កម្ពុជាពន្យាពេលបើកយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល១០០ថ្ងៃដើម្បីផ្តល់ភាពស្រច្បាប់ដល់ពលករខ្មែរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងបើកយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល១០០ថ្ងៃដើម្បីដោះស្រាយការលំបាកនិងផ្តល់ភាព​ស្របច្បាប់ជួនដល់ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃចាប់ពីថ្ងៃទី១សីហានោះប៉ុន្តែត្រូវបានពន្យាពេលរហូតដល់ពាក់កណ្តាលខែសីហាវិញ ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១ សីហា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល១០០ថ្ងៃដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី១សីហាឆ្នាំ២០១៧នេះប៉ុន្តែត្រូវបានពន្យារហូតដល់ពាក់កណ្តាលខែសីហាវិញដោយសារតែរង់ចាំភាគីថៃធ្វើបច្ចុប្បន្នភាពពលករមិនស្របច្បាប់ទៅចុះឈ្មោះឲ្យរួចរាល់ជាមុនសិន។
ឯកឧត្តមបានបន្តថាការពន្យាពេលនេះដោយសារតែអាជ្ញាធរថៃបានឲ្យពលករកំពុងធ្វើការនៅប្រទេសថៃដែលមិនទាន់មានឯកសារស្របច្បាប់ ឬធ្លាប់ស្របច្បាប់ ប៉ុន្តែបានផ្លាស់ប្តូរថៅកែខុសនីតិវិធី ក្លាយទៅជាពលករខុសច្បាប់ ត្រូវរួសរ៉ាន់ឲ្យថៅកែរបស់ខ្លួនធ្វើស្ថិតិបានទៅចុះឈ្មោះនៅការិយាល័យស្រង់ទិន្នន័យពលករបរទេសរបស់ក្រសួងការងារថៃ ទាំង៩៧ការិយាល័យ ចាប់ពីថ្ងៃ ទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ជាបន្ទាន់។
ឯកឧត្តមបានបន្ថែមថានៅពេលដែលអាជ្ញាធរថៃធ្វើបច្ចុប្បន្នភាពចប់សព្វគ្រប់នោះក្រុមការងាររបស់រាជរដ្ឋាភិបាលដែលមាន៤ក្រុមនឹងចាប់ផ្តើមចុះទៅតាមរោងចក្រធំៗចំនួន២០០រោងចក្រដែលមានប្រើប្រាស់ពលករកម្ពុជាលើសពី៧០នាក់ឡើងទៅ ដោយផ្ទាល់តែម្តង ដើម្បីផ្តល់លិខិតឆ្លងដែនលិខិតធ្វើដំណើរនិងប័ណ្ណស៊ីជម្ពូដើម្បីឲ្យពលករទាំងនោះទទួលបានភាពស្របច្បាប់។
ចំណែក លោក មឿង តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សបានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១សីហាដោយបង្ហាញការគាំទ្រចំពោះ រដ្ឋាភិបាលដែលរៀបចំយុទ្ធនាការ១០០ថ្ងៃនេះ។
តែយ៉ាងណាក៏ដោយ លោកបានស្នើឲ្យរដ្ឋាភិបាលមិនចាំបាច់ពន្យាពេលរហូតដល់ទៅពាក់កណ្តាលខែសីហានោះទេគួរតែចាប់ផ្តើមអនុវត្តចាប់បីថ្ងៃទី១សីហាតែម្តងទៅដើម្បីជួយដល់ពលករខ្មែរពិសេសពលករដែលមិនចេះអក្សរត្រូវជួយជាជំនួយដល់ពួកគេក្នុងការបំពេញឯកសារផ្សេងៗដើម្បីទទួលបាននូវភាពស្របច្បាប់។
គួរបញ្ជាក់ថាតាមជំរឿនចុងក្រោយរបស់ក្រសួងការងារថៃបានឲ្យដឹងថារហូតមកដល់ពេលនេះមានបងប្អូនខ្មែរធ្វើការងារនៅប្រទេសថៃចំនួន១លាន៥ម៉ឺននាក់ក្នុងនោះមានពលករស្របច្បាប់ចំនួន៧៥ម៉ឺននាក់និងមិនស្របច្បាប់ចំនួន៣០ម៉ឺននាក់៕

មន្ដ្រី៖ចុងឆ្នាំ២០១៧ផ្លូវដែកនឹងបន្តដំណើរការសាងសង់ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

ខេត្តបាត់ដំបង៖នៅចុងឆ្នាំ២០១៧នេះដំណើរការសាងសង់កែលំអផ្លូវរថភ្លើងនិងអាចបន្តដល់ព្រំប្រទល់ប៉ែកខាងកើតខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់។នេះបើតាមកាអះអាងអ្នកនាំពាក្យបានអោយដឹងនៅថ្ងៃនេះ។

អ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជួនបានអោយដឹងនៅថ្ងៃទី២៦ ខែកក្តដានេះថា ដំណើរការសាងសង់ផ្លូវរថភ្លើងក្នុងកំណាត់ខ្សែររថភ្លើងពីព្រំដែនប្រទេសថៃខេត្តបន្ទាយមានជ័យទៅកាន់ក្រុងភ្នំពេញ បច្ចុប្បន្នការជួសជុលកែលំអបានបន្តដល់ទីរួមស្រុកថ្មគោល ខេត្តបាត់ដំបងហើយដែលជាគោលការណ៍និងអាចបន្កដំណើរការជួសជុលកែលំអរមកដល់ព្រំប្រទល់ខេត្តពោធិ៍សាត់នៅចំណាច់ឆ្នាំ២០១៧។
លោកបន្តថា៖ ដើម្បីតភ្ជាប់ផ្លូវដែក១ខ្សែនេះបាន ពិសេសក្នុងកំណាត់ផ្លូវចាប់ពីខេត្តពោធិសាត់ទៅដល់ស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញត្រូវការប្រើប្រាស់ថវិការចំនួន៣០លានដុល្លាអាមេរិក ប៉ុន្តែថវិកាដែលរដ្ឋាភិបាលផ្តល់អោយត្រឹម២០លានដុល្លប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដូច្នេះយោងតាមទំហំទឹកប្រាក់ខាងលើមិនអាចតភ្ជាប់ផ្លូវដែក១ខ្សែនេះបានទេត្រឹមឆ្នាំ២០១៨ អាចនិងពន្យាពេលរងចាំថវិកាក្នុងគម្រោងឆ្នាំ២០១៩បន្តទៀតដើម្បីភ្ជាប់ផ្លូវដែកខ្សែរថពីតំបន់ដែនព្រំដែនខេត្តបន្ទាយមានជ័យមកកាន់ទីក្រុងភ្នំពេញ។
ពាក់ពន្ធ័ការជួសជុលនិងកែលំអរផ្លូវដែកកំណាត់ក្នុងខេត្តបាត់ដំបងនេះដែរក្រុមអ្នកមានរបរបើកនរីដឹកភ្ញៀវទេសចរណ៍នៅតំបន់ចំណតរថភ្លើងឋិតភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបងកំពុងព្រួយបារម្មណ៍ពីការប៉ះពាល់ដល់មុខរបររបស់ពួកគាត់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ពួកគាត់សំណូមពរអោយក្រុមបច្ចេកទេសជួសជុលកែលំអររំលងពីតំបន់ដែលពួកគាត់កំពុងរកទទួលទានចាំដំណើរការសាងសង់កែលំអររួចរាល់នៅគ្រប់តំបន់ហើយចាំបន្តធ្វើនៅតំបន់របស់ពួកគាត់ក្រោយគេ។
ជាមួយគ្នានេះដែរអភិបាលខេត្តបាត់ដំបង ឯកឧត្តម ចន្ទ័ សុផល កន្លងមកធ្លាប់លើកឡើងថា អាជ្ញាធរខេតគ្រោងសាងសង់ផ្លូវដែក១ខ្សែផ្សេងទៀតសម្រាប់នរីរត់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ព្រោះភ្ញៀវទេសចរណ៍ទាំងជាតិ អន្តរជាតិកំពុងចាប់អារម្មណ៍ខ្លាំង ចង់ស្គាល់ ចង់ជិះនរីលេងកំសាន្ត៕

 មន្ដ្រី៖ចុងឆ្នាំ២០១៧ផ្លូវដែកនឹងបន្តដំណើរការសាងសង់ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

 

មន្ដ្រី៖ចុងឆ្នាំ២០១៧ផ្លូវដែកនឹងបន្តដំណើរការសាងសង់ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

មហាសេដ្ឋី៤០០រូបខាតបង់ប្រាក់ជិត២០០កោដិដោយសារអង់គ្លេសចាកចេញពីអីយូ

អាមេរិច​៖មហាសេដ្ឋី៤០០រូបលើលោកបានខាតបង់ប្រាក់ជិត២០០កោដិដោយសារមុខរបរពួកគេរងផលប៉ះពាល់ពីអង់គ្លេសបានចាកចេញពីសហភាពអឺរូបកាលពីសប្ដាហ៍កន្លងមក។តាមប្លូប៊ឺងបាននិយាយថាទ្រព្យសម្បត្តិមហាសេដ្ឋីលើលោកមានជិត៤ទ្រីលានដុល្លាអាមេរិច(កោដិកោដិដុល្លារ)និងបានធ្លាក់ចុះជិត២ភាគរយដោយសារអង់គ្លេសដើរចេញពីសហភាពអឺរុប។ក្នុងនោះលោកប៊ីហ្គេតប្រធានក្រុមហ៊ុនមេក្រូសុសខាតបង់ប្រាក់អស់ជិត២កោដិដុល្លារនិងលោកMark Zuckerberg ប្រធានក្រុមហ៊ុនហ្វេសប៊ុកខាតបង់ប្រាក់ជាង១,៦កោដិល្លារអាមេរិច៕

មហាសេដ្ឋី៤០០រូបខាតបង់ប្រាក់ជិត២០០កោដិដោយសារអង់គ្លេសចាកចេញពីអីយូ

ជម្រើសជាតិកម្ពុជាចាញ់ឥណ្ឌូនេស៊ី២ដល់សូន្យ

ភ្នំពេញ៖ម្ចាស់ផ្ទះ ជម្រើសជាតិជាតិកម្ពុជា រហ័សនាម គោព្រៃកម្ពុជា បានប្រកួតចាស់ក្រុមភ្ញៀវ ជម្រើសជាតិ ឥណ្ឌូណេស៊ី ដោយលទ្ធផលបច្ចេកទេស ០ទល់២ ដោយ១គ្រាប់ នៅតង់ទី១ និង១គ្រាប់ទៀត នៅចុងតង់ទី២។
នេះជាការប្រកួតកម្តៅសាច់ដុំរបស់កម្ពុជា ដើម្បីត្រៀមការប្រកួតផ្លូវការ វគ្គជម្រុះក្នុងពូលC ជាមួយជម្រើសជាតិ អាហ្គានីស្ថាន នាថ្ងៃទី១៣ មិថុនា ២០១៧ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិកម្ពុជា នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី AFC ASIAN Cup ២០១៩ នៅអារ៉ាប់រួម
ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្វឹកសញ្ជាតិប្រេស៊ី លោក Leonardo Vitorino ដែលបាន ប្រមូលផ្តុំហ្វឹកហាត់នេះមានសមាជិកចំនួន២៥រូប ក្នុងនោះមានកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាផងដែរ ដែល ទើបនឹងវិលត្រឡប់មកពីប្រកបអាជីពបាល់ទាត់ លំដាប់ទី៣ នៅប្រទេសជប៉ុន។
ក្រុមកម្ពុជា ដែលនឹងត្រូវកម្តៅសាច់ដុំជាមួយឥណ្ឌូណេស៊ី នេះជាជំនួបដ៏សំខាន់មួយ សម្រាប់ការប្រកួត ជាមួយក្រុមអាហ្គានីស្ថាន វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧។ ចំណែកឯក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក៏បានមកដល់ទឹកដីកម្ពុជារួចហើយដែរ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដើម្បីជួបជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី វគ្គចែកពូល AFC ASIAN Cup 2019 Qualifier Final Round នេះ មាន៦ពូល។
ដោយឡែកសម្រាប់វគ្គជម្រុះ ក្នុងពូល C មាន៤ក្រុមដែរ គឺកម្ពុជា, អាហ្គានីស្ថាន, វៀតណាម និងក្រុមហ្សកដង់ ដោយក្រុមទាំងអស់នឹងត្រូវជួបគ្នាវិលជុំក្នុងពូលចំនួន២ជើង ដែលត្រូវប្តូរទឹកដីគ្នាម្តងម្នាក់។ ក្រុមទាំង៤ ក្នុងពូល C នេះលេងបាន១ប្រកួតដូចគ្នា ដោយក្រុមម្ចាស់ផ្ទះហ្សកដង់ធ្លាប់បានបំបាក់ក្រុមភ្ញៀវ កម្ពុជាយ៉ាងចាស់ដៃ ដោយលទ្ធផល ៧ទល់០ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៧ ខណៈអាហ្គានីស្ថាន និងក្រុម វៀតណាម ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ១ទល់១. សូមបញ្ជាក់ថា ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិទាំង២ កម្ពុជា-ឥណ្ឌូនេស៊ី ធ្លាប់បានជួបគ្នាចំនួន២៣ លើក ចាប់តាំងពីឆ្នាំ១៩៦៥ មក ទាំងក្នុងជំនួបមិត្តភាពអន្តរជាតិ និងជំនួបពានរង្វាន់ផ្លូវការនានាផងដែរ ដោយក្នុងនោះជម្រើសជាតិឥណ្ឌូនេស៊ី ឈ្នះរហូតដល់១៩ដង និងជម្រើសជាតិកម្ពុជាធ្លាប់ឈ្នះ ២ដង និងក្រៅពី នេះស្មើចំនួន២ដង៕

ថៃប្រកាសអោយប្រើប្រាស់តុលាការតាមប្រព័ន្ឋអេឡិចត្រូនិច

ក្រុងបាងកក៖ថៃប្រកាសអោយប្រើប្រាស់តុលាការតាមប្រព័ន្ឋអេឡិចត្រូនិចនៅក្រុងបាងកកនិងនៅខេត្តមួយចំនួនជាការសាកល្បងដើម្បីដោះស្រាយពាក្យជូនពលរដ្ឋបានលឿនជាមុន។ឯមេធាវីនិងព្រះរាជអាជ្ញាមិនបាច់លីឯកសាច្រើនទៅតុលាការដែរគ្រាន់តែមានកំព្យូរទ័រជាការស្រាច៕

ថៃប្រកាសអោយប្រើប្រាស់តុលាការតាមប្រព័ន្ឋអេឡិចត្រូនិច

សម្ដេចហ៊ុនសែនអំពាវនាវអោយអ្នកលេងហ្វេសប៊ុកកុំបង្កើតបញ្ហចលាចលសង្គម

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានអំពាវនាវអោយអ្នកលេងហ្វេសប៊ុកកុំបង្កើតចលាចលសង្គមតាមរយៈផ្សាយព័ត៌មានមិនពិត។ក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រសម្តេចអំពាវនាវកុំអ្នកលេងហ្វេសបុកបង្កើតបញ្ហាចលាចល តាមរយៈការបំផុសបំផុល ថាមានហេតុការណ៍នេះហេតុការណ៍នោះកើតឡើង ដូចជា បំផុសថាមានការធ្លាក់យន្តហោះនៅសៀមរាប និងថ្មីៗនេះមានការបំផុសថាមានការចឆប់ក្មេងវះយកក្រលៀន គឺជាការបង្ករចលាចលក្នុងសង្គម ធ្វើឱ្យសង្គមវឹកវរ ដែលនឹងនាំទុក្ខទោសដល់ខ្លួន។សម្តេចបានប្រមាថថា ការបំផុសបំផុលភាគច្រើនកើតចេញពីសមាជិកបក្សនយោបាយ ដោយសម្តេចបានប្រមាថឱ្យមេបក្សនយោបាយអប់រំសមាជិកខ្លួនឱ្យបានល្អ បើមិនដូច្នេះទេ បញ្ហានឹងធ្លាក់លើខ្លួនឯង។
ដោយឡែកសម្តេចហ៊ុន សែនមានប្រសាសន៍ថាបើទោះបីនៅផ្នែកខាងលើគឺខេត្តស្ទឹងត្រែង និងកេចេះទឹក ស្ថិតក្នុងការប្រកាសឱ្យប្រុងប្រយ័ត្ន ប៉ុន្តែនៅភ្នំពេញទឹកនៅមានកំរឹតមិនទាន់ សមស្របតាមការចង់បាននៅឡើយ៕