មន្ដ្រី⁠⁠⁠⁠⁠ខេត្តស៊ីសាកេត ប្រទេសថៃប្រគេនទៀនវស្សាដល់ព្រះសង្ឃចំនួ90វត្ត ក្នុងខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋថៃដឹកនាំដោយអភិបាលរងខេត្តស៊ីសាកេត យកទៀនវស្សាចំនួន90គូរ ប្រគេនដល់ព្រសង្ឃទូទាំងខេតហតឧតហតរមានជ័យ ដើម្បីរឹតចំណងមេត្រីភាព អោយកាន់តែជិតស្និតរវាងប្រទេសទាំងពីរ ។ 

ឧត្តរមានជយ័៖ នារ ព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ២០១៧នេៈឯកឧត្តម យឹម ធិន ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ឃិន ញ៉ាន អភិបាលរងខេត្តឧត្តរមានជយ័ដំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្ដ និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ជាច្រើនរូប បានទទូលបដិសណ្ឋារកិច្ច ប្រជាពលរដ្ឋថៃចំនួន683នាក់ ធ្វើដំណើរដោយរថយន្ត82គ្រឿង ដឹកនាំដោយ ឯកឧត្តម សាន់ ទិថន យីមឡាមៃ អភិបាលរងខេត្តស៊ីសាកេត អមដំណើរដោយគណៈប្រតិភូជាច្រើនរូប បានដង្ហែរទៀនវស្សា និងផ្កាប្រាក់ដើម្បីរឹតចំណងសម្ពន័មេត្រីភាពប្រទេសអាស៊ានក្នុងវិសយ័ព្រៈពុធ្ធសាសនារវាងខេត្តស៊ីសាកេតនិងខេត្តឧត្តរមានជយ័ ដែលពិធីបុណ្យនេៈប្រារព្វនៅវត្តប្រា សាទសំរោងរាជា ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ។ ទៀនវស្សាដែលអភិបាលរងខេត្តស៊ីសាកេតនាំយកមកថ្ងៃនេៈមានចំនួន90គូរប្រគេនព្រៈចៅអធិការវត្តចំនួន90វត្ត ទូទាំងខេត្តឧត្តរមានជយ័ ដោយក្នុងមួយវត្តទទូលបានទៀនវស្សាមួយគូ ថវិការ2000បាត ដោយឡែកវត្តប្រាសាទរាជាសំរោងទទូលបានបច្ចយ័សរុប ពីការដង្ហែផ្កាប្រាក់របស់ប្រតិភូខេត្តស៊ីសាកេត និងរួម ពុធ្ធ បរិសត័ អមគណៈប្រតិភូ លុយបាត257500បាត លុយខ្មែរ 6570000រៀ។ ឆ្លៀតក្នុងឱកាសនោៈ ឯកឧត្តម ឃិន ញ៉ានបានមាន ប្រសាសន៍ថាថ្ងៃនេៈខេត្តឧត្តរមានជយ័ពិតជាមានកិត្តិយសណាស់ដែលឯកឧត្តមអភិបាលរងខេត្តស៊ីសាកេតបានដឹកនាំគណៈប្រតិភូ រដង្ហែទៀនព្រៈវស្សានិងផ្កាប្រាក់ ដើម្បីរឹតចំណងសម្ពន័មេត្រីភាពប្រទេសអាស៊ាន ក្នុងវិសយ័ពុធ្ធសាសនារវាងខេត្តឧត្តរមានជយ័និងសីុសាកេត ហើយវាជាផ្នែកមួយនៃការបង្កើនកិច្ចសហប្រតិបត្តការទំនាក់ទំនងល្អរវាងខេត្តរឧត្តរមានជយ័ (កម្ពុជា) និងខេត្តស៊ីសាកេត (ថៃ) ក្នុងគោលបំណងបង្កើនទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធ លើវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ផងដែរ៕

មន្ដ្រី⁠⁠⁠⁠⁠ខេត្តស៊ីសាកេត ប្រទេសថៃប្រគេនទៀនវស្សាដល់ព្រះសង្ឃចំនួ90វត្ត ក្នុងខេត្តឧត្តរមានជ័យ

សត្វភេ ធ្វើខួបកំណើត

សត្វភេញីមួយក្បាល ឈ្មោះ Canola ដែលរស់នៅទីតាំងកំសាន្តមួយកន្លែង ក្នុងប្រទេសសឹង្ហបុរី ត្រូវបានក្រុមអ្នកមុជទឹកធ្វើខួបកំណើតឲ្យ កាលពីថ្ងៃម្សិលម៉ិញ។

សត្វភេ ធ្វើខួបកំណើត
នំខួបកំណើតរបស់ Canola មានកម្ពស់២ម៉ែត្រ ទម្ងន់៣០០គីឡូក្រាម ធ្វើពីស្ពៃក្តោប និងបន្លែជាច្រើនមុខទៀត។

សត្វភេ ធ្វើខួបកំណើត
អ្នកមើលថែ Canola ឲ្យដឹងថា អាហារពិសេសសម្រាប់ Canola កាលពីវាកើតមក គឺទឹកដោះគោ យើងតែងផ្តល់ទឹកដោះគោះឲ្យវា រៀងរាល់២ម៉ោងម្តង រយៈពេល៣ខែ។ ពេលនេះ Canola លែងត្រូវការ ការមើលថែពីមេរបស់វាហើយ។

សត្វភេ Canola គឺជាតំណាងសត្វទឹកសាប ប្រចាំទីក្រុង ដែលត្រូវបានគេស្គាល់ជាសាធារណៈ។ តាំងពីដើម រហូតបច្ចុប្បន្ន វារស់នៅក្នុងសមុទ្រសិប្បនិម្មិត បែបធម្មជាតិ ដែលរៀបចំឡើងយ៉ាងពិសេស៕

 

កូនសត្វត្រដក់ធំចំនួន១៧៥ក្បាលបានញាស់ក្នុងតំបន់ទីជម្រកធម្មជាតិព្រែកទាល់

ភ្នំពេញ៖កូនសត្វត្រដក់ធំដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោកបានញាស់ដោយជោគជ័យចេញពី សំបុកចំនួន១៧៥ នៅក្នុងតំបន់រ៉ាម សារព្រែកទាល់ និងបានចាកចេញពីសំបុកទៅកាន់ទីជម្រកធម្មជាតិនានានៅ ក្នុងប្រទេសកម្ពុជា។នេះបើតាមការប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃនៅថ្ងៃនេះ។
ប្រភពបានអោយដឹងថា៖សំបុកត្រដក់ធំទាំងអស់នោះ ទទួលបានការការពារ យ៉ាងល្អសម្រាប់រយៈពេល០៦ខែកន្លងទៅនេះ ពីសំណាក់ ក្រុមមន្ត្រី ឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ប្រជាជនរស់នៅភូមិព្រែកទាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។
ត្រដក់ធំ គឺជាប្រភេទត្រដក់មានមាឌធំជាងគេបង្អស់ និងមានកម្ពស់រហូតដល់១.៥ម៉ែត្រ។ ពួកវាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក។ សត្វត្រដក់ធំពេញវ័យចំនួន៨០០-១០០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើពិភពលោក។ ក្នុងនោះដែរ សត្វត្រដក់ធំចំនួន១៥០-២០០គូរ រស់នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ដែលជាបន្ទាយពងកូនចុងក្រោយគេបង្អស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍៕រូបភាពពីអង្គការសមាគមអភិរក្សសត្វព្រៃ

 

កូនសត្វត្រដក់ធំចំនួន១៧៥ក្បាលបានញាស់ក្នុងតំបន់ទីជម្រកធម្មជាតិព្រែកទាល់

 

ធនាគារជាតិនៃកម្ពុជា អះអាងថា ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជា នៅតែបន្តកើនឡើងយ៉ាងរឹងមាំ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែទទួលបានអំណោយផលល្អ ពីភាពប្រសើរឡើង នៃសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការរំពឹងថា នឹងកើនឡើងយ៉ាងរឹងមាំ ខណៈវិស័យសំណង់ និងទេសចរណ៍កំពុងមានសន្ទុះគួរឱ្យកត់សម្គាល់។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០១៧ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាង ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៧នេះ សកម្មភាពសេដ្ឋកិច្ចចម្បងៗរបស់កម្ពុជាបានបន្តកើនឡើង យ៉ាងរឹងមាំ ក្នុងនោះវិស័យកាត់ដេរនៅតែបន្តរួមចំណែកចម្បងក្នុងកំណើននេះ ថ្វីត្បិតតែអត្រាកំណើនបាន ថមថយបន្តិចក៏ដោយ។ ចំណែកវិស័យសំណង់ ក៏នៅតែបន្តមានកំណើនរឹងមាំ ហើយវិស័យទេសចរណ៍ ក៏មានសន្ទុះកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ ចំណែកឯវិស័យកសិកម្មវិញ ហាក់មានកំណើនងើបឡើងជាមួយនឹងភាពទន់ខ្សោយ នៅឡើយ។
ឯកឧត្តមបានបន្ដថា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហរិញ្ញវត្ថុត្រូវបានរក្សាយ៉ាងរឹងមាំ ដែលជាមូលដ្ឋានគាំទ្រដល់ការរីកចម្រើនប្រកបដោយជីវភាពរបស់សកម្មភាពសេដ្ឋកិច្ចនាពេលខាងមុខ។ ផ្អែកលើស្ថានភាពល្អប្រសើរនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តបោះជំហានទៅមុខ យ៉ាងស្វាហាប់នៅឆមាសទី២ ដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបានក្នុងអត្រា ៧%នៅឆ្នាំ ២០១៧។
ឯកឧត្តមទេសាភិបាលបានលើកឡើងថា ភាពប្រសើរឡើងនេះ ដោយសារការបន្តកើន ឡើងនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសអភិវឌ្ឍន៍ ជាពិសេស សហរដ្ឋអាមេរិក តំបន់អឺរ៉ូ និងជប៉ុន ខណៈប្រទេសចិន ល្បឿនកំណើនបានបន្តថយចុះបន្តិចបន្តួចដូចការរំពឹងទុក។ នៅតំបន់អាស៊ាន សកម្មភាពសេដ្ឋកិច្ចបន្តរក្សាល្បឿនកំណើនខ្ពស់ ជាមួយនឹងនិន្នាការកើនឡើងបន្តិចបន្តួចថែមទៀត ដែលគាំទ្រដោយតម្រូវការខាងក្នុង និងអំណោយផលពីកត្តាខាងក្រៅ។ តែទោះបីយ៉ាងណាក្ដី ឯកឧត្តមបានបន្ថែមថា សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដែរ ពាក់ព័ន្ធនឹង ការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នឹងអាច កាត់បន្ថយសមត្ថភាពប្រកួតប្រជែងចំពោះការនាំចេញកម្ពុជា និងអាចមានផលប៉ះពាល់ដល់វិស័យ ទេសចរណ៍ផងដែរ។ ទន្ទឹមនេះ ភាពមិនច្បាស់លាស់ពីឥទ្ធិពលនៃការចាកចេញរបស់អង់គ្លេសពី សហភាពអឺរ៉ុប លើការនាំចេញរបស់កម្ពុជាទៅអង់គ្លេស និងការកើនឡើងភាពប្រកួតប្រជែងទំនិញ នាំចេញរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់៕

ពលរដ្ឋរាប់ម៉ឺននាក់គាំទ្រការប្រកួតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានិងឥណ្ឌា

ភ្នំពេញ៖ពលរដ្ឋរាប់ម៉ឺននាក់គាំទ្រការប្រកួតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានិងឥណ្ឌាលក្ខណមិត្តភក្ដិកាលពីយប់មិញ។ក្រោយការប្រកួតក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារកបាន២គ្រាប់ចេញឥណ្ឌាបាន៣គ្រាប់។

សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពូជាបានអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡា បាល់ទាត់ឥណ្ឌា (Cambodia -2 vs India-3) ដែលទើបបានបញ្ចប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។
ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញអោយឃើញពីការរីកចម្រើន វិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង។ ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំ លេងអោយកាន់តែល្អដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតលើកក្រោយ។
អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅ ក្នុងការប្រកួតលក្ខណៈអន្តរជាតិខាងមុខទៀត៕

 

ពលរដ្ឋរាប់ម៉ឺននាក់គាំទ្រការប្រកួតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានិងឥណ្ឌា

លោកញឹកប៊ុនឆៃសារភាពមានកំហុសដោយធ្វេសប្រហែសថ្ងៃបោះឆ្នោត

ភ្នំពេញ៖លោកញឹកប៊ុនឆៃប្រធានគណបក្សរួបរួមជាតិនៅថ្ងៃនេះបានប្រកាសទទួលស្គាល់ នូវកំហុសឆ្គងដែលបានកើតឡើងនៅពេលបោះឆ្នោតថ្ងៃទី៤មិថុនាឆ្នាំ២០១៧កន្លងមកដោយការធ្វេសប្រហែសមិនមែនជាគោលបំណងរបស់លោកឡើយ។
លោកញឹកប៊ុនឆៃរងការចោទប្រកាន់ថាបានទាក់ទងជាមួយ លោកអេងឆៃអ៊ាងអនុប្រធានគណបក្សសង្គ្រោះជាតិ។តែលោកញឹកប៊ុនឆៃបានប្រាប់ជាច្រឡំដៃចុចទៅលេងទូរស័ព្ទលោកអេងឆៃអ៊ាង។ហេតុការណ៍នាំទៅដល់ការផ្ដាច់សម្ព័ន្ឋរវាងគណបក្សរួបរួមជាតិនិងគណបក្សប្រជាជនកម្ពុជានិងជានាំទៅដល់ការដាក់តំណែងមន្ដ្រីគណបក្សរួបរួមជាតិច្រើនរូបក្នុងជួររដ្ឋាភិបាលនិងធ្វើអោយមន្ដ្រីចាកចេញទៅបក្សផ្សេងទៀត។
ដោយឡែកក្នុងលិខិតចេញផ្សាយនៅថ្ងៃនេះដោយគណបក្សរួបរួមជាតិបានសរសេរថាការចាកចេញរបស់មន្ដ្រីមួយចំនួនរបស់គណបក្សខ្មែរួបរួមជាតិទៅកាន់បក្សផ្សេងៗគឺជាសិទ្ឋិសេរីភាពរបស់បុគ្គលម្នាក់ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
ក្នុងលិខិតដដែលគណបក្សរួបរួមជាតិបានបញ្ជក់ថាមតិលើកឡើងរបស់លោកម៉ោងសុផាន់ណានៅក្នុងវិទ្យុអាស៊ីសេរីកាលពីយបើថ្ងៃទី២៩ខែកក្ដដាឆ្នាំ២០១៧និងវិទ្យុបារាំងអន្ដរជាតិថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៧គឺជាមតិផ្ទាល់ខ្លួនមិនឆ្លុះបញ្ចាំងមតិរបស់គណបក្ស។
គណបក្សបានរំលឹកថាការរក្សាតួនាទីក្នុងរាជរដ្ឋាភិបាលនៅមន្ដ្រីគណបក្សហ្វ៊ិនស៊ីនប៊ិចដែលបានចេញមកបង្កើតគណបក្សខ្មែររូបរួមជាតិជាមួយលោកញឹកប៊ុនឆៃគឺជាគុណធម៌និងការយោគយល់របស់សម្ដេចហ៊ុនសែនដែលមិនអាចបំភ្លេចបានបើតាមផ្លូវច្បាប់មិនអាចរក្សាតួនាទីអ្នកទាំងនេះបានទេ។
បើតាមមន្ដ្រីគណបក្សរួបរួមជាតិបានអោយដឹងគណបក្សនឹងរៀបចំសមាជិកនៅថ្ងៃទី១២សីហាខាងមុខនេះដើម្ម្បីពង្រឹងគណបក្សឡើងិវញ៕

លោកញឹកប៊ុនឆៃសារភាពមានកំហុសដោយធ្វេសប្រហែសថ្ងៃបោះឆ្នោត

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ដប្រកាសថា៖”គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ”។​តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ដ្រីបានសរសេរថា៖”ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោ​យ​ប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេ​ស​ជាតិបានលឿនឆ្ពោះទៅមុខ។មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង។

សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថានឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យដែលធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជា​ជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញអោយឃើញកាន់តែច្បាស់ថា គណ​បក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត៕

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ពលរដ្ឋកម្ពុជាប្រមាណជា៥ម៉ឺននាក់ចាញ់បោកអង្គការនិងក្រុមហ៊ុន ជាមួយទឹកប្រាក់៦០លានដុល្លារ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសរួមគ្នាក្នុងការចាត់វិធានការផ្លូវច្បាប់ក្នុងការស្វែង និងចាប់ខ្លួនអង្គការនិងក្រុមហ៊ុន ឆបោកប្រាក់ប្រជាពលរដ្ឋពីបណ្តាខេត្តមួយចំនួនប្រមាណ៦០លានដុល្លារ ដើម្បីស្វែងរកយុត្តិធម៌។

ក្នុងសន្និសទីសារព័ត៌មានរួមគ្នានៅព្រឹកថ្ងៃទី៣០ ឧសភានេះ នាទីស្តីការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ក្រសួងបាននឹងកំពុងសហការគ្នាជាមួយគ្នាក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច ដើម្បីស្វះស្វែង រកវិធានការក្នុងការដោះស្រាយបញ្ហានេះតាមរយៈការផ្សព្វផ្សាយពីព័ត៌មាននៃការឆបោកនេះ ទៅកាន់ប្រជាពលរដ្ឋ និងស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងការឆបោកនេះមកផ្តន្ទាទោស តាមផ្លូវច្បាប់។
លោកឧត្តមសេនីយឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ៖”ជនឆបោកប្រាក់ពីប្រជាពលរដ្ឋនោះ គឺជាជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ ដែលបច្ចុប្បន្ន នេះសមត្ថកិច្ចបាននឹងកំពុងស្វែងរកចាប់ខ្លួនជនទាំងនោះយកមកធ្វើការផ្តន្ទាទោសតាមច្បាប់”។
លោកបានបញ្ជាក់ថា៖” ជនឆបោកដែលបានបោកប្រាស់លុយពីប្រជាពលរដ្ឋនេះ មិនត្រឹមតែឆបោកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមនេះក៏បានឆបោកនៅក្រៅប្រទេសផងដែរដែលមានលក្ខណៈស្រដៀងគ្នានៅកម្ពុជាផងដែរ”។
លោកបានបន្ដថា៖ពលរដ្ឋជាង៧ពាន់នាក់ បានមកដាក់ពាក្យបណ្តឹងនៅក្នុងក្រសួងមហាផ្ទៃដើម្បីឲ្យជួយដោះស្រាយជុំវិញការឆបោកទ្រ ទ្រង់ទា្រយធំពីអង្គការសមាគម និងក្រុមហ៊ុនចំនួនបីដែលបានបោកប្រាស់ពួកគាត់។
លោកបានបញ្ជាក់ថា៖” បើតាមការសាកសួរពីប្រជាពលរដ្ឋរងគ្រោះគឺពួកគាត់បានលើកឡើង ថាអ្នកដែលចាញ់បោកអង្គការសហគម និងក្រុមហ៊ុននេះ គឺមានចំនួនប្រមាណ៥ម៉ឺននាក់ ដែលក្រសួងអាចចាត់ទុកថា នេះគឺជាករណីឆបោកទ្រង់ទ្រាយធំ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានទាន់ពេលវេលា”។
លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ “ក្រសួងនឹងជំរុញឲ្យស្ថាប័នតុលាការពន្លឿនដោះស្រាយបញ្ហាឆបោកនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយក្នុងនោះក្រសួងបានសហការជាមួយគណៈមេធាវីកម្ពុជាដើម្បីផ្តល់មេធាវីជួយប្រមូលបណ្តឹងប្រជាពលរដ្ឋរងគ្រោះបញ្ជូនទៅស្ថាប័នតុលាការឲ្យជួយរកយុត្តិធម៌”។
លោកបន្តថា៖” បច្ចុប្បន្ននេះ គឺមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានីខេត្តមួយចំនួន៖ ដូចជានៅ ភ្នំពេញ, តាកែវ, សៀមរាប, បាត់ដំបង, ក្រចេះ, ស្វាយរៀង និងកំពង់ស្ពឺជាដើម ដែលបានចេញមុខដាក់ពាក្យប្តឹងទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌”។
លោកបានបង្ហាញអំពីរបៀបនៃការឆបោករបស់ក្រុមហ៊ុននោះថា នៅពេលដែលប្រជាពលរដ្ឋដាក់លុយ១ពាន់ដុល្លារឲ្យក្រុមហ៊ុន នោះក្រុមហ៊ុននឹងផ្តល់ការប្រាក់ចំនួន១០០ដុល្លារក្នុង រយៈមួយខែ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តបង្កើនការដាក់ប្រាក់កាន់តែច្រើនហើយក្រុមហ៊ុន ក៏វិចបង្វិចរត់បាត់។
លោកស្រីងួន សុខា រដ្ឋលេធិការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា៖ ក្រុមហ៊ុន, អង្គការ និងសមាគមទាំងនេះ គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធនោះទេ ដែលនេះ គឺជាករណីឆបោកយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា ក្រុមហ៊ុន អង្គការ និងសមាគម ដែលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋនោះ រួមមាន៖ អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគេ្នយ៍ ហៅកាត់ថា AIF , ក្រុមហ៊ុន Empire Big Capital Limited (EBC) និងសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ ហៅកាត់ថា (EBC) ដែលករណីឆបោកនេះគឺអស់រយៈពេលពីរឆ្នាំកន្លងទៅហើយ។
គួររំលឹកថា កន្លងមក មានក្រុមហ៊ុនមួយចំនួនបានលួចធ្វើអាជីវកម្មដោយយកឈ្មោះរបៀបវិនិយោគរួមគ្នាដើម្បីប្រមូលលុយពីសាធារណជនដោយអះអាងថា ជាក្រុមហ៊ុនសាខាពីអន្តរជាតិតែភាគច្រើនមិនបានយកទៅវិនិយោគពិតប្រាកដ៕

 

ពលរដ្ឋកម្ពុជាប្រមាណជា៥ម៉ឺននាក់ចាញ់បោកអង្គការនិងក្រុមហ៊ុន ជាមួយទឹកប្រាក់៦០លានដុល្លារ

ស្រុក៤និងក្រុង១នៅខេត្តក្រចេះលិចទឹកជំនន់តែមិនទាន់ដល់កំរិតប្រកាសអាសន្ន

ខេត្តក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ បានអះអាងប្រាប់ថា បើទោះបីជាស្ថានភាពទឹក ជំនន់នៅមិនទាន់ជនលិចធ្ងន់ធ្ងរដល់កំរិតប្រកាស់អាសន្ន តែអាជ្ញាធរខេត្ត ក្រុង ស្រុក បានត្រៀមលក្ខណៈ យ៉ាងពេញលេញរួចជាស្រេច ទាំងកម្លាំងនិងមធ្យោបាយ ដើម្បីធានានិងសម្រួលការសង្រ្គោះពលរដ្ឋពីការលិចលង់។​ នេះបើតាមការបញ្ជាក់ពីអនុប្រធាន អចិន្រ្តៃយិ៍គណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។

ការលើកឡើងដោយបញ្ជាក់ជំហ៊របែបនេះ ពីលោកអភិបាលរងខេត្ត លោក ខណ្ឌ ចំណាន អនុប្រធាន អចិន្រ្តៃយិ៍គណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានឲ្យដឹងបែបនេះ គឺបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងស្រុក – ក្រុង នៅទូទាំងខេត្ត បានបើកកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២៦ កក្កដា ដើម្បីដាក់ផែនការ ត្រៀមលក្ខណៈជម្លៀសពលរដ្ឋ​ និងធានាការជួយសង្រ្គោះពួកគាត់ចេញពីការលិចលង់ ប្រកបដោយសុវត្ថិភាព ទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ របស់ពួកគាត់នៅតាមគ្រប់គោល ដៅមូលដ្ឋាន។

ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម លោក ហេង រ័ត្នម៉ូនីដា បានឲ្យដឹងថា ចំពោះ ស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះគិតត្រឹមថ្ងៃទី២៨ កក្កដា នេះ​​គឺមានកំពស់២០.៩៣ម៉ែត្រ ដែលកំពស់នេះនៅមិនទាន់ដល់កំរិតប្រុងប្រយ័ត្នឬប្រកាស់អាសន្ននៅឡើយទេ។

មន្រ្តីនៃសាលាខេត្តក្រចេះក៏បានឲ្យដឹងដែរថាៈ ស្របពេលដែលស្ថានភាព ទឹកជំនន់ បានជនឡើងយ៉ាងគំហុកនេះខេត្តក្រចេះបានជួបការលិចលង់តិចតួច។ ក្នុងនោះមានស្រុក ចំនួន៤ ក្រុង១ បានជួបការលិចលង់ដោយជំនន់ទឹកទន្លេមេគង្គដូចជា លិចផ្លូវលំតាមជនបទមួយចំនួន និងដំណាំផ្សេងៗដូចទម្លាប់រាល់ឆ្នាំ។ ហើយបើទោះជាស្ថានភាពទឹកជំនន់ បាននិងកំពុងតែយាយីដល់ការជនលិចបែបណាក្តី ក៏អាជ្ញាធរខេត្ត ក្រុង ស្រុកក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ឋនៅជុំវិញខេត្ត បានត្រៀមលកខណៈរួចជាស្រេច ដូចជាស្បៀង ថ្នាំសង្កូវ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ជួយដល់ពលរដ្ឋដែលប្រឈម ដើម្បីបញ្ជៀសពីមហន្តរាយធ្ងន់ធ្ងរ។

អភិបាលរងខេត្តក្រចេះលោក ខណ្ឌ ចំណាន  បានបញ្ជាក់ថា៖ គណៈកម្មធិការគ្រប់ គ្រង់គ្រោះមហន្តរាយខេត្តនិង ស្រុក បានត្រៀមទីទួលសុវត្ថិភាពចំនួនជាង២រយកន្លែង ទុកសម្រាប់ជម្លៀសសត្វនិង មនុស្សនៅពេលមានការលិចលង់ដោយគ្រោះមហន្តរាយទឹកជំនន់៕

 

 

ស្រុក៤និងក្រុង១នៅខេត្តក្រចេះលិចទឹកជំនន់តែមិនទាន់ដល់កំរិតប្រកាសអាសន្ន

លោក សុខ ទូចទទួចអោយធ្វើច្បាប់ពិនិត្យលើការប្រើពាក្យ”សង្គ្រោះ និង បដិវត្តន៍”ឯបក្សប្រឆាំងថាគួរលុបអក្សរសាស្ត្រខ្មែរចោល

ភ្នំពេញ៖អនុប្រធានរាជបណ្ឌិតសភាកម្ពុជានិងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច លើកឡើងថា បច្ចុប្បន្នមានការប្រើប្រាស់ពាក្យមួយចំនួនខុសនឹងស្ថានភាពនយោបាយដូចជា ពាក្យសង្គ្រោះ និង បដិវត្តន៍ជាដើម។

នៅក្នុងវេទិកាតុមូលស្តីពីទស្សនៈជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីម្សិលមិញ លោក សុខ ទូច លើកឡើងថា កម្ពុជាបច្ចុប្បន្នមិនស្ថិតនៅក្នុងស្ថានភាពសង្គ្រោះ ឬ ត្រូវធ្វើបដិវត្តន៍អ្វីនោះទេ គឺត្រូវប្រើពាក្យការធ្វើកំណែទម្រង់។
លោកបន្តថា លោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីពិនិត្យលើការប្រើប្រាស់ពាក្យសម្តីទាំងអស់នេះ បន្ថែមទៀត។ លោកថ្លែងថា៖ «កន្លែងខ្លះខ្ញុំចង់ឲ្យមានការធ្វើវិសោធនកម្មលើការប្រើប្រាស់ពាក្យទៀត។ ពាក្យបដិវត្តន៍ ពាក្យសង្គ្រោះ សូម្បីតែសម័យតេជោហ្នឹង សម្តេចនាយកបើលោកប្រើពាក្យសង្គ្រោះគឺខុសតែម្តង តែបើសម្តេចតេជោ និយាយពីសមមិត្ត ហ៊ុន សែន និយាយពីសង្គ្រោះអាហ្នឹងត្រូវ ព្រោះសម័យសមមិត្ត ហ៊ុន សែន និយាយពីសាមគ្គីសង្គ្រោះ ព្រោះសង្គ្រោះ កំពុងតែគ្រោះងាប់ទាំងអស់គ្នា»។
លោក សុខ ទូច បន្តថា បើបច្ចុប្បន្នច្បាប់មិនរីកចម្រើនត្រូវកែទម្រង់ច្បាប់ វិស័យកសិកម្មមិនរីកចម្រើន ធ្វើកំណែទម្រង់ រួមទាំងការអភិវឌ្ឍន៍ពង្រីកផ្លូវជាដើម លោកថា គេមិនប្រើប្រាស់ពាក្យបដិវត្តន៍ឬសង្គ្រោះនោះទេ។

តបនឹងការលើកឡើងរបស់លោកសុខទូចលោកអេងឆៃអ៊ាងបានលើកឡើងថា៖”បើគាំទ្រឲ្យធ្វើច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឲ្យប្រើពាក្យ”ខ្មែរ” មួយចំនួន ដូចលោក សុខ ទូច និយាយមែននោះ គួរតែធ្វើច្បាប់លុបអក្សរសាស្ត្រខ្មែរ ដែលបង្កើតនិងរៀបចំដោយសម្តេចសង្ឃរាជ ជួន ណាត ចេញទៅ ហើយឲ្យលោក សុខ ទូច បង្កើតអក្សរសាស្ត្រថ្មី យកមកប្រើតែម៉ងទៅ៕