សមិទ្ធិផលថ្មីៗធ្វើឱ្យក្រុងកំពតក្លាយពីទីឆ្លងកាត់ជាកន្លែងស្នាក់អាស្រ័យរបស់ភ្ញៀវ

ខេត្តកំពតៈ ក្រុងកំពតទីដែលធ្លាប់ត្រឹមតែជាកន្លែងឆ្លងកាត់របស់ភ្ញៀវពីតំបន់នានាឆ្ពោះទៅកាន់គោល ដៅផ្សេងៗនោះ នាអំឡុងពេលចុងក្រោយនេះក្លាយជាកន្លែងស្នាក់អាស្រ័យមិនអាចរំលងបានរបស់អ្នកទេសចរភាគច្រើនដោយសារសមិទ្ធផលបម្រើវិស័យឧស្សាហកម្មគ្មានផ្សែងកើតឡើងព្រោងព្រាត។
លោក សយ ស៊ីណុល ប្រធានបមន្ទីរទេសចរណ៍ខេត្តកំពតបានរៀបរាប់ថា ជាយូរឆ្នាំមកហើយ ក្រុងកំពតមិនត្រូវបានភ្ញៀវជ្រើសយកជាទីសម្រាកកម្សាន្តទេ ពោលគឺត្រឹមតែជាចំណុចឆ្លងកាត់ពីតំបន់ទេសចរណ៍នានាឆ្ពោះទៅកាន់គោលដៅផ្សេងៗប៉ុណ្ណោះ។
ប៉ុន្តែនាអំឡុងពេលចុងក្រោយនេះ ដោយសារ សមទ្ធផលបម្រើវិស័យទេសចរណ៍បានកើតឡើងជាបន្តបន្ទាប់បានធ្វើឱ្យភ្ញៀវភាគច្រើនចាប់យកការស្នាក់ អាស្រ័យដោយមិនអាចរំលងផុតឡើយ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា សព្វថ្ងៃនេះភ្ញៀវជាតិមកពី ចម្ងាយប្រមាណ៦០ភាគរយបានសម្រាកក្នុងក្រុងកំពតយ៉ាងហោចក៏ត្រឹមមួយយប់ដែរ។
ដោយឡែកចំ ពោះទេសចរបរទេសវិញ តាមការសិក្សាឃើញថា ភ្ញៀវមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកស្នាក់នៅពីពីរយប់ទៅបីយប់ ឯជនជាតិអ៊ឺរ៉ុប អាមេរិក អូស្ត្រាលីចំណាយចាប់ពីប្រាំយប់ទៅប្រាំមួយយប់។
លោក សយ ស៊ីណុល បានពន្យល់ពីហេតុផលដែលតម្រូវឱ្យភ្ញៀវយកការស្នាក់អាស្រ័យក្នុងក្រុងកំពតថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពត សមិទ្ធផលបម្រើវិស័យទេសចរណ៍បានកើតឡើងជាបន្តបន្ទាប់ រួមមានហេដ្ឋារចនាសម្ពន្ធ សារមន្ទីរ សួនច្បារដែលភ្ញៀវអាចអង្គុយកម្សាន្ត និងជួបជុំពិសាអាហាររួមគ្នាប្រកបដោយភាពសុខដុម។
ចំណែកវិស័យ ឯកជនវិញ សមិទ្ធផលដែលចូលរួមទាក់ទាញភ្ញៀវបាន និងកំពុងកើតមានថ្មីៗ ដូចជាផ្សាររាត្រី មធ្យោបាយដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែង កម្សាន្តទើបរកឃើញ និងបង្កើតថ្មីៗ។
លោក សយ ស៊ីណុលបានបញ្ជាក់ថា សក្តានុពលបម្រើវិស័យទេសចរណ៍ទាំងនេះកំពុងមានលក្ខណៈល្អប្រសើរទាំងបញ្ហាអនាម័យ បរិស្ថាន តម្លៃសេវាកម្មដែលជាចំណុចទាក់ទាញភ្ញៀវក្នុងការចំណាយពេលវេលាសម្រាប់ស្នាក់អាស្រ័យក្នុងក្រុងកំពត។ ក្នុងនោះវគ្គបណ្តុះបណ្តាលចំណេះជំនាញបដិសណ្ឋា រកិច្ចពីសំណាក់មន្ត្រីជំនាញចំពោះប្រតិបត្តិករជាផ្នែកសំខាន់ បានការកោតសរសើរពីភ្ញៀវដែលទទួលពីគ្រប់សេវាកម្មទាំងអស់៕

រដ្ឋមន្ដ្រី៖ពលរដ្ឋកម្ពុជាចំណាយថវិកាប្រមាណជា១ពាន់លានដុល្លារដើម្បីកសាងវត្ដអារាមនៅទូទាំងប្រទេស

ខេត្តកំពង់ធំ៖រដ្ឋមន្ដ្រីទេសចរណ៍ថោងខុនបានមានប្រសាសន៍ថា៖ពលរដ្ឋកម្ពុជាចំណាយថវិកាប្រមាណជា១ពាន់លានដុល្លារ​​ដើម្បីកសាងវត្ដអារាមនៅទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីឆ្លងមហាកុដ្ឋិ និងសមិទ្ធផលនៅវត្តពោធិវង្យហត្ថីរាម (ហៅវត្តពោធិ) នាព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧នេះ ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំមានប្រសាសន័ថា ប្រទេសដែលមានការអភិវឌ្ឍ ជឿនលឿន គឺប្រទេសដែលមានសុខសន្តិភាព យ៉ាងណាមិញប្រទេសកម្ពុជាយើងកំពុងមានសន្ទុះក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ។
បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនាក៏កំពុង មានការរីកដុះដាលជាបន្តបន្ទាប់ ខណៈដែលកម្ពុជា មានវត្តអារាមជាង៤០០០វត្ត នៅទៅទាំងប្រទេសត្រូវបានចំណាយប្រាក់អស់ទឹកប្រាក់ប្រមាណជិត១ពាន់លានដុល្លា។ ហើយទឹកប្រាក់ទាំងបានមកពីសប្បុរសជនជិតជួយឧបត្ថម្ភគាំទ្រ និង១ផ្នែកទៀតមកពី ការខិតខំយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។លោកបានបន្ដថា៖កម្ពុជាកំពុងតែមានសន្ទុះក្នុងការអភិវឌ្ឍ លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេច តេជោ ជាពិសេសវិស័យពុទ្ធចក្រនិងអាណាចក្រ បានដើរទន្ទឹមគ្នាយ៉ាងរស់ រវើក។

យ៉ាងណាមិញនាពេលថ្មីៗ ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំដែលមានអាយុកាលជាង១៤០០ឆ្នាំ មានរូបរាងចំនួន៨ជ្រុង ដែលប្រទេសដ៏ទៃទៀតមិនអាចធ្វើបាននោះឥឡូវនេះត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភលោក បន្ទាប់ ពីប្រាសាទអង្គរវត្តនិងប្រាសាទព្រះវិហារ ។
ទាំងនេះសរបញ្ជាក់យ៉ាងច្បាស់ពី ខិតខំប្រឹងប្រែងនិងសហការយ៉ាងល្អ របស់ថ្នាក់ដឹកនាំប្រទេសដែលមានសម្តេច អគ្គមហាសេនាបតី តេជោស៊ុនសែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា!ឯកឧត្តមបានបន្តថាយើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែង ការពារសន្តិភាពអោយបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍបន្ថែមទៀត។
ថ្លែងក្នុងពិធីនោះដែរ លោកហាក់ម៉ុងហួត អភិបាលស្រុកបារាយណ៏បានលើកឡើងថា នៅក្នុងស្រុកបារាយណ៍ទាំងមូលមានវត្តចំនួន៧២វត្ត និងអារ៉ាមចំនួន៦ អាចបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបាន ហើយស្រុកមានព្រំប្រទល់ជាប់ស្រុកចំការលើ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកបន្តថា៖សមិទ្ធិផលដែលសម្ពោធន៏ ដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះគឺអស់ទឹកប្រាក់ ជិត៦ម៉ឺនដុល្លារ៕

 រដ្ឋមន្ដ្រី៖ពលរដ្ឋកម្ពុជាចំណាយថវិកាប្រមាណជា១ពាន់លានដុល្លារដើម្បីកសាងវត្ដអារាមនៅទូទាំងប្រទេស

 

 

មន្ត្រីសុខាភិបាលអំពាវនាវឲ្យស្ត្រីដែលមានបំណងចង់រំលួតកូនទៅរកសេវាស្របច្បាប់

ភ្នំពេញ៖អ្នកជំនាញសុខាភិបាលបានអំពាវនាវឲ្យស្ត្រីដែលមានបំណងចង់រំលួតកូនទៅរកសេវានៅតាមមូលដ្ឋានសុខាភិ​បាលណាដែលមានជំនាញច្បាស់លាស់និងទទួលស្គាល់ដោយក្រសួងសុខាភិបាលដើម្បីធានាដល់សុខភាពនិងសុវត្តិភាពរបស់ស្ត្រី។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៧សីហានេះ លោកស្រីសាស្ត្រាចារ្យ ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពាំមាតានិងទារកបានមានប្រសាសន៍ថា៖ការរំលួតកូននៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យព្រមទាំងគ្លីនិករបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននឹងជួយឲ្យស្ត្រីជៀសផុតពីផលវិបាកផ្សេងៗដូចជាការធ្លាក់ឈាម មិនប៉ះពាល់ដល់ស្បូននិងអាចជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
លោកស្រីបានបន្តថា៖បច្ចុប្បន្ននេះការរំលួតកូនមានការកើនឡើងគួរឲ្យកត់សំគាល់ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនពិសេសស្ត្រីហ៊ាននិយាយជាចំហពីការរំលួតកូននេះប្រាប់ដល់អ្នកដ៏ទៃដែលពីមុនមិនហ៊ាននិយាយទេដោយសារមានភាពអៀនខ្មាសបើទោះបីជាកម្ពុជាមានច្បាប់ស្តីពីរំលួតកូនក្តី។
គួររំលឹកថាតាមរបាយការណ៍របស់ក្រសួងសុខាភិបាលឆ្នាំ២០១៦បានបង្ហាញថាក្នុងឆ្នាំ២០១៦មានករណីរំលួតកូនចំនួនជាង១ម៉ឺន២ពាន់ករណីនៅតាមសេវាចំនួន៧៦២កន្លែងក្នុងនោះមានសេវារដ្ឋចំនួន៦៦១កន្លែងនិងគ្លីននិករបស់អង្គការចំនួន១៨កន្លែង។តែយ៉ាងណាក៏ដោយលោកស្រីបានណែនាំថាការរំលួតកូនមិនមែនជាការពន្យាកំណើតទេដូច្នេះបើសិនជាស្ត្រីមិនចង់បានកូនទេគួរតែមានផែនការគ្រួសារឲ្យបានច្បាស់លាស់ត្រូវប្រើប្រាស់មធ្យោបាយពន្យាកំណើតដើម្បីកុំឲ្យមានគ៌ភតាមអ្វីដែលមិនចង់បាន។
ចំណែកលោក ស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិបានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី១៧សីហានេះដោយបានស្នើដល់ក្រសួងសុខាភិបាលគួរតែបង្កើនការផ្សព្វផ្សាយពីការរំលួតកូនដោយសុវត្តិភាពឲ្យបានផុលផុសបន្ថែមទៀតដើម្បីឲ្យស្ត្រីកម្ពុជាបានយល់ដឹងដែលជួយកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្តាលមកពីការរំលួនកូននេះ។
គួរបញ្ជាក់ថាទោះបីជាប្រទេសកម្ពុជាមានច្បាប់ស្តីពីការរំលូតកូនដែលផ្តល់សិទ្ធិឲ្យស្ត្រីអាចសំរេចរំលួតកូនបានក៏ដោយក៏មានស្ត្រីមួយចំនួននៅតែលួចលាក់ទៅទិញថ្នាំមករំលួតដោយខ្លួនឯងនិងអ្នកខ្លះទៀតទៅរកសេវាតាមគ្លីនិកឯកជនដែលមិនមានជំនាញច្បាស់លាស់ហើយប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត៕

 

គណ:បញ្ជាការឯកភាពខណ្ឌចុះចាប់ហ្គាមបាញ់ត្រីចំនួន២ទូរ

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលខណ្ឌចំការមនប្រើធម៍ក្ដៅបង្រ្កាបល្បែងសីុសងដែលមានក្នុងមូលដ្ឋាននិងសហការ​ជាមួយអាជ្ញាធរមូលដ្ឋានចុះបង្រ្កោបចាប់ទូរហ្គាមបាញ់ត្រីចំនួន២ទូរលួចលាក់លេងអត់ ច្បាប់បាមចំនួន២ទូរ កាលវេលា​​ម៉ោង ៤និង០០នាទីរសៀលថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ៣៧ ផ្លូវ១៤៣ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់​អូឡាំពិក ខណ្ឌចំការមន ។

លោក ព្រុំ សំខាន់ អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ចុះចាប់ទូរហ្គាមបាញ់ត្រីលួចលាក់លេងអត់ច្បាប់ហើយបានសហការជាអាជ្ញាធរមូលដ្ឋានធ្វើការបង្រ្កាបនិងដកហូតបានចំនួន២ទូរយកមករក្សាទុកនៅសាលាសង្កាត់រងចាំកំទិចចោលហើយក្នុងការបង្រ្កាបនេះមិនបានឃាត់ខ្លួនម្ចាស់ទីតាំងដែលមើលខុសត្រូវទេដោយផ្ទះខាងលើបានចាក់សោផ្ទះហើយបានយកសោផ្ទះអោយក្រុមការងារយើងចាក់និងធ្វើការដកហូតតាមសម្រួលដោយមិនចាំបាច់ឆ្លងយោបល់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញទេហើយចំណែកទូរហ្គាមដែលធ្វើការដកហូតរងចាំថ្ងៃប្រមូលបានច្រើននិងបង្កើតគណ:កម្មាធិការបំផ្លាញចោលបណ្ដាលសង្កាត់ទាំង១២ ។

គណ:បញ្ជាការឯកភាពខណ្ឌចុះចាប់ហ្គាមបាញ់ត្រីចំនួន២ទូរគណ:បញ្ជាការឯកភាពខណ្ឌចុះចាប់ហ្គាមបាញ់ត្រីចំនួន២ទូរ

 

កុងទីនរ័ជ្រុលចង្កូតបុកផ្ទះចំនួន៣ និងបានបណ្ដាលមនុស្ស២នាក់របួសធ្ងន់នៅផ្សារគគីរ

ខេត្តកណ្ដាល៖នៅរសៀលនេះមានករណីរថយន្ដដឹកកុងទីនរ័ជ្រុលចង្កូតបុកផ្ទះចំនួន៣និងបានរបួសធ្ងន់មនុស្ស២នាក់នៅផ្សារគគីរស្រុកកៀនស្វាយ៕

កុងទីនរ័ជ្រុលចង្កូតបុកផ្ទះចំនួន៣ និងបានបណ្ដាលមនុស្ស២នាក់របួសធ្ងន់នៅផ្សារគគីរ

អាជ្ញាធរខេត្តកំពង់ធំ នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២១គ្រួសារ

ខេត្តកំពង់ធំ៖ដោយការយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្តជាពិសេសឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក្រៅពីបំពេញការងារប្រចាំថ្ងៃ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហាឆ្នាំ២០១៧ បានឆ្លៀតដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងដឹកនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក ដល់លំនៅដ្ឋានជាក់ស្តែងផ្ទាល់ ចំនួន២១គ្រួសារនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ៨គ្រួសារ និងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ចំនួន១៣គ្រួសារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសចុះសួរសុខទុកនេះដែរ ឯកឧត្តម សុខ លូ បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេច នៅជាមួយបងប្អូនជានិច្ច ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ។

ឯកឧត្តមបន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបបរបន្ថែមទៀត និងដាំបន្លែបង្ការវិលជុំ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង ។

ម្យ៉ាងវិញទៀត សូមបងប្អូនក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តម ក៏បានប្រគល់អំណោយ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២បេ (៥០kg) មី២កេស ទឹកសុទ្ធ៤យួ ធុងចម្រោះ ១ និងថវិកាមួយចំនួន។
ក្នុងពិធីចែកអំណោយនោះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស ជាពិសេសបានចុះផ្ទាល់ដល់កន្លែង និងឃើញជាក់ស្តែងនូវជីវភាពក្រីក្រលំបាករបស់ពួកគាត់!និងចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ៕

ពលរដ្ឋសាទរ ដែលទទួលបានទីតាំងដី អតីតសាលាមតេយ្យហ៊ុនសែនអូរចារមកវិញ

ខេត្តបាត់ដំបងៈប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានទីលំនៅជុំវិញសាលាមតេយ្យហ៊ុន សែន អូរចារ មានការត្រេកអរសាទររកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលទី តាំងដីសាលាមតេយ្យនេះមានទំហំ(៤០គុណ៤០ម៉ែត្រ) ។
កន្លងមកត្រូវបានគេឃុបឃិតគ្នាលួចធ្វើប្លង់យកជាកម្មសិទ្ធផ្ទាល់ខ្លួន ក៏កើតការប្តឹងផ្តល់គ្នារវាងប្រជាពលរដ្ឋនិងអ្នកលួចធ្វើប្លង់យក អស់រយៈកាលជាច្រើនខែមកហើយ ទើបនិងទទួលយកបានមកវិញដាក់ជាទ្រព្យ សម្បត្តិរួម ប្រយោជន៏ដល់កូនចៅពួក គាត់បានស្នាក់សិក្សារៀនសូត្រឡើងវិញ។
ពួកគាត់ជាប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ក្នុងកំឡុងទស្សវត្សឆ្នាំ៨០ និង៩០ទីតាំងដីនេះមានតួសាលាមតេយ្យហ៊ុនសែនអូរចារ អគារ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី មានសិស្សនិងគ្រូបង្រៀនរហូតមក លុះក្រោយមក ដោយសារសាលាទ្រុឌទ្រោមផ្លូវលំបាកចេញចូលលេចទឹកអគារសាលាចាស់ទ្រុឌទ្រោមខ្លាំងពេក គ្មានការជួយឧបត្ថម្ភជ្រោមជ្រែង ឪពុកម្តាយខ្លាចអគារបាក់សង្កត់លើកូនក៏ឲ្យកូនឈប់រៀន អស់សិស្សគ្រូក៏ឈប់ផ្លាស់ទៅសាលាផ្សេង ក៏ទុកអគារសាលានេះចោល១រយៈក៏ពុកបាក់បាត់រូបរាងសាលារហូតមក លស់តែទីតាំងដីសាលា។
ពួកគាត់បន្តថា ដោយសារសល់តែទីតាំងដីមិនមានអ្នកណាអើពើរស្រាប់តែថ្មីៗនេះ ក្នុងកំឡុងឆ្នាំជាង២០០០នេះមានចេញប័ណ្ណកម្មសិទ្ធដាក់ឈ្មោះបុគ្គលទៅវិញប្រជាពលរដ្ឋក៏បានលើកគ្នាសួរនាំ អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ឆ្លើយដាក់គ្នាពីមួយទៅ១មិនមានអ្នកទទួលខុសត្រូវ ទើបពួកគាត់លើកតវ៉ាប្តឹងផ្តល់គ្នាពីថ្នាក់មូលដ្ឋាន ដល់សាលាក្រុង/ខេត្ត តុលាការនិងរហូតដល់រដ្ឋសភា យកទីតាំងដីនេះមកដាក់ជាទ្រព្យសម្បត្តិរួមវិញ។
ទើបបានឯកឧត្តម ឈាងវុន,សមាជិករដ្ឋ សភាចុះមកជួយអន្តរាគមន៏ពិនិត្យនិងស្រាវជ្រាវរកសាវតាជាក់លាក់ ថាជារបស់សាលាមតេយ្យពិតប្រាកដមែនទើបឯកឧត្តមសម្រេចឲ្យជំនាញសុរិយោដីខេត្តចេញប័ណ្ណកម្មសិទ្ធមកដាក់ជាដីសាលាមតេយ្យកម្មសិទ្ធរួមវិញ។
ពួកគាត់បន្តថា នៅពេលនេះអ្វីដែលពួកគាត់ត្រេកអររកអ្វីប្រៀបផ្ទឹមពុំបានដោយសារមានការជួយអន្តរាគមន៏ពីថ្នាក់ដឹកនាំ តាមការទាមទាររបស់ពួកគាត់ព្រោះពួកគាត់មិនមែនទាមទារយករបស់គេទេ ជារបស់សាលាពិតប្រាកដមែនហើយក៏មិនទាមទារយកមកធ្វើជារបស់ឯកជនដែរគឺទាមទារយកមកដាក់ជាទ្រព្យសម្បត្តិរួមវិញ ព្រោះទីតាំងដីសាលាមតេយ្យនេះជារបស់រួមរហូតមកតាំងពីឆ្នាំ១៩៧៩មក។
សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងដីសាលាមតេយ្យហ៊ុនសែនអូរចារខាងលើនេះទទួលបានប័ណ្ណកម្មសិទ្ធប្លង់រឹងចេញដោយសុរិយោដីខេត្តបាត់ដំបងបានជាកម្មសិទ្ធស្របច្បាប់ហើយ។តាមប្រភពពីប្រជាពលរដ្ឋកំពុងអំពាវរកសប្បុរសជនជួយឧបត្ថម្ភជ្រោមជ្រែង ដើម្បីកើតចេញជារូបរាងសាលាបានកូនចៅពួកគាត់ជំនាន់ក្រោយចូលរៀនបន្តទៀត ដែលនៅជិតលំនៅដ្ឋានពួកគាត់ផ្ទាល់៕

 

ពលរដ្ឋសាទរ ដែលទទួលបានទីតាំងដី អតីតសាលាមតេយ្យហ៊ុនសែនអូរចារមកវិញ

ឃុំខ្លួនបុរសស្បែកខ្មៅ២នាក់ករណីនាំចូលវត្ថុធាតុដើមផលិតរូបិយប័ណ្ណក្លែងក្លាយ

ភ្នំពេញ៖យោងទៅតាមការបញ្ជាក់របស់លោក លី សុផាន់ណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់តាមប្រព័ន្ធ តេឡេក្រាមថា នៅរសៀលថ្ងៃទី១៧សីហានេះចៅក្រមស៉ីេបសួរសម្រេចឃុំខ្លួនបុរសស្បែកខ្មៅ២នាក់ពាក់ព័ន្ធករណីនាំចូលនូវវត្ថុធាតុដើមសម្រាប់ការផលិតរូបិយប័ណ្ណក្លែងក្លាយ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

កាលព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នគរបាលនៃក្រសួងមហាផ្ទៃ បានធ្វើការបញ្ជូនជនសង្ស័យជាជនជាតិ ស្បែកខ្មៅ២រូប ទៅកាន់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនទៅនិងបទល្មើសនាំចូលវត្ថុធាតុដើមសម្រាប់ផលិតរូបិយប័ណ្ណក្លែងក្លាយ​(លុយ២លានដុល្លារ)ក្នុងប្រទេសកម្ពុជា ។

ជនសង្ស័យទាំង២នាក់ខាងលើឈ្មោះ Kamara Abdul ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិហ្សេរ៉ាលីអូន នឹងម្នាក់ទៀតឈ្មោះ Davidson Alphonson ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិលីប៊ី ។ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ប្រព្រឹត្តិនៅចំណុចខិនដូរមួយកន្លែងលេង១៦៨៧ ផ្លូវ១០៣ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ឃុំខ្លួនបុរសស្បែកខ្មៅ២នាក់ករណីនាំចូលវត្ថុធាតុដើមផលិតរូបិយប័ណ្ណក្លែងក្លាយ

បុរសម្នាក់ ត្រូវឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ភ្លាមៗ ពេលឡើងផ្សារដំបូលផ្ទះ

ខេត្តបាត់ដំបងៈបុរសម្នាក់មានមុខរបរជាអ្នករត់ម៉ូតូកង់បី ត្រូវបានឆក់ខ្សែភ្លើងស្លាប់ដោយមិនអាចជួយសង្រ្គោះបាន ខណៈពេលខ្សែភ្លើងឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦:០០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧មុននេះបន្តិច នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែតក្រុង/ខេត្តបាត់ ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឆក់ខ្សែភ្លើងនេះបានកើតឡើងបណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់មានឈ្មោះ សែម សឿ, ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង/ ខេត្តបាត់ដំបង ។ សមត្ថកិច្ចខាងលើបន្តថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះឆក់ស្លាប់ ខណៈពេលជនរងគ្រោះបានឡើងផ្សារដំបូលផ្ទះក៏ឆ្លងនិងចរន្តអគ្គីសនីឆក់ស្លាប់តែម្តងមិនអាចជួយសង្រ្គោះបានទាន់ពេលវេលាឡើយ។

បច្ចុប្បន្នសាកសពខាងលើត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដែលនេះជាការធ្វេសប្រហែសតែ១ពព្រិចភ្នែកសោះ ធ្វើឲ្យមនុស្សម្នាក់ស្លាប់ភ្លាម មួួយរំពេច ៕

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនឪពុកមា ពីបទចាប់រំលោភក្មួយស្រី

ក្រុងប៉ោយប៉ែត៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនឪពុកមា ដោយរងការចោទប្រកាន់ពីបទចាប់រំលោកភសេពសន្ធវៈលើក្មួយស្រី។ ជនសង្ស័យឈ្មោះ ជ្រុន រ៉េត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចប្រាប់ថា កុមារីរងគ្រោះឈ្មោះ ទ. ស. ហ អាយុ១០ឆ្នាំ ឪពុកឈ្មោះ ណុប អាយុ៤០ឆ្នាំ ម្តាយឈ្មោះ សាន្ត៣០ឆ្នាំ រស់ទីតាំងកើតហេតុខាងលើ រីឯជនសង្ស័យ ឈ្មោះ ជ្រុន រ៉េត ដែលត្រូវជាពូរបស់ក្មេងស្រីរងគ្រោះរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពីធ្វើការឃាត់ខ្លួនរួច ជនសង្ស័យបានប្រាប់ថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន ហើយមុនពេលកើតហេតុជនសង្ស័យបានទៅលេងផ្ទះបងថ្លៃរបស់ខ្លួន និងបានបបួល កុមារី២នាក់ដែលជាក្មួយជនសង្ស័យ ទៅជីកត្រពាំងនៅខាងកើតភូមិ លុះទៅដល់ព្រៃឬស្សី ។ជនសង្ស័យបានប្រាប់ប្អូនស្រីកុមារីរងគ្រោះ អោយចាំម៉ូតូ រីជនរងគ្រោះចូលទៅជីកត្រពាំងជាមួយជនសង្ស័យ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភតែម្តង។
សមត្ថកិច្ចបញ្ចាក់ថា ជនសង្សយ័បានរំលោភសេពសន្វវៈទៅកុមារីជនរងគ្រោះជាច្រើនៗៗដងហើយបច្ចុប្បន្ន កំលាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនិតិវិធីរួចហើយ ។ប៊ុនថន