- ចាន់ សម្បត្តិលក្ខណា,ភេទស្រីអាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងប្រលិតឃុំសន្តិភាពស្រុកសំពៅ លូនខេត្តបាត់ដំបង ជាកូនកាតុងកត់លេខឡើងឲ្យមេឆ្នោត ឈ្មោះ ចែ ផល្លា។
សមត្ថកិច្ចបន្តថា ក្រោយការឃាត់ខ្លួនវត្ថុតាងដកហូតបានមាន សៀវភៅកត់ឆ្នោត០៣-ម៉ាស៊ីន គិតលេខ ០១ -ទូរសព្ទ័ដៃ អាយហ្វូន សេ វិន(iphone) ចំនួន០១គ្រឿងប្រើប្រព័ន្ធឡាញ (LINE) សំរាប់ឡើងលេខឆ្នោត-ទូរសព្ទ័ សាំសុង ០១ គ្រឿង , ម៉ាកណូគា ០១គ្រឿង និង ទូរស័ព្ទម៉ាក ចុចលើកញ្ចក់០១ គ្រឿង។ប្រាក់រៀលខ្មែរ ចំនួន១,២១០,៤០០-ប្រាក់បាតចំនួន៦៨២ បាតនិងប្រាក់ដូល្លា០៦ដុល្លារ-ក្រដាសកត់លេខឆ្នោត ០៣សន្លឹក៕ បច្ចុប្បន្ន ជនសង្សយ័រួមនឹងវត្ថុតាង សមត្ថកិច្ច បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តនៅព្រឹកថ្ងៃទី១៧សីហានេះដើម្បីចាត់ការតាមនីតិវិធី៕

កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់២នាក់នៅក្នុងបន្ទប់ជួល

ប៉ោយប៉ែត៖ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ទោ ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំ កម្លាំងនគរបាលផែនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យព២នាក់នៅក្នុងបន្ទប់ផ្ទះជួលកន្លែងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី ១៦ សីហា ២០១៧នៅចំនុចមុខវត្តថ្មី នៅភូមិ បាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ធិន ស៊ីនដេត អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានប្រាប់ថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ លោកបានទទួលដំណឹងតាមទូរស័ព្ទ ថាមានអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ជួលខាងលើ ។

ភ្លាមៗនោះ លោកក៏បានចាត់កម្លាំង ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ១.ឈ្មោះ ស្រី វណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំ និងជសង្ស័យទី២ឈ្មោះ ង៉ែត ស្រះម៉ែន ភេទប្រុស អាយុ៣៥ឆ្នាំ ជាម្ចាស់បន្ទប់ និងដកហូតបានវត្ថុតាងមួយចំនួនដូចជា ម្សៅក្រាម ពណ៌ស ២ថង់តូច ទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួន។

ចប្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើសំណុំរឿងបញ្ជូនទៅការិយល័យជំនាញស្នងការខេត្តចាត់ការបន្តតាមច្បាប់៕ប៊ុនថន

កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់២នាក់នៅក្នុងបន្ទប់ជួល

អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុងនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖អគ្គីភ័យមួយបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុងនៅភូមិត្រពាំងព្រុស ឃុំសំរោងទង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

នៅសៀលនេះ មានករណីអគ្គីភ័យមួយបានកើតឡើងនៅចំណុចភូមិត្រពាំងព្រុស ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឆេះផ្ទះរបស់ឈ្មោះឡាំឡេង ភេទប្រុស អាយុ41ឆ្នាំ និងប្រពន្ធឈ្មោះ ឡូញ សុភី អាយុ38ឆ្នាំ ដែលផ្ទះសង់ខ្ពស់ ទំហំ 5m x 7m ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តា សសរឈើ បណ្តាលអោយខូចខាតសម្ភារ:ក្នុងផ្ទៈ រួមមាន៖ លុយខ្មែរ 1,000,000 រៀល – មាសទម្ងន់ 3 ជី – ពូក 01 – គ្រែ 02 – ស្រូវ 70 គីឡូ – អង្ក 50 គីឡូ – ទូរទស្សន៍ 01 គ្រឿង – ធុងបាស់ 02 – ក្បាលចាក់ស៊ីឌី 1 – សម្ភារ:ប្រើប្រាស់មួយចំនួន មូលហេតុ ផ្ទុះសេចរន្តខ្សែ ភ្លើងក្នុងផ្ទះ ៕

អភិបាលខេត្ដកំពង់ចាមជួបសិស្សពិការភ្នែក គរ និងថ្លង់នៅក្រុងកំពង់ចាម

ក្រុងកំពង់ចាម៖នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកត្តិយសសាខាកាកបាទក្រហមកកម្ពុជាខេត្តកំពង់ចាម បានចុះសួរសាកសុខទុក្ខ និងសំណេះសំណាល ជាមួយសិស្សពិការភ្នែក គរ និងថ្លង់ នៅសាលាពិការ ភ្នែក គរ និងថ្លង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នាឱកាសនោះដែរ ឯកឧត្តម បាននាំយកនូវសេចក្តីនឹករលឹក ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែនផងដែរ។
ក្នុងបរិយាកាសដ៏រីករាយនេះដែរ ឯកឧត្តម គួច ចំរើន បាននាំយកអំណោយរបស់កាកបាទក្រហមមានដូចជា អង្ករ២០បាវ មី២០កេស ទឹកស៊ីអ៊ីវ២០ដប ទឹកត្រី២០ដប ថវិកា២លានរៀលជូនសាលា សិស្ស១៩០នាក់ ក្នុង១នាក់ៗមួយម៉ឺនរៀល (សិស្សត្រូវចូលរួមប្រលងសញ្ញាបត្រទុរតិយភូមិ១១នាក់ក្នុង១នាក់ ៥ម៉ឺនរៀល) និងលោកគ្រូអ្នកគ្រូ៤០នាក់ ក្នុង១នាក់ៗ ២ម៊ឺនរៀល។ លើសពីនេះទៀតឯកឧត្តម បានឧបត្ថម្ភប្រេងម៉ាស៊ូត២០០លីត្រ ជាទៀងទាត់ រៀងរាល់ខែ ជូនសាលា៕