ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ឯ.ឧ អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសំដែងការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ ឯ.ឧ អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា ដែលជាបងប្រុសបង្កើតរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែ ដែលបានទទួលអនិច្ចធម្ម កាលពីព្រឹកថ្ងៃទី២៨ កញ្ញា ដោយជរាពាធ។ 

នៅក្នុងឱកាសដឹកនាំគណប្រតិភូរាជរដ្ឋាភិបាលអញ្ចើញទៅចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពឯ.ឧ អ៊ុំ ម៉ាន្នូរីន នៅវត្តបុទុមវត្តី នាព្រឹកថ្ងៃទី៣០ កញ្ញានេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា និងគណប្រតិភូបាន នាំយកកម្រងផ្កាគោរពស្មឹងស្មាត ចំពោះសព ជាមួយនិងក្តីសោកសៅ និង អាលោះអាល័យ ។
សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល បាន សរសេរក្នុងសៀវភៅក្រាំងមាស បានសំដែងនូវសមានចិត្ត សោកស្តាយនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ឯ.ឧ អ៊ុំ ម៉ាន្នូរីនចំ ពោះការបាត់បង់ដ៏ធំធេងនេះ។
សម្តេច បានចាត់ទុកឯ.ឧ អ៊ុំ ម៉ាន្នូរីន ជា កុល បុត្រ ខ្មែរ មួយរូប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ ដើម្បីបំរើជាតិ សាសនា និងព្រះមហាក្សត្រ ដោយបាន សូមឲ្យវិញ្ញាណក្ខន្ធ័ឯ.ឧ អ៊ុំ ម៉ាន្នូរីន បានទៅសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឯ.ឧ អ៊ុំ ម៉ាន្នូរីន បានទទួលមរណភាព ដោយជរាពាធ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩៣ឆ្នាំ។ សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅ វត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ។មរណ ភាព ឯ.ឧ អ៊ុំ ម៉ាន្នូរីន គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់កុលបុត្រខ្មែរ ១រូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។ ចំណោះ ពិធីបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៧ និង ៣០នាទីព្រឹក នៅឈាបនដ្ឋានទីលានមុខវត្តបុទុមវត្តី ៕

បុរសម្នាក់ផឹកស្រវឹងចុះទឹកត្រូវទឹកហូរអូសចូលក្នុងលូឈ្លក់ទឹកស្លាប់នៅកោះកុង

កោះកុងៈបុរសម្នាក់សង្ស័យស្រវឹងស្រាបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែ ឈ្លក់ទឹកដាច់ខ្យល់ស្លាប់ក្នុង​លូ ព្រោះទឹកហូរកួចនាំចូលហេតុការណ៍ដ៏កម្រនេះកើតឡើងនៅភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងកាល ពី រសៀលថ្ងៃទី ៣០ កញ្ញា មន្ត្រីមូលដ្ឋានបានប្រាប់ថា បុរសម្នាក់ដែល លង់ទឹកស្លាប់ឈ្មោះ ទឹម ឃឹម ប្រុស អាយុ ៤៣ ឆ្នាំ មាន ទីលំនៅកន្លែងកើតហេតុខាងលើ។មូលហេតុសង្សយ័ស្រវ៉ឹង ចុះងូតទឹកហើយហូរចូលលូក៏បានស្លាប់តែម្តងពេលនេះសាក សពត្រូវបានបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពែណី។ 

 

បុរសម្នាក់ផឹកស្រវឹងចុះទឹកត្រូវទឹកហូរអូសចូលក្នុងលូឈ្លក់ទឹកស្លាប់នៅកោះកុង

ឃាត់ខ្លួនស្រ្តីម្នាក់ករណីបង្រ្កោបល្បែងសុីសង

ភ្នំពេញ ៖សមត្ថកិច្ចកម្លាំងព្រហ្មទណ្ឌនគរបាលខណ្ឌចុះបង្រ្កោបល្បែងសុីសងលួចលេងខុសច្បាប់និងឹបអូសវត្ថុតាងមួយចំនួននិងឃាត់ស្រ្តីម្នាក់ជាមេល្បែង កាលវេលាមម៉ោង៩និង០០នាទីយប់ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០១៧នៅចំណុចរោងកម្មករសំណង់ស្នាក់នៅបុរី ប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។

លោក ម៉ៅ សឿត អធិការរងទទួលផែនយុត្តិធម៍ខណ្ឌច្បារអំពៅបានប្រាប់ថាដោយមុនចុះធ្វេីបង្រ្កោបល្បែងសុីសងប្រភេទស្ទួចប្រេងកូឡាដោយសារ មានប្រជាពលរដ្ឋបានរាយការណ៍ តាមរយះទូរស័ព្ទថាាមានស្រ្តីម្នាក់បេីកល្បែងសុីសងក្នុងរោងកម្មករបុរីប៉េងហួត ហេីយកម្មករម្នាក់ៗខំធ្វេីការាល់ថ្ងៃបានលុយយ៉ាងលំបាក យកទៅចាញ់លល្បែងអស់​ថែមទាំងបញ្ចាំរបស់មាន តំលៃអស់ហេីយក្រោយមកក៏សមត្ថកិច្ច យេីងធ្វេីការសើុបអង្កេតរហូតចុះបង្រ្កោបបានឃាត់​ស្រ្តីម្នាក់​ជាមេហេីយកកូនដែលមកចាក់រត់គេចបាត់អស់នាំយកស្រ្តីជនសង្ស័យរួមនិងវតហថុតាងមកសាកសួរនាំ ។

សមត្ថកិច្ចបន្តថាក្រោយពីឃាត់ខ្លួនជនសង្ស័យមានឈ្មោះ យឹម ច្រឹប ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរបេីកល្បែងសុីសង ស្នាក់នៅផ្ទះលេខ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណេីតភូមិច្រួយ ឃុំ វិហារលួង ស្រុកត្បូងឃ្មុំខេត្តកំពង់ចាមយកមកសាកសួរនាំក៏ស្រ្តីជាមេបានឆ្លេីយសារភាពធ្វេីជាមេបេីកល្បែងស្ទួចគ្របប្រេង​ខ្លង​រយះពេលជិត២ខែហេីយក្នុងរោងកម្មករការដ្ឋានរបស់បុរី។

គាត់បេីកលេងតែពេលយប់ពីម៉ោង៧និង០០នាទីរហូតដល់ម៉ោង១២កណ្ដាលអាធ្រាត្រតែយប់មិញទេីបនិងលេងក៏សមត្ថកិច្ចចុះមកចាប់ខ្លួនយកមកអធិការខណ្ឌ​ហេីយ​ក៏ធ្វេីការដកហូតវត្ថុតាងរួមមាន ធុងសម្រាប់ស្ទួចខ្លងប្រេងកូឡា៣,ដងស្ទួចខ្លងប្រេងកូឡា២ដើម,គ្រាប់ខ្លង ប្រេងកូឡា២៤គ្រាប់, ក្រណាត់កៅស៊ូ ក្រាលសម្រាប់ចាក់លេខ ១ផ្ទាំង, លុយ ២៦មុឺនរៀល, ខ្សែដៃប្លាកទីន១ខ្សែ, កងដៃប្លាកទីន៤កង, ចិញ្ជៀនមាស៤វង់, ចិញ្ជៀនប្លាកទីន១វង់មានដាំត្បូងពណ៌ស,ខ្សែជើងកាឡៃ២ខ្សែ និងក្រវិលកាឡៃ១គូ និងកសាងសំណុំរឿងពីបទបេីកល្បែងសុីសងគ្មានច្បាប់អនុញ្ញាត​(ស្ទួច​ខ្លងប្រេង)បញ្ជូលទៅតុលាការដេីម្បីចាត់ការតាមផ្លូវច្បាប់ ។

ស្ថានទូតអូស្រ្តាលីចូលរួមការសោកស្តាយការបាត់បង់លោកវណ្ណម៉ូលីវណ្ណ

ភ្នំពេញ៖ស្ថានទូត​​អូស្ត្រាលី​​ សូម​សម្តែង​ការ​សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ​បំផុត​​​​ចំពោះ​ការ​បាត់បង់​លោក​វណ្ណ ម៉ូលីវណ្ណ​ ដែល​ជា​ស្ថាបត្យករ​​ខ្មែរ​ដ៏​ល្បីល្បាញ។ លោក វណ្ណ ម៉ូលីវណ្ណ ​បានរួមចំណែកយ៉ាង​សំខាន់​ក្នុង​រចនាបទ​ដ៏​ពិសេសនៃ​ស្ថាបត្យកម្ម​ទំនើប​​នៅ​កម្ពុជា​ជាអាទ៍​​ ​វិមាន​ឯករាជ្យ​ ស្តាតអូឡាំពិក​ និងមហោ​ស្រព​​សន្និសីទ​ចតុមុខជាដើម​។ វិមាន​ និងអាគារទាំងនេះ ជាសក្ខីភាពនៃ​​​ការរួម​​ចំណែក​​​ដ៏​អស្ចារ្យ​របស់លោក​ចំពោះប្រទេស​កម្ពុជា​ជាច្រើន​ទសវត្ស​មក​នេះ​។ នេះបើយោងតាមព័ត៌មាន ដែលបានផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតកាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧។

តំណាងរាស្រ្តបក្សប្រឆាំងបរាជ័យម្តងទៀតក្នុងការចង់ជួបលោកកឹមសុខាតុលាការបដិសេធ

ភ្នំពេញ៖លោកគី ឫទ្ធី ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៧នេះបានចេញដីកាតបទៅតំណាងរាស្រ្តគណបបក្សសង្គ្រោះជាតិលោក សួន រីដា ដែលបានស្នើសុំតុលាការចូលជួបលោកកឹម សុខានៅពន្ធនាគារត្រតាំងផ្លុង។

លោកចៅក្រមបានបញ្ជាក់ថា៖”ដោយសារសំណុំរឿងកំពុងស្ថិតនៅក្នុងការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនាន ហើយចៅក្រមស៊ើបសួរមិនទាន់ បានសាកសួរជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួបសួរសុខទុក្ខអនុញ្ញាតបានត្រឹមតែមេធាវីនិងក្រុមគ្រួសារ ដែលមិនទាក់ទងនឹងសំណុំរឿងតែប៉ុណ្ណោះ”។

កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៧សភាស៊ើបសួរបានសម្រេចបន្តឃុំខ្លួនលោកកឹម សុខាដោបដិសេធនឹងបណ្តឹងឧទ្ធរណ៍របស់ជនត្រូវបន្ទាប់ពីបើកសវនាការកំបាំងជនត្រូវចោទនិង ក្រុមមេធាវីដែលបានដើរ ចេញពីដំណាក់សវនាការសួរ​ដេញ​ដោលព្រោះជនត្រូវចោទមិនត្រូវបានគេបញ្ជូនមកកាន់បន្ទប់សវនាការ។

ជនត្រូវចោទត្រូវបានចាប់ខ្លួនកណ្តាលអាធ្រាត្រពីផ្ទះរបស់លោកនៅខណ្ឌគោកកាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧បន្ទាប់ត្រូវបានសង្ស័យថាបានឃុបឃិតជាមួយបរទេស (អាមេរិកនិងកាណាដា)ប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្នតាមរយៈសម្លេងនៃវីដេអូឃីបកាលពីឆ្នាំ២០១៣ ហើយទើបតែបែកធ្លាយកាលពីដើមខែកញ្ញាឆ្នាំ២០១៧នេះ៕

 

តំណាងរាស្រ្តបក្សប្រឆាំងបរាជ័យម្តងទៀតក្នុងការចង់ជួបលោកកឹមសុខាតុលាការបដិសេធ

តំណាងរាស្រ្តបក្សប្រឆាំងបរាជ័យម្តងទៀតក្នុងការចង់ជួបលោកកឹមសុខាតុលាការបដិសេធតំណាងរាស្រ្តបក្សប្រឆាំងបរាជ័យម្តងទៀតក្នុងការចង់ជួបលោកកឹមសុខាតុលាការបដិសេធ

មនុស្សរាប់រយនាក់ចូលទស្សនាស្ថានទូតបារាំងក្នុងទិវាបេតិកណ្ឌពិភពលោកថ្ងៃទី៣០ខែកញ្ញា

ភ្នំពេញ៖មនុស្សប្រមាណ២០០នាក់នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧នេះបានចូទស្សនាអឡារ បរិវេណ ស្ថានទូតបារាំងក្នុងការប្រារព្ធទិវាបេតិកភណ្ឌនៅស្ថានទូតបារាំងនិងនៅស្ថាប័នផ្សេងៗទៀត (នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧)។

លោកស្រីអេវ៉ា ង្វៀនប៊ីញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានថ្លែងប្រាប់អ្នកសារព័តមានថាស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានបើកទ្វារទទួលស្វាគមន៍សាធារណជន​ចូល​ទស្សនាដោយសេរីជាលើកទី៣នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧​ក្នុងក្របខ័ណ្ឌនៃ​ទិវាបេតិក​ភណ្ឌ។

លោកស្រីបានថ្លែងថា៖ទិវានេះត្រូវបានប្រារព្ធឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំងនិងបណ្តា​​ប្រទេស​ជាច្រើនទៀតលើពិភពលោក ដើម្បីអនុញ្ញាតឲ្យសាធារណជន​ទូទៅ​មានឱកាស​ចូល​ទស្សនាអគារឬទីតាំងនានា ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណ: ឬ​មាន​ការរឹត​ត្បិតការ​ចូលទស្សនា ។

លោកស្រីTeruya Mathilde មន្រ្តីទទួលបន្ទុកព័ត៌មានស្ថានទូតបារាំងបានថ្លែងថា​នៅក្នុង​ស្ថានទូត​បារាំង   ភ្ញៀវទាំងអស់អាចចូលទស្សនាអគារស្ថានទូត  រួមទាំងនិវេសនដ្ឋាន​របស់​លោកស្រី​ឯក​អគ្គរដ្ឋទូត ជាពិសេសឧទ្យានដ៏ធំនិងស្រស់ស្អាត ដែលនៅទីនោះ​មានរក្សាទុកអតីត​ទ្វាររបង​ម្ខាង​របស់ស្ថានទូត។ ប្រវត្តិទ្វារនេះត្រូវបានចងក្រងជាប្រលោមលោកដ៏ល្បីមួយ ដែលថ្មីៗ​នេះ​ត្រូវបានយកទៅថតជាខ្សែភាពយន្តស្តីពីព្រឹត្តិការណ៍ខែមេសា ឆ្នាំ១៩៧៥។

លោកស្រីបានលើកឡើងថា៖ស្ថានទូតបារាំងប្រចាំកម្ពុជាត្រូវបានជួសជុលឡើងវិញទាំងស្រុងនៅចន្លោះពីឆ្នាំ​១៩៩៣​​ដល់១៩៩៥ ដោយក្រុមហ៊ុនបារាំងមួយ ដែលបានកែលម្អតួអគារ​ចាស់ៗ​សង់​​ក្នុងអំឡុងឆ្នាំ១៩៥០ ទៅជាបណ្តុំអគារថ្មីមួយមាន​លក្ខណ:ស្អាតសមសួន​ជាមួយទេស​ភាព​គួរឲ្យចង់គយគន់។

លោកស្រីបានថ្លែងថា៖”ស្ថានទូតបារាំង មានផ្ទៃដីប្រមាណ៤ហិចតា។ ដីស្ថានទូតនេះត្រូវបានរដ្ឋាភិបាលកម្ពុជាប្រ គល់ដល់បារាំងសម្រាប់ការសាងសង់ស្ថានទូតកំឡុងឆ្នាំ១៩៥៣។ទំនាក់ទំនងការទូតកម្ពុជា បារាំងបានកាត់ផ្តាច់ក្នុង របបខ្មែរក្រហមនិងបានបើកឡើងវិញឆ្នាំ១៩៩៣”។

លោកស្រីបន្តថា៖បន្ទាប់ពីជោគជ័យនៃការរៀបចំ ទិវាបេតិកភណ្ឌពីរលើកកន្លងទៅ អគារស្អាតៗ​ផ្សេង​ទៀតក៏​នឹង​បើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរនៅឆ្នាំនេះ ក្នុង​នោះមាន ៖  សាលារា​ជធានីភ្នំពេញ   និវេសន​ដ្ឋាន​ឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯក​អគ្គរដ្ឋទូត​អូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ អគារទីភ្នាក់ងារអភិវឌ្ឍន៍​​បារាំងនិងភោជនី​យដ្ឋាន VAN’S  ព្រមទាំងសាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្ស​អង្គរនៅ​សៀមរាប និងសណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញនិងសៀមរាប។ 

 

មនុស្សរាប់រយនាក់ចូលទស្សនាស្ថានទូតបារាំងក្នុងទិវាបេតិកណ្ឌពិភពលោកថ្ងៃទី៣០ខែកញ្ញាមនុស្សរាប់រយនាក់ចូលទស្សនាស្ថានទូតបារាំងក្នុងទិវាបេតិកណ្ឌពិភពលោកថ្ងៃទី៣០ខែកញ្ញាមនុស្សរាប់រយនាក់ចូលទស្សនាស្ថានទូតបារាំងក្នុងទិវាបេតិកណ្ឌពិភពលោកថ្ងៃទី៣០ខែកញ្ញា

ឃាត់ខ្លួនបុរស២នាក់ប្រើប្រាស់គ្រឿងញៀននិងចោរកម្ម

ភ្នំពេញ៖ជនសង្ស័យ២នាក់សង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិង​សង្ស័យជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្មកក្នុងរាជ​ធានីភ្នំពេញត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាធ្វើការឃាត់ខ្លួក្រោយពីជិះម៉ូតូអត់មានស្លាកលេខមួយគ្រឿងឌុបគ្នា។ដោយសង្ស័យឃាត់យកមកប៉ុស្តិ៍សាកសួរនិងធ្វើតេសទឹកនោមមានផ្ទុកសារធាតុញៀនទៀតផង។ករណីនេះបង្ករភ្ញាក់ផ្អើនិងឃាត់ខ្លួនកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០កញ្ញា២០១៧នៅផ្លូវសហព័ន្ធរុស្សីភូមិចុងថ្នល់ខាងលិចសង្កាត់ ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ នៅ ស៊ីនិត អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកស្នាក់នៅភូមិស្ទឹង​ជ្រៅ សង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្តាល។ជនសង្ស័យឈ្មោះអ៊ុក ច័ន្ទប៊ុនណារ៉ាក អាយុ២៩ឆ្នាំមុខរបរ​មិនពិតប្រាកដស្នាក់នៅផ្ទះជួលនៅសង្កាត់​​ទួលទំពូងខណ្ឌចំការមនមានស្រុកកំណើតនៅសង្កាត់ផ្សារដើមស្កូវខណ្ឌចំការមនភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួន ជនសង្ស័យខាងលើខណះកម្លាំងបុស្តិ៍នគរបាលរដ្ឋបាល ទឹក​ថ្លាធ្វើការល្បាតក្នុងមូលដ្ឋានស្រាប់តែប្រទះជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាកSR MOTARD ពណ៌សលាយខ្មៅ អត់មានស្លាកលេខដោយឌុបគ្នាតាមផ្លូវសហព័ន្ធរុស្សីក្បែស្ពានអាកាសថ្មីដោយសង្ស័យក៍ហៅអោយឈប់និងត្រួតពិនិត្យឃើញម៉ូតូអត់លេខខាងលើបែកគ្រាប់កុងតាក់ខ្ទេចនិងនៅជាប់ខ្លួន ឃើញមានដែកឆ្នៃចុងស្រួចសម្រាក់ កាច់ម៉ូតូចំនួនមួយត្រូវជនសង្ស័យ​​លាក់ទុកក្នុងកញ្ចប់បារីឃើញដូចនេះក៍ឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានប្រាប់ទៀតថាក្រោយពីនាំខ្លួនមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ជាបឋមបានធ្វើ តេសរកសារធាតុ​ញៀនតាមរយ៉ះទឹកនោមសិនក្រោយពីធ្វើ តេសឃើញថាជនសង្ស័យទាំង០២នាក់ទឹកនោម មានផ្ទុកនូវសារធាតុ​ញៀនដូចនេះត្រូវបានឃាត់ខ្លួនបណ្តោះអាសន្តនិង សាកសួរបន្តរហើយត្រូវបាន ជនសង្ស័យសារភាពប្រាប់ថាពួកគេទាំង​២​នាក់​​ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងកាច់កលួចម៉ូតូយ៉ាងសកម្មក ក្នុងរាជធានីភ្នំពេញពិតប្រាកដ មែនហើយម៉ូតូដែលជិះនេះក៍លួចគេមកពីក្រុងតាខ្មៅខេត្តកណ្តាលមកដែល។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំបញ្ចូនទៅសាលាដំបូងរាជធាននីភ្នំពេញពេលក្រោយ៕

គណបក្សសមរង្ស៊ីរៀបចំសាមាជិវិសាមញ្ញាប្តូរឈ្មោះជាបក្សភ្លើងទៀន

ភ្នំពេញ៖ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នេះ គណបក្ស សម រង្ស៊ី បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដោយមានអ្នកចូលរួមប្រមាណជិត១០០នាក់ ហើយសមាជនេះ បានរៀបចំនៅបរិវេណផ្ទះលោក សម រង្ស៊ី ខាងក្រោយទីស្នាក់ការកណ្តាលគណបក្សcnrp សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ប៉ុន្តែសមាជនោះ មិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលយកព័ត៍មាននោះទេ។នេះបើយោងតាមលោកទាវ វណ្ណុលសមាជិកព្រឹទ្ធសភានិងប្រធានស្តីទីគណបក្សសមរង្ស៊ីដែលទើបប្តូរឈ្មោះជាគណបក្សភ្លើងទៀនកាលពីពេលថ្មីៗនេះ។

លោកទាវវណ្ណុល បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្បែរស្នាក់ការគណបក្សសង្គ្រោះជាតិថា សមាជនេះបានប្តូរតែឈ្មោះពីគណបក្សសមរង្ស៊ីទៅជាគណបក្សភ្លើង​ទៀនហើយរូបសញ្ញារបស់គណបក្ស នៅតែភ្លើងទៀនដដែល។ លោកបាន​លើកឡើង​ថា៖”គណបក្សភ្លើងទៀនរបស់លោកនឹងមិនចូលបោះឆ្នោតជ្រើសរើេសមាជិកព្រឹទ្ធសភាព នៅថ្ងៃទី​១៤​ខែមករាឆ្នាំ​២០១៨។ចំពោះសមាជិកបក្សបើ គេចង់ទៅចូលរួមជាមួយគណបក្សដទៃក៍ទៅចុះ វាជាសិទ្ធិរបស់ពួកគេ ព្រោះ​​បក្សយើងប្រកាន់លទ្ធិប្រជាធិបតេយ្យ”។

លោកប្រធានស្តីតីបានបញ្ជាក់ថា៖”សម្រាប់គណបក្សភ្លើងទៀនប្រហែលនឹង មិនរួមប្រកួតប្រជែងការបោះឆ្នោះជ្រើស​រើស​កសមាជិកព្រឹទ្ធសភា ខែមករាឆ្នាំ២០១៨”។នៅពេលសួរថា តើគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតជ្រើសរើសតំណាង​រាស្រ្តឆ្នាំ២០១៨ខាងដែរទេ?។

លោកទាវ វណ្ណុលបានថ្លែងថា”គណបក្សលោកមិនទាន់ច្បាស់ទេព្រោះអាស្រ័យលើស្ថានការណ៍នយោបាយជាក់ស្តែងដូចដែលអ្នកសារព័តំមានដឹងហើយ។ពេលខ្លះស្ថានភាពនយោបាយប្រែប្រួលលឿនណាយើងមិនអាចនឹងស្មានដល់”។

 

 

គណបក្សសមរង្ស៊ីរៀបចំសាមាជិវិសាមញ្ញាប្តូរឈ្មោះជាបក្សភ្លើងទៀន

បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមគ្រោះថ្នាក់ឡាននិងម៉ូតូប៉ះគ្នា

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ខណៈជិះម៉ូតូត្រូវរថយន្តសាំមយ៉ុងបើកល្បឿនលឿន បុកពីក្រោយបណ្តាល ខ្ទាតម៉ូតូទៅកណ្តាលផ្លូវអូសមនុស្សជាង១០០ម៉ែត្របណ្តាលអោយបែកក្បាលហូលឈាមពេញផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩នឹង០០នាទីយប់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ២១៤នៅចំណុចមុខសាលាបឋមសិក្សាចតុមុខស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះឌី ជាបញ្ញារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកមើលការហ្គេមនៅក្នុងកោះពេជ្រ ស្នាក់នៅស្នាក់នៅសង្កាយ់ចតុមុខខណ្ឌដូនពេញ មានស្រុកកំណើតនៅផ្លូវលំ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាយ។

សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉ាវីពណ៌ខ្មៅពាក់ស្លាកលេខ1I9658ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះនរោត្តម ខណ៖ពេលរងគ្រោះជិះមកដល់ ស្តុបព្រះរោត្តមកែងផ្លូវ​២១៤ក៏ស្រាបតែមានរថយន្តមួយគ្រឿងម៉ាកសាំមយ៉ុងពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ​2I8663​បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅស្របទិសគ្នាជាមួយម៉ូតូរងគ្រោះ ហើយរថយន្តបង្កបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ មិនដឹងថាប្រញ្ញាប់ទៅណា នោះទេបានជាអត់ចាប់ហ្វ្រាំងហើយមកបុកម៉ូតូរងគ្រោះពីក្រោយបណ្តាល​​ខ្ទាច់ម៉ូតូទៅកណ្តាលផ្លូវចំនែកជនរងគ្រោះវិញត្រូវរថយន្តសាំមយ៉ុងអូសជាប់ជាង១០០ម៉ែត្រ។
ក៏ជនរងគ្រោះគាត់បែកសៀតផ្កាខាងស្តាំហូលឈាមពេញផ្លូវចំនែកឯរថយន្តបង្កវិញមិនបានឈប់មើលជនរងគ្រោះនោះទេក៏បន្ថែមល្បឿនបែករត់គេចខ្លួនទៅតាមផ្លូវជាតិលេខ6Aភ្លាមៗនោះដែលសមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វារបានដេញតាមចាប់ទៅដល់ស្ពានទី១២ដោយសារតែរថយន្តបើកលឿនពេកក៏តាមអត់ទាន់រីឯម៉ូតូជនរងគ្រោះវិញក៏មិនមានខូចខាតអីធ្ងន់ធ្ងរនោះឡើយ។ក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចដឹកយកទៅដំកលនៅវត្តទឹកថ្លារងចាំសាច់ញ្ញាតមកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

ចាប់ខ្លួនស្ត្រីរកសុីផ្លូវភេទម្នាក់សង្ស័យលួចលុយភ្ញៀវ១លានរៀលពេលនៅក្នុងផ្ទះសំណាក់

ភ្នំពេញៈបុរស២នាក់ស្រវឹងស្រាទៅរកសេវ៉ាផ្លូវភេទនៅវត្តភ្នំហើយយកទៅដេកផ្ទះសំណាក់ មហាលាបមិនទាន់នឹងបានគេងជាមួយគ្នាផងដេកលក់មួយភាំងស្រាបតែត្រូវស្ត្រីរកសុីផ្លូវភេទម្នាក់លួចយកកាបូបលុយ អស់លុយខ្មែរ១លានរៀលនឹងលុយដុល្លា20$រួមនឹងទូរស័ព្ទដៃ២គ្រឿងទៅជាមួយបន្សល់ទុកស្ត្រីម្នាក់នៅក្នុងបន្ទប់ត្រូវ ជនរងគ្រោះឃាត់យកទៅអោយសមត្ថកិច្ចយកទៅសួរនាំ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២នឹង៣០នាទី រំលងអាធាត្រឈានចូលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧តាមបណ្តោយផ្លូវ២៧៣នៅចំណុចផ្ទះសំណាក់មហាលាបស្ថិតនៅក្នុងសង្កាត់ទួលសង្កាត់ខណ្ឌឬស្សីកែវ។

តាមប្រភពពត៌មានពីជនសង្ស័យបានអោយដឹងថាមុនពេលកើតហេតុមាន បុរស២នាក់ស្រវឹងស្រាជិះរថយយន្តមួយគ្រឿងម៉ាកកូឡូឡាពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញA7555បានឈប់រថយន្តហើយបបួល ពួកគាត់២នាក់ទៅគេងជាមួយដោយក្នុងម្នាក់តំលៃ១០
ម៉ុីនរៀលហើយពួកទាំង២នាក់ក៏ព្រមទៅជា មួយដោយជនរងគ្រោះគាត់បានជួលផ្ទះសំណាក់យីហោ មហាលាបនៅផ្លូវ២៧៣ម្តុំជិតរ៉ារទះភ្លើងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ គេងលុះពេលដែលជួលរួចជនរងគ្រោះទាំង២នាក់គាត់មិនបានគេងនឹងរួមរក្ស័ជាមួយស្ត្រី២នាក់នោះទេគាត់ក៏ដេកលក់អស់មួយភាំងស្រាបតែដឹងខ្លួនឡើង បាត់កាបូបលុយក្នុងនោះមានលុយខ្មែរចំនួន១លានរៀននឹងលុយដុល្លា20$រួមនឹងទូរស័ព្ទដៃចំនួន២គ្រឿងមួយគ្រឿង ម៉ាកសាំមសុងនឹងមួយគ្រឿងទៀតម៉ាកiPhone 6ភ្លើសតំម្លៃ600$ជាងចំនែកស្ត្រីម្នាក់ ទៀតត្រូវជនរងគ្រោះឃាត់រួចហៅសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែយកទៅសួរនាំ។

បើតាមសំដីរបស់ស្ត្រីជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថាខ្លួនមិនបានផ្សំលួចរបស់ភ្ញៀវនោះទេគាត់ក៏បានប្រាប់ភ្ញៀវដែលថាស្ត្រីម្នាក់ទៀតបានលួចទូរស័ព្ទដៃនឹងលុយយកទៅបាត់ហើយប៉ុន្តែគាត់មិនព្រមតាម។ក្រោយពេលកើតហេតុជនរងគ្រោះគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែចំនែកឯស្ត្រីរកសុីផ្លូវនោះវិញមិនមានជាប់​ពាក់ព័ន្ធក៏អោយត្រឡប់ទៅផ្ទះវិញ៕ចាប់ខ្លួនស្ត្រីរកសុីផ្លូវភេទម្នាក់សង្ស័យលួចលុយភ្ញៀវ១លានរៀលពេលនៅក្នុងផ្ទះសំណាក់